ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជា២កងអនុសេនាធំចំនួនសរុប១៤៤នាក់(នារី១៨នាក់) ទៅសាធារណរដ្ឋម៉ាលី

ភ្នំពេញ ៖ កម្ពុជាបានបញ្ជូនកងយោធាមួកខៀវកម្ពុជាចំនួនពីរកងរួមមានកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះដែលមានកម្លាំងចំនួន១២៩នាក់ (នារី១៦នាក់) និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះEOD មានចំនួនសរុប១៤៤នាក់(នារី១៨នាក់) សម្រាប់ប្តូរវេនកងកម្លាំងដែលសម្រេចបានជោគជ័យរយៈកាលមួយឆ្នាំកន្លងទៅនៅតំបន់ប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី នារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។ សូមបញ្ជាក់ថា កងកម្លាំងEODដែលចេញដំណើរទៅ កាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលីនាពេលនេះបានជាកម្លាំងនាំមុខចំនួន៤៤នាក់និងនៅចុងខែធ្នូ ឆ្នាំ ... Read More »

វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើនក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើនក្នុងតំបន់ការពារធម្មជាតិគឺ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈ​ចម្រុះ​ពិភពលោក ខណៈ​សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក ហើយ​ចំនួន​របស់​វា​ត្រូវ​បានកត់​សម្គាល់​ថា មាន​និន្នាការ​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក។ គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា នៅ​កម្ពុជា​នៅ​សល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ។  ... Read More »

លោក ដួង តារា ៖ ពលរដ្ឋឆ្ងល់ ដីចំណីផ្លូវសាធារណៈ ហេតុអ្វីភាគីម្ខាងមានទោស និងម្ខាងទៀតបែរជាមានសិទ្ធិចាក់លុបយកធ្វើជាសម្បត្តិឯកជនបាន?

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតដាក់សំណើយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo

ក្លិបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានដាក់សំណើដ៏ធំមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកចប់។ ក្លិបមួយចំនួនបានសម្តែងការចាប់អារម្មណ៍លើគាត់ ដោយ Al-Nassr ផ្តល់ជូនដ៏ធំបំផុតប្រហែល២០០លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍។ Ronaldo វ័យ៣៧ឆ្នាំក្លាយជាកីឡាករមិនទាន់មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ... Read More »

ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus)

ភ្នំពេញ ៖ ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្រ្ត៖ Bos gaurus) ។  សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ពាក់កណ្តាលខ្នង ហើយជើងក្រោមទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ។ នេះជាការបញ្ជាក់ដោយលោក ... Read More »

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ស្នេីអាជ្ញាធរ​ឆ្លេីយតប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ស្នេីអាជ្ញាធរ​ឆ្លេីយតប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច​ ហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វា ។  រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បានបង្ហោះ​សារដូច្នេះ​ ក្រោយ​ពេល​បុគ្គល​ល្បី​ៗជាច្រើន​  បានចែក​រំលែក​ពីករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ​  ដោយចាត់ទុកជារឿង​អយុត្តិធម៌​ក្នុង​សង្គម​ ... Read More »

លោក អ៊ាង សុផល្លែត ផ្ញើសារគោរពថ្លែងអំណរគុណភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពិធីមង្គលអាពាហ៍ពិពាហ៍កូន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារគោរពថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពិធីមង្គលអាពាហ៍ពិពាហ៍កូន សុទ្ធចិត្ត ... Read More »

ជប៉ុន និងកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup 2022 នៅកាតា

ក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានបរាជ័យក្រោមថ្វីជើងក្រុមមកពីអឺរ៉ុប និងក្រុមមកពីអាមេរិកខាងត្បូង ដោយបានបាត់បង់ឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយរៀងៗខ្លួនក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រុមជម្រើសជាតិជប៉ុនបានបរាជ័យដោយមិនអស់ចិត្តក្រោមថ្វីជើងក្រុមក្រូអាត ក្នុងបាល់កាត់សេចក្តី បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់១រយៈពេល៩០នាទី។ អ្នកចាំទី Dominik Livakovic របស់ក្រូអាតគឺជាវីរៈបុរស ដោយបានសង្គ្រោះបាល់ប៉េណាល់ទីចំនួន៣គ្រាប់ក្នុងការស៊ុតបាល់បញ្ចូលទី ខណៈដែលក្រូអាតបានយកឈ្នះលើក្រុមជប៉ុនជាមួយនឹងជ័យជម្នះ ... Read More »

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។    គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ១៤៤០ស្ថិតក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅវេលាម៉ោង៧យប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២២។    យោងតាមនគរបាលមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២នេះថា យុវជនរងគ្រោះមានឈ្មោះចាន់ សុភ័ណ្ឌ  អាយុ១៩ឆ្នាំ(ស្លាប់នៅនឹងកន្លែង)ស្នាក់នៅភូមិក្រាំងស្នួល ... Read More »

ស្ត្រីម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែតបានឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងថ្នាំញៀននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកថ្មីៗនេះ។     សមត្ថកិច្ចជំនាញបានប្រាប់ថាដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឱ្យកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញឿន ... Read More »

លោកញ៉ែម សារី អភិបាលរងខេត្ត បានជូនពរដល់បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២ នេះ លោកញ៉ែម សារី និង លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង  ... Read More »

លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ អញ្ចើញចូលរួមសិក្ខាសាលាសមាហរណកម្ម៣ឆ្នាំរំកិល ក្រោមអធិបតីភាពលោកធូ ចាន់ពៅ អភិបាលរងខេត្ត

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក លី មីណា អភិបាលនៃគណ:អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ... Read More »

លោក នេត្រ ភក្ត្រា ៖ បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»!

ភ្នំពេញ ៖ បងប្អូនប្រាកដជាធ្លាប់ស្តាប់បទចម្រៀង «ទទាយំឆ្លង ត្រយងបងអើយ! យំឆ្លើយ»! តើធ្លាប់ដែលឃើញនិងស្គាល់សត្វទទា (រូបឆ្វេង) ទេ? សត្វទទា មានឈ្មោះភាសាអង់គ្លេស៖ Chinese Francolin និងឈ្មោះវិទ្យាសាស្ត្រ៖ Francolinus ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ... Read More »

លោក ដួង តារា ៖ ករណីលោកតាអាយុ ៩៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់រសៀលនេះ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ... Read More »

កិច្ចប្រជុំស្ដីពីការរៀបចំផែនការពិព័រណ៍ផ្លាកលេខ និងរថយន្ត សម្រាប់ដំណើរការការលក់លេខពិសេសផ្ទាល់ខ្លួន

ភ្នំពេញ ៖ ទីស្ដីការក្រសួងនៅថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ ... Read More »

ចិនបន្ធូរបន្ថយវិធានការបន្ថែមទៀតដើម្បីការពារកូវីដ-១៩ និងបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងពេលឆាប់ៗនេះ

ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ចិនបានបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ទីក្រុងប៉េកាំងគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយបន្ថែមទៀតនៃការហាមឃាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏តឹងរុឹងមួយចំនួនរបស់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ខាងមុខដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលមានករណីឆ្លងកូវីដ-១៩ថយចុះ ។ នៅថ្ងៃទី៥ខែធ្នូនេះ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកថ្មីចំនួន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ពានខ្សែ កាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបសម្រេចការងារ សាងសង់បាន ៨៩%ហើយ

 ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតមកដល់ពេលនេះសម្រេចការសាងសង់បាន៨៩%ហើយ តាមការគ្រោងទុកការ ដ្ឋានសាងសង់ នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹង ... Read More »

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅលើសកលលោក មានករណីជំងឺកូវីដ-១៩ ចំនួនជាង ៦៤០,៣៩៥,៦៥១នាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦,៦១៨,៥៧៩នាក់ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ... Read More »

កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងបាញ់កាំភ្លើងធំ១៣០គ្រាប់ទៅកាន់តំបន់គ្មានយោធា

កូរ៉េខាងត្បូងនិងអាមេរិកបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពបាញ់កាំភ្លើងធំទៅកាន់តំបន់គ្មានយោធា។ ទន្ទឹមនឹងនោះអាមេរិកនិងកូរ៉េខាងត្បូងបានបង្កើនការត្រៀមលក្ខណៈទប់ទល់ហេតុការណ៍អាក្រក់ដែលបានកើតឡើង។ នៅថ្ងៃទី៥ខែធ្នូ សារព័ត៌មានយ៉ុងហាប់ របស់កូរ៉េខាងត្បូង (JCS)បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៣០គ្រាប់ចូលក្នុងផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតនិងខាងលិចរបស់ខ្លួនអំឡុងការធ្វើសមយុទ្ធយោធានាថ្ងៃចន្ទនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា គ្រាប់កាំភ្លើងធំមួយចំនួនបានធ្លាក់ចំតំបន់ទ្រនាប់ក្បែរព្រំប្រទល់សមុទ្ររវាងប្រទេសទាំងពីរ ហើយទីក្រុងសេអ៊ូលចាត់ទុកវាថាជា ការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដែលបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជូនសារទំនាក់ទំនងព្រមានដល់កូរ៉េខាងជើងជុំវិញការបាញ់កាំភ្លើងធំនេះផងដែរ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ... Read More »

ក្រសួងអប់រំ ៖ ការបូកសរុបដំណើរការសំណេរ នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ពី ដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ... Read More »

អាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ របស់ខ្លួននៅថ្ងៃទី១៥ដល់១៦ ខែធ្នូ ... Read More »

នគរបាលថា៖ មនុស្ស៤នាក់ រងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងជិត១រសៀលនៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨២-៨៣ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានករណីរថយន្តបុកជាមួយរថយន្តបណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលរដូករណែលពេញផ្លូវ។ មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាក ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)ភាគ

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា វាយប្រហារទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់ :  ១- មេរៀនបទពិសោធន៍របស់ក្រុមឧទ្ទាមក្រៅច្បាប់នៅដដែល ... Read More »

បញ្ជូនក្រុមចោរប្លន់ ០៣នាក់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្លន់ ០៣នាក់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

ប្រជាពលរដ្ឋរិះគន់ថា, ការទៅចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ផ្តល់សេវាដ៏យឺតយូរបំផុត !

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានខិតខំ ប្រឹងប្រែង ឈានដល់ចេញសេចក្តីប្រកាសព័ត៌មាន អោយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣. គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ... Read More »

ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុនៅថ្ងៃទី១មានសភាពល្អប្រសើរ

ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិខេត្តព្រះសីហនុក្នុងរយៈពេល ១ថ្ងៃដំបូងនេះមានសភាពល្អប្រសើរ។ បេក្ខជនប្រឡងក្នុងខេត្តព្រះ សីហនុ បានអវត្តមានចំនួន១៩នាក់ ក្នុង ចំណោមបេក្ខជនដាក់​ពាក្យប្រឡង​ចំនួនជាង១.៧០០នាក់។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និង ... Read More »

សម្តេចតេជោ សូមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ដែល ​“ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សូមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ដែល ​“ថ្នាល​ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia ... Read More »