ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បង្រ្កាបឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ បរិស្ថាន និងមន្រ្ដីអង្កការ សហការបង្រ្កាបគំនរឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ ដើម្បីបំពេញសំណុំឯកសារចាត់ការបន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១២កើត ខែអសាឍ ឆ្នាំកុរ ... Read More »

មនុស្ស៣នាក់ រងរបួស ដោយសារគោយន្តឆ្នៃ បុកពេញទំហឹង

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តឆ្លងផ្លូវ ទៅបុកម៉ូតូដែលកំពុងជិះឌុបគ្នា ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧ និង២០នាទី​ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូ​វ​លេខ១៤៣ ភូមិចំការវាល ឃុំក្រាំងអំពិល ... Read More »

សមត្ថកិច្ចឃាត់ចាប់រថយន្ដក្រុមហ៊ុន CPមួយគ្រឿង និងមនុស្ស៣នាក់លួចដឹកសត្វប្រវឹកជាង ១០០០ក្បាល

ខេត្តកំពង់ធំ៖ រថយន្ដក្រុមហ៊ុនCPមួយគ្រឿង និងមនុស្ស៣នាក់ ដែលលួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ។ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដមួយគ្រឿង ... Read More »

បន្តនីតិវិធី មន្ដ្រីជំនាញ៥នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនៅកន្លែងអាវុធហត្ថ ពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈប្រព្រឹត្តក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រង

ខេត្តមណ្ឌលគិរី៖ មន្ដ្រីជំនាញជានាយខណ្ឌ ,ប្រធានមន្ទីរ ,នាយកដែនជម្រក ,នាយការិយាល័យ ,ចំនួន ៥នាក់ ដែលអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថហៅយកទៅសួរនាំ តាំងពីព្រឹក រហូតមកដល់រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញអនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ ... Read More »

យុទ្ធនាការផ្សព្វផ្សាយ ការបង្ការ និងការពារជំងឺគ្រុនឈាមនៅភូមិព្រៃឆ្លាក់ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយមន្ទីរសុខាភិបាលខេត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អាជ្ញាធរភូមិ-សង្កាត់ បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែតក្នុងពាង ឬ អាងទឹកប្រជាពលរដ្ឋ នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តមកពីក្រោយកិនស្លាប់ម្នាក់ របួសម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង និងក្មេងស្រីម្នាក់ទៀតបានរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បើកប៉ះគ្នាបណ្ដាលឲ្យដួលខ្ទាតលើផ្លូវចៃដន្យក៏មានរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏កិនចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ២០១៩វេលាម៉ោង៥:១០នាទីល្ងាច ... Read More »

ប្រជាពលរដ្ឋរងផលប៉ះពាលដីធ្លីចំនួន១២៩ គ្រួសារ ជាមួយគំរោងអភិវឌ្ឍន៍ថាមពលអគ្គិសនី សូមអន្តរាគមន៍សម្តេចតេជោ ហ៊ុន សែន

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងផលប៉ះពាលដីធ្លីចំនួន១២៩ គ្រួសារ ជាមួយគំរោងអភិវឌ្ឍន៍ថាមពលអគ្គិសនី បានបង្ខំចិត្តសូមការអន្តរាគនម៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈការដោះស្រាយពីតំលៃផលប៉ះពាល់ដីស្រៃចំការ ដីលំនៅដ្ឋាន មិនតុល្យភាពក្នុងតំលៃសមរម្យតាមការទាមទាររបស់ពួកគាត់ និងទីផ្សារដីធ្លីនោះ។ ក្នុងនោះពួកគាត់បានបញ្ជាក់លើលិខិតសុំអន្តរាគមន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

រថយន្តស្ទួច ជែងលើស្ពានទន្លៀង បែកកង់រេចង្កូត បុកម៉ូតូបញ្ច្រាសគ្នា៣គ្រឿង របួសមនុស្ស៤នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់ បានរងរបួស ម៉ូតូ៣គ្រឿងរងការខូចខាត ដោយសារតែរថយន្តស្ទូចចំណុះ៥តោន បើកជែងលើស្ពានទន្លៀងហើយចៃដន្យបែកកង់ ក៏រេចង្កូតបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤២នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ... Read More »

រថយន្តកូរ៉េដឹកមាន់បើកលឿន ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករថយន្តស៊េរីទំនើប វ៉ូរេហ្គេន ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកូរ៉ដឹកសត្វមាន់មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកវ៉ូរេហ្គេន ចំផ្នែកខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំ រថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកជញ្ជាំងភោជនីយដ្ឋានទុកចោលមួយកន្លែងទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខបន្ទាយ៩៩ តាមបណ្តោយផ្លូវ២០០៤ ភូមិព្រៃល្វា ... Read More »

បើករថយន្តបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងនៅខណ្ឌទួលគោកបើករត់មកដល់ខណ្ឌ៧មករាបុករថយន្ត និងម៉ូតូបន្ថែមទៀត ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើក​រថយន្តបុករះម៉ូតូរថយន្ត និងម៉ូតូកង់បីពីរកន្លែងផ្សេងគ្នាជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាត​ ហើយព្យាយាមបើក​រត់គេច ត្រូវសមត្ថកិច្ចដេញចាប់បានមក​វិ​ញ​ ខណៈនោះក្រុមអ្នកសារព័ត៌មានបានចុះទៅ​ផ្តិតយករូបភាពតែត្រូវបានបុរសម្នាក់​សង្ស័យ ស្រវឹងស្រាបានមកថតរូបអ្នកសារព័ត៌មាន និងរករឿងអ្នកសារព័ត៌មានថា គ្មានសិទ្ធិមកថតនៅតាមចិញ្ចើមផ្លូវនោះទេ ដោយគ្មានការអនុញ្ញាតពីរូបគេដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពី​ម៉ោង១០ និង៣០នាទីយប់ ... Read More »

ល្បីថាលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទជាប់ពាក់ពន្ធ័ករណីជំរិតទារប្រាក់ពីម្ចាស់គោយន្ដដឹកឈើ

ខេត្តឧត្ដរមានជ័យ ​៖ កាន់តែ​ក្ដៅ​ទៀតហើយ​ រឿង​លោក​ជៀល ​សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ និង​ឈ្មោះ​អ៊ឹម ហួត​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជំរិត​ទា​រលុយ​៥០​ម៉ឺន​រៀល ​ពី​ពលរដ្ឋ​ដឹក​ឈើ​តាម​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង ​ផ្ទុក​ឈើ​ជាង​ពី​ម៉ែត្រគូប ​ជា​ថ្នូរ​មិន​បង្ក្រាប​។​ នៅ​ថ្ងៃទី​នៅ​ទី​១១ ខែ​កក្កដា ... Read More »

បើកម៉ូតូរេចង្កូត​ទៅបុកជាមួយរថយន្ត​​ស្លាប់ម្នាក់​នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់បានឲ្យដឹងថានៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលម៉ោង ៦:៥៥ នាទី ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២~២០៣ ... Read More »

បទ ខ្ញុំគ្មានអ្នកណាស្រឡាញ់ទេ របស់ សយ រតនា និងនាងប្រាក់ សុគន្ធកំពុងទាក់ចិត្តយុវវ័យខ្លាំង

ភ្នំពេញ៖ ចាប់ដៃគូច្រៀងរួមជាថ្មីរបស់ នាងប្រាក់ សុគន្ធ និង សយ រតនា ក្នុងបទ ខ្ញុំគ្មានអ្នកណាស្រឡាញ់ទេ កំពុងធ្វើឲ្យទស្សនិកជន ពិសេសក្រុមយុវវ័យពេញចិត្តខ្លាំង ព្រោះតែអត្ថន័យមនោសញ្ចេតនាស៊ីជម្រៅ និងចាក់ចំបេះដូងអ្នកគាំទ្រ ។ ចាប់អារម្មណ៍កាន់តែខ្លាំងក្នុងបទថ្មី ... Read More »

ផ្លឹកនឹងសម្រស់ប្រាសាទ ដាវីន ក្នុងឈុតច្នៃបែបអប្សរា ស

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដ សម្បុរស្រអែមស្រស់ កញ្ញា ប្រាសាទ ដាវីន បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីនាងបានបង្ហាញស្នាដៃសិល្បៈជាច្រើនបន្តបន្ទាប់ក្រោយពីប្រកាសចេញមុខក្នុងការងារសិល្បៈជាថ្មី ។ អ្វីដែលពិសេសនាងធ្វើឲ្យគេចាប់ផ្លឹក និងកោតសរសើរអំពីសម្រស់ និងទេពកោសល្យនៃការថតម៉ូដថ្មី ច្នៃដោយជាងជំនាញក្នុងឈុតអប្សរាស ដ៏រស់រវើក ... Read More »

រថយន្តដឹកថ្ម ក្រួសបើកឡើងស្ពានឥន្ធនូមិនរួចបានរអិលថយក្រោយ មកប៉ះរថយន្ត៣គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ពីរនាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញឡានបានបើកឡើងលើស្ពានឥន្ធនូ កោះពេជ្រ បានពាក់ កណ្តាល ស្ពាន ទៅមុខមិនរួច ក៏ថយក្រោយមកវិញទៅប៉ះរថយន្ត ឡិចស៊ីសដែលចតចោលពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសបោលទៅបុករថយន្តព្រួសគៀបជាប់ ។ រថយន្តបង្កមិនទាន់អស់ល្បឿនបានថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត គៀបជាប់ ទៅមុខលែងរួច ... Read More »

បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវយ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវកាលពី វេលាម៉ោង៧និង១៥នាទី ថ្ងៃទី12 ខែកក្កដា ឆ្នាំ 2019 នៅចំណុចឡូត៍ចំការស្វាយចន្ទី លេខ២០០៧ ចំណុចតំបន់អណ្ដូងតាមែង ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ ... Read More »

សម្តេចតេជោថ្លែងថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ»

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​​កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ថា «ខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ» ។ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណតាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហាន ។ ថ្ងៃសៅរិ៍ ... Read More »

ចង់បានកូនប្រសាអ្នកទីក្រុង ចាប់កូនស្រីដាក់ច្រវាក់បង្ខាំងនៅផ្ទះមេប៉ុស្ដិ៍នគរបាក់អន្លូង ព្រោះចង់បំបែកចេញពីគូដណ្ដឹង

ខេត្តឧត្ដរមានជ័យ៖ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយ​បង្កើត​ចាប់ចង និងដាក់ច្រវាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវ​ជាដន្លង ព្រោះតែចង់​បំបែក​​ចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។ រឿងរ៉ាវទាំងនេះត្រូវបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃសុក្រ​១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ និងថ្ងៃទី​១២ខែកក្កដា ​ឆ្នាំ​២០១៩ ... Read More »

កងទ័ព ត្រូវ​ចាត់ទុកការហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃកំណែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លន

ខេត្តសៀមរាប៖ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ចាត់ទុកវិស័យហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ធានាដល់កិច្ចការពារប្រកបដោយ ប្រសិទ្ធភាព អធិបតេយ្យ បូរណភាព ទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូច ជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ... Read More »

យុវជន សួង នាគព័ន្ធ ដែលដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី ត្រូវតុលាការចេញដីកាឃុំខ្លួន

ភ្នំពេញ៖ លោកឯក ប៉ូលីហ្វី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា នេះ សម្រេចឃុំខ្លួន បុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណី ដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ ប្រឆាំងនឹងការហាមឃាត់របស់អាជ្ញាធរដែនដីនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ... Read More »

ផឹកស៊ីស្រវឹង ខឹងគេនិយាយទូរសព្ទឮ ស្ទុះប្រើហិង្សាទៅវិញទៅមក រងរបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនភាគីទាំងសងខាង មានជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ខណៈម្ចាស់ផ្ទះជួលក៏រត់ទៅអន្តរាគមន៍ទៅជួយឃាត់បំបែក ស្រាប់តែរងរបួសត្រូវចំ២កាំបិតរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ... Read More »

ប្រគល់-ទទួលកាកសំណល់សង្គ្រាម និងកម្ទេចចោល នៅកណ្ដាលស្រែ

ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងអាវុធជាតិផ្ទុះ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ប្រគល់-ទទួលកាកសំណល់ (សង្រ្គាម) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជូនមន្រ្តីអង្កការ (ហេឡូត្រាស) ចំនួន ១៥គ្រាប់ ដើម្បីកម្ទេចបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស.សត្វ ។ ពិធីប្រគល់-ទទួលកាកសំណល់សង្រ្គាមខាងលើ ... Read More »

អាជ្ញាធរ ខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះវាស់វែងកំណត់ព្រំដី ឋិតនៅក្នុងតំបន់បេ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរ ខណ្ឌឫស្សីកែវដឹកនាំដោយលោក លីន ញ៉ាក់ លោក ស៊ូ សោគុណ អភិបាលរង ខណ្ឌព្រមទាំងមន្ត្រីក្រោមឱវាទមានអាជ្ញាធរ សង្កាត់ភូមិជំនាញភូមិបាល និងម្ចាស់ដីកម្មសិទ្ធផងដែរ ... Read More »

កំណាត់ផ្លូវលេខ១១០ ពីស្ពានព្រែកសំរោង ទៅដល់ព្រំប្រទល់ រវាងស្រុកស្អាង និងកៀនស្វាយ មានសភាពកាន់តែពិបាកធ្វើដំណើរ

ភ្នំពេញ៖ កំណាត់ផ្លូវលេខ១១០ ដែលតភ្ជាប់ពី ខណ្ឌច្បារអំពៅទៅកាន់ស្រុកកោះធំ ព្រំដែនវៀតណាម បានទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ជាពិសេសនៅក្នុងភូមិសាស្ត្រ ឃុំឈើទាល និង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លែងខ្លះធ្វើឲ្យអ្នកបើកបរយានយន្តមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានទឹកដក់នៅអមសងខាងផ្លូវតែម្តង ... Read More »

ខ្ចីម៉ូតូគេទៅទិញមី! បែរជាជិះដើរអំពាវនាវលក់ពេញខេត្ត នគរបាលក្របួចដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ខ្ចីម៉ូតូអ្នកស្គាល់គ្នាថា ទៅទិញមីមួយភ្លែត បែរជាជិះយកទៅដើរអំពាវនាវលក់ពេញខេត្តពោធិ៍សាត់ ប៉ះចំកម្លាំងកំពុងល្បាតមានការសង្ស័យឃាត់ចាប់ដាក់ខ្នោះ ទើបដឹងថា ជាករណីឆបោក ។ ហេតុការណ៍ខាងលើបានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ... Read More »

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី លោក សុខ ... Read More »

ប្រទះឃើញម៉ូតូប្លុងចោលទាំងព្រឹក ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច

ភ្នំពេញ៖ ម៉ូតូឌ្រីមសង់សេ១២៥ មួយគ្រឿង ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមប្រភពភពបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទីនោះ ... Read More »

រថយន្តក្រឡុកបេតុងក្រុមហ៊ុន​ ហូមម៉ាស្ទ័រគ្រុបបុករះរថយន្ត ដើមឈើ និងបង្គោលភ្លើងស្តុបចរាចរណ៍

ភ្នំពេញ​៖​ បុរសម្នាក់បើកបររថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន​ ហូមម៉ាស្ទ័រគ្រុបមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដោយខ្វះ​ការ​ប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក​ ក៏ជ្រុលទៅបុករថយន្តកាមរីគូទស្វិតមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវ​ រួចក៏ជ្រុលបន្តទៅបុក និងបង្គោលភ្លើងស្តុបចរាចរណ៍បណ្ដាលឲ្យបាក់អស់មួយដើម​ កាលពីវេលាម៉ោង​១ និង៤០នាទី​រំលង​អធ្រាត្រ ​ឈានចូល ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩ ត្រង់ចំណុច​ស្តុប​២៤ម៉ោង​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង និងផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ... Read More »

ខ្លួនជាអនុប្រធានសភាពាណិជ្ជកម្មខេត្ត លោក លឹម ភ័ណ្ឌ ផលិតទឹកក្រូចគ្មានស្តង់បំផ្លាញសុខភាពប្រជាពលរដ្ឋ សម្លាប់អ្នកទទួលជាលក្ខណៈប្រយោល

ខេត្តកំពង់ធំ ៖ មតិពលរដ្ឋបានលើកឡើងថា៖ មានលុយ មានអំណាច ! តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ គេចផុតពីសំណាញ់ច្បាប់ដែរឬទេ បើលួចផលិតទឹកក្រូចអត់ស្តង់ដារ ខូចគុណភាព លក់ចែកចាយបំផ្លាញសុខភាពប្រជាពលរដ្ឋដ៏ធ្ងន់ធ្ងរនេះ..? មន្ត្រីនិងសមត្ថកិច្ចបានអោយដឹងថា៖ ... Read More »

បានកូនប្រុសមួយហើយ នាយចយ ចង់បានកូនស្រីម្នាក់ទៀត

ភ្នំពេញ៖ ពិតជាសរសើរអំពីសុភមង្គលរបស់ក្រុមគ្រួសារតូចមួយរបស់តារាកំប្លែងនាយ ចយ ព្រោះតែពេលនេះនាយទទួលបានតំណក់ឈាមរួមគ្នា លើកដំបូងជាមួយភរិយាជាស្រីស្អាតខុសដាច់ពីខ្លួននោះ ។ ត្រៀមសម្រាលកូនប្រុសលើកដំបូងក្នុងជីវិត តារាកំប្លែងរូបនេះមានគម្រោងចង់បានកូនស្រីម្នាក់ទៀតនៅថ្ងៃខាងមុខ ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីនៅសល់តែរយៈពេលមិនដល់២ខែទៀតនោះទេ កូនប្រុសរបស់នាយចយ និងសម្រាល បើកភ្នែកមើលពន្លឺព្រះអាទិត្យ ខណៈដែលនាយ​ចយ និងភរិយា ... Read More »