ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ពិតជាអាសូរណាស់! អ្នកគាំទ្របាល់ទាត់៤នាក់ស្លាប់ដោយរត់ជាន់គ្នា

មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់និងច្រើននាក់ ទៀតរងរបួសដោយសារហេតុការណ៍ជាន់គ្នាក្នុងការប្រកួតបាល់ទាត់មួយនៅក្នុងប្រទេសហុងឌុយរ៉ាស់។ ហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅក្នុងការ ប្រកួតរវាងក្រុម Motagua នឹង Honduras Progresoដែលមានអ្នកចូលរួម ទស្សនាពេញកីឡដ្ឋានតែម្តង។ បើយោងតាមសារព័ត៌មាន AP ប៉ូលិសហុងឌុយរ៉ាស់បានអះអាងថា ដោយសារតែសំបុត្រលក់អស់ច្រើនលើសលុបពេក ទើបបណ្តាលឲ្យកើតហេតុដូចនេះ។ ប៉ុន្តែក្លិប ... Read More »

Francesco Tottiបញ្ចប់អាជីពបាល់ទាត់ជាមួយនឹងRoma ទាំងទឹកភ្នែក

ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីវ័យ៤០ឆ្នាំបានសម្រេចចិត្ត បញ្ចប់អាជីពកីឡាករបាល់ទាត់អស់រយះពេល២៥ឆ្នាំរបស់ខ្លួនជាមួយនឹងក្រុមRoma។ Totti ចូលលេងឲ្យ Roma ជាផ្លូវការលើកដំបូងក្នុងឆ្នាំ១៩៩៣ ដែលកាលណោះមានវ័យ១៦ឆ្នាំ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ រូបគេឆ្លងកាត់គ្រូបង្វឹកចំនួន១៦រូបផ្សេងៗគ្នា។ បុរសវ័យ៤០ឆ្នាំរូបនេះក្លាយជាកីឡាករចូលលេងបានច្រើនជាងគេឲ្យ Roma លំដាប់ទី២ បន្ទាប់ពីលោក Silvio Piola ... Read More »

ប្រធានាធិបតីបារាំងរិះគន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចំពោះមុខ ពូទីន

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីថា បានផ្សាយព័ត៌មានមិនពិតនៅក្នុងពេលធ្វើសន្និសីទកាសែតរួមជាមួយប្រធានាធិបតី ពូទីន នៅទីក្រុងប៉ារីសប្រទេសបារាំង។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប្រធានាធិបតីបារាំង Emmanuel Macron ប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៩ ខែឧសភាថា «នៅក្នុងពេលបោះឆ្នោត សារព័ត៌មានរុស្ស៊ី Russia Today ... Read More »

ប្រធានាធិបតីថ្មីបារាំងទទួលស្គាល់តួនាទីរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសារភាពទទួលស្គាល់ថា រុស្ស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហាធំនានាលើឆាកអន្តរជាតិ។ ការប្រកាសរបស់ប្រធានាធិបតីបារាំងកើតឡើងមុនជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅទីក្រុងប៉ារីស កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ សារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីបារាំងលោក Emmenuel ... Read More »

ប្រធានាធិបតីហ្វីលីពីន៖ បើកម្ចាត់ក្រុមភេរវកម្មមិនបានលោកនឹងលាលែងពីតំណែង

ក្រុមភេរវកម្មនៅតំបន់អាស៊ីភាគអាគ្នេយ៍បានបង្ហាញខ្លួនជាទ្រង់ទ្រាយធំ​ហើយនៅក្នុងប្រទេសហ្វីលីពីន ដោយក្រុមនេះមានបំណងបង្កើតទីតាំងគ្រប់គ្រងនៅទីនោះ ដូចក្នុងប្រទេសស៊ីរី និងអុីរ៉ាក់។ ចំពោះហេតុការណ៍នេះ​ ប្រធានាធិបតីហ្វីលីពីន ​លោក រ៉ូឌ្រីហ្គេ ឌុយទែរតេ បានស្បថថា នឹងធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីប្រទេសរបស់លោក។ នៅពេលនេះសង្គ្រាមវាយប្រហារគ្នាបានកើតឡើង យ៉ាងខ្លាំងនៅទីក្រុងម៉ារ៉ាវី​ ប៉ុន្តែទាហានហ្វីលីពីននៅតែមិនទាន់អាចដណ្តើមបានទីក្រុងខាងលើមកគ្រប់គ្រងនៅឡើយ។ ទាំងនោះហើយបានបង្ហាញពីភាពទន់ខ្សោយនៃកម្លាំងទាហានហ្វីលីពីន ... Read More »

ប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ រិតបន្តឹងសន្តិសុខតាមព្រំដែនក្រោយក្រុម IS លុកលុយ

ក្រោយពេលដែលមានក្រុមជ្រុលនិយមនៅក្នុងតំបន់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ ភេរវកម្ម ដូចជានៅទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី និង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីន រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែន ខ្លាច ក្រុម ... Read More »

អធិការបតីល្លឺម៉ង់៖ អឺរ៉ុប ចាំបាច់ត្រូវតែ ក្តាបជោគវាសនាខ្លួនដោយខ្លួនឯង

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែ បង្ហាញពី ឆន្ទៈរបស់ខ្លួន ក្នុងពេលដែនសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកមិនគួរឲ្យទុកចិត្ត។ បើទោះបីលោកស្រីមិនលើកឡើង ចំៗទៅលើប្រធានាធិបតីអាមេរិក ប៉ុន្តែ គោលបំណងរបស់លោកស្រី គឺមិនចង់ឲ្យអឺរ៉ុបពឹងពាក់លើប្រទេសណាមួយទៀតឡើយ។ លោកស្រីម៉ាកគែល ... Read More »

ស្លាប់កើនឡើងជាង១០០នាក់នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅហ្វីលីពីន

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមវាយប្រហាររវាងរដ្ឋាភិបាល នឹងក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងហ្វីលីពីនកើនឡើងដល់ជាង១០០នាក់ហើយ ក្នុងនោះមានពលរដ្ឋស្លូតត្រង់ ២៧នាក់និង ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ៦១នាក់ ។ សារព័ត៌មាន RT បានផ្សាយថា មានពលរដ្ឋប្រមាន២០០០នាក់ ជាប់គាំនៅខាងក្នុង ពេលដែលខ្មាន់កាំភ្លើងក្រុមម៉ៅទេ ... Read More »

ស្លាប់កើតឡើងជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់ បាក់ដីនៅស្រីលង្ការ

គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្កឲ្យមានលិចលង់តំបន់មួយចំនួនក្នុងក្រុងបាងកក ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីលង្ការ ដោយមកទល់ពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ១៦៤ និងបាត់ខ្លួន ១០៤នាក់ ។ សារព័ត៌មាន ស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ... Read More »

លោក Marco Silva ត្រូវបានតែងតាំងមកដឹកនាំក្រុម Watford ក្រោយចាកចេញពី Hull City

ក្លិបបាល់ទាត់ Watford បានតែងតាំងលោកMarco Silva ជាគ្រូបង្វឹកថ្មីរបស់ខ្លួនហើយដើម្បីជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Walter Mazzarri ដែលបានចាកចេញពីក្លិបកាលពីចុងរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំលោក Marco Silvaបានចាកចេញពីក្រុម Hull City ដែលធ្លាក់ទៅលេងនៅក្នុងក្របខ៍ណ្ឌលំដាប់លេខ២របស់អង់គ្លេស។ គាត់ទទួលជោគជ័យខ្លាំងកាលពីដឹកនាំនៅក្នុងប្រទេសព័រទុយហ្គាល់ ... Read More »

ដឹងអត់ថា Pablo Zabaleta ចេញពីក្លិប Man Cityទៅកាន់ក្លិបណាវិញ?

ខ្សែខ្សែការពារជើងចាស់សញ្ជាតិអាហ្សង់ទីន Pablo Zabaleta សម្រេចចិត្តចាកចេញពីក្លិបManchester City ទៅបន្តអាជីពនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដដែលដោយចូលរួមក្រុមញញួរធំ West Ham។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្លិប West Ham រយៈពេល២ឆ្នាំដោយទទួលបានថ្លៃឈ្នួល៩ម៉ឺនផោនក្នុងមួយសប្តាហ៍។ គាត់បានក្លាយទៅជាកីឡាករទី១ដែលអ្នកចាត់ការទូរទៅSlaven Bilic ទិញសម្រាប់ក្រុមញញួរធំក្នុងយុទ្ធនាការដណ្តើមជើកឯកនៅរដូវកាលក្រោយ។ ... Read More »

ចាយធំណាស់! ក្រោយទិញ Bernardo Silva ពី Monaco តម្លៃ៤៣លានផោនហើយ Man Ctity ចង់ចាយ១១៤លានផោនទៀត

ក្លិបអ្នកមានអង់គ្លេស Manchester City បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទិញខ្សែបម្រើ Bernardo Silva ពីក្លិប Monaco របស់បារាំងក្នុងតម្លៃរហូតដល់ទៅ៤៣លានផោន។ កីឡាករវ័យ២២ឆ្នាំ Bernardo Silva បានចុះហត្ថលេខាលេងឲ្យក្លិប Man ... Read More »

សរុបព្រឹត្តិការណ៍ក្រុមខ្លាំង៥ផ្សេងគ្នាឡើកពានកាលពីសប្តាហ៍មុន

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមខ្លាំងចំនួន៥នៅក្នុងប្រទេសផ្សេងៗគ្នាបានអបអរសារទរនឹងពានរង្វាន់Cupដូចជាក្រុម Arsenal, Barcelona, Borussia Dortmund, Paris និង Celtic។ ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាក្រុមអង់គ្លេសលើកពាន FA Cup ច្រើនជាងគេបំផុតរហូតដល់ទៅ១៣លើកបន្ទាប់ពីយកឈ្នះលើក្រុមតោខៀវChelseaក្នុងលទ្ធផល ... Read More »

Athletic Bilbao តែងតាំងគ្រូបង្វឹកថ្មីក្រោយលោក Ernesto Valverde លាលែង

ក្លិប Athletic Bilbao បានប្រកាសតែងតាំងលោក Angel Ziganda ជាគ្រូបង្វឹកថ្មីហើយដើម្បីជំនួសតំណែងលោក Ernesto Valverde ដែលបានលាលែងចេញពីតំណែង។ លោក Angel Zigandaដែលមានវ័យ៥០ឆ្នាំបានចុះហត្ថលេខាដឹកនាំក្រុមAthletic Bilbaoរយៈពេល២ឆ្នាំ។ គាត់ធ្លាប់ជាកីឡាកររបស់ក្លិបBilbao ... Read More »

Monaco ម្ចាស់ជើងឯកនៅបារាំងប្រមាញ់បានYouri Tielemansពីក្លិបយក្សបែលហ្ស៊ិក

ក្លិប Monaco ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលរបស់ប្រទេស បារាំងរដូវកាលនេះបានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Youri Tielemans ក្នុងតម្លៃ២៨ដុល្លារអាមេរិក។ កីឡាករវ័យ២០ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកចំនួន៣ដង និងលេងឲ្យក្លិប Anderlecht ចំនួន១៣៩ដង និងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចំនួន៣៩ប្រកួត។ គាត់ក៏ជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅ ក្នុងក្របខ័ណ្ឌ Champions ... Read More »

Lionel Messi នៅតែពាក់ព័ន្ធរឿងក្តីនៅតុលាការ ទោះបីមិនជាប់ពន្ធនាគារ

តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ខ្សែប្រយុទ្ធដ៏ល្បីឈ្នោះLionel Messiត្រូវតែទទួលទោសជាប់ពន្ធធនាគា២១ខែ ប៉ុន្តែគាត់មិនចាំបាច់នៅ ក្នុងពន្ធនាគារឡើយ។ ដំបូងឡើយកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់Ballon d’Or ៥សម័យរូបនេះរួមនឹងឪពុកត្រូវតុលាការដំបូងរបស់អេស្ប៉ាញកំណត់ឲ្យជាប់ឃុំ២១ខែ និងរងសំណងជាប្រាក់ ២ លានអឺរ៉ូ សម្រាប់ Messi និងប្រាក់១,៥ លានអឺរ៉ូសម្រាប់ឪពុករបស់គាត់ឈ្មោះ ... Read More »

Michael Carrick បន្តកុងត្រាថ្មីលេងឲ្យបិសាចក្រហម Manchester United មួយឆ្នាំទៀត

ទោះបីជាមិនសូវទទួលបានជោគជ័យនៅក្នុងក្រុមក៏ដោយក៏ខ្សែបម្រើសញ្ជាតិអង់គ្លេស Michael Carrick នៅតែបន្តកុងត្រាថ្មីលេងនៅក្នុងទឹកដី Old Trafford មួយរដូវកាលទៀត។ អតីតខ្សែបម្រើក្លិប West Ham United និងTottenham Hotspur រូបនេះបាននិយាយថា “ខ្ញុំរីករាយដែលបានបន្តដំណើរជាមួយនឹងក្រុម ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលបន្ថែមទៀត

កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលបន្ថែមទៀត បើទោះបីអន្តរជាតិគំរាមកំហែងដាក់ទណ្ឌកម្មបន្ថែមយ៉ាងណាក៏ដោយ ។ នេះបើតាមប៊ីប៊ីស៊ីផ្សាយថ្ងៃទី២៩ ខែឧសភា ។ ប្រភពរាយការណ៍ថា លោកគឹម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បង​មីស៊ីលប្រភេទ Scud រយៈចម្ងាយខ្លី៤៥០គីឡូម៉ែត្រទៅធ្លាក់នៅមហាមុទ្រជប៉ុន ក្រោយហោះបាន៦នាទី ។ នេះជាកាំជ្រួចមីស៊ីលសាកល្បងថ្មីបំផុតរបស់កូរ៉េខាងជើង ... Read More »

អាមេរិកសាកល្បងការវាយស្ទាក់មីស៊ីលឆ្លងទ្វីបជាលើកដំបូង

មន្ទីរបញ្ចកោណអាមេរិកបានត្រៀមលក្ខណៈសាកល្បងមីស៊ីលវាយស្ទាក់នៅថ្ងៃទី៣០ ខែឧសភា ដើម្បីវាយស្ទាក់មីស៊ីលឆ្លង ទ្វីប ICBM ដែលជាប្រភេទមីស៊ីលរបស់ កូរ៉េខាងជើងកំពុងតែផលិត។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះ ជាលើកទី១ ហើយដែលអាមេរិកសាកល្បងមីស៊ីលវាយស្ទាក់ កម្ទេចមីស៊ីលឆ្លងទ្វីប របស់សត្រូវ។ កន្លងមកអាមេរិកបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារ GMD ... Read More »

ចិនបញ្ជូនយន្តហោះចម្បាំងទៅរារាំងយន្តហោះយាមល្បាតរបស់អាមេរិក

យន្តហោះចម្បាំងរបស់ចិន២គ្រឿង កាលពីថ្ងៃទី២៦ ខែមិថុនា បានទៅរារាំងយន្តហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង ដោយក្នុងនោះយន្តហោះចម្បាំងចិនបានហោះកៀកយន្តហោះអាមេរិកតែ ម្តងមានចម្ងាយតែ១៨០ម៉ែត្រប៉ុណ្ណោះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា យន្តហោះយាមល្បាតប្រភេទ P-3 Orion របស់អាមេរិកកាលពីថ្ងៃទី២៦ ខែ ឧសភា ... Read More »

អ្នកឯកទេស៖ បើអាមេរិកចង់បញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើងមានតែវាយប្រហារប៉ុណ្ណោះ

អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធសាស្ត្រយោធា Geopolitical Futeres បានព្រមានថា អាមេរិក បានត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង បើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។ សារព័ត៌មាន Business Insider បាន ផ្សាយថា អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធ សាស្ត្រខាងលើ លោក ... Read More »

គ.ជ.ប.៖ ការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍មានភាពល្អប្រសើរ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧បានឲ្យ ដឹងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤រយៈពេល៦ថ្ងៃមកនេះមានមនុស្សចំនួន២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលម្នាក់ជាបេក្ខជនរបស់គណបក្ស សង្គ្រោះជាតិនៅខេត្តពោធិ៍សាត់និងម្នាក់ទៀតជាប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនា ... Read More »

ខ្មាន់កាំភ្លើងបាញ់រះសំដៅទៅលើរថយន្តដឹកគ្រិស្ទបរិស័ទ ស្លាប់២៣នាក់ នៅអេហ្ស៊ីប

ប្រភពព័ត៌មានស៊ីអិនអិនបានផ្សាយល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជាបានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់រះទៅលើរថយន្តក្រុងដឹកគ្រឹស្ទបរិស័ទនៅក្នុងប្រទេសអេហ្ស៊ីប បណ្តាលឲ្យស្លាប់យ៉ាងតិច២៦នាក់ និង២៥នាក់ផ្សេងទៀតរងរបួស ។ រថយន្តក្រុងដឹកគណៈប្រតិភូគ្រិស្ទបរិស័ទ Copts ពីខេត្ត Minya ឆ្ពោះទៅកាន់ព្រះវិហារ St Samuel ... Read More »

អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងក្រោយក្រុម IS អុកឡុក

ការវាយប្រហារនៅក្នុងប្រទេសហ្វុីលីពីន និងឥណ្ឌូនេស៊ីនាពេលនេះបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសនៅក្នុងតំបន់ពីការ រីករាលដាលនៃ ក្រុមIS បង្កអសន្តិសុខនៅក្នុងតំបន់ទាំងមូល។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម IS បានចេញមុខទទួលស្គាល់ពីការវាយ ប្រហារនៅចំណតរថយន្តក្រុងនៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២៤ ខែឧសភា បណ្តាលឲ្យប៉ូលិស៣នាក់ស្លាប់ និង១២ នាក់ទៀតរងរបួស។ ... Read More »

ក្រោយកិច្ចប្រជុំ អូតង់សម្រេចចូលរួមសង្គ្រាមប្រឆាំងភេរវកម្មដឹកនាំដោយអាមេរិក

នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច លោកត្រាំ បានបញ្ចុះបញ្ចូលកម្លាំងអូតង់ ចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម ។ អូតង់ ក៏បានសម្រេចចូលរួម ក្រោយពេលមានការវាយប្រហារសម្លាប់មនុស្សជាច្រើនកើតឡើងនៅក្នុងតំបន់អឺរ៉ុប។ ក្រោយភេរវកម្ម សម្លាប់មនុស្ស២២នាក់ នៅទីក្រុង ... Read More »

ភ្លៀងធ្លាក់ខ្លំាងបង្កឲ្យមានគ្រោះទឹកជំនន់និងបាក់ដីនៅប្រទេសមួយចំនួន តំបន់អាស៊ាន

សម្ពាធទាប បានគ្រប់ដណ្តប ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅប្រទេសថៃ ឡាវ ស្រីលង្ការ ជាដើម បណ្តាលឲ្យមានគ្រោះបាក់ដី ទឹកជំនន់សម្លប់មនុស្សជាច្រើនផងដែរ ។ ជាក់ស្តែងនៅក្នុងប្រទេសស្រីលង្ការមានករណីបាក់ដី នៅតំបន់ភ្នំបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស៦នាក់ ... Read More »

អឺរ៉ុបស្នើការពារផលប្រយោជន៍ជនជាតិអង់គ្លេស ក្រោយ Brexit

សហគមន៍អឺរ៉ុបបានលើកឡើងនៅសំណើរ ទៅកាន់សមាជិករបស់ខ្លួនថា ពលរដ្ឋរបស់អង់គ្លេស នឹងត្រូវបានការពារផលប្រយោជន៍ បើទោះបីអង់គ្លេសបានចាកចេញពីអឺរ៉ុបហើយក្តី។ តាមសេចក្តីព្រាងច្បាប់របស់អឺរ៉ុបនឹងផ្តល់សិទ្ធិរស់នៅដូចដើមដល់ពលរដ្ឋ អង់គ្លេស ដែលកំពុងតែរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុប ។ កិច្ចពិភាក្សាស្តីពីការចាកចេញនោះ នឹងបន្តធ្វើឡើងនៅក្នុងទីក្រុងឡុងនាខែមិថុនាខាងមុខ។ គម្រោងខាងលើរបស់អឺរ៉ុបក្នុងគោលដៅការពារ ពលរដ្ឋអង់គ្លេង ជាង ៣លាននាក់ដែលកំពុងរស់នៅ ... Read More »

ការពិតប្រទេសមហាអំណាចចង់ឲ្យពិភពលោកមានសង្គ្រាមច្រើនជាងសន្តិភាព?

ការទិញដូរអាវុធកើនឡើងជាសញ្ញា មួយបង្ហាញឲ្យឃើញថា ប្រទេសមហា អំណាច ចង់ឲ្យមានភាពតានតឹងកើតឡើងដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនពីការផលិត និងលក់អាវុធ។ សង្គ្រាមនៅលើពិភពលោកកើតចេញក៏មកពីប្រទេសមហាអំណាច ហើយបញ្ចប់ ទៅវិញ ក៏ជាប្រទេសមហាអំណាច ជា អ្នកបង្កើតផងដែរ។ តាមអ្នកវិភាគលើក ឡើងថា សង្គ្រាមភាគច្រើនកើតចេញពីការចង់បានរបស់ប្រទេសអ្នកមានប្រទេស​មហាអំណាចតែប៉ុណ្ណោះ។ ... Read More »

អង់គ្លេសប្រកាសអាសន្នពីការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍កន្លងមក

កាលពីថ្ងៃទី២៣ ខែឧសភា នាយករដ្ឋ មន្ត្រីអង់គ្លេសលោកស្រី Theresa May បានបញ្ជាដល់កម្លាំងទាហានរុករកនៅតាម ពហុកីឡដ្ឋាន និងរោងមហោស្រពនានា ក៏ដូចជាទីប្រជុំជនដោយខ្លាចមានការវាយប្រហារគ្រាប់បែកអត្តឃាតផ្សេងទៀតកើតឡើង ក្រោយពេលដែលមានការវាយ ប្រហារសម្លាប់មនុស្សដល់ទៅ២២នាក់ និងជិត៦០នាក់ទៀតរងរបួស។ ការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ បំផុតនៅក្នុងប្រទេសអង់គ្លេស ... Read More »

ក្រុមISធ្វើឲ្យពលរដ្ឋហ្វុីលីពីនរាប់សិបពាន់នាក់ត្រូវភៀសខ្លួន

ភាពចលាចលនៅក្នុងទីក្រុង Marawi កាន់តែធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាពដោយសារតែ ក្រុមភេរវកម្មមានភាពជិតស្និទ្ធជាមួយ ក្រុមភេរវកម្មIS ដែលដណ្តើមគ្រប់គ្រង ទីក្រុងនេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម IS ស្ថិតនៅពីក្រោយភាពចលាចលនៅ ទីក្រុង Marawi លើកោះ ... Read More »