ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ម្នាក់ក្រោយបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២, បន្ទាប់ពីទាស់សម្តីគ្នា

ខេត្តព្រះសីហនុ ៖ ប្រទេសមានច្បាប់ អ្នកប្រព្រឹត្តបទល្មើសមិនងាយគេចផុតពីសំណាញ់ច្បាប់ឡើយ ។ ជាក់ស្តែងទីបំផុត !  មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ អំ ឆេកូ និងមនុស្សម្នាក់ទៀតត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីសង្ស័យផ្ទុះអាវុធបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ... Read More »

អនាគតរបស់ Cristiano Ronaldo អាចត្រឡប់ទៅ Real Madrid វិញ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចាកចេញពី Real Madrid នៅរដូវក្តៅឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ Champions League ជាលើកទី៣ជាប់ៗគ្នាជាមួយក្លិបនេះ។ ពីទីនោះគាត់បានផ្លាស់ទៅ Juventus ហើយសម្រាប់រដូវកាលមុនគាត់បានត្រឡប់ទៅ Manchester ... Read More »

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ក្នុងករណីហឹង្សាដោយចេតនាខណៈស្រវឹងស្រាកាប់ទៅលើអ្នកភូមិបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីសង្ស័យមានឈ្មោះ មុំ ណាក់ អាយុ៤៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ ​រកឃើញ​ថ្មីចំនួន​ ០២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ​ទី​០២​ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២១នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នារដូវបិទនេសាទ ៖​ មន្ត្រីជំនាញ ព្រមានចាប់អ្នកប្រព្រឹត្តបទល្មើស

ខេត្ត​ស្ទឹងត្រែង ៖​ បើ​តាមការបញ្ជាក់ពី​លោក ស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹងនៅព្រឹកថ្ងៃចន្ទទី២ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ត្រីជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ ករណីអ្នកប្រព្រឹត្តបទល្មើសមិនអនុវត្តតាម​ គឺចាប់ពីថ្ងៃទី១ ខែឧសភា ... Read More »

តារាសម្តែង Angelina Jolie ស្ងាត់ៗទៅកាន់ប្រទេសអ៊ុយក្រែន

តារាសម្តែង នាង Angelina Jolie ត្រូវបានគេមើលឃើញទៅកាន់ទីក្រុង Lviv ស្ថិតនៅតំបន់ភាគខាងលិច ប្រទេសអ៊ុយក្រែន ដោយទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ ដោយគេឃើញនាងនៅក្នុងហាងកាហ្វេមួយនៅទីក្រុង Lviv ។ នាងAngelina Jolie ទៅកាន់ទីក្រុង ... Read More »

លោកឈឿន សុចិត្ត ជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍ត្រូវតែចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីយកស្នាមញញឹមពីគាត់

ខេត្តកណ្តាល ៖ កងកម្លាំនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីដើមភូមិដល់ចុងភូមិដើម្បីសាកសួរសុខទុក្ខពុក ម៉ែ បង ប្អូន ទាំងអស់ក្រែងមានកង្វល់ឬទុក្ខលំបាកអ្វីត្រូវដោះស្រាយជូនគាត់ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់តាមខ្នងផ្ទះនីមួយៗសំដៅធ្វើយ៉ាងណាទាក់យកបេះដូងនិងស្នាមញញឹមពីពួកគាត់។  នេះជាការក្រើនរំលឹកនិងជំរុញដល់មន្ត្រីនគរបាលប៉ុស្តិ៍ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅគ្រាដែលលោកអមដំណើរលោកគង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​ អញ្ជើញ​ចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ... Read More »

សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបង្រ្កាប​ឃាត់រថយន្តដឹកឈើមួយគ្រឿងអត់ច្បាប់​នៅស្រុកឱរ៉ាល់

ខេត្ត​កំពង់ស្ពឺ៖​ រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿង​ត្រូវ​បានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ធ្វើការ​បង្ក្រាបកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២​ នៅត្រង់ចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។     បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក ហេង សម្រាក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០២​ ... Read More »

១០ប្រទេសនៅតំបន់អឺរ៉ុប ស្ងាត់ៗ ទូទាត់តម្លៃឧស្ម័នឱ្យរុស្ស៊ីដោយប្រាក់រូប្លិ៍

ក្នុងពេលដែលប្រមុខដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានប្រកាសដោយបើកចំហពីការទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ីនោះ ជាមួយគ្នានេះដែរក៏មានប្រទេសចំនួន១០នៅក្នុងតំបន់អឺរ៉ុប ស្ងាត់ៗក៏បានទូទាត់ដោយប្រាក់រុស្ស៊ីផងដែរ សម្រាប់ការទិញឧស្ម័នពីរុស្ស៊ី។ សារព័ត៌មាន RT បានដកស្រង់ការប្រកាសរបស់ប្រធានការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបានប្រកាសនៅថ្ងៃទី១ខែឧសភាថា មេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបមិនហ៊ានទទួលស្គាល់ថាបានទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ីនោះទេ ។ ក្នុងពេលនេះដែរ ប្រទេសហុងគ្រី ... Read More »

លទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៣៨%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ឃាត់ខ្លួនជនដៃដល់ម្នាក់​ ប្រេី​កាំបិតខ្វែវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់​ នៅស្រុកបវេល

ខេត្ត​បាត់ដំបង ៖ កម្លាំងនគរបាល​ស្រុក​បវេល​ បានឃាត់ខ្លួនជនដៃដល់ម្នាក់​ ប្រេី​កាំបិតខ្វែវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់​   ព្រោះ​តែរឿងគំនុំ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០២២។  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ លោវរសេនីយ៍ឯក សុខ ... Read More »

សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង រយៈពេល ០១សប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព

ភ្នំពេញ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងជូនសាធារណជន ... Read More »

សម្តេចតេជោ ៖ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការរបស់សម្តេចថា, ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram។ នៅក្នុងគណីសម្តេចបានសរសេរយ៉ាងខ្លីថា, កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram ... Read More »

O’Sullivan ឈាន​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ​ចំ​ពេល​ប៉ះពាក្យសម្តីជាមួយ​អាជ្ញាកណ្តាល

កីឡាករស្នូកឃើឆ្នើម Ronnie O’Sullivan បានយកឈ្នះក្នុងលទ្ធផល 5-3 លើកីឡាករ Judd Trump ក្នុងការឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោកកាលពីថ្ងៃអាទិត្យ ១ ឧសភាបន្ទាប់ពីមានការពាក់ព័ន្ធក្នុងកំហឹងជាមួយអាជ្ញាកណ្តាលលោក Olivier Marteel ។ O’Sullivan ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)  ៣- ផែនដីជាប្រភពនៃជីវិត:   លោកធាតុ គឺជាចក្រវាល ឬជាទំហំនៃភពក្នុងមណ្ឌលចក្រវាឡនីមួយៗ ដូចជាផែនដី ព្រះចន្ទព្រះអាទិត្យ រួមទាំងលំហអាកាស។នៅក្នុងចក្រវាឡនីមួយៗ ដូចជាផែនដីយើងនេះ ក៏ដូចនៅក្នុងលំហអាកាសសុទ្ធតែមានមេធាតុទាំងបួនគឺ ទឹក ដី ភ្លើង ... Read More »

កាំភ្លើងធំ Arsenal រក្សាតំណែង Top 4 ក្រោយឈ្នះម្ចាស់ផ្ទះ West Ham

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ជ័យជម្នះនេះគឺជាសញ្ញានៃក្រុមមួយដើម្បីប្រជែងពានរង្វាន់ធំៗនៅរដូវកាលក្រោយ ខណៈដែលក្រុមកាំភ្លើងធំបានផ្តួលក្រុម West Ham ២ទល់១ នៅកីឡដ្ឋាន London ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier ... Read More »

សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២២

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ដែលឆ្នាំ២០២២ នេះ អង្គការយូណេស្កូ បានជ្រើសយកប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។ ... Read More »

អគ្គិភ័យបានឆាបឆេះបន្ទប់ជួល​មួយកន្លែង​​ផ្អេីលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ​៖​ បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ១០៣​ ក្នុងភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ម្ចាស់ទីតាំងទី១​ឈ្មោះ​ លាន ណយ ភេទ​ប្រុស ... Read More »

រថយន្តឡិចស៊ីស LX570 បើកចេញពីអគារខុនដូមិនប្រយ័ត្នត្រូវម៉ូតូបើកបុកពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីជនជាតិខ្មែរម្នាក់ទៀតបានបើករថយន្ត Lexus LX570 មួយគ្រឿងចេញពីអគារខុនដូមួយកន្លែងមិនប្រយ័ត្នត្រូវបានបុរសម្នាក់ដែលជិះម៉ូតូលឿនមកបុកបញ្ឆិតចំពីចំហៀងខាងមុខពេញទំហឹង ធ្វើឱ្យដួលម៉ូតូបោកទៅនឹងថ្នល់បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគារខុនដូមួយកន្លែង ក្បែរស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ... Read More »

លោក ហ៊ុយ វណ្ណៈ «សិទ្ធិបញ្ចេញមតិ នៅក្នុងវប្បធម៌ខ្មែរយើង»

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបញ្ចេញជាទស្សនៈយោបល់ ពន្យល់អំពី ... Read More »

សូមលោកស្នងការខេត្តមេត្តា ពិនិត្យគោលដៅនគរបាលអនុវត្តច្បាប់ចរាចរណ៍ នៅស្រុកគីរីវង្សនិងនៅក្នុងស្រុកទ្រាំងនិងក្រុងដូនកែវផង ឬដាក់យកលុយពីប្រជាពលរដ្ឋដឹកទំនិញ ?

ខេត្តតាកែវ ៖ កន្លងទៅកាលណា ការដាក់កុងត្រូលហើយយកលុយពីប្រជាពលរដ្ឋ ដឹកទំនិញ គេហៅថាកុងត្រូលជជុះ ។ ប៉ុន្តែអស់ហើយកុងត្រូលជជុះ ខណៈសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យលុបបំបាត់។  បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅនិងម្ចាស់ឡានដឹងទំនិញបានលើកឡើងនឹងឆ្ងល់ថា អ្វីបានជាគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅលើផ្លូវឆ្ពោះពីខេត្តតាកែវទៅច្រក កម្ពុជា-វៀតណាម ច្រកភ្នំដិនមានពីគោលដៅ (ពោល)គឺអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ ... Read More »

សត្វជ្រូកត្រូវបានឈ្មួញ លួចឆ្លងដែនចូលទឹកដីកម្ពុជា តាមច្រករបៀងនៅ ស្រុកស្វាយជ្រំ ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល

ខេត្តស្វាយរៀង ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានក្រុម​ឈ្មួញ​នាំ​សត្វជ្រូកពី​ប្រទេស​វៀតណាម​រាល់ថ្ងៃ ដូច​ហែរ ​កឋិន ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង ចេញពី​ព្រំដែន​ក្រសាំង​ជ្រំ រួច​ផ្ទេរ​ដាក់​រថយន្ដឱ្យ​ក្រុម​ឈ្មួញ។ ដោយឡែកអាជ្ញាធរ សមត្ថកិច្ច ជំនាញពេទ្យសត្វ ... Read More »

មានយានយន្ត ៥២១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅល្ងាចថ្ងៃនេះថា, យានយន្ត ៥២១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ។ លោកឧត្តមសេនីយ៍ឯក ... Read More »

សម្តេចតេជោ ហ៊ុន សែន អបអរសាទរបងប្អូនឥស្លាមបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី០១ ខែឧសភានេះ បានសរសេរឲ្យដឹងយ៉ាងដូច្នេះថា៖  ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និង ... Read More »

កីឡាករ Skipp របស់ Tottenham នឹងអវត្តមានក្នុងរដូវកាលក្រោយការវះកាត់

ក្លិបនៅ Premier League បានប្រកាសថា ខ្សែបម្រើរបស់ Tottenham Hotspur កីឡាករ Oliver Skipp នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះបន្ទាប់ពីបានទទួលការវះកាត់របួសក្រលៀន។ Skipp ដែលបានបង្ហាញខ្លួនចំនួន២៨ដងក្នុងការប្រកួតទាំងអស់សម្រាប់ក្លិបនៅទីក្រុងឡុងក្នុងរដូវកាលនេះ ដោយលេងចុងក្រោយក្នុងការប្រកួតចាញ់ក្រុម Chelsea ... Read More »

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតជួបសំណេះសំណាលជាមួយសមាជិកបក្ស

     ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សសាខាភូមិបែកអន្លូង ឃុំអារក្សត្នោត ... Read More »

ប្រទេសលោកខាងលិចនៅតែបន្តគាំទ្រផ្តល់អាវុធដល់អ៊ុយក្រែន

បណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប បើទោះបីមានការព្រមានពីប្រទេសចិន និងរុស្ស៊ីថាការផ្តល់អាវុធនឹងធ្វើឱ្យស្ថានភាពនៅក្នុងសង្គ្រាមអ៊ុយក្រែនកាន់តែអាក្រក់ក្តី។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងសប្តាហ៍នេះបានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ... Read More »

ប្រធានរដ្ឋសភាអាមេរិកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតបានបំពេញទស្សនកិច្ចដោយមិនមានការព្រាងទុកទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ... Read More »

លោល ឃួង ស្រេង ៖ គណបក្សប្រជាជនកម្ពុជាមិនរើសអើងនិងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជាមិនរើសអើង ជួយការពារអាយុជីវិតនិងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ពោលគឺមិនមានគណបក្សមួយណាបានលះបង់និងការពារអាយុជីវិតប្រជាជនដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ។    លោកឃួង ស្រេង  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ... Read More »