ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្រធានក្រុមការងារថ្នាក់ពង្រឹងឃុំដូង ដឹកនាំក្រុមការងារ គណបក្សប្រជាជន ចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកក្រោយបោះឆ្នោត​ជូនគណបក្សប្រជាជន ទទួលជ័យជម្នះ ភ្លូកទឹកភ្លូកដី

ខេត្តស្វាយរៀង: លោក ហុង វិណុល អនុប្រធានក្រុមការងារថ្នាក់ពង្រឹងស្រុករមាសហែក និងជាប្រធានថ្នាក់ពង្រឹងឃុំដូង នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំដូង ... Read More »

រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាង​សមិទ្ធផល​ជាច្រើនថែមទៀត ដើម្បីកម្ពុជា​កាន់តែរីក​លូតលាស់ជឿនលឿនទៅមុខ

ភ្នំពេញ​៖  សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចុងសប្ដាហ៍​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​សីហា​ នេះ​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាង​សមិទ្ធផល​ជាច្រើនថែមទៀត ដើម្បីកម្ពុជា​ទាំងមូលកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ​ ។ ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​ ថ្ងៃសម្រាកចុងសប្តាហ៍បានមកដល់ទៀតហើយ ... Read More »

ម៉ូតូធុនធំបើកបរបង្កគ្រោះថ្នាក់ខ្លួនរងរបួសលធ្ងន់២នាក់

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១១ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៨និង១៥នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០១-២០២​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ... Read More »

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់

ខេត្តកំពង់ធំៈ នៅវរលាម៉ោងជិត៣រសៀល ថ្ងៃសៅរ៍ ១៥រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៣-១៨៤ ភូមិព្រៃប្រស់ ... Read More »

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា នាំអំណោយ សប្បុរស់ធម៌ ប្រគល់ជូនពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ១៣០គ្រួសារ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា( ស.យ.ម.ក) ដឹកនាំដោយ លោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធ និងលោក ស្រី ម៉ាន ណាវី បេក្ខភាពតំណាងរាស្រ្តមណ្ឌលភ្នំពេញ បាននាំយកអំណោយសប្បុរសធម៌ ... Read More »

ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំង គ្រឿងញៀនជិត១០០គីឡូក្រាម បង្កប់ជាមួយចំណីសត្វ ផ្ញើពីអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ ថ្នាំញៀន​លាក់បង្កប់ជាមួយចំណីសត្វ ផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ត្រួវ​កម្លាំងសមត្ថកិច្ចបង្ក្រាបបានជិត១០០គីឡូក្រាម និងចាប់ខ្លួនជនជាតិចិនម្នាក់។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប្រតិបត្តិការបង្ក្រាបការលាក់បង្កប់គ្រឿងញៀន ផ្ញើមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ... Read More »

ស្ថានីយប្រេងឥន្ធនៈនៅខណ្ឌពោធិ៍សែនជ័យមាន៣កន្លែងលក់មិនត្រូវស្ដង់ដារ

ភ្នំពេញ ៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តដឹកនាំដោយលោក មាន ចំណាប់ ជាអនុប្រធាននាយកដ្ឋាន កាលពីព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ ... Read More »

រដ្ឋបាលជលផលចតុមុខឃាត់រថយន្តដឹកត្រីតាមផ្លូវជាតិលេខ៥ជំរិតទារប្រាក់រាល់ថ្ងៃ

ភ្នំពេញ ៖ អំពើពុករលួយនិងសកម្មភាព គាបសង្កត់របស់មន្ត្រីជំនាញជលផលនៅតែកើតឡើងជាហូរហែទៅលើប្រជាពល រដ្ឋអ្នករកសុីតូចតាច ខណៈថ្នាក់លើហាក់ ធ្វើមិនដឹងមិនឮបណ្តោយឱ្យកូនចៅបង្កើតកុងត្រូលជជុះចល័តដេញចាប់អ្នករកសុី ដឹកត្រីជំរិតទារប្រាក់តាមអំពើចិត្ត។ ប្រការនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំង ថ្នាក់ខឹង និងអស់ជំនឿទៅលើថ្នាក់ដឹកនាំ កំពូលៗដែលពិបាកនឹងស្តារណាស់ ។ ជាក់ស្តែងប្រជាពលរដ្ឋដែលរកស៊ីទិញលក់ត្រីបោះដុំធ្វើដំណើរតាមផ្លូវជាតិលេខ ៥មួយចំនួនបានរិះគន់ថា ... Read More »

រថយន្ត​ Highlander បើកវ៉ាជែងជ្រុលចង្កូតបុករះរថយន្ត ២គ្រឿង​ និងម៉ូតូ ២គ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់​ បានបើករថយន្ត​ Highlander មួយគ្រឿង​យ៉ាងលឿន​ បើកវ៉ាជែងម៉ូតូ​ក៏ជ្រុលចង្កូតទៅបុករថយន្ត​ ២គ្រឿង​ និងបន្តទៅបុកជាមួយម៉ូតូ​ ២គ្រឿងទៀត​ បណ្តាលឲ្យបុរសម្នាក់ស្លាប់​ និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​បានកើតឡើងកាលពីម៉ោងជាង​ ១១ ថ្ងៃទី១១​ ខែសីហា​ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅចុះពិនិត្យស្ថានភាពទឹកលិចផ្ទះប្រជាពលរដ្ឋ និងត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលតំបន់ស្មុគស្មាញ់

ភ្នំពេញ៖ ស្របពេលដែលលំនៅស្ថានប្រជាពលរដ្ឋមួយចំនួនរងគ្រោះដោយទឹកជំនន់ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនៅតាមសង្កាត់រងគ្រោះរួមមានសង្កាត់ព្រែកឯង សង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ច្បារអំពៅទី១_ទី២ ។ ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដែរ លោកអភិបាលខណ្ឌបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពសមាជិកក្នុងក្រុមគ្រួសារជាពិសេសកូនចៅដែលនៅតូចៗ ... Read More »

ឈ្មួញឈើដុះស្លែបីនាក់រកស៊ីឈើយ៉ាងរលូនដោយមានការឃុបឃិតពីមន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីបរិស្ថាន

ខេត្តសៀមរាប ៖ ឈ្មួញឈើដុះស្លែរដ៏ធំក្នុងខេត្តសៀមរាប បីនាក់ ទី/១.ឈ្មោះ ចាន់ណា ទី២ ឈ្មោះ ធឹង លាងស្រេង ទី៣ ឈ្មោះ សាំង ហាក់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងកាត់ស្នាក់ការរដ្នបាលព្រៃឈើ ... Read More »

យុវជនមានជំងឺប្រចាំកាយម្នាក់ប្រកាច់ក្នុងទឹកបណ្ដាលឲ្យស្លាប់ខណៈទៅរកកណ្ដុរជាមួយមិត្តភក្តិ

ខេត្តកណ្ដាលៈ យុវជនមានជំងឺប្រចាំកាយម្នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ៗភ្លាមៗនៅក្នុងទឹក ខណៈដែលយុវជនតរងគ្រោះខាងលើបានចេញទៅរកកណ្ដុរជាមួយមិត្តភក្តិរបស់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចទួលតាឡង់ក្រោយ ស្ថិតក្នុងភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ... Read More »

ឆ្កឹះសោរបន្ទប់ជួល បានសម្រេច២លើក ឆ្កឹះលើកទី៣ ជាប់គុក

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះម្នាក់ ក្រោយធ្វើសកម្មភាពគាស់បន្ទប់ជួលចំនួន២លើកបានសម្រេចហើយ ពេលទៅធ្វើសកម្មភាពឆ្កឹះលើកទី៣ ត្រូវម្ចាស់បន្ទប់សង្ងំដេកខាងក្នុងរងចាំឃ្លាំមើល ស្រាប់តែបើកទ្វាចូលទៅជនរងគ្រោះស្រែកថា ចោរផ្អើលអ្នកជិតខាងនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

ស្ត្រីមានផ្ទៃពោះជាង២ខែប្តឹង ក្រុមគ្រួសារអ្នកធំម្នាក់ថាបាននាំគ្នាមកវ៉ៃនាងរហូតរលូតកូន

ខេត្តសៀមរាប៖ ស្ត្រីមានផ្ទៃពោះជាង២ខែម្នាក់ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការជួយរកភាពយុត្តិធម៌ករណី ក្រុមជនសង្ស័យចំនួន៥នាក់ដែលគេដឹងថា ជាភរិយារបស់អតតីអភិបាលរងខេត្តសៀមរាប បាននាំគ្នាមកវ៉ៃនៅមុខបន្ទប់ជួល រហូតរលូតកូន ។ ស្ត្រីរងគ្រោះឈ្មោះពេជ្រ ស្រីនាង រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឲ្យអ្នកសារព័ត៌មានពីដំណើរសាច់រឿងនៅថ្ងៃទី១១ខែសីហា ... Read More »

ចតរថយន្តលើដងផ្លូវបញ្ច្រាសទិស ត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ត២គ្រឿងបានខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តតូយ៉ូតាព្រូសមួយគ្រឿងដែលម្ចាស់ឈប់ចតលើដងផ្លូវបញ្ច្រាសទិស ស្រាប់តែត្រូវរថយន្តកាមរីហាយប្រឺដបុកទាំងកំរោលខូចខាតទាំងសងខាង និងខ្ទាតទៅប៉ះរបាំងថ្មចែកទ្រូងផ្លូវខូតខាតផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង

ខេត្តពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋមិនអាចជួយអន្តរាគមន៍ពន្លត់បានឡើយ ។ ហេតុការណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ដែលភ្លើងចាប់ផ្តើមឆេះនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ... Read More »

បុរសម្នាក់ស្លាប់ ម្នាក់រងរបួសដោយជិះម៉ូតូបុកគូថរថយន្តពីក្រោយផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងកាលពីថ្ងៃថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីល្ងាច ... Read More »

ចាន់ណា រ៉ូណានបង្ហាញមុខសហការជាមួយ LD ចេញថតរឿង ឯណាខ្មោច?

ភ្នំពេញ៖ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងស្នាដៃធ្វើឲ្យកក្រើកក្នុងវិស័យភាពយន្ត ស្រាប់តែបង្ហាញវត្តមានជាថ្មីគួរឲ្យភ្ញាក់ផ្អើលក្នុងការផលិតភាពយន្តថ្មី ។ លោកបានប្រកាសអំពីការចេញផលិតភាពយន្តរឿងថ្មីគឺរឿង ឯណាខ្មោច? ដោយសហការជាមួយផលិតកម្មធំក្នុងស្រុកគឺផលិតកម្ម LD Picture ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីក្រុងពលីចេញថតភាពយន្តខាងលើកាលពីព្រឹកថ្ងៃទី១១ខែសីហានេះនៅផលិតកម្មLD ... Read More »

សមត្ថកិច្ចបញ្ជូនជនល្មើសចាប់រំលោភក្មេងស្រីមកកាន់ពន្ធនាគារហើយ

ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់មកកាន់ពន្ធនាគារហើយ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិតចាក់ទៅលើក្មេងស្រីវ័យ៨ឆ្នាំ រួចចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយបម្រុងចាក់សម្លាប់បំបិទមាត់កាលពី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះក្មេងរងគ្រោះ ប៉ុន្តែសំណាងល្អ ម្តាយកុមារីរងគ្រោះបានមកទាន់ ... Read More »

ពស់ស្រកាចាស់ចឹកកុមារម្នាក់កំពុងដេកក្នុងផ្ទះរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ​ ៖​ ក្មេងប្រុសម្នាក់ត្រូវបានពស់ស្រកាចាស​ ចឹកត្រូវចំត្រង់ចង្កាខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងតែដេកក្នុងផ្ទះ​ ។ ក្មេងរងគ្រោះបន្ទាប់មក ត្រូវបានឪពុកម្តាយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក​ ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ៤ ... Read More »

ខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ទិញសាំងមកចាក់ដុតបន្ទប់ បែរឆេះរលាកពេញខ្លួនឯង

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន ធ្វើឲ្យយុវជនម្នាក់ញៀនថ្នាំហួសកម្រិត និងខឹងម្ចាស់ផ្ទះឈប់ឲ្យជួលបន្ទប់ ក៏ស្រាប់ចិត្តទិញសាំងចំនួនលីត្រមកចាក់ដុតបន្ទប់ តែសំណាងអាក្រក់បែរជាឆាបឆេះរលាកពេញខ្លួនឯងវិញ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ។ ករណីដុតប៉ុងសម្លាប់ខ្លួនឯងនិងចាក់សាំងដុតបន្ទប់ជួលខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃសុក្រ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

រយះពេល ០៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់តាំង និងដឹកនាំកម្លាំងផ្ទាល់ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានចំនួន ០៧គ្រួសារ ស្មើនឹង ០៩ទីតាំងស្រែ ជួយប្រជាជន

ខេត្តបន្ទាយមានជ័យ៖ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញ ណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោងតាមផែនការរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយយោងតាមស្ថានភាពជាក់ស្តែងនៃទឹកជំនន់ ... Read More »

ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ

ភ្នំពេញៈ ម៉ូតូបុកគ្នា នៅ​មុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យ​បុរសម្នាក់ រងរបួសហូរ​ឈាមពេញមុខ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងែទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

គ្រោះថ្នាក់ចរាច២ករណីក្នុងពេលតែមួយនៅស្ពានអាកាស៥មករា

ភ្នំពេញ: គ្រោះថ្នាក់ចរាច២ករណីក្នុងពេលតែមួយ នៅលើស្ពានអាកាស៥មករា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដោយសារបើកម៉ូតូទៅបុកក្បាលស្ពាន ហើយមួយករណីទៀតរថយន្តសណ្តោងធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿង វាក់អើនឹងរថយន្តមួយគ្រឿងបណ្តាលរអិលថយក្រោយ ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូងលើស្ពានអាកាស៥មករាខ្ទាតចេញពីជួរអស់១កង់ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតចំណុចលើស្ពានអាកាស៥មករា ត្រើយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ... Read More »

បុរសម្នាក់ត្រូវថ្នាំសណ្តំយកម៉ូតូឡាំប៉ាតាទៅបញ្ចាំអស់លុយទើបស្វាងដឹងខ្លួនថាត្រូវថ្នាំ

ភ្នំពេញ: បុរសម្នាក់ទើបតែទិញឡាំប៉ាតាបាន១ខែ ត្រូវបានជនសង្ស័យឆបោក ដាក់ថ្នាំសណ្តំនាំយកម៉ូតូឡាំប៉ាតា ទៅបញ្ចាំបាន២២០០ដុល្លារយកទៅបាត់ ចំណែកម្ចាស់សល់តែសំបុត្របញ្ចាំ តាំងពីម៉ោង២រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវម៉ៃដា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១០យប់ ថ្ងៃទី១០ ... Read More »

ប៉ូលិសស្រុកព្រៃនប់ចាប់យកម៉ូតូជាច្រើនគ្រឿងចោទថា ដាក់បំពាក់ភ្លើងចាំងភ្នែក និងដាក់បំពង់ស៊ីម៉ាំងឮខ្លាំង

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃ១០ ខែសីហា ២០១៨ ប៉ូលិសស្រុកព្រៃនប់បានឃាត់ចាប់ម៉ូតូជាច្រើនគ្រឿងរបស់កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្នុងបិតត្រាំង ក្រោមហេតុផលថា ម៉ូតូរបស់កម្មករទាំងអស់នេះ ដាក់បំពាក់ភ្លើងចាំងភ្នែកនិងខ្លះទៀតដាក់បំពង់ស៊ីម៉ាំងឮខ្លាំង ។ សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ក្រោយឃាត់ចាប់ ប៉ូលីសបានដឹកជញ្ជូនម៉ូតូទាំងអស់នេះយកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត ។ ប្រភពពីកម្មករដែលមានម៉ូតូត្រូវប៉ូលីសឃាត់ចាប់ថ្លែងក្នុងលក្ខខណ្ឌ័មិនឲ្យប្រាប់ឈ្មោះថា ករណីនេះខាងកម្មករទទួលស្គាល់ថាមានកំហុសទៅលើការដាក់បន្ថែមបច្ចេកទេសមិនត្រឹមត្រូវមួយចំនួនក្នុងម៉ូតូ ... Read More »

រថយន្តFordRangerពាក់ស្លាកលេខរដ្ឋ13 2-5566បុកក្បាលនាគចែកផ្លូវបាក់១កង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFordRanger ក្នុងល្បឿនយ៉ាងលឿន​ ហើយបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន១កង់ បានបាក់ចេញពីគ្នា ព្រោះតែមានបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តកាមរីហាយព្រឺកមកបុកពេញទំហឹង កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

ត្រៀមទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌព្រីមៀលីកអង់គ្លេស និងការកឡាលីហ្កាអេស្ប៉ាញ

ភ្នំពេញ៖ ដៃគូផ្នែកកម្មវិធីកម្សាន្ត បែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្ត ឈានមុខគេរបស់ពិភពលោក សម្រាប់ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះ ពីកិច្ចសហការថ្មីជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ... Read More »

ប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើភាសាកូរ៉េ

ភ្នំពេញ៖ តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម សិល្បៈវប្បធម៌ និងលើវិស័យការងារបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនបានចាប់ផ្តើមមានចំណាប់អារម្មណ៍សិក្សាលើភាសាកូរ៉េ ។ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជា ប្រមាណជា៥ម៉ឺននាក់ បានចូលរួមប្រលងធ្វើតេស្ត សមត្ថភាពភាសាកូរ៉េ TOPIK​ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាព ។ លោក អូណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំ ... Read More »