ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កីឡាករ Mo Farah ឈ្នះការរត់ប្រណាំង៣ពាន់ម៉ែត្រនៅ Birmingham Diamond League

កីឡាករMo Farahបានឈ្នះការប្រកួតរត់ប្រណាំងចំណាយ៣ពាន់ម៉ែត្រនៅក្នុងកម្មវិធី Diamond Leagueនៃទីក្រុងBirmingham។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានប្រើពេលវេលាចំនួន៧នាទី និង៣៨,៦៤វិនាទី។ ម្ចាស់មេដាយមាសអូឡាំពិក២សម័យរូបនេះក៏បាននិយាយក្រោយការប្រកួតចប់ថា “នេះគឺជាអ្វីដែលខ្ញុំចង់ បាន ដែលតែងតែស្រមៃតាំងពីតូចមកថាចង់រត់តំណាងឲ្យ ចក្រភពអង់គ្លេស” ។ គួរបញ្ជាក់ថា Mo Farah ... Read More »

អុីរ៉ង់ប្រកាសបន្តកម្មវិធីកាំជ្រួចមីស៊ីលបើទោះមានការជំទាស់ពីអាមេរិកក្តី

កាលពីថ្ងៃទី២០ ខែសីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិអុីរ៉ង់ លោក Amir Hatami បញ្ជាក់ថា កម្មវិធីកាំជ្រួចមីស៊ីល របស់ប្រទេសនេះនឹងបន្តទៅមុខ ហើយ លោកសន្យាថា នឹងបន្តសកម្មភាពក្នុង វិស័យឧស្សាហកម្មការពារជាតិ ។ ... Read More »

ទាហានអាមេរិកនិងកូរ៉េខាងត្បូងជិត៧មុឺននាក់ចាប់ផ្តើមធ្វើសមយុទ្ធ «អ្នកការពារសេរីភាព Ulchi»

នៅព្រឹកថ្ងៃទី២១ ខែសីហា កូរ៉េខាង ត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសម យុទ្ធយោធារួមគ្នាជាទ្រង់ទ្រាយធំ ដោយ មានការចូលរួមពីកម្លាំងទាហានរាប់មុឺន នាក់របស់ប្រទេសទាំងពីរ។ សមយុទ្ធកើតឡើងក្នុងពេលដែលមានភាពតានតឹងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបាន បាញ់មីស៊ីលសាកល្បងដោយជោគជ័យ ហើយមីស៊ីលនោះអាចវាយប្រហារនៅ គ្រប់ទិសទីក្នុងទឹកដីអាមេរិក។ ... Read More »

ពលរដ្ឋកោះហុងកុងរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងតុលាការកាត់ទោសមេដឹកនាំក្រុមប្រឆាំង៣រូ

ពលរដ្ឋហុងកុងរាប់ពាន់នាក់ បានមក តវ៉ា នៅខាងមុខសាលាឧទ្ធរណ៍ នៅថ្ងៃ អាទិត្យទី២០ ខែសីហា ដើម្បីបរិហារ អំពីសាលក្រមនេះ ដែលពួកគេចាត់ទុកថា ជាសារគំរាម ដល់ស្មារតីរបស់យុវជន ហុងកុង ពីសំណាក់ រដ្ឋាភិបាលចិនប៉េ ... Read More »

នាវាចម្បាំងសហរដ្ឋអាមេរិកប៉ះទង្គិចគ្នាជាមួយនាវាដឹកប្រេងប្រទេសសិង្ហបុរីនាវិក១០នាក់បាត់ខ្លួន

នាវាចម្បាំង John s McCainរបស់ អាមេរិក រងការខូចខាតយ៉ាងដំណំ ដោយសារតែការប៉ះទង្គិចគ្នាជាមួយនាវា ពាណិ ជ្ជកម្មរបស់សិង្ហបុរី នៅពេលដែលកំពុង ធ្វើដំណើរ នៅភាគខាងត្បូង សមុទ្រសិង្ហ បុរី។ នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ ... Read More »

វិភាគអន្តរជាតិ៖ ការធ្វើសង្គ្រាមរបស់អាមេរិក គឺជាកាតព្វកិច្ចសន្តិភាពពិភពលោក ឬក៏ដើម្បីពង្រឹងអំណាច?

ក្រុមអ្នកវិភាគបានលើកឡើងថា ការ ដែលអាមេរិក ចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសគឺដើម្បីពង្រឹងអំណាចរបស់ខ្លួនច្រើនជាងការស្វែងរកសន្តិភាពឲ្យពិភពលោក ។ ប្រទេសដែលអាមេរិកចូលរួមធ្វើសង្គ្រាមភាគច្រើនគឺជាប្រទេសសត្រូវរបស់អាមេរិក ដែលអាចគំរាមកំហែងមហា អំណាចអាមេរិកនាពេលអនាគត។ ប៉ុន្តែ មន្ត្រីយោធាអាមេរិកបានលើក ឡើងថា ការធ្វើសង្គ្រាមរបស់អាមេរិកនៅជុំវិញពិភពលោក មិនមែនជាការញៀន សង្គ្រាមនោះឡើយ គឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បីបញ្ជាក់ពីមហាអំណាចដែល ... Read More »

វាយប្រហារភេរវកម្មនៅអេហ្ស៊ីស្លាប់ និងរបួសជិត២០០នាក់ រដ្ឋាភិបាលប្រកាសអាសន្ន៣ខែ

បន្ទាប់ពីមានការវាយប្រហារភេរវកម្មការបំផ្ទុះគ្រាប់បេកពីរលើកនៅភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ និងជាង ១២០នាក់ទៀតរងរបួសកាលពីថ្ងៃទី២០ ខែសីហា។ នៅពេលនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisiបានប្រកាសតាមទូរទស្សន៍មួយឲ្យដឹងថា ស្ថានភាពអាសន្នរយៈពេល ៣ខែ។ ការប្រកាសដាក់ ប្រទេសក្នុងភាពអាសននេះការវាយប្រហារដោយគ្រាប់បែកនៅទីលាន Mar Girgisនៃទីក្រុង ... Read More »

ទីក្រុងចំនួន១០ ដែលមានលក្ខណៈរស់នៅរបស់ពលរដ្ឋអាក្រក់បំផុតលើពិភពលោក

ភាពតានតឹងដោយសង្គ្រាមអំពើហិង្សា ខ្វះហេរដ្ឋរចនាសម្ព័ន្ធ សេវាសុខាភិបាលអបរំ មិនល្អធ្វើឲ្យទីក្រុងទាំងនោះធ្លាក់ក្នុងស្ថានភាព ដែលមានពលរដ្ឋរស់នៅយ៉ាងលំបាកវេទនាបំផុតលើបិភពលោក។ ខាងក្រោយនេះ គឺជាទីក្រុងទាំង១០លើពិភពលោក ដែលពលរដ្ឋរស់នៅលំបាកបំផុតគិតតាមពិន្ទុ ១០០ ទីក្រុងគីវប្រទេសអ៊ុយក្រែន មាន៤៧,៨ពិន្ទុ៖រដ្ឋធានី ប្រទេសអ៊ុយក្រេនកំពុងប្រឈមនឹងការរស់នៅអាក្រក់បំផុត ហើយតួលេខ នៃការរស់នៅក្នុងទីក្រុងគីវធ្លាក់ចុះ២១,៤ពិន្ទុ ។ ... Read More »

Chelsea យកឈ្នះ Tottenham ក្រៅទឹកដីយ៉ាងត្រដាបត្រដួស

ក្រុមតោខៀវ Chelsea អតីតម្ចាស់ជើងឯកអង់គ្លេស Premier League បានយកឈ្នះក្រុមខ្លាំង Tottenham ក្នុងលទ្ធផល ២-១ យ៉ាងត្រដាបត្រដួស ខណៈដែលក្រុមមួយនេះបានសាងស្នាដៃ ទទួលបាន៣ពិន្ទុក្រោយពីបរាជ័យកាលពីសប្តាហ៍ទី១ក្នុងការប្រកួតបើករដូវកាលថ្មីកន្លងទៅ។ ២គ្រាប់របស់ក្រុមតោខៀវ Chelsea រកបានដោយកីឡាករ ... Read More »

Neymar បង្ហាញថ្វីជើងយ៉ាងល្អជួយPSG ឈ្នះ Toulouse ៦-២

កាលពីរាត្រីថ្ងៃទី២០ ខែសីហា ខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីល Neymar បានក្លាយជាតារាងឆ្នើមចាប់តាំងពីចាប់ផ្តើមប្រកួតរហូតដល់បញ្ចប់ នៅក្នុងការបង្ហាញខ្លួនលើទឹកដីខ្លួនឯងជាលើកទី១របស់គេសម្រាប់ក្រុម Paris Saint-Germain តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបំបាក់ក្រុម Toulouse យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-២ ក្នុងការប្រកួតក្របខ័ណ្ឌបារាំង Ligue ... Read More »

Real Madrid និង Barcelona ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើករដូវកាលថ្មីនៅ La Liga

ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះក្រុម Deportivo ៣ ទល់នឹង០ នៅក្នុងការប្រកួតក្របខ័ណ្ឌអេស្ប៉ាញ La Liga សប្ដាហ៍ទីមួយរបស់ខ្លួន។ ការប្រកួតកាលពីរាត្រីថ្ងៃទី២០ ខែសីហា ក្រុមម្ចាស់ផ្ទះមានឱកាសគ្របសង្កត់លើក្រុម Real ... Read More »

មាន់ខ្នាយមាសTottenham Hotspurប្រមាញ់បានខ្សែការពារ Sanchez ពីAjax

ក្លិបមាន់ខ្នាយមាសTottenham Hotspurបានទទួលជោគជ័យក្នុង ការទិញកីឡាករDavinson Sanchez ពីក្លិបហុល្លង់Ajax ក្នុងតម្លៃផ្ទេរ៤២លានផោន។ ខ្សែការពារកណ្តាលកូឡុំប៊ីវ័យ២១ឆ្នាំរូបនេះបានចុះហត្ថលេខាមកលេងឲ្យ Spurs រយះពេល៦ឆ្នាំពោលគឺដល់ឆ្នាំ២០២៣។ Sanchez បានប្រាប់គេហទំព័រផ្លូវការរបស់ Tottenham ថា “ខ្ញុំសូមអរគុណដល់គ្រូបង្វឹកអ្នកគ្រប់គ្រងកីឡាករនិងអ្នកគាំទ្ររបស់ក្លិប Ajax ... Read More »

ទួរគីព្យាករថានឹងរងការវាយប្រហារដោយរញ្ជួយដីកម្រិត៧រិុចទ័រ

សារព័ត៌មាន ស៊ីនហួ បានចុះផ្សាយ កាលពី យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយបានដកស្រង់ការប្រកាសរបស់ក្រុមអ្នកឯកទេសស្តីពីការរញ្ជួយដីមកពីសាកលវិទ្យាល័យ Bogazici University នៅក្រុង Kandilli បានឲ្យដឹងថានឹងមានគ្រោះរញ្ជួយដីកម្រិត៧រ៉ិចទ័រ កើតឡើងនៅតំបន់ Marmara ... Read More »

វាយប្រហារភេរវកម្មនៅអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះសម្លាប់មនុស្សអស់៣៣០នាក់

ចាប់តាំងពីខែមករា ឆ្នាំ២០១៥មកទល់ ពេលនេះ មានការវាយប្រហារភេរវកម្មនៅអឺរ៉ុបកើនឡើងជាបន្តបន្ទាប់ គឺចាប់តាំងពី ការវាយប្រហារ ទៅលើទីស្នាក់ការកាសែតត្លុករបស់បារាំង Charlie Hebdo ។ ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង ... Read More »

វិភាគអន្តរជាតិ៖ ក្រុមគ្រូទាយដ៏ល្បីលើពិភពលោកព្យាករពីជោគវាសនារបស់កូរ៉េខាងជើង

គ្រូទាយដ៏ល្បីល្បាញលំដាប់ពិភព លោក បានលើកឡើងពីការព្យាកររបស់ ខ្លួនថា សង្គ្រាមអាមេរិក និងកូរ៉េខាងជើង នឹងធ្វើឲ្យពិភពលោកឆ្ពោះទៅរកថ្ងៃអវសាន។ លោក Levi Saadia Nahmani មេដឹក នាំសាសនាជនជាតិជ្វីហ្វ បានព្រមានថា សង្គ្រាមអាមេរិកនិងកូរ៉េខាងជើង ... Read More »

រុស្ស៊ីមិនឲ្យចាញ់អាមេរិកនៅក្នុងវិស័យអាវុធឡើយ

កាលពីដើមខែសីហា អាមេរិកបានសាកល្បងមីស៊ីលឆ្លងទ្វីបICBMបំពាក់ក្បាល់គ្រាប់បរមាណូ ដោយជោគជ័យ ហើយការសាកល្បងនោះត្រូវបានក្រុមអ្នកវិភាគបញ្ជាក់ថា មិនគំរាមតែកូរ៉េខាងជើង តែមួយនោះឡើយ គឺគំរាមទាំងចិន និងរុស្ស៊ីផងដែរ ដែលអាមេរិកចាត់ទុកជាសត្រូវរបស់ខ្លួន។ នៅដើមខែសីហាកម្លាំងទាហានអាកាសអាមេរិកបានបាញ់សាកល្បងមីស៊ីល Minuteman-3 ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា ។ ... Read More »

ហ្វាំងឡង់ រងការវាយប្រហារ ស្លាប់និងរបួសជិត១០នាក់

សារព័ត៌មាន The Guardian របស់អង់គ្លេសបានផ្សាយថា មានករណីវាយប្រហារដោយកាំបិទ កើតឡើងនៅទីក្រុង Turku ប្រទេសហ្វាំងឡង់ បណ្តាលឲ្យមន្សុស ២នាក់ស្លាប់ និង៦នាក់រងរបួស។ ប៉ូលិសហ្វាំងឡង់ បានឲ្យដឹងថា នៅពេលនេះមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់ថា តើ ... Read More »

បាក់ដីនៅកុងហ្គោស្លាប់និងរបួសកើនឡើងជិត២០០នាក់

សារព័ត៌មានស៊ីនហួបានផ្សាយថា មាន ករណីបាក់ដី ហូរច្រោះ ភក់ល្បាប់ ពីលើភ្នំ ស្ថិតនៅទីក្រុង​ Tora ជិតបឹង Albert ភាគឦសាន សាធារណរដ្ឋកុងហ្គោ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៤០ នាក់ និង ... Read More »

វិភាគអន្តរជាតិ៖ តំណែងប្រធានាធិបតីរបស់លោក អាល់ អាសាដពិបាករក្សាក្រោយ អ.ស.ប ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម

នៅពេលនេះបើទោះបីមានការការពារ ពីប្រទេសរុស្ស៊ីលើរបបដឹកនាំស៊ីរីរបស់លោកអាល់ អាសាដ ក៏ពិបាកក្នុងការគេច វេះខ្លាំងណាស់ ពេលដែលអង្គការសហ ប្រជាជាតិមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្គ្រាម។ បច្ចុប្បន្នសង្គ្រាមនៅក្នុងប្រទេសស៊ីរីវាយប្រហារទៅលើក្រុមភេរវកម្មមានភាពរីក ចម្រើនទៅមុខ ដោយទាហានរដ្ឋាភិបាលស៊ីរី មានការជួយជ្រោមជ្រែងពី រុស្ស៊ីនិងអីុរ៉ង់ បានយកឈ្នះជាបន្តបន្ទាប់នៅក្នុងសមរ ភូមិ។ ក្រុមអ្នកវិភាគបានលើកឡើងថា ... Read More »

ភេរវកម្មនៅអេស្ប៉ាញដោយការបើករថយន្តបុកសម្លាប់មនុស្ស ប៉ូលិសបាញ់សម្លាប់ជនសង្ស័យ៥នាក់

ភ្នាក់ងារប៊ីប៊ីស៊ីបានរាយការណ៍ថា ពេលនេះ ក្រុមភេរវកម្មវាយប្រហារនៅអេស្ប៉ាញដោយបើករថយន្តបុកចូលហ្វូងមនុស្សកំពុងថ្មើរជើងនោះ៥នាក់​ត្រូវបានប៉ូលិសបាញ់សម្លាប់ ដោយសារតែតដៃជាមួយប៉ូលិស។ វាយប្រហារភេរវកម្ម២លើក កើតឡើង នៅសង្កាត់ Alcanar ស្ថិតក្នុងទីក្រុង Catalonia ហើយប៉ូលិសបានបាញ់សម្លាប់ខ្មាន់ កាំភ្លើង៤នាក់ នៅក្នុងការវាយប្រហារភេរវ កម្ម។ ការវាយប្រហារកើតឡើងក្រោយ ... Read More »

កូរ៉េខាងជើងព្រមានថាការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូងគឺជាសោកនាដកម្ម

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាន ថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើសម យុទ្ធរួមរវាងអាមេរិក នឹងកូរ៉េខាងត្បូងនៅ ចុងខែសីហានេះដោយចាត់ទុកថានេះជាសោកនាដកម្ម។ សារព័ត៌មាន កូរ៉េខាងជើង KCNAបានផ្សាយថា«ការធ្វើសមយុទ្ធរួមរបស់ អាមេរិក និងកូរ៉េខាងត្បូងដែលមានឈ្មោះថា«អ្នកការពារសេរីភាព Ulchi នៅ សប្តាហ៍ក្រោយ នឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅ ... Read More »

សារព័ត៌មានកូរ៉េខាងជើងផ្សព្វផ្សាយរូបត្លុកពីកាំជ្រួចមិស៊ីលកូរ៉េខាងជើងជាច្រើនបំផ្លាញអគារសភាអាមេរិក

នៅក្នុងរូបត្លុក ដែលកូរ៉េខាងជើងបានផ្សព្វផ្សាយនោះមានដោយមានសរសេរអក្សរធំៗថា «ទឹកដីអាមេរិក ទាំងមូលស្ថិតនៅក្នុងគោលដៅបាញ់ប្រហាររបស់មីស៊ីលកូរ៉េខាងជើង» ។ សារព័ត៌មាន Daily Mail បានផ្សាយថា នេះជាចម្លើយរបស់ទីក្រុងព្យុងយ៉ាង ទៅលើការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក និងអង្គការសហប្រជាជាតិ ។ នៅក្នុង រូបភាព ... Read More »

ថៃបង្កើនកម្លាំងប៉ូលិសការពារនៅថ្ងៃប្រកាសសាលក្រម រឿងក្តីលោកស្រីយីងឡាក់

កម្លាំងប៉ូលិស ជាង ២៥០០នាក់ត្រូវបានដាក់ពង្រាយ ការពារតុលាការកំពូលនៅទីក្រុងបាំងកក់ នាថ្ងៃទិ២៥ ខែសីហា ខាងមុខ គឺជាថ្ងៃដែល តុលាការបានប្រកាសសាលក្រមរឿងក្តី របស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវាត្រា។ ស្នងការរងប៉ូលិសទីក្រុងបាំងកក លោក Panurat Lakboon ... Read More »

ទូរស័ព្ទស៊េរី Asus Zenfone 4 ផ្តល់ជូននូវកាមរ៉ាពីរនៅលើទូរស័ព្ទប្រាំម៉ូដែលនិងមានមួយម៉ូដែលអាចថតវីដេអូ Selfie 4K

ក្រុមហ៊ុន Asus បានបង្ហាញទូរស័ព្ទថ្មីនៃស៊េរី Zenfone 4 របស់ខ្លួនដូចជា ZenFone 4, ZenFone Max, ZenFone 4 Max Pro, ZenFone ... Read More »

វាយប្រហារភេរវកម្មនៅប្រទេសអេស្ប៉ាញស្លាប់១៣នាក់ របួសជាង១០០នាក់

ក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ការវាយ​របស់ខ្លួននៅប្រទេសអេស្ប៉ាញសម្លាប់មនុស្ស១៣នាក់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយបើករថយន្តធុនធំបំបុកចូលអ្នកថ្មើរជើងនៅក្នុងទីក្រុងបាសេឡូណាតែម្តង។ ប៉ូលិសបានថ្លែងថា ជនសង្ស័យ២នាក់ត្រូវចាប់ខ្លួន ជនជាតិអេស្ប៉ាញម្នាក់ និងជនជាតិម៉ូរ៉ុកម្នាក់ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួន កំពុងស្ថិតតាមប្រមាញ់របស់ប៉ូលិស។ ប៉ូលិសបញ្ជាក់ថា ... Read More »

ស្លាប់និងបាត់ខ្លួនកើនឡើងជាង១ពាន់នាក់ដោយគ្រោះទឹកជំនន់នៅសៀរ៉ាឡេអូន

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ ខ្លាំងនៅទីក្រុង Freetown ប្រទេសសៀរ៉ាឡេអូនបណ្តាលឲ្យមានអ្នកស្លាប់កើន ឡើងជាបន្តបន្ទាប់។ នៅពេលនេះដែរសាច់ ញាតិនៃជនរងគ្រោះ ដោយទឹកជំនន់បានប្រមូលផ្តុំគ្នានៅខាងក្រៅកន្លែងដាក់សពនៅទីក្រុងហ្វ្រុីថោន Freetown ដើម្បីទទួលយកសពសាច់ញាតិរបស់ខ្លួន។ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នេះកើនឡើងជាបន្តបន្ទាប់ គិតមកដល់ ថ្ងៃទី១៧ ខែសីហានេះ កើនឡើងដល់ ... Read More »

អ៊ុយក្រែនរកឃើញអ្នកដែលលក់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបឲ្យកូរ៉េខាងជើង

  ក្រោយពេលសារព័ត៌មានអាមេរិក The New York times បានផ្សាព្វផ្សាយព័ត៌មាន ថា អ៊ុយក្រែន លក់បច្ចេកវិទ្យាមីស៊ីលឆ្លង ទ្វីបឲ្យកូរ៉េខាងជើង តាមទីផ្សារងងឹតរួចមក នៅពេលនេះ អ៊ុយក្រែនបានប្រតិកម្មដោយចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការលក់បច្ចេកវិទ្យាមីស៊ីលឲ្យកូរ៉េខាងជើង។ ... Read More »

នៅឆមាសទី២សេដ្ឋកិច្ចចិននឹងកើនឡើងខ្ពស់

នៅឆមាសទី១ឆ្នាំ២០១៧ សេដ្ឋកិច្ច ចិន មិនមានការរីកចម្រើនដូចការរំពឹងទុកនោះទេ ដោយទុកឲ្យប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២នៅតំបន់អាស៊ីគឺជប៉ុន មានកំណើនដល់ទៅ៤ភាគរយនៅឆមាស ទីមួយ។ សារព័ត៌មាន China mail នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧បាន ដកស្រង់សម្តី ក្រុមអ្នកជំនាញមកបញ្ជាក់ថា ... Read More »

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំសរសើរលោកគីម ជុងអ៊ុន មានការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ Twitter ថាគីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង មានការសម្រេចចិត្តប្រកបដោយភាពវៃ ឆ្លាត និងសមស្របទៅលើស្ថានភាព បច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ ក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ... Read More »

បាញ់ប្រហារនៅក្នុងមន្ទីរឃុំឃាំងប្រទេសវេណេហ្សុ៊យអេឡាស្លាប់៣៧នាក់

នៅពេលដែលមានការបាញ់ប្រហារ កើតឡើង នៅក្នុងមន្ទីរឃុំឃាំងបណ្តោះ អាសន្ននោះ មានជនជាប់ចោទ១១០ កំពុង រង់ចាំតុលាការកាត់ក្តី។ នៅក្នុងការបាញ់ប្រហារគ្នារវាងក្រុមអ្នកទោស នឹងអ្នក ការពារនោះបណ្តាលឲ្យ មនុស្ស៣៧នាក់ ស្លាប់ ស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Puerto Ayacucho ... Read More »