ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះរថយន្តម៉ាកហីុយន់ដាយ (៤ភ្លៅ) ពណ៌សស្លាកលេខ កំពង់ចាម ៣A-៤០១២ ។ ហេតុការណ៍នេះកើតឡើងកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចវាលសរសៃ ភូមិសូយោង ... Read More »
សន្តិសុខ
មួយថ្ងៃនគរបាលខណ្ឌបឹងកេងកង ចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធបទល្មើស៣ផ្សេងគ្នា ដូចជាករណីលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការល្បាតដើម្បីការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលមួយថ្ងៃ ។ មន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ... Read More »
រថយន្ដសាំងយ៉ុងដឹកឈើ២គ្រឿង និងទូកមួយគ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមួយកងរាជអាវុធហត្ថខេត្ត បង្ក្រាបរឹបអូសប្រគល់ឲ្យជំនាញ
ខេត្តក្រចេះ៖ រថយន្ដដឹកឈើល្មើសច្បាប់ចំនួន២គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេ សហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ និងស្រុកឆ្លូងចុះបង្ក្រាបរឹបអូសបានយកប្រគល់ឲ្យជំនាញ ។ ការចុះបង្ក្រាបនោះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ដួង សារី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ... Read More »
ស្រ្តីម្នាក់ផឹកថ្នាំផលិតផលក្រុមហ៊ុនយូ ស៊ី ធី រាករូសខ្លាំង រហូតដល់ស្លាប់
ខេត្តក្រចេះ៖ ក្រុមហ៊ុនយូ ស៊ី ធីត្រូវបានបុរសជាប្តីស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចរកយុត្តិធម៌ថា បានផ្តល់ថ្នាំព្យាបាលកែរោគ មកឲ្យប្រពន្ធខ្លួនផឹករហូតដល់បាត់បងជីវិត ទាំងវ័យក្មេងចោលប្តី និងកូនយ៉ាងអាណោចអាធ័មបំផុតរាករូសខ្លាំងមិនអាចសង្គ្រោះបាន ។ ហេតុការណ៍ស្រ្តីផឹកថ្នាំរាករហូតដល់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រូច ឃុំដំរីផុង ... Read More »
នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តប៉ៃលិន ដែលបានបង្ករបួសស្នាមទៅលើកងកម្លាំងសមត្ថកិច្ច
ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តប៉ៃលិន ដែលបានបង្ករបួសស្នាមទៅលើកងកម្លាំងនគរបាលខេត្តប៉ៃលិននៅកន្លែងតាំងពិរពណ៌ ដោយជនសង្សយម្នាក់ បានយកកាំបិតកាប់ជនរងគ្រោះជាសមត្ថកិច្ច កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៤០នាទីមានករណីមនុស្សស្រវឹងស្រាម្នាក់ និងមានកាំបិតនៅ ... Read More »
អ្នកនាំពាក្យសាលាឧទ្ធរណ៍ ចេញសេចក្តីប្រកាសព័ត៌មាន សំណុំរឿងជនជាប់ចោទ កឹម សុខា
ភ្នំពេញ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី៩ ខែធ្នូនេះ ចេញសេចក្តីប្រកាសព័ត៌មានមួយ ជុំវិញសំណុំរឿងជនជាប់ចោទ កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍នេះនៅថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ ... Read More »
គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ បើកបរដោយជនជាតិចិន មានគ្នា៥នាក់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ ស្ភិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានបញ្ជាក់ថារថយន្តម៉ាកហាយឡែនឌ័រ ... Read More »
លេចមុខវិនិយោគវិស័យសំណង់នៅបាវិតភ្លាម ឧកញ៉ាម្នាក់បានផ្ដល់ផ្ទះ៣០ល្វែងជូនមន្ត្រីរាជការ
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែលគេស្គាល់ថាធ្លាប់មានប្រវត្តិតស៊ូខ្លាំងក្នុងជីវិតពីអ្នករត់ម៉ូតូឌុបនោះ បាន និងកំពុងតែបោះទុនវិនិយោគសំណងផ្ទះល្វែងរាប់ពាន់ស្វែងនៅលើទីក្រុងថ្មី ជាប់ព្រំប្រទល់វៀតណាម ។ លោកឧកញ៉ាក៏ បានប្រកាសថា នឹងផ្ដល់ផ្ទះចំនួន៣០ល្វែងជាជំហានដំបូង ជូនមន្ត្រីរាជការដែលមិនទាន់មានផ្ទះស្នាក់នៅ ដោយមិនគិតប្រាក់ ។ ... Read More »
ពិធីអបអរសាទរ ទិវាប្រមូលផលដំណាំអំពៅស្ករនៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិត្រពាំងតាអីឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង មានពិធីអបអរសាទរទិវាប្រមូលផលដំណាំអំពៅស្ករប្រចាំឆ្នាំ ។ លោកកុយ សារ៉េន ប្រធានក្រុមហ៊ុនអំពៅស្ករបានរាយការណ៍ថា នៅឆ្នាំ២០១៨ មានក្រុមហ៊ុនជាដៃគូចុះកិច្ចសន្យាអនុវត្តគម្រោងមាន១៦ក្រុមហ៊ុន លើផ្ទៃដីជាង៦ពាន់ហិកតា ... Read More »
ដួង ម៉ានិច ប្រាប់ពីមូលហេតុចូលរួមពិធីបុណ្យកតញ្ញូ៣ ឆ្នាំជាប់គ្នា
ភ្នំពេញ៖ ពិធីបុណ្យកតញ្ញូជារៀលរាល់ឆ្នាំ នាវត្តព្រះធាតុនាសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ត្រូវបានប្រារព្វឡើងដើម្បីរំលឹកដល់គុណូបការៈដល់ដួងព្រលឹងបារមីដូនតាបុព្វបុរសខ្មែរគ្រប់ជំនាន់ ។ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច ក៏ជាសិល្បករម្នាក់ដែលបានស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាចូលរួមក្នុងពិធីបុណ្យនេះអមដោយការរៀបចំស្លៀកពាក់តុបតែក្នុងឈុតសម័យបុរាណដើម្បីបង្ហាញពីសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ដែលនេះគឺជាឆ្នាំទី៣ហើយដែលនាងចូលរួម ។ ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ជៀង ហុងជុន អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ... Read More »
រថយន្តបុកម៉ូតូនៅខេត្តព្រះសីហនុស្លាប់២នាក់នៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១~១៨២ នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោង9.30នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ ... Read More »
ជនជាតិវៀតណាមបើកត្រាក់ទ័រមិនមើលក្រោយ កិនមនុស្សស្លាប់ក្នុងទឹកត្រពាំង នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីបើកត្រាក់ទ័រមិនមើលក្រោយ កិនបុរសម្នាក់ស្លាប់នៅក្នុងទឹកត្រពាំង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ... Read More »
កញ្ញាឯក Miss Grand International 2019 បង្ហាញមុខនៅកម្ពុជា ខណៈផលិតកម្មមហាហង្សបានសិទ្ធិ៤ឆ្នាំផលិតកម្មវិធីក្នុងប្រទេស
ភ្នំពេញ៖ កញ្ញាឯក Miss Grand International 2019 កញ្ញា Lourdes Valentina Figuera Morales បានធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាហើយកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ... Read More »
បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតដល់ថ្នាក់ដុតផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចអន្តរាគមន៍ទាំងយប់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានយកភ្លើងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងឈ្លោះគ្នានៅក្នុងផ្ទះកើតហេតុមួយសន្ទុះក្រោយមក ... Read More »
Vietjet បើកផ្លូវហោះហើរត្រង់២ខែ្ស ពីហូជីមិញ និងហាណូយ ទៅ ញូវដេលី ប្រទេសឥណ្ឌា
អំឡុងកាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួន២ខ្សែជាផ្លូវការ ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងញូវដេលី ។ ជាមួយនឹងផ្លូវហោះហើរទាំង២នេះ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតចំនួន២ របស់វៀតណាម ជាមួយនឹងរដ្ឋធានីដ៏ស្រស់ស្អាត ... Read More »
បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត បុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់កង់
ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់កង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »
ផ្សាយផ្ទាល់(Live): ៖ សុន្ទរកថាដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ... Read More »
ទំនេរពីការងារ រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ឆ្លៀតពេលទំនេរពីការងារ តរាយខ្សែភ្លើងយកទៅឆក់ត្រីខាងក្រោយផ្ទះ តែភ្លាត់ស្នៀត បែរជាឆ្លងឆក់ខ្លួនឯងរងរបួសធ្ងន់ធ្ងរទៅវិញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹក ក្រោយផ្ទះក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ... Read More »
ជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំរបួសធ្ងន់
ខេត្តព្រះសីហនុ៖ បុរសម្នាក់ឈ្មោះ សាក់ វន្ថា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចំណុចបឹងផ្លុង ស្ថិតក្នុងភូមិ វាលមាស ... Read More »
ផឹកស៊ី ទំនាស់ពាក្យសម្ដី លទ្ធផលចុងក្រោយ ជនបង្កត្រូវចាប់ខ្លួន ឯអ្នកចាញ់ដេកពេទ្យ
ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ចាក់ដោយកូនកាំបិតចុងស្រួច ខណៈមានទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការ នៃអធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ថា ... Read More »
បើកត្រាក់ទ័រភ្ជួរដីមិនប្រយ័ត្ន ផាលវ័ធត្រូវបុរសម្នាក់ស្លាប់ជាប់ចោទមនុស្សឃាតដោយអចេតនា
ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរបានឃាត់ខ្លួនបុរសជាព្រូត្រាក់ទ័រភ្ជួរដីចម្ការម្នាក់យកទៅសាកសួរដោយសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្ម បន្ទាប់ពីបុរសជាអ្នកបើកត្រាក់ទ័រម្នាក់ត្រូវបានស្លាប់នៅកណ្តាលដីចម្ការរបស់ក្រុមហ៊ុនដែលកំពុងភ្ជួរដោយមានស្នាមដាច់រយះនៅលើដងខ្លួនជាច្រើនកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃ សៅរ៍ ១១កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ... Read More »
រថយន្តព្រូស ពន្លះទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ ៖ មានរថយន្តព្រូសមួយគ្រឿង បានបើកបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតផ្នែក ខាងមុខ និងបាក់របាំងថ្មមួយកង់ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »
អធិការខណ្ឌពោធិ៍សែនជ័យ ផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀននៅក្រុមហ៊ុននំលីលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ២០១៩ នេះ លោកវរសេនីយឯក យឹម សារ៉ាន់ បានដឹកនាំលោកអធិការង លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃគ្រឿងញៀន ... Read More »
អាជ្ញាធររាជធានីភ្នំពេញ បើកវេទិកាពិគ្រោះយោបល់ ជួនពលរដ្ឋ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ក្នុងការបញ្ចេញបតិរបស់បងប្អូនរាល់សំណើស្នើសុំ អភិវឌ្ឍន៍មូលដ្ឋាន
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកទឹកចិត្ត និងជំរុញឲ្យ ពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោបល់ ដែលេជាកង្វល់របស់បងប្អូនចង់បានឲ្យអាជ្ញាធរចូលទៅអភិវឌ្ឍន៍មូលដ្ឋានខ្លួន ព្រោះថា៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជា ឱកាសមាសសម្រាប់ ផ្ដល់ការ ពង្រឹងលទ្ធិប្រជា ... Read More »
ធ្វេសប្រហែសតែមួយប៉ព្រិចភ្នែក ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់
ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់ ខណៈដែលបុរសជាប្ដីបើកប្រើចង្រ្កានហ្គាស មិនប្រយ័ត្ន បង្កឲ្យមានការឆាបឆេះ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១ និង១៩នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ... Read More »
កសិករអំពាវនាវដល់រាជរដ្ឋាភិបាល ជួយរកដំណោះស្រាយ ផលស្រូវចុះថោក គ្មានអ្នកទិញ
ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួន កំពុងតែជួបវិបត្តិទៅនឹងផលស្រូវដែលសេសសល់ពីភាពរាំងស្ងួតមានតម្លៃថោក តែគ្មានអ្នកទិញ បើទោះពួកគាត់នាំគ្នាប្រមូលផលបោកបែនច្រូតកាត់រួចដាក់ហាលសម្ងួតដោយពន្លឺថ្ងៃ សម្រិតសម្រាំងយ៉ាងល្អត្រៀមច្រកបាវការ៉ុងរង់ចាំក្រុមឈ្មួញចុះមកទិញ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺគ្មានក្រុមឈ្មួញចុះមកទិញឡើយ ។ លោក ហេង ប្រជាកសិករ រស់នៅក្នុងភូមិគុត្តសតបញ្ជាក់យ៉ាងក្រៀមក្រំថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ ... Read More »
បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវស្រុកជីក្រែងចាប់ផ្ដើមកក្រើកសារជាថ្មី ក្រោយពីស្ងប់ស្ងាត់មួយរយះ
ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ន និងអ្នកឃ្លាំងមើលបទល្មើសព្រៃឈើថា បទល្មើសដឹកជញ្ជួនឈើខុសច្បាប់នៅឃុំខ្វាវ ស្រុកជីក្រែង ចាប់ផ្ដើមកក្រើកសារជាថ្មីហើយ ដោយសារបើកដៃពីមន្រ្ដីជំនាញនៅតំបន់នោះ ។ អ្នកឃ្លាំងមើលបទល្មើសព្រៃឈើបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើតាមរទេះ និងគោយន្ត ឬតាមម៉ូតូសណ្តោងរ៉ឺម៉ក បានកំពុងតែធ្វើសកម្មភាពយ៉ាងគំហុកដូចទឹកបាក់ទំនប់ ដោយពុំខ្លាចញញើតច្បាប់នោះឡើយ ជាហេតុធ្វើឲ្យមេស្នាក់ការបរិស្ថាន ... Read More »
ស្ត្រីម្នាក់ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តម៉ាស់ស្តាបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រមទាំងខូចខាតម៉ូតូ១គ្រឿង រថយន្ត០១គ្រឿង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ... Read More »