ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ពូទីន ដកហូតតំណែងមន្ត្រីយោធាជាច្រើនរូប

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាដកតំណែងមន្ត្រីយោធាជាច្រើនរូបនៅក្នុងក្រសួងគ្រប់គ្រងគ្រោះអាសន្ន។ ក្នុងចំណោមមន្ត្រីដែលបានដកតំណែងនោះមានឧត្តមសេនីយ៍ទោ VladimirArtamonov , រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន Sergei Vorontsov ជាដើម ។ ក្រៅពីនេះលោកពូទីន ក៏បានដកហូតតំណែងមន្ត្រីក្នុងតំបន់មួយចំនួន ... Read More »

ចិនជ្រើសរើស អ្នកបកប្រែភាសាកូរ៉េខាងជើងជាបន្ទាន់ ដោយខ្លាចសង្គ្រាមកើតឡើង ជនភៀសខ្លួនជាច្រើនចូលទឹកដីចិន

ចិនបានជ្រើសរើស អ្នកបកប្រែភាសាកូរ៉េខាងជើងជាបន្ទាន់ និងច្រើននាក់ ដើម្បីការពារ នៅពេលមានសង្គ្រាម កើតឡើង ពេលនោះ ប្រាកដជាមានជនជាតិកូរ៉េជាច្រើនភៀសខ្លួនទៅកាន់ប្រទេសចិន អាចបង្កផលលំបាក ប្រសិនបើខ្វះអ្នកបកប្រែនោះ។ សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ទីក្រុង ដានដុង ... Read More »

បាតុកម្មនៅទូទាំងអឺរ៉ុបក្នុងទិវាពលកម្មអន្តរជាតិ

ថ្ងៃទី១ ខែឧសភា មានបាតុកម្មក្លាយទៅជាអំពើហិង្សាកើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារំាងក្នុងទិវាពលកម្មអន្តរជាតិ។ អំពើហិង្សាខាងលើកើតឡើងនៅពេលដែលមិនដល់១សប្តាហ៍ទៀត មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី២។ ពេលដំបូងក្រុមកម្មករបាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ប៉ុន្តែក្រោយមកក្រុមបាតុករក៏បានគប់ដបសាំង ដុំថ្ម និងវត្ថុជាច្រើនទៀតទៅលើកម្លាំងសន្តិសុខ បង្ខំឲ្យសន្តិសុខត្រូវ ប្រើដំបង និងគ្រាប់បែកផ្សែងដើម្បីទប់ទល់វិញ។ ក្រុមសន្តិសុខបានឲ្យដឹងថា ក្រុមបាតុកម្មមកពីក្រុមជ្រុលនិយមដែលធ្លាប់ធ្វើបាតុកម្ម ... Read More »

សហព័ន្ធបាល់ទាត់ពិភពលោកពិន័យប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិកដោយសារអ្នកគាំទ្រស្រែកច្រៀងបែបរើសអើងស្រឡាញ់ភេទដូចគ្នា

សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់ពិន័យជាទឹកប្រាក់ទៅលើសហព័ន្ធកីឡាប្រទេសប្រេស៊ីល អាហ្សង់ទីន និងម៉ិចស៊ិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនស្រែកច្រៀងតាមបែបរើសអើងនៃការស្រឡាញ់ភេទដូចគ្នា (Homophobic chanting) ក្នុងវគ្គជម្រុះ World Cup 2018 នាពេលកន្លងមក។ សារព័ត៌មានរបស់អង់គ្លេសបានចេញផ្សាយថា FIFA ... Read More »

Sevilla បាត់បង់៣ពិន្ទុក្រោយចាញ់ Malaga ៤-២

ឱកាសរបស់ក្រុម Sevilla នៃការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ជាស្វ័យប្រវត្តិបានរងការខកចិត្តដ៏ធំមួយកាលពីថ្ងៃចន្ទ ខណៈដែលក្រុម Malaga បានយកឈ្នះក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Andalusian តែមួយក្នុងលទ្ធផល ៤-២។ ក្រុមរបស់លោក Jorge Sampaoli ... Read More »

ខ្សែបម្រើ Emre Can ជួយឲ្យ Liverpool បន្តឈរលេខ៣នៅ Premier League

ក្រុមហង្សក្រហម Liverpool បានពង្រឹងទីតាំងរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ៣នៃក្របខ័ណ្ឌ Premier League តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Watford កាលពីថ្ងៃចន្ទ ដែលរកគ្រាប់បាល់ដោយខ្សែបម្រើ Emre Can បានស៊ុតបាល់បកថយក្រោយបញ្ចូលទីយ៉ាងល្អ  ។ ... Read More »

Messi មានភាគរយខ្ពស់ជាង Ronaldo ក្នុងការទទួលបានស្បែកជើងមាសនៅអេស្ប៉ាញ

ការប្រកួតនៅសល់បួនប្រកួតទៀតស្របពេលដែរ Cristiano Ronaldo នៅសល់ប្រាំប្រកួត វាហាក់ដូចជាបង្ហាញថា Lionel Messi នឹងមានភាគរយខ្ពស់ ក្នុងការឈ្នះពានរង្វាន់ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga បន្ទាប់ពីតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ មិនសូវរកគ្រាប់បាល់បាន ... Read More »

Neymar សង្ឃឹមថានឹងអាចផ្លាស់ទៅ Man Utd បានក្រោយចប់រដូវកាលនេះ

តារាឆ្នើម Neymar សង្ឃឹមថា បិសាចក្រហម Manchester United នឹងទិញផ្តាច់កុងត្រារបស់គេ នៅ Barcelona ដែលមានតម្លៃរហូតទៅដល់ ២០០លានផោន។ នេះបើយោងតាមសារព័ត៌មាន The Daily Report ... Read More »

វិភាគអន្តរជាតិ៖ សង្គ្រាមលោកលើកទី៣អាចកើតចេញពីការវាយប្រហារកូរ៉េខាងជើងដែរឬទេ?

ការផ្តួលរំលំរដ្ឋាភិបាល កូរ៉េខាងជើង អាចក្លាយជាដើមហេតុបង្កឲ្យមានការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលដែលប្រទេសធំៗដូចរុស្ស៊ីនិងចិន ក៏បានត្រៀមលក្ខណៈរួច​រាល់ ហើយដែរ សម្រាប់សង្គ្រាមនោះ។ គេហទំព័រ Daily Mail បានផ្សព្វផ្សាយ នូវឃ្លីប វីដេអូ មួយ បង្ហាញឲ្យឃើញថា ... Read More »

អំណាចរបស់ប្រធានាធិបតីទួរគី កាន់តែធំ ក្រោយដកមន្ត្រីប្រឆាំងរូបលោកទាំងអស់

ការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសទួរគី បានក្លាយទៅជាឱកាស ដើម្បីឲ្យប្រធានាធិបតី អីដូ ហ្គាន ពង្រឹងអំណាចរបស់ខ្លួន តាមរយៈដកមន្ត្រី ដែលប្រឆាំងរូបលោកទាំងអស់ ចេញពីតំណែងដោយជំនួសវិញ មន្ត្រីជិតស្និទ្ធបំផុតរបស់លោក ។ ចំណុចទាំងនោះហើយ ដែលប្រធានាធិបតីទួរគីមានឱកាសកម្ចាត់ បុគ្គលដែលប្រឆាំងរូបលោក ... Read More »

អឺរ៉ុបព្រមព្រៀងគ្នាពង្រឹង​ទំនាក់ទំនងពេលអង់គ្លេសចាកចេញ

ការចាកចេញរបស់អង់គ្លេស​ អាចបង្កឲ្យមានភាពចលាចល​នៅក្នុងសហគមន៍អឺរ៉ុប ពិសេសគឺនៅពេលដែលប្រទេសមួយចំនួនបានបោះឆ្នោត​ជ្រើសរើសមេដឹកនាំថ្មី​ ហើយបក្ខភាពមួយចំនួនមានទស្សនៈប្រឆាំងអឺរ៉ុបដូចជាបេក្ខភាពប្រធានាធិបតីបារាំងជាដើម។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំ​ប្រទេសជាសមាជិកបានព្រមព្រៀងគ្នា និងប្តេជ្ញាការពារអឺរ៉ុបមិនឲ្យបែកបាក់ឡើយ​។ នៅក្នុងកិច្ចប្រជុំមាន​ ប្រធាន​បទ​ជា​ច្រើន​ដែល​សមាជិក​សហភាព​អឺរ៉ុប​តែង​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​នៅ​ចំពោះ​មុខ​វិបត្តិ ​អង់គ្លេស​ចង់​ដើរ​ចេញ​ពី​អឺរ៉ុបសមាជិក​ទាំង​២៧ បាន​សម្តែង​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ អនុម័ត​យុទ្ធសាស្ត្រ​រួមដែល​ទិសដៅគោល​សម្រាប់​យក​ទៅ​ចរចា​ដាក់​គំនាប​លើ​អង់គ្លេស។ ផែនការ​ ចរចា​Brexitត្រូវ​បាន​ត្រៀម​រៀបំ​ជា​ស្រេច​ហើយ ! ... Read More »

ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំ៣ប្រទេសសម្ពន្ធមិត្តនៅអាស៊ានស្តីពីកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃតី៣០ ខែមេសា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ពន្ធមិត្ត៣ប្រទេសនៅក្នុងតំបន់អាស៊ានស្តីពីបញ្ហាកូរ៉េខាងជើង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំបានជួបពិភាក្សាជាមួយមេដឹកនាំថៃ សិង្ហបុរី និងហ្វីលីពីន។ នៅពេលសន្ទនា លោកត្រាំបានអញ្ជើញមេដឹកនាំទាំង ៣ទស្សនកិច្ចទៅកាន់អាមេរិក ។ ... Read More »

Maria Sharapovaបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Stuttgart Open

កីឡាការិនីវាយតឺន្នីសដ៏ស្រស់ស្អាតរបស់រុស្ស៊ីMaria Sharapovaបានធ្លាក់ចេញពីកម្មវិធី Stuttgart Openក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តក្រោយប្រកួតចាញ់កីឡាការិនីKristina Mladenovic។ Maria Sharapova ឈ្នះនៅថ្ងៃត្រលប់មកកាន់ទីលានប្រកួតវិញជាលើកដំបូង បន្ទាប់ពីជាប់បម្រាម១៥ខែ ដោយផ្ដួល Roberta Vinci ក្នុងជុំទី១ ហើយបន្តផ្ដួលកីឡាការិនីរុស្ស៊ីដូចគ្នា Makarovaនៅជុំបន្ទាប់ទៀត។ ... Read More »

Rafael Nadalឈ្នះពានរង្វាន់Barcelona Open ជាលើកទី១០នៅក្នុងអាជីព

កីឡាករវាយតឺន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadalបានឈ្នះជើងឯក Barcelona Open ជាលើកទី១០នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះ កីឡាករ Dominic Thiem របស់ប្រទេសអូទ្រីសដោយលទ្ធផល 6-4 និង6-1។ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្តកីឡាករThiem បានទម្លាក់កីឡាករលំដាប់ទីមួយពិភពលោក Andy ... Read More »

តោខៀវបន្តឈ្នះ មាន់ខ្នាយមាសបន្តដាក់សម្ពាធបន្ថែម

ក្រុមតោខៀវChelseaនៅបន្តទម្រង់ល្អរបស់ខ្លួនដដែរដោយបាន ឈ្នះក្រុម Evertonដោយលទ្ធផល៣ដល់នឹងសូន្យហើយកាន់តែខិតរកជើងឯក ប៉ុន្តែមាន់ខ្នាយមាស Tottenham Hotspurនៅតែតាមប្រកៀកប្រកិតនៅឡើយទេដោយឈ្នះ Arsenal ២-០។ ក្រុមតោខៀវមិនអាចធ្វើអ្វីម្ចាស់ផ្ទះEvertonបានទេនៅក្នុងតង់ទី១តែនៅវគ្គទីពីរ គ្រាប់បាល់៣គ្រាប់ពីសំណាក់ក្រុមភ្ញៀវបានកើតឡើង។ គ្រប់ទីមួយនៅនាទី៦៦ ជាការស៊ុតមួយជើងពីចម្ងាយរបស់ Pedro អតីតខ្សែប្រយុទ្ធ Barcelona។ ... Read More »

Bayern Munichឈ្នះជើងឯកBundesliga ៥សម័យជាប់ៗគ្នាក្រោយសំពង Wolfsburg 6-0

ក្រុម Bayern Munich បានឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧នេះ ក្រោយពួកគេសំពងក្រុម Wolfsburg ដោយលទ្ធផល6-0កាលពីសប្តាហ៍មុន ។ បន្ទាប់ពីទទួលបាន៣ពិន្ទុបន្ថែមទីក្រុម Wolfsburg ក្រុមBayern Munichដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីCarlo Ancelottiមាន៧៣ពិន្ទុ ... Read More »

រយះពេល១០នៅក្នុងក្របខ័ណ្ឌ Premier League របស់ឆ្មាខ្មៅ Sunderland បានបញ្ចប់

ក្រុមឆ្មាខ្មៅ Sunderland បានក្លាយទៅជាក្រុមដំបូងគេបង្អស់នៅក្នុងរដូវកាលនេះ ដែលធ្លាក់ទៅលេងនៅក្នុងក្របខណ្ឌ័អង់គ្លេស Championship ដោយពុំទាន់ចប់រដូវកាលឡើយ។ រយៈពេល១០ឆ្នាំនៅក្របខ័ណ្ឌ Premier League របស់ Sunderland បានឈានដល់ទីបញ្ចប់កាលពីរាត្រីថ្ងៃសៅរ៍ បន្ទាប់ពីប្រកួតចាញ់ក្រុម Bournemouth ១ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួន ... Read More »

អូស្ត្រាលី៖កូរ៉េខាងជើងអាចវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានព្រមានថា កូរ៉េខាង ជើង អាចនឹងបើកការវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង ហើយការដែលវាយប្រហារនោះគឺដោយសារតែចិន មិនដាក់គំនាបទៅលើកូរ៉េខាងជើង ដើម្បី ឲ្យបញ្ចប់សកម្មភាពអាវុធ ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។ លោក Malcolm Turnbull ... Read More »

ខ្យល់ព្យុះកំបុតត្បូងនៅអាមេរិកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់រងរបួស

ប្រភពស៊ីអិនអិនបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែមេសាថា ខ្យល់ព្យុះកម្លាំងខ្លាំងមួយបង្កឲ្យមានទឹកជំនន់ និងខ្យល់ព្យុះកំបុតត្បូងបក់បោកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់ទៀតរងរបួស ភាគច្រើននៅតំបន់ Missouri, Arkansas និង Texas ។ មន្ត្រីក្នុងតំបន់ថ្លែងថា ខ្យល់កំបុតត្បូងបក់បោកនៅភាគខាងកើត Texas បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ... Read More »

លោកដូណាល់ ត្រាំ អញ្ជើញលោកRodrigo Duterte ធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន

សេតវិមានបានប្រកាសថា កាលពីថ្ងៃទី២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានអញ្ជើញលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនឲ្យបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជាលក្ខណៈមិត្តភាព ។ មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ ។ ... Read More »

Chrome បានដាស់តឿនអ្នកនៅពេលវាយអ្វីចូលក្នុងតំបន់គ្មានសុវត្ថិភាព

ការស្វែងរករបស់ក្រុមហ៊ុន Google បានបណ្ដាលឱ្យគេហទំព័រទាំងអស់ ត្រូវប្រើសេចក្ដីណែនាំ HTTPS ដើម្បីអោយមានសុវត្ថិភាពបន្ថែមទៀត Chrome 62 នឹងបញ្ចេញការដាស់តឿនឬបំរាមបន្ថែមទៀត នៅពេលអ្នកចុចចូលទៅក្នុងបណ្ដាញរបស់ HTTP ។ ប៉ុន្មានខែកន្លងទៅនេះ Chrome 56 ... Read More »

វិភាគអន្តរជាតិ៖ រុស្ស៊ីចំណាយទឹកប្រាក់១៧.៥ពាន់លានដុល្លារផលិតនាវាផ្ទុកយន្តហោះ ប្រជែងជាមួយអាមេរិក

នាវាផ្ទុកយន្តហោះថ្មីរបស់រុស្សុី មាន ទំហំធំបំផុតលើពិភពលោក ដោយមានផ្ទៃស្មើនឹងពហុកីឡដ្ឋាន៣បូកបញ្ចូលគ្នា។ ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹក រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីមានគម្រោងផលិត នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោកធំជាងនាវាប្រភេទ Nimitz របស់អាមេរិក ទៅទៀត។ នាវាផ្ទុកយន្តហោះប្រភេទ Shtorm របស់ ... Read More »

ពលរដ្ឋរុស្ស៊ី ជិតពាក់កណ្តាលមិនពេញចិត្តនឹងរដ្ឋាភិបាល

រដ្ឋាភិបាលរុស្ស៊ី អាចមិនទទួលបានការគាំទ្រច្រើននៅពេលខាងមុខ នៅពេលដែលមានពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តទៅលើ ការដឹកនាំរបស់រដ្ឋាភិបាល ដែលធ្វើឲ្យមានគម្លាត់ជាច្រើន រវាងអ្នកមាន នឹងអ្នកក្រ ។ ចំណុចទាំងនោះហើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋជាច្រើនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនាពេលកន្លងមក។ ពលរដ្ឋ មួយចំនួនធំយល់ឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយលោក ពូទីន និង ... Read More »

អ៊ីស្រាអែលវាយប្រហារ ទីក្រុង Damascus រុស្ស៊ី និងស៊ីរី ប្រតិកម្មបែបណា?

នៅពេលនេះអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង អាកាសយានដ្ឋាន ក្នុងទីក្រុង Damascus ប្រទេសស៊ីរី ដែលជាសញ្ញាថ្មីមួយនៃសង្គ្រាមគ្រោះថ្នាក់នៅស៊ីរី ។ នៅព្រឹកថ្ងៃទី២៧ ខែមេសា ទាហានអាកាសអ៊ីស្រាអែល បានវាយប្រហារចំឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋាន ក្នុងប្រទេសស៊ីរី ដែលអ៊ីស្រាអែលប្រកាសថា ជាឃ្លាំងគ្រាប់របស់ ទាហានអ៊ីរ៉ង់ផ្តល់សម្រាប់ក្រុមហេសបូឡាស៍នៅលីបង់ ... Read More »

ចិនប្រកាសថា នឹងសាកល្បង អាវុធថ្មីទប់ទល់នឹងការដាក់ពង្រាយ មីស៊ីល THAAD នៅកូរ៉េខាងត្បូង

នៅថ្ងៃទី២៧ ខែមេសា ក្រសួងការពារជាតិចិន បានប្រកាសថា នឹងមានសមយុទ្ធ៥លើកផ្សេងៗគ្នាបាញ់គ្រាប់ពិត និងសម្ភារការពារមួយចំនួនទៀត ដើម្បីធានាដល់សន្តិសុខជាតិ ។ សកម្មភាពទាំងនោះ គឺជាការតប់តទៅនឹងការដាក់មីស៊ីលការពារ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។ ការប្រកាសខាងលើ របស់ចិន ក្រោយពេលដែល ... Read More »

អសន្តិសុខនៅក្នុងប្រទេសថៃបន្តកើតឡើង ក្រោយទាហានការពារព្រំដែន ៥នាក់ស្លាប់ នៅភាគខាងត្បូង

កាលពីថ្ងៃទី២៧ ខែមេសា ទាហានការពារព្រំដែន៥នាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយស្ថិតនៅខេត្ត ណារ៉ាធីវ៉ាតភាគខាងត្បូងប្រទេសថៃ ។ តាមការឲ្យដឹងពីមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ទាហាន ទាំងនោះ យាមល្បាតនៅស្រុក Chanae ខេត្ត ណារ៉ាធីវ៉ាត ... Read More »

វាសនាប្រធានាធិបតីស៊ីរី កាន់តែលំបាកក្រោយពេលក្រុមអង្កេតការណ៍ប្រកាសរបាយការណ៍ស្រាវជ្រាវថាស៊ីរីប្រើប្រាស់អាវុធគីមី

ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីកាលពីថ្ងៃទី៤ ខែមេសា បានសម្លាប់មនុស្ស ៨៧នាក់ ក្នុងនោះមានកុមារ៣១នាក់ និង រងរបួសរាប់រយនាក់ទៀត ដោយលោកខាងលិចបានចោទប្រកាន់ទៅលើរដ្ឋាភិបាលស៊ីរី ។ ចំណែករដ្ឋាភិបាលស៊ីរីវិញបានចោទប្រកាន់លោកខាងលិចថា ជាអ្នករៀបចំ ឲ្យមានការវាយប្រហារដោយអាវុធគីមី ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី។ កន្លងមក រដ្ឋាភិបាលបារាំងបានចោទកងទ័ពស៊ីរី ... Read More »

ចិនអំពាវនាវឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធ

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានស្នើដល់អាមេរិកនិងកូរ៉េខាងត្បូងឲ្យ បញ្ឈប់ការធ្វើសមយុទ្ធយោធា ហើយលោក ក៏បានស្នើដល់កូរ៉េខាងជើង បញ្ឈប់កម្មវិធី បរមាណូផងដែរ ដើម្បីបញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ។ សារព័ត៌មាន AFP បានផ្សាយថា រដ្ឋ មន្ត្រីក្រសួងការបរទេសចិនលោកវ៉ាង ... Read More »

កូរ៉េខាងជើងគំរាមកម្ទេចអាមេរិកនិងកូរ៉េខាងត្បូងឲ្យទៅជាផេះដោយគ្រាប់បែក៥លានគ្រាប់

ក្រុមយុវជនកូរ៉េខាងជើងមានឈ្មោះថា Kimilsungist Kimjongilst (CCKKYL) បានប្រកាសថានឹងកម្ទេចអាមេរិកកូរ៉េខាងត្បូងឲ្យទៅជាផេះដោយគ្រាប់បែក៥លានគ្រាប់។ សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តីប្រធាន CCKKYL បាន ឲ្យដឹងថា កម្លាំងយុវជនកូរ៉េខាងជើងនឹង បំផ្លាញអាមេរិក កូរ៉េខាងត្បូងយ៉ាងហោចណាស់ក៏ធ្វើឲ្យពិភពលោកឈានដល់មហន្តរាយប្រសិនបើរងការវាយប្រហារនោះ។ ប្រធាន ... Read More »

អំពើហិង្សានៅវេណេហ្ស៊ុយអេឡា កំពុងជម្រុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល

ការធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតីវេណេហ្ស៊ុយអេឡា កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ អាចជម្រុញឲ្យប្រទេសនេះ ឈានចូលសង្គ្រាមស៊ីវិល ឬការធ្វើបដិវត្តន៍ទម្លាក់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ បាតុកម្មអូសបន្លាយរយៈពេលជាងមួយខែមកហើយ បណ្តាលឲ្យមានអ្នកស្លាប់រាបសិបនាក់ ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែលជាសត្រូវរបស់អាមេរិកនោះ ធ្លាប់បានចោទប្រកាន់ ប្រទេសលោកខាងលិច ... Read More »