ចិននិងហ្វុីលីពីនបានចាប់ផ្តើមពិភាក្សាគ្នាស្តីពីវិវាទនៅដែនសមុទ្រនាសប្តាហ៍ក្រោយនេះ។ កិច្ចពិភាក្សាខាងលើធ្វើឡើងក្រោយពេលប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ ទៅចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ និង១៥ ខែ ឧសភាកន្លងទៅ។ ការដឹកនាំរបស់លោក ឌុយទែរតេ បានបែងចែកយ៉ាងច្បាស់រវាងជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូង នឹងទំនាក់ទំនងសេដ្ឋ កិច្ច/ការទូតជាមួយចិន។ ទំនាក់ទំនង សេដ្ឋកិច្ច និងការទូតទ្វេភាគីត្រជាក់ល្ហឹម ... Read More »
ព័ត៌មានអន្តរជាតិ
ចិនបានរារាំងកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ចិនបានរារាំងកូរ៉េខាង ជើងសាកល្បងគ្រាប់បែកបរមាណូជា លើកទី៦ដោយជោគជ័យ ដោយចិនបាន ព្រមានកូរ៉េខាងជើងថានឹងឡោមព័ទ្ធសេដ្ឋកិច្ចប្រសិនបើប្រទេសនេះសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ក្នុងពេលដែលស្ថានភាពកំពុងតែតានតឹងនោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កូរ៉េខាងជើងបានផ្តល់ព័ត៌មានឲ្យភាគីចិនដឹងជាមុន ពីគម្រោងសាកល្បងគ្រាប់បែក បរមាណូកាលពីខែមេសា តែចិនមិនយល់ ព្រម ដោយបានគំរាមឡោមព័ទ្ធសេដ្ឋកិច្ចបើកូរ៉េខាងជើងមិនស្តាប់តាមនោះទេ។ ... Read More »
ការបញ្ជូនអាវុធទំនើបៗរបស់អាមេរិក ទៅគំរាមកូរ៉េខាងជើងអត់ប្រយោជន៍ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តទៀត
ការគំរាមកំហែងវាយប្រហាររបស់ អាមេរិក ដោយបញ្ជូន ទាំងនាវាផ្ទុក យន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល ៧០០ដើម និង យន្តហោះទម្លាក់គ្រាប់ បែកបរមាណូ ទៅកាន់ឧបទ្វីបកូរ៉េ មិនធ្វើឲ្យកូរ៉េខាងជើង ភ័យព្រួយសូម្បី តែបន្តិច មិនត្រឹមតែប៉ុណ្ណោះ ... Read More »
វិភាគអន្តរជាតិ៖ កូរ៉េខាងត្បូងនៅតែចង់ចរចាជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon Jae in នៅតែស្វែងរកវិធីសាស្ត្រ ពិភាក្សាជាមួយកូរ៉េខាងជើង បើទោះបីប្រទេសនេះទើបតែបាញ់សាកល្បងមីស៊ីលក្តី។ ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង លោក Yang Moo Jin បានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ខែឧសភាថា ក្រោយពេល ... Read More »
លោកពូទីន ថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីលចុងក្រោយនេះ
ប្រភពស៊ីអិនអិនបានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រាប់ចុងក្រោយនេះ ដោយបញ្ជាក់ថា វាជាសកម្មភាពដ៏គ្រោះថ្នាក់ ។ ប៉ុន្តែទោះបីយ៉ាងណា រុស្ស៊ីបានព្រមានចំពោះការបំភិតបំភ័យទៅលើទីក្រុងព្យុងយ៉ាង ។ ទីភ្នាក់ងាររុស្ស៊ី Sputnik រាយការណ៍ថ្ងៃទី១៥ ខែឧសភាថា ... Read More »
ជំងឺអាសន្នរោគបណ្តាលឱ្យមានមនុស្សស្លាប់ជាង១០០នាក់នៅក្នុង២សប្តាហ៍នៅយេមែន
ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ គឺចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ជំងឺអាសន្នរោគ បានសម្លាប់មនុស្សដល់ទៅ១១៥នាក់ ក្នុងប្រទេសយេមែន ។ ក្រៅពីនេះ នៅមានមនុស្ស ៨.៥០០នាក់បានឆ្លងជំងឺនេះ នៅ១៤ខេត្ត ក្រុង ក្នុងប្រទេសដែលរងការបំផ្លាញដោយសង្គ្រាម ... Read More »
Benfica គ្រងជើងឯកព័រទុយហ្គាល់៤សម័យជាប់គ្នា
ក្លិប Benficaបានក្លាយទៅជាម្ចាស់ជើងឯកព័រទុយហ្គាល់ Liga រដូវកាលនេះក្រោយពួកគេយកឈ្នះក្រុម Vitoria Guimaraes ដោយលទ្ធផល 5-0 នៅក្នុងទឹកដីរបស់ខ្លួន។ ក្រុមឥន្ទ្រី Benfica មានពិន្ទុនាំមុខគូប្រជែងធំ Porto រហូតដល់ទៅ៨ ពិន្ទុ ... Read More »
Lewis Hamiltonផ្តួល Vettel ដើម្បីឈ្នះជើងឯកនៅអេស្ប៉ាញ Grand Prix
ការប្រណាំងរថយន្តFormula One ឬហៅកាត់ថា F1 ក្នុងកម្មវិធី អេស្ប៉ាញ Grand Prix កីឡាករអង់គ្លេសLewis Hamiltonបានក្លាយទៅជាម្ចាស់ពាន។ កីឡាករHamiltonដែលបើកឲ្យក្រុមMercedesធ្វើបានល្អបំផុតក្នុងការផ្តួលជើងខ្លាំងរបស់អាល្លឺម៉ង់ Sebastian Vettelដែលបើឲ្យក្រុមFerrari។ Sebastian VettelបាននាំមុខHamiltonក្នុងពាក់កណ្តាលនៃការប្រណាំងនោះ ... Read More »
Manchester Cityបញ្ជាក់ថាកីឡាករចាស់វស្សាPablo Zabaleta នឹងចាកចេញនៅរដូវកាលក្រោយ
ក្លិបManchester City បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែការពារសញ្ជាតិអាហ្សង់ទីន Pablo Zabaletaនឹងចាកចេញនៅរដូវកាលក្រោយ។ លោកPep Guardiolaអ្នកចាត់ការទូរទៅក្លិបManchester City បានអះអាងថា Zabaletaនឹងទៅចូលរួមក្រុមញញួរធំWest Hamដើម្បី បន្តអាជីពបាល់ទាត់ ខណៈឱកាសនៅក្នុងទឹកដីEtihad Stadiumកាន់តែអស់ហើយ។ ... Read More »
Rafael Nadal ឈ្នះជើងឯក Madrid Open ជាលើកទី៥ក្រោយផ្តួល Dominic Thiem
កីឡាករ Rafael Nadalបានឈ្នះជើងឯក Madrid Open ជាលើកទី៥ នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះកីឡាករ Dominic Thiem ដោយលទ្ធផល 7-6 (10-8) 6-4។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះជើងឯក៣ ជាប់ៗគ្នាហើយក្នុងរដូវកាលនេះបន្ទាប់ពី ... Read More »
Hull City ធ្លាក់ចេញពីPremier Leagueក្រោមថ្វៃជើងរបស់Crystal Palace
ក្លិប Hull Cityបានធ្លាក់ទៅលេងក្របខ័ណ្ឌអង់គ្លេស Championship វិញហើយក្រោយបរាជ័យយ៉ាងធ្ងន់នៅក្នុងទឹកដីរបស់ ក្លិប Crystal Palace។ ក្រុមបាល់ទាត់ Hull City គឺជាក្រុមទី៣បន្ទាប់ពី Middlesbrough និង Sunderland ... Read More »
៣គ្រាប់របស់ Dirk Kuytជួយ Feyenoord ឈ្នះជើងឯកលើកដំបូងក្នុងរយៈពេល១៨ឆ្នាំ
ក្លិបFeyenoordបានក្លាយទៅជាម្ចាស់ជើងឯកលីកកំពូលរបស់ ប្រទេសហុល្លង់សម្រាប់រដូវកាលឆ្នាំ២០១៦-១៧នេះ បន្ទាប់ពីយកឈ្នះលើក្រុម Heracles Almelo ដោយលទ្ធផល 3-1នៅថ្ងៃចុងក្រោយនៃការបិទរដូវកាល។ ខ្សែប្រយុទ្ធ Dirk Kuyt ដែលជាប្រធានក្រុមរកបាន៣គ្រាប់ម្នាក់ឯង ជួយឲ្យក្លិប Feyenoord ឈ្នះជើងឯកជាលើកដំបូងក្នុងរយៈពេល១៨ឆ្នាំចុងក្រោយបើគិតពីឆ្នាំ១៩៩៩មក។ អ្វីដែលធ្វើឲ្យទស្សនិកជនជក់ចិត្តបំផុតនៅថ្ងៃជាមួយគ្នានោះគឺក្រុមលេខ ... Read More »
កូរ៉េខាងជើងបន្តបាញ់មីស៊ីល ចិនអំពាវនាវឲ្យរក្សាការអត់ធ្មត់
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែឧសភា បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ហើយចិនបានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។ តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា «ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងគឺខុសទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ» ។ ការប្រកាសស្នើសុំខាងលើរបស់ចិន កើតឡើង ក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើង កំពុងតែតានតឹងខ្លាំងឡើង ... Read More »
បាញ់កាំភ្លើងធំ២១គ្រាប់សម្រាប់ពិធីចូលកាន់តំណែងប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំង
ប្រធានាធិបតីថ្មីបារាំង លោក Emmanuel Macron នៅថ្ងៃទី១ ៤ខែឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការណ៍ក្លាយទៅជា អ្នកស្នងតំណែងអតីតប្រធានាធិបតី ហ្វ្រាំងស័រ ហូឡង់។ ពិធីចូលកាន់តំណែងនោះ ធ្វើឡើង ដោយមានការបាញ់កាំភ្លើងធំ ២១គ្រាប់ផងដែរ ។ជាមួយគ្នានោះលេខសម្ងាត់ ... Read More »
រដ្ឋាភិបាលបារាំងលាលែងពីតំណែងតាមច្បាប់ក្រោយការបោះឆ្នោត
នៅថ្ងៃទី១០ ខែឧសភា ប្រធានាធិបតី បារាំងលោក Francois Hollande បានឲ្យ ដឹងថា រដ្ឋាភិបាលរបស់លោកបានដាក់ លិខិតលាលែងពីតំណែង ដើម្បីជាការបើកផ្លូវសម្រាប់ផ្ទេរអំណាច និងបង្កើតរដ្ឋាភិ បាលថ្មីក្រោយការបោះឆ្នោត។ ប្រការដែលរដ្ឋាភិបាលសម្រេចលា លែងពីតំណែង ... Read More »
គោលនយោបាយរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើងបង្កក្តីបារម្ភដល់អាមេរិកនិងជប៉ុន
លោកMoon Jae In ចង់ពិភាក្សា និង បង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង។ អ្វីដែលសំខាន់នោះគឺលោកចង់ដឹកនាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរ ផ្ទុយពីគោលជំហររបស់អាមេរិកទៅលើ កូរ៉េខាងជើង។ តាមការប្រកាសរបស់ក្រុមអ្នកឯកទេស វិភាគ បញ្ជាក់ថា ... Read More »
ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយការបាក់រលំអគារនៅឥណ្ឌា
តាមរបាយការណ៍ចុងក្រោយពីប៉ូលិសឥណ្ឌាបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាថា ចំនួនអ្នកស្លាប់ដោយសារ ការរលំបាក់អគារនៅឥណ្ឌា ក្នុងពិធីរៀប មង្គលការ មួយក្នុងរដ្ឋ Rajasthan បាន កើនឡើងដល់ ២៥នាក់ហើយ ។ ហេតុ ការណ៍ដួលរលំអគារកើតឡើងតាំងពី ... Read More »
វិភាគអន្តរជាតិ៖ នយោបាយសំខាន់ៗ ដែលជួយឲ្យលោកម៉ាក្រុងជាប់ឆ្នោតជាប្រធានាធិបតីបារាំង វ័យក្មេងបំផុត
ការចូលកាន់តំណែងប្រធានាធិបតី បារាំងរបស់លោក ម៉ាក្រុង ខិតជិតមកដល់ ហើយនៅពេលនោះលោកនឹងត្រូវដឹកនាំនាវាបារាំងឆ្ពោះទៅរកភាពរីកចម្រើន ក៏ ដូចជាការផ្សះផ្សាជាតិសាសន៍ និងសង្គម អឺរ៉ុប ដែលកំពុងតែប្រឈមនឹងការប្រេះឆាក្រោយអង់គ្លេសចាកចេញ។ ការទទួលជ័យជម្នះរបស់លោក ម៉ាក្រុង នេះ ក៏ដោយសារតែលោកមានគោលនយោបាយ ស៊ីជម្រៅដល់បេះដូងពលរដ្ឋ ... Read More »
មីស៊ីលកូរ៉េខាងជើងមិនអាចបាញ់ចូលដល់ទឹកដីអាមេរិកឡើយ
មន្ត្រីចារកម្ម របស់មន្ទីរបញ្ចកោណអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងត្រូវ ឆ្លងកាត់នៅឧបសគ្គជាច្រើនទៀត ទើបអាច ផលិតមីស៊ីលឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់បរមាណូ ដែលអាចបាញ់ដល់ទឹកដីអាមេរិក ។ សារព័ត៌មាន Bloomberg បានផ្សាយថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ... Read More »
ក្រុមចារកិច្ចអាមេរិកចោទប្រកាន់រុស្ស៊ី វាយប្រហារគណបក្ស លោក ម៉ាក្រុង
ប្រមុខដឹកនាំទីភ្នាក់ងារ NSA បានអះអាង ថា នៅពេលនោះអាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធើណេតរបស់រុស្ស៊ី ហើយបានជូនដំណឹងទៅបារាំងផងដែរ ។ យោងតាមប្រមុខទីភ្នាក់ងារ NSA អាមេរិកបានដឹងពីប្រតិបត្តិការវាយប្រហារតាមអ៊ីនធើណេតទៅលើលោកម៉ាក្រុង គឺដោយសារតែអាមេរិកបានតាមឃ្លាំមើលជាប់ជានិច្ចនូវសកម្មភាពរបស់រុស្ស៊ីនៅលើប្រព័ន្ធអ៊ីនធើណេត ចាប់តាំងពីមានការវាយប្រហារស្រដៀងគ្នានេះ ទៅលើក្រុមការងាររបស់លោកស្រីហ៊ីឡារី គ្លីនតុន កាលពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅ ... Read More »
«ស្តេចខ្យាដំរី»ចង់ជំនួសតំណែងប្រធានាធិបតី ត្រាំ នៅការបោះឆ្នោតឆ្នាំ២០២០
តារាភាពយន្តហូលីវូដដ៏ល្បីល្បាញលោក Dwayne Johnson ត្រូវបានគេស្គាល់ ថាជា«ស្តេចខ្យាដំរី»បានចេញមុខប្រកាសថា នឹងប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ សារព័ត៌មាន AP បានផ្សាយថា តារា ភាពយន្ត Dwayne Johnson មានបំណងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ ទាំងនោះគឺជាការពិតដែលប្រកាសចេញពីតារារូបនេះតែម្តង។ ... Read More »
កូរ៉េខាងជើងស្នើប្រធានាធិបតីថ្មីកូរ៉េខាងត្បូងជួបពិភាក្សា
នៅថ្ងៃទី១១ខែឧសភាកូរ៉េខាងជើងបានអំពាវនាវ ឲ្យរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង បញ្ចប់ គោលនយោបាយប្រឈមមុខដាក់ គ្នាក្នុងនោះមានទាំងការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក ជាដើម។ការអំពាវនាវខាងលើកើតឡើងក្នុងពេលដែល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងស្បថចូលកាន់តំណែង ក្រោយការជាប់ឆ្នោតភ្លាមៗ។ សារព័ត៌មាន យុនហាប់របស់កូរ៉េខាង ត្បូង បានដកស្រង់ ព័ត៌មានពីសារព័ត៌មាន កូរ៉េខាងជើង យកមកចុះផ្សាយថា ... Read More »
បញ្ហាទីបេ និងតៃវ៉ាន់ ជាចំណុចរសើបបំផុតក្នុងនយោបាយរបស់ចិន
បច្ចុប្បន្ន អ្វីដែលចិនព្រួយបារម្ភជាងគេ នោះគឺការប្រកាសឯករាជ្យ របស់ទីបេនិង កោះតៃ វ៉ាន់ ទាំងនោះហើយទើបចិនរក គ្រប់មធ្យោបាយរារាំងតំបន់ទាំងពីរនេះ មិនឲ្យមានការប្រាស្រ័យទាក់ទងនៅខាង ក្រៅ។ កន្លងមក ក្រោយពេលដែលប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់ ក៏រងការប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលចិនដីគោក ... Read More »
Real Madrid ឡើងទៅប៉ះ Juventus វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Champions League
ក្រុម Real Madrid បានទម្លាក់ក្រុម Atletico Madrid ឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ជាលើកទី៤ជាប់ៗគ្នាពីការជួបគ្នាទាំង៤រដូវកាល កាលពីថ្ងៃពុធ បើទោះបីពួកគេបានរងបរាជ័យក្នុងការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១ ក៏ដោយ ប៉ុន្តែបានឈានទៅវគ្គបន្តជាមួយនឹងលទ្ធផលទាំងពីរជើង ... Read More »
អាមេរិកចង់សហការជាមួយរុស្ស៊ីដោះស្រាយតំបន់មានវិវាទនៅលើពិភពលោក
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Sergei Lavrov បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបង្ហាញពីទស្សនៈបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងការដោះស្រាយវិវាទនៅលើពិភពលោក ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង ។ កាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ... Read More »
ជាប់ឆ្នោតភ្លាមលោក Moon Jae in ស្បថចូលកាន់តំណែងភ្លែត
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក Moon Jae in នៅព្រឹកថ្ងៃទី១០ ខែ ឧសភា បានស្បថចូលកាន់តំណែងភ្លាមៗ ហើយពិធីចូលកាន់តំណែងនោះធ្វើឡើងយ៉ាងសាមញ្ញបំផុតនៅក្នុងអគាររដ្ឋសភា។ ការស្បថចូលកាន់តំណែងធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រក្នុងរដ្ឋសភាដោយ លោក Moon Jae in បានបញ្ជាក់ថា«ខ្ញុំសូមស្បថចំពោះមុខប្រជាជនទូទាំង ... Read More »
ទាហានអាហ្វហ្គានីស្ថានបានធ្វើការវាយបកទៅលើក្រុមឧទ្ទាមស្លាប់ជាច្រើននាក់
នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៩ ខែឧសភា កម្លាំងទាហានអាហ្វហ្គានីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ជាង ៧០នាក់។ ការវាយប្រហារខាងលើធ្វើឡើង ក្នុងរយៈពេល ២៤ម៉ោងមកនេះ គឺបាន សម្លាប់ក្រុមសកម្មប្រយុទ្ធអស់៧១នាក់ ក្នុងនោះបង្កឲ្យមានអ្នករបួសចំនួន៣៥នាក់ និងចាប់ខ្លួនបាន៧នាក់ផងដែរ” ។ ក្រៅពីនេះកម្លាំងទាហាន អាហ្វហ្គានីស្ថានបានរឹបអូសអាវុធជាច្រើនពីក្រុមភេរវកម្ម។ចំណែកទាហាន អាហ្វហ្គានីស្ថានវិញ ... Read More »
ដើម្បីសន្តិភាពស៊ីរីត្រូវតែមានការតាមដានជាអន្តរជាតិលើបទឈប់បាញ់
កិច្ចព្រមព្រៀង ឈប់បាញ់នៅក្នុងប្រទេស ស៊ីរីនាពេលកន្លងមក ត្រូវបានបំផ្លាញ ដោយមិនដឹងថាភាគីណាមួយជាអ្នកធ្វើបំពានមុននោះទេ ដោយភាគីចូលរួមអនុវត្តបទឈប់បាញ់នោះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាអ្នកនោះជាអ្នកធ្វើខុសមុន។ ដោយសារតែ បទឈប់បាញ់មិនមាន ប្រសិទ្ធភាព ដោយភាគីពាក់ព័ន្ធបានចុះកិច្ចព្រមព្រៀងមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាហើយទេ ដែលគេផ្តួចផ្តើមឱ្យមានបទឈប់បាញ់ជានិរន្តរ៍មួយសម្រាប់បិទបញ្ចប់ សង្គ្រាមស៊ីរីតាំងពីឆ្នាំ២០១១មក។ នៅ ពេលនេះបារាំង ... Read More »
អ្នកឯកទេសវិភាគ៖ តើលោកត្រាំជាអ្នកចុចកុងតាក់ដំបូងគេបង្អស់នៅក្នុងវ៉ាលិសបរមាណូដែរឬទេ?
វ៉ាលិសបរមាណូរបស់អាមេរិក មាន តាំងពីយូរណាស់មកហើយ ហើយមិនដែលមានប្រធានាធិបតីណាមួយចុចកុងតាក់ បញ្ជាវានោះឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោកត្រាំអាចចុចកុងតាក់ ក្នុងវាលិស នោះដែរឬទេ? វ៉ាលិសស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបានដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលិសនោះគឺជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។ ដោយខ្លាចលោកត្រាំបញ្ជាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើសភាអនុម័តច្បាប់ ... Read More »
ក្រោយការបោះឆ្នោតបារាំងនឹងមានជនភៀសខ្លួនជាច្រើនទៀតប្រថុយគ្រោះថ្នាក់ចូលទៅអឺរ៉ុប
ការជាប់ឆ្នោតរបស់លោកម៉ាក្រុង ដែលមានគោលនយោបាយមិនរើសអើងផ្សះផ្សា ក៏ដូចជាដោះស្រាយវិបត្តិជនភៀសខ្លួន ជាហេតុអាចធ្វើឲ្យជនភៀសខ្លួនជាច្រើនទៀតចូលទៅកាន់តំបន់អឺរ៉ុប។ បើទោះបីនៅមានជនភៀសខ្លួនរាប់សិបម៉ឺននាក់ មិនទាន់រកទីជម្រកសមស្របនៅអឺរ៉ុបក្តី តែជនភៀសខ្លួនជាច្រើនទៀតអាចនឹងបន្តទៅកាន់អឺរ៉ុបដើម្បីមានការរស់នៅប្រសើរជាង។ ដោយនៅក្នុងប្រទេសរបស់ខ្លួន ដែលញាំញីដោយសង្គ្រាមស៊ីវិលប្រឈមនឹងការស្លាប់គ្រប់ពេល ទាំងនោះហើយទើបជនភៀសខ្លួនលះបង់ជីវិតប្រថុយធ្វើដំណើរទៅអឺរ៉ុប។ ក្នុងរយពេលចុងក្រោយនេះមានកប៉ាល់ពីរគ្រឿងដែលដឹកអ្នកដំណើរបានលិចសម្លាប់មនុស្សជាច្រើន ។ មន្ត្រីនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ទើបបាននិយាយឲ្យដឹងថា មនុស្សជិត២៥០នាក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច