ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រសួង​សុខាភិបាល​វៀតណាម៖​ អ្នកជំងឺកូវីដ-១៩ចំនួន ១៥៤នាក់ បន្ថែមទៀតបានស្លាប់,​ ខណៈ​រក​ឃើញ​អ្នក​ឆ្លងថ្មី​ចំនួន​២.៧០៤​នាក់ នៅថ្ងៃចន្ទនេះ​!

អន្តរជាតិ​៖ ក្រសួង​សុខាភិបាល​វៀតណាម​ ប្រកាស​រកឃើញអ្នកជំងឺកូវីដ​-១៩ចំនួន​ ១៥៤នាក់បន្ថែមទៀត​បានស្លាប់​ ហេីយ​នេះជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសមួយនេះ​ បន្ទាប់ពីតួលេខនេះមិនត្រូវបានរាប់បញ្ចូលជាផ្លូវការ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។នេះបេី​តាមសារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម Suckhoe Doisong​ បានចុះផ្សាយ។ ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១នេះ​ ក្រសួង​សុខាភិបាល​ ក៏​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ចំនួន​២.៧០៤​នាក់​បន្ថែម​ទៀត​ ... Read More »

បាក់ស្ពាននៅឥណ្ឌាសម្លាប់មនុស្ស៩នាក់និង៣នាក់បាត់ខ្លួន

យ៉ាងហោចណាស់ក៏មានមនុស្ស ៩នាក់ស្លាប់ និង៣នាក់បានបាត់ខ្លួន ក្រោយពេលដុំថ្មដ៏ធំបានធ្លាក់ពីលើភ្នំចំស្ពានបណ្តាលឲ្យបាក់ស្រុតតែម្តង។ មន្ត្រីក្នុងតំបន់ Kinnaur រដ្ឋ Himachal Pradesh លោក Abid Hussain Sadique បានឱ្យដឹងថា ការបាក់ដីកាលពីរសៀលថ្ងៃទី២៥ខែកក្កដា ... Read More »

ទីក្រុងហូជីមិញចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹក ពលរដ្ឋមិនអាចចេញពីផ្ទះបានឡើយ

ចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៦ ខែកក្កដា ទីក្រុងហូជីមិញនឹងអនុវត្តបម្រាមគោចរទាំងស្រុង ដោយពលរដ្ឋមិនអាចចេញពីផ្ទះបានឡើយក្នុងអំឡុងពេលនេះ។ ការសម្រេចខាងលើក្រោយពេល គណៈកម្មាធិការទីក្រុងហូជីមិញបើកកិច្ចប្រជុំសម្រេចអនុវត្តបម្រាមគោចរ។ គិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា មកទល់ពេលនេះ ទីក្រុងហូជីមិញ រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៥៥ពាន់នាក់ ។ ... Read More »

អាមេរិក៖ ស្លាប់៤៣០នាក់ដោយសារការផ្ទុះអាវុធក្នុងរយៈពេល៧ថ្ងៃ

តាមតួលេខរបស់សារព័ត៌មាន NBC News បានឱ្យដឹងថា អំពើហិង្សាដោយកាំភ្លើងនៅក្នុងទឹកដីអាមេរិកមានដល់ទៅ៩១៥ករណី សម្លាប់មនុស្ស៤៣០នាក់ និងរបួស១.០០៧នាក់ក្នុងរយៈពេលពីថ្ងៃទី១៧ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា។ តាមតួលេខរបស់សារព័ត៌មាន NBC News អំពើហិង្សាដោយផ្ទុះអាវុធនៅអាមេរិកកើនឡើងខ្ពស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២០ ... Read More »

ក្លិប Manchester City បានបំប៉ោងប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០១១ដើម្បីចៀសវាងពីការរំលោភបំពានច្បាប់ហិរញ្ញវត្ថុ Fair Play

បន្ទាប់ពីមានជម្លោះផ្លូវច្បាប់យ៉ាងយូរជាមួយ UEFA នៅពេលដែលក្លិបនៃក្របខ័ណ្ឌ Premier League ត្រូវបានហាមឃាត់មិនឱ្យប្រកួតប្រជែងនៅអឺរ៉ុបសម្រាប់ការរំលោភបំពានច្បាប់ Fair Play ក្លិប Manchester City ជឿជាក់ថា ការត្រួតពិនិត្យរបស់ពួកគេជិតឈានដល់ទីបញ្ចប់បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS) បានទទួលការពេញចិត្ត ... Read More »

ទុយនីស៊ី៖ ប្រធានាធិបតីដកហូតតំណែងនាយករដ្ឋមន្ត្រីនិងរំលាយរដ្ឋសភា ទាហានចូលក្រុង

កាលពីថ្ងៃទី២៥ ខែកក្កដា ប្រធានាធិបតីទុយនីស៊ី (Tunisia) លោក Kais Saied បានប្រកាសដកហូតតំណែងនាយករដ្ឋមន្ត្រី Hicham Mechichi និងផ្អាកដំណើរការរដ្ឋសភា ដកអភ័យឯកសិទ្ធិទាំងអស់របស់តំណាងរាស្ត្រ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ ក្រោយកោះប្រជុំមន្ត្រីសន្តិសុខ ប្រធានាធិបតី ... Read More »

សាធារណរដ្ឋប្រជាមានិតចិនទទួលបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក គិតត្រឹមថ្ងៃទី២៦ កក្កដានេះ

ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានប្រព្រឹត្តទៅរយៈពេលជាងមួយសប្តាហ៍មកហើយ ក្នុងនោះសាធាណរដ្ឋប្រជាមានិតចិនទទួលបានមេដាយច្រើនជាងគេគឺរហូតដល់១៣មេដាយ(មាស៦, ប្រាក់២, សំរិទ្ធិ៥)។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ កក្កដានេះ។ ចំណែកប្រទេសដែលឈរចំណាត់ថ្នាក់លេខ២ ដែលរកមេដាយជូនជាតិនោះគឺម្ចាស់ផ្ទះជប៉ុនដែលមកដល់ថ្ងៃនេះគឺរកបាន៦មេដាយហើយ ដោយមានមេដាយមាស៥ និងប្រាក់១។ រីឯសហរដ្ឋអាមេរិកគឺជាប្រទេសទី៣ដែលរកបានមេដាយមាសច្រើនដែរ ... Read More »

Man Utd ចង់លក់ Anthony Martial បន្ទាប់ពីការមកដល់របស់ Jadon Sancho

ក្លិបយក្សបិសាចក្រហម Manchester United បានធ្វើការផ្លាស់ប្តូររួចរាល់សម្រាប់ខ្សែប្រយុទ្ធស្លាប Jadon Sancho មកកាន់ទឹកដី Old Trafford។ ការមកដល់របស់កីឡាកររូបនេះធ្វើឲ្យក្លិបអាចនឹងលក់ខ្សែប្រយុទ្ធ Anthony Martial ដែលមានក្លិប Tottenham កំពុងចាប់អារម្មណ៍ផងដែរ។ ... Read More »

ក្រុមខ្លាំងនៅអាស៊ី ជប៉ុននិងកូរ៉េខាងត្បូងទទួលបានជ័យជម្នះដូចគ្នាក្នុងព្រឹត្តិការណ៍អូឡាំពិក

ការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកំពុងដំណើរការប្រកួតបាន២ប្រកួតហើយ។ ក្នុងនោះកាលពីថ្ងៃទី២៥ កក្កដាម្សិលមិញ ក្រុមម្ចាស់ផ្ទះជប៉ុន (U23) បានយកឈ្នះក្រុមម៉ិចស៊ីកូ(U23) ២ទល់១ ខណៈដែលក្រុមខ្លាំងកូរ៉េខាងត្បូង(U23)បានបំបាក់ក្រុមរ៉ូម៉ានី(U23) ៤ទល់០ ក្នុងការប្រកួតដំណាលគ្នានោះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះយុវជនជប៉ុនធ្វើបានល្អជាងក្រុមយុវជនម៉ិចស៊ីកូ ដោយបាននាំមុខក្រុមម៉ិចស៊ីកូ២គ្រាប់មុនក្នុងតង់ទី១ គឺនៅនាទីទី៦ ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងមាន៧.៥៣១នាក់

គិតត្រឹមម៉ោង១៩ ថ្ងៃទី២៥ខែកក្កដាវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង មានដល់ទៅ៧.៥៣១នាក់។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ១.៧៥៥នាក់បានជាសះស្បើយផងដែរ។ ចំនួនអ្នកឆ្លងក្នុងថ្ងៃនេះគឺថយចុះជាងថ្ងៃទី២៤ខែកក្កដា ដែលមានករណីឆ្លងក្នុងរយៈពេល២៤ម៉ោងដូចគ្នាមានដល់ទៅ៧.៩៦៨នាក់។ តំបន់ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេនៅពេលនេះ គឺទីក្រុងហូជីមិញដដែល ដោយមានករណីឆ្លងថ្មីដល់ទៅ៤.៥៥៥នាក់ក្នុងថ្ងៃទី ២៥ខែកក្កដា គឺថយចុះជាងមួយថ្ងៃមុនដែលមានអ្នកឆ្លងដល់ទៅ៥.៣៩៦នាក់ ។ ... Read More »

នាវាចម្បាំង១០០គ្រឿង និងយន្តហោះចម្បាំងចូលរួមពិធីខួបបង្កើតកម្លាំងទាហានជើងទឹករុស្សុី

តាមសារព័ត៌ Topwar បានផ្សាយថា ទិវាបង្កើតទាហានជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០០៦ ហើយមកទល់ពេលនេះបានរៀបចំ១៦លើកកន្លងមកហើយ។ នៅក្នុងពិធីនោះមានការដង្ហែក្បួននាវាចម្បាំង។ ថ្ងៃប្រារព្ធទិវាទាហានជើងទឹកមិនកំណត់ច្បាស់លាស់នោះឡើយ គឺកំណត់យកថ្ងៃអាទិត្យចុងខែកក្កដា ហើយឆ្នាំនេះ គឺចំថ្ងៃទី២៥ខែកក្កដា ។ ដោយឡែកនៅក្នុងទីក្រុង Petersburg កងពលទាហានជើងទឹក បានបញ្ជូននាវាចម្បាំង៥០គ្រឿង ... Read More »

ចិនផ្តល់ជំនួយវ៉ាក់សាំងសម្រាប់ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា

ក្រុមជនជាតិភាគតិចមួយក្រុមនៅក្នុងប្រទេសមីយ៉ានម៉ាបានប្រកាសថា ចិនបានយល់ព្រមផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយពេលចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់រដ្ឋាភិបាលយោធាផងដែរ។ តំណាងក្រុមជនជាតិភាគតិច Kachin (KIA) នៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Col Naw Bu បានប្រកាសថា ចិនបានយល់ព្រមផ្តល់ជំនួយវ៉ាក់សាំងចំនួន១ម៉ឺនដូសដល់ក្រុមជនជាតិភាគតិចកាឈីន។ លោក Col ... Read More »

មួយថ្ងៃឆ្លងកូវីដ-១៩កើនឡើង៦ម៉ឺននាក់ រដ្ឋាភិបាលអាមេរិកនឿយហត់ដោយសារជំងឺអូសបន្លាយ

ការឆ្លងកូវីដ-១៩ នៅអាមេរិកបានកើនឡើងខ្ពស់ ដោយសារតែវីរុសបំប្លែងខ្លួនថ្មី បើទោះបីអាមេរិកមានករណីចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនយ៉ាងណាក្តី។ ការឆ្លងកើនឡើងខ្ពស់គឺលើសពីអ្វីដែលសេតវិមានបានគិតគូរ។ ក្រោយរយៈពេលជាច្រើនខែ មានករណីឆ្លងកូវីដ-១៩ថយចុះ ប៉ុន្តែនៅពេលនេះមានករណីកើនឡើងខ្ពស់ជាថ្មីឡើងវិញ ដោយមានអ្នកឆ្លងថ្មីដល់ទៅ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ។ សារព័ត៌មាន TASS របស់រុស្ស៊ីបានព្យាករថា អាមេរិកកំពុងតែស្ថិតនៅក្នុងដំណាក់កាលឆ្លងលើកទី៤។ តាមសារព័ត៌មាន ... Read More »

រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងដឹកជំនួយជួយដល់ប្រទេសគុយបា

រុស្ស៊ីបានបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា ក្នុងនោះមានម៉ាស់ ស្បៀងអាហារ បរិក្ខារពេទ្យ…។ នៅសប្តាហ៍នេះគុយបាមានករណីឆ្លងកូវឺដ-១៩កើនឡើងខ្ពស់ជាងគេបំផុតនៅតំបន់អាមេរិកឡាទីន។ នៅថ្ងៃទី ២៤ខែកក្កដា យន្តហោះយោធារុស្ស៊ីពីរគ្រឿងបានដឹកជំនួយដល់ទៅ៨៨តោនរួមមានអាហារ ម៉ាស់ និងសម្ភារប្រើប្រាស់ចាំបាច់ ។ យន្តហោះយោធារុស្ស៊ីបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូនាថ្ងៃទី២៤ខែកក្កដាទៅកាន់ប្រទេសគុយបា។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «ក្រោមបទបញ្ជារបស់ប្រធានាធិបតី ពូទីន ... Read More »

ថ្ងៃ​នេះ​! ​ថៃ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១២៩ទៀត​ស្លាប់​,ខណៈ​រកឃើញករណីឆ្លងថ្មីៗ ១៥,៣៣៥នាក់​ ដែលជាកំណត់ត្រាថ្មីមួយទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃអាទិត្យនេះ ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៣៣៥ករណី​ និង ... Read More »

មន្រ្តី​ជាន់ខ្ពស់​ការបរទេសចិន៖ “ចិននិងអន្តរជាតិមានទំនួលខុសត្រូវ ដើម្បីបង្រៀនឱ្យសហរដ្ឋអាមេរិក ចេះចាត់ទុកប្រទេសដទៃឲ្យស្មើខ្លួន”

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែង​នៅចុងសប្តាហ៍នេះថា៖ ... Read More »

បារាំង៖ ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិងក្រុមបាតុករនៅទីក្រុងប៉ារីស

ក្រុមបាតុករនៅទីក្រុងប៉ារីស ប្រឆាំងការចាក់វ៉ាក់សាំង ក៏ដូចជាវិធានការរិតត្បិតប្រឆាំងកូវីដ១៩ ។ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មកើតឡើងនៅទីក្រុងជាច្រើន ផ្សេងទៀតមានដូចជា Marseille, Montpellier, Nantes និង Toulouse ។ ... Read More »

ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសឡើងវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រោយយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០

ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីរបស់អង់គ្លេស (GB) បានឈ្នះ២ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះបីនៅសល់១ប្រកួតទៀតទើបចប់វគ្គជម្រុះតាមពូលក៏ដោយ ព្រោះក្រុមនេះមាន៦ពិន្ទុឈរលេខ១ក្នុងពូលE ក្រោយពីយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០។ តាមលទ្ធផលរបស់ BBC Sport បានបង្ហាញថា ក្រុមស្ត្រីអង់គ្លេស (Great Britain) ... Read More »

អ្នកចាត់ការក្រុម Man Utd លោក Ole Gunnar Solskjaer ចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៤

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចុះកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៤។ បុរសជនជាតិន័រវេសវ័យ៤៨ឆ្នាំរូបនេះបានចូលកាន់តំណែងជាអចិន្ត្រៃយ៍នៅខែមីនាឆ្នាំ ២០១៩ ដោយត្រូវបានធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅពេលដែលលោក Jose Mourinho បានចាកចេញកាលពី៣ខែមុន។ លោក Solskjaer បានដឹកនាំក្រុមបិសាចក្រហមឈរនៅលេខ២ក្នុងលីគកំពូលអង់គ្លេស Premier League ... Read More »

Andy Murray និង Joe Salisbury ឈានដល់ជុំទី២នៃព្រឹត្តិការណ៍អូឡាំពិក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray និង Joe Salisbury របស់ចក្រភពអង់គ្លេសបានផ្តួលកីឡាករ Nicolas Mahut និង Pierre-Hugues Herbert របស់បារាំងដើម្បីឈានដល់ជុំទី២នៃការប្រកួតជាគូផ្នែកបុរសកាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។ កីឡាករអង់គ្លេសបានបង្កើតនូវការលេងដ៏អស្ចារ្យមួយដើម្បីផ្តួល ... Read More »

គ្រូបង្វឹកក្រុម Paris St-Germain លោក Mauricio Pochettino បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៣

គ្រូបង្វឹកលោក Mauricio Pochettino បានបន្តកុងត្រា១ឆ្នាំទៀតជាមួយក្លិប Paris St-Germain ដែលនឹងរក្សាគាត់នៅក្លិបយក្សបារាំងមួយនេះរហូតដល់ឆ្នាំ២០២៣ ។ អតីតគ្រូបង្វឹកក្លិប Tottenham ដំបូងបានចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២២ នៅពេលដែលបុរសវ័យ៤៩ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករា។​ លោក Pochettino ដែលធ្លាប់ជាប្រធានក្រុម ... Read More »

ប្រទេសជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

គិតត្រឹមម៉ោង១៩យប់ថ្ងៃទី ២៤ខែកក្កដា ក្នុងរយៈពេលពីម៉ោង ១៩ថ្ងៃទី២៣ដល់ម៉ោង១៩ថ្ងៃទី២៤ខែកក្កដា គឺក្នុងរយៈពេល២៤ម៉ោងវៀតណាមមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៧.៩៦៨នាក់ ក្នុងនោះមានអ្នកមកពីក្រៅប្រទេស៣១នាក់។ ទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេគឺមាន ដល់ទៅ៥.៣៩៦នាក់ ខេត្តឡុងអាង មានករណីឆ្លង៦០៤នាក់ ខេត្តប៊ិញយឿង ៧៨៥នាក់ ដុងណាយ ... Read More »

ប្រឈមជាប់គុក៦ខែពីបទមិនពាក់ម៉ាស់នៅទីសាធារណៈក្នុងប្រទេសសិង្ហបុរី

ក្រោយការចាប់ខ្លួនបុរសជនជាតិអង់គ្លេស លោក Benjamin Glynn នៅតែបដិសេធមិនពាក់ម៉ាស់ហើយប្រឆាំងនឹងការអនុវត្តច្បាប់របស់កម្លាំងប៉ូលិសសិង្ហបុរីទៀត ។ លោក Benjamin Glynn អាយុ៤០ឆ្នាំ បានរស់នៅនិងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទមិនគោរពច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ បុរសខាងលើបានបំពានច្បាប់មិនពាក់ម៉ាស់នៅទីសាធារណៈ ហើយសូម្បីតែពេលបង្ហាញខ្លួនក្នុងតុលាការក៏មិនព្រមពាក់ម៉ាស់ដែរ។ ... Read More »

កូរ៉េខាងត្បូងស្នើដល់ពលរដ្ឋនៅប្រទេសមួយចំនួនត្រូវតែធ្វើចត្តាឡីស័កបើទោះបីបានចាក់វ៉ាក់សាំងហើយក្តី

រដ្ឋាភិបាលទីក្រុងសេអ៊ូលបានសម្រេចដាក់បញ្ចូលប្រទេសមួយចំនួនត្រូវធ្វើចត្តាឡីស័កបើទោះបីចាក់វ៉ាក់សំាងរួចរាល់ហើយក្តី ក្នុងនោះមានប្រទេសវៀតណាម រុស្ស៊ី អ៊ុយបេគីស្ថាន និងប្រទេសជាច្រើនទៀតដែលមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដាក់ប្រទេសចំនួន២៦ ក្នុងបញ្ជីឈ្មោះប្រទេសដែលមិនលើកលែងការធ្វើចត្តាឡីស័កពេលចូលទៅដល់ទឹកដីកូរ៉េខាងត្បូង។ ប្រទេសស្ថិតនៅក្នុងបញ្ជីឈ្មោះនោះ មិនមានប្រទេសក្នុងតំបន់អឺរ៉ុប ឬអាមេរិកនោះឡើយ។ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ «យើងនឹងអនុវត្តវិធានការខាងលើ ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ជិត៤ពាន់នាក់ ក្នុងរយៈពេល១២ម៉ោង ក្នុងទីក្រុងហូជីមិញនិង១៨ខេត្តក្រុងផ្សេងទៀត

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៣.៩៩១នាក់ ក្នុងនោះមានទីក្រុងហូជីមិញមានច្រើនជាងគេគឺមាន ២.០៧០ នាក់ គិតត្រឹមម៉ោង១៩យប់ដល់ម៉ោង៦ព្រឹក ។ ជាមួយគ្នានេះដែរ ក៏មានវ៉ាក់សាំង ... Read More »

ថៃ៖​ អ្នកជំងឺកូវីដ-១៩​ចំនួន​ ១១៩នាក់ទៀតបានស្លាប់ និង​រកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ ជិត​មួយ​ម៉ឺន​ប្រាំពាន់​នាក់,ខណៈ​មេទ័ពថៃ បញ្ជាឱ្យកងទ័ពជួយរៀបចំបុណ្យសពសម្រាប់អ្នកស្លាប់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះថា៖ យោងតាមរាយការណ៍ប្រចាំថ្ងៃពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី និង​អ្នកជំងឺកូវីដ​ចំនួន ១១៩នាក់បន្ថែមទៀត​បានស្លាប់​ ... Read More »

ស្លាប់កើនឡើង៥១នាក់ហើយដោយសារគ្រោះទឹកជំនន់នៅចិន

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ«១០០០ឆ្នាំមាន១» កើតឡើងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិនបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់៥១នាក់ហើយ។ គ្រោះទឹកជំនន់នេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមានពលរដ្ឋជាង ១លាននាក់រងផលប៉ះពាល់ ក្នុងនោះពលរដ្ឋជាង៣៩៥ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ តាមការវាយតម្លៃគ្រោះទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង៦៥ពាន់លានយ័ន(ប្រមាណ១០ពាន់លានដុល្លារអាមេរិក) ។ ផ្លូវថ្នល់នៅក្នុងទីក្រុង Zhengzhou ... Read More »

គណៈប្រតិភូអាមេរិកចាកចេញពីពិធីបុណ្យសពអតីតប្រធានាធិបតីហៃទីយ៉ាងប្រញាប់ក្រោយមានអំពើហិង្សា

សពរបស់អតីតប្រធានាធិបតីហៃទី លោក Jovenel Moïse ដែលរងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា បានបញ្ជូនទៅកាន់ ភូមិគ្រឹះរបស់លោកនៅឆ្នេរសមុទ្រស្ថិតនៅតំបន់ Cap Haitien ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅថ្ងៃទី២៣ខែកក្កដា ។ លោកស្រី Moise ទទួលបានការការពារយ៉ាងតឹងតែងបំផុតពីកម្លាំងសន្តិសុខ នៅក្នុងពិធីបុណ្យសព។ ... Read More »

ខ្សែប្រយុទ្ធ Son Heung-min បន្តកិច្ចសន្យាថ្មីនៅ Tottenhamរយៈពេល៤ឆ្នាំទៀត

ខ្សែប្រយុទ្ធ Son Heung-min របស់ក្រុមមាន់ខ្នាយមាស Tottenhamបានចុះកុងត្រាថ្មីរយៈពេល៤ឆ្នាំដោយរក្សារូបគេនៅក្លិបនេះរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ កក្កដានេះ។ Son Heung-min មានវ័យ២៩ឆ្នាំបានរកគ្រាប់បាល់បាន១០៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៨០ សម្រាប់ក្លិបចាប់តាំងពីបានចូលរួមពីក្លិប Bayer ... Read More »

Paul Pogba នឹងចាកចេញពី Man Utd នៅរដូវក្តៅនេះបន្ទាប់ពីបដិសេធសំណើកុងត្រាថ្មី៥០លានផោន

ក្រុម Manchester United ប្រថុយនឹងការបាត់បង់ខ្សែបម្រើ Paul Pogbaដោយមិនអាចកើតឡើងនៅរដូវក្តៅខាងមុខនេះ ហើយអាចនឹងត្រូវបង្ខំចិត្តលក់ប្រសិនបើពួកគេមិនអាចបញ្ចុះបញ្ចូលឱ្យគាត់បន្តស្នាក់នៅកីឡដ្ឋានOId Trafford បាន។ យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា Paul Pogba ... Read More »