ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អ្វីទៅជា « ប្លុកឆែន ឬ Blockchain»?

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា, បច្ចេកវិទ្យាប្កុកឆែន ឬ Blockchain Technology បានពន្យល់ថា៖ ប្លុកឆែន ឬ ... Read More »

ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញ ព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទទី៩-១០ ខែតុលា ខាងមុខ !

ខេត្តបាត់ដំបង ៖ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ មានកិត្តិយសសូម គោរពជម្រាបជូន ព្រះថេរានុថេរគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ... Read More »

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន

ខេត្តព្រះសីហនុ ៖ នៅព្រលប់ថ្ងៃទី២៥  ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ... Read More »

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​​ក្រុង​ប៉ោយប៉ែត​៖​ ​ប្រតិកម្ម​សម្ដែង​នូវ ការមិន​ពេញចិត្ត ចំពោះ​កម្មវិធី Miss Grand Cambodia ដែល​បាន​យក​សន្លឹក​បៀ បង្ហាញ​ជា​តំណាង​ឱ្យ​ក្រុង​ប៉ោយប៉ែត ក្នុងការ​ប្រកួត

ខេត្ត​បន្ទាយ​មាន​ជ័​យ៖​ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២នេះ​ បាន​មានប្រតិកម្ម ទៅនឹង​ការដែល​យក​សន្លឹក​បៀ ធ្វើជា​តំណាង​ក្រុង​នេះ ក្នុង​កម្មវិធី Miss Grand Cambodia ... Read More »

សត្វ​គោ​របស់​ពលរដ្ឋថៃ​០១​ក្បាល​ ដើរ​ស៊ី​ស្មៅ​ជាន់​មីន​ផ្ទុះខ្ទេចសាច់ ងាប់​នៅ​ក្បែរ​ព្រំដែន​

     ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឱ្យ​​ដឹង​ថា៖​ មាន​ហេតុការណ៍​ផ្ទុះ​មីន​កក្រើក​ព្រៃ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​តែ​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ថៃ​០១​ក្បាល​ ក្នុង​ចំណោម​គោ​០១​ហ្វូង​ដើរ​ស៊ី​ស្មៅ​ជាន់​មីន​ បណ្តាល​ឱ្យ​​ផ្ទុះ​ខ្ទេច​សាច់។  ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នា​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែសីហា​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥៣​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែសីហា! ​

  ​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៥៣​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥៣​នាក់​រួម​មាន​៖​ ករណី​ជួញដូរ​ ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តគម្រោង “កញ្ចប់នៃក្តីស្រឡាញ់” នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖​ ការព្រមានដកអាជ្ញាប័ណ្ណចំពោះអង្គភាពសារព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ពាក្យជេរប្រមាថគឺដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ​៖​ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានសំដែងការគាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលឱ្យក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ ឬលុបអាជ្ញាប័ណ្ណ ទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលធ្វើអត្ថាធិប្បាយ ឬក៏ផ្សព្វផ្សាយដោយប្រើពាក្យអសុរោះ ... Read More »

លោក ឃួង ស្រេង ៖ យើងនឹងមិនធ្វើឱ្យម្ចាស់ជំនួយខកចិត្តឡើយ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនាយកប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica) លោក Rho Hyun jun នារសៀលថ្ងៃទី ២៥ សីហា ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ... Read More »

ក្រសួង សម្រេចបាននូវការអភិវឌ្ឍគម្រោងចំនួន ២១៨គម្រោង ដោយប្រើប្រាស់ថវិកាជាតិប្រមាណ ១៦៥លានដុល្លារអាមេរិក និងបានពង្រីក ការស្រោចស្រពលើផ្ទៃដីប្រមាណ ១២៣០១៥ ហិកតា

ភ្នំពេញ ៖ ក្រសួង សម្រេចបាននូវការអភិវឌ្ឍគម្រោងចំនួន ២១៨គម្រោង ដោយប្រើប្រាស់ថវិកាជាតិប្រមាណ ១៦៥លានដុល្លារអាមេរិក និងបានពង្រីក ការស្រោចស្រពលើផ្ទៃដីប្រមាណ ១២៣ ០១៥ ហិកតា ។ បើតាមសេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី ... Read More »

តើហេតុអ្វីបានជាយើងត្រូវការ «បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G»?

ភ្នំពេញ៖ តើហេតុអ្វីបានជាយើងត្រូវការ «បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G»? នេះជាការលើកឡើង ដោយ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ លោកបានធ្វើការពន្យល់ថា,  ១) តើអ្វីទៅជាទំនាក់ទំនងរវាងឌីជីថលកម្ម ... Read More »

យោធភូមិភាគពិសេស បានប្រារព្វពិធី បិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតឆ្នាំ២០២២ នៅទីលានបាញ់គ្រាប់ពិតរបស់បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក

ខេត្តកំពង់ឆ្នាំង ៖​ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២  នៅបញ្ជាការដ្ឋានកំភ្លើងធំកងទ័ពជើងគោក ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  បានប្រារព្វពិធី បិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ... Read More »

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រៀបធៀបទណ្ឌិត សម រង្ស៊ី ដូចសេះងាប់គ្មានអ្នកយកចិត្តទុកដាក់

ភ្នំពេញ៖ ឆ្លើយទៅនឹងសំណួររបស់ អ្នកសារព័ត៌មានក្នុងស្រុកដែលសួរទាក់ទងនឹងការប្រកាសចង់វិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ត្រូវបាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើងដោយប្រៀបធៀបលោក សម រង្ស៊ី ដូចសេះមួយក្បាលដែលងាប់មិនអាចប្រើប្រាស់បាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់ទៀតផង។    ... Read More »

អភិបាលស្រុករមាសហែកអំពាវនាវដល់អាជីវករលក់ដូរអមផ្លូវជាតិលេខ១៣នៅផ្សារសំរោងសូមមកលក់តាមទីកន្លែងដែលអាជ្ញាធរបានរៀបចំ

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរអមផ្លូវជាតិលេខ១៣ នៅផ្សារសំរោង សូមមកលក់តាមទីកន្លែងដែលអាជ្ញាធរបានរៀបចំដើម្បីរក្សាសោភណភាពសណ្ដាប់ធ្នាប់និងសុវត្ថិភាព។     ការអំពាវនាវបែបនេះធ្វើឡើងនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២បន្ទាប់ពីលោកអភិបាលស្រុករមាសហែកចុះពិនិត្យផ្លូវចាក់បេតុងសរសៃដែកដែលមានទំហំ ទទឹង១១ម៉ែត្រ៥០ម៉ែត្រនិងបណ្តោយ៥០ម៉ែត្រនៅចំណុចផ្សារសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។     ... Read More »

ប្រជាពលរដ្ឋច្រើនគ្រួសារនៅអមស្ទឹងសែន ឃុំកំពង់គោមានកង្វល់ពីការបាក់ស្រុតផ្ទះ ខណៈអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតែបន្តសកម្មភាពជារៀងរាល់ថ្ងៃ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅអមដងស្ទឹងសែន ក្នុងភូមិពពឹង និងភូមិកោះគ្របបាយ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាច្រើនគ្រួសារ មានការព្រួយបារម្ភពីការបាក់ស្រុតលំនៅឋានរបស់ពួកគាត់ ខណៈដែលអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតែបន្តសកម្មភាពបូមជារៀងរាល់ថ្ងៃ។ ពួកគាត់មានការត្អូញត្អែរនិងដេកមិនលក់បក់មិនល្ហើយរាល់ថ្ងៃនេះគឺដោយសារតែអាជីវកម្មបូមខ្សាច់ខាងលើ ធ្វើសកម្មភាពឥតឈរទាំងយប់ទាំងថ្ងៃ វាបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បាក់ដីមាត់ស្ទឹង ថ្លង់សំឡេងបូម ... Read More »

ប្រជាពលរដ្ឋជាង៧០០គ្រួសារដែលមានសំណង់មិនរៀបរយនៅក្នុងតំបន់អង្គរ រីករាយ​ដោយ​ស្ម័គ្រចិត្តមកចាប់ឆ្នោតយកក្បាលដីដោះដូរទីលំនៅថ្មីនៅភូមិរុនតាឯក

ខេត្ត​សៀមរាប ​៖​ នៅសាលាខេត្ដសៀមរាប​ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ​ ប្រជាពលរដ្ឋជាង៧០០គ្រួសារ ដែលមានសំណង់មិនរៀបរយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅភូមិទក្សិណ និងភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកចាប់ឆ្នោតទទួលយកក្បាលដីដើម្បីដូរលំនៅឋានថ្មី ចេញពីតំបន់រមណីយដ្ឋានអង្គរ​ នៅឯសាលាខេត្ដសៀមរាប។ ... Read More »

សហជីពបង្ហាញតម្រុយសុំដំឡើងប្រាក់ឈ្នួលអប្បបរមា ២១ដុល្លារបន្ថែមក្នុងមួយខែ

ភ្នំពេញ៖ តើកម្មករ-កម្មការិនីដែលកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់អារម្មណ៍យ៉ាងណាចំពោះកិច្ចប្រជុំរវាងវិស័យឯកជននិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ជាមួយសហជីពនិងស្ថាប័នផ្សេងទៀតពាក់ព័ន្ធនិងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់នោះ។ តើកម្មករ-កម្មការិនីចង់បានប្រាក់ឈ្នួលគោលអប្បបរមាប៉ុន្មានក្នុងមួយខែ? នៅគ្រាដែលក្រសួងការងារបានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត កម្មករ-កម្មការិនីវិស័យកាត់ ដេរ បានសាទរទៅនឹងតួលេខប្រាក់ឈ្នួលដែលស្នើដំឡើង​ដោយភាគីសហជីព ២១ដុល្លារបន្ថែមក្នុងមួយខែសម្រាប់ប្រាក់ឈ្នួលអតិប្បរមាឆ្នាំ២០២៣ ដោយបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលនេះ នឹងឆ្លើយតបនិងការកើនឡើងនៃអតិផរណាតម្លៃមុខទំនិញ ចំណាយផ្សេងៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ-កម្មការិនីរោងចក្រនោះផងដែរ។ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ខ្វាន់ទុម ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៧៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

កម្ពុជា​បើកចំហឱ្យមានការវិនិយោគទាំងក្នុងនិងក្រៅប្រទេស មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសគ្រប់និន្នាការដើម្បីស្រូបទាញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសកម្មភាពរស់រវើក

ភ្នំពេញ៖​ បើ​យោង​តាមប្រភពព័ត៌មានពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានឱ្យដឹងថា​ ​សាធារណរដ្ឋកូរ៉េនឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។      ការសន្យាបែបនេះពីភាគីកូរ៉េធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ បច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា​ នឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូង ចាប់ពីខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ បើយោងតាមរយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានថា៖​ រាជរដ្ឋាភិបាលកម្ពុជា​ នឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ដ៏ខ្លីខាងមុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ... Read More »

ក្មេងស្ទាវជិះម៉ូតូដេញកាប់យុវជន២នាក់បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ខេត្តស្វាយរៀង៖ មានករណីក្រុមក្មេងស្ទាវជិះម៉ូតូដេញកាប់យុវជន២នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ចេញមកមើលទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិថ្មី សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យុវជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ រូ ឧត្តម អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ... Read More »

លោក អុឹម វុត្ថា : អ្នកអាចស្វែងយល់ពី ស្ថានភាពនៃការតភ្ជាប់ឌីជីថល នៅកម្ពុជា !

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពន្យល់ថា,  អ្នកអាចស្វែងយល់ពី ស្ថានភាពនៃការតភ្ជាប់ឌីជីថល នៅកម្ពុជា !  ១) ស្ថិតិហេដ្ឋារចនាសម្ព័ន្ធឌីជីថលគោល៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ ... Read More »

លោក លី ធុជ ជួបសំណេះសំណាលជាមួយមួយបងប្អូនប្រជាពលរដ្ឋ អតីតយុទ្ធជននិងប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី២៥ខែ សីហាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអតីតយុទ្ធជន ... Read More »

លោក​ ប៉ាន់ខែម​ ប៊ុនថន ​៖ ” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”

ភ្នំពេញ​៖​ បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពីសិប្បករស្មូនដី​ ឈ្មោះ​ ប៊ិន​ ឆារ៉ាន់​ អាយុ៤១ឆ្នាំ​ រស់នៅភូមិព្រៃដេីមថ្នឹង​ ឃុំព្រៃដេីមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ​ តែមិនមានការពិចារណាវែងឆ្ងាយ​ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ​ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ​ ... Read More »

តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត​ ដឹកនាំកិច្ចប្រជុំស្តីពីការងារកសាងសំណុំរឿង ការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​ថា៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ... Read More »

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើ​ករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់

ខេត្ត​ព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះ សីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ​ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃព្រហស្បតិ៍​ទី២៥ ខែសីហា ឆ្នាំ២០២២​នេះ​ បានឱ្យដឹងថា៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី​២៥​ ខែសីហា​នេះ​ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន ... Read More »

លោក ឃួង ស្រេង បានណែនាំឱ្យអភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានណែនាំ ឲ្យអភិបាលរងខណ្ឌដែលទើបតែងតាំងថ្មីត្រូវ បម្រើសេវា ជូន ប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព ដើម្បី បង្កើនល្បឿន ការផ្ដល់សេវា ... Read More »

ជនសង្ស័យម្នាក់ទំនងជាជំងឺរើឡើងវិញយកកាំបិតកាប់ទៅលើអ្នកភូមិផ្អើលទាំងក្បាលល្ងាច

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចន្រ្តីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើហិង្សាយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីម្នាក់ដែលរស់នៅក្នុងភូមិជាមួយបណ្ដាលឱ្យរងរបួស។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២២នៅក្នុងភូមិគ  ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។    សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះស្រី ងី ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគឃុំចន្រ្តី ស្រុករមាសហែកខេត្តស្វាយរៀង។ ... Read More »

ឃាត់ខ្លួនជនដៃដល់ម្នាក់​ បន្ទាប់ពី​យកកាំបិតចាក់កជ្រូក កាប់ទៅលើសន្តិសុខមណ្ឌលកែប្រែរងរបួសធ្ងន់

     ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) កាលពីថ្ងៃទី២៤ ខែសីហា ... Read More »