ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្ទ្រាក់រងផលប៉ះពាល់ផ្ទះ៧៤ខ្នងនិងរលំសង្កត់លើរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅសង្កាត់ចំនួនបីនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ទីក្រុងប៉ោយប៉ែតគឺជាទីក្រុងមួយមានវិបត្តិ Covid-19 មិនទាន់ស្រាក់ស្រាន្តហើយអាជ្ញាធរនិងសមត្ថកិច្ខក៏មិនទាន់បានសំរាកនៅឡើយ ក៏ធ្លាក់បន្ទុកមួយ ទៀតមានភ្លៀងលាយឡំផ្គររន្ទះខ្យល់កន្ទ្រាក់កាលពីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះធ្វើឲ្យរងផលប៉ះពាល់ផ្ទះចំនួន៧៤ខ្នងរងការខូចខាត ដោយគ្រោះធម្មជាតិ តែទោះយ៉ាងនេះនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះអាជ្ជាធរនិងសមត្ថកិច្ខកំពុងតែចុះ ពិនិត្យជាក់ស្ដែងចំពោះផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបង្ហាញថាៈ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរលំផ្ទះប្រជាពលរដ្ឋ សរុប ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញបានអំពាវនាវអ្នកចូលចិត្ដទិញទំនិញអនឡាញទាំងអស់ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន ក្រោយរកឃើញអ្នកដឹកជញ្ជូនទំនិញ មានឆ្លងជំងឺកូវីដ-១៩រួចមក

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អ្នកចូលចិត្ដទិញទំនិញតាមអនឡាញ ដោយសារតែ មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ-១៩រួចមកថ្មីនេះ ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន ... Read More »

ផ្អើល​ទាំង​ព្រឹក​! ខណៈ​ពលរដ្ឋ​ ប្រទះឃើញ​សព​ជនបរទេស អណ្តែត​ទឹកក្នុង​ព្រែកកំពង់បាយ

ខេត្ត​កំពត​៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ​ បានកេីតឡេីង​បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​ជនបរទេស​ម្នាក់ អណ្តែត​ក្នុង​ព្រែក កំពង់បាយ​ ទាំង​ព្រឹក​នៅថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​ ស្ថិត​នៅក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​ ​បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា​សពជនរងគ្រោះឈ្មោះ ទ្រី​ជីលៀ ... Read More »

ក្រុមហ៊ុនជីងហ្គាគង់ហ្គូផ្តល់អង្ករ និងថវិកាមួយចំនួន ដល់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ អង្ករចំនួន ៥០តោន រួមនឹងថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូន ... Read More »

លោក គឹម សន្តិភាព យកអំណោយពីសប្បុរសជន ប្រគល់ជូន លោក ឃួង ស្រេង ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន​ ៣១តោន​ និងមីជាតិចំនួន​ ៣,៦៨០កេស​ សរុបជាទឹកប្រាក់ចំនួន​ ២៨,៩៨០ដុល្លារ

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកបាន រួមជាមួយថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕ ដោយ៖ សុខ ... Read More »

អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ !

ភ្នំពេញ៖ អ្នកនៅរាជធានីភ្នំពេញអាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ។ នេះជាការលើកឡើងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១។ ... Read More »

ពលរដ្ឋនៅ«តំបន់ក្រហម»ដែលចូលទៅខេត្តកំពង់ចាមតម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កជាដាច់ខាត

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅក្នុង«តំបន់ក្រហម»ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ឬតំបន់មានហានិភ័យខ្ពស់ដែលវិលត្រឡប់ ឬចូលទៅកាន់ភូមិសាស្រ្តខេត្តកំពង់ចាមត្រូវតម្រូវឱ្យយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត នៅតាមមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋបាលខេត្ត ឬរដ្ឋបាលស្រុកនីមួយៗ។ នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលអ្នកវិលត្រឡប់ ឬមកពីតំបន់ផ្សេងៗដែលមិនមានហានិភ័យខ្ពស់ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្នុងករណីរកពុំឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យស្នាក់នៅ និងបំពេញការងារដោយតម្រូវឱ្យមានការជូនដំណឹង ... Read More »

សាស្ត្រាចារ្យសាកលវិទ្យាល័យនៅខេត្តបាត់ដំបងម្នាក់ មានជម្លោះជាមួយភរិយា គិតខ្លីចង.កសម្លាប់ខ្លួន សង្ស័យប្រចណ្ឌផង

ខេត្តបាត់ដំបង៖ សាស្ត្រាចារ្យសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចNUME នៅខេត្តបាត់ដំបងម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង០៧នឹង៣០នាទី ព្រឹកថ្ងៃទី០៥ ខែឧសភាព ឆ្នាំ២០២១ស្ថិតក្នុងក្រុមទី០២ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគេសង្ស័យថា មានការប្រចណ្ឌនឹងប្រពន្ធធ្វើគ្រូបង្រៀនដូចគ្នា។ ជនរងគ្រោះឈ្មោះ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៥០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​៧៣៩​ និង​ស្លាប់​៤នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៥០នាក់ ខណៈ​ឣ្នកជាសះស្បើយ ចំនួន ៧៣៩នាក់ និងករណីស្លាប់​ ៤នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ... Read More »

តូបលក់ដូររបស់អាជីវករចំនួន៥០តូបនៅផ្សារត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆេះបំផ្លាញ!

ខេត្តតាកែវ ៖ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ គ្រាដែលប្រជាពលរដ្ឋរងគ្រោះ នឹងជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតផងនោះ។ ... Read More »

អាជីវករផ្សារសុខឈុនជម្ពូវ័នដាក់លក់ដូរមិនមានរបៀបរៀបរយខណៈឋិតជាតំបន់លឿងទុំ

 ភ្នំពេញ​៖​ អាជីវករផ្សារសុខឈុនជម្ពូវ័ន​ ដែលស្ថិតនៅជាប់ដងផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  បានដាក់លក់ដូរនៅលេីដងផ្លូវយ៉ាងច្រេីនកុះករដោយមិនមានរក្សាគម្លាតនោះទេ​ ព្រោះក្នុងមូលដ្ឋាននោះជាតំបន់លឿងទុំផង។     សូមជម្រាបថា​ នៅផ្សារជម្ពូវ័ន​ ដែលជាប់គ្នាជាមួយផ្សារសុខឈុន​ជម្ពូវ័ន​ ក្រុមគ្រូពេទ្យបានចុះយកសំណាករកឃេីញវិជ្ជមានកូវីដ-១៩​ចំនួន៥១នាក់​។ បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩ហើយអាជ្ញាធរក៏បានសម្រេចផ្អាកដំណេីរការផ្សារជាបណ្តោះអាសន្ន​ ... Read More »

ផ្ទះ៣៤ខ្នងនៅក្នុងស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍ត្រូវដួលរលំនិងរបើកដំបូលដោយសារខ្យល់កន្ត្រាក់

      ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ៣៤ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារតែមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះតែសំណាងដែរដែលមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៣រសៀលនិងម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១ស្ថិតនៅស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍។ តាមអាជ្ញាធរស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៤៩នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅស្រុកចន្ទ្រាមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះបណ្ដាលឱ្យរបើកប៉ើងដំបូលផ្ទះចំនួន២ខ្នងជារបស់ឈ្មោះ ថៃ សង់ ភេទប្រុស អាយុ២៩ឆ្នាំ ... Read More »

ព្រះសង្ឃ៦១អង្គដែលនិមន្តមកពីខេត្តផ្សេងត្រូវអាជ្ញាធរនិងក្រុមគ្រូពេទ្យចុះយកសំណាកដើម្បីស្វែងរកវីរុសកូវីដ-១៩

ខេត្តបាត់ដំបង៖ ព្រះសង្ឃ៦១អង្គដែលនិមន្តមកពីខេត្តផ្សេងៗមកសិក្សារៀនសូត្រពីព្រះធម៌ និងភាសាបាលី ក្នុងទឹកដីនៃខេត្តបាត់ដំបងត្រូវអាជ្ញាធរនិងក្រុមគ្រូពេទ្យចុះយកសំណាកដើម្បីស្វែងរកវីរុសកូវីដ-១៩។  លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា៖ នៅរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១នេះ ក្រុមការងារ រួមជាមួយគ្រូពេទ្យជំនាញបានចុះអប់រំ ... Read More »

ដល់សហរដ្ឋអាមេរិកភ្លាម រ៉េត សារីតា ធ្វើសកម្មភាពមួយចំនួន និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរនៅទីនោះ

ជាលើកដំបូងក្នុងការចេញទៅប្រកួតកញ្ញាឯកនៅក្រៅប្រទេសដែលសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកគឺជាអ្នករៀបចំកម្មវិធីស្វាមគមន៍ទ្រង់ទ្រាយធំសម្រាប់កញ្ញាឯកចក្រវាឡកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោយកញ្ញារ៉េត សារីតា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី២៣ ខែមេសាមកម្ល៉េះ ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំសម្បើមជាងគេលើកទី៦៩ គឺកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០។  ធ្វើដំណើរទៅដល់ប្រទេសមហាអំណាចនេះភ្លាម សារីតា ត្រូវបានសហគមន៍ខ្មែរនៅអាមេរិកទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការទៅដល់សហរដ្ឋអាមេរិក ជាពិសេសគ្រប់គ្នាសុទ្ធតែសម្តែងការគាំទ្រ និងកោតសរសើរពីសមត្ថភាពរបស់បេក្ខនារីពីកម្ពុជាយ៉ាងច្រើនកុះករ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការស្វាគមន៍ការធ្វើដំណើរមកដល់របស់នាងដោយរួមទាំងការប្រើប្រាស់រថយន្តប្រណីតលំដាប់អភិជន ... Read More »

ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេច ៖ ប្រការ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងទីតាំងភូមិតាកែវ និងភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេល ១៤(ដប់បួន)ថ្ងៃ ... Read More »

អាជ្ញាធរខេត្តកំពង់ធំ សម្រេចផ្អាកជា​បណ្តោះ​អាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សម្រេច៖ ប្រការ១..ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំពោច នៃស្រុកស្ទោង ខេត្តកំពង់ធំ នៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៣(បី) ចាប់ពីថ្ងៃទី០៦ ខែឧសភា ... Read More »

នៅម៉ោង ០៩:០០នាទីព្រឹកនេះ! រដ្ឋបាលរាជធានីភ្នំពេញធ្វើសន្និសីទសារព័ត៌មាន ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១នេះ នឹងផ្សាយផ្ទាល់ពិសេសសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីទូរទស្សន៍ជាតិកម្ពុជា ពីសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

តារាកំប្លែង យ៉េៗ និយាយទាំងអរផងយំផងក្រោយទទួលលទ្ធផលជាពីជំងឺកូវីដ-១៩

ភ្នំពេញ៖ តារាកំប្លែង នាងយ៉េៗ បានថ្លែងទាំងអរផងយំផងរៀបរាប់ក្នុងវីដេអូខ្លីមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ។ នាងបាននិយាយថា នាងបានចេញទៅវិញហើយ នាងសប្បាយចិត្តនាងបានជាហើយ ។ ទទួលបានដំណឹងនេះដែរក៏មានសិល្បករប្រុសស្រីជាច្រើនបានថ្លែងសារសាទរទៅកាន់តារាកំប្លែងរូបនេះក្រោយពីបានឃើញវីដេអូ និងដំណឹងដ៏រីករាយសម្រាប់នាង ខណៈដែលក្នុងអំឡុងពេលដែលនាងបានសម្រាកព្យាបាលជំងឺនៅអាគាព្រីមៀសែនសុខនោះដែរ នាងទទួលបានការលើកទឹកចិត្តច្រើនពីសិល្បកររួមអាជីព ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ​ ចុះបាញ់ថ្នាំសម្លាប់មេរោគ​ នៅ”តំបន់ក្រហម”

ខេត្ត​ព្រះសីហនុ​៖​ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ... Read More »

អំណោយសម្ដេចតេជោ​ បន្តចែក​ជូនប្រជាពលរដ្ឋ ៤ពាន់គ្រួសារ នៅតាមខ្នងផ្ទះ បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២

ភ្នំពេញ​៖​ អាជ្ញាធរខណ្ឌ-សង្កាត់ នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១​នេះ​ បន្តនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សែលកាត ដំឡើងបណ្តាញសេវាថ្មីៗនៅក្នុងតំបន់ក្រហម និងលឿងទុំ ដើម្បីជួយផ្គត់ផ្គង់ដល់សហគមន៍នៅក្នុងអំឡុងពេលនៃការបិទខ្ទប់

ភ្នំពេញ៖ ថ្ងៃទី 5 ឧសភា 2021 ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ក្នុងការភ្ជាប់ទំនាក់ទំនងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ តាមរយៈការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន 169 ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ​ បេីកកិច្ចប្រជុំគណៈកម្មការតាមប្រព័ន្ធអនឡាញ (Zoom)

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មការដេីម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល​ ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ក្នុងវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅវេលាម៉ោង ៣​ និង៣០រសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២១នេះ ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ “យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ”

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ ។ ... Read More »

ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ត្រូវបានឃាត់ខ្លួនមកសាកសួរនិងកសាងសំណុំរឿង

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានខេត្ត រួមជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនយកមកសាកសួរនៅមន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សចុះល្បាតហើយប្រទះឃើញសកម្មភាពលួចឈូសឆាយដីព្រៃក្នុងបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដៃអូរតេ ... Read More »

ជាផ្លូវការ! រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់តំបន់មួយចំនួន និងចែកចេញជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ !

ភ្នំពេញ ៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត”  ទទួលបាននៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ  បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន និងចែកចេញជា៣ផ្នែកគឺ «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ ។ ... Read More »

លោក អ៊ុំ រាត្រី៖ ដើម្បីលុបបំបាត់ខ្សែចម្លងជំងឺកូវីដ-​១៩ ក្នុងសហគមន៍​ ​បានណែនាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត រឹតបន្តឹងការចេញចូលតំបន់បិទខ្ទប់

ខេត្ត​បន្ទាយ​មានជ័យ​៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បា​នលេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១នេះថា​ ដើម្បីលុបបំបាត់ខ្សែឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ បានណែនាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដែលកំពុងប្រឈមការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវរឹតត្បិតការធ្វើដំណើរចេញចូល។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំនេះ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

រដ្ឋបាលខេត្តបាត់ដំបងចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិខ្នាចអំពរ ស្រុករុក្ខគីរី

ខេត្តបាត់ដំបង៖ ក្រោយពីប្រជាពលរដ្ឋដែលបានផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ហើយមានលទ្ធផលអវិជ្ជមានទាំងអស់នោះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិខ្នាចអំពរ ស្រុករុក្ខគីរី ។ យោងតាមសេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជូនដំណឹងជាផ្លូវការមួយស្តីពីការបញ្ចប់ការបិទខ្ទប់ និងបើកឲ្យដំណើការឡើងវិញនូវភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ... Read More »

រដ្ឋបាល​ខេត្ត​កែប៖​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​ នឹងដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យឡើងវិញ ខណៈ​​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ បញ្ចប់​ការបិទ​ខ្ទប់​

ខេត្ត​កែប​៖ បេីយោង​តាមការបញ្ជាក់ពី​លោក សោម ពិសិដ្ឋ អភិបាល​ខេ​ត្ក​កែប​ បានថ្លែង​នៅ​ព្រឹកថ្ងៃពុធទី​៥ ខែឧសភា ឆ្នាំ​២០២១នេះថា​ ​កម្លាំង​គណៈបញ្ជាការ​ឯកភាពខេត្ត​កែប នឹងដាក់​ប៉ុស្តិ៍​តាម​ច្រក សំខាន់ៗ​ឡើងវិញ ដើម្បី​ត្រួតពិនិត្យ ការឆ្លងកាត់ ពិសេស​អ្នកដំណើរ ចេញ​មកពី​តំបន់ ... Read More »