ភ្នំពេញ៖ សម្រាប់ការប្រកូតកីឡាប្រដាល់គុនខ្មែរ វគ្គ៨ចុងក្រោយសប្តាហ៍ទី១ នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លោក ងួន និត អាជ្ញាកណ្តាល បានរាប់កីឡាករ ឡុងឡា ... Read More »
សង្គម
ឈើក្រហមឆ្លងកាត់ខេត្តក្រចេះពេលខ្លះមួយយប់ពី១៨-២០ឡានសាំយ៉ុងកែច្នៃ
ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងត្រូវបានគេច្នៃតទ្រុងថែមកង់សម្រាប់ដឹកឈើអារប្រភេទលេខ២ក្នុងមួយយប់មានពី១៨គ្រឿងទៅ២០គ្រឿង ហើយក្នុងមួយឡានផ្ទុកឈើយ៉ាងតិចជិត១០ម៉ែត្រគូបដូចហែរ កឋិនមកពីខេត្តស្ទឹងត្រែង ពីម្តុំភ្នំក្រហម និងប៉ែកខាងលើនៃស្រុកសំបូរ ដោយត្រូវឆ្លងកាត់ខេត្តក្រចេះរៀងរាល់ម៉ោង៤ទាបភ្លឺជាប្រចាំ។ ការដឹកជញ្ជូនឈើបែបនេះមានមួយយប់ខានមួយយប់ និងជាទំលាប់ឡានប្រភេទចេញទៅដឹកឈើរបៀបជាឡានខ្សែពេលព្រឹកបន្តកន្ទុយគ្នា រួចរៀបឈើហើយទើបម៉ោង៤ទាបភ្លឺឆ្លងកាត់ខេត្តក្រចេះនៅចំពោះមុខសមត្ថកិច្ចអាជ្ញាធរជាច្រើនស្ថាប័ន បន្ទាប់ពីបង់លុយហើយនោះ។ គេមិនអាចបញ្ជាក់លម្អិតបានទេពីតួលេខឈ្មួញបង់ប្រាក់ប៉ុន្មានពិតប្រាកដជូនទៅកាន់សមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើនោះទេ តែឈើដឹកយកទៅលក់ខេត្តព្រៃវែង ... Read More »
មានទំនាស់ជាមួយសង្សារពេលល្ងាចព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ៧ ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ ខែកក្កដា ឆ្នាំ២០១៧ មូលហេតុបណ្ដាលមកពីគាត់មានទំនាស់ជាមួយសង្សារ។ បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួននោះឈ្មោះ ម៉ឺន ស្លាត ... Read More »
កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។ ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ... Read More »
ក្មេងប្រុសស្រី២នាក់លង់ទឹកស្រះស្លាប់ឪពុកម្ដាយឆ្លើយថាមិនបានមើល
ខេត្តកំពង់ធំ៖ នៅព្រឹក ថៃ្ងទី ៨ ខែ កក្កដា ឆា្នំ២០១៧ វេលាម៉ោង៩និង១០នាទី មានករណីកេ្មង២នាក់ លង់ទឹកស្រះ ស្លាប់ នៅតំបន់នាឃុម ខាងលិចភូមិសិរីសាមគ្គីកណា្ដល ឃុំស្រឡៅ ស្រុកបារាយណ៍ ... Read More »
អ្នកលក់នំបុ័ង២នាក់វាយកាប់ចាក់គ្នារបួសស្រាល
ភ្នំពេញ៖ បុរសអ្នកលក់នំបុ័ងម្នាក់ត្រូវបានអ្នកលក់នំបុ័ងដូចគ្នាម្នាក់ទៀត ដេញតាមរករឿងនិងកាប់ប្រហារ បណ្ដាលឲ្យរងរបួសស្រាល ហើយខឹងកាប់មនុស្សមិនបាន ជនដៃដល់បានកាប់បំផ្លាញម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបម្រុងដុតចោលថៃមទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ ទាន់ហើយជននោះបានរត់គេចខ្លួនទៅបាត់ដស្រមោល បន្ទាប់មកបុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបឲ្យជួយអន្តរាគមន៏។ ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ... Read More »
កម្មករច្រើននាក់ឃាត់ខ្លួនស្ត្រីម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលូកហោប៉ៅលួចទូរស័ព្ទ
ភ្នំពេញ៖ កម្មការិនីជាច្រើននាក់ បានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលឃើញធ្វើសកម្មភាពលូកហោប៉ៅខោបំរុងយកទូរស័ព្ឋពីកម្មកររោងចក្រ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រថានថេសា (រោងចក្រកាត់ដេខោអាវ) ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ... Read More »
មន្រ្តីជំនាញបង្រ្កាបរថយន្តដឹកឈើ ៥គ្រឿង ក្រោយបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីអង្កប្រជុំគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ កិច្ចប្រជុំគណៈបញ្ជាការឯកភាពនោះលើកឡើងថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធដែលត្រូវតែអនុវត្តច្បាប់ ត្រូវតែយកភ្នែកមើលឲ្យបានច្រើនជាងយកត្រចៀកស្ដាប់ សម្ដីនេះធ្វើឲ្យមន្រ្តីក្នុងអង្កប្រជុំភាគច្រើនពេញចិត្តស្ដូក ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថ្នាក់ដឹកនាំខ្លះៗទេ ដែលស្ទើរតែទាំងអស់សុទ្ធយកត្រចៀកស្ដាប់មិនមើលនោះ ហើយក្រោយកិច្ចប្រជុំមកនោះនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គេឃើញរោងត្រួតពិនិត្យបទល្មើសដែលគេសង្ស័យដើម្បីយកលុយតិចឬច្រើនរបស់មន្រ្តីជំនាញ.រដ្ឋបាលព្រៃឈើ ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀនល្មើសច្បាប់
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន៦កញ្ចប់ ។ សេចក្តីរាយការណ៍ឲ្យដឹងថ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន 01នាក់ ឈ្មោះ សុខ រ័ត្ន ... Read More »
ប្រជាពលរដ្ឋឆ្លងដែនធ្វើការព្រឹក វិលវិញល្ងាចនៅប្រទេសថៃព្រួយបារម្ភ ក្នុងសង្គមគ្រួសារ បន្ទាប់ពីបិទច្រករបៀងអស់រយៈពេល១សប្ដាហ៍កន្លងទៅ
ប៉ោយប៉ែតៈ ប្រជាពលរដ្ឋប្រហែលជា១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ៥ភូមិ មកជួបជុំគ្នានៅផ្ទះមេភូមិ ត្រង់ចំណុចច្រកបឹងបេង ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានលើកឡើងស្របគ្នាថាៈ បើសិនជារាជរដ្ឋាភិបាលដាក់បទបញ្ជាមកអាជ្ញាធរខេត្ត ឬសមត្ថកិច្ចជំនាញបិទច្រករបៀងទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ... Read More »
លោក ឃួង ស្រេង ៖ បញ្ហាចំបងចំពោះមុខ គឺបញ្ហាលូ ប្រឡាយ ផ្លូវ និងសន្ដិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បាន ប្រកាសជាថ្មីថា៖ បញ្ហាចំបង នៅចំពោះមុខ គឺបញ្ហាលូ ប្រឡា ផ្លូវ និងសន្ដិសុខ សុវត្ថិភាព សាធារណៈ ... Read More »
ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតគ្រឿងញៀន១២កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀន១២កញ្ចប់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបឆ្មក់ចុះបង្ក្រាប. កាលពីវេលាម៉ង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី១ ឈ្មោះ ហេង ធី ... Read More »
ក្រុមប្រើប្រាស់គ្រឿងញៀនព្រមទាំងលួចយ៉ាងសកម្មត្រូវនគរបាលឃាត់ខ្លួនបាន៥នាក់
ភ្នំពេញ៖ មុខសញ្ញាក្រុមប្រើប្រាស់គ្រឿងញៀន ព្រមទាំងលួចយ៉ាងសកម្មចំនួន៥នាក់ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង ធ្វើការឃាត់ខ្លួនបាន ចំនួន៥នាក់ កាលពីវេលាម៉ោង៨ព្រឹកនិងវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
ចាប់ខ្លួន៩នាក់ករណីបង្ក្រាបហ្គេមបាញ់ត្រី២៧ណេតនៅខណ្ឌសែនសុខ
ភ្នំពេញ៖ មនុស្សប្រុស ស្រី ៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងអំឡុងពេលចុះបង្ក្រាបហ្គេមបាញ់ត្រី២៧ណេត ២៤ម៉ោង ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកទូហ្គេមបាញ់ត្រី២ទូប្រគល់ជូនសាលាខណ្ឌសែនសុខ និងម៉ូតូ៣គ្រឿង ។ ការចុះបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ... Read More »
ឆក់ទូរស័ព្ទ៣លើកបានដោយសុវត្ថិភាព ឆក់លើកទី៤ ប្រជាពលរដ្ឋចាបបានវាយទក់សាច់
ភ្នំពេញៈ ប្រជាពលរដ្ឋបានព្រួតចាប់បានជនសង្សយ័ម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ បានធ្វើសក្មមភាពឆក់ទូរសព្ទដៃពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូនៅលើដងផ្លូវបានសម្រេចហើយបានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ជាបនឹងស្តុបទីក្រុងបៃតង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »
បាញ់ប្រហារជិត១០គ្រាប់មិនដឹងមូលហេតុ, សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ
ភ្នំពេញ៖ ស្នូរកាំភ្លើងផ្ទុះផាំងៗៗជិត១០គ្រាប់ទាំងយប់អធ្រាត្រ បង្កឲ្យមានការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ប៉ុន្តែមិនដឹងថា តើការផ្ទុះអាវុធនេះ ដោយសារមូលហេតុអ្វីឡើយ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ជនសង្ស័យ អាចឈានដល់ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ ការបាញ់ប្រហារនេះដែរ បើទោះជាមិនបណ្តាលឲ្យនរណាម្នាក់រងរបួសក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋពិតជាស្រៀវឆ្អឹងខ្នងខ្លាំងណាស់ចំពោះទង្វើដ៏កោងកាចបែបនេះ ហើយករណីនេះ ... Read More »
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »
ចន ច័ន្ទលក្ខិណា ជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥
ភ្នំពេញ៖ អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បៈជួយសង្គម បានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីជាមួយនឹងលោក កុយ ស៊ីឌឿន ប្រធានក្លឹបសិល្បៈ ឌីភី និងលោក អៀង ស៊ីធុល សិល្បករជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរកាលពីអាណត្តិទី១ ។ ... Read More »
បាត់ប្រពន្ធនិងកូនតាមសួររកដល់ផ្ទះម្តាយក្មេកមិនឃើញមួម៉ៅក៏បាញ់១គ្រាប់គំរាមផ្អើលភូមិ
ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសហការ ជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះទៅឃាត់ខ្លួនបុរសម្នាក់ក្រោយពី ម្តាយក្មេកប្តឹងថា បានបាញ់គំរាមគាត់និង គំរាមសម្លាប់ប្រពន្ធកូន ។ ករណីឃាត់ខ្លួនកូនប្រសាចិត្តភ្លើងនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីព្រឹកថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិតាកេរ្តិ៍ ឃុំ រលាំងចក ... Read More »
ថៃមិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃដែលកំពុងប្រើកម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃកាលពីព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យ….. ដឹងថា រាជរដ្ឋាភិ បាលថៃមិនអនុវត្តទោសពិន័យចំពោះ និយោជកថៃដែលកំពុងប្រើប្រាស់កម្លាំង ពលករកម្ពុជា ដែលគ្មានឯកសារនោះទេ។ រាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករ ... Read More »
រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងត្រូវរថយន្តគ្លីនិកមិុញវុទ្ធីដឹកយកទៅបាត់
ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូហើយត្រូវបានរថយន្តកុងតឺន័របើកបុក និងកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមក ... Read More »
អបអរសាទរ ខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិ្តបតិកភណ្ឌពិភពលោក (៧ កក្ដដា ២០០៨ ៧កក្ដដា ២០១៧)
ខេត្តព្រះវិហារ៖ អបអរសាទរខួបលើកទី៩ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ៧កក្ដដា ២០០៨ ៧កក្ដដា ២០១៧ ក្រោមអធឹបតីភាព លោក មាស សុភា អគ្គមេបញ្ជាការរងនឹងមេបញ្ជាការកងទព័ជើងគោក ដោយមានការចូលរួមពីសំណាក់អស់លោក អាជ្ញាធរប្រាសាទព្រះវិហារ ... Read More »
ខេត្ដរតនគិរីសាងសង់រង្វង់មូលដ៏ធំមួយនៅផ្លូវប្រសព្វស្រុកទាំងបី
ខេត្តរតនគិរី:អាជ្ញាធរខេត្ដរតនគិរី បានសម្រេចសាងសង់រង្វង់មូលដ៏ធំមួយ តាមផ្លូវជាតិលេខ៧៨ ចំណុចផ្លូវប្រសព្វស្រុកបរកែវ,អណ្ដូងមាស និងក្រុងបានលុងដើម្បីកែលម្អសោភណ្ឌភាព និងការពារគ្រោះថ្នាក់ចរាចរណ៍។ រង្វង់មូលនោះ មានទីតាំងនៅក្បែរភ្នំដាង ក្នុងឃុំឡាមិញ ស្រុកបរកែវ។ លោកវ៉ា សាវុន ប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្ដរតនគិរីបានឲ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី៧ ខែកក្កដាថា ... Read More »
ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្ដបុកម៉ូតូបើកឆ្លងថ្នល់គ្មានការប្រុងប្រយ័ត្ន
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរចរណ៍រវាងរថយន្តបុកម៉ូតូ កាលពីវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តាម បណ្ដោយផ្លូវជាតិលេខ៦ ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ បណ្ដាលឲ្យស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់។ តាមប្រភពពត័មានពីសមត្ថកិច្ខបានឲ្យដឹងថាអ្នកបើកបរម៉ូតូម៉ាក វេវ ... Read More »
ស្រុកស្វាយទាបមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្ដាលអោយមនុស្សធ្ងន់ស្រាល៣នាក់
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រវាងម៉ូតូ និងរថយន្ត និងដួលខ្លួនឯង។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង ២០នាទី ព្រឹក ... Read More »
នាំគ្នាតវ៉ាមុខសាលាខេត្តទាមទារឲ្យអាជ្ញាធរអនុវត្តតាម ស.ជ.ណ របស់រាជរដ្ឋាភិបាល
ខេត្តកណ្តាលៈ ប្រជាពលរដ្ឋជាច្រើននាក់តំណាងឲ្យ៣៥០គ្រួសារ មកពីភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកគ្នាមកតវ៉ានៅសាលាខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី០៧ កក្តដា ២០១៧ ដើម្បីទាមទារឲ្យអាជ្ញាធរ អនុវត្តកាត់ដីរបស់ពួកគាត់ដែលត្រុវបានក្រុមហ៊ុនរំលោភធ្វើប្លង់កា ន់កាប់មកឲ្យពួកគាត់វិញ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ លោក មឿន ... Read More »
អ្នកជំនាញសម្រេចកាប់ដើមស្ពង់ងាប់មួយដើមនៅប្រាសាទតាព្រហ្ម
ខេត្តសៀមរាប៖ ដើម្បីបញ្ជៀសហានិភ័យប្រាសាទនិងរក្សាសុវត្ថិភាពភ្ញៀវទេសចរដើម្បីរក្សាបាននូវសុវត្ថិភាពជូន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិ រក្សដល់ប្រាង្គប្រាសាទ ក្រុមអ្នកជំនាញ គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថានបានកាប់ដើមស្ពង់ងាប់មួយដើមធំ ដែលដុះពីលើកំពែងផ្នែកខាងកើតនៃ ប្រាសាទតាព្រហ្ម។ លោក យ៉ិន ... Read More »
សាលារាជធានីភ្នំពេញសម្រុកចាក់បេតុងកំណាត់ផ្លូវលេខ២០០៤ឲ្យរួចរាល់មុនពេលចូលឆ្នាំខ្មែរ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញដំណើរការចាក់បេ តុងនៅលើកំណាត់ផ្លូវលេខ២០០៤ជាប់ របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាដំណាក់កាលចុងក្រោយចាប់ពី ចំណុចអតីតបញ្ជាកន្លែងបង់ប្រាក់ទី១ ដល់មហាវិថីសហពន្ធ័រុស្ស៊ី ប្រវែង១.៦០០ម៉ែត្រ,ទទឹងចាប់ពី១៥ដល់១៨ម៉ែត្រទៅ តាមស្ថានភាពជាក់ស្តែង។ ពេលនេះក្រុម ការងារកំពុងសម្រុកឲ្យរួចរាល់មុនចូលឆ្នាំខ្មែរនេះ ។ គួររំលឹកថា ... Read More »
គង់ ច័ន្ទស្រីមុំ លក់ឡាយឡុងសម្លៀកបំពាក់ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផានិងកុមារក្រីក្រ
ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចីអ្នកនាង គង់ ច័ន្ទស្រីមុំ បានប្រមូលសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនលក់ឡាយឡុងដើម្បីប្រមូលថវិកាយកទៅជួយមន្ទីរពេទ្យគន្ធ បុប្ផា។ ថវិកាជិត៨លានរៀលត្រូវបាន នាងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងថ្ងៃ ខួបកំណើតរបស់នាង។ ដើម្បីអបអរសាទរដល់ថ្ងៃខួបកំណើត របស់ខ្លួន គង់ ច័ន្ទស្រីមុំ បានប្រមូលសម្លៀក ... Read More »
បើករថយន្តលឿនដូចហោះ រេចង្កូតបុកដើមម៉ៃសាក់រលើងឫសរបួសធ្ងន់
ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាកូរូឡាយ៉ាងលឿន មកដល់មុខបុរីអង្គរភ្នំពេញ ក៏បានបុកដើមឈើម៉ៃសាក់មួយដើម រលើងទាំងគល់ហើយខ្ទាតចម្ងាយ ១០ម៉ែត្រ បណ្តាលឲ្យរថយន្តក្រពិតផ្នែកខាងមុខ បែកធុងទឹក ផ្ទុះពោងទាំង២ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នៅ តាមបណ្តោយមហាវិថីអង្គរ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច