ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ អនុវត្តន៍តាមក្រសួងអប់រំ «វិស្សមកាលតូច» មុនកំណត់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបបញ្ហារីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID-19នោះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចឱ្យគ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុងសៀមរាប ត្រូវវិស្សមកាលតូចមុនកាលកំណត់ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៤ ខែមីនា ... Read More »

ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ

ភ្នំពេញ៖ បន្ទាបពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ ។ នៅព្រឹកថ្ងៃទី១៥ ... Read More »

បន្ទាប់ពីជនបរទេស៥ប្រទេសនៅអុឺរ៉ុបផ្អាកអោយចូលកម្ពុជា សម្តេច ហ៊ុន សែន ពិចារណា ផ្អាក អ៊ីរ៉ង់ មួយទៀត

ខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ចាប់ពីថ្ងៃទី១៧ ខែមីនា តទៅកម្ពុជាសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ។ បន្ទាប់មក សម្តេច ហ៊ុន ... Read More »

សម្តេច ហ៊ុន សែន៖ ​សុំការយោគយល់ពីមន្ត្រីស្ថានទូត​បរទេសមួយចំនួន យើង​មិន​អាច​យក​អ្នកនៅនាវា Viking Cruise ទៅសណ្ឋាគារផ្កាយ៥នៅភ្នំពេញទេ

ខេត្តបាត់ដំបង៖ នៅល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ នាពិធីបុណ្យ​ទន្លេ​ នៅ​ខេត្ត​បាត់​ដំបង​ថា កម្ពុជា មិនអាច​អនុវត្តតាម​លក្ខខណ្ឌសម្រាប់​អ្នកដំណើរ​លើ​នាវា Viking Cruise នៅខេត្តកំពង់ចាម ... Read More »

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចម្រុះធ្វើអនាម័យតាមដងទន្លេបាសាក់ក្រោមស្ពានព្រះមុនីវង្ស

ភ្នំពេញ ៖ ដើម្បីបញ្រ្ជាបនៃការយល់ដឹងនិងសម្អាតតាមដងទន្លេ និងការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ(ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ ចុះធ្វើអនាម័យ ... Read More »

គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងសៀមរាប ត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ សម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយនៅថ្ងៃទី១៤ ខែមីនា ... Read More »

ឆេះតូបលក់ដូរជុំវិញផ្សារបឹងកុកយ៉ាងសន្ធោសន្ធៅយប់មិញ ខណៈទំហំខូចខាតនិងមូលហេតុកំពុងវាយតម្លៃ និងស៊ើបអង្កេត

ខេត្តកំពង់ចាម ៖ តូបលក់ដូរនៅជុំវិញផ្សារបឹងកុក កាលពីយប់មិញត្រូវអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ក្នុងកម្រិតធំធេង ខណៈមូលហេតុត្រូវបានគេសង្ស័យទុស្សេខ្សែភ្លើង ។ នេះបើតាមរបាយការណ៍បឋមពីសមត្ថកិច្ចកើតឡើងនៅវេលាម៉ោង២៣៖៣០នាទីយប់ ថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ... Read More »

លិខិតមិត្តអ្នកអាន៖ មន្ទីរសាធារណការខេត្តតាកែវចាក់ស្តើងស៊ីក្រាស់

ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ខេត្តតាកែវ មើលស្ថានភាពផ្លូវជាតិលេខ ២ ដែលកំពុងជួសជុលដោយដុំ ដោយកន្លែង ជាពិសេសផ្លូវក្នុងក្រុង គួរឲ្យអស់សំណើចខ្លាំងណាស់ គឺដូចដែលពាក្យមហាជនខ្មែរតែងតែលើកថា «ចាក់ស្តើងស៊ីក្រាស់» ពោលគឺការចាក់កៅស៊ូប្រភេទ AC គឺគ្រាន់តែយកកៅស៊ូទៅរោយលើថ្មតែប៉ុណ្ណោះ។ ក្នុងនាមប្រជាពលរដ្ឋមិនដឹងថា ជារូបមន្តរបស់ក្រសួងសាធារណការ ... Read More »

សម្រេចបិទសាលា​រៀន CIS សាខាកោះពេជ្រ បន្ទាប់ពីគ្រូបង្រៀននៅសាលាឆ្លង​ COVID-19​

ភ្នំពេញ ៖ ពាក់ព័ន្ធប្រកាសបិទសាលារៀន CIS សាខាកោះពេជ្រ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌​មានព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ... Read More »

កម្ពុជាប្រកាសដាក់បំរាមលេីជនបរទេស​មក​ពីប្រទេសចំនួន៥ មិនអោយចូលក្នុង​ប្រទេស ដេីម្បីទប់ស្កាត់ការរីករាលដាល​ COVID-19

ភ្នំពេញ​ ៖​ នាពេលថ្មីៗនេះ កម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើ​ជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា​ ។ ហេតុ​ផលនេះ​ហេីយទេីបចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសសរួមមាន​ ៖​ ប្រទេស អ៊ុតាលី អាល្លឺម៉ង់ អេស្ប៉ាញ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីខេត្តបាត់ដំបង ២,៣០០នាក់

ខេត្ត​បាត់​ដំបង​ ៖​ នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ... Read More »

ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត

ភ្នំពេញ ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាតបានប្រកាសជាផ្លូវការនូវការទទួល ព្រះនាងតូចនរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់៨ វស្សា ... Read More »

ក្រសួងសុខាភិបាល! រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ លើជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំម្នាក់ ត្រូវបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ចំពោះករណីថ្មីចំនួន២នាក់ទៀត (មិនពាក់ព័ន្ធទៅនឹងនាវី Wiking ... Read More »

ចៅសង្កាត់ព្រែកប្រា យកអំណាចប្រតិភូកម្ម ប្រព្រឹត្តពុករលួយ និងបំបាត់ចំណូលពន្ធរដ្ឋ

ភ្នំពេញ៖ មានបញ្ហាជាច្រើន មិនទាន់បានកំណែទម្រង់រដ្ឋបាលសុីជម្រៅក្នុងរដ្ឋបាលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កើតអោយមានភាពមិនប្រក្រតី ទៅជាអំពើពុករលួយ ។ រាល់សេវាសាធារណៈ ក្លាយជាការយកលុយពីពលរដ្ឋ ផ្ទុយពីការប្រតិភូកម្មអំណាចដែលថ្នាក់លើប្រគល់ជូន និងការណែនាំពីគណៈបញ្ជាការឯកភាពខណ្ឌ ពិសេសគោលការណ៍អភិបាលរាជធានីភ្នំពេញជម្រុញអោយអាជ្ញាធរទាំង១៤ខណ្ឌ បម្រើ ការពារ ... Read More »

ផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជា ចូលតាមច្រកអន្តរជាតិក្អមសំណតែប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរ​ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។ យោងតាមលិខិតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូន​ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនៃនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរ​ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។ ដូចមានចែងក្នុងកម្មវត្ថុខាងលើ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ... Read More »

ក្រសួងព័ត៌មាន ព្រមានចាងហ្វាង ចក្រវាឡ CKV tvonline បើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ

ភ្នំពេញ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រ​ សារព័ត៌មាន CKV online ដែលចេញផ្សាយព័ត៌មាន​(ផ្សាយផ្ទាល់) នូវព័ត៌មានមួយចំនួនដែលមានកាយវិការ និងពាក្យពេជ្រមិនសមរម្យដែលមើលទៅ ខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈ​ជាអ្នកសារព័ត៌មាន ទើបនាយក​ដ្ឋានមណ្ឌលព័ត៌មាន ... Read More »

ក្រសួងអប់រំ​សម្រេចឲ្យសិស្សរៀននៅក្រុងសៀមរាប ចាប់ពីទី៩ដល់ទី១២ រៀនតាមប្រព័ន្ធអេឡិកត្រូនិក​លេីមុខវិជ្ជាចំនួន៦

ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលប្រកាសបិទសាលារៀននៅក្រុង-ខេត្តសៀមរាបបណ្តោះអាសន្នព្រោះតែវីរុសកូវីដ-១៩រួចមក នៅថ្ងៃសុក្រនេះ មន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡាសម្រេច បង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន៦រួមមាន ៖ គណិតវិទ្យា​ គីមីវិទ្យា​ រូបវិទ្យា​ ... Read More »

ក្រសួងការបរទេសខកចិត្តជាខ្លាំង ចំពោះមតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធដំណើរការកាត់ក្តី លោក កឹម សុខា លើអធិបតេយ្យភាពតុលាការកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួន៤ចំណុច ឆ្លើយតប​មតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធក្នុងដំណើរការកាត់ក្តី លោក កឹម ... Read More »

នគរបាលខេត្តកណ្តាលចុះអនុវត្តច្បាប់ចរាចរណ៍នឹងធ្វើការផាកពិន័យទៅលើយានយន្តនិងអ្នកបើកបរល្មើសច្បាប់មួយរយភាគរយ

កណ្តាល៖ កម្លាំនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០នេះ ចាប់ផ្តើមបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម នឹងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ ។ ប្រតិបត្តិការដូចភ្លៀងរលឹមនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល នឹងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានឲ្យដឹងថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០រូបលោកបានដឹកនាំកម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម ។ លោកស្នងការរងបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត ,ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់សមត្ថកិច្ចនិងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់ ។ លោកឧត្តមសេនីយ៍ វ៉ែន សុវិន បានបញ្ជាក់ថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ៕ ស្អាងជ័យ Read More »

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានី នឹងប្រេីប្រាស់រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានបញ្ហាកង្វះទឹកខ្លាំង នារដូវប្រាំង នេះ

ភ្នំពេញ ៖ ស្របពេលដែល នៅតាមបណ្តាលខណ្ឌ មួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈសកម្មភាពនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។ លោក ឃួង ... Read More »

ទិវាជាតិបង្ការនឹងពន្លត់អគ្គីភ័យ លើកទី៥ក្រោមអធិបតីឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត អញ្ចើញជាអធិបតីក្នុងទិវាជាតិ ពន្លត់អគ្គិភ័យ បង្ការ នឹងបង្កគ្រោះ ដោយមានការចូលរួម លោកចាន់ សុផា ស្នងការងនៃស្នងការដ្ឋាននគបាលខេត្ត ទទួលផែនពន្លត់អគ្គីភ័យ បង្ការ នឹងសង្គ្រោះ រួមនឹងមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត ... Read More »

ភ្លើង​ឆេះ​ព្រៃ​ពូជ​គ្រញូង​ កម្លាំងចម្រុះចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់

ខេត្តសៀមរាប​៖​  ​ភ្លើង​ឆេះ​ព្រៃរាប់សិបហិកតា​បាន​កើតឡើង​នៅវេលាម៉ោង២និង១០នាទីរយប់ថ្ងៃ​ព្រហស្បតិ៍​ ៤​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២​នឹង​00​នាទី​ រំលង​អា​ធ្រា​ត្រ​​ចំណុច​ ព្រៃ​ពូជ​គ្រញូង​ដាំ​ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ឃុន​រាម​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ជញ្ជីងថ្លឹងរថយន្តមានជ័យនៅស្រុកស្នួល កំពុងត្រូវប៉ាន់

 ខ្សឹបដាក់ត្រចៀក៖ បើទោះបីជាក្រសួងសាធារណការបញ្ជាដាច់ណាត់យ៉ាងណាក៏ដោយ ក៏មានការ យោគយល់ខ្លះចំពោះបញ្ហាដឹកលើសទម្ងន់ ដែលអាចអនុញ្ញាតឲ្យពួកមន្រ្តីនៅតាម ស្ថានីយថ្លឹងរថយន្តរស់បានយ៉ាងសុខស្រួល។ ក្នុងនោះស្ថានីយថ្លឹងរថយន្តមានជ័យ ក្នុងស្រុកស្នួលខេត្តក្រចេះ កំពុងត្រូវប៉ាន់យ៉ាងស្របច្បាប់។ ត្រូវប៉ាន់ក៏ព្រោះតែរថយន្ត ដឹកលើសទម្ងន់ ក៏ត្រូវបង់លុយ ហើយអ្នកមិនលើសទម្ងន់ក៏ត្រូវបង់។ លោក នូ ... Read More »

កាន់តែវឹកវរហើយ ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ

បច្ចុប្បន្នកូវីដ-១៩ បានឆ្លងរាលដាលដល់ មន្ត្រីធំៗជាច្រើន នៅជុំវិញពិភពលោកទាំងអនុប្រធានាធិបតី តំណាងរាស្ត្រ នៅឡើយតែនាយករដ្ឋមន្ត្រីប្រធានាធិបតី មិនទាន់ឃើញមានករណីឆ្លងនៅឡើយទេ ។ ប៉ុន្តែមានសញ្ញាជាច្រើនដែលអាចឆ្លងដល់ថ្នាក់ដឹកនាំកំពូលដោយសារតែ អ្នកនៅក្បែរខ្លួនបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។ ពេលនេះភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏រកឃើញឆ្លងវីរុសផ្លូវដង្ហើម COVID-19 ។ ... Read More »

ឆ្លើយតបនឹងទូរទស្សន៍បរទេសមួយ , សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កូវីដ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាង”

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ មានប្រសាសន៍ថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ”។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប ... Read More »

មន្ទីរសុខាភិបាលខេត្តរៀបចំ សន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០

ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ ខែមីនា  ឆ្នាំ២០២០នេះ មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមវត្តមាន  លោក ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត , លោកវេជ្ជបណ្ឌិត ... Read More »

រថយន្តកាមរីបាឡែន​វ៉ាជែង​ ជ្រុលបុក​រ៉ឺម៉ក​ម៉ូតូ​

ភ្នំពេញ ៖បុរសម្នាក់បេីករថយន្តកាមរីបាឡែននិងមាននារីម្នាក់រួមដំណេីរជាមួយសង្ស័យស្រវឹងបេីកវ៉ាជែងក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​កៅអី​ការ​ ពី​ក្រោយ​ រុញ​ផ្ទុប​និង​ដេីម​ក្ងោក​ ហើយ​រថយន្ត​បន្ត​ទៅ​បុក​ទ្វារ​ផ្ទះ​លក់​គ្រឿង​សំណង់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​ចំនួន​២នាក់​  ។ ​ ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើងកាលពីវេលាម៉ោង​ ១០និង​៤០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​មិនា​ ឆ្នាំ​២០២០​ ទុលមុខ​ផ្ទះលេខ​៣៤៥​​យីហោ​ ... Read More »

ស្នងការខេត្តកណ្តាលថ្មី ក្មេងតែខ្លឹម មានទំនួលខុសត្រូវ ទទួលសារគាំទ្រពីប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ហាក់មានការគាំទ្រពីប្រជាពលរដ្ឋតាមមូលដ្ឋាន ខណៈលោករហ័សរហួន បកស្រាយ រកដំណោះស្រាយ ទទួលយកនូវសំណូមពរ ការផ្តល់ដំណឹង ចរិកគ្មានភាពរើសអើង ការពារ បម្រើប្រជាពលរដ្ឋ ក្នុងនាមជាអ្នកអនុវត្តច្បាប់។ ... Read More »

មន្រ្តីកាំកុងត្រូលដកហូត ឈាមជ្រូក លត និង អង្ករ ក្រោយរកឃើញមានសារធាតុបូរ៉ាក់

ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឡាពិក នឹងផ្សារច្បារអំពៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ... Read More »

អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅអោយកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ

ភ្នំពេញ៖ ជាថ្មីម្តងទៀតអភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ  រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច ។ ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌ ច្បារអំពៅ ។ មានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ជាពិសេសតំបន់គល់ស្ពានព្រះមុនីវង្ស  ... Read More »