ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បើកលុយកន្លែងវេរលុយវីងបានលុយសែនយកទៅដូរវិញម្ចាស់វីងមិនព្រម ខាតអស់លុយ១០០ដុល្លារ

ភ្នំពេញៈ បុរសម្នាក់ពេលចូលទៅដកលុយកន្លែងវេរលុយវីងបានហើយក្តាប់លុយចេញទៅដោយមិនបានពិនិត្យមើលត្រឹមត្រូវ ពេលចេញមួយសន្ទុះក្រោយមក ស្រាប់តែមកឲ្យកន្លែងវេរលុយវីងថា លុយក្រដាស១០០ដុល្លារ ដែលបើកអម្បាញ់មិញគឺក្រដាសសែនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវេរលុយវីង ធារសំបូរ ផ្លូវលេខ៤៨៨ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ... Read More »

ប្រជាសហគមន៍ប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីពីបទឧក្រិដ្ឋកាប់រុករានព្រៃឈើ

ខេត្តមណ្ឌលគិរី ៖ តំណាងជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានប្ដឹងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទទៅស្ថាប័នអយ្យការសាលាដំបូងខេត្តចោទពីបទមិនប្ដឹងបរិហារឧក្រិដ្ឋ កម្មព្រៃឈើ។ សហគមន៍បានប្ដឹងមន្ត្រីរូបនេះម្ដងរួចមកហើយពីបទកាប់រានព្រៃឈើ ដែលសហគមន៍អភិរក្សក្នុងដែនព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ពាក្យបណ្ដឹងមានស្នាមមេដៃតំណាងសហគមន៍មកពីស្រុកចំនួន៤ និងក្រុង សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី សរុប មានគ្នា១៦នាក់ បានដាក់ចូលការិយាល័យ ... Read More »

លំនៅឋានពលរដ្ឋ២៦ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅក្រុងសំរោង

ខេត្តឧត្តរមានជ័យ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំដោយមានខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំង មកលើលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាត២៦ខ្នង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ហេតុការណ៍នេះ បានកើតឡើងលើភូមិ២ គឺភូមិពោធិវង្ស និងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ... Read More »

ប្រជានេសាទព័ទ្ធចាប់ចោរលួចឧបករណ៍នេសាទរួមវត្ថុតាង និងសម្ភារបានម្នាក់ ក្នុងចំណោមបក្ខពួកមួយសម្បុកប្រគល់ឲ្យនគរបាល

ខេត្តពោធិ៍សាត់៖ ប្រជានេសាទរស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹក បឹងទន្លេសាប នាំគ្នាព័ទ្ធចាប់ជនសង្ស័យចោរលួចឧបករណ៍ និងត្រីបានចំនួន ១នាក់ ក្នុងចំណោមបក្ខពួកចោរចំនួនមួយសម្បុក ប្រគល់ឲ្យនគរបាលចាត់ការបន្ត។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ... Read More »

រថយន្តកាមរីបើកបុករថយន្ត LAND CRUISER រងការខូចខាត សង២៦០០ដុល្លារ បញ្ចប់រឿង ហើយរថយន្តរងគ្រោះបើកបានបន្តិចជ្រុលបុករ៉ឺម៉កដឹកដូង រងរបួសធ្ងន់ក្លាយជាជនចង្កវិញទុករថយន្តចោលរត់បាត់

ភ្នំពេញ៖ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍កម្រមាន បន្ទាប់ពីបុរសម្នាក់ស្រវឹង បើករថយន្តកាមរីគូថស្វិត ទៅបុករថយន្តសេរ៊ីទំនើបមួយគ្រឿង ម៉ាក LAND CRUISER បណ្តាលរងការខូចខាតយ៉ាងដំណំ ហើយក៏បានសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ បន្ទាប់មករថយន្តរងគ្រោះ ក៏បើកចេញក្នុងល្បឿនលឿនជ្រុលទៅបុកបើករ៉ឺម៉កដឹកដូងបណ្តាលអោយរងរបួសធ្ងន់ ក្លាយជាអ្នកបង្កវិញ ហើយបើករត់ទាំងបែកកង់ ... Read More »

ឡិចស៊ីសRX300គេចម៉ូតូ ជ្រុលចង្កូតហោះកាត់ប្រឡាយទឹករបួសធ្ងន់៤នាក់

ខេត្តកំពង់ធំ៖ យ៉ាងតិចមនុស្សរងរបួសធ្ងន់៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដឡិចស៊ីស RX300 បើកគេចម៉ូតូ ជ្រុលចង្កូតហោះធ្លាក់ប្រឡាយទឹក ខូចខាតរថយន្ដ ស្ទើរតែទាំងស្រុង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិប្រដិត ... Read More »

បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយចង់កបញ្ចប់ជីវិតខ្លួនឯង

  ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសចំណាស់ម្នាក់ ខឹងចិត្តមានជំងឺប្រចាំកាយបានសម្រេចចិត្តដោយចង ក សម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ... Read More »

ឃាតកលាក់មុខគឺជាសំរាម “សម្លាប់ប្រជាពលរដ្ឋដោយមិនដឹងខ្លួន”

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដោយឆ្លៀតពីម៉ោងរដ្ឋបាល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញង និងជាប្រធាន ស.ស.យ.កខណ្ឌ បានដឹកនាំ មន្ត្រីរដ្ឋបាលខណ្ឌ ... Read More »

ម៉ូតូបុកម៉ូតូប៉ើងជាង១០ម៉ែត្ររងរបួសធ្ងន់ស្រាលស្រីប្រុសចំនួន៣នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ រងរបួសធ្ងន់ស្រាល បណ្តាលមកពីជិះម៉ូតូប៉ះគ្នា នៅកណ្តាលទ្រូងផ្លូវតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងកើតសាលាខណ្ឌទួលគោក ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ... Read More »

បុរសជនជាតិបរទេសម្នាក់បើករថយន្ដហាយឡែនឌ័រគេចពីម៉ូតូមួយគ្រឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តិចបន្ទួចតែរថយន្ដទៅមុខលែងរួច

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្ដហាយឡែនឌ័រមួយគ្រឿង គេចពីម៉ូតូមួយគ្រឿងដែលបើកឆ្លងផ្លូវកាត់ពីមុខ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មខូចខាតបន្តិចបន្ទួច តែរថយន្ដដាច់កាឡេខាងមុខទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សាអូឬស្សី តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ... Read More »

ប៉ូលីសឃាត់ក្រុមក្មេងស្ទាវគប់កញ្ចក់រថយន្តនៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវដែលតែងតែអុកឡុក គប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិលេខ៥ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយនគរបាលប៉ុស្ត៍ ដាក់កម្លាំងពួនស្ទាក់ចាប់បាន៦នាក់ កាលពីម៉ោងជិត១០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ដុំស្ពានអូរូងឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ក្រុមក្មេងស្ទាវដែលអុកឡុកតាមផ្លូវជាតិលេខ៥នេះ ... Read More »

ភាគីថៃនៅតែប្រកាន់គោលជំហរបង្រ្កាបទំនិញរំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរ ចំណែកបញ្ហាពន្ធនាំត្រីចូលប្រទេសថៃ ភាគីថៃបានឯកភាពតាមសំណើភាគីកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ ក្នុងជំនួបពិភាក្សាដោះស្រាយបញ្ហាតានតឹងកើតរវាងសមត្ថកិច្ចថៃ និងអាជីវករខ្មែរ ទៅលើបញ្ហាថៃបង្រ្កាបអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញារបស់អាជីវករខ្មែរនៅផ្សាររុងក្លឿ និងការទារពន្ធរបស់អាជីវករខ្មែរនាំត្រីចូលប្រទេសថៃខ្ពស់ពេក នាំឱ្យមានការតវ៉ាប្រឆាំង និងសមត្ថកិច្ចថៃជាបន្តបន្ទាប់រយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ នៅច្រកអន្តរជាតិប៉ោយប៉ែត ។ បញ្ហាតានតឹងនោះ ត្រូវគេមើលឃើញថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ ប្រញាប់នាំគ្នាបើកកិច្ចជុំមួយដើម្បីដោះស្រាយលើបញ្ហានោះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ... Read More »

ក្របួចក្រុមចោរប្លន់ និងឆក់ទូរស័ព្ទក្រើករាជធានី២នាក់ បញ្ជូនទៅតុលការ

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងប្រើអាវុធបាញ់ប្លន់យកម៉ូតូ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ មន្រី្តកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

យុវតី២នាក់ដែលនគរបាលស្រុកស្អាងចាប់ខ្លួនរួមជាមួយថ្នាំញៀន៣កញ្ចប់ធំ ត្រូវបានបញ្ជូនទៅតុលាការ

ខេត្តកណ្ដាល៖ យុវតី២នាក់បងប្អូនបង្កើតនឹងគ្នា ដែលត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនកាលពីម្សិលមិញ រួមជាមួយថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដបានឲ្យដឹងថា យុវតី២នាក់ដែលត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលនោះទី១-ឈ្មោះ អ៊ុង ស្រីនាថ ... Read More »

កម្ទេចសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់នៅឃុំមេទឹក

  ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចស្រុកបាកាន ប្រគល់កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យមន្រ្តីជំនាញ(ហែលឡូត្រាស)ដើម្បីកម្ទេចចោល នៅឃុំមេទឹក ស្រុកបាកាន ។ ពិធីខាងលើធ្វើឡើងនារសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបឹងត្របែក ស្ថិតក្នុងភូមិសំរោងព្រៃខៀវ ឃុំមេទឹក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនចោរស្រីប្រុស២នាក់លួចដោះខ្សែកក្មេងស្រីអាយុ២ឆ្នាំនៅក្នុងផ្សារថ្នល់ទទឹង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចដោះ ខ្សែកកូនក្មេង នៅក្នុងផ្សារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារថ្នល់ទទឹង ស្ថិតភូមិស្វាយក្រោមឃុំតាជេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ... Read More »

ចេញពីស្រុកស្នួលមកកាច់សោ.កម៉ូតូនៅស្រុកពញាក្រែកសមត្ថកិច្ចចាប់ជាប់

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជាចោរកាច់សោ ក ម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋានស្ទាក់ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូគេបានហើយព្យាយាមជិះគេចខ្លួន តែរត់មិនរួច។ ហេតុការណ៍បាត់ម៉ូតូ និងចាប់បានជនសង្ស័យនេះ កើតឡើងនៅម៉ោងប្រហែល ២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ... Read More »

កម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើឃាត់ខ្លួនបុរសម្នាក់សង្ស័យករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ នៃអធិការដ្ឋាននគរ បាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ២ មុខផ្ទះលេខ១២៩៥ ក្រុម១ ភូមិព្រែក តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ... Read More »

តុលាការចោទប្រកាន់ជនបង្កដែលបុកអ្នកកាសែត ស្រូយ នីកា ស្លាប់

ភ្នំពេញ៖ តុលាការបានសម្រេចកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចោទប្រកាន់បុរសម្នាក់ដែលបើកថយន្តកៀរម៉ូតូបណ្តាលឲ្យលោក ស្រូយ នីកា អ្នកកាសែតរស្មីកម្ពុជា និង ទូរទស្សន៍ CNC ស្លាប់យ៉ាងអាណោចអាធ័ម ។ បច្ចុប្បន្ន ជនត្រូវចោទ ... Read More »

ឃាត់ខ្លួនជិត១០០នាក់ ករណីគ្រឿងញៀននៅថ្ងៃទី២៤ កុម្ភៈ

ភ្នំពេញ៖មនុស្សប្រុសស្រី៩៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រក្សាទុកគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន នៅទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះតាមបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ សរុបទាំងអស់ចំនួន៤០ករណី ដោយរកឃើញវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ... Read More »

ស្លាប់៤នាក់ របួសជិត២០នាក់ គ្រោះថ្នាក់ចរាចរនៅថ្ងៃទី២៤ កុម្ភៈ

ភ្នំពេញ:មនុស្ស៤នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាល១៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេស ចំនួន៧លើកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿង រួមមាន ... Read More »

មន្ទីរពាណិជ្ជកម្ម សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ធំ ដុតកម្ទេចផលិតផលខូចគុណភាពជាច្រើនមុខ ជាងបីតោន

ខេត្តកំពង់ធំ៖ ផលិតផលខូចគុណភាពជាង២០ប្រភេទ ស្មើនឹងជាង៣តោន ត្រូវបានកម្លាំងជំនាញសាខាកាំកុងត្រូល ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមនិងអាជ្ញាធរស្រុកធ្វើពិធីដុតកម្ទេចចោល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីលានព្រលានយន្តហោះ ស្ថិតនៅភូមិវ័ល្លយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំរុញឲ្យអង្គការមូលនិធិកុមារកម្ពុជា បន្ដសហការឲ្យបានល្អជាមួយអាជ្ញាធរ ដើម្បីកសាងអនាគតគ្រួសារ និងសង្គម

ភ្នំពេញ ៖ លោក វីល្លាម អេហេដ បានបញ្ជា់ថា ៖ ដើម្បីនិគត់ភាព នៃការអភិវឌ្ឍ ការងារកុមារនៅកម្ពុជា ទៅបានដោយរលូន តាមលទ្ធិប្រជាធិបតេយ្យនោះ វាទាល់តែ គ្រឹះស្ថានមធ្យមសិក្សា NEESON ... Read More »

ក្រុមអាជីវករ និងកម្មករខ្មែងយករទេះត្រីបិទផ្លូវពីរថ្ងៃបន្ទាប់ពីថៃរិតបន្តឹងពន្ធនាំចួលត្រី

ប៉ោយប៉ែតៈ រយៈពេលពីរថ្ងៃគីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមអាជីវករ និងកម្មករអូសរទេះត្រី បានយករទេះបិទផ្លូវនៅលើស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចថៃ រិតបន្តឹងពន្ធត្រីពីប្រទេសកម្ពុជាទៅលក់ឲ្យភាគីថៃក្នុងផ្សាររ៉ុងក្លឿ ។ ការរិតបន្តឹងយកពន្ធត្រីពីក្រុមអាជីវករខ្មែរ ដែលសមត្ថកិច្ចថៃយកពន្ធនោះ ... Read More »

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ លោកអភិបាលរងស្រុកសន្ទុក រកឃើញគ្រឿងញៀន

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកសន្ទុក ចុះបង្ក្រាបទីតាំងហាងខារ៉ាអូខេ របស់លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក ដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រមទាំងឃាត់ខ្លួននារីខារ៉ាអូខេ៩នាក់ និងមេការប្រុស២នាក់ បញ្ជូនទៅសួរនាំនៅអធិការដ្ឋានស្រុកសន្ទុកកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៧ ... Read More »

លី ច័ន្ទសីហា បង្កើនមុខរបរមុនចូលរោងការ

ភ្នំពេញ៖ តារាសម្តែង លី ច័ន្ទសីហា បានចាប់ផ្តើមពង្រឹង និងពង្រីមុខជំនួញថ្មីដើម្បីត្រៀមជីវិតគ្រួសារថ្មីនៅពេលដ៏ខ្លីខាងមុខនេះ។ នាងមិនត្រឹមតែទើបនឹងបើកដំណើរការហាងលក់កាបូបនឹងផលិតផលថែរក្សាប៉ុណ្ណោះទេ គឺនាងគ្រោងនឹងចាប់ដៃជាមួយអនាគតស្វាមីបើកដំណើរការអាហារដ្ឋានថ្មីមួយដើម្បីបង្កើនប្រាក់ចំណូលផងដែរ ។ តារាទឹកភ្នែកលី ច័ន្ទសីហា និងនិស្សិតយោធាច័ន្ទ ថៃសេង បានឈានដល់ការភ្ជាប់ពាក្យអស់មួយឆ្នាំហើយ ហើយ ... Read More »

បុរសកសិករម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក

ខេត្តព្រះសីហនុ ៖ បុរសជាកសិករម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកតាមផ្លូវជាតិលេខ4 ត្រង់ចំណុចមុខវិទ្យាល័យហ៊ុន សែនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង២១និង៥០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿន ... Read More »

ព្រះសីហនុ _មុខសញ្ញាលក់ និងប្រើប្រាស់ថ្នាំញៀន ចំនួន២​នាក់ត្រូវនគរបាលចាប់ខ្លួន និងចាប់​យកបាន​ថ្នាំញៀន១កញ្ចប់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានបង្រ្កាបគ្រឿងញៀន១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ ៖ ១,ឈ្មោះ សៀង រដ្ឋា ហៅម៉ាប់ ភេទប្រុស ... Read More »

ពលករខ្មែរ២នាក់ ធ្លាក់ពីលើអគារកម្ពស់៣៩ជាន់ស្លាប់ មើលសពសឹងមិនយល់

ប្រទែសថៃ ៖ ពលករខ្មែរចំនួនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតស្ទើរតែមើលសព សឹងមិនយល់ ខណៈដែលពួកគេទាំងពីរនាក់កំពុងធ្វើការផ្នែកជាងឈើនៅជាន់ទី៣៩ នៃអគារកសាងនៅក្នុងប្រទេសថៃ ហើយសង្ស័យថាបានភ្លាត់ជើងធ្លាក់មកដីទាំងពីរនាក់ព្រមគ្នាតែម្តងកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៧ ។ យោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថៃ បានអោយដឹងថា មានករណីមនុស្សធ្លាក់ពីលើអាគារជាន់ទី៣៩ នៃទីតាំងខនដូ ... Read More »

លោកនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវប្រជាពលរដ្ឋប្ដឹងថាប៉ុនប៉ងធ្វើឃាត

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរងគ្រោះ ម្នាក់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តរតនគិរីដើម្បីរកយុត្ដិធម៌និងទាមទារសំណងជាថវិកា២ម៉ឺនដុល្លារពីលោកអនុ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវដោយចោទប្រកាន់ថា លោក អនុប្រធានប៉ុស្តិ៍ប៉ុនប៉ងធ្វើឃាតដោយបើក រថយន្តបុកបណ្ដាលឲ្យជនរងគ្រោះពិការជើង ម្ខាងមិនមានអ្នករកស៊ីចិញ្ចឹមកូនតូច២នាក់។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះពិការជើងខាងឆ្វេងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងឈ្មោះ ... Read More »