ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លិបBournemouthបំបែកកំណត់ត្រាទិញខ្សែប្រយុទ្ធNathan Akeពីតោខៀវ

ក្លិបបាល់ទាល់ទាត់ Bournemouthបានបំបែកកំណត់ត្រាក្នុង ការចាយលុយច្រើន បំផុតក្នុងប្រវត្តិសាស្រ្តក្លិបដើម្បីទិញ ខ្សែប្រយុទ្ធNathan Akeពីតោខៀវ Chelsea ក្នុងតម្លៃខ្លួន២០លានផោន។កំណត់ត្រាចាស់របស់ក្លិបBournemouthគឺពេលទិញខ្សែបម្រើ Jordon Ibe ពីក្លិបហង្សក្រហម Liverpoolកាលពីឆ្នាំ២០១៦។ កីឡាករNathan Akeក្លាយទៅជាកីឡាករទី៣ដែលក្លិបBournemouthបានទិញបន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសJermain Defoeនិងអ្នកចាំទីសញ្ជាតិបូស្នៀ ... Read More »

Barcelonaទិញខ្សែប្រយុទ្ធអេស្ប៉ាញ Gerard Deulofeu វិលត្រឡប់មកវិញ

ក្លិបបាល់ទាត់ Barcelona របស់អេស្ប៉ាញបានប្រកាសជា ផ្លូវការថា ខ្លួនបានទិញខ្សែប្រយុទ្ធGerard Deulofeu មករួមក្រុមសាជាថ្មីម្តងទៀតពីក្រុមEvertonរបស់ អង់គ្លេស។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ២៣ឆ្នាំរូបនេះត្រូវបានក្លិបអ៊ីតាលី AC Milan ខ្ចីជើងទៅលេងកាលពីរដូវកាលមុន ហើយរូបគេបាន បង្ហាញថ្វីជើងយ៉ាងល្អដែលធ្វើឲ្យ Barcelonaចាប់អារម្មណ៍ទិញយក ... Read More »

វិភាគអន្តរជាតិ៖ ប្រធានាធិបតីអាមេរិកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិននិងជប៉ុនស្តីពីកូរ៉េខាងជើង

នៅព្រឹកថ្ងៃទី៣ខែកក្កដា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំ បានទូរស័ព្ទពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនស៊ី ជីនពីង និងនាយករដ្ឋមន្ត្រិ ជប៉ុន លោកស៊ីនហ្សូ អាបេ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺស្តី អំពីបញ្ហាកូរ៉េខាងជើង ក្នុងនោះមានកាំជ្រួចមីស៊ីលនិងបរមាណូ ព្រមទាំងបញ្ហាមួយចំនួនទៀតដូចជាទីផ្សារដែកថែបជាដើម។ ... Read More »

អាល្លឺម៉ង់លើកពាន Confederations Cup ក្រោយយកឈ្នះឈីលី ១-០

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិឈីលី ក្នុងលទ្ធផល ១-០ ក្លាយជា ម្ចាស់ជើងឯក Confederations Cup នៅទីក្រុង Saint Petersburg កាលពីរាត្រីថ្ងៃអាទិត្យ ទី២ ខែកក្កដា។ នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ជើងឯកពិភពលោក ... Read More »

អតីតប្រធានាធិបតីអាមេរិកទៅលម្ហែកាយនៅកូរ៉េខាងត្បូង

ក្រោយពេលបញ្ចប់អាណត្តិជាប្រធានាធិបតីដឹកនាំអាមេរិកដែលមានការងារ មមាញឹកបំផុត ក្នុងរយៈពេល៨ឆ្នាំ លោក អូបាម៉ា ពេលនេះមានពេលវេលាគ្រប់ គ្រាប់ដើម្បីជួបជុំ និងដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយក្រុមគ្រួសារ។ នៅ ពេលនេះ លោកបានទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដែលជាប្រទេសសម្ពន្ធមិត្ត របស់អាមេរិក ហើយលោក អូបាម៉ា ... Read More »

ចិនបង្ហោះផ្កាយរណបទូរគមនាគមន៍មិនទទួលបានជោគជ័យ

រយៈពេល១០ឆ្នាំចុងក្រោយនេះវិស័យ អាវកាសរបស់ចិនមានភាពរីកចំរើនយ៉ាងខ្លាំង មិនចាញ់ អង្គការណាសានោះឡើយ ដោយ ចិនបានបាញ់បង្ហោះផ្កាយរណប និង យានអាវកាសមានមនុស្សឡើង ទៅលំហ អាកាស បង្កើតស្ថានីយអាកាសទៀតផង។ ជាមួយនឹងការបញ្ជូនផ្កាយរណបបរាជ័យ កាលពីថ្ងៃទី២ ខែកក្កដា ដោយប្រើប្រាស់កាំជ្រួច ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រជួយសង្គ្រោះនៅឥណ្ឌូនេស៊ីស្លាប់​៨នាក់

ឧទ្ធម្ភាគច័ក្រជួយសង្គ្រោះ១គ្រឿងរបស់​ប្រទេសឥណ្ឌូនេស៊ីបានជួបគ្រោះថ្នាក់​ពេលទៅជួយជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំ ជិតភ្នំភ្លើងកំពុងផ្ទុះនៅខេត្តជ្វា (Java)​ បណ្តាលឲ្យ អ្នកនៅលើឧទ្ធម្ភាគច័ក្រទាំង​៨នាក់ស្លាប់។ ឧទ្ធម្ភាគច័ក្រ​ប្រភេទ​ Dauphin AS 365 ផលិតដោយប្រទេសឥណ្ឌូនេស៊ីបានបុកទៅនឹងជញ្ជាំងភ្នំក្រោយហោះហើរបាន​៣នាទីមានចម្ងាយពីស្រុក​ Dieng Plateau ​ដែលជាតំបន់ទេសចរណ៍ដ៏ល្បី​ជាកន្លែងមានភ្នំភ្លើងផ្ទុះនៅថ្ងៃទី​២ ខែកក្កដា។ លោក​ ... Read More »

ស្លាប់និងរបួសជាច្រើន ដោយគ្រោះទឹកជំនន់និងបាក់ដីនៅប្រទេសចិន

  រដូវវស្សាមកដល់ បង្កឲ្យមានសម្ពាធទាបស៊ីតុណ្ហភាព ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លាយជាគ្រោះទឹកជំនន់ និងបង្កឲ្យបាក់ដីនៅតំបន់ជាច្រើន ក្នុងប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរបួស ជាច្រើន ។ សារព័ត៌មានស៊ីនហួ បានផ្សាយនៅថ្ងៃទី៣ ខែកក្កដាថា កាលពីថ្ងៃទី ... Read More »

បាញ់ប្រហារនៅព្រះវិហារអ៊ិស្លាមនៅបារាំងរបួស៨នាក់

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា កាលពីថ្ងៃទី២ ខែកក្កដា មានករណីបាញ់ប្រហារនៅមុខព្រះវិហារអ៊ិស្លាមស្ថិតនៅទីក្រុង Avignon ភាគខាងត្បូងប្រទេសបារាំងបណ្តាលឲ្យមនុស្ស៨នាក់រងរបួស។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនវាយប្រហារបិទមុខបាញ់រ៉ះទៅលើពលរដ្ឋនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅពេលដែលសាសនិកធ្វើដំណើរចេញពីព្រះវិហារ។ មនុស្ស៤នាក់រងរបួសនៅមុខព្រះវិហារ និង១គ្រួរសារ៤នាក់ទៀតរងរបួសនៅចម្ងាយពីទីនោះប្រមាណ២០ម៉ែត្រ។ ... Read More »

ធ្លាក់យន្តហោះធុនតូចនៅអាមេរិកស្លាប់៦នាក់

សារព័ត៌មាន ABC7 របស់អាមេរិកបានផ្សាយថា យន្តហោះធុនតូច១គ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅរដ្ឋ Wisconsin ភាគខាងលិចប្រទេសនេះ បណ្តាលឲ្យអ្នកដំណើរ៦នាក់នៅលើយន្តហោះស្លាប់។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង៣ និង២១នាទី ថ្ងៃទី២ ខែកក្កដា ស្ថិតនៅជិតទីក្រុង Phillips រដ្ឋ ... Read More »

វិភាគអន្តរជាតិ៖ លោកស៊ី ជីនពីងព្រមានហុងកុងមិនត្រូវឌឺដងចិនឡើយ

នៅព្រឹកថ្ងៃទី១ខែកក្កដាប្រធានាធិបតីចិន លោកស៊ី ជីនពីង បានព្រមានហុង កុងថា មិនត្រូវធ្វើសកម្មភាពឌឺដងរដ្ឋាភិ បាលទីក្រុងប៉េកាំងនោះឡើយ។ ការប្រកាសខាងលើគឺក្នុងពេលដែលលោកចូលរួមខួប២០ឆ្នាំថ្ងៃដែលអង់គ្លេស សងកោះហុង កុងទៅឲ្យចិន (1-71997-1-7-2017)។ លោកស៊ី ជីនពីងបានប្រកាសថា «រាល់ការប៉ុនប៉ង បំផ្លាញសន្តិសុខជាតិ ... Read More »

ភ្នំមាសតម្លៃមហាសាលរបស់កូរ៉េខាងជើងជាប្រភពនៃប្រាក់ចំណូលសម្រាប់កម្មវិធីបរមាណូ

មាសដែលមាននៅបាតភ្នំកូរ៉េខាងជើងគឺជាឃ្លាំងទ្រព្យដ៏ធំមហាសាលអាចធានាដល់ការផ្គត់ផ្គង់កម្មវិធីបរមាណូប្រទេសនេះជាច្រើនទស្សវត្សកន្លងមក។ ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំ២០១១ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្លាស់ប្តូរគោលនយោបាយ Songgun (ផ្តល់អាទិភាពយោធា) កាល ពីជំនាន់មុន ដោយគោលនយោបាយផ្តល់អាទិភាពទៅលើកម្លាំងបរមាណូ និងសេដ្ឋ កិច្ចវិញម្តង។ តាមអ្នកឯកទេសរបស់ The ... Read More »

ក្រុមហ៊ុន Google និងហ្វេសប៊ុក ឈរលំដាប់លេខ២ និងលេខ៣ ដែលជាក្រុមហ៊ុនរកប្រាក់ចំណូលច្រើនជាងគេ

  ក្រុមហ៊ុន (Alphabet Inc ) Google និងក្រុមហ៊ុនបណ្តាញសង្គម ហ្វេសបុក គឺជាក្រុមហ៊ុនដែលមានប្រាក់ចំណូលច្រើនជាងគេបំផុត លំដាប់ទី២ និងទី៣ បន្ទាប់ពីក្រុមហ៊ុន Amazon ជាប់លំដាប់លេខមួយ ជាក្រុមហ៊ុនរកប្រាក់ចំណូលច្រើនជាងគេបំផុតលើពិភពលោក។ ... Read More »

ចិនថ្កោលទោស ឯតៃវ៉ាន់វិញអរគុណអាមេរិកដែលបានលក់អាវុធឲ្យ

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យការខិតខំកន្លងមក ក្នុងការបង្កើនទំនាក់ទំនង អាមេរិកចិន លើគ្រប់វិស័យ ទាំងនយោបាយការបរទេស និងសេដ្ឋកិច្ច អាចប្រឈមនឹងការបែកបាក់ ។ ទំនាក់ទំនងដ៏ល្អទាំងនោះ ហាក់កំពុងតែសាបរលាប ... Read More »

Lionel Messi រៀបការជាមួយនឹងគូស្នេហ៍ពេលចូលវ័យ៣០ឆ្នាំ

Lionel Messi កំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លិបBarcelonaបាន រៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអធឹកអធមនៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។ កីឡាករ Lionel Messi បានរៀបការជាមួយនឹងគូរស្នេហ៍ដែល ស្រឡាញ់គ្នាតាំងពីកុមារភាពនាង Antonella Roccuzzo ដោយពួកគេមានកូន២ នាក់ទៅហើយគឺThiagoអាយុ៤ឆ្នាំ ... Read More »

ស្លាប់ និងរបួសជិត១០នាក់ក្នុងការបាញ់ប្រហារនៅមន្ទីរពេទ្យទីក្រុងញូវយ៉កអាមេរិក

អភិបាលក្រុងញូវយ៉ក លោក Bill De Blasio កាលពីថ្ងៃទី៣០ ខែមិថុនា បានប្រកាសថា មានមនុស្ស២នាក់ស្លាប់ និង៦នាក់រងរបួសក្នុងហេតុការបាញ់ប្រហារនៅមន្ទីរពេទ្យ Bronx Lebanon ក្នុងទីក្រុងនេះ។ ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងកាលពីវេលាម៉ោង២ និង៥៥នាទី ... Read More »

កាស Roller MK01 មានតម្លៃ 3.000 ដុល្លារមើលទៅដូចខ្សែដៃដែក

កាសត្រចៀកជាទូទៅផ្តល់នូវសម្លេងល្អប្រសើរជាងសម្លេងតូចៗនៅក្នុងត្រចៀក។ វាគឺជាការផ្លាស់ប្តូរមួយសម្រាប់ទទួលបានការស្តាប់តន្ត្រីល្អប្រសើរជាងមុន ដែលអ្នកតហរូវយួរឧបករណ៍សំពីងសំពោងនិងធំជាងមុន។ឥឡូវនេះអ្នកអាចរមូលកាសត្រចៀកមួយគូហើយគ្រាន់តែទុកដាក់ពួកគេនៅក្នុងហោប៉ៅអាវនោះគឺ Luzli Roller MK01 ជាកាសធ្វើពីដែកអ៊ីណុកនិងអាលុយមីញ៉ូមដែលមានខ្សែក្បាលស្រដៀងទៅនឹងខ្សែដៃដែកនៅលើនាឡិកាមួយ។ ខ្សែរបស់វាអាចបត់បែនបានអនុញ្ញាតឱ្យពួកគេរមូលទៅក្នុងកញ្ចប់តូចនិងចល័តបាន។ នេះបើយោងតាម Luzli កាស Roller MK01 មានស្រទាប់ដែកអ៊ីណុកចំនួន 22 ... Read More »

កុមារនៅប្រទេសស៊ូម៉ាលីប្រមាណ២០០០០នាក់ប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសសូម៉ាលី បានធ្វើឲ្យ ប្រទេសនេះប្រឈមនឹង អសន្តិសុខ យ៉ាងខ្លាំង ពលរដ្ឋរស់នៅវេទនា អត់ឃ្លាន ហើយប្រឈមនឹងការវាយប្រហារជាបន្តបន្ទាប់។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីកុមារបច្ចុប្បន្នកុមារ នៅក្នុង ប្រទេសសូម៉ាលី ដែលមានចំនួនប្រមាណ ជា២០០០០នាក់ នៅទូទាំងប្រទេសកំពុង ... Read More »

អាមេរិក កូរ៉េខាងត្បូងពិភាក្សាគ្នាស្តីពីស្ថានភាពកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក និងសមភាគីកូរ៉េ ខាងត្បូង លោក Moon Jae In បានពិភាក្សាគ្នាស្តីពីស្ថានភាពនៅកូរ៉េខាងជើងក្នុង នោះមានកម្មវិធីបរមាណូកាំជ្រួចមីស៊ីល និងការគំរាមកំហែង។ សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Young ... Read More »

វិភាគអន្តរជាតិ៖ រុស្ស៊ីចោទប្រកាន់អាមេរិកថាបានប្រើប្រាស់ល្បិច«អាវុធគីមី»ដើម្បីវាយប្រហារស៊ីរី

យុទ្ធសាស្ត្រ ផ្សព្វផ្សាយព័ត៌មានរបស់ អាមេរិក ថាស៊ីរីត្រៀមលក្ខណៈវាយប្រហារអាវុធគីមីសាស្ត្រ គឺជាផែនការដើម្បីបើកផ្លូវឲ្យអាមេរិក ប្រើប្រាស់កម្លាំងយោធា វាយ ប្រហារស៊ីរី ដោយលើកយកហេតុផលមិន សមស្របទាំងនោះ។ នៅក្នុងសេចក្តីប្រកាសរបស់រុស្ស៊ីកាលពីថ្ងៃទី២៩ ខែមិថុនា ក្រោយពេលអាមេរិកផ្សព្វផ្សាយព័ត៌មានថា ទាហានស៊ីរីត្រៀម លក្ខណៈ ... Read More »

រូបភាពនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីសុីជីនពីងទៅកាន់ហុងកុង

នៅក្នុងឱកាសខួប២០ឆ្នាំថ្ងៃដែល អង់គ្លេសបានសងកោះហុងកុង ដែល ជាកូននាគ សេដ្ឋកិច្ចនៅតំបន់អាស៊ីទៅ ឲ្យចិន នៅក្នុងឆ្នាំនេះ មានការរៀបចំជាទ្រង់ ទ្រាយធំដោយមាន ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅចូលរួមផងដែរ។ មេដឹកនាំចិន ហុងកុង ... Read More »

លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅបារាំងក្នុងខែកក្កដា

មេដឹកនាំសហរដ្ឋ អាមេរិកត្រូវបាន បារាំងអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីព្យុហយាត្រាថ្ងៃបុណ្យជាតិ ១៤ កក្កដា ឆ្នាំ២០១៧ ដោយសារតែត្រូវនឹង ខួប១០០ឆ្នាំ នៃការចូលរួមរបស់កងទ័ព អាមេរិកនៅក្នុងសង្រ្គាមលោកលើកទី១ផង ដែរ។ ប្រធានាធិបតីបារាំងលោក អេមម៉ានុយ អែល ... Read More »

អាមេរិកយល់ព្រមលក់អាវុធមានតម្លៃជាង១,៤២ពាន់លានដុល្លារឲ្យកោះតៃវ៉ាន់

ក្រសួងការបរទេសអាមេរិកបានសម្រេចលក់អាវុធមានតម្លៃដល់ទៅ១,៤២ពាន់ លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់ បង្កឲ្យខឹងសម្បាយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ សារព័ត៌មាន New York Times បាន ផ្សាយថាការសម្រេចខាងលើបានអនុម័តកាលពីថ្ងៃទី២៩ ខែមិថុនា ជាសញ្ញាមួយ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់ប្រធា នាធិបតី ... Read More »

អាមេរិកហាមយកកំព្យួទ័រយួរដៃឡើងយន្តហោះ ដើម្បីសុវត្ថិភាពអ្នកដំណើរ

ដើម្បីសុវត្ថិភាព អាមេរិកបានសម្រេចដាក់បម្រាមនៅក្នុងអាកាសយានដ្ឋានចំនួន១០កន្លែង ដែលមានអ្នកដំណើរមកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រីក ដោយក្នុងនោះ អ្នកដំណើរត្រូវបានហាមប្រាមយកកំព្យួទ័រយួរដៃ នៅគ្រាកំពុងធ្វើដំណើរតាមយន្តហោះ មកកាន់សហរដ្ឋអាមេរិក និងវត្ថុធាតុផ្សេងៗទៀត។ នេះជាវិធានការសន្តិសុខថ្មីរបស់អាមេរិក។ លោក John Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខ សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានថ្មីមួយនេះ ... Read More »

មិនចាប់អារម្មណ៍នឹងហង្សក្រហម ឬតោខៀវទេ ទៅកើបលុយនៅចិនវិញ

កីឡាករPierre Ermerick Aubameyang ខ្សែប្រយុទ្ធរបស់ក្លិប Dortmund អាចក្លាយជាកីឡាករល្បីក្រោយគេបំផុតដែលផ្ទេរទៅកើបលុយនៅលីកកំពូលចិនក្នុងរដូវក្ដៅនេះ។ បើយោងតាមសារព័ត៌មានអាល្លឺម៉ង់ Sport Bild ក្លិបធំ២ របស់អង់គ្លេសហង្ស ក្រហមLiverpool និងតោខៀវ Chelsea ចាប់អារម្មណ៍ចង់បាន ... Read More »

Usain Boltឈ្នះការប្រណាំង១០០ម៉ែត្រនៅប្រទេសឆេក

កីឡាករសញ្ជាតិចាំមៃកា Usain Boltបានទទួលជ័យជម្នះនៅក្នុងការរត់ប្រណាំងរយះចំងាយ១០០ម៉ែត្រក្នុងទីក្រុង Ostrava ប្រទេសឆេក។ Usain Boltបានចាប់ផ្តើមរត់យឺតៗប៉ុណ្ណោះប៉ុន្តែអាចយកឈ្នះលើគូប្រកួត សញ្ជាតិគុយបាYunier Perezដោយប្រើថេរវេលា១០,០៦វិនាទី។ បុរសកំពូលល្បឿនវ័យ៣០ឆ្នាំនេះបាននិយាយក្រោយការ ប្រកួតចប់ថា “ខ្ញុំស្រលាញ់កំលាំងអ្នកគាំទ្រនៅទីណាស់ហេតុ ដូចនេះទើបខ្ញុំបានត្រលប់មកវិញ។ ខ្ញុំនិយាយថាខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។” Usain ... Read More »

ចិនផ្តល់អាវុធរាប់ពាន់ដើមដល់ហ្វុីលីពីនសម្រាប់ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម

ចិនបានផ្តល់កាំភ្លើងរាប់សិបពាន់ដើមដល់ហ្វុីលីពីនដើម្បីជួយដល់ប្រទេសនេះ ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មម៉ៅតេ ដែលមានភាពជិតស្និទ្ធជាមួយក្រុម IS នៅទីក្រុងម៉ារ៉ាវី។ នេះជាលើកទី១ដែល ចិនផ្តល់អាវុធកម្ចាត់ក្រុមភេរវកម្មចាប់តាំងពីក្រុម IS បានដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ជាង១ខែកន្លងមក។ ប្រធានាធិបតីហ្វុីលីពីន លោក ឌុយទែរ តេ ... Read More »

បច្ចុប្បន្នសង្គ្រាមអុីនធើណេតកំពុងតែផ្ទុះឡើងលើពិភពលោក

ការវាយប្រហារតាមបណ្តាញ របស់ ប្រទេសមហាអំណាច អាមេរិក រុស្ស៊ី និង អឺរ៉ុបកំពុងតែកើតឡើងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ រយៈពេលចុងក្រោយនេះមានការវាយប្រហារតាមប្រព័ន្ធអុីនធើណេត ទ្រង់ទ្រាយដ៏ធំកម្រមានមួយ ដែលប៉ះពាល់ដល់ស្ទើរតែគ្រប់ប្រទេសនៅទូទាំងពិភពលោកធ្វើឲ្យប្រមុខទីភ្នាក់ងារចារកិច្ចហុល្លង់បានទាញសញ្ញាអាសន្នថា ពិភពលោកយើងកំពុងប្រឈមមុខនឹងហានិភ័យដ៏ខ្ពស់ នៃការវាយប្រហារតាមប្រព័ន្ធអុីនធើណេត ដែលអាចនឹងបង្កឲ្យមានភាពចលាចលធ្ងន់ធ្ងរ។ គ្រប់ប្រទេសទាំងអស់ត្រូវតែប្រុងប្រៀបខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងខាងផ្នែកព័ត៌មានវិទ្យា។ ... Read More »

ឈីលីឡើទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិឈីលីដែលជាក្រុមអតីតម្ចាស់ជើងឯកតំបន់អាមេរិកខាងត្បូងបានយកឈ្នះ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូព័រទុយហ្គាល់ដោយការកាត់សេចក្តីទាល់បាល់ប៉េណាល់ទីក្នុង លទ្ធផល ៣-០ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Confederations Cup នៅប្រទេសរុស្សុី កាល ពីថ្ងៃពុធ។ អ្នកចាំទីក្រុមជម្រើសជាតិឈីលី Claudio Bravo បានសង្គ្រោះបាល់ប៉េណាល់ចំនួន៣គ្រាប់ ជាប់ៗគ្នាដើម្បីជួយឲ្យក្រុមរបស់គេទទួលជ័យជម្នះលើក្រុមជម្រើសជាតិព័រទុយហ្គាល់ ... Read More »

កូរ៉េខាងជើងប្រកាសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូងពីបទប៉ុនប៉ងធ្វើឃាតលោកគីម ជុងអ៊ុន

សារព័ត៌មានជប៉ុន Asahi Shimbun បានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី ផាក គឿនហេ ធ្លាប់បានចុះហត្ថលេខាលើលិខិតអនុញ្ញាតឲ្យ កម្លាំង ចារកិច្ចប្រទេសនេះ ធ្វើឃាតមេដឹកនាំកូរ៉េ ខាងជើង គីម ... Read More »