ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ដំរីព្រៃឈ្មោល១ក្បាល អាយុជាង៥០ឆ្នាំឆក់ចរន្តអគ្គិសនីងាប់ពេលមកត្រដុះបង្កោលភ្លើង

ខេត្តព្រះសីហនុ ៖ ដំរីព្រៃដ៏ធំ១ក្បាលបានងាប់នៅក្រោមបង្គោលភ្លើងដោយគេសង្ស័យថា ដំរីព្រៃឈ្មោលក្បាលនេះពេលដែលវារមាស់មកត្រដុះបង្គោលភ្លើង ដណ្តាលឲ្យបង្គោលបាក់សង្កត់ពីលើ រួមត្រូវចរន្តអគ្គិសនីតង់ស្យុងខ្ពស់ឆក់។ ករណីនេះគេសង្ស័យថាបានកើតឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចចម្ការជុរេនរបស់ឧកញ៉ា ឡាំង លី ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ... Read More »

នគរបាលស្រុកស្អាងធ្វើការដកហូតវត្ថុតាងថ្នាំញៀន១០កញ្ចប់ ខណៈដែលជនសង្ស័យ២នាក់រត់គេចខ្លួន

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខណៈចុះទៅដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បានត្រឹមតែធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យទាំង២នាក់ ... Read More »

វាលខ្សាច់ដ៏អស្ចារ្យនៅកណ្តាលក្រុងភ្នំពេញដូចនៅមាត់សមុទ្រពិតៗអញ្ចឹង

ភ្នំពេញ៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគំតន្ត្រី Anchor Beach Carnival 2017ដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗនិងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ ។ ស្របគ្នានោះនៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឲ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើររទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង។ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival ... Read More »

បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ចាប់ខ្លួន៥នាក់ រិបអូសថ្នាំញៀន៣០កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់រួមទាំងថ្នាំញៀនចំនួន៣០កញ្ចប់ តូចនិងទូហ្គេមបាញ់ត្រីមួយទូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ចុះបង្ក្រាបកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចអាគារបូឌឹញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១មានឈ្មោះ ... Read More »

ហ៊ិន លីដា ប៉ះជាមួយប៉ែន សារ៉ាវ ធ្វើឲ្យផ្អើល កម្មការិនីរោងចក្រ SL

ភ្នំពេញ៖ អតីបេក្ខនារី Cambodia idol រដូវកាលទី២កញ្ញា ហ៊ិន លីដា បានមកប៉ះគ្នាជាមួយនឹងតារាសម្ដែងលោកប៉ែនសារ៉ាវបានធ្វើឲ្យបរិយាកាសក្នុងយុទ្ធនាការចុះផ្សព្វផ្សាយកម្មវិធីអប់រំសុខភាពដល់កម្មករ-កម្មការិនីនៅរោងចក្រSL សាខាទី១ម្តុំស្ពានដែកស្ទឹងមានជ័យ។ ព្រឹត្តិការណ៍សិល្បៈ និងអប់រំសុខភាព អង្គការ«Rhac» នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែមីនា២០១៧នេះ។ បើទោះបីជាការជួបគ្នាជាលើកដំបូងក្តី ក៏តារាចម្រៀង ... Read More »

បុរសចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ខណៈកំពុងដោតឌុយភ្ជាប់ជាមួយម៉ូទ័របូមទឹក

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ចូលទឹកស្រះស្លាប់យ៉ាងអណោចអធ័ម គ្រាដែលបុរសរូបនេះរាយខ្សែភ្លើងតភ្ជាប់ចរន្តអគ្គិសនីចូលម៉ូទ័របូមទឹក ដើម្បីបូមទឹកដាក់ដំណាំពោត កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

ហ៊ិន ចាន់នីរ័ត្ន ពិចារណាវិលវិញបើតម្លៃខ្លួនដល់

ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបណ្តោយឱកាសប្រមូលលុយ និងភាពល្បីល្បាញចោលព្រោះពីនាងបដិសេធមិនទទួលយកការសម្តែងភាពយន្តជាច្រើន។ ប៉ុន្តែតារាស្រីរូបនេះបញ្ជាក់ថា នាងអាចនឹងពិចារណាថតរឿងវិញប្រសិនបើតម្លៃខ្លួននៃការថតនោះឡើងដល់កម្រិតទ្វេដង ។ ហ៊ិន ចាន់នីរ័ត្ន បាត់មុខលើវិស័យភាពយន្តជាង២ឆ្នាំមកហើយ អវត្តមានពីវិស័យនេះ ត្រូវបាននាងបញ្ជាក់ថា ... Read More »

៥នាក់ សុទ្ធតែស្រីៗរងបួសធ្ងន់ ស្រាល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សស្រី៥នាក់រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរារណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកស្របទិសគ្នាបុក ពេញទំហឹងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១២២ និងលេខ១២៣ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ... Read More »

បន្តិចទៀតនេះ ឧកញ៉ា លី ឈុនអូ ត្រៀមកាច់ចង្កេះឆ្លងឈើទៅវៀតណាមជាង២០ឡានយីឌុប

ខេត្តព្រៃវែង៖ ឧកញ៉ា លី ឈុនអូ មេឈ្មួញឈើប្រណីតរកស៊ីលោតឆត្រល្មើសច្បាប់នៅតែគឃ្លើន ក្នុងមុខជំនួញ ដែលសង្គមស្អប់ខ្ពើមួយនេះដដែល ហើយគេបានរាយការណ៍មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ឈើរបស់ឧកញ៉ា លី ឈុនអូ ... Read More »

ប្រជាពលរដ្ឋស្រុករលាប្អៀរចោទឧកញ៉ា សុខ ប៊ុន ឈូសឆាយដីតំបន់អភិរក្សមេពូជត្រី

ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រជាពលរដ្ឋបាន ឲ្យដឹងថា ដីតំបន់អភិរក្សមេពូជត្រី ស្ថិត នៅភូមិកោះកែវ និងភូមិទម្ពរក្នុងឃុំស្វាយ ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងពេលនេះ កំពុងត្រូវបានឧកញ៉ា សុខ ប៊ុន ដែលទើប ... Read More »

ឈ្មួញបង់លុយឲ្យគយរាល់ខែបែរជាចាប់ ទៀត

ខេត្តកោះកុង ៖ ក្រោយពេលសមត្ថកិច្ច សាខាគយនិងរដ្ឋាករខេត្តកោះកុងបានឃាត់ ទូកដឹកទំនិញគេចពន្ធចេញពីប្រទេសថៃមក កាន់ទីរួមខេត្តកោះកុង ស្រាប់តែបែកធ្លាយរឿងអាស្រូវរបស់សមត្ថកិច្ចការិយាល័យ គយនិងរដ្ឋាករប៉ាក់ខ្លងដាក់ខែពីឈ្មួញរកស៊ីដើម្បីជាថ្នូរនឹងការបើកដៃឲ្យរកស៊ីរត់ ពន្ធបានដោយសេរីដោយមិនមានការត្រួតពិនិត្យ ។ ប្រភពពីម្ចាស់ទូកដែលសមត្ថកិច្ចឃាត់កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា កន្លងមកគាត់រកស៊ីដឹកទំនិញគេចពន្ធរយៈពេលជាង១ឆ្នាំមកហើយ ... Read More »

គាស់ផ្ទះយកគ្រឿងអលង្ការថ្លៃជាង៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល មួយបានកើតឡើងនៅគ្រាដែលផ្ទះប្រជា ពលរដ្ឋមួយកន្លែងត្រូវចោរគាស់យកគ្រឿង អលង្ការសរុបជាប្រាក់ប្រមាណ៣ម៉ឺនដុល្លារ។ ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ ពលរដ្ឋអស់ជាង៣ម៉ឺនដុល្លារនេះបានកើតឡើងនៅចំណុចវីឡាភ្លោះលេខ៤៧ ផ្លូវ លេខ១A ... Read More »

ព្រៃឈើនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់ជនខិលខូចកាប់បំផ្លាញរាល់ថ្ងៃ

ខេត្តពោធិ៍សាត់៖ ដោយសារតែបណ្តែតបណ្តោយក្នុងការបង្ក្រាបបទល្មើសព្រៃឈើធ្វើឲ្យឈើហុបធំៗចំនួន១៤គោយន្ត ដែលគេកាប់ចេញពីដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ នៃខេត្តពោធិ៍សាត់ របូតរត់រួចដោយ សុវត្ថិភាពក្រោមក្រសែភ្នែកជំនាញច្រើន ស្ថាប័នទាំងរដ្ឋបាលព្រៃឈើនិងបរិស្ថាន ។ កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមអ្នកកាសែតបានប្រទះ ឃើញគោយន្ត១៤គ្រឿងបានដឹកឈើ ... Read More »

វៀតណាមជាង១០នាក់និងទូក៣គ្រឿងចូលនេសាទនៅកោះត្រងោលខេត្តកំពតត្រូវឃាត់ខ្លួន

ខេត្តកំពត ៖ ប្រជានេសាទសហគមន៍ត្រើយកោះសហការជាមួយកម្លាំងសមត្ថកិច្ចកាលពីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧បានព័ទ្ធចាប់ទូកអូសគូចំនួនបីគ្រឿង រួមទាំងអ្នកនេសាទជនជាតិវៀតណាមជាង១០នាក់លបចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ។ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពតបានប្រាប់ឱ្យដឹងថា ក្រោយទទួលព័ត៌មានពី ប្រជានេសាទសហគមន៍ត្រើយកោះថាមានទូកអូសគូវៀតណាមចូលមកធ្វើសកម្មភាពនៅចំណុចក្បែរកោះត្រងោល និងមុខ កំពង់ផែវិញ ហួរ កម្លាំងនគរបាលការពារ ព្រំដែនទឹកវរៈ២៤១ក៏បានចេញសហការជាមួយប្រជានេសាទនិងមន្រ្តីជំនាញព័ទ្ធ ចាប់បានទូកចំនួនបីគ្រឿងព្រមទាំងអ្នកនៅលើទូកជាង១០នាក់ ។ សូមរំលឹកថាជារឿយៗ ... Read More »

លោក អូស្មាន ហាស្សាន់ ៖ ផ្តាំឲ្យប្រជាពលរដ្ឋនៅស្រុកបាលិល័យកុំ ភ្លេចទៅបោះឆ្នោតឃុំ សង្កាត់ ដែល និងប្រព្រឹត្ដទៅនៅថ្ងៃ ០៤ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ

បន្ទាយមានជ័យ ៖ នៅក្នុងជំនួបសាកសួរសុខទុក្ខ ប្រជា ពលរដ្ឋប្រមាណ៣០០គ្រួសារ នៅស្រុកបាលិល័យ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយកតដ្ឋមន្រ្តី បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមកុំភ្លេច ត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជ្រើសរើស ... Read More »

តារាល្បីៗខែ្មរ និងថៃបានធ្វើឲ្យកក្រើកក្រុងកោះពេជ្រកាលពីរាត្រី ថ្ងៃអាទិត្រទី 19 មីនា ក្នុងកម្មវិធី Anchor Beach Carnival 2017

ភ្នំពេញ៖ ឆាយ វីរៈយុទ្ធ, ពេជ្រ សោភា,Step, ជីដេវីដ,នីកូ រួមជាមួយតារាថៃពីររូបទៀតគឺលោកNick Kunatipនិងលោក Bad Nongbewបានធ្វើឲ្យកក្រើកឆាកដ៏អស្ចារ្យនៃការប្រគំតន្ត្រីAnchor Beach Carnival 2017នៅមជ្ឍមណ្ឌលកោះពេជ្រកាលពីយប់មិញនេះ។ តារាថៃបានច្រៀងបទល្បីៗពេញនិយមបែបយុវវ័យ និងតារាចម្រៀងខ្មែរបានលើកយកបទចូលឆ្នាំខ្មែរប្រពៃណីជាតិ ... Read More »

នាងស្រស់ស្អាត! អស់ជិត១ពាន់ដុល្លារទាំងព្រឹក ព្រោះតែលោកចោរឆក់កាបូប

ភ្នំពេញ៖ ករណីចោរ ឆក់ លួច និងប្លន់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌសែនសុខ កំពុងកក្រើកទាំងថ្ងៃទាំងយប់ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពសោះ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១៧ វេលាម៉ោង ១០ ... Read More »

មុជទឹកនេសាទត្រីងើបមកវិញត្រូវស្លាបកាណូតចាក់របួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកនេសាទជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ត្រង់ចង្កេះ ដោយសារងើបពីក្នុងទឹកមកត្រូវនឹងស្លាបចាក់កាណូតដែលកំពុងបញ្ឆេះម៉ាស៊ីន ក្រោយពេលកើតហេតុត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅចំណុចចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ... Read More »

បុរសចំណាស់ជនជាតិចិនដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដ្រាហ្គោនក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ បុរសចំណាស់ជនជាតិចិនម្នាក់ បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ ដ្រា ហ្គោន បន្ទប់លេខ២១៩ ខណៈដែលបុគ្គលិកសណ្ឋាគារទៅសម្អាត ក៏ប្រទះឃើញ សាកសពរួចរាយការណ៍មកឱ្យអ្នកគ្រប់គ្រង ដើម្បីឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ពេញសណ្ឋាគារ ក្នុងក្រុងសៀមរាបបើតាមការអះអាងពីសមត្ថកិច្ច (មូលហេតុស្លាប់ដោយសារខ្យល់គរ )កើតហេតុនេះ ... Read More »

សន្តិសុខក្រុមហុ៊ន PHOENIX ស្លាប់ក្នុងអង្រឹង សមត្ថកិច្ចថា ខ្យល់គរ

ភ្នំពេញ: បុរសសន្តិសុខរបស់ក្រុមហុ៊ន PHOENIX ម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចមុខផ្ទះលេខ ៨២៧Eo ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ... Read More »

រថយន្តម៉ាក វីហ្គោ កៀរម៉ូតូម៉ាក វ៉េវ បណ្ដាលឲ្យដួលបោកក្បាលសន្លប់ស្តូក

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានដួលម៉ូតូបោកក្បាលផ្ទប់ទៅនឹងថ្នល់កៅស៊ូ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីរសៀលម្សឹលមុិញ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក វីហ្គោ បើកកៀរ ម៉ូតូម៉ាក វ៉េវ ខណៈកំពុងធ្វើដំណើរបញ្ចាស់ទិសគ្នា។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ... Read More »

សំណង់ខុសច្បាប់មួយកន្លែងត្រូវអាជ្ញារធរសង្កាត់​ ខណ្ឌចុះទៅហាមឃាត់៣ដង តែគ្មានប្រសិទ្ធភាព

ភ្នំពេញ៖ អាគារសំណង់ខុសច្បាប់មួកន្លែងដែលមានទីតាំងស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរំលោភយកផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋ ហើយត្រូវបានអាជ្ញាធរ ចុះទៅហាមឃាត់ចំនួន៣ដងមកហើយ តែម្ចាស់សំណង់នៅបន្តសាងសង់ដដែលទាំងបំពានច្បាប់។ ទីតាំងសង់សំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារម្ចាស់សំណង់សង់រំលោភនោះ ... Read More »

លោក ប៉ា សុជាតិវង្ស ៖ ទុករយៈពេលមួយសប្តាហ៍ ឲ្យសមត្ថកិច្ចប៉ូលីស និងប៉េអឹឹម រាយការណ៍ពីល្បែងស៊ីសង និងហ្គេមគ្រប់ប្រភេទ មុននឹងឈានដល់ការបង្ក្រាបឲ្យអស់នៅមូលដ្ឋាន

ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់មួយ ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ រួមនិងហ្គេមស៊ីសងគ្រប់ប្រភេទផងដែរ ដោយសារតែវាជាដើមចមបណ្តាលអោយមានបទល្មើសគ្រប់ប្រភេទកើតឡើងក្នុងសង្គម ហើយជុំវិញវិធានការនេះលោកប៉ា សុជាតិវង្ស ក៏បានដាក់ឱសានវាទ សម្រាប់សមត្ថកិច្ចប៉ូលីស និងប៉េអុឹមផងដែរ ក្នុងការរាយការណ៍ពីទីតាំងបនល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទទាំងនោះ មុននឹងឈានដល់ការបង្ក្រាបអោយអស់ដល់ឬសគល់។ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យសិប្បកម្មកែច្នៃឈើឃាត់ឃាត់ខ្លួនជនជាតិបរទស១៥នាក់

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន១៥នាក់ដែល គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ... Read More »

កូនភ្លោះ៣(ស្រី២ ប្រុស១) កើតក្នុងគ្រួសារកសិករនៅស្រុករមាសហែក

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យស្រុករមាសហែក ខណៈស្ត្រីម្នាក់បានឆ្លងទន្លេប្រសូតបានទារកទារិកា៣នាក់ កាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ យោងតាមបុរសជាប្ដីឈ្មោះ លី ចិន អាយុ២៣ឆ្នាំ មុខរបរកសិករបានឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ ... Read More »

បុរសម្នាក់បើកម៉ូតូឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុករថយន្តបើកច្រាស់ទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ... Read More »

សាសនិកឥស្លាមម្នាក់ដេកស្លាប់ក្នុងវិហារមិនទាន់ដឹងមូលហេតុ

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ជាសាសនិកឥស្លាម បានដេកស្លាប់នៅក្នុងវិហារ ពេលដែលគេមកធ្វើបុណ្បតាមបែបសាសនារបស់គេ ហើយការស្លាប់របស់បុរសនេះត្រូវបានសម្មត្ថកិច្ចជំនាញបញ្ជាក់ប្រាប់ថា នៅពំុទាន់ដឹងមូលហេតុនះទេ។ ហេតុការណ័នេះកើតឡើងប្រហែលវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែមីនា ឆ្នាំ២០១៧ នៅលើវិហារឥស្លាម ភូមិវិហារក្រោម ឃុំបឹងព្រួល ស្រុក_ខេត្តត្បូងឃ្មុំ ... Read More »

ខូចប្រាណ៣ឆ្នាំទើបដឹងបងមានប្រពន្ធហើយ លែងអាល័យប្តឹងចាប់ដាក់គុកកុំឲ្យពូកែបោកប្រាស់ចិត្តស្រីទៀត

ភ្នំពេញ៖ បងជាព្រាននារី បងបោកចិត្តអូនអស់ទាំងកាយទាំងទ្រព្យ ៣ឆ្នាំហើយដែលយើងរស់នៅជាមួយគ្នា ដូចប្តីប្រពន្ធថ្វីត្បិតយើងមិនទាន់រៀបការពេញច្បាប់ក៏ពិតមែន អូនឈឺចាប់ណាស់ អូនមិនសុខចិត្តទេ អូនត្រូវតែប្តឹងសមត្ថកិច្ចឲ្យចាប់បងដាក់គុកដាច់ខាត កុំឲ្យពូកែបោកចិត្តស្រីទៀត ។ នេះជាសម្រែកទួញសោករបស់ស្រី្តវ័យក្មេងម្នាក់នៅចំពោះមុខសមត្ថកិច្ច គ្រាដែលនាងឈឺចាប់ចាញ់បោកបុរសម្នាក់មានប្រពន្ធកូនហើយ បែរជាមកសុំស្រលាញ់នាងរួមរស់ដូចប្តីប្រពន្ធស្របច្បាប់ និងរួមរ័កជាមួយគ្នារាប់ភ្លេចដោយប្រាប់ថាខ្លួនគាត់ នៅកំលោះទេ ... Read More »

អត់លុយទិញថ្នាំញៀន ប្លន់ម៉ូតូសិស្សស្រីយកទៅលក់ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំ ខេត្តកណ្តាលចាប់ខ្លួនពាក់ព័ន្ធលួច ប្លន់ម៉ូតូសិស្សយកទៅលក់ទិញថ្នាំញៀន តែ៣ថ្ងៃក្រោយពីធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅតុលាការ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះជនសង្ស័យស្ថិតនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណា្តល។ មន្រ្តីនគរបាលស្រុកកោះធំឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ហេង ... Read More »

Roger Federerឈ្នះជើងឯក ATP Indian Wells Masters ជាលើកទី៥ក្រោយឈ្នះStan Wawrinka

កីឡាករ Roger Federer បានឈ្នះជើងឯក ATP Indian Wells Masters ជាលើកទី៥ក្រោយផ្តួលកីឡាករ Stan Wawrinkaដោយលទ្ធផល 6-4, 7-5។ ជ័យជម្នះនេះធ្វើឲ្យកីឡាករ Roger ... Read More »