ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

គីម ជុងអ៊ុន មិនដែលស្អប់អាមេរិកឡើយ

អតីតតារាបាល់បោះជនជាតិអាមេរិក លោក Dennis Rodman ដែលជាមិត្តជិតស្និទ្ធរបស់មេដឹកនាំគីម ជុងអ៊ុន បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក៏ដូចជាពលរដ្ឋជុំវិញពិភពលោក កំពុងតែយល់ច្រឡំទៅលើមិត្តរបស់ខ្លួន ។ លោកគីម ជុងអ៊ុន ក៏ដូចជាមនុស្សដទៃទៀត ។ ... Read More »

លោក Macron ត្រូវបានពលរដ្ឋបារាំងជ្រើសរើសជាប្រធានាធិបតី

លទ្ធផលបោះឆ្នោតជុំទី២ជ្រើសរើសប្រធានាធិបតីនៅប្រទេសបារាំងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ បានចេញជាផ្លូវការហើយៗជ័យជំនះបានទៅលើលោក Emmanuel Macron បេក្ខភាពមកពីគណបក្សកណ្តាលនិយមនោះ ។ ការប្រកាសលទ្ធផលផ្លូវការបញ្ជាក់ថា លោក Emmanuel Macron​ បានទទួលសំឡេងគាំទ្រឆ្ងាយដាច់កន្ទុយភ្នែកលើលោកស្រី Marine Le ... Read More »

បារាំងបោះឆ្នោតជុំទី២ជ្រើសរើសប្រធានាធិបតីរវាងគូប្រជែង លោក Macron នឹងលោកស្រី Le Pen

ប្រជាពលរដ្ឋបារាំង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមបោះឆ្នោតជុំទី២ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ។ គូប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះ មានលោក Emmanuel Macron អាយុ៣៩ឆ្នាំ ជាអ្នកនយោបាយនិយមផ្លូវកណ្តាល និងជាអតីតអ្នកវិនិយោគខាងធនាគារ ប្រជែងជាមួយលោកស្រី Marine Le Pen ... Read More »

ឧទ្ទាមបូកូហារ៉ាមដោះលែងចំណាប់ខ្មាំងសិស្សសាលាជិត១០០នាក់

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្មេងស្រីសិស្សសាលាយ៉ាងតិច៨០នាក់ ត្រូវឧទ្ទាមបូកូហារ៉ាម នៃប្រទេសនីហ្សេរីយ៉ាដោះលែងឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញ ។ ក្រុមឧទ្ទាមនេះ កាលពីឆ្នាំ២០១៤​បានចាប់ក្មេងស្រីសិស្សសាលាប្រមាណជាង២០០នាក់ធ្វើជាចំណាប់ខ្មាំង ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនីហ្សេរីយ៉ា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ខ្ញុំសូមបញ្ជាក់ថា ពិតជាមានការដោះលែងប្រាកដមែន ។ ... Read More »

ប៉ូលិស៖ វាយប្រហារគ្រាប់បែក២គ្រាប់នៅទីក្រុង ម៉ានីល ហ្វីលីពីន ស្លាប់យ៉ាងតិច២នាក់

គ្រាប់បែក២គ្រាប់បានផ្ទុះឡើងនៅក្នុងរដ្ឋធានីហ្វីលីពីន កាលពីរាត្រីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២នាក់ និង៦នាក់ផ្សេងទៀតរងរបួស ។ ប៉ូលិសបានបញ្ជាក់ថា ទីតាំងវាយប្រហារគឺកន្លែងចាស់ដែលជនល្មើសបានធ្វើសកម្មភាពកាលពីសប្តាហ៍មុន ។ ប៉ូលិសបានអះអាងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ មិនមែនជាករណីភេរវកម្មនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ... Read More »

គីម ជុងអ៊ុន ត្រួតពិនិត្យទាហាននៅលើកោះពីររបស់កូរ៉េខាងជើងគំរាមវាយប្រហារកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានទៅត្រួតពិនិត្យកម្លាំងទាហាននៅលើកោះពីរ គឺកោះ JangJae និង Mu ដែលនៅជិត កោះ Yeongpyeong របស់កូរ៉េខាងត្បូង ។ នៅក្នុងដំណើរត្រួតពិនិត្យនោះលោកគីមក៏បានឲ្យកម្លាំងទាហានត្រៀមវាយប្រហារ កូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងជើង ... Read More »

ហេតុអ្វីបានជាលេចចេញរឿងអាស្រូវរបស់បេក្ខភាពប្រធានាធិបតីបារាំងគេនៅពេលនេះ?

បេក្ខជនប្រធានាធិបតីបារាំង អេម៉ានុយ អែល ម៉ាក្រុងដេល លេចធ្លោជាងគេនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង នៅនាទីចុងក្រោយបែរជាលេចចេញនូវរឿងមិនល្អជាច្រើនសម្រាប់រូប លោកអាចធ្វើឲ្យ ពលរដ្ឋបារាំង បង្វែរចិត្តទៅគាំទ្រ លោក ស្រី Le Pen វិញ។ ការលេចចេញរឿងអាស្រូវគេចពន្ធរបស់លោក ... Read More »

អាមេរិកសាកល្បងមីស៊ីលឆ្លងទ្វីបក្នុងគោលដៅសំដៅទៅលើរុស្ស៊ី ចិន និងកូរ៉េខាងជើង?

អាមេរិកទើបតែបានបាញ់សាកល្បងនូវមីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរមាណូដោយបាញ់ចេញពីទីតាំងស្ថិតនៅរដ្ឋកាលីហ្វ័រនីញ៉ា។នេះជាការសាកល្បងលើកទីពីរហើយក្នុងរយៈពេល១សប្តាហ៍។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើង ប្រឈមមុខតាន តឹងដាក់គ្នា ។ក្រុមអ្នកបច្ចេកទេសលើក ឡើងថា កាំជ្រួចមីស៊ីល Minuteman III អាចបាញ់បានចម្ងាយដល់ទៅ១៣ពាន់ គីឡូម៉ែត្រ ហើយទីក្រុងព្យុងយ៉ាងរបស់ កូរ៉េខាងជើងស្ថិតនៅក្នុងគោលដៅនៃការបាញ់ប្រហាររបស់មីស៊ីលខាងលើ។កាំជ្រួចមីស៊ីលខាងលើបានបាញ់ចេញពីទីតាំងទ័ពអាកាស Vandenberg នៅភាគខាងលិចទី​ក្រុង ... Read More »

អាស៊ានបូក៣នឹងសម្រេចបាននៅដំណោះស្រាយសេដ្ឋកិច្ចយ៉ាងប្រសើរ

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ របស់ ប្រទេសតំបន់អាស៊ានរួមជាមួយ ប្រទេសជាដៃគូត្រូវបានគេរំពឹងថា នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនជួយដល់ វិស័យសេដ្ឋកិច្ចក្នុងតំបន់ កាន់តែរីកចម្រើន។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អាស៊ាន ព្រម ទាំងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បាន ... Read More »

វិភាគអន្តរជាតិ៖ ការសម្រេចបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅប្រទេសស៊ីរីរបស់រុស្សុី អុីរ៉ង់ និងទួរគី អាចបង្កឲ្យប៉ះទង្គិចគ្នាជាមួយអាមេរិក

ការបង្កើតតំបន់គ្រប់គ្រងដែនអាកាស នៅក្នុងប្រទេសស៊ីរីរបស់រុស្ស៊ី អុីរ៉ង និងទួរគី អាចបង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយ អាមេរិកនិងសម្ពន្ធមិត្ត ក្នុងពេលដែល យន្តហោះ ចម្បាំងអាមេរិកហោះហើរចូល ក្នុងដែនអាកាសនោះអាចរងការបាញ់ប្រហារពី រុស្ស៊ី។ ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពបង្កើតតំបន់គ្រប់គ្រងដែនអាកាស របស់ ... Read More »

រូងក្រោមដីសម្រាប់ពេលមានសង្គ្រាមបរមាណូកើតឡើងកំពុងតែលក់ដាច់នៅអាមេរិក

ពលរដ្ឋអាមេរិកមួយចំនួនធំ ពិសេស អ្នកមានលុយបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់រូងក្រោមដី សម្រាប់លាក់ខ្លួនពេល មានសង្គ្រាមបរមាណូកើតឡើង។ តាមការ ប្រកាសរបស់ក្រុមហ៊ុនផលិតរូងក្រោមដីអាមេរិកបញ្ជាក់ថា នៅក្នុងប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ រូងក្រោមដីលក់ដាច់៣ដងប្រៀបធៀបនឹងពេលមុនៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកក៏បានពង្រីកការលក់រូងក្រោមដីនៅក្រៅប្រទេសផងដែរ ក្រៅពេលតម្រូវការកាន់តែច្រើនដោយសារតែពលរដ្ឋជុំវិញពិភពលោកបារម្ភពីសង្គ្រាមបរមាណូកើតឡើង នៅ ពេលខាងមុខ។ ... Read More »

កូរ៉េខាងជើង៖ ចិនមានសញ្ញាក្បត់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង

កូរ៉េខាងជើង កាលពីថ្ងៃទី៣ខែឧសភា បានចោទប្រកាន់ចិនថាបាន បង្កឲ្យមាន ភាពស្មុគស្មាញ ដោយចិនមានសកម្មភាព «ក្បត់ »កូរ៉េខាងជើង ដោយចិន សម្រេច ចូលទៅកៀកអាមេរិក។ សារព័ត៌មានកូរ៉េខាងជើង បាន ផ្សព្វផ្សាយនូវ អត្ថបទវិភាគមួយ ... Read More »

រយៈពេល៤ខែទីក្រុងជីកាហ្គោមានការបាញ់ប្រហារ៩៥៤លើកស្លាប់១៧២នាក់

ទីក្រុងជីកាហ្គោគឺជាទីក្រុងធំទី៣របស់អាមេរិក កំពុងប្រឈមនឹងអសន្តិសុខយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ២០១៧ មកទល់ ពេលនេះគឺមានមនុស្ស ដល់ទៅ១៧២នាក់ ស្លាប់ ក្នុងការបាញ់ប្រាហារ ៩៥៤ករណី។ ករណីខាងលើមិនគិតពីការបាញ់ប្រហារនៅ មហាវិថី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នផ្សេងឡើយ។ សារព័ត៌មាន Chicago Tribune ... Read More »

ទីផ្សារអាកាសចរណ៍ស៊ីវិលចិនចាប់ផ្តើមដំណើរការក្រោយការសាកល្បងហោះហើរបានជោគជ័យ

ចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោក ហើយតម្រូវ ការធ្វើដំណើររបស់ពលរដ្ឋ នៅក្នុងស្រុក ក៏ច្រើនផងដែរ ពិសេសគឺពេលចូលឆ្នាំ ពលរដ្ឋចិនរាប់សិបលាននាក់ ត្រូវការ ធ្វើដំណើរទៅស្រុកកំណើត និងតំបន់ ទេសចរណ៍ផ្សេងៗ ធ្វើឲ្យចរាចរណ៍កកស្ទះ និងកង្វះមធ្យោបាយធ្វើដំណើរ។ ជាមួយនឹងយន្តហោះផលិតនៅក្នុង ស្រុកមានតម្លៃថោកជាងទិញពីបរទេស ... Read More »

វិភាគអន្តរជាតិ៖ បើមានសង្គ្រាមកើតឡើង រុស្ស៊ីនៅតែខ្វះអាវុធជាច្រើនដើម្បីទប់ទល់ជាមួយសត្រូវ

បើទោះបីរុស្ស៊ីជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោកប៉ុន្តែប្រទេសនេះនៅខ្វះអាវុធជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងជួរកងទ័ពក្រោយពេលរុស្ស៊ីដាក់ ពង្រាយកម្លាំងតាមព្រំដែន និងនៅក្នុង ប្រទេសស៊ីរី។ ការដាក់ពង្រាយទាំងនោះ ហើយទើបដឹងថា រុស្ស៊ីត្រូវការអាវុធជាច្រើនទៀតដើម្បីបំពេញការខ្វះខាតរបស់កងទ័ព។ នៅពេលនេះរុស្ស៊ីកំពុងតែមានសភាពតានតឹងជាមួយប្រទេសលោកខាងលិចធ្វើឲ្យរុស្ស៊ីត្រូវតែបង្កើនការផលិតអាវុធបន្ថែមប៉ុន្តែបានយឺតពេលទៅហើយ។ ពេលនេះ រុស្ស៊ីបានជួសជុលរថក្រោះជាង៣.០០០គ្រឿងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព វិញក្រោយឲ្យចូលនិវត្តន៍។ រដ្ឋាភិបាលរុស្ស៊ីគ្រោងជួសជុលរថក្រោះ ចម្បាំង T-80 ដល់ទៅ៣.០០០គ្រឿង ... Read More »

របបលទ្ធិប្រជាធិបតេយ្យ អាមេរិក និងអឺរ៉ុបជិតដួលរលំ?

លោកខាងលិចតែងតែទទួលបានការលើកសរសើរ ដូចជាកំពូលប្រាសាទ ដែល មានពន្លឺ ភ្លឺចែងចាំង និង សង្គមស៊ីវិល័យ ក្រោមរបបដឹកនាំប្រកបដោយប្រជាធិប តេយ្យ។ ប៉ុន្តែប្រជាធិបតេយ្យ ដែលជាមោទនភាពរបស់អាមេរិកនិងអឺរ៉ុប កំពុងតែដើរ​ថយ​ក្រោយ ។ នៅទូទាំងពិភពលោក ក្រុមអ្នកឯក ... Read More »

វិភាគអន្តរជាតិ៖ តើពិភពលោករួចផុតពីសង្គ្រាមបរមាណូដែរឬទេពេលប្រទេសមហាអំណាចបរមាណូបានត្រៀមលក្ខណៈរួចរាល់ហើយនោះ?

សង្គ្រាមបរមាណូនៅលើពិភពលោកអាចនិយាយបានថា កំពុងតែខិតចូលកៀក ហើយ រង់ចាំតែពេលវេលាប៉ុណ្ណោះ។ ប្រទេសមហាអំណាចបរមាណូ ធំ ក្នុង នោះមានអាមេរិក ចិន និងរុស្ស៊ី បានត្រៀម លក្ខណៈរួចជាស្រេច ទាំងយុទ្ធសាស្ត្រនិងការជម្លៀសពលរដ្ឋ រួចពីក្តីស្លាប់ដោយ បរមាណូ។ ... Read More »

របួស២៧នាក់ នៅលើយន្តហោះពេលចុះចតនៅក្នុងប្រទេសថៃ

យ៉ាងហោចណាស់ក៏មានអ្នកដំណើរ ២៧នាក់រងរបួសនៅនៅលើយន្តហោះរបស់ក្រុមហ៊ុន Aeroflot ដែលហោះហើរចេញពីទីក្រុងមូស្កូ ទៅកាន់ទីក្រុងបាំងកក់ ប្រទសថៃ កាលពីថ្ងៃទី១ ខែឧសភា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើដោយសារតែយន្តហោះ ហោះចំអាកាសធាតុ អាក្រក់ ។ សារព័ត៌មានCNN បានផ្សាយថា ក្នុងចំណោមអ្នករងរបួសមានជនជាតិរុស្ស៊ី ... Read More »

ដូណាល់ ត្រាំជួបពិភាក្សាជាមួយលោកពូទីន លើកដំបូងក្រោយការវាយប្រហារស៊ីរី

នៅថ្ងៃទី២ ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ហើយក៏ជាលើកទី៣ ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នា ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។ តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា មេដឹកនាំទាំងពីរ ... Read More »

កូរ៉េខាងជើង ចុចកុងតាក់បំផ្ទុះមីស៊ីល​ដែលសាកល្បងកន្លងមក​ ដោយច្រឡំបាញ់ចូលទឹកដីរុស្ស៊ី

កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញមីស៊ីលដោយខ្លួនឯង នៅក្នុងការសាកល្បងចុងក្រោយនេះ ដោយឃើញថា មីស៊ីលនោះ​ហោះសម្តៅទៅទឹកដីរុស្ស៊ី ។ ការបាញ់សាកល្បងនោះធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដែលប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ចាត់ទុកថា ជាការសាកល្បងបរាជ័យ ​តែការពិតមិនដូច្នោះឡើយ ។ សារព័ត៌មាន​ Seoul Economy Daily ... Read More »

បិសាចក្រហមកំពុងជួបវិបត្តិរបួសកីឡាករច្រើនពេលប៉ះជាមួយ Celta Vigo ថ្ងៃនេះ

លោក Jose Mourinho គ្រូបង្វឹករបស់ក្រុមបិសាចក្រហមថានឹងប្រើប្រាស់កីឡាករ Smalling ឬកីឡាករ Jones ដែលអ្នកទាំង២កំពុងរបួសប្រអប់ជើងទៀតនោះ គឺអាចនឹងមានម្នាក់ត្រូវតែត្រឡប់មកជួយក្រុមវិញក្នុងជំនួបជាមួយ Celta Vigo របស់អេស្ប៉ាញក្នុងពានរង្វាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa ... Read More »

កីឡាករ Xavi ជួយក្រុម Al Sadd លើកពានជាលើកដំបូងចាត់តាំងពីលោកផ្ទេរពីប្រទេសអេស្ប៉ាញ

កីឡាករ Xavi Hernandez អតីតកីឡាករខ្សែបម្រើក្រុមបាល់ទាត់ Barcelona បានជួយឲ្យក្រុមថ្មីរបស់ខ្លួនលើកពានជាលើកដំបូង ចាត់តាំងពីផ្ទេរមកកាន់ទឹកដីប្រទេសកាតា (Qatar) កាលពីឆ្នាំ២០១៥ ។ ទោះបីជាមានអាយុ៣៧ឆ្នាំទៅហើយក្ដីកីឡាកររូបនេះនៅតែអាចជួយជ្រោមជ្រែងក្រុម Al Sadd ទទួលជ័យជម្នះទៅលើក្រុម El ... Read More »

ខ្សែបម្រើPhilippe Coutinho របស់ហង្សក្រហមសង្ឃឹមថា នឹងអាចវិលត្រឡប់មកជួយក្រុមវិញឆាប់ៗ

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho របស់ក្រុម Liverpool សង្ឃឹមថា នឹងអាចវិលត្រឡប់ចូលលេងវិញ ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរងរបួសត្រូវដូរចេញ អំឡុងប្រកួតឈ្នះ Watford ១-០។ កីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវ បានដូរចេញនៅនាទីទី១៥ ជំនួសវិញដោយ ... Read More »

អស្ចារ្យ! Cristiano Ronaldoរកបានបីគ្រាប់តែម្នាក់ឯងពេលប៉ះ Atletico Madrid ក្នុងជើងទី១

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែមាន បង្ហាញទម្រង់ល្អមិន ធ្លាក់ចុះនោះទេ ដោយអាចរកបាន៣គ្រាប់តែ ម្នាក់ឯងជួយក្រុម Real Madrid ឈ្នះក្រុមនៅអេស្ប៉ាញដូចគ្នា Atletico Madrid ក្នុងលទ្ធផល៣ទល់នឹង ០ ... Read More »

បិសាចក្រហមហាមកីឡាករមិនឲ្យបង្ហោះរូបលើបណ្តាញសង្គមចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់

តារាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ត្រូវបានព្រមានមិនឲ្យ បង្ហោះរូបរបស់ខ្លួននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅលើបណ្តាញសង្គមនានាឡើយ។ វិធានការនេះធ្វើឡើង បន្ទាប់ពីខ្សែបម្រើ Ander Herrera ត្រូវបានព្រមានដោយសម្ដី ក្រោយបង្ហោះវីដេអូលើ Instagram អំពីការគប់នំខួបកំណើតគម្រប់២៩ឆ្នាំលើមុខ Juan Mata។ ... Read More »

ប្រធានាធិបតីអាមេរិកប្រកាសថាត្រៀមលក្ខណៈជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដោយលោកបានប្រកាសថានឹងជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន ប្រសិនបើ មានលក្ខណៈគ្រប់ គ្រាន់ ។ ការប្រកាសខាងលើ របស់លោកត្រាំ កើតឡើង ក្នុងពេលដែលស្ថានភាពនៅ ឧបទ្វីបកូរ៉េកាន់តែតានតឹង ពាក់ព័ន្ធនឹង សកម្មភាពបរមាណូនិងការសាកល្បង ... Read More »

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង ៖ វិបត្តិបច្ចុប្បន្នគ្រោះថ្នាក់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមក

កូរ៉េខាងជើងបញ្ជាក់ថា វិបត្តិនាពេល បច្ចុប្បន្ននៅឧបទ្វីបកូរ៉េគឺគ្រោះថ្នាក់បំផុតមិនធ្លាប់មានរយៈពេល៥០ឆ្នាំកន្លងមកគឺចាប់តាំងពីសង្គ្រាមឧបទ្វីបកូរ៉េបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅឆ្នាំ ១៩៥៣។ សារព័ត៌មាន VnExpress បានផ្សាយថា កូរ៉េខាងជើងបានបញ្ជាក់ថា វិបត្តិនាពេល បច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុតក្រោយសង្គ្រាមកាត់ផ្តាច់កូរ៉េទាំងពីរ នៅឆ្នាំ១៩៤៩-១៩៥៣។ សារព័ត៌មានជាតិកូរ៉េខាងជើង ... Read More »

ធ្លាក់យន្តហោះយោធានៅកូឡុំប៊ីស្លាប់១១នាក់

មន្ត្រីកូឡុំប៊ីបានឲ្យដឹងថា យន្តហោះយោធា១គ្រឿងបានធ្លាក់នៅជិតទីក្រុង Bogota នាព្រឹកថ្ងៃទី២ ខែឧសភា បណ្តាល ឲ្យមនុស្ស១១នាក់ស្លាប់។ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos បានរំលែកទុក្ខដល់គ្រួសារ ជនរងគ្រោះផងដែរ។ សារព័ត៌មាន Bogota ... Read More »

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ២គ្រឿងទៅកាន់ឧបទ្វីបកូរ៉េ

សារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា អាមេរិកទើបតែបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រចូលទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីចូល រួមធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាង ត្បូង។ យន្តហោះទម្លាក់គ្រាប់ទាំង២គ្រឿង ប្រភេទ B-1B របស់អាមេរិក ត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃទី១ ខែឧសភា។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាង ត្បូង លោក Moon ... Read More »

ក្រោយរងការវាយប្រហារឃ្លាំងអាវុធ អុីរ៉ង់ និងស៊ីរីបន្តសហការទប់ស្កាត់ការគំរាមកំហែង

ក្រោយពេលអុីស្រាអែលបើកការវាយប្រហារទៅលើឃ្លាំងអាវុធ ដែលអុីស្រាអែលចាត់ទុកថាជាឃ្លាំងអាវុធរបស់អីរ៉ងទុកឲ្យក្រុមហេបូឡាស៍ប្រឆាំងនឹងអុីស្រាអែល ។ ពេលនេះ អុីរ៉ង់ និងស៊ីរីនៅតែបន្តសហការគ្នាលើផ្នែកយោធាដដែល ។ មេបញ្ជាការនៃប្រទេសអុីរ៉ង់ និងស៊ីរីបានប្រកាសថា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយោធារវាងគ្នា ដើម្បីប្រឈមមុខទៅនឹងការគំរាមកំហែងនានា ដែលបាននិងកំពុងកើតមានឡើង ។ គួរបញ្ជាក់ថា ការប្រកាសរវាងមេបញ្ជាការយោធា២រូប ... Read More »