ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

សង្ស័យបែកថ្នាំគេដេញវាយលោតចូលផ្ទះប្រជាពលរដ្ឋអង្គុយយំផ្អើលទាំងយប់

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យបែកថ្នាំ បានផ្លោះរបងលោតចូលទៅខាងក្រោយ ផ្ទះប្រជាពលរដ្ឋ ហើយអង្គុយយំទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា នៅតាមបណ្តោយផ្លូវបេ តុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ យុវជនរូបនេះមានឈ្មោះសឿង ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឆ្មក់ចាប់ខ្លួនជនសង្ស័យជូញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ធំ

ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីជួញដូគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការតាមស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៨ខែ កញ្ញាឆ្នាំ២០១៦ សាលារៀន អូរដឹម ភូមិ អូរដឹម សង្កាត់ ចោម ... Read More »

ជនសង្ស័យ២នាក់បងប្អូនបង្កើតធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការបង្ក្រាបឃាត់ខ្លួនពីនគរបាល ទន្ទឹមដែលស្នងការនគរបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើត និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ធ្លាប់ធ្វើសកម្មភាពឆក់កាបូបប្រាក់យ៉ាងសកម្ម តាមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង ហើយពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលបង្ការបបង្រ្កាប ខណៈដែលស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត បានបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ ក្រោយពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេមើលឃើញថា ... Read More »

កម្មករឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងមួយក្រុមមានគ្នា៦នាក់ត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស បានមកដល់ផ្ទះវិញហើយ

ខេត្តឧត្តមានជ័យ  ៖ ពលករឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូង ក្នុងទឹកដីថៃមួយក្រុម មានគ្នា៦នាក់ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អ្នកដែលរងរបួសបានក្រុមពលរដ្ឋទៅជួយសង្រ្គោះយកមកដល់ផ្ទះវិញហើយកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។ ជនរងគ្រោះ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ ... Read More »

អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កណ្ដាល​ ថា​ នាំ​ពាក្យ​តែ​ខ្យល់​អត់​ដឹង​អី​ទាំង​អស់​

ខេត្តកណ្តាលៈជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា មានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។ ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតឲ្យមានអ្នកនាំពាក្យសាលាដំបូងរាជធានី ខេត្ត និង ... Read More »

រថយន្តហ៊ីយ៉ាន់ដាយពន្លះម៉ូតូហុងដាសេ១២៥ ពេញទំហឹង របួសធ្ងន់ម្នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសបែលក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈកំពុងជិះម៉ូតូត្រូវរថយន្តម៉ាកហ៊ីយានដាយ បុកបញ្រាសទិសគ្នាពេញទំហឹង លាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ... Read More »

បាក់ដីនៅស្រុកលើកដែក រុះរើផ្ទះនិងដីបាក់ចូលដល់ក្នុងផ្ទះសរុប 16 ខ្នង

ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋបានបាក់ស្រុតចូលទន្លេ ព្រមទាំងរុះរើផងដែរសរុប១៦ខ្នង ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ប្រភពបានបញ្ជាក់ថា នៅម៉ោង 11និង40 នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចភូមិពាមរាំងក្រោម ឃុំពាមរាំង ... Read More »

លួចបេះស្វាយក្របានពេកកាប់ដើមរំលំត្រូវ សមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងករណី លួចបេះស្វាយ និងកាប់ដើមស្វាយបេះយក ផ្លែរបស់អ្នកស្រុក ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិព្រែកតូច ... Read More »

ស្ត្រីវ័យចំណាស់ដេកស្លាប់នៅក្រោមស្ពានអាកាសក្បាលថ្នល់បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់មានអាយុជាង៧០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់តែម្នាក់ឯងគ្មានញាតិមិត្តនៅក្បែរ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី8កញ្ញាឆ្នាំ2016 នៅក្រោមស្ពានអាកាសក្បាលថ្នល់ត្រៀយខាងលិច ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ពុំមានសាក្សីណាម្នាក់ដឹងថាលោកយាយម្នាក់នេះមានឈ្មោះអ្វី? មានទីលំនៅនៅឯណា ?ស្លាប់ដោយសារអ្វី និងហេតុអ្វីបានជា មកដេកស្លាប់នៅក្រោមស្ពានយ៉ាងអភ័ព្វបែបនេះឡើយ ... Read More »

អតីតមន្ត្រីរដ្ឋាករទឹកខេត្តស្ទឹងត្រែងម្នាក់ធ្វើអត្តឃាតអារកស្លាប់ចោលប្រពន្ធនិងកូន១៣នាក់

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ ដែលគេដឹងថា គឺជាអតីតមន្ត្រីរដ្ឋាករទឹកស្វយ័តខេត្តស្ទឹងត្រែងនោះ នៅគ្រានេះត្រូវគេនិយាយថា  គាត់បានសម្រេចចិត្តអារកធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ដេក ដោយបានបន្សល់ទុក នូវប្រពន្ធ៤នាក់ និងកូនប្រុស ស្រី៩នាក់ រួមជាមួយនឹងការសរសេរពាក្យបណ្តាំនៅលើជញ្ជាំង ទុកឲ្យប្រពន្ធ និងកូននោះថែមទៀត។ ... Read More »

លោតទឹកសម្លាប់ខ្លួនពីលើស្ពានស្លាកែត ខេត្តបាត់ដំបង 

ខេត្តបាត់ដំបង៖ ស្ត្រីអាយុ៣០ឆ្នាំបានសុំឪពុកទៅហាត់ប្រាណ ប៉ុន្តែបែរជាទៅលោតពីលើស្ពានស្លាកែត ចុះទឹកដើម្បីសម្លាប់រហូតបានសម្រេច ដោយគ្មានអ្នកណាឃើញទាន់ និងជួយទាន់ពេលវេលានោះឡើយ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានស្លាកែត ក្រុមទី៤០ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់រួចគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ : នារីបម្រើការក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានជនសង្ស័យមានគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ខណៈឪពុកឌុបជិះម៉ូតូចេញពីធ្វើការ ត្រឡប់មកផ្ទះ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខសាលាអន្តរជាតិវែល តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ... Read More »

អាវុធហត្ថក្រុងចុះឃាត់ខ្លួនមនុស្សប្រុស ស្រី៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ មនុស្សប្រុសស្រី៧នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់តូចធំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ០៧ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចផ្លូវរថភ្លើង ភូមិ៤ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការខាងលើនេះ ... Read More »

ជម្លោះក្នុងគ្រួសារ ប្អូនថ្លៃលើកដៃវាយក្បាលបងថ្លៃស្លាប់ ពេលបញ្ជូនសម្រាកមន្ទីរពេទ្យបាន៤ថ្ងៃ

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ បន្ទាប់កើតមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច ត្រូវបានប្អូនថ្លៃប្រុស ប្រដាប់ដោយបន្ទះដែកវាយក្បាល បណ្តាលឲ្យបែករងរបួសធ្ងន់ នៅភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង រួចក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពទ្យរុស្សី កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ តែសម្រាកព្យាបាលបាន៤ថ្ងៃ ... Read More »

រថយន្តតាកូម៉ាបើកគេចគោយន្តកន្ត្រៃខ្ទាតមនុស្សមកក្រៅស្លាប់ម្នាក់ និងរបួស៤នាក់ 

ខេត្តកំពង់ឆ្នាំង ៖ បុរសបានស្លាប់ និង ៤នាក់ផ្សេងទៀតបារងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តគេចគោយន្តក្រឡាប់ធ្លាក់ផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលដំរី ... Read More »

បុរសលក់ប៉េងប៉ោងបង្ហាញសារមួយធ្វើអ្នកលេងហ្វេសប៊ុករំជួលចិត្ត

ភ្នំពេញ៖ ថ្មីៗនេះមានការ share រូបភាពដែលសមត្ថកិច្ចនៃសាលាខណ្ឌដូនពេញ បានដកហូតយកម៉ូតូនិងសម្ភាររបស់បុរសលក់ប៉េងប៉ោងម្នាក់ដែលធ្វើអ្នកលេងហ្វេសប៊ុកទូទៅបង្ហាញការមិនពេញចិត្តនិង អាណិតអាសូរយ៉ាងខ្លាំង។ មតិទូទៅបានថ្លែងថា គាត់គ្រាន់តែលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតស្ទើរតែមិនគ្រប់ផងហេតុអ្វីបានជាដាក់សម្ពាធលើ គាត់បន្ថែមទៀតយ៉ាងដូច្នេះ។ ដោយឡែក តាមប្រភពខាងអាជ្ញាធរ បានបញ្ជាក់ថា “ពួកគេបានស្នើរឱ្យបុរសរូបនេះចុះកិច្ចសន្យា៤ដងរួចមកហើយទើបឈានដល់ការដក ហូត”។ រឿងនេះធ្វើឱ្យមហាជនមានប្រតិកម្មយ៉ាងច្រើន ... Read More »

យន្តហោះចម្បាំងរុស្ស៊ីហោះស្ទាក់យន្តហោះចម្បាំងអាមេរិក​នៅសមុទ្រខ្មៅ

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងប្រភេទ SU-27 បានហោះទៅស្ទាក់យន្តហោះស៊ើបការណ៍អាមេរិកដែលកំពុងធ្វើប្រតិបត្តិការនៅលើសមុទ្រខ្មៅ ។ មន្ត្រីអាមេរិកបានហៅទង្វើនេះ ថា ជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងមិនមែនជាលក្ខណៈអាជីព ។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា យន្តហោះស៊ើបការណ៍អាមេរិកបានចូលក្នុងដែនអាកាសរុស្ស៊ី ហើយអាកាសយានិកយន្តហោះចម្បាំង ... Read More »

ផឹកថ្នាំពុលធ្វើអត្តឃាតបន្សល់ទុកបណ្តាំ អាល័យប្រពន្ធកូន

ខេត្តបាត់ដំបង ៖ បុរសម្នាក់សង្ស័យ មានជំងឺប្រចាំកាយព្យាបាលមិនជាបាន សម្រេចចិត្តផឹកថ្នាំពុលប្រភេទថ្នាំបាញ់ស្មៅស្លាប់នៅក្រោយផ្ទះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។ បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន យ៉េត អាយុ៤២ឆ្នាំ ... Read More »

ដើម​តា​សេក​មួយ​ដើម​​យ៉ាង​ធំបាក់​កាត់​ទទឹង​ផ្លូវ​ តែ​មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះទេ

ភ្នំពេញ ៖ បន្ទាប់ពីភ្លៀងធ្លាក់មួយមេ និងលាយឡំខ្យល់យ៉ាងខ្លាំងបណ្ដោយឱ្យ ដើមតាសេកមួយដើមយ៉ាងធំបានបាក់កាត់ទទឹងផ្លូវ តែមិនបានបង្កឲ្យមានអ្នករងរបួសនោះទេ កាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ... Read More »

តុលាការសាកសួរលោកស្រី ទេព វន្នី ខណៈមានការប្រមូលផ្ដុំមុខតុលាការទាមទារឲ្យដោះលែង

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ កំពុងសាកសួរលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ។ ស្របជាមួយគ្នានេះ សកម្មជនបឹងកក់ជាង២០នាក់ ក៏កំពុងប្រមូលផ្ដុំមុខតុលាការ ទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ផងដែរ ... Read More »

ជប៉ុនឲ្យនាវាល្បាតល្បឿនលឿន២គ្រឿងទៅវៀតណាម

រដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃទី៧ ខែកញ្ញាថា ខ្លួននឹងប្រគល់ជូននាវាល្បាត២គ្រឿងឲ្យទៅប្រទេសវៀតណាម ដើម្បីជំរុញដល់ប្រសិទ្ធភាពកងកម្លាំងទាហានជើងទឹកក្នុងការអនុវត្តច្បាប់ របស់ប្រទេសដែលមានជម្លោះទឹកដីជាមួយចិន ។ កាលពីថ្ងៃពុធ ជប៉ុនបានយល់ព្រមប្រគល់នាវាល្បាតធុនធំ២គ្រឿងឲ្យទៅវៀតណាម និងបានឲ្យខ្ចីយន្តហោះល្បាត៥គ្រឿងទៅឲ្យហ្វីលីពីន ដែលជាប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូង ។ ជប៉ុនខ្លួនឯង ក៏កំពុងមានជម្លោះជាមួយចិនបញ្ហាដែនកោះតូចៗ គ្មានមនុស្សរស់នៅ ស្ថិតនៅសមុទ្រចិនភាគខាងកើតផងដែរ ... Read More »

ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានចាប់ខ្លួនចៅអធិការវត្ត និងសង្ឃ៤អង្គ ទៀតដែលសង្ស័យថាបាននាំស្រីក្មេងៗ មកជក់ថ្នាំញៀនដល់ក្នុងវត្ត ។ ករណីចាប់ ចៅអធិការវត្ត និងសង្ឃ៤អង្គខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពក្រុងបានលុងចាប់ឡានសាំយ៉ុងដឹកឈើពេញយកទៅទុកក្នុងអធិការក្រុងបានលុងព្រឹកឡើងបញ្ជូនទៅរដ្ឋបាលព្រៃឈើលំផាត់ សល់តែបន្តិចសង្ស័យសមត្ថកិច្ចឃុបឃិតគ្នាជាមួយឈ្មួញ

ខេត្តរតនគិរី ៖ រថយន្តដឹកឈើប្រណីតពេញ ប្រភេទសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N-2491 មួយគ្រឿង ត្រូវបានកម្លាំង នៃគណៈបញ្ជាការឯកភាពក្រុងបានលុង ចាប់បង្ក្រាបយកទៅទុក ក្នុងអធិការក្រុងលុះព្រឹកឡើងថ្ងៃទី៧ ខែកញ្ញ្ញា ទើបបញ្ជូនទៅរក្សាទុក ... Read More »

ក្មេងស្រីជំទង់ម្នាក់លង់ទឹកនៅឆ្នេរសមុទ្រ អូរព្រែកត្រែង ក្រុមគ្រួសារជួួយសង្គ្រោះទាន់

ខេត្តព្រះសីហនុ ៖ ក្មេងស្រីជំទង់ម្នាក់ ដែលបានទៅកម្សាន្តជាមួយក្រុមគ្រួសារ ហើយចុះមុជលេងនៅចំណុចឆ្នេរព្រែក ត្រែងបានលង់ស្ទើរស្លាប់ តែត្រូវបានក្រុម គ្រួសារឃើញទាន់ស្រង់ និងដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាន់ ពេលវេលា ។ ករណីក្មេងស្រីជំទង់លង់ទឹកខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៧ ... Read More »

បុរសម្នាក់បានស្លាប់ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតដោយមិនទាន់ដឹងពីមូលហេតុ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ១០៧ សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ នូ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនមេឆ្នោតម្នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ ថា ដាលុច ចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតយួន) មួយកន្លែងកណ្តាលក្រុងសៀមរាបកាលពីវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប បន្ទាប់ពីមានសេចក្តីរាយការណ៍ច្បាស់ថា មានករណីបើកលេងល្បែងដោយខុសច្បាប់(ឆ្នោត) ហើយជាមេធំទៀតផង។ ... Read More »

ប្រជាពលរដ្ឋរើសអាវុធចំនួន៥ដើមយកទៅប្រគល់ឲ្យអាជ្ញាធរ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរើសបានអាវុធក្នុងព្រៃ យកទៅប្រគល់ឲ្យអាជ្ញាធររក្សាទុក ដែលហេតុការណ៍នេះ ប្រព្រិត្តទៅកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅប៉ុសិ៍តនគរបាលរដ្ឋបាលប្រម៉ោយ ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អាវុធដែលប្រជាពលរដ្ឋរើសបាននៅតំបន់ផ្សេងៗក្នុងព្រៃ ហើយបានយកមកប្រគល់ឲ្យសមត្តកិច្ចរក្សាទុកនេះ ... Read More »

ក្រសួងសាធារណការនឹងចាត់វិធានការចំពោះម្ចាស់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចាប់ពីពេលនេះទៅ

ភ្នំពេញ៖ ក្រសួងសាធារណការនិង ដឹកជញ្ជូនបានប្រកាសចាត់វិធានតាមផ្លូវ ច្បាប់ចំពោះម្ចាស់យានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសទាំងអស់ដែលមិន បានយកទៅកែតម្រូវលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវដើម្បីចូលរួមក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន។ ក្នុងសេចក្ដីជូនដំណឹងជាលើកចុងក្រោយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា នេះគឺជាការក្រើនរម្លឹកជាលើកចុងក្រោយហើយដែលក្រសួងនឹងចាត់វិធានការក្តៅទប់ស្កាត់យានយន្ដកែច្នៃខុសបច្ចេកទេសនិងដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ... Read More »

ប៉ុនប៉ងចាប់រំលោភប្រពន្ធគេមិនបានសម្រេចរត់ទៅស្លាប់នៅកណ្តាលវាលស្រែ

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់នៅកណ្តាលវាល ស្រែបន្ទាប់ពីប៉ុនប៉ងរំលោភប្រពន្ធគេមិនបានសម្រេចហើយត្រូវបងប្អូនស្រ្តីរងគ្រោះ វាយឲ្យរបួសធ្ងន់។ ករណីប្រទះឃើញសាកសពបុរសខាងលើនេះគឺបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ បើតាមអ្នកភូមិបានឲ្យដឹងថា សពបុរស ដែលគេប្រទះឃើញខាងលើឈ្មោះ ... Read More »

ចេញពីផឹកសីុជាមួយមិត្តភក្តិមកដល់កន្លែងស្ងាត់ត្រូវឃាតកវាយសម្លាប់

ខេត្តស្ទឹងត្រែង៖ មន្ត្រីនគរបាលខេត្ត ស្ទឹងត្រែងបាននិងកំពុងដាក់ការសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្មបង្កឲ្យមនុស្សម្នាក់ស្លាប់កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា នៅចំណុច ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង។ មន្ត្រីនគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឹុម ម៉ៅ ... Read More »