ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ក្មេងប្រុសម្នាក់តោងរានទេវតា បណ្ដាលឲ្យបាក់សង្កត់ស្លាប់គួរឲ្យសង្វេគ

ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់បានតោងរានតទេតាដែលដាក់នៅមុខផ្ទះ បណ្ដាលឲ្យបាក់សង្កត់ពីលើស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យគុន្ធាបុប្ឋា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់នាក់ ខណៈកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានជនសង្ស័យ២ក្រុម មានចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក៏ដូចជានគរបាលខេត្តស្វាយរៀងឃាត់ខ្លួនបានជាបន្តបន្ទាប់​ក្រោយពីធ្វើសកម្មភាពកាច់ករម៉ូតូរបស់ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង។ ករណីនេះ កើតឡើងនៅថ្ងៃសុក្រ០៣កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ ... Read More »

គោយន្ត​មួយគ្រឿងដឹក​ឈើ​ខុស​ច្បាប់ត្រូវកងរាជអាវុធហត្ថបង្ក្រាប

ខេត្តរតនគិរី ៖ គោយន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង​ លួច​ដឹក​ឈើ​គ្រឿងផ្ទះ​ខុសច្បាប់ ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បង្ក្រាបរឹបអូសប្រគល់ឱ្យជំនាញ នៅវេលា​ម៉ោង​៧និង៤០​នាទី ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ផ្លូវលំ​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​(​ក្រុមហ៑ុនវៀតណាម​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ... Read More »

នគរបាលក្រុងប៉ៃលិនអន្តរាគមន៍លើព្រះសង្ឃមួយអង្គ ដែលបានបង្កការអុកឡុកក្នុងវត្តពោធិមារាមហៅវត្តប៉ាហ៊ី

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍លើព្រះសង្ឃមួយអង្គ ដែលបានបង្កការអុកឡុកក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី តាមការស្នើសុំរបស់គណៈកម្មាធិការវត្ត និងមន្ទីរធម្មការ និងពុទ្ធសាសនាខេត្ត។ លុះចូលទៅពិនិត្យ ក៏ស្រាប់តែរកឃើញថា ... Read More »

ទំនាស់បែកផ្សែងរវាងព្រះសង្ឃនិងពលរដ្ឋរឿងព្រំដីផ្អើលដល់អភិបាលខេត្តចូលមកជួយដោះស្រាយ

ខេត្តប៉ៃលិន ៖ ទំនាស់ព្រំដីដ៏ក្តៅគគុកមួយរវាងព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារដែលមានទីលំនៅជាប់នឹងរបងវត្ត អូរបេង ធ្វើឲ្យឱ្យខាងមន្រ្តីជំនាញសុរិយោដីដែលចុះទៅធ្វើការវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិជូននោះនាំគ្នាឈឺក្បាលវិលមុខពេញមួយព្រឹកព្រោះតែមានការតវ៉ារបស់ភាគីទាំងពីរ។ រហូតមកដល់វេលា ម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨ វិចិ្ឆកា ឆ្នាំ២០១៩ ​អាជ្ញាធរខេត្តបានចុះដោះស្រាយតែភាគីប្រជាពលរដ្ឋមិន​យល់​ព្រម ដោយទាមទារឲ្យអភិបាលខេត្ត និងជំនាញវាស់វែងម្តងទៀត ... Read More »

សម្តេចតេជោ៖ បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ ពេលនេះ សប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន 64,043,561$

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី៣០ ខែវិច្ឆិកា ដូច្នេះថា ៖ « បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ ពេលនេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន64,043,561$។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផងមានចំនួន94,043,561$ ។ ... Read More »

ពលរដ្ឋចោទ គយច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រព្រឹត្តអំពើពុករលួយ បង្ខំឲ្យបង់ប្រាក់អត់បង្កាន់ដៃពន្ធ តាមតែចិត្តចង់បាន

ខេត្តឧត្ដរមានជ័យ៖ ចាប់តាំងពីលោក វ៉ាន់ ក្ដេ ចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ច្រកទ្វាអន្តរជាតិអូស្មាច់ ត្រូវបានប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យចោទថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឲ្យពួកគាត់បង់ប្រាក់តាមតែអំពើចិត្ដ របស់ខ្លួនចង់បាន ហើយគ្មានបង្កាន់ដៃពន្ធ ប្រមោលយកប្រាក់ធ្វើមានបានបក្ខពួករបស់ខ្លួន និងក្រុមគ្រួរសារ ។ ... Read More »

គ្រាន់តែរឿងយកសំបកកេសក្រដាសបន្តិចបន្តួច បុរសម្នាក់វាយ២នាក់ប្តីប្រពន្ធប៉ោងភ្នែក រួចគេចខ្លួនបាន៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានប្រើហិង្សាទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្ដាលឲ្យរបួសប៉ោងភ្នែក រួចគេចខ្លួនបាត់៥ថ្ងៃក្រោយត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន គ្រាន់តែរឿងយកសំបកកេសក្រដាសរបស់ជនដៃដល់ទុកនៅមុខផ្ទះ ហើយជនរងគ្រោះបានទៅយកសំបកកេសនោះមកបាំងកញ្ជក់រថយន្តឲ្យភ្ញៀវចូលញុំអីក្នុងហាង ។ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីហិង្សាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ... Read More »

ស្រវឹងស្រាចូលដេកក្នុងចម្ការអំពៅ អ្នកបើក​រថយន្ត​ច្រូត​អំពៅមិនដឹងកិនស្លាប់

ខេត្តកំពង់ស្ពឺ​៖ កាលពី​សៀ​ល ថ្ងៃ សុក្រ​ ៣កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ មានបុរស​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​ជាប្រភេទម៉ាស៊ីនច្រូត​អំពៅ​កិន​ស្លាប់ នៅក្នុង​ចម្ការ​អំពៅ​ក្រុមហ៊ុន​ឈុន​ទ្រី​នៅត្រង់ចំណុច​ភូមិ​រស្មី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ក្នុងចំណោម៨នាក់ ដែលបង្ហោះម៉ូតូពេញក្រុងមានអ្នកផ្ទុកសារធាតុញៀន៣នាក់

ខេត្តសៀមរាប៖ ក្មេងទំនើងប្រុស ស្រីមួយក្រុម មានគ្នាចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបឃាត់ខ្លួន បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាបង្ហោះម៉ូតូនៅខាងជើងព្រលានយន្តហោះខេត្តសៀមរាប ក្នុងនោះ៣នាក់មានសារធាតុញៀនក្នុងខ្លួន។ លោក វរសេនីយ៍ទោ ចែម ចំណាន អធិការរងក្រុងសៀមរាបទទួល ការងារគ្រឿងញៀនបានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ថា ... Read More »

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនតៃកុង រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើភ្នំគូលែនស្លាប់មនុស្ស៣នាក់បានហើយ

ខេត្តសៀមរាប៖ ក្រោយរត់គេចខ្លួន៤ខែ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពតបាន ឃាត់ខ្លួនអ្នកបើកបររថយន្តដឹកភ្ញៀវហើយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យភ្ញៀវទេសចរសញ្ជាតិចិន៣នាក់ស្លាប់ និងរបួសជាច្រើននាក់កន្លងមក នៅលើផ្លូវភ្នំគូលែនស្ថិតនៅ ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបហើយរត់គេចខ្លួន កាលពីព្រឹកថ្ងៃ២៩ វិច្ឆិកា ឆ្នាំ ២០១៩ វេលា ... Read More »

រថយន្ត Lexus 470 ចតទុកចោលឆ្លងចរន្តឆេះហ្មត់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយឈុល ប្រជាពលរដ្ឋដែលមានលំនៅឋាននៅបុរីលំហែកាយ( BS) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីឃើញមានអណ្តាតភ្លើងបានឆាបឆេះរថយន្ត Lexus 470មួយគ្រឿងរងការខូចខាតទាំងស្រុង ... Read More »

ទីតាំងហ្គេមបាញ់ត្រីនៅកោះពេជ្រ ត្រូវបានបង្ក្រាបជាលើកទី២ ដោយឃាត់ខ្លួនជនសង្ស័យ១២នាក់

ភ្នំពេញ៖ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមានឈ្មោះថា “ដាយម៉ិន ខាតធូន វើល” ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាលើកទី២ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ... Read More »

ឈ្លោះជាមួយប្រពន្ធ មកដាល់បងថ្លៃរបួសដេរ៨ថ្នេរ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានទាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទំនងជាទប់កំហឹងពុំបាន ស្រាប់តែមកវាយបងថ្លៃខ្លួនឯងពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសដេរ៨ថ្នេរ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ... Read More »

ចោរកាច់កម៉ូតូអស់លក្ខណ៍ម្នាក់ក្នុងចំណោម២នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បង្កការភ្ញាក់ផ្អើល

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលសហការជាមួយកងរាជអាវុធហត្ថក្រុងស្វាយរៀង ពួនស្ទាក់ឃាត់ខ្លួន ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាពពាក់ពន្ធ័ករណីកាច់កម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ... Read More »

ជនជាតិបរទេសម្នាក់បេីកម៉ូតូធំបុករបងឃ្លាំងសាំងសូគីមុិច ដួលបោកក្បាលបាក់កស្លាប់នៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ជនជាតិបរទេសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូទៅបុកនឹងរបងឃ្លាំងសាំងសូគីមុិច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងមុខរបងឃ្លាំងសាំងសូគីមុិច ស្ថិត​ក្នុងសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ... Read More »

រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ ៤នាក់បើករត់បាត់ស្រមោលជ្រុះកាងរថយន្តជាប់ស្លាកលេខនៅកន្លែងកើតហេតុ

ភ្នំពេញ៖ មនុស្សប្រុសស្រី ៤ នាក់បានរងរបួសធ្ងន់ស្រាល ខណៈបើកម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខជាងកាងរថយន្តនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១និង ៣០យប់រំលងអធ្រាត្ររឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ខាងមុខខារ៉ាអូខេដឹឃ្វីន ... Read More »

អគ្គិភ័យឆេះផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកបណ្ដាលឲ្យបុរសជាជនបរទេសម្នាក់ រងរបួស ខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិត១០ម៉ឺនដុល្លារ

ភ្នំពេញ៖ ផ្ទះល្វែងស្តុកគ្រឿងអេឡិចត្រូនិកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរស ជាជនបរទេសម្នាក់ រងរបួស និងខូចខាតទ្រព្យសម្បត្តិអស់ប្រមាណជិត១០ម៉ឺនដុល្លារ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៤២Eo ផ្លូវលេខ៥ ... Read More »

កាកសំណល់យុទ្ធភ័ណ្ឌ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់ពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេ ស និងសហប្រត្តិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី ថ្លែងថា: កាកសំណល់គ្រាប់មីនយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងអាវុធគីមី បន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កបញ្ហាប្រឈម ... Read More »

បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ស្រាតននលគក នៅក្នុងបន្ទប់ផ្ទះឡៅតឿ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសពបុរសម្នាក់ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ដេកស្លាប់ស្រាតននលគក នៅក្នុងបន្ទប់ឡៅតឿផ្ទះរបស់ខ្លួនឯង ដោយសារតែអ្នកជិតខាងមិនឃើញចេញពីមកក្រៅផ្ទះ ២ទៅ៣ថ្ងៃ ក៏នាំគ្នាសង្ស័យគាស់ទ្វារមើល ស្រាប់តែឃើញដេកស្លាប់ ទ្បើងហើមស្អុយបាត់ទៅហើយ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី២៩ ... Read More »

វិស្វករម្នាក់ ទៅប្តឹងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ក្រោយចោរគាស់ផ្ទះលួចម៉ូតូយកទៅបាត់

ភ្នំពេញ៖ បុរសម្នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យដែលបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលលួចយកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ ។ ជនរងគ្រោះឈ្មោះ អ៊ុក ជី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ... Read More »

ឃើញនាងអង្គុយលេងទូរស័ព្ទម្នាក់ឯង ក្នុងវត្តត្តទួលទំពូង ឆ្លៀតឱកាសឆក់យកបានហើយ តែជនរងគ្រោះស្រែកផ្អើលពលរដ្ឋចាប់បានវាយម្នាក់មួយដៃឡើងទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានរួចវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយចុចលេងក្នុងបរិវេនសាលាបឋមវត្តទួលទំពូង បានសម្រេចតែត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលពលរដ្ឋនាំគ្នាដេញចាប់ក្របួចជាប់ ។ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេនសាលាបឋមវត្តទួលទំពូង ... Read More »

PlayGalaxy Link របស់ Samsung គឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីភ្ជាប់ហ្គេមកុំព្យូទ័រទៅទូរស័ព្ទ Galaxy របស់អ្នក

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីចុះឈ្មោះសេវាកម្ម cloud gaming service ដែលមានពេញលេញដូចជា Google Stadia – ហើយនរណាអាចស្តីបន្ទោសអ្នក? – មានវិធីជាច្រើនក្នុងការជ្រលក់ម្រាមជើងរបស់អ្នកនៅក្នុងទឹកលេងហ្គេមដោយ ឥតគិតថ្លៃឬថោក។ ចុងក្រោយគឺផ្តាច់មុខសម្រាប់ទូរស័ព្ទ Samsung Galaxy ... Read More »

ចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន១០លើក លើកទី១១ អស់លក្ខណ៍ជាប់ខ្នោះ

ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន១០លើក ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បង្ហាញមុខកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយបង្ក្រាបបាននាំយកមកសាកសួរ រហូតបញ្ចប់នីតិវិធីរួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ខណៈដែលពួកគេធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទជាលើកទី១១ តែមិនបានសម្រេចក៏ប្រទះជួបសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយឃាត់ខ្លួនជនសង្ស័យបានម្នាក់រត់រួចម្នាក់ក្នុងករណីឆក់កាបូប

ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីជិះម៉ូតូឆក់កាបូបពីនារីរងគ្រោះម្នាក់កាលពីព្រឹកនៅ ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានទី៣ ផ្លូវជាតិ៥ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយបានឲ្យដឹងថា ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខចោរ២នាក់ ជំនាញលួចកាច់ក.ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាជំនាញខាងលួចកាច់ក.ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងជំនាញតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរបញ្ចប់នីតិវិធី រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។ ជនសង្ស័យទាំង២នាក់ទី១ ; ឈ្មោះ នូ ... Read More »

សមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួនជនបង្កបើករថយន្តបំបុកនគរបាលចរាចរណ៍ម្នាក់រងរបួសបាក់ជើងសងខាងពេលកំពុងបំពេញភារកិច្ចកាលពី៣ថ្ងៃមុនបានហើយ

ខេត្តកណ្តាល៖ បន្ទាប់ពីជនបង្កមា្នក់បើករថយន្តបំបុកមន្ត្រីនគរបាលម្នាក់ កំពុងសម្រួលចារាចរណ៍តាមដងផ្លូវ បណ្ដាលឲ្យរងរបួសបាក់ជើង ស្រាំលលាដ៍ និងកកឈាមក្នុងខួរក្បាល កាលពី៣ថ្ងៃមុន ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារជនបង្កបាននាំខ្លួនជនបង្ក មកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ... Read More »

បើកបរម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជួបឧបសគ្គខាងមុខចាប់ហ្វ្រាំងដួលចូលកង់គោយន្តជាន់បែកក្បាលស្លាប់

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកបរម៉ូតូឡងជែងគោយន្តច្នៃ តែជួបឧបសគ្គខាងមុខជាប់ហ្វ្រាំងដួលម៉ូតូធ្លាក់ចូលកង់គោយន្តច្នៃជាន់បែកក្បាលកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យដឹងថា៖ ... Read More »

រដ្ឋបាលរាជធានី​ភ្នំពេញ ជូនដំណឹងស្តីពី​ការបញ្ចៀស​ចរាចរជាបណ្តោះអាសន្ន

ភ្នំពេញ៖ រដ្ឋបាលរាជធានី​ភ្នំពេញ ជូនដំណឹងស្តីពី​ការបញ្ចៀស​ចរាចរជាបណ្តោះអាសន្ន​ក្នុងអំឡុងពេលប្រារព្ធ​ពិធី​អបអរសាទរ​ខួបលើកទី៤១ នៃកំណើត​សហភាព​សហព័ន្ធ​យុវជនកម្ពុជា (ស.ស.យ.ក) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ការបញ្ចៀសធ្វើឡើងនៅជុំវិញ​បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹកតទៅ ។ ដោយឡែក​នៅវិមានឈ្នះឈ្នះ ការបញ្ចៀសចរាចរ​ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ និងត្រើយខាងលិចស្ពានព្រែកព្នៅ ... Read More »

សតិមិនគ្រប់ ចូលបើករថយន្ត​គេ​ក្នុងល្បឿនលឿន​ធ្លាក់ស្នាមភ្លោះស្លាប់​

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់​ដែលសមត្ថកិច្ចបានដឹងថា មានសតិមិនគ្រប់ (វិបល្លាសស្មារតី)នោះ ​បានបើកទ្វាររថយន្តរបស់គេចតទុកនៅស្ងៀមភ្លេចដកសោ ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះ​បណ្តាលឲ្យរថយន្តខ្ទេចមុខ និងស្លាប់​ខ្លួនឯង​។ ករណីនេះ​បានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង​២រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ... Read More »