ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បានស្នើសុំឱ្យមន្រ្តីសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវតែប្រែក្លាយពីចៅហ្វាងទៅជាអ្នកបម្រើស្មោះស្ម័គ្រជូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការស្រឡាញ់រាប់អានពីសំណាក់ពួកគាត់ផងដែរ ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងនេះកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នៅក្នុងសាលប្រជុំសាលាខេត្តក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ... Read More »

លិខិតមិត្តអ្នកអាន៖ពលរដ្ឋស្វាយប៉ាកដុតកម្ទេចមុខមាត់អាជ្ញាធរខណ្ឌឫស្សីកែវ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ចាប់អារម្មណ៍ចំពោះព័ត៌មានដែលប្រជាពលរដ្ឋនៅតំបន់ ស្វាយប៉ាក ផ្ទុះកំហឹងនាំគ្នាកម្ទេចទីតាំងហ្គេមបាញ់ត្រី២កន្លែង ដែលប្រជាពលរដ្ឋយល់ ថា វាជាប្រភពដែលនាំឲ្យមានអំពើលួចប្លន់ និងគ្រឿងញៀនជាដើម។ ផ្ទុយទៅវិញទូ ហ្គេមទាំងនោះ ទំនងជាឆ្នាំងបាយរបស់អាជ្ញាធរ សង្កាត់ ខណ្ឌ … ទើបបានរហូតដល់ ... Read More »

អភិបាលរងខណ្ឌចុះណែនាំម្ចាស់សំណង់ ចំពោះការប្រើរថយន្តស្ទូច និងរថយន្តបាញ់បេតុង បង្កការកកស្ទះចរាចរណ៍នៅលើដងផ្លូវ

ភ្នំពេញ ៖  នារសៀលថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ ក្រោយពីទទួលបានព័ត៌មាន លោក អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន រាជធានីភ្នំពេញ បានចុះពិនិត្យមើលការដ្ឋានសំណង់ ... Read More »

អាមេរិកក៏ចេះបារម្ភដែរ ពេលយន្តហោះឈ្លប​យកការណ៍ និងទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tu-142របស់រុស្ស៊ីហោះក្បែរដែនអាកាសអាមេរិក

យន្តហោះឈ្លប​យកការណ៍​របស់រុស្ស៊ី Tu-142 ដែលជាយន្តហោះ​ប្រឆាំង​នាវាមុជទឹករយៈចម្ងាយឆ្ងាយ​នោះ បានចាប់ផ្តើមហោះហើរប្រតិបត្តិការ​នៅពីលើដែនសមុទ្រ​អាត្លង់ទិក​ មុនពេល​ដែល​កងកម្លាំងយោធា​សម្ពន្ធមិត្ត​ណាតូ ធ្វើសមយុទ្ធ​​​ចាប់ពីថ្ងៃចន្ទតទៅ ។ អ្នកនាំពាក្យ​កងនាវាចរ​ភាគខាងជើង​របស់រុស្ស៊ី​បានបញ្ជាក់ថា «ថ្ងៃនេះ, អាកាសយានិក​២រូប នៃ​យន្តហោះ​ឈ្លបការណ៍ Tu-142 ប្រឆាំង​នាវាមុជទឹក​រយៈចម្ងាយឆ្ងាយ​ បានបញ្ចប់​បេសកកម្ម​ហោះហើរ​របស់ខ្លួន​នៅពីលើដែនទឹក​ អាត្លង់ទិក​ ... Read More »

ជើងខ្លាំងបាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី» ត្រូវតុលាការលើកជំនុំជម្រៈរសៀលនេះ

ភ្នំពេញ៖ បើមិនមានការផ្លាស់ប្តូរពេលវេលាទេ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះ សាលាដំបូងរាជធានី នឹងចាប់ផ្តើមជំនុំជម្រះ លើសំណុំរឿងខ្មាន់កាំភ្លើង ដែលបាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី»ដែលជាកូនលោកស្រីអនុរដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី ។ នៅរសៀលថ្ងៃទី១៦ ... Read More »

រដ្ឋបាលរាជធានីភ្មំពេញ ផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសា ធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរលើវិស័យសំណង់នៅរាជធានី

ភ្នំពេញ៖ ដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់និងដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងលើវិស័យសំណង់ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិនា ២០២០ បានរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ ។ ពីធីនេះធ្វើឡើងក្រោមអធិបតី លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ... Read More »

ចាប់ខ្លួនស្រ្តីម្នាក់ ជាអ្នកលក់ម៉ាស ក្រោយឆបោកស្រ្តីម្នាក់ជាអ្នករកស៊ីតាមអនឡាញ ឲ្យខាតបង់ប្រាក់ជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ដោយក្តីទុកចិត្តក្នុងការរកស៊ីលក់ដូរជាមួយគ្នា ស្ត្រីម្នាក់ជាអ្នកលក់ម៉ាសបានធានាអះអាងថា រយៈពេល៣ថ្ងៃនឹងប្រគល់ម៉ាសចំនួន៨០០ប្រអប់ឲ្យដៃគូរកស៊ីរបស់ខ្លួន ប៉ុន្តែបែរជាក្បត់ពាក្យសន្យាធ្វើឱ្យជនរងគ្រោះខាតបង់ទឹកប្រាក់អស់១,៤០០០ដុល្លារ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ហើយព្យាយាមគេចវេសទើបស្រ្តីរងគ្រោះប្រទះឃើញនៅតាមផ្លូវក៏ចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនសួរនាំតែម្តង ។ ករណីឃាត់ខ្លួនស្រ្តីឆបោកខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ... Read More »

អាមេរិកចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប៉ុន្តែត្រូវចំណាយពេល១ឆ្នាំទៀតទើបអាចប្រើបាន

បច្ចុប្បន្នអាមេរិកមានករណី ឆ្លងវីរុសកូវីដ–១៩ កើនឡើងដល់ ៣,៤៨២ករណីហើយ និងស្លាប់​៦៥នាក់ ។ មន្ត្រីមកពីគណបក្សប្រជាធិបតេយ្យអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីដូណាល់ត្រាំ ដែលយឺតយ៉ាងក្នុងការទប់ស្កាត់ ក៏ដូចជា ទប់ស្កាត់មិនសូវមានប្រសិទ្ធភាព។ នៅពេលនេះអាមេរិក បានចាប់ផ្តើម សាកល្បងវ៉ាក់សាំង ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មីនាយទាហានជាន់ខ្ពស់ ចំណុះស្ថាប័នអគ្គបញ្ជាការដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយទាហានជាន់ខ្ពស់ ចំណុះអគ្គបញ្ជាការដ្ឋាន។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ និងសេចក្ដីសម្រេចរបស់អគ្គបញ្ជាការ បានសម្រេចផ្ទេរភារកិច្ចនាយទាហាន០៣រូប ... Read More »

ក្រៅពីអុីតាលី ចិនបន្តជួយដល់អេស្ប៉ាញទប់ស្កាត់ វីរុស កូវីដ-១៩

ប្រទេសអេស្ប៉ាញ៖ អេស្ប៉ាញជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ដែលរងការវាយលុកពីវីរុសកូវីដ-១៩ ។ បច្ចុប្បន្នអេស្ប៉ាញមានករណីស្លាប់កើនឡើងដល់២៩២នាក់ និងឆ្លងដល់មនុស្ស ជាង៧៨០០នាក់ហើយ ប៉ុន្តែក៏មានមនុស្សជាង៥០០ នាក់បានជាសះស្បើយពីវីរុសកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាងយី បានបញ្ជាក់នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី អេស្ប៉ាញ លោក ... Read More »

ដើម្បីបង្ការទប់ស្កាត់ Covid-19 សិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការទប់ស្កាត់ Covid-19។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ... Read More »

Breaking News៖ សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់

Read More »

ប្រយ័ត្នទាំងអស់គ្នាណា ខណៈ COVID-19 ឆ្លងលើខ្មែរយើង៣នាក់

ភ្នំពេញ៖ កម្ពុជារកឃើញករណីកូវីដ ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ, សរុបអ្នកឆ្លង១២នាក់ហើយ ។ ដូច្នេះមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សា សុខភាព ជាចំបង។ មុននេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ... Read More »

តោះ! ហេតុអ្វីហាមជនបរទេសមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលកម្ពុជា តែបែរជាអត់ហាមជនជាតិចិន

ភ្នំពេញ៖ ដើម្បីឲ្យអស់ចង្ងល់ និងពន្យល់ដល់សាធារណៈជនយល់កាន់តែច្បាស់ថា ហេតុអ្វីហាមជនបរទេសមួយចំនួនមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលកម្ពុជា តែបែរជាអត់ហាមជនជាតិចិន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ... Read More »

ម៉ាកសែនសូនីតា មិនរំសាយមង្គលការភ្ញៀវជាង១ពាន់នាក់ព្រោះ Covid -19 ទេ

​ភ្នំពេញ៖ មង្គលការតារាសម្តែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា និងផលិតករភាពយន្តល្បីឈ្មោះនោះ បានរៀបចំធ្វើតាមកំណត់ដោយចាប់ផ្តើមរៀបចំពិធីសូត្រមន្តកាលពីរសៀលថ្ងៃទី១៥ ខែ មីនា នេះនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ។ តាមការគ្រោងទុកមង្គលការនាងមានភ្ញៀវប្រមាណជាង១ពាន់នាក់ ស្របពេលដែលគូស្វាមីភរិយាថ្មីនេះមិនបានរំសាយពិធីនេះទេបើទោះបីជាមានការភ្ញាក់ផ្អើលខ្លះរឿងជំងឺ Covid -19 ក៏ដោយ។ ... Read More »

តំណាងរាស្ដ្រកំពង់ចាម ក្រើនរំលឹកដល់ពលរដ្ឋ មានវិធានការការពារ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានអញ្ជើញចុះអប់រំប្រជាពលរដ្ឋ និង ពន្យល់ណែនាំពីរោគសញ្ញានៃជំងឺកូវីដ-១៩ ។ លោកឭ អំពាវនាវដល់ប្រជាពលរដ្ឋ ... Read More »

សវនាការកាត់ទោសនាយករដ្ឋមន្ត្រីអុីស្រាអែលត្រូវបានពន្យាពេលដោយសារ​កូវីដ-១៩

តាមគម្រោងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវឡើងទៅកាន់តុលាការ​នៅថ្ងៃទី​១៧ខែមីនា ខាងមុននេះ​​ ប៉ុន្តែដោយសារតែ​ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យតុលាការ ជេរ៉ូសាឡឹម សម្រេចពន្យាពេល ដល់ថ្ងៃទី​២៤ខែឧសភា​ឆ្នាំ​២០២០។ នៅថ្ងៃទី​១៥ខែមីនានេះ តុលាការ ជេរ៉ូសាឡឹម បានប្រកាសជាផ្លូវដការថា នឹងផ្អាក់ បើកសវនាការ ... Read More »

ស្នងការខេត្តកណ្តាលរឹតបន្តឹង៣ចំណុចជាបឋម ដើម្បីសន្តិសុខ បរិស្ថាន សុវត្ថិភាព ចរាចរណ៍

ខេត្តកណ្តាល៖ ជាគោលការណ៍សំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើស ការពារបរិស្ថាន លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអៈអាងថា៖ ជាចំបង និងចាំបាច់បឋម ជាគោលការណ៍ គឺខ្ញុំគិតពីសុវត្ថិភាពប្រជាពលរដ្ឋទូទៅ លើការទប់ស្កាត់ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ អត់គោរពច្បាប់ ... Read More »

ក្រសួងសុខាភិបាល រកឃើញបុរសជនជាតិបារាំង ១ករណីទៀត ដែលចូលមកប្រទេសកម្ពុជា ហើយឆ្លងកាត់សិង្ហបុរី មានផ្ទុកជំងឺ Covid-19

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីទៀតហើយ នៅលើខ្លួនជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ដែលចូលមកកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ។ ... Read More »

វីវរហើយ COVID-19 ឆ្លងដល់អតីតអគ្គលេខាធិការ នៃអង្គការ NATO

បើតាមប្រភពព័ត៌មាន AFP បានផ្សាយថា៖ អតីតអគ្គលេខាធិការ នៃអង្គការ NATO លោក Javier Solana បានឆ្លងវីរុស COVID-19 ។ ប៉ុន្តែស្ថានភាព សុខភាព របស់គាត់កំពុងនៅ ... Read More »

ឥណ្ឌូនេស៊ីធ្វើឲ្យកូនសិស្សតូចៗ ២នាក់ ឆ្លងវីរុស COVID-19 ខណៈវិធានការបិទសាលាយឺតពេល

ប្រទេសឥណ្ឌូនេសុី៖ បើទោះជាវិធានការត្រូវបានអនុវត្ត បង្ការ ទប់ស្កាត់ ការឆ្លងវីរុស COVID-19 ក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ី ប្រកាសបិទសាលារៀនយឺតពេក ធ្វើឲ្យកូនសិស្សតូចៗ ២នាក់ ឆ្លងវីរុសកូរូណាថ្មី គួរអោយបារម្ភបំផុត។ អភិបាលរដ្ឋធានីហ្សាកាតាលោក Anies ... Read More »

សមយុទ្ធ «នាគមាស ឆ្នាំ២០២០» រវាងកងទ័ពកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី

ខេត្តកំពត៖ សមយុទ្ធ «នាគមាស ឆ្នាំ២០២០» រវាងកងទ័ពកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរ ជើងលេខ៧០ បានប្រព្រឹត្តនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើក ពីនាយឧត្តមសេនីយ៍ វង្ស ... Read More »

សម្តេចតេជោ ស្នើសម្តេចក្រឡាហោម ស ខេង និងអភិបាលខេត្ត កុំឲ្យពលរដ្ឋសង់សំណង់ខ្ពស់ៗនៅតំបន់ព្រលានចាស់ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគត

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១៤ ខែ មីនា ២០២០ នាពិធីបុណ្យទន្លេលើកទី ៦ នៅឯខេត្តបាត់ដំបង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានាខិតខំសិក្សា ... Read More »

សែលកាតក្លាយជាដៃគូសហការក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ ២០២០

ភ្នំពេញ៖ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០៖ក្រុមហ៊ុន សែលកាត បានបង្ហាញឆន្ទៈដ៏រឹងមាំរបស់ខ្លួនជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នាដៃ របស់កូនខ្មែរក្នុងស្រុក ដោយបានសម្រេចធ្វើជា​ម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រព ភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២០ នេះ។ ក្រុមហ៊ុន ... Read More »

ដំរីឈ្មោល១ក្បាលចុះប្រេង ទាញបោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង

ខេត្តរតនគិរី៖ ដំរីឈ្មោលមួយក្បាលចុះប្រេងមានសភាពកាចសាហាវយ៉ាងខ្លាំង ក៏បានទាញបោកក្មេងប្រុសម្នាក់ផ្ទុបនិងគល់ឈើ បណ្ដាលឲ្យស្លាប់ភ្លាៗ នៅនិងកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង១១នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ក៏បានចុះទៅដល់កន្លែងហើយក្មេងរងគ្រោះនោះ ... Read More »

នាយករដ្ឋមន្ដ្រីប្រទេសបារាំងប្រកាសបិទកន្លែងសាធារណៈទាំងអស់ដែលមិនចាំបាច់

នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ថ្លែងក្នុងសុន្ទរកថាលោកÉdouard Philippe នាយករដ្ឋមន្រ្ដីបានប្រកាសថា បារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងកុននិងសូម្បីតែក្លឹបរាត្រីនឹងត្រូវបិទចាប់ពីពាក់កណ្ដាលអធ្រាត្រយប់នេះ។ លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាន ធនាគារ ឫស្ថានីយ៍ប្រេងឥន្ធនៈនៅតែអាចបើកដំណើរការបាន។ លោកបានបន្ដទៀតថា កន្លែងទាំងអស់ដែលទទួលសាធារណៈជនដែលមិនចាំបាច់ដោយអំពាវនាវឲ្យពលរដ្ឋបារាំងទាំងអស់អនុវត្ដវិធានការណ៍ឲ្យកាន់តែសុីជម្រៅ។ ... Read More »

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ អនុវត្តន៍តាមក្រសួងអប់រំ «វិស្សមកាលតូច» មុនកំណត់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបបញ្ហារីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID-19នោះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចឱ្យគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុងសៀមរាប ត្រូវវិស្សមកាលតូចមុនកាលកំណត់ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៤ ខែមីនា ... Read More »

ទីបំផុត ..! ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19

អាមេរិក៖ ទីបំផុត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19 បន្ទាប់ពីព័ត៌មានជុំវិញពិភពលោក តាមដានពីការធ្វើតេស្តរបស់លោក។ នៅថ្ងៃទី១៥ ខែមីនា នេះ សេតវិមានប្រកាសថា លទ្ធផលធ្វើតេស្តចេញមកហើយ ... Read More »

បន្ទាប់ពីភរិយានាយករដ្ឋមន្ត្រីកាណាដា ឈានដល់ភរិយានាយករដ្ឋមន្រ្តីអេស៉្បាញឆ្លង COVID-19 ដែរ

ទីក្រុងម៉ាឌ្រីដ៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ រដ្ឋាភិបាលប្រទេសអេស៉្បាញទើបតែប្រកាសឲ្យដឹងថា ភរិយារបស់នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) ... Read More »

ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ

ភ្នំពេញ៖ បន្ទាបពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ ។ នៅព្រឹកថ្ងៃទី១៥ ... Read More »