អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់ បានថ្លែងនៅថ្ងៃសុក្រទី៧ ខែឧសភាម្សិលមិញនេះថា រដ្ឋាភិបាលថៃ គ្រោងនឹងលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលមកកម្សាន្តនៅទីក្រុងបាងកក ព្រមទាំងគោលដៅទេសចរណ៍សំខាន់ៗទៀតរបស់ខ្លួនចាប់ពីខែតុលាខាងមុខនេះ ដើម្បីស្តារឧស្សាហកម្មដ៏ធំរបស់ខ្លួន ដែលរងការវាយប្រហារដោយជំងឺ COVID-19។ ជាក់ស្ដែងបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ... Read More »
ព័ត៌មានអន្តរជាតិ
ក្លិបចំនួន៩ទទួលទណ្ឌកម្មផ្នែកហិរញ្ញវត្ថុពី UEFA ដោយសារការបែកគ្នាក្នុងពានរង្វាន់ថ្មី European Super League
ក្លិបដែលមានចេតនាចូលរួមលីក European Super League ដើមធំៗចំនួន៩ រួមទាំងក្លិបធំ៦នៃក្របខ័ណ្ឌ Premier League ត្រូវបាន Uefa ដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ ... Read More »
Floyd Mayweather ឈ្លោះប្រកែកគ្នាជាមួយ Jake Paul ក្នុងពិធីតាំងពិព័រណ៍
អតីតម្ចាស់ជើងឯកពិភពលោកទម្ងន់ Floyd Mayweather បានបង្កជម្លោះជាមួយលោក Jake Paul អំឡុងព្រឹត្តិការណ៍ផ្សព្វផ្សាយការតាំងពិព័រណ៍របស់គាត់ជាមួយបងប្រុសរបស់តារាយូធូប (Jake Paul)រូបនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា Mayweather វ័យ៤៤ឆ្នាំគ្រោងនឹងថតរូបនៅទីក្រុងម៉ៃអាមីសម្រាប់ការប្រកួតពិព័រណ៍នៅថ្ងៃទី៦ ... Read More »
Barcelona បើកកិច្ចពិភាក្សាជាមួយតំណាងរបស់ Man City ជុំវិញការផ្ទេរដោយឥតគិតថ្លៃខ្សែប្រយុទ្ធ Sergio Aguero
Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sergio Aguero លើការផ្ទេរដោយឥតគិតថ្លៃ ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនឹងត្រូវចាកចេញពីក្រុម Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។ Aguero គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City ដែលមាន២៥៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៨៧លើក។ BBC ... Read More »
ខ្សែប្រយុទ្ធ Eden Hazard របស់ក្រុម Real Madrid សុំទោសចំពោះការសើច បន្ទាប់ពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Eden Hazard បានសុំទោសចំពោះការសើចជាមួយកីឡាកររបស់ក្រុមតោខៀវ Chelsea បន្ទាប់ពីក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។ អតីតបុរសតោខៀវរូបនេះមានវ័យ៣០ឆ្នាំត្រូវបានគេមើលឃើញថា ... Read More »
គិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យ ខេត្តអានយ៉ាងម្នាក់ស្លាប់ដោយប្រតិកម្ម អាណាហ្វីឡាក់សុីស បន្ទាប់ពីចាក់វ៉ាក់សាំងប្រឆាំងកូវីដ- ១៩
កាលពីល្ងាចថ្ងៃទី ៧ ខែឧសភានេះព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមបានអោយដឹងថា ខ្លួនទើបតែបានទទួលព័ត៌មានពីមរណភាពគិលានុប្បដ្ឋាយិកា ដោយសារប្រតិកម្ម អាណាហ្វីឡាក់សុីស(anaphylaxis) ក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ AstraZeneca ។ នេះគឺជាករណីដ៏កម្រមួយ ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ វេជ្ជបណ្ឌិត Tu Quoc ... Read More »
ចិនបញ្ជាក់ថា កាំជ្រួចមីស៊ីលធ្លាក់ខុសគន្លងដែលបានកំណត់ទុក គឺឆេះនៅលើអាកាសមិនបង្កការគំរាមកំហែងដល់ផែនដីឡើយ
ភាគច្រើននៃបំណែកដែលនៅសេសសល់របស់កាំជ្រួចមីស៊ីល Long March 5B បានឆេះនៅលើអាកាសក្នុងស្រទាប់អូហ្សូន ហើយមិនធ្លាក់មកដល់ផែនដីបង្កគ្រោះថ្នាក់នោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា កាំជ្រួចមីស៊ីលដូចជាបានឆេះទាំងអស់ពេលចូលដល់ដែនអាកាសអូហ្សូន។ កាលពីថ្ងៃទី២៩ខែមេសា កាំជ្រួចមីស៊ីល Long March 5B បានបាញ់បង្ហោះដោយជោគជ័យ ... Read More »
កូរ៉េខាងជើង ព្រមានពលរដ្ឋនៅឲ្យឆ្ងាយពីខិត្តប័ណ្ណនៅតាមព្រំដែនដែលអាចផ្ទុកវីរុសកូវីដ-១៩
កូរ៉េខាងជើង បានរឹតបន្តឹងការគ្រប់គ្រងតំបន់ព្រំដែន ជាប់កូរ៉េខាងត្បូង ដោយខ្លាចការបង្ហាញខិត្តប័ណ្ណ ដែលអាចផ្ទុកវីរុសកូវីដ-១៩ ។ សារព័ត៌មាន Roong Sinmun ជាសារព័ត៌មានរបស់បក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី៦ខែឧសភា អំពាវនាវដល់ពលរដ្ឋនៅឲ្យឆ្ងាយពីខិត្តប័ណ្ណនៅតាមបណ្តោយព្រំដែន។ សារព័ត៌មានខាងលើបានផ្សាយថា «នៅពេលដែលជួបវត្ថុដែលហោះហើរតាមខ្យល់មក យើងត្រូវនៅឲ្យឆ្ងាយ ... Read More »
មីយ៉ាន់ម៉ា៖ បំពង់បង្ហូរឧស្ម័នហ្គាសរបស់ចិនរងការវាយប្រហារ ស្លាប់៣នាក់
មានមនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណ ២០នាក់បានវាយប្រហារទៅលើ ទីតាំងនៅជិតបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិន និងតំបន់ជិតទីក្រុង Mandalay ភាគខាងជើងទីក្រុងមីយ៉ាន់ម៉ា ។ បំពង់បង្ហូរឧស្ម័នមីយ៉ាន់ម៉ា-ចិន ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្ពោធបើកដំណើរការប្រើប្រាស់តាំងពីឆ្នាំ២០១៣ នៅទីក្រុង Mandalay ពេលនេះរងការវាយប្រហារ បណ្តាលឲ្យបុគ្គលិកការពារនៅទីតាំងនោះ៣នាក់ស្លាប់។ សារព័ត៌មាន ... Read More »
អាជ្ញាធរថៃ៖ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ជាង ២ពាន់នាក់ ខណៈអ្នកជំងឺចំនួន២៧នាក់ទៀតបានស្លាប់
អន្តរជាតិ៖ អាជ្ញាធរថៃ នៅថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,០៤៤នាក់ ហើយអ្នកជំងឺ២៧នាក់ទៀត ទើបតែបាត់បង់ជីវិត។ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ... Read More »
ប្លន់ធនាគារនៅរដ្ឋ Minnesota អាមេរិក
នៅព្រឹកថ្ងៃទី៧ខែឧសភា(ពេលវេលានៅកម្ពុជា) ប៉ូលិសរដ្ឋ Minnesota អាមេរិក ទទួលបានព័ត៌មានស្តីពីការប្លន់សាខាធនាគារ Wells Fargo ក្នុងទីក្រុង Saint Cloud ។ ក្រុមចោរ បានចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។ មកទល់ពេលនេះ មានស្ត្រី៣នាក់ ... Read More »
ប្រេស៊ីល៖ ប៉ូលិសបាញ់ប្រហារគ្នាជាមួយក្រុមជួញដូរគ្រឿងញៀន ស្លាប់២៥នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស២៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារ រវាងកម្លាំងប៉ូលិសនិង ក្រុមជួញដូរគ្រឿងញៀន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងទីក្រុង Rio De Jainero ប្រទេសប្រេស៊ីល។ សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់ ក៏មានមនុស្ស២៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងសន្តិសុខនិងក្រុមជួញដូរគ្រឿងញៀន។ ស្នងការប៉ូលិសទីក្រុង ... Read More »
ពលរដ្ឋឥណ្ឌា៖ ជឿថាជំងឺកូវីដ-១៩ កើតឡើងដោយសារព្រះខឹងនឹងមនុស្សលោក; ខណៈមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វេីពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតសុំឲ្យជំងឺរលត់បាត់ទៅវិញ(មានវីដេអូ)
អន្តរជាតិ៖ ប្រជាជនឥណ្ឌា រាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។ ចំពោះការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 ... Read More »
មូលហេតុអ្វីទើបទុរេនថៃ៖ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន
អន្តរជាតិ៖ លោកស្រី Auramon Supthaweethum អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានថ្លែងនៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះថា ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះលោកស្រី អគ្គនាយក DTN បានសង្កត់ធ្ងន់ថា ... Read More »
ខ្សែប្រយុទ្ធ Mohamed Salah ជាគោលដៅរបស់ PSG ប្រសិនបើ Mbappe ចាកចេញនៅរដូវក្តៅនេះ
ក្រុម Paris Saint-Germain កំពុងតែត្រៀមរៀបចំផែនការសម្រាប់រដូវកាលក្រោយបន្ទាប់ពីការជ្រុះពីពានរង្វាន់ Champions League ក្រោមថ្វីជើងក្រុម Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ក្រុមការពារតំណែងជើងឯកបារាំង Ligue ... Read More »
Liverpool ទិញបានខ្សែការពារ Ibrahima Konate ពីក្លិប RB Leipzig ក្នុងកិច្ចសន្យា៥ឆ្នាំ
កីឡាករ Ibrahima Konate បានបញ្ចប់ក្នុងការផ្ទេរទៅកាន់ក្លិប Liverpoolដោយក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League មួយនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិប RB Leipzig ដែលគ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Talkesport ... Read More »
ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City ត្រូវបានគេរំលោភបំពានជាតិសាសន៍លើបណ្តាញសង្គម
ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងជាកីឡាករជម្រើសជាតិអង់គ្លេស Raheem Sterling បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីការធ្វើពហិការរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល៤ថ្ងៃនៅអង់គ្លេសជាការឆ្លើយតបទៅនឹងការរំលោភបំពានតាមអុីនធើណេតដែលកំពុងបន្តកើតមាន។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលជាក្រុមហ៊ុន ... Read More »
បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League
ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៃយុគសម័យលោក Ole Gunnar Solskjaer ប៉ុន្តែបានចាញ់ក្នុងជើងទី២ ធ្វើឲ្យកំណត់ត្រាមិនដែលចាញ់៧ប្រកួតរបស់ពួកគេក្នុងការប្រកួត Europa League វគ្គ៤ក្រុមចុងក្រោយជាមួយក្រុម Roma ។ សារព័ត៌មាន BBC ... Read More »
នេប៉ាល់ អាចប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់ដូចនៅក្នុងប្រទេសឥណ្ឌា
នៅក្នុងប្រទេសនេប៉ាល់ ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់ បង្កជាក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះដូចនៅប្រទេសឥណ្ឌាដែរ។ នាយករដ្ឋមន្ត្រីនេប៉ាល់បានស្នើដល់បរទេសជួយដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប្រធានអង្គការកាកបាទក្រហមនេប៉ាល់ លោក Netra Prasad Timsina បានលើកឡើងថា «អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គឺប្រទេសនេប៉ាល់អាចនិឹងប្រឈមមុខដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើយើងមិនអាចទប់ស្កាត់បានល្អនោះទេ អ្នកស្លាប់នឹងកើតមានគ្រប់វិនាទី»។ ... Read More »
អាមេរិក៖ យន្តហោះធ្លាក់បុកផ្ទះពលរដ្ឋស្លាប់៤នាក់
សារព័ត៌មាន ABC News នៅថ្ងៃទី៥ខែឧសភា បានផ្សាយថា មានមនុស្ស៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងធ្លាក់ទៅលើផ្ទះពលរដ្ឋនៅទីក្រុង Hattiesburg ក្នុងរដ្ឋ Mississippi អាមេរិក ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។ យន្តហោះធុនតូចប្រភេទ ... Read More »
ទិដ្ឋភាពយន្តហោះចម្បាំងរុស្ស៊ីហោះហើរហ្វឹកហាត់ពេញដែនអាកាសទីក្រុងមូស្គូ ត្រៀមព្យុហយាត្រាថ្ងៃជ័យជម្នះ៩ឧសភា
ទិវាជ័យជម្នះរបស់រុស្ស៊ីកាន់តែខិតជិតមកដល់ កម្លាំងទាហាន យន្តហោះចម្បាំង បានខិតខំហ្វឹកហាត់សម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាដ៏ល្អបំផុតរបស់ទាហានរុស្ស៊ីនៅក្នុងទិវាជ័យជម្នះ៩ឧសភា ។ ពិធីដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះនឹងត្រូវធ្វើឡើងនៅទីលានក្រហម ដូចរៀងរាល់ឆ្នាំ ដោយមានការចូលរួមពីកម្លាំងទាហាន ១២.៥០០នាក់ និងអាវុធ ៣០០ប្រភេទ។ ចំណែកការហោះហើរសម្តែងរបស់ក្រុមយន្តហោះចម្បាំង គឺមានយន្តហោះដល់ទៅ៧៦គ្រឿង។ នៅពេលនេះក្រុមយន្តហោះចម្បាំង ... Read More »
ចិនផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី
សារព័ត៌មាន AFP នៅថ្ងៃទី ៦ខែឧសភា បានផ្សាយថា ចិនបានសម្រេចផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីពាណិជ្ជកម្មជាមួយអូស្ត្រាលី ក្នុងពេលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែតានតឹងខ្លាំងឡើង។ សារព័ត៌មាន SCMP បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ គណៈកម្មការកែទម្រង់ និងអភិវឌ្ឍន៍ ជាតិរបស់ចិនបានឱ្យដឹងថា រាល់សកម្មភាពពិភាក្សាស្តីពីពាណិជ្ជកម្ម ... Read More »
UEFA បង្ហាញពីប្រាក់ចំណូលរបស់ក្លិបនៅ Champions League និង Europa League
UEFA បានបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសម្រាប់ក្រុមដែលបង្កើតការប្រកួតប្រជែងរបស់ពួកគេក្នុងរដូវកាល ២០១៩-២០២០។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានបង្ហាញពីតុល្យភាពសេដ្ឋកិច្ចរបស់ពួកគេសម្រាប់រដូវកាលចុងក្រោយនេះដែលបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសរុបដែលក្រុមរកបានក្នុងក្របខ័ណ្ឌ Champions League, Europa League និង Nations League ដែលបណ្តាលមកពីវិបត្ដិនៃជំងឺឆ្លងកូវីដ-១៩។ ... Read More »
ឥណ្ឌា! ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៤១ម៉ឺននាក់ ខណៈអ្នកជំងឺជិត ៤ពាន់នាក់ស្លាប់; ហេីយនេះជាកំណត់ត្រាថ្មីមួយទៀត
អន្តរជាតិ៖ ប្រទេសឥណ្ឌាបានកត់ត្រាថ្មីមួយទៀតហេីយគឺសុទ្ធតែជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ ដោយត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ រកឃើញចំនួនអ្នកឆ្លងជំងឺ COVID-19ថ្មី សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ... Read More »
អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងបំពេញទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងមក ។ នៅថ្ងៃទី៧-៨ ខែមិថុនាលោកស្រីនឹងអញ្ជើញទៅកាន់ប្រទេស Guatemala និង ម៉ិចស៊ីកូ។ នៅថ្ងៃទី ៥ខែឧសភា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala ... Read More »
Real Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Sterling ជាមួយនឹងតម្លៃខ្លួន៧៥លានផោន
ក្លិបបាល់ទាត់ Real Madrid បានបង្ហើបឱ្យដឹងថា ក្លិបកំពុងតែរក្សាការចាប់អារម្មណ៍លើកីឡាករ Raheem Sterling ខណៈដែលមានការសង្ស័យកាន់តែខ្លាំងទៅលើអនាគតរបស់គេនៅក្លិប Man City។ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider កាលពីថ្ងៃទី៥ ឧសភា ... Read More »
ការប្រកួតដណ្តើមពានរង្វាន់ Billie Jean King Cup ផ្តាច់ព្រ័ត្រនឹងមិនត្រូវបានរៀបចំឡើងនៅទីក្រុងBudapest ទៀតទេ
ការប្រកួតដណ្តើមពានរង្វាន់ Billie Jean King Cup ត្រូវតែរកទីតាំងថ្មីបន្ទាប់ពីសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយទីក្រុង Budapest ប្រទេសហុងគ្រី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការប្រកួតប្រជែងជាក្រុមចំនួន១២ក្រុមដែលនឹងត្រូវចាប់ផ្តើមនៅខែមេសាឆ្នាំ២០២០ ... Read More »
Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយខកខានលើកពាននេះតាំងពីឆ្នាំ២០១២
ក្រុមតោខៀវ Chelsea ត្រូវជួបជាមួយក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីបានយកឈ្នះលើក្រុម Real Madrid នៅឯកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ ... Read More »
បោះឆ្នោតនៅអុីស្រាអែល ៖ មេដឹកនាំបក្សប្រឆាំងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ប្រធានាធិបតីអុីស្រាអែល Reuven Rivlin បានសម្រេចផ្តល់សិទ្ធិដល់មេដឹកនាំបក្សប្រឆាំង លោក Yair Lapid ក្នុងការបង្កើតរដ្ឋាភិបាល ក្រោយការខិតខំរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។ ... Read More »
ក្រោយការស្ងប់ស្ងាត់ រដ្ឋញូវសៅវែល( New south wales ) ប្រទេសអូស្ត្រាលីមានករណីឆ្លងថ្មីក្នុងសហគមន៍
ដោយសារតែវិធានការតឹងរ៉ឹងដែលអូស្រ្តាលីប្រើប្រាស់ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ COVID-19 រួមមានការបិទខ្ទប់ប្រទេសទាំងស្រុង និងការបិទព្រំដែនជាដើម បានជួយឲ្យប្រទេសធំមួយនេះ រក្សាចំនួនករណីឆ្លងសរុបឲ្យនៅត្រឹមជាង២៩,៨០០នាក់ ក្នុងនោះស្លាប់៩១០នាក់ ចាប់តាំងតែពីវាបានផ្ទុះឡើងដំបូងកាលពីជាងមួយឆ្នាំមុន។ នៅពេលនេះ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលីគឺរដ្ឋ New south wales នៅថ្ងៃពុធនេះបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍លើកដំបូងនៃ COVID-19 ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច