ភ្នំពេញ៖ «យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន ផ្តល់ព័ត៌មានជាប្រចាំអំពីកិច្ចការដែលថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះក្រសួងបរិស្ថានទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានធ្វើក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបព្រោះប្រសិនបើយើងមិនផ្សព្វផ្សាយ នោះពលរដ្ឋនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួនតូចនឹងបំភ្លៃកាតពិត បំផ្លើស បំប៉ោងស្ថានការណ៍ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ»។ នេះគឺជាថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ... Read More »
ព័ត៌មានជាតិ
ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តកំពង់ធំ៖ ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សាយ ... Read More »
នគរបាលស្រុកបវេលអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទជួញដូរគ្រឿងញៀន
ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកបវេលបានចុះអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជន ម្នាក់យកទៅចាត់ការតាមច្បាប់។ ការអនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជននេះបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ... Read More »
ឃើញសមត្ថកិច្ចមកដល់រត់គេចបាត់អស់បន្សល់នូវគ្រឿងញៀន និងម៉ូតូក្នុងបន្ទប់ជួល
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក យិន ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឆែកឆេរបន្ទប់ជួលមួយកន្លែង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួន រួមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនផ្សេងៗ និងសម្ភារមួយចំនួន។ចំណែកជនជាប់ពាក់ព័ន្ធនាំគ្នារត់គេចខ្លួនបាត់អស់ ។ ការឆែកឆេរផ្ទះជួលពាក់ព័ន្ធគ្រឿងញៀនខាងលើ ... Read More »
បុរសម្នាក់ខ្យល់គរស្លាប់នៅលើឡំប្រឺតាខណៈកំពុងជិះទៅរករថយន្តតាក់សុីដើម្បីជិះទៅផ្ទះ
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ដោយសារខ្យល់គរនៅលើឡំប្រឺតាខណៈកំពុងជិះទៅរករថយន្តតាក់សុីដើម្បីជិះទៅផ្ទះនៅឯស្រុកកំណើតវិញក្នុងខេត្តកំពង់ចាម។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ៦ ខាងមុខហាងនំប៉័ងភ្នំពេញខាងកើតរង្វង់មូលតាព្រហ្ម ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »
ក្រសួងផែនការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្តសម្រាប់ឆ្នាំ២០២០
ខេត្តស្ទឹងត្រែង៖ អគ្គនាយកដ្ឋានបុគ្គលិក នៃក្រសួងផែនការ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់ខ្លួន ដែលមកពីខេត្តចំនួន៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ស្តីពីការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្ត ... Read More »
អាវុធហត្ថខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត
ខេត្តកំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ គួរបញ្ជាក់ថា នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការខេត្ត ... Read More »
ប្រមុខការទូតកម្ពុជាផ្ដល់បទពិសោធន៍ដល់ក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស ឲ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតកម្ពុជាទាំង២៤នាក់ កាលពីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ។ លោកឧបនាយករដ្ឋមន្រ្ដីប្រាក់ សុខុនមានប្រសាសន៍ថា វិស័យការទូតគឺជាវិស័យសំខាន់មួយរបស់ជាតិដែលតម្រូវឲ្យមានធនធានមនុស្សគ្រប់គ្រាន់ច្បាស់លាស់ក្នុងបរិបទសកលភាវូពាណិជ្ជកម្មដែលពោរពេញទៅដោយការប្រកួតប្រជែង។ ដើម្បីជាទុនសម្រាប់ ការសិក្សារបស់និស្សិតដែលត្រូវទៅបន្ដការសិក្សានូវក្រៅប្រទេស ... Read More »
លោក ហ៊ុយ វណ្ណៈ ដឹកនាំប្រជុំ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយនិងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមជម្រាបថា ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា ពិនិត្យ ... Read More »
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបញ្ជាក់ថាមិនមានការផ្តល់ប្រាក់ឧបត្ថម្ភកូរ៉ូណាជាលើកទី២ទេ សូមកុំចាញ់ល្បិចកលជនខិលខូចឲ្យសោះ
ប្រទេសជប៉ុន៖ នាពេលថ្មីៗនេះ មានជនខិលខូចបានបញ្ចុះបញ្ចូលប្អូនៗក្មួយៗកម្មសិក្សាការី និងពលករមួយចំនួនឲ្យប្រគល់ឯកសាររួមមាន បណ្ណស្នាក់នៅ សៀវភៅធនាគារ ឬកាតធនាគារ ព្រមទាំងលេខសម្ងាត់ ដើម្បីយកទៅស្នើសុំប្រាក់ឧបត្ថម្ភកូរ៉ូណាលើកទី២។ ស្ថានទូតសូមបញ្ជាក់ជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភកូរ៉ូណាជាលើកទី២នេះមិនមែនជាការណ៍ពិតទេ។ សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖ Read More »
សាច់ញាតិកំពុងប្រកាសស្វែងរកសាកសពយុវជនអាយុ ១៨ឆ្នាំម្នាក់ លង់ទឹកនៅឆ្នេរកម្សាន្តកោះដាច់
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ទៅហើយ ដែលសាច់ញាតិមិនទាន់បានឃើញសពយុវជន លង់ទឹកនៅកន្លែងឆ្នេរកម្សាន្តកោះដាច់ ខណៈពួកគាត់មកសប្បាយក្លាយជាទុក្ខ។ សូមបញ្ជាក់ថា៖ សាច់ញាតិ បានប្រកាសស្វែងរកសាកសពយុវជនអាយុ ១៨ឆ្នាំម្នាក់ លង់ទឹកស្លាប់ នៅឆ្នេរកម្សាន្តកោះដាច់ តាំងពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ... Read More »
រថយន្តដឹកឥដ្ឋបើកបុករុញម៉ូតូសណ្តោងរុឺម៉កផ្ទប់នឹងរថយន្តកុងតឺន័រ រងការខូចខាត
ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កលក់ខោអាវដឹកប្រពន្ធកូន ខណៈកំពុងធ្វេីដំណេីរស្រាប់តែត្រូវរថយន្តដឹកឥដ្ឋដាច់ហ្វ្រ័ង ជ្រុលទៅបុករុញម៉ូតូសណ្តោងរុឺម៉ក នោះផ្ទប់ទៅនឹងគូទរថយន្តកុងតឺន័រ ដែលកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »
ដឹកនោះដឹក រហូតដល់ធ្លាក់អីវ៉ាន់រាយប៉ាយពេញផ្លូវបង្កការកកស្ទះចរាចរណ៍
ភ្នំពេញ៖ រថយន្តកូរ៉េដឹកលើសទម្ងន់បើកបរឆ្លងកាត់មូលដ្ឋានខណ្ឌ៧មករា បណ្ដាលឱ្យធ្លាក់អីវ៉ាន់ពាសពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវសុកហុក តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវសុកហុក ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបប្រជុំ និងពិភាក្សាការងារជាមួយ អភិបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធ
ខេត្តកំពត៖ នៅខេត្តកំពត នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ ... Read More »
បើកម៉ូតូបត់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹងរបួសបាក់ជើងឆ្វេង
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យបុរសអ្នកបើកម៉ូតូនោះរងរបួសបាក់ជើង។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង ១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ខាងមុខស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៏មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ... Read More »
របួសធ្ងន់ស្រាល២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នាខ្ទាតទៅបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់ស៊ី ដឹកភ្ញៀវបត់ត្រឡប់ក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតបើកដោយជនជាតិចិន មកបុកពេញទំហឹង បណ្តាលឲ្យផ្លោងទៅបោកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កំណាត់ ហើយរថយន្តក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ... Read More »
ប្រជាកសិករមួយគ្រួសារដាំដូងក្រអូបលើផ្ទៃដីជាង៨ហិកតា បានផលល្អប្រសើរនៅឃុំស្វាយតាយានស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង៖ ទោះបីជាភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងការធ្វើចំការដូងក្រអូបនេះមិនមានច្រើនប៉ុន្តែជីវភាពប្រជាកសិករមួយគ្រួសារបានដាំលើផ្ទៃជាង៨ហិកតាស្ថិតនៅក្នុងភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀងបានផលល្អប្រសើរ។ លោក អ៊ុក និងភរិយាឈ្មោះ ណេ ដែលជាម្ចាស់ចំការដូងក្រអូបស្ថិតនៅភូមិ រាមជោ ឃុំ ... Read More »
ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ ប្រឈមនឹងក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជី ខណៈមិនបំពេញបែបបទតាមគោលការណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ពុំមានសកម្មភាពបម្រើសេវាកម្ម។ ក្នុងនោះដោយលើកឡើងថា៖ កន្លងមកនេះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន មិនមានសកម្មភាព បម្រើសេវាកម្មសន្តិសុខឯកជន ហើយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ... Read More »
មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ កំណត់តំបន់ប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល
ខេត្តឧត្តរមានជ័យ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានយល់ បានដឹងពី ដីអាស្រ័យផល ដីតំបន់អភិរក្សការពារ គឺថ្មីៗនេះ មន្រ្តីឧទ្យានុរក្សនៃតំបន់ទេសភាពបន្ទាយឆ្មារ បានចុះកំណត់ទីតាំងដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល ប្រើប្រាស់ឧបករណ៍កំណត់ទីតាំង( GPS) នៅចំណុចភូមិថ្នល់ ឃុំគោកខ្ពស់ និងនៅថ្ងៃទី២៥ ខែសីហា ... Read More »
ស្អែកនេះ ..! លោកឧត្តមសេនីយ៍ត្រី គង់ មនោ ឡើងជាស្នងការខេត្តកោះកុង ជំនួសឧត្តមសេនីយ៍ទោ សំឃិត វៀន
ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ត្រី គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តកោះកុង។ សូមបញ្ជាក់ថា៖ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តកោះកុង ... Read More »
សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម ក្រសួងធម្មការចេញសេចក្ដីណែនាំ៦ចំណុច ដើម្បីការពារជំងឺកូវីដ-១៩
ភ្នំពេញ៖ សូមជម្រាបជូនថា៖ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនាដែលមានជាយូរមកហើយ ដើម្បីរក្សាទំនៀម ទម្លាប់ដ៏ប្រពៃរបស់ដូនតាខ្មែរយើង ដែលកំណត់យកថ្ងៃបុណ្យកាន់បិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច និងថ្ងៃ ភ្ជុំបិណ្ឌនៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលថ្វាយ-ប្រគេន-ជូនទៅបុព្វការីជន មាន ... Read More »
សមត្ថកិច្ចនគរបាលបង្រ្កាបហាងខារ៉ាអូខេមួយកន្លែងទៀតហើយយីហោប៊ីក្លិប
ខេត្តមណ្ឌលគិរី ៖ ទីតាំងខារ៉ាអូខេមួយកន្លែង យីហោប៊ីក្លិបត្រូវបានកម្លាំងសមត្ថកិច្ចទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចុះបង្ក្រាប។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ដោយ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដឹកនាំកម្លាំងចុះផ្ទាល់។ ... Read More »
រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំ ស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សា ក្នុងដំណាក់កាលទី២
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សា ក្នុងដំណាក់កាលទី២។ សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២៦ ... Read More »
ក្នុងឆ្នាំ២០២០នេះ! ផ្ទៃដីដាំដុះស្វាយកែវរមៀតនៅខេត្តប៉ៃលិន បានកើនឡើងដល់ប្រមាណ៥ពាន់ហិកតា ដើម្បីតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស
ខេត្តប៉ៃលិន៖ ប្រធានតាមមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាតបានបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅខេត្ត កំពុងពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ។ លោកប្រធានមន្ទីរកសិកម្ម បន្តថា ផ្ទៃដីដាំដុះស្វាយកែវរមៀតនោះ បានកើនឡើងពីប្រមាណ៤ពាន់ហិកតានាពេលកន្លងមក ដល់ប្រមាណ៥ពាន់ហិកតា ... Read More »
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋក្រីក្រ១០០គ្រួសារដែលកំពុងជួបវិបត្ដិជំងឺកូវីដ-១៩នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួ សារ មកពី៩ភូមិ ក្នុងសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ ដែលកំពុងជួបការលំបាកក្នុងអំឡងនៃការរីករាលដាលជំងឺកូវីដ-១៩ បានទទួលអំណោយសប្បុរសធម៌ពីលោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្ដិភាពនិងអភវិឌ្ឍន៍ ។ អំណោយដែលលោកស្រីកិត្តិសង្គហបណ្ឌិតនាំយកមកចែកជូនបងប្អូនពលរដ្ឋក្រីក្រនៅពេលនេះក្នុងមួយគ្រួសារទទួលបានទឹកត្រី១យួរ, ... Read More »
ជនជាតិចិន១២នាក់ ប្រុងឆ្លងដែនខុសច្បាប់ចូលប្រទេសឡាវ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន
ខេត្តព្រះវិហារ៖ កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិចិនយ៉ាងណោចណាស់មានចំនួន១២នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ី នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ពីបទលួចឆ្លងដែនដោយខុសច្បាប់។ នេះបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ... Read More »
ដំណឹងល្អ..! ពលករក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្វែងរកការងារក្នុងវិស័យកសិកម្មបាន
ភ្នំពេញ៖ ដំណឹងល្អ..! ពលករក្នុងវិស័យឧស្សាហកម្មដែលចប់អាណត្តិ៣ឆ្នាំ ឬ៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្វែងរកការងារក្នុងវិស័យកសិកម្មបាន។ នេះបើយោងតាមតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលអង្គភាព «នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់បងប្អូនពលករ ពលការិនីខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េកាន់ប្រភេទទិដ្ឋាការ ... Read More »
ថ្ងៃឈប់សម្រាករយៈពេលវែង ឆ្លុះបញ្ចាំងពីសេចក្តីសុខ របស់ខ្មែរក្នុងសម័យតេជោសែន
ភ្នំពេញ៖ ក្រុមការងារគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមក្រសួងទេសចរណ៍បានលើកឡើងថា៖ ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃកាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមានពេលវេលា បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តជិតឆ្ងាយក្នុងដែនដីកម្ពុជាយ៉ាងសប្បាយអឺងកង។ របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានាសរុបរហូតដល់ទៅ ១,៤៥៩,៣៨៦នាក់ ... Read More »
អ្នកមិនបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង អាចប្រឈម បង្ហាញបញ្ជីឈ្មោះជាសាធារណៈ តាមសង្គម Facebook
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់ខែកក្កដាឆ្នាំ២០២០។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និង ស្ថាប័នឯកជនទាំងអស់ ... Read More »
ព្រះនាងតូច នរោត្តម ជេន ណា នឹងធ្វើតេស្តចូលសម្តែងក្នុងភាពយន្តរបស់កូរ៉េ
ភ្នំពេញ៖ ក្រោយពីបង្ហាញសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគកាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានគេទម្លាយបានត្រៀមព្រះកាយចូលរួមធ្វើតេស្តសមត្ថភាពក្នុងការសម្តែងភាពយន្តថ្មីមួយរបស់កូរ៉េខាងត្បូង។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដល់អ្នកគាំទ្ររបស់អ្នកអង្គម្ចាស់តូចនរោត្តម ជេន ណា ដែលទ្រង់បានកំពុងត្រៀមព្រះកាយធ្វើតេស្តចូលសម្តែងនៅក្នុងខ្សែភាពយន្តរបស់កូរ៉េខាងត្បូង។ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកនៃមជ្ឃមណ្ឌលខេអរសិល្បៈប្រចាំកម្ពុជាបញ្ជាក់ថា សិល្បៈ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច