ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប៉ូលិសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ... Read More »

នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ឆែកឆេរវីឡាមួយកន្លែងឃាត់ខ្លួនជនជាតិចិន២០នាក់

ខេត្តកណ្ដាល៖ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិន ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាល បានធ្វើការឆែកឆេរវីឡាមួយកន្លែង ... Read More »

ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី

ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ... Read More »

ពលរដ្ឋដាំកៅស៊ូជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​នៅ​ស្រុក​រមាសហែក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​

ខេត្តស្វាយរៀង៖ ជ័រកៅស៊ូ​៦០០​ជាង​ហិកតា​ផលិត​លើកដំបូង​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​លើទឹក​ដី​ស្រុក​រមាសហែក​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ជាច្រើន​តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​បន្ទាប់ពី​ក្រុម​កសិករ​ដាំ​បាន​ផល​ហើយ​ជ័រកៅស៊ូ​លក់បាន​ថោក​ និង​ត្រូវ​ដឹក​យកទៅលក់​ឲ្យ​ខាង​រោងចក្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​លក់​ទៅ​ក្រៅ​ស្រុក​ប្រទេសជិតខាង​ ដែលមាន​ចង្ងាយ​ឆ្ងាយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​ ​ បើតាម​លោក ដួង សេដ្ឋា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការកៅស៊ូ​នៅក្នុង​ភូមិ ព្រែក​រមៀត ឃុំ ជ្រៃ​ធំ ... Read More »

នាំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ មក​សាលាឧទ្ធរណ៍​សវនាការ​រឿង​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​​

ភ្នំពេញ​៖ លោក​សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ លោក​ ទូច​ ថារិទ្ធិ​ ... Read More »

បុរសម្នាក់សង្ស័យស្រវឺងស្រាជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់រងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកស្របទិសគ្នា​កាលពី​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច ​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ​២០១៧​ នៅលើ​ផ្លូវជាតិ​លេខ​១ ​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុ ឈ្មោះ យឹម ... Read More »

អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូន គ្រួសារសពទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញយប់មិញ

ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គីភ័យដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋាន លោក សុខ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងចម្រុះ ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ក្នុងនោះស្រី៤នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំចម្រុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ ក្នុងនោះមានស្រី៤នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

ប៉ូលិស​បាញ់​សន្តិសុខ​ស្លាប់​នៅ​ស្ទឹង​មានជ័យ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ភ្នំពេញ​៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដែល​បាញ់​សន្តិសុខ​ស្លាប់​ព្រោះ​ទំនាស់​ពាក្យ​សម្ដី​ ត្រូវ​បាន​លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​”តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។ គួរ​បញ្ជាក់​ថា​ កាលពី​ម៉ោងជាង៩យប់ថ្ងៃទី១៤ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យលោកសួន បវរឲ្យអភិបាលស្រុកក្រុង៣មានចំណាត់ការចំពោះក្រុមហ៊ុនអនាម័យដែលទុកសំរាមចោល

ប៉ោយប៉ែត៖ អភិបាលខេត្ត បន្ទាយមានជ័យលោកសួន បវរ ណែនាំដល់អភិបាលក្រុងចំនួន៣ដូចជាក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរី មានវិធានការ ចំពោះក្រុមហ៊ុនអនាម័យ មានតួនាទីប្រមូលសំរាមតាមបណ្ដាស្រុកក្រុងកុំទុកសំរាមចោល ដែលធ្វើឲ្យប៉ះពាល់ សុខ ភាពដល់ ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលស្ទាក់ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប

  ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខនាគព័ន្ធផ្លូវមុន្នីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទី១មានឈ្មោះ ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាបូបលុយនៅផ្ទះម៉ាស្សា

ភ្នំពេញៈនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតប៉ុស្តិ៍បានឃាត់ជនសង្ស័យម្នាក់ចូលលួចកាបូបលុយនៅក្នុងផ្ទះម៉ាស្សាយីហោ១៦៨ ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយប្អូនម្តុំចំកាដូង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកឈើជ្រុងវាយក្បាលបណ្តាលឲ្យរបួស) កាលពីវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះបាក់បែកខាង ក្រោយស្ថានទូតបារាំង ផ្លូវលេខ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

មុខសញ្ញាឆក់យ៉ាងសកម្ម៤នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន២គ្រឿង ហើយជនសង្ស័យទាំង៤នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

ឡានឡិចស៊ីសបើកបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយរុញទៅបុករថយន្តឡិចស៊ីស៤៧០មួយគ្រឿងទៀត សងជិត៣ពាន់ដុល្លារ

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់បើករថយន្តស៊េរីទំនើប ៥៧០ លឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញទៅបុកនឹងរថយន្តឡិចស៊ីស៤៧០ មួយគ្រឿងទៀត រងការខូចខាត ចំណែកបុរសអ្នកបើករ៉ឺម៉កម៉ូតូកង់បីរងរបួសធ្ងន់ហើមជើងម្ខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុច ... Read More »

ប៉ូលិសស្រុកបរិបូរណ៍ចាប់ជនសង្ស័យ២នាក់និងថ្នាំញៀន២៨កញ្ចប

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសគ្រឿងញាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញាន មួយករណីនៅភូមិពោធិម្រះ ឃុំចក ។ ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ច ចាប់បានមុខសញ្ញាចែកចាយបាន២នាក់ ក្នុងនោះ១ ឈ្មោះប្រាក់ ... Read More »

ដុតកាំជ្រួចសម្ពោធហាងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះណែនាំអប់រំ

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិចិនដុតកាំជ្រួចសម្ពោធហាងមានសម្លេងផ្ទុះកាំជ្រួចប្រភេទធំចំនួន៩គ្រាប់ នៅអាហារដ្ឋានចិនមួយកន្លែង នៅឆ្នេរអូរឈើទាល ផ្លូវ៥០២ អាហាដ្ឋានយីហោ ចុងហ្គ័រខិនឆាំងធានជីង ស្ថិតនៅក្រុមទី ១៤ ភូមិ ... Read More »

ក្មេងស្រីម្នាក់បើកម៉ូតូដឹកប្អូនត្រូវរថយន្តបុករងរបួសធ្ងន់ទាំង២នាក់នៅចំការហ្លួងកំពង់សិលា

ខេត្តព្រះសីហនុ៖ នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត១គ្រឿងម៉ាក ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

ក្រុមយុវជនមុស្លិមកម្ពុជាចូលរួមអនាម័យបរិស្ថាន និងដាំកូនឈើ ដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យចេះការពារឈើនិងថែរក្សាបរិស្ថានស្អាតនៅខេត្ដត្បូងឃ្មុំ

ភ្នំពេញ៖ ស្របពេលដែលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកតបតាមការ ស្នេី សុំរបស់ក្រសួងបរិស្ថាននោះ នៅរសៀលថ្ងៃទី១៦ តុលា ២០១៧ ក្រុមសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានរៀបចំ កម្មវិធីWe- Clean បានបើកយុទ្ឋនាការអប់រំ និង អនុវត្តផ្ទាល់ ... Read More »

ក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោមលើកទី៤

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថៃ្ងនៅមជ្ឈមណ្ឌល កីឡាសូហ្វតឺន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ដែលចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថៃ្ងទី១៥ ខែតុលា ឆ្នាំ២០១៧ ក្រុមកីឡាករកីឡាការិនី របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីស ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ... Read More »

កិច្ចប្រជុំដោះស្រាយរវាងអាជ្ញាធរកម្ពុជា នឹងមេទាហានប៉ារ៉ាថៃ ក្រោយមានការតវ៉ាបិទច្រកពីសំណាក់អាជីវករខ្មែរទៅនឹងទាហានថៃហាមឃាត់មិនឲ្យកសិផលខ្មែរនាំចូលលក់ក្នុងផ្សារថៃលទ្ធផលថៃបានសម្របសម្រួលឲ្យនាំកសិផលខ្មែចូលលក់ធម្មតាបណ្តោះអាសន្នសិន

ខេត្តបាត់ដំបង៖ កិច្ចប្រជុំដោះស្រាយបន្ទាន់មួយរវាងអាជ្ញាធរកម្ពុជាស្រុកសំពៅលូនខេត្តបាត់ដំបង និងមេទាហានប៉ារ៉ាថៃនៅច្រកតំបន់ខៅធីន ស្រុកខ្លងហាត ខេត្តស្រះកែវ ឈមនិងច្រកគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅនឹងការតវ៉ាបិទច្រកទ្វារព្រំដែនពីសំណាក់អាជីវករខ្មែរទៅនិងទាហានប៉ារ៉ាថៃហាមឃាត់មិនឲ្យកសិផលខ្មែរនាំចូលទៅលក់ក្នុងផ្សារថៃ។លទ្ធផលនៃកិច្ចប្រជុំសេចក្តីរាយការណ៍ឲ្យដឹងថាភាគីថៃបានសម្របសម្រួលឲ្យអាជីវករខ្មែរដែលតវ៉ានោះអនុញ្ញាតឲ្យនាំយកកសិផលខ្មែចូលទៅលក់ក្នុងផ្សារថៃធម្មតាបណ្តោះអាសន្ននោះវិញ រង់ចាំការដោះស្រាយរបស់ថ្នាក់លើរបស់ភាគីថៃបន្ថែមទៀត។ កិច្ចប្រជុំដោះស្រាយរវាងភាគីកម្ពុជានិងថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅមាត់ច្រកទ្វារព្រំដែនខៅឌីនទឹកដីថៃ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ប្រាប់កងទ័ពឆត្រយោង៩១១ ឲ្យរួមគ្នាប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្រើនរំលឹក ដល់កងទ័ពនៃកងពលតូចពិសេសឆត្រយោង៩១១ ឲ្យប្រឹងហ្វឹកហាត់ ដើម្បីរក្សាសន្តិសុខរបស់ជាតិ ជាពិសេសត្រូវរួមគ្នាប្រឆាំងរាល់សកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដណ្តើមអំណាចបំពានច្បាប់។ ការក្រើនរំលឹក និងការទូន្មានរបស់នាយឧត្តមសេនីយ៍ គន់ គីម ... Read More »

បើកលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់កង់មុខម្ខាង

ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង ប្រើប្រាស់ល្បឿនលឿន បាន​រេចង្កូតទៅបុកខឿនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរថយន្តដាច់កង់មុខម្ខាង បង្កឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុការណ៍ បានឲ្យ​ដឹងថា ... Read More »

ស្រវឹងស្រាអុកឡុកវាយកម្ទេចធុងបាស់និងម៉ូតូ២គ្រឿង រួចដុតផ្ទះខ្លួនឯងក្នុងពិធីមង្គលការបងរបស់ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលស្រវឹងស្រាជោកបានបង្កហិង្សាអុកឡុកក្នុងពីធីមង្គលការបងប្រុសរបស់ខ្លួន ដោយវាយរបស់របរធុងបាស់ និងវាយម៉ូតូបណ្ដាលឲ្យខូចខាត ព្រមទាំងដុតផ្ទះខ្លួនឯង តែត្រូវអ្នកភូមិនាំគ្នាអន្តរាគមន៍ទាន់ពេល។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ... Read More »

លោកអូស្មាន ហាស្សាន់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទស្ដីពីយេនឌ័ស្ដ្រីក្នុងវិស័យនយោបាយ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន៦រូបដើម្បីចូលរួមសន្និសីទអាស៊ាន ស្តីពីយេនឌ័រស្រ្តី ក្នុងវិស័យនយោបាយ (ASEAN Conference on Women ... Read More »

ម៉ូតូហុងដាឌ្រីមបុកគោយន្តឆ្លងផ្លូវរបួសធ្ងន់៣នាក់នៅលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ បុរសចំនួន ៣នាក់បានរងរបួសយ៉ាងធ្ងន់ ត្រូវបានគេចាត់ចែងតាមរយៈរថយន្តសាមុយ បញ្ជូនទៅជួយសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីមបុកគោយន្តកន្រ្តៃ ខណៈគោយន្តកន្រ្តៃបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្រុកក្រគរ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ... Read More »

ប៉ូលិស​បាញ់​សន្តិសុខ​ស្លាប់​នៅ​ស្ទឹង​មានជ័យ​ បញ្ជូន​ដល់​តុលាការ​

ភ្នំពេញ​៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដែល​បាញ់​សន្តិសុខ​ស្លាប់​ព្រោះ​ទំនាស់​ពាក្យ​សម្ដី​ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បញ្ជូន​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ដើម្បី​ចាត់ការតាម​តាម​ច្បាប់​ ។​ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​នៅ​ឡើយ​ ។ គួរ​បញ្ជាក់​ថា​ កាលពី​ម៉ោងជាង៩យប់ថ្ងៃទី១៤ ... Read More »

មនុស្ស៥នាក់ត្រូវឃាត់ខ្លួននៅខណ្ឌព្រែកព្នៅពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ ត្រូវសមត្ថកិច្ចចម្រុះខណ្ឌព្រែកព្នៅ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅមុខវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន។ សមត្ថកិច្ចបានប្រាប់ថា បុរស៥នាក់បានជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យរកឃើញមានគ្រឿងញៀននៅក្នុងកញ្ចប់បារី ... Read More »

បុរសជនជាតិវៀតណាមម្នាក់កំពុងអង្គុយលេងល្បែងដួលពីលើកៅអីស្លាប់សង្ស័យខ្យល់គរ

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់បុគ្គលិកកាស៊ីណូចោមរោមមើល និងរាយការណ៍មកសន្តិសុខ ខណៈដែលបុរសជនជាតិវៀតណាមម្នាក់កំពុងអង្គុយលេងល្បែងសុខៗ ស្រាប់តែដួលពផ្ងារពីលើកៅអីសង្ស័យខ្យល់គរ ត្រូវបានដឹកមកសង្គ្រោះដល់ដល់ផ្ទះពេទ្យនៅកែងវត្តចេក ស្រាប់តែដាច់ខ្យល់ស្លាប់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅកាស៊ីណូ ៨៨៨ ភូមិចេក ឃុំ សំរោង ... Read More »