ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានកំពុងធ្វើឡើងរយៈពេល០២ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែសីហា នេះ តាមប្រព័ន្ធវីដេអូ “Video ... Read More »

តុលាការខេត្តកំពង់ស្ពឺពុំទាន់សម្រេចទេ ករណីប៉ូលិសស្រុកសំរោងទង៧នាក់ បាញ់បោះសេរី នៅខណៈលេចឮព័ត៌មាន ថា មានផ្កាយ៣ម្នាក់ចេញមុខកាងពេញទំហឹង

ខេត្តកំពង់ស្ពឺ៖ កាលពីវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០កន្លងទៅ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ ត្រូវបានបញ្ជូនទៅដល់តុលាការខេត្តកំពង់ស្ពឺហើយដើម្បីចាត់ការតាមច្បាប់ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរីយ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ដែលនាំឱ្យមជ្ឈដ្ឋានជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំងក្លា ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបប្រាប់ថា ... Read More »

បុរសម្នាក់ជាកម្មករបានដេកស្លាប់នៅក្នុងការដ្ឋានសំណង់

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០មានបុរសជនជាតិខ្មែរជាកម្មករសំណង់ម្នាក់បានដេកស្លាប់នៅក្នុងការដ្ឋានសំណង់(បុរីជេជេ)។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា សាកសពមានឈ្មោះ នួន ប្រុសដែន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានស្រុកកំណើតនៅភូមិទូកខ្ពស់ ឃុំទូកខ្ពស់ ស្រុកអង្គរជ័យ ... Read More »

Update ៖សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក ... Read More »

ក្រសួង​បរិស្ថាន​បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ក្រសួង​បរិស្ថាន​ ក្រោមកិច្ចសហការជាមួយគម្រោងព្រៃឡង់បៃតង់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី USAID។ នៅថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន​ ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យដំណើរការសម្ព័ន្ធធានារ៉ាប់រង សម្រាប់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យដំណើរការសម្ព័ន្ធធានារ៉ាប់រង សម្រាប់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩។ ការដាក់ឲ្យដំណើរការសម្ព័ន្ធធានារ៉ាប់រង (Insurance Consortium) សម្រាប់ការធានារ៉ាប់រងសុខតារាលើជំងឺកូដ-១៩។ សូមបញ្ជាក់ថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ... Read More »

ក្រសួងសេដ្ឋកិច្ចសម្រេច ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ គឺត្រូវ បន្តអនុវត្តសម្រាប់ជុំទី២ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

លោក ឡូយ សុផាត អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ រនៅក្នុងសាលប្រជុំរបស់សាលាខេត្តតាកែវ

ខេត្តតាកែវ៖ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការទី៣ ... Read More »

ថ្ងៃទី២៧ ខែសីហា ម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការផ្តល់ឈាម ដើម្បីសង្រ្គោះជីវិត»

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការផ្តល់ឈាម ដើម្បីសង្រ្គោះជីវិត»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។ ... Read More »

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាក្រឡាប់​ផ្ងា​រជើង​រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​​បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿន​ជ្រុល​ទៅបុក​ឡំប្រឺតាក្រឡាប់​ផ្ងា​រជើង រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​ដែលកំពុងឈប់​បណ្ដាលឱ្យរងរបួសមនុស្សម្ម្នាក់ធ្ងន់ត្រួវបញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ៤ទៀបភ្លឺ​ថ្ងៃ​​ទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវព្រះសុធារស ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា ... Read More »

គំនរឈើឈ្មួញលាក់ក្នុងព្រៃត្រូវសមត្ថកិច្ចបង្ក្រាបប្រមូលយកទៅរក្សាទុក

ខេត្តមណ្ឌលគិរី៖ គំនរឈេីដែលក្រុមឈ្មួញយកមកលាក់ទុកដោយខុសច្បាប់ជិត២០០ដុំនៅក្បែរក្រុមហ៊ុន​អានជីងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកែវសីមា​ បង្ក្រាបហើយប្រមូលដឹកជញ្ជូនយកទៅរក្សាទុក។ ការបង្ក្រាបឈើលាក់ទុកដោយខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ស្ថិតនៅក្នុងភូមិព្រះឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ប្រតិបត្តិការ​ខាងលេីដឹកនាំកម្លាំងចុះបង្ក្រាបដោយ​ លោក​ យិន​ សុខឡេង​ រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសូត្រមន្តប្រោះព្រំ “អាស្រមមរតកចក្រី”

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តប្រោះព្រំ “អាស្រមមរតកចក្រី” ដែលស្ថិតនៅលើទឹកដីកំណើតរបស់សម្តេចផ្ទាល់ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ... Read More »

អាជ្ញាធរខណ្ឌសែនសុខ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះក្រុមការងាររដ្ឋបាលខណ្ឌសែនសុខសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត បានចំនួន ៨ទីតាំង និងមានច្បាប់២ទីតាំង សរុបបានចំនួន១០ទីតាំងបន្ថែមទៀត ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមរំលឹកថា ... Read More »

ទម្លាក់យោងបានសម្រេច២លើកតែប៉ះអ្នកចុងក្រោយអស់លក្ខណ៍ជាប់អន្ទាក់ជនរងគ្រោះចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការបានចំនួន២លើកផ្សេងគ្នាផ្ទួនៗ គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះមានឈ្មោះ ឌឿន ផល្លីន ... Read More »

សមត្ថកិច្ចបានរកឃើញសពបុរស ជាអ្នកនេសាទ ដែលបាត់ខ្លួនក្នុងសមុទ្រហើយ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប៊រ័ល្បឿនលឿន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ... Read More »

គ្រួសារសពអតីតយុទ្ធជនចំនួនពីរគ្រួសារទទួលថវិកាបេឡាមរណៈសង្គ្រោះ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសមាគម អាជ្ញាធរដែនដី ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសព អតីតយុទ្ធជនចំនួនពីរគ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ... Read More »

យុវជន​ម្នា​ក់​បើករថយន្ត​បុក​ក្បាលនាគ​ពុះ​ចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតទៅប៉ះរុឺម៉កបណ្ដាលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ​៖ យុវជន​ម្នា​ក់​បានបើករថយន្ត​ គេចពីឡំប្រឺតាបាន​ជ្រុល​ចង្កូត​ទៅបុក​របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូ​មួយគ្រឿង​ទៀតបណ្ដាលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទី​ទៀបភ្លឺឈានចូលថ្ងៃ​​ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ លោក វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទៅ ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន គឺលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា ... Read More »

កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាបនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃអង្គារ ៧កើត ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ»ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ នៃឧទ្យានជាតិសុរាម្រិត-ព្រះកុសុមៈ «គិរីរម្យ» ... Read More »

សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់និងថ្នាំញៀនមួយចំនួនក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីករណីជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានជាក់ស្តែងចំនួន១៦ កញ្ចប់កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះភ័ណ ឡាពីន អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងថ្នាឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិរោងបន្លែ ... Read More »

ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ថោន នៅល្ងាចនេះស្របពេលផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការ

ភ្នំពេញ ៖ បើតាមការគ្រោងទុករបស់ ផលិតកម្ម Galaxy Navatra នឹងត្រូវធ្វើពិធីទទួលស្វាគមន៍តារាចម្រៀង លោកព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលធ្វើឡើងនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះ=ឈ្នះ ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើនរូប ដែលបានអញ្ជើញតាមលិខិត។ ... Read More »

នាំគ្នាជួញដូរគ្រឿងញៀនត្រូវនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនបាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់នាំគ្នាប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនត្រូវនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនបាននិងចាប់យកវត្ថុតាងមួយចំនួន។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងម៉ោង១៨ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ កែវ អឿន ... Read More »

សំណេរប្អូនប្រុស«ខេម»សរសេរលក្ខណៈផ្លូវច្បាប់ ខោកឱ្យម្ចាស់ផលិតកម្មថោន ឈឺជាង «ដំបៅមានជាំខ្ទុះ » ដែលមិនព្រមវះយកឈាមខ្ទុះចេញព្យាបាល អ៊ីចឹង..!

ភ្នំពេញ៖ ថា«ខេម»ចុះ សុខចិត្តបៀមទុក្ខរាប់ឆ្នាំ ។ ទើបក៏បង្ខំចិត្ត ប្រដូចខ្លួនឯងទៅជាសត្វឆ្កែ១ក្បាល ដើម្បីលើកតម្កើងថៅកែជាហង្ស ខណះមានលុយវាល់លានដុល្លារ មានតួនាទី មានចំណេះដឹង។ ប៉ុន្តែបើស្តាប់ឱ្យអស់សេចក្តី ទើបដឹងថា៖ (បើគ្មានការជិៈជាន់ គ្មានការរើបម្រាស់ទេ..)..សូម្បីតែលិខិតជូនដំណឹងក៏ថៅកែផលិតកម្មថោន ធ្វើទាំងតក់ក្រហល់ ... Read More »

គ្រូបង្រៀនម្នាក់និងបុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

ខេត្តស្វាយរៀង៖ គ្រូបង្រៀនម្នាក់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាព និងមានសាធាតុស្រវឹងបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០ ស្ថិតលើផ្លូវជាតិលេខ ០១ Km ១២៣និង១២៤ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ ... Read More »

អាជ្ញាធរក្រុងសិរីសោភ័ណលាបថ្នាំច្រែះការពារស្ពានដែកទឹកថ្លាមានអាយុកាល៨៤ឆ្នាំនិងអភិវឌ្ឍន៍​សួន​អនុស្សាវរីយ៍​

ខេត្ត​បន្ទាយ​មា​ជ័យ ៖កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២០ អាជ្ញាធរក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យបាន​សម្រុក​កាប់ឆ្ការ​សម្អាត​ព្រៃ ស្មៅ ចាក់ដី​និង​លាបថ្នាំ​ការពារ​ច្រែះ​លើ​ស្ពានដែក​ទឹកថ្លា​នៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ដើម្បីរក្សាទុកឲ្យមានគុណភាពល្អ។ អនុប្រធាន​មន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តបន្ទាុយមានជ័យ​​លោក ប្រាក់ សារ៉ាក់ ប្រាប់ថា សកម្មភាពកាប់ឆ្ការព្រៃបន្លាស្មៅស្មៅ រៀបចំ​ចាក់ដី​ពង្រីក​ពង្រាប​នៅ​ម្តុំ​ស្ពាន​និង​ការ​លាបថ្នាំ​ច្រែះ​ការពារ​ស្ពាន​ទឹកថ្លា​ពេលនេះ ធ្វើឡើង​តាម​អនុសាសន៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹម យ៉ាន ... Read More »

ដើរផឹកស៊ីមិនស្វាងពេលម្តាយស្តីបន្ទោសតិចតួចកើតចិត្តខឹងទាញខ្សែយកទៅចង.ក ស្លាប់បាត់

ខេត្តតាកែវ៖ យុវជនម្នាក់ គ្រាន់តែម្តាយស្តីបន្ទោស បន្តិចបន្តួច រឿងដើរផឹកស៊ីមិនជួយធ្វើការ ក៏កើតមានចិត្តខឹងហើយស្ទុះវឹង ទាញខ្យែនីឡុង យកទៅចងកសម្លាប់ខ្លួននៅដើមស្វាយក្បែរផ្ទះ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ... Read More »

Fincy និងវឌ្ឍនភាពដល់មូលដ្ឋានពាណិជ្ជកររបស់ខ្លួន

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ Fincy ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលកំពុងឈានមុខគេ និងមាននវានុវត្តន៍ខ្លាំងបំផុតប្រចាំនៅអាស៊ីអាគ្នេយ៍ និងបានឈានចូលក្នុងទីផ្សារកម្ពុជា និងបានទទួលការគាំទ្រយ៉ាងឆាប់បំផុត ។ ថ្ងៃនេះក្រុមហ៊ុនប្រកាសការគាំទ្រការរីកចម្រើនដល់អ្នកលក់ដូរ និងពាណិជ្ជកររបស់ខ្លួននៅគ្រប់ទីកន្លែង និងមានគំនិតផ្តួចផ្តើមដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ឱ្យស្គាល់កាន់តែច្បាស់ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ពាណិជ្ជករ(ដៃគូរ)របស់Fincy ... Read More »

ដល់កហើយ! ខេម ប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែនិងផ្ញើសារវាយបកទៅកាន់ថៅកែផលិតកម្មថោន

ភ្នំពេញ៖ ក្រោយជួបរឿងរ៉ាវដ៏ក្តៅគគុកអំពីសេចក្តីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) អំពីការអញ្ជើញឲ្យអតីតារាចម្រៀងរបស់ខ្លួន គឺលោក ខេម ឲ្យចូលខ្លួនមកដោះស្រាយរឿងមិនទាន់ចប់កុងត្រាហើយចេញទៅច្រៀងនៅផលិតកម្មផ្សេង នោះបានធ្វើឲ្យតារាចម្រៀងខេម ទប់មិនតបតបានគឺបានផ្ញើសារយ៉ាងចាស់ដៃទៅកាន់ថៅកែផលិតកម្មថោន គឺលោក វ៉ា សុធា។  ខេម បានប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែដែលពិបាកនឹងទ្រាំទ្រនឹងទង្វើមួយចំនួននៅផលិតកម្មចាស់ ... Read More »

ដើម្បីសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រូវបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់គ្រប់ប្រភេទ

ភ្នំពេញ៖ ការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ (១) រថយន្តដឹកទំនិញធុនធ្ងន់ (២)យានយន្តុបករណ៍ (៣)រុឺម៉ក និង(៤)សឺមីរុឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន ជាចំណុចល្អ កាត់បន្ថយបានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ថា៖ យោងតាមបទដ្ឋានបច្ចេកទេសរបស់ UNECE-104R ... Read More »