ប្រមុខដឹកនាំរដ្ឋាភិបាលថៃលោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងមិនលាលែងចេញពីតំណែងឬរំលាយរដ្ឋសភាក្នុងពេលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិនៃការឆ្លងរាលដាលកូវីដ-១៩នោះឡើយ។ នៅក្នុងសារដែលបានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានព្រមានថា ក្រុមអ្នកនយោបាយប្រឆាំងមិនត្រូវបង្កឲ្យមានវិបត្តិកាន់តែធ្ងន់ទៀតក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងឡើយ។ ការញុះញង់ប្រឆាំងរដ្ឋាភិបាល នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងនេះថែមទៀត។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នៅប្រទេសថៃ សារព័ត៌មានBangkok ... Read More »
ព័ត៌មានអន្តរជាតិ
«ប្រែក្លាយជាហ៊ីត្លែរ » ប្រធានាធិបតីបារាំងប្តឹងម្ចាស់ស្លាកពាណិជ្ជកម្ម
លោក Michel Ange Flori ម្ចាស់ក្រុមហ៊ុនធ្វើស្លាកពាណិជ្ជកម្ម នៅប្រទេសបារាំង បានសម្រេចដាក់រូបភាពពាណិជ្ជកម្មនៅទីក្រុង ជារូបត្លុកនយោបាយ គឺបានដាក់រូបប្រធានាធិបតីម៉ាក្រុងក្នុងទម្រង់ជារូបភាពរបស់ ហ៊ីត្លែរ ។ មេធាវីផ្ទាល់ខ្លួន និងគណបក្សរបស់ប្រធានាធិបតីម៉ាក្រុង កំពុងតែរៀបចំពាក្យបណ្តឹងប្តឹងម្ចាស់ពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយរូបភាពប្រែក្លាយប្រធានាធិបតីម៉ាក្រុងទៅជាហ៊ីត្លែរ។ ... Read More »
ការប្រកួតមិត្តភាពរបស់ Man Utd នៅ Preston ត្រូវបានបញ្ឈប់បន្ទាប់ពីការផ្ទុះឡើងនៃ Covid-19
ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមបិសាចក្រហម Manchester United នៅទីក្រុង Preston កាលពីថ្ងៃសៅរ៍ត្រូវបានលុបចោលបន្ទាប់ពីមានករណីវិជ្ជមាន Covid-19 តិចតួចត្រូវបានរកឃើញនៅក្លឹបនៅ Premier League ។ ក្រុមបិសាចក្រហមបានប្រកួតស្មើ ២-២ ទល់នឹងក្រុម Brentford ... Read More »
ក្លិប Chelsea កំណត់ឲ្យអ្នកគាំទ្រត្រូវបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំងរួចរាល់ ឬតេស្តអវិជ្ជមាន Covid-19 ជាមុនទើបអាចចូលទស្សនាបាន
ក្លិបតោខៀវ Chelsea បានចេញសេចក្តីប្រកាសថា អ្នកគាំទ្រដែលចូលទស្សនាការប្រកួតនៅក្នុងទឹកដី របស់ខ្លួននឹងចាំបាច់ត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬបង្ហាញភស្តុតាងនៃការធ្វើតេស្ត Covid-19 អវិជ្ជមានជាមុនសិន។ លក្ខណៈវិនិច្ឆ័យនេះនឹងអនុវត្តចំពោះការប្រកួតផ្នែកបុរស និងនារីដែលក្លិបកំពុងអនុវត្ត។ ការប្រកាសផ្លាស់ប្តូរនេះនឹងអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹងក្រុម Tottenham នៅថ្ងៃទី៤ ខែសីហាខាងមុខ។ បច្ចុប្បន្ននេះរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាលើផែនការសម្រាប់អ្នកគាំទ្រដែលចូលរួមព្រឹត្តិការណ៍កីឡាដែលមានសមត្ថភាពប្រហែល២ម៉ឺននាក់ ... Read More »
Alexander Zverev ផ្តួលជើងខ្លាំង Novak Djokovic ឈានទៅវគ្គផ្តាច់ព្រ័ត្រនៅអូឡាំពិក
ក្តីសង្ឃឹមរបស់ Novak Djokovic ក្នុងការឈ្នះពានរង្វាន់ Golden Slam បានបញ្ចប់ហើយបន្ទាប់ពីរូបគាត់បានចាញ់កីឡាករ Alexander Zverevក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកីឡាអូឡាំពិកអូឡាំពិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣១ កក្កដានេះ។ កីឡាករវាយតឺន្នីសសញ្ជាតិសែប៊ី ... Read More »
កីឡាករបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិក តូក្យូ គឺជាខ្មាន់កាំភ្លើងភេរវករ
ជើងឯកបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិកទីក្រុងតូក្យូ ជនជាតិអុីរ៉ង់ គឺជាបុគ្គលដែលអាមេរិក អុីស្រាអែល បារ៉ែន ដាក់ចូលក្នុងបញ្ជីភេរវករ។ លោក Javad Foroughi អាយុ៤១ឆ្នាំជនជាតិ អុីរ៉ង់ ទទួលបានមេដាយមាសអូឡាំពិកលើវិញ្ញាសាបាញ់កាំភ្លើងខ្លី ចម្ងាយ១០ម៉ែត្រ ... Read More »
ទោះបីអាមេរិកហាមប្រាមក្តី ក៏នៅមាននាវាដឹកប្រេងលួចលាក់ផ្តល់ឲ្យកូរ៉េខាងជើងដែរ
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៣០ខែកក្កដា បានប្រកាសថា បានចាប់នាវាដឹកប្រេងមួយគ្រឿង មានចំណុះ២.៧៣៤តោន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសិង្ហបុរី បានប្រើប្រាស់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។ តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក នាវា M/T Courageous បានប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រេងនិងទំនិញមួយចំនួនទៅកាន់កំពង់ផែ Nampo របស់កូរ៉េខាងជើង ។ ... Read More »
នាវាពាណិជ្ជកម្មរបស់អុីស្រាអែលរងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់ នាវិក២នាក់ស្លាប់
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា នាវាពាណិជ្ជកម្មមួយគ្រឿងរបស់អុីស្រាអែល បានរងការវាយប្រហារនៅតំបន់សមុទ្រ អូម៉ង់(Oman) ស្ថិតនៅក្នុងឈូងសមុទ្រអារ៉ាប់ ។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវថា តើក្រុមណាជាអ្នកវាយប្រហារ។ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនដឹកជញ្ជូន Zodiac ... Read More »
Selemon Barega ជនជាតិអេត្យូពីឈ្នះមេដាយមាសដំបូងក្នុងវិញ្ញាសារត់ចម្ងាយ
កីឡាករ Selemon Barega របស់ប្រទេសអេត្យូពីបានធ្វើឱ្យម្ចាស់ជើងឯកពិភពលោក និងអ្នកកាន់កំណត់ត្រាពិភពលោក Joshua Cheptegei ធ្លាក់ ដោយដណ្តើមបានមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រ(១០.០០០ម៉ែត្រ)នៅក្នុងការប្រកួតកីឡាអត្តពលកម្មលើកដំបូងនៅទីក្រុងតូក្យូ។ ម្ចាស់មេដាយប្រាក់ចម្ងាយ៥.០០០ម៉ែត្រពិភពលោក Selemon Baregaបានឈ្នះការរត់ចុងក្រោយក្នុងការប្រើរយៈពេល២៧នាទីនិង៤៣.២២ វិនាទី។ ចំណែកអតីតម្ចាស់ជើងឯកភពលោក Cheptegei ... Read More »
ចិនប្រឈមការឆ្លងរាលដាលកូវីដ-១៩ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានតាំងពីការឆ្លងនៅទីក្រុងវូហាន
រលកនៃការឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅទីក្រុងណានជីង ហើយឆ្លងរាលដាលដល់ខេត្តចំនួន៥និងទីក្រុងប៉េកាំង ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចាត់ទុកថា នេះជារលកឆ្លងកូវីដ-១៩ថ្មីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយពីការឆ្លងនៅទីក្រុងវូហាន។ សារព័ត៌មាន BBC បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២០០ករណីលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង ណានជីង កាលពីថ្ងៃទី២០ខែកក្កដា។ អាកាសយានដ្ឋានណានជីង ... Read More »
មន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា គួរតែផ្អាករាល់ការធ្វើសមយុទ្ធរួមជាមួយ អាមេរិក
សារព័ត៌មាន KBS របស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិបានលើកឡើងថា គួរតែឈប់ធ្វើសមយុទ្ធរួមរវាងកម្លាំងទាហាន ប្រទេសទាំងពីរ(កូរ៉េខាងត្បូង-អាមេរិក) គឺជារឿងដែលត្រូវធ្វើ ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានលើកឡើងថា កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះការធ្វើសមយុទ្ធគួរតែត្រូវផ្អាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធបរមាណូ ។ តាំងពីដើមមក ... Read More »
ភ្លើងឆេះព្រៃនៅ២១ខេត្តក្នុងប្រទេសតួកគី ផ្ទះពលរដ្ឋជាច្រើនខ្នងរងការឆាបឆេះ
ភ្លើងឆេះព្រៃ៦៣កន្លែងនៅទូទាំង២១ខេត្តក្នុងប្រទេសតួកគី ភាគច្រើននៅតាមតំបន់ជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ភ្លើងឆេះព្រៃនេះបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ និងជិត១៤០នាក់រងរបួស ហើយតំបន់ប្រជុំជនជាច្រើនបានរងផលប៉ះពាល់ ក្នុងនោះមានតំបន់រមណីយដ្ឋានក្នុងតំបន់ខ្ពង់រាបត្រូវភ្លើងឆេះខ្ទេច។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅ៦ខេត្តតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ក្នុងនោះមានតំបន់ រមណីយដ្ឋាន Antalya, Adana និង Mersin។ ដោយឡែកនៅក្នុងស្រុក ... Read More »
ខេត្តភូកេតត្រូវកាត់ផ្តាច់ទាំងអស់ជាមួយបណ្តាខេត្តក្រុងនានា ក្រោយរយៈពេល៣០ថ្ងៃបើកទ្វារសាកល្បង
កាលពីដើមខែកក្កដា រដ្ឋាភិបាលថៃ បានបើកសាកល្បងវិស័យទេសចរណ៍នៅកោះភូកេត ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សំាងរួចរាល់ទៅកម្សាន្តនៅភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ប៉ុន្តែនៅថ្ងៃទី៣០ ខែកក្កដា កោះភូកេតត្រូវបានកាត់ផ្តាច់ទាំងស្រុងជាមួយពិភពខាងក្រៅ តាមកម្មវិធីអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ប៉ុន្តែបើចង់ទៅកាន់តំបន់ផ្សេងទៀតចាំបាច់ត្រូវតែស្នាក់នៅភូកេត១៤ថ្ងៃទើបអនុញ្ញាតឲ្យទៅកាន់ខេត្តក្រុងផ្សេងទៀតរបស់ថៃ។ អ្នកទេសចរគឺត្រូវតែធ្វើតេស្តអវិជ្ជមានទើបអាចទៅកាន់តំបន់ផ្សេងបាន ។ ប៉ុន្តែចាប់ពីថ្ងៃទី៣ខែសីហាទៅ ពលរដ្ឋនៅតាមបណ្តាខេត្តមិនអនុញ្ញាតឲ្យទៅកាន់កោះភូកេតនោះឡើយ។ ចំណែកអ្នកនៅភូកេតក៏មិនឲ្យចេញពីកោះនោះដែរ គឺកាត់ផ្តាច់ទាំងស្រុងតែម្តង ... Read More »
អាជ្ញាធរសុខាភិបាលថៃ៖ នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១៧ម៉ឺននាក់ ក្នុងមួយថ្ងៃ,ខណៈអ្នកជំងឺកូវីដស្លាប់ ១១៧នាក់ទៀត
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19ថ្មីៗ រហូតដល់ទៅចំនួន ១៧,៣៤៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងអ្នកជំងឺចំនួន ... Read More »
រយៈពេល៤ខែ ក្រុមតាលីបង់បើកការវាយប្រហារ២២.០០០លើកទៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន
ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសរបាយការណ៍ស្តីពីការស្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរយៈពេល៤ខែកន្លងមកដោយសារតែការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុមទាហានតាលីបង់។ តាមរបាយការណ៍ ក្រុមតាលីបង់ បានបើកការវាយប្រហារ ២២.០០០លើកទៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៤ខែកន្លងមក បង្ខំឲ្យពលរដ្ឋរាប់រយពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរកកន្លែងមានសុវត្ថិភាព។ ការប្រកាសខាងលើ គឺក្រោយរយៈពេល១ថ្ងៃដែលក្រុមយុវជននៅក្នុងខេត្ត Kandahar ដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការបាញ់ប្រហារគ្នានៅក្នុងខេត្តនេះ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវបោះបង់ចោលផ្ទះសម្បែង។ តាមរបាយការណ៍ដដែលបញ្ជាក់ថា មានពលរដ្ឋអាហ្វហ្គានីស្ថានសរុប៥.៥៨៧នាក់ស្លាប់និងរងរបួស ... Read More »
ប្រធានាធិបតីប៉េរូតែងតាំងនាយករដ្ឋមន្ត្រីថ្មី
ប្រធានាធិបតីប៉េរូ លោក Pedro Castillo បានតែងតាំងលោក Guido Bellido ជាបុគ្គលមកពីគណបក្ស ប៉េរូសេរី ធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោក Guido Bellido អាយុ៤១ឆ្នាំ ជាវិស្វករអគ្គិសនី ... Read More »
បារាំងរិះគន់យ៉ាងខ្លាំងដល់អង់គ្លេសដែលរើសអើងអ្នកទេសចរបារាំងបង្ខំឲ្យធ្វើចត្តាឡីស័កទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី
តំណាងរដ្ឋាភិបាលបារាំង កាលពីថ្ងៃទី២៩ខែកក្កដា បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអង់គ្លេសដែលបានរើសអើងជនជាតិបារាំង ក្រោយពេលអង់គ្លេសលុបចោលការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសតំបន់អឺរ៉ុប ។ ប៉ុន្តែអ្នកទេសចរបារាំងវិញពេលទៅអង់គ្លេសគឺត្រូវធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ក្តី។ តាមការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃទី២៨ខែកក្កដា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២ខែសីហា ដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស មកពីប្រទេសអាមេរិក និងសហគមន៍អឺរុប លើកលែងការធ្វើចត្តាឡីស័ក ។ ... Read More »
ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះជប៉ុនត្រូវប៉ះក្រុមខ្លាំស៊ុយអែតល្ងាចនេះប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក
ការប្រកួតបាល់ទាត់ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមម្ចាស់ផ្ទះជប៉ុននឹងត្រូវតទល់ជាមួយក្រុមខ្លាំងស៊ុយអែតនៅវេលាម៉ោង៥ល្ងាចនេះ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ យោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិកបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីជប៉ុននឹងត្រូវប៉ះក្រុមនារីស៊ុយអែតនៅវេលាម៉ោង៧ល្ងាចម៉ោងនៅកម្ពុជា។ ក្រុមនារីជប៉ុនមុននឹងឡើងមកកាន់វគ្គ៨ក្រុម បានឆ្លងកាត់ការប្រកួតវគ្គជម្រុះតាមពូល៣ប្រកួត ដោយឈ្នះ១ ស្មើ១ និងចាញ់មួយ ប្រកួតវគ្គជម្រុះតាមពូលចុងក្រោយបានបំបាក់ក្រុមខ្លាំងឈីលីក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមលេខ៣ល្អ ក្នុងពូលបានឡើងវគ្គ៨ក្រុមបន្តទៀត។ ចំណែកក្រុមនារីស៊ុយអែតធ្វើបានល្អ ដោយការប្រកួតក្នុងវគ្គជម្រុះតាមពូលមិនដែលស្គាល់រសជាតិចាញ់នោះទេក្នុង៣ប្រកួតគឺឈ្នះទាំង៣ប្រកួត។ ... Read More »
តារាឆ្នើមDjokovic ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក
កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic មានភាពមមាញឹក និងជោគជ័យកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស និងការប្រកួតចម្រុះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា ការប្រកួតដំបូងរបស់គាត់ គឺនៅក្នុងការប្រកួតទោល ខណៈដែលគាត់បន្តបេសកកម្មរបស់គាត់ដើម្បីបន្ថែមមេដាយមាសអូឡាំពិកដល់ការប្រកួត Grand Slams ចំនួន៣ដែលគាត់បានឈ្នះរួចទៅហើយនៅឆ្នាំ២០២១ ... Read More »
ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ
ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន ដោយទទួលបានមេដាយមាស១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។ ... Read More »
ទីផ្សារបាល់ទាត់អឺរ៉ុបរងផលប៉ះពាល់៣.៤ពាន់លានផោនដែលមិនធ្លាប់មានរយៈពេលជាង១ទសវត្ស
យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte ដែល BBC Sport យកមកចុះផ្សាយបានឱ្យដឹងថា បាល់ទាត់តំបន់អឺរ៉ុបកំពុងចាប់ផ្តើមមើលឃើញពីទំហំនៃផលប៉ះពាល់ហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ–១៩រីករាលដាលបន្ទាប់ពីការធ្លាក់ចុះប្រាក់ចំណូលចំនួន៣,៤ពាន់លានផោនក្នុងឆ្នាំ២០១៩-២០២០ ។ ប្រាក់ចំណូលសរុបបានធ្លាក់ចុះដល់២២.១ពាន់លានផោនដោយលីគបាល់ទាត់នៅអឺរ៉ុបភាគច្រើនត្រូវបញ្ឈប់នៅខែមីនា ឆ្នាំ២០២០ មុននឹងបន្តលេងដោយគ្មានអ្នកគាំទ្រ។ វាគឺជាការកាត់បន្ថយដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ ។ របាយការណ៍ដដែលបានបង្ហាញថា “មានតែករណីភាគច្រើននៃការរងឥទ្ធិពលរបស់ ... Read More »
ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ
នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។ សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ ... Read More »
មានមនុស្សស្លាប់និងចូលមន្ទីរពេទ្យរាប់សិបនាក់ក្រោយការបែកធ្លាយសារធាតុគីមីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell ... Read More »
ក្នុងរយៈពេល៦ខែចិនធ្វើសមយុទ្ធ ២០លើក ព្រមានដល់កោះតៃវ៉ាន់
ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ពេលនេះកម្លាំងទាហានចិនបានធ្វើសមយុទ្ធ២០លើករួចមកហើយដោយមានយុទ្ធសាស្រ្តវាយប្រហារឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ ទាំងនោះជាការព្រមានដល់កោះតៃវ៉ាន់ដែលមានបំណងចង់ប្រកាសឯករាជ្យ។ សាព័ត៌មានSCMPបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនដែលបានឱ្យដឹងថា ប្រទេសនេះទើបតែធ្វើសមយុទ្ធវាយឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ សមយុទ្ធជាការត្រៀមលក្ខណៈពេលមានសង្រ្គាមផ្ទុះឡើងជាមួយកោះតៃវ៉ាន់។ ក្រៅពីនេះកម្លាំងទាហានជើងទឹកចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់កម្លាំងទាហានជើងទឹកចក្រភពអង់គ្លេសHMS Queen Elizabet ដឹកនាំក្រុមនាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូង។ តាមការប្រកាសរបស់កម្លាំងទាហានចិនបានឱ្យដឹងថា កងពលលេខ73នៃកម្លាំងទាហានជើងទឹកវាយឡើងគោកដែលមានមូលដ្ឋាននៅទីក្រុងសៀមិញ បានធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រចិនភាគអាគ្នេយ៍ ដើម្បីត្រួតពិនិត្យសមត្ថភាពក្នុងការវាយលុកឡើងគោករបស់កងពលនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »
ស្ត្រីអាហ្វហ្គានីស្ថានព្រួយបារម្ភខ្លាចប្រទេសវិលត្រឡប់ទៅកាន់«ដំណាក់កាលខ្មៅងងឹត»ក្រោមការគ្រប់គ្រងរបស់តាលីបង់
ក្នុងពេលដែលក្រុមតាលីបង់ ដណើ្តមបានសិទ្ធិគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កក្តីបារម្ភភ័យខ្លាចកាន់តែខ្លាំងដល់ស្ត្រីនៅក្នុងប្រទេសនេះ ដែលអាចធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ខ្មៅងងឹតដូចកាលពីដើមមុនពេលអាមេរិកវាយប្រហារ។ ក្រុមទាហានតាលីបង់បានបើកការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងទឹកដីជាច្រើន ក្រោយពេលអាមេរិកនិងណាតូប្រកាសដកទាហានចេញពីប្រទេសនេះ។ ក្រុមតាលីបង់បានវាយប្រហារចូលដល់ជិតទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាល ដូចជាតំបន់ Badakhshan និង Kandahar ។ ពលរដ្ឋអាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភខ្លាចក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងប្រទេសនេះ ។ ... Read More »
ចិនសន្យាជួយដល់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន
ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមនៅតំបន់ភាគខាងកើត Turkestan (ETIM)។ សារព័ត៌មាន South China Morning Post បានផ្សាយថា ចិនបានសន្យាជួយដល់ក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។ ការសន្យាខាងលើ ... Read More »
យន្តហោះអ៊ុយក្រែនដាំក្បាលចុះបុកផ្ទះពលរដ្ឋស្លាប់៤នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងដាំក្បាលចុះបុកទៅលើដំបូលផ្ទះពលរដ្ឋនៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់បុកផ្ទះពលរដ្ឋនៅក្នុងភូមិ Prykarpattia ភាគខាងលិចប្រទេសអ៊ុយក្រែន នៅវេលាម៉ោង១និង៤០នាទី (ពេលវេលាក្នុងតំបន់)នាថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង។ ក្រុមពន្លត់អគ្គិភ័យប្រមាណ១០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១និង៥៨នាទី។ ក្រោយការពន្លត់ភ្លើង ... Read More »
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ស្វែងរកជំនួយពីសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់កូវីដ-១៩
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងរលកកូវីដ-១៩ដែលកំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។ សារព័ត៌មានយោធាមីយ៉ាន់ម៉ាបានផ្សាយថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់នៅក្នុងភាពចលាចលក្រោយការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ។ ជាមួយគ្នានោះដែរក្រុមគ្រូពេទ្យក៏បានធ្វើបាតុកម្មប្រឆាំងនឹងយោធា ដែរធ្វើឲ្យមន្ទីរពេទ្យកង្វះអ្នកធ្វើការ។ ច្បាប់ហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះក៏មិនអាចរារាំងការឆ្លងរាលដាលកូវីដ-១៩បានដែរ។ ទីតាំងបូជាសពត្រូវបូជាទាំងយប់ទាំងថ្ងៃ ចំណែកក្រុមអ្នកស្ម័គ្រចិត្តបានដើរប្រមូលសាកសពស្លាប់ដោយកូវីដជាច្រើននៅតាមផ្ទះ ។ មេដឹកនាំយោធា លោក Min ... Read More »
កាន់តែធ្ងន់ធ្ងរហើយថៃ! ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជិត ២ម៉ឺននាក់ និងអ្នកជំងឺស្លាប់ ១៦៥នាក់ទៀត
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយប្រភពពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ តាមរាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ គិតត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត ... Read More »
បុរសខ្លាំងហ្វីលីពីន៖ អ្នកបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ មិនឱ្យចាកចេញពីផ្ទះ
អន្តរជាតិ៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ខណៈប្រទេសរបស់លោក កំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឱ្យជំងឺឈឺធ្ងន់នោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច