ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោកស្នងការខេត្តកណ្តាល ចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-វៀតណាម

ខេត្តកណ្តាល៖ ស្របពេលដែលសម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ពិសេសឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ... Read More »

ព្រះ​មហាក្សត្រ​ផ្តល់វិភាគទាន១០០.០០០ដុល្លារចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19​ ជាមួយ​រាជ​រដ្ឋាភិបាល​

ភ្នំពេញ​ ៖​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះ​ រាជាណាចក្រកម្ពុជា​ ព្រះ​អង្គ​ព្រះរាជទានព្រះរាជទ្រព្យចំនួនមួយ​រយពាន់ដុល្លារអាមេរិក​ ​សម្រាប់ជាវិភាគទានចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ។ ព្រះរាជសារព្រះអង្គធ្វេីនៅព្រះបរមរាជ​វាំងថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ​២០២០​ ... Read More »

សេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ

ខាងនេះជាសេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ សូមអានទាំងស្រុងដូចតទៅ៖  Read More »

ក្រសួងសុខាភិបាល ទទួលបានឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីចិនចំនួន ៣,០០០ឈុត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល ធ្វើពិធីប្រគល់ជូន ឧបករណ៍ពិនិត្យរកមេរោគ COVID-19 ចំនួន ៣,០០០ឈុត មកពីប្រទេសចិន ដល់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា៖ ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល កម្ពុជា ... Read More »

តំណាងអធិការខណ្ឌចំការមន បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងនាំយកថវិកា ផ្តល់នគរបាលដែលរងរបួសកំពុងបំពេញការងារ

ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់របួស ខណៈពេលកំពុងបំពេញការងារ បង្រ្កាបបុរសជនជាតិចិនកាន់កាប់អាវុធខុសច្បាប់ បានសម្រាកព្យាបាលជម្ងឺនោះត្រូវបាន លោក យិន សាន អធិការនគរបាលខណ្ឌចំការមន នាំយកថវិកា និងអោយកម្លាំងចុះសួរសុខទុក្ខ។ លោក មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់មានគម្រោងចែក ម៉ាស់ដល់ពលរដ្ឋនោះទេ ខណៈទើបទទួលបានម៉ាស់ ពីសប្បុរសជនជាង១០ម៉ឺននោះ

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០នេះថា ៖ អាជ្ញាធរ ភ្នំពេញ មិនទាន់មានគម្រោងចែកម៉ាស់ជូនដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីទប់ ស្កាត់ការរាលដាលនៃមេរោគ Covid-19 ... Read More »

នាយឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ ណែនាំអោយកងទ័ព​ បង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺវីដ១៩

ភ្នំពេញ​ ៖​ នាយឧត្តម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គមេបញ្ជាការកងយោធពល​ ខេមរា​ភូមិន្ទ​នៅថ្ងៃ​ទី១៩មីនាបានចេញ​ សេចក្តី​ណែនាំ​ដល់កងទ័ព​ ដោយយោងតាមសភាពធ្ងន់ធ្ងរនៃការរីករាលដាល​យ៉ាងឆាប់រហ័សរបស់ជំងឺរាតត្បាតកូវីដ​-១៩ នៅទូទាំងពិភពលោក ក៏ដូចជា​នៅក្នុងតំបន់ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ការណែនាំរបស់ក្រសួង ការពារជាតិ អគ្គបញ្ជាការ ... Read More »

សម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរនិងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែល អង្គភាព នគរដ្រេហ្គន ទទួលបាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ... Read More »

រាជរដ្ឋាភិបាល កែសម្រួលអនុក្រឹត្យ ស្តីពីផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ថា អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួន ... Read More »

គណបក្សយុវជនកម្ពុជា ស្នើសុំរដ្ឋាភិបាលប្រទេសចិន ជួយបញ្ជូនគ្រូពេទ្យជំនាញ មានបទពិសោធន៍ខាងCOVID-19 ជួយដល់កម្ពុជា

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញលិខិតផ្លូវការស្នើសុំ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំរដ្ឋាភិបាលប្រទេសចិន ជួយបញ្ជូនគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ព្យាបាលនូវជំងឺ COVID-19 ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការ មើលមេជញ្ជីងថ្លឹងរថយន្តស្រុកស្នួលផង

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្រុកស្នូល ខេត្តក្រចេះ កំពុងសាងភាពល្បីល្បាញខាងពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក នូ សុវណ្ណា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ... Read More »

ព្រឹកនេះកម្ពុជាសម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ

ភ្នំពេញ៖ ព្រឹកនេះកម្ពុជាសម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ។ ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ... Read More »

លោក រ័ត្ន វិរៈ ដឹកនាំការល្បាតរួមគ្នាជាមួយអាជ្ញាធរស្រុកកែវសីមាក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

មុននេះបន្តិច រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត គិតសរុបដល់ ៣៧នាក់ នៅកម្ពុជា

ភ្នំពេញ៖ គិតមកដល់ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដល់ ៣៧នាក់។ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មីបន្ថែមទៀត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ... Read More »

លោក ហ៊ុន ម៉ានី៖ «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ជឿជាក់លើកម្ពុជា»

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានផ្ញើសារលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់គ្នានៅក្នុងគ្រានៃការតស៊ូទប់ទល់ការរីករាលដាលនៃមេរោគកូវីឌ១៩ យ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាកំពុងតាមដានស្ថានការណ៍នៃការរាតត្បាតនៃជំងឺដែលបង្កដោយវីរុសកូវីឌ១៩ នៅទូទាំងពិភពលោក ហើយដែលកម្ពុជាក៏បានរងការប៉ះពាល់ផងដែរ។ ... Read More »

ដើម្បីបង្ការជំងឺ Covid-19 ក្រសួងអប់រំផ្អាកការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នារបស់កីឡាករ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ដល់ប្រធានសហព័ន្ធកីឡាជាតិទាំង៣២ សុំឲ្យការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់កីឡាករ កីឡាការិនីទាំង៣២ប្រភេទកីឡា ... Read More »

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទើបបង្កើតថ្មី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ ... Read More »

ដើម្បីការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ ការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។ ដោយសំដៅការពារដល់សុខមាលភាពមន្ដ្រីនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ... Read More »

ក្រសួងពាណិជ្ជកម្មណែនាំទប់ស្កាត់ ការចែកចាយ និងទិញផលិតផលអេទីលអាល់​កុលក្លែងក្លាយ ឬ មេតាណុល

ភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តម្រូវឲ្យនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណែ និងបង្ក្រាប​ការក្លែងបន្លំ (កាំកុងត្រូល) ទប់ស្កាត់ការចរាចរ ចែកចាយ និងទិញផលិត​ផលអេទីលអាល់កុលក្លែងក្លាយ ឬ មេតាណុល ... Read More »

អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Kang ... Read More »

គ្រប់យោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដពិនិត្យរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត និងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីជូនដំណឹងពីវិធានការចំនួន៩ចំណុច ដើម្បីទប់ស្កាត់ ការពារ ការរីករាលដាលវីរុសកូវីដ១៩ ក្នុងចំណោមចំណុចទាំងនេះតម្រូវឲ្យយោធិនមួកខៀវទាំងអស់ ត្រូវមកធ្វើតេស្ដីពិនិត្យមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្សី ... Read More »

ឱសថស្ថាន ឱសថស្ថានរងមួយចំនួន ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់

ភ្នំពេញ៖ ក្រសួងសុខាភិបាល ស្នើរឲ្យឱសថស្ថាន ឪសថស្ថានរងមួយចំនួនត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ។ ដោយសារបច្ចុប្បន្ន មានឱសថស្ថាន ឱសថស្ថានរងមួយចំនួន លក់អាល់កុល មិនមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ... Read More »

លោកអភិបាលខណ្ឌសែនសុខ ចុះពិនិត្យទីតាំងលំនៅដ្ឋានប្រជាពលរដ្ឋដែលត្រូវរុះរើចេញពីលើដីផ្លូវសាធារណៈ និងពិនិត្យដោះស្រាយបញ្ហាប្រឡាយទឹកអូរអាគុជ

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអញ្ជើញចុះពិនិត្យទីតាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលត្រូវរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឆ្លៀតពេលវេលាពិនិត្យមើលប្រឡាយអូរអាគុជ ដើម្បីធ្វើការដោះស្រាយជីកស្តារសម្រួលដល់ទឹកហូរបានទាន់ពេលវេលា ។ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ទាំងព្រឹកកម្ពុជា រកឃើញអ្នក ឆ្លង Covid-19 ២នាក់បន្ថែមទៀតនៅ កែប សរុបដល់ ៣៥នាក់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៍មាន នាព្រឹកថ្ងៃទី១៨មីនា២០២០នេះ ថ្លែងថា៖ ក្រោយធ្វើតេស្តរួច បានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀត ធ្វើឱ្យចំនួនឡើងដល់៣៥នាក់ហើយនៅកម្ពុជា។ លោកស្រីបន្តថា៖ អ្នកមានមេរោគcovid19 ចំនួន ២នាក់ ... Read More »

លោក ខៀវ កាញារីទ្ធ៖ អ្នកកាសែតមិនអាចជាប់គុកបានទេ បើហ្វេសប៊ុកបង្ហោះហើយអាចជាប់គុកបានភ្លាម ការបញ្ចេញមតិខុសច្បាប់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្ការ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្លែងថា ព័ត៌មានសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់ ... Read More »

ក្រសួងសុខាភិបាល រកឃើញវិជ្ជាមានវីរុសកូវីដ១៩ ចំនួន៩នាក់ ជាករណីបន្ថែមថ្មី សរុបដល់៣៣នាក់នៅកម្ពុជា

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃើញ ០៦ ករណីថ្មីបន្ថែមទៀត ជាបុរសជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់ពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេសុី និង០៣ ករណីថ្មី ជាបុរសជនជាតិម៉ាឡេសុី វិជ្ជមានវីរុសកូវីដ១៩។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ... Read More »

សម្តេច ស ខេង អញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សន្និបាត បូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសលើកពេល ដើម្បីទប់ស្កាត់ការឆ្លង COVID-19

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹង ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមីនានេះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញប្រកាសលើកពេល សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ ... Read More »

ក្រសួងអប់រំ យុវជននិងកីឡាចេញសេចក្ដីប្រកាសការ​កំណត់​សមាសភាព​ចូលរួម​ក្នុង​ការ​អនុវត្ត​សកម្មភាព​មិន​លើស​ពី​៥០​នាក់

ដើម្បី​ចូលរួម​បង្ការ និង​ទប់​ស្កាត់​នូវ​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ រាល់​ការ​អនុវត្ត​សកម្មភាព ឬ​ការ​ជួប​ប្រជុំ​ណាមួយ សូម​រៀប​ចំ​ក្នុង​ទ្រង់ទ្រាយ​តូច ដោយ​កំណត់​សមាសភាព​ចូលរួម​មិន​លើស​ពី​៥០​នាក់។ Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងក្រសួង

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត​នៃជំងឺកូវីដ១៩ ក្នុងក្រសួង Read More »