ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសតបតនឹងការដាក់ទណ្ឌកម្មរបស់អឺរ៉ុប

  អ្នកនាំពាក្យវិមានក្រឹមឡាំង រុស្ស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា បានប្រកាសថា រុស្ស៊ីនឹងតបត វិញនូវការសម្រេចបង្កើនដាន់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបទៅលើប្រទេសរុស្ស៊ី។ លោក DmitryPeskov កាលពីថ្ងៃទី ២៨ ខែមិថុនា បានប្រកាសថា «អឺរ៉ុប ... Read More »

ទំនាក់ទំនងអាមេរិក ចិនអាចប្រឈមមុខតានតឹងដាក់គ្នា ក្រោយពេលអាមេរិកដាក់ចិនក្នុងបញ្ជីខ្មៅប្រទេសជួញដូរមនុស្ស

របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់អាមេរិកបានចេញផ្សាយជាសាធារណៈ ធ្វើឲ្យចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយអាមេរិកបានដាក់ចិនចូលក្នុងបញ្ជីខ្មៅនោះ ។ ក្រៅពីនេះ នៅមានប្រទេសកូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡា ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនោះដែរ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្ស ចេញផ្សាយនៅថ្ងៃ២៨ ខែមិថុនា រដ្ឋបាលលោកដូណាល់ ត្រាំ បានផ្តល់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ដល់ចិនថា ... Read More »

ក្បួនរថយន្តរបស់អង្គការសហប្រជាជាតិរងការវាយប្រហារនៅក្នុងប្រទេសលីប៊ី

កាលពីថ្ងៃទី២៨ ខែមិថុនា ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារទៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិនៅជិតទីក្រុង Tripoliប្រទេសលីប៊ី ហើយចាប់បុគ្គលិកអង្គការសហប្រជាជាតិ៧នាក់ធ្វើជាចំណាប់ខ្មាំង តែក្រោយមកក៏បានដោះលែងចំណាប់ខ្មាំងទាំងនោះឲ្យមានសេរីភាពវិញ។ ឧត្តមសេនី Najmi al Nakoua មកពីកងកម្លាំងការពារប្រធានាធិបតីលីប៊ីបានឲ្យដឹងថា ការវាយប្រហារខាងលើកើតឡើងនៅតំបន់ Zawiyah ចម្ងាយពីទីក្រុងទ្រីប៉ូលី ប្រមាណ៥០គីឡូម៉ែត្រ ... Read More »

បិសាចក្រហមត្រៀមទិញខ្សែបម្រើ Radja Nainggolan របស់ Roma

ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមសំណើទឹកប្រាក់៤០លានផោន ដើម្បីដេញថ្លៃខ្សែបម្រើមកពីក្លិប Roma កីឡាករ Radja Nainggolan ជាមួយនឹងប្រាក់ពលកម្មនឿយហត់ប្រមាណ១២៥.០០០ផោនក្នុងមួយសប្តាហបន្ថែមទៀត។ លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហម បានទាក់ទងជាមួយមនុស្សដែល ... Read More »

បែកធ្លាយរឿងពុករលួយក្នុងការទទួលសិទ្ធិធ្វើម្ចាស់ផ្ទះWorld Cupរបស់ប្រទេសកាតារ

កាសែតអាល្លឺម៉ង់ The Bild បានអះអាងថាមានករណីពុករលួយក្នុងការជួយប្រទេស កាតាឲ្យទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះការប្រកួតWorld Cupឆ្នាំ ២០២២។ កាសែតខាងលើបានឲ្យដឹងថា ទឹកប្រាក់ចំនួន២លានដុល្លារអាមេរិកត្រូវបានផ្តល់ទៅឲ្យ កូនស្រីវ័យ១០ឆ្នាំរបស់មន្ត្រីFIFAម្នាក់។ របាយការណ៍ចំនួន៤២ទំព័រធ្វើឲ្យមន្រ្តីស៊ើបអង្កេតឯករាជ្យ របស់FIFA បានចេញផ្សាយកាលពីឆ្នាំ២០១៤ ដោយបញ្ជាក់ច្បាស់ថា ពុំមានរឿងពុករលួយអ្វីចំពោះ ... Read More »

បុរសរត់លឿនជាងគេលើលោកគ្រោងចូលនវិត្តន៍ឆ្នាំក្រោយ

កីឡាកររត់ប្រណាំ Usain Boltដែលមានរហស្សនាមស្តេចល្បឿនលើលោក បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ក្រោយ បញ្ចប់ការប្រកួតដណ្តើម ជើងឯកពិភពលោករដូវកាលនេះ។ កីឡាករសញ្ជាតិចាំម៉ៃកាវ័យ៣០ឆ្នាំនេះបាននិយាយនៅមុនការប្រកួត IAAF World Challenge ក្នុងប្រទេសឆេកថា “ខ្ញុំគិតថា ខ្ញុំមិនអាចបន្តអាជីពនេះបានទៀតទេនៅរដូវកាលក្រោយ។ នេះគឺជាអាជីពដ៏ល្អបំផុតសម្រាប់ខ្ញុំ ដែលខ្ញុំបានឆ្លងកាត់ទាំង ... Read More »

វិភាគអន្តរជាតិ៖ ជនអន្តោប្រវេសន៍នៅអាមេរិកព្រួយបារម្ភក្រោយតុលាការកំពូលសម្រេចឲ្យលោកត្រាំឈ្នះក្តីរឿងអន្តោប្រវេសន៍

អាមេរិកជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុត ដោយក្នុងមួយ ឆ្នាំៗ មាន ជនអន្តោប្រវេសន៍ រាប់សិបមឺុននាក់ចូលទៅកាន់ទឹកដីអាមេរិកទាំង ស្រប ច្បាប់ និងខុសច្បាប់។ នៅពេលនេះជន អន្តោប្រវេសន៍ ខុសច្បាប់អាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយពីលោកត្រាំ បាន ឈ្នះក្តីនៅក្នុងច្បាប់អន្តោប្រវេសន៍។ ... Read More »

ខ្មាន់កាំភ្លើងក្រុមភេរវកម្មហ្វីលីពីន ឆក់ប្លន់ ចាប់ស្ត្រីធ្វើជាទាសកផ្លូវភេទ

សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋស្លូតត្រងជាច្រើនត្រូវបានក្រុមភេរកម្ម IS ចាប់ធ្វើជាចំណាប់ខ្មាំង នៅទីក្រុងម៉ារ៉ាវី ។ មិនត្រឹមតែប៉ុណ្ណោះក្រុម ពលរដ្ឋរស់នៅក្នុងស្ថានភាព ទុក្ខវេទនាយ៉ាងខ្លាំងដោយ ត្រូវ បង្ខំឲ្យកាន់កាំភ្លើង វាយប្រហារប្រឆាំងរដ្ឋាភិបាល។ លើសពីនេះទៅទៀត បានចាប់បង្ខំស្ត្រីធ្វើជាទាសករ បម្រើផ្លូវភេទ ... Read More »

រយៈពេល៦ខែដើមឆ្នាំ ២០១៧ ថៃ និងភូមាចាប់អ្នកជួញដូរគ្រឿងញៀនឆ្លងព្រំដែនជាង២០០នាក់

កន្លងមក ថៃ និងភូមាបានដុតគ្រឿងញៀនមានតម្លៃប្រមាណជាង១ពាន់លានដុល្លារ ដែលជាការបំផ្លាញចោលទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រៅពីការដុតបំផ្លាញគ្រឿងញៀន ប្រទេសទាំងពីរ ក៏បានចាប់ខ្លួនក្រុមជួញដូរបានជាច្រើននាក់ផងដែរ ។ តាមរបាយការណ៍ពីកម្លាំងប៉ូលិសប្រឆំាងគ្រឿងញៀនភូមាបានបញ្ជាក់ថា សរុបអ្នកជួញដូរគ្រឿងញៀនមាន២០៦នាក់ ក្នុងនោះមានស្ត្រី ៣៦នាក់ត្រូវបានចាប់ខ្លួននៅតាមព្រំដែនប្រទេសថៃ-ភូមា គិតចាប់ពីដើមឆ្នាំ ៦ខែក្នុងឆ្នាំនេះ។ ក្នុងអំឡុងពេល៦ខែ ... Read More »

ក្រុមហ៊ុនចិនផ្អាក់លក់ប្រេងឲ្យកូរ៉េខាងជើងដោយខ្លាចជួបបញ្ហា

ក្រុមហ៊ុនប្រេង ចិនអាចនឹងផ្អាក់ការលក់ប្រេងទៅឲ្យកូរ៉េខាងជើង ដោយព្រួយបារម្ភ ខ្លាចមានបញ្ហាផ្សេងៗ ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ក៏ដូចជាការមិនទូទាត់ប្រាក់សងពីកូរ៉េខាងជើង។ ក្រុមហ៊ុនប្រេងជាតិចិន CNPC បានសម្រេចផ្អាកលក់ប្រេងឲ្យកូរ៉េខាងជើង ជាបណ្តោះអាសន្ន ក្នុងរយៈពេល២ខែ ។ នេះជាការសម្រេចចិត្តដែលមានលក្ខណៈនយោបាយរបស់ចិន ក្នុងពេលដែលអាមេរិកបង្កើនគំនៀបទៅលើកូរ៉េខាងជើង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ... Read More »

ព្រះរាជ្យបុត្រស្នងរាជ្យសាឌីអារ៉ាបី គំរាម បោសសម្អាត់រុស្ស៊ី ចេញពីស៊ីរី ក្នុងរយៈពេល៣ថ្ងៃ

ព្រះរាជ្យបុត្រស្នរងរាជ្យ សាឌីអារ៉ាបី Mohammad Bin Salman Al Saud កំពុងតែមានភាពល្បីល្បាញ់យ៉ាងខ្លាំង ក្រោយព្រះអង្គប្រកាសថា នឹងបោសសម្អាតរុស្ស៊ីចេញពីទឹកដីស៊ីរីក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។ នៅពេលចេញសេចក្តីប្រកាសខាងលើ ធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ដែលមិនសូវមានអ្នកណាដឹង ស្រាប់តែល្បីល្បាញ ក្នុងមួយប៉ព្រិចភ្នែក ... Read More »

អាល្លឺម៉ង់ប៉ះអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europe U21 Championship

ក្រុមជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំអង់គ្លេសដោយបាល់ប៉េណាល់ទី ៤-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន រង្វាន់យូរ៉យុវជនអាយុក្រោម២១ឆ្នាំ (Europe U21 Championship)។ ចំណែកក្រុម ជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំ អុីតាលី ក្នុងលទ្ធផល ៣-១ ... Read More »

ប្រធានាធិបតីអាមេរិក៖ ការគំរាមកំហែងពីកូរ៉េខាងជើង នឹងត្រូវដោះស្រាយបញ្ចប់ឲ្យបានឆាប់បំផុត

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមិថុនា បានប្រកាសថា ការគំរាមកំហែងពីកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង នឹងត្រូវដោះស្រាយឲ្យបានឆាប់បំផុត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងត្រូវដោះស្រាយដោយវិធីណានោះទេ។ ការប្រកាសខាងលើរបស់លោក ត្រាំ ក្នុងពេលដែលលោកបានអរគុណដល់នាយករដ្ឋមន្ត្រីឥណ្ឌាដែលកំពុងបំពេញទស្សនកិច្ចមកកាន់អាមេរិក ហើយឥណ្ឌាបានគាំទ្រយ៉ាងពេញទំហឹងដល់ការដាក់ទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាងរបស់អាមេរិក។ ... Read More »

ឥណ្ឌាចំណាយប្រាក់ជាង២ពាន់លានដុល្លារទិញយន្តហោះស៊ើបការគ្មានមនុស្សបើក២២គ្រឿងពីអាមេរិកដើម្បីទុបទល់ជាមួយចិន

ឥណ្ឌា និងអាមេរិកបានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតលើវិស័យយោធា ក្នុងនោះ មានការចុះកិច្ចព្រមព្រៀងថ្មីទិញអាវុធបន្ថែមពីអាមេរិកដើម្បីទុបទល់ចិននៅតាមបណ្តោយព្រំដែនប្រទេសទាំង២ ដែលកំពុងប្រឈមមុខតានតឹងដាក់គ្នា។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិក នាយករដ្ឋមន្ត្រីឥណ្ឌាបានចុះហត្ថលេខាទិញយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9B ផលិតដោយក្រុមហ៊ុន GA-ASI របស់អាមេរិកដើម្បីតាមដានសកម្មភាពទាំងនៅក្នុងដែនសមុទ្រ និងតាមបណ្តោយព្រំដែនដីគោក។ ក្រុមហ៊ុនអាមេរិកមានការពេញចិត្តយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសទាំងពី។ កិច្ចព្រមព្រៀងខាងលើនឹងត្រូវបញ្ជូនទៅកាន់សភាពអនុម័តនៅសប្តាហ៍ក្រោយ។ នេះជាលើកទី១ហើយ ... Read More »

ហុងកុង៖ ពីតំបន់រហោឋានបោះបង់ចោលក្លាយទៅជាកូននាកនៅអាស៊ី

កោះហុងកុងជាតំបន់រហោឋាន គ្មាន អ្នកណាចាប់អារម្មណ៍ឡើយ ពីមុនមក ប៉ុន្តែ ក្រោយការគ្រប់គ្រងរបស់អង់គ្លេសរយៈ ពេល១៥៦ឆ្នាំ តំបន់កោះនេះបានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក និងជា កូននាគនៅក្នុង តំបន់អាស៊ី។ កោះហុងកុង បានក្លាយជាតំបន់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស នៅឆ្នាំ១៩៤២ ... Read More »

វិភាគអន្តរជាតិ៖ ផ្ទុះអាវុធដាក់គ្នានៅព្រំដែនឥណ្ឌា-ចិនពេលនាយករដ្ឋមន្ត្រីឥណ្ឌាបំពេញទស្សនកិច្ចនៅអាមេរិក

កាលពីថ្ងៃទី២៦ខែមិថុនា មានហេតុ ការណ៍ផ្ទុះអាវុធដាក់គ្នាជាទ្រង់ទ្រាយធំនៅតំបន់ព្រំដែនឥណ្ឌានិងចិន ។ កម្លាំងទាហានប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាភាគីម្ខាងទៀតជាអ្នកផ្ទុះអាវុធមុន។ នៅក្នុងហេតុការណ៍នោះ ទីតាំងការពារពីរ កន្លែង​របស់ឥណ្ឌា ត្រូវបានបំផ្លាញដោយ ទាហានចិន។ សារព័ត៌មាន PTI របស់ឥណ្ឌាបានដកស្រងសម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ​ឥណ្ឌាដែលបានប្រកាសថា «ការប្រឈមមុខដាក់គ្នាដោយអាវុធកើតឡើងនៅតំបន់ Doka ... Read More »

គ្រឿងញឿនមានតម្លៃជាង១ពាន់លានដុល្លារត្រូវបានដុតបំផ្លាញ

ដើម្បបង្ហាញពីការប្តេជ្ញា កម្ចាត់គ្រឿងញៀននៅតំបន់ ត្រីកោណមាស ថៃ និងភូមា បានសម្រេច ដុតបំផ្លាញគ្រឿងញៀនដែលមានតម្លៃជាង១ពាន់លានដុល្លារ ។តំបន់ព្រំដែនថៃនិងភូមា ជាកន្លែងជួញដូរគ្រឿងញៀនធំជាងគេបំផុតនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ត្រីកោណមាសដែលស្ថិតនៅជាប់ព្រំដែនប្រទេសលាវថៃនិងភូមាជាយូរយារកន្លងមកហើយស្ថិតនៅជាតំបន់ដ៏សកម្មបំផុតក្នុងការផលិតអាភៀននិងhéroïne រហូតទល់ដល់ពេលប្រទេសអាហ្វហ្កានីស្ថាន បានក្លាយទៅជាតំបន់ផលិតគ្រឿងញានដ៏សកម្មបំផុត។ នៅក្នុងឧកាសនៃទិវាពិភពលោកកម្ចាត់គ្រឿងញៀន មន្ត្រីប៉ូលីសភូមាម្នាក់ បានបញ្ចាក់ថា ... Read More »

សភាអាមេរិកស្នើចំណាយសម្រាប់ការពារជាតិ ច្រើនជាងលោកត្រាំស្នើទៅទៀត ជិត៧០០ពាន់លានដុល្លារ

ក្រុមអ្នកឯកទេសពីយុទ្ធសាស្ត្រយោធាបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីគម្រោងចំណាយប្រាក់ យ៉ាងច្រើន លើសលប់របស់អាមេរិកទៅលើវិស័យយោធាជាសញ្ញាមួយបង្ហាញឲ្យឃើញថា អាមេរិកអាចនឹងមានសង្គ្រាមថ្មីមួយទៀតលើពិភពលោក ។ មូលនិធីសម្រាប់ការពារជាតិរបស់អាមេរិកនៅក្នុងឆ្នាំនេះ គឺមានច្រើនជាងអ្វីដែលប្រធានាធិបតីត្រាំ បានស្នើ ទៅទៀតដោយសារតែអាមេរិកនៅមានសង្គ្រាមក្រៅប្រទេសជាច្រើនទៀត។ គណៈកម្មធិការយោធារបស់សភាអាមេរិកបានលើកឡើងនៅសំណើមូលនិធីការពារជាតិឆ្នាំ២០១៨ (ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧) គឺមានរហូតដល់ទៅ៦៩៦,៦ពាន់លានដុល្លារ គឺច្រើនជាង២៨,៥ពាន់លានដុល្លារ ... Read More »

ចោរសមុទ្រប្រដាប់ដោយអាវុធប្លន់នានាដឹកប្រេង នៅដែនសមុទ្រម៉ាឡេស៊ី

សារព័ត៌មាន New Straits Times បានផ្សាយថា ក្រុមចោរសមុទ្រប្រដាប់ដោយអាវុធ បានវាយប្រហារ ប្លន់នាវាដឹកប្រេងរបស់ប្រទេសថៃ នៅតំបន់សមុទ្រ ជិតទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ការវាយប្រហារខាងលើកើតឡើង នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែមិថុនា ... Read More »

អតីតអ្នកចាត់ការ Ajax និង Inter Milan មកដឹកនាំក្រុម Crystal Palace

ក្លិបបាល់ទាត់ Crystal Palaceបានប្រកាសថា ខ្លួនបានតែងតាំងលោក Frank de Boer ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងលោក Sam Allardyce ដែលបានលាលែង ចេញពីតំណែង។ អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់ Frank de ... Read More »

លោកJose Mourinho ជួបទុក្ខយ៉ាងក្រៀមក្រំដោយឪពុកចែកឋាន

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានទទួលទុក្ខយ៉ាងក្រៀមក្រំដោយសារតែឪពុក របស់គាត់បានទទួលមរណភាព ក្នុងវ័យ៧៩ឆ្នាំ។ ក្លិបបាល់ទាត់ Belenenses របស់ប្រទេសព័រទុយហ្គាល់បាន បញ្ជាក់ពីដំណឹងមរណភាពរបស់លោក Felix នៅលើគេហទំព័រ ... Read More »

ជើងខ្លាំងពីរប៉ះគ្នានៅ Azerbaijan Grand Prix ខណៈ Ricciardo ជាអ្នកទទួលជ័យជម្នះ

កីឡាករជើងខ្លាំងពីរគឺ Sebastian Vettelនិង Lewis Hamilton បានប៉ះទង្គិចគ្នាក្នុងការ ប្រកួតប្រណាំងរថយន្តFormula One នៃកម្មវិធី Azerbaijan Grand Prixក្នុងទីក្រុងបាគូ ប្រទេសអាហ្សាកបៃហ្សង់។ ក្នុងការប្រកួតនោះ កីឡាករ ... Read More »

Huddersfield បំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធសម្រាប់លេងPremier Leagueរដូវកាលថ្មី

ក្លិបបាល់ទាត់ Huddersfield បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ សញ្ជាតិបែលហ្សុិក Laurent Depoitre ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ក្លិប។ កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ចេញពីក្រុម FC Porto មកលេងឲ្យHuddersfield ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ Laurent Depoitre ក៏ជាកីឡាករដំបូងដែល ... Read More »

Southamptonជ្រើសរើសយកលោកMauricio Pellegrino ជាអ្នកចាត់ការទូទៅថ្មី

លោក Mauricio Pellegrino ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃ ក្រុមSouthampton ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនវ័យ៤៥ឆ្នាំរូបនេះបានមកជំនួស Claude Puel ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែមុន។ លោកPellegrinoបានលាលែងចេញពីតំណែងនៅក្នុងក្រុមអេស្ប៉ាញAlavesក្រោយដឹកនាំក្រុមនេះឈរលេខរៀងទី៩នៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។ ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំដឹកនំាក្រុមSouthampton លោកPellegrinoបានថ្លែងថា ... Read More »

ទួរគីរងការចោទប្រកាន់ថា«ប្រកាសសង្គ្រាម»ក្រោយបញ្ជូនទាហានទៅកាន់ប្រទេសកាតារ

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសអារ៉ាប់បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ថា ការដែលទួរគីដាក់ពង្រាយយោធានៅប្រទេសកាតារគឺជាសកម្មភាពឌឺដង បង្ករឲ្យមានវិបត្តិកាន់តែខ្លាំងឡើង។ សកម្មភាពទាំងឡាយរបស់ទួរគីគឺប្រឆាំងទៅនឹងបណ្តាប្រទេសឈូងសមុទ្រ GCC។ មន្ត្រីជាន់ខ្ពស់អារ៉ាប់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីទួរគីលោក Tayyip Erdogan ត្រូវតែយល់ថា ការដាក់ពង្រាយទាហាននៅក្នុងប្រទេសកាតារក្នុងពេលដែលកំពុងតែមានវិបត្តិការបរទេស គឹជាសកម្មភាពប្រកាសសង្គ្រាម។ បណ្តាប្រទេសដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតារគឺបានគោរពនៅអធិបតេយ្យរបស់កាតារមិនមានសកម្មភាពឈ្លានពានណាមួយដោយយោធាឡើយ។ការដោះស្រាយដោយកម្លាំងយោធាមិនមែនជាជម្រើសរបស់ភាគីពាកព័ន្ធនោះឡើយ។ ... Read More »

ខ្សែប្រយុទ្ធ Mario Balotelli បន្តកុងត្រាថ្មីលេងឲ្យក្រុម Nice ១ឆ្នាំទៀត

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអ៊ីតាលី Mario Balotelli បានសម្រេចចិត្តចុះហត្ថលេខា លើកិច្ចសន្យាថ្មីបន្តលេងឲ្យ ក្រុមNice នៅក្នុងប្រទេសបារាំងរយៈពេលមួយឆ្នាំទៀត។ កីឡាករអុីតាលីវ័យ២៦ឆ្នាំរូបនេះរកបាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួនទាំងអស់ប្រកួតសម្រាប់ Nice កាលពីរដូវកាលមុន ជួយពួកគេឈរលេខ៣ក្នុងតារាង Ligue 1និងបានលេងជម្រុះវគ្គចែកពូលក្នុង Champions ... Read More »

វិភាគអន្តរជាតិ៖ ស្ត្រីកូរ៉េខាងជើងធ្វើមិទ្ទិញ ប្រកាសធ្វើសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក

ស្ត្រីកូរ៉េខាងជើងបានប្តេជ្ញានៅក្នុងមិទ្ទិញ នាឱកាសខួបនៃការបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៤៩- ១៩៥៣ ដោយបានប្រកាសថានឹងធ្វើ សង្គ្រាមទប់ស្កាត់ការឈ្លានពានរបស់អាមេរិក។ នៅក្នុងមិទ្ទិញនេះ ស្ត្រីរាប់សិបពាន់នាក់ បានប្រកាស ពីការប្តេជ្ញាថានឹងសាមគ្គីគ្នា ប្រឆាំងនឹងសត្រូវរបស់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ នៅក្នុងសាលារៀនទាំង អស់ ក៏បានបង្ហាត់បង្រៀនពី ការប្តេជ្ញា ... Read More »

លិចនាវាទេសចរណ៍ដឹកមនុស្ស១៥០នាក់នៅកូឡុំប៊ី

កម្លាំងទាហានអាកាសកូឡុំប៊ីបាន ប្រកាសឲ្យដឹងថា នាវាទេសចរណ៍ដឹកអ្នកដំណើរ១៥០នាក់លិចនៅក្នុងបឹង El Penol ស្ថិតនៅតំបន់ទេសចរណ៍ Guatape ភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃទី២៥ ខែមិថុនា។ កម្លាំងទាហានអាកាស បានបញ្ជូនឧទ្ធម្ភាគចក្រ១គ្រឿង ទៅជួយសង្គ្រោះក្នុងពេលដែលមានអ្នកដំណើរជាច្រើនបាត់ខ្លួន។ នាវាទេសចរណ៍ដែលលិចខាងលើមាន ឈ្មោះថា Almirante ... Read More »

ស្ថាប័នកំពូលរបស់អាមេរិកជំរុញឲ្យប្រធានាធិបតីពន្លឿនការដាក់មីស៊ីលការពារនៅកូរ៉េខាងត្បូង

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ​ពិសេសក្រោយការស្លាប់និស្សិតអាមេរិក ធ្វើឲ្យអាមេរិកត្រៀមលក្ខណៈវាយប្រហារទៅលើកូរ៉េខាងជើង។ ប៉ុន្តែការវាយប្រហារនោះ អាចនឹងកើតឡើងក្រោយពេលដែលអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីការពាររួចរាល់ ។ ស្ថានភាពនៅឧបទ្វីបកូរ៉េអាចនឹងប្រែប្រួល អាមេរិកអាចវាយប្រហារទៅលើប្រទេសនេះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ថា នៅពេលនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបានចំនួន ... Read More »

ប៉ូលិសហុងកុងហ្វឹកហាត់ សម្រាប់ការពារប្រធានាធិបតីចិនស៊ី ជីងពីន មកទស្សនកិច្ច

កម្លាំងប៉ូលិសបានហ្វឹងហាត់ធានាដល់សន្តិសុខជូនប្រធានាធិបតីចិនស៊ី ជីងពីន ដែលនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់កោះហុងកុងនាពេលខាងមុខ ។ កម្លាំងសន្តិសុខហុងកុងបានហាត់សមទប់ស្កាត់ ការបើករថយន្តសំដៅទៅលើក្បួនរថយន្តរបស់ប្រធានាធិបតី។ សារព័ត៌មានហុងកុងនៅថ្ងៃទី២៦ ខែមិថុនា បានផ្សាយថា កម្លាំងប៉ូលិសការពារ FEG មានតួនាទី ការពារក្បួនរថយន្តរបស់ប្រធានាធិបតីស៊ី ជីងពីន។ តាមគម្រោង ... Read More »