ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ៖​ ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាសមាគមន៍អតីតយុទ្ធជនកម្ពុជា  និង លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋ​លេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២នេះ ... Read More »

មនុស្ស​ចំនួន​៦នាក់បានស្លាប់​ក្នុង​ករណី​បាក់​រលំ​អគារ​នៅ​អេ​ហ្ស៊ី​ប​

​អន្តរជាតិ​៖ បេី​តាមការបញ្ជាក់ពី​អាជ្ញាធរ​​រដ្ឋធានី​គែរ ​(Cairo) បានឱ្យដឹងថា៖​ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន​៦នាក់បានស្លាប់​ ក្នុង​ករណីបាក់​រលំ​អគារ​នៅក្នុង​រដ្ឋធានី​គែរ ​(Cairo) នៃប្រទេស​អេ​ហ្ស៊ី​ប​ កាលពីថ្ងៃសុក្រទី​១៧​ ខែមិថុនា​ម្សិលមិញ​​នេះ។ ​បន្ទាប់ពី​កេីត​ហេតុ លោក Ibrahim Abdel-Hadi អភិបាលរងក្រុង​ ... Read More »

នារីម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបុកជាមួយម៉ូតូហុងដាស្គូពី ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ នារីម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំទៅបុកម៉ូតូម៉ាកហុងដាស្គូពី ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ លើផ្លូវលេខ៣១៧ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១និងលេខ២ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។   ... Read More »

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សាទរ​ចំពោះ​ចំណាត់​ការ​សហភាព​អឺរ៉ុប​លើ​សមាជិកភាព

​​អន្តរជាតិ​៖ លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ បាន​សាទរ​ចំពោះចំណាត់ការរបស់​សហ​ភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​សុក្រ​ទី១៧​ ខែមិថុនា​ម្សិលមិញនេះ​ ក្នុង​ការដាក់​ប្រទេស​របស់លោក​នៅលើ​មធ្យោបាយ​ឆ្ពោះទៅរក​ការចូល​ជាស​មាជិ​ក​ភាព​របស់​សហភាព​អឺរ៉ុប​។ ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រថា ជាការ​ជំរុញ​នូវ​សញ្ញា​សម្រាប់ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងការ​ទប់ទល់​ទៅនឹង​ការវាយលុក​របស់​រុស្ស៊ី​ដែល​កំពុង​សម្លាប់​ជន​ស៊ីវិល ធ្វើឱ្យទីក្រុង​រង​ការបំផ្លាញ​ និង​គំរាមកំហែង​ដល់​ការរស់រានមានជីវិត​របស់​ប្រជាជន​។ លោក ... Read More »

រយៈពេល​៤២ថ្ងៃជាប់គ្នា​ហើយ! ​ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ជនសង្ស័យ២នាក់ដើរចូលក្នុងបុរីជ័យឧត្ដម៣ បំណងលួចទ្រព្យសម្បត្តិត្រូវជាប់ខ្នោះសមត្ថកិច្ច

     ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានដើរចូលបុរីជ័យឧត្តម៣ ក្នុងគោលបំណងលួចម៉ូតូប្រជាពលរដ្ឋ តែសំណាងមិនល្អមកជួបសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនជាមួយនឹងឧបករណ៍ច្នៃសម្រាប់កាច់សោ.កម៉ូតូ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីខាងលើ ផ្លូវបេតុង ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។      សមត្ថកិច្ចខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជឹង ដួងចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  និងទី២-ឈ្មោះ ឡាំ វឹងហ្គេត ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។  ចំពោះលទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន)។      សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើបានដើរចូលក្នុងបុរីជ័យឧត្តម៣ (ចំណុចកើតហេតុ) ដើម្បីរកលួចម៉ូតូប្រជាពលរដ្ឋ, តែពេលនោះមានសមត្ថកិច្ចកំពុងល្បាតឃើញទាន់ក៏ឃាត់ត្រួតពិនិត្យហើយរកឃើញវត្ថុតាងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន២ និងកូនសោលេខ៨ចំនួន១ ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ។    ... Read More »

ក្រុមសង្គ្រោះរបស់អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានអាការៈខ្យល់គរ

ខេត្តសៀមរាប ៖ ដោយមានការយកចិត្តទុកដាក់ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាបនោះ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា តែងគិតគូរអំពីសុខភាពនឹងអាការជំងឺផ្សេងៗដែលមានផលប៉ះពាល់ដល់ភ្ញៀវជាប្រចាំ។   ជាក់ស្តែងដូចជានៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវបរទេសជនជាតិអាមេរិកកាំងម្នាក់មានអាយុ៦៥ឆ្នាំ ដែលមានអាការៈខ្យល់គរ កំពុងដើរទស្សនាប្រាសាទនៅត្រង់ចំណុចក្តារបែននៃប្រាសាទអង្គរវត្ត។ ... Read More »

អេហ្ស៊ីបបណ្តេញអ្នកចាត់ការទូទៅលោក Galal បន្ទាប់ពីដឹកនាំបាន៣ប្រកួត

យោងតាមសារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបបានបណ្តេញអ្នកចាត់ការទូទៅលោកEhab Galal បន្ទាប់ពីដឹកនាំបាន៣ប្រកួត។ បុរសវ័យ៥៤ឆ្នាំរូបនេះត្រូវបានដឹកនាំក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីខែមេសាបន្ទាប់ពីបុរសសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz បានចាកចេញដោយសារតែការខកខានរបស់ក្រុមមិនអាចទទួលបានការប្រកួត World Cup នៅប្រទេសកាតា។ លោក Galal ... Read More »

កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​បរិបូណ៌​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ច្រើនកន្លែង នៅ​ចំណុច​ កោះ​កំពង់​អួរ

ខេត្ត​កំពង់ឆ្នាំង​ ៖​ ពេញមួយថ្ងៃ​សុក្រ​ ៣​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ម្សិលមិញនេះ កម្លាំង​នគរបាល​ស្រុក​បរិបូណ៌​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​បរិបូណ៌​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ច្រើនកន្លែង នៅ​ចំណុច​ ... Read More »

រថយន្តគ្មានពន្ធចំនួន​ ២៤គ្រឿងទៀត​ហេីយ​ ត្រូវ​មន្ត្រី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ធ្វើការ​បង្ក្រាប​បានក្នុង​រយៈពេល​៥ថ្ងៃ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៤គ្រឿង​ ក្នុង​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមិថុនា ឆ្នាំ​២០២២ម្សិលមិញនេះ​។  សូមជម្រាបថា​ រថយន្តចំនួន​២៤គ្រឿងនេះរួមមាន​ដូចខាងក្រោម​៖ ១-រថយន្តម៉ាក Lexus ... Read More »

ក្រសួងបរិស្ថាន​ និងអង្គការដៃគូផ្នែកអភិរក្សបន្តរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តក្រចេះ

ខេត្ត​ក្រចេះ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹង​ថា៖​ «យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ» ដឹកនាំដោយក្រសួងបរិស្ថាន​ នឹងប្រារព្ធនៅទីរួមខេត្តក្រចេះ​ នៅថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តក្រចេះ ... Read More »

Liverpool ឈានដល់ការសម្រេចចិត្តផ្ទេរនៅរដូវក្តៅ ខណៈលោកJurgen Klopp រៀបចំផែនការទិញ Bellingham

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានពន្យារពេលការចុះហត្ថលេខាលើខ្សែបម្រើម្នាក់នៅរដូវក្តៅនេះដោយសារគោលដៅសំខាន់របស់ក្លិបមិនមាន។ ហង្សក្រហមត្រូវបានគេគិតថា ចង់ស្វាគមន៍ខ្សែបម្រើកណ្តាលមកកាន់ក្លិបពេញមួយទីផ្សារបច្ចុប្បន្ន បើទោះបីជាក្រុមមានការមមាញឹកខ្លាំងរួចទៅហើយក៏ដោយ។ ពួកគេបានធានាការចុះហត្ថលេខាលើតារាឆ្នើមរបស់ Fulham កីឡាករ Fabio Carvalho នៅដំណាក់កាលដំបូង ... Read More »

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៖ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ ៖ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

តោះ​! អ្នកបើកបរគួរតែស្វែងយល់ពីផ្លូវណាដែលអ្នកមានសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ

ភ្នំពេញ​៖ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​សិទ្ធិលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងគ្មានផ្លាកសញ្ញាចរាចរណ៍ សិទ្ធិអាទិភាពខាងស្តាំ ប្រសិនអ្នកបើកបរជួបស្ថានភាពដូចមានក្នុងរូបតំណាងតើត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ? ក្រសួង​ បានបន្ដថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ... Read More »

Manchester City ត្រៀមដេញថ្លៃទិញខ្សែការពារឆ្វេង Cucurella របស់ក្លិប Brighton

ក្លិបមេឃខៀវ Manchester City ត្រៀមដេញថ្លៃទិញ Marc Cucurella របស់ក្រុម Brighton ដែលជាគោលដៅកំពូលរបស់ពួកគេនៅខ្សែការពារឆ្វេង។ លោក Pep Guardiola ប្តេជ្ញាចុះហត្ថលេខាលើ Cucurella បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយការសម្តែងរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier ... Read More »

ប្រជាពលរដ្ឋប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់ អណ្តែតទឹកនៅមាត់ទន្លេ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់ អណ្តែតទឹកនៅមាត់ទន្លេ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សព ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន) ថ).ប្រាក់ស្នាប់ទឹកដោះ :   ប្រាក់ថ្លៃទឹកដោះដែលម្តាយបានចិញ្ចឹមមកពីតូច លុះធំឡើងមានប្ដីមានទំនៀមត្រូវឲ្យកូនប្រសាប្រុសជូនម្ដាយក្មេក បើគ្មានម្ដាយក្មេកត្រូវជូនទៅឪពុកក្មេក ឬអាណាព្យាបាលស្រេចតែមេបាខាងស្រីនឹងកាត់យ៉ាងតិចបំផុតពីត្រឹម២៛០០ឡើងទៅ ១០០ ៛(ប្រាក់សម័យដើម) មេបាត្រូវប្រមើលមើលដល់ឋានៈរបស់ត្រកូលនោះ ហើយកាត់ឲ្យល្មមនឹងត្រូវការ។ មានទំនៀមថា ប្រាក់ស្នាប់ទឹកដោះនោះ ម្ដាយក្មេកអ្នកទទួលទៅ ... Read More »

រថយន្តម៉ាស្ដាពាក់ស្លាកលេខរដ្ឋបុកជាមួយម៉ូតូធុនធំបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ២

ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូធុនធំ មួយគ្រឿងត្រូវរថយន្តម៉ាកម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខរដ្ឋបុកពេញទំហឹង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រដែកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។      ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៥ នាក់

ភ្នំពេញ ៖ បុរសបីនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតជិះគ្នាពីរនាក់នៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២ នាក់និងស្រាល៣ នាក់។        ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ១០នាទីយប់ថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្តោយផ្លូវ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែមិថុនា​ កើតឡើង​១០​លើក​ ស្លាប់​៦​នាក់​ និង​របួស​ ១៣​នាក់​ !!!

​ភ្នំពេញ​៖​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​១០​នាក់​(​ស្រី​៤​នាក់​)​ របួសស្រាល​ ៣​នាក់​ ។​ ​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ... Read More »

យានយន្ត​ល្មើស​ចំនួន​ ៤៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស​ នៅថ្ងៃ​ទី​១៧​ ខែមិថុនា​!

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ២៥៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤.៧៥៦​គ្រឿង​ ម៉ូតូ​ ៣.០៧៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៧​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៣​ករណី​ នាថ្ងៃ​ទី​១៧​ ខែមិថុនា​​

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​សុក្រ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣៧​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​របាយការណ៍​ដដែល​ បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៧​នាក់​ ... Read More »

លោកបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមបរិច្ចាកថវិកាចំនួន ៣០ ១០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ ៖ បើយោងតាមផេក (ARDB) បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ... Read More »

លោកឯកអគ្គរដ្ឋទូតចិនអញ្ជើញជួបជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច និងបានចុះសួរសុខទុក្ខគ្រូបង្រៀនភាសាចិននៃវិទ្យាស្ថានខុងជឺ

ស្ថានទូតចិន ៖ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា,  នាព្រឹកថ្ងៃទី១៥ខែមិថុនា តបតាមការអញ្ជើញ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតជម្រាបជូនលោក រ័ត្ន ច័ន្ទតារា អគ្គនាយកក្រុមហ៊ុន ឡុង ច័ន្ទតារា អ៊ីមផត អិចផត ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឡុង ច័ន្ទតារា អ៊ីមផត អ៊ិចផត ឯ.ក (LONG CHANDARA IMPORT EXPORT ... Read More »

សារលិខិតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកជំទាវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧​ ព្រះវស្សា

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ ... Read More »

សេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់​ការចែកចាយ​ ឬ​លក់ឱសថ​ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Antipruritic Cream បានកំពុងផ្សព្វផ្សាយលក់ឱសថ Artipruritic Cream គ្មានលេខទិដ្ឋាការ ឬបញ្ជិកា និងគ្មាន ... Read More »

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ករណីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលើ កញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ចំនួន ៤២ នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមបំភ្លឺ និងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តា ជ្រាបជា៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលើកញ្ញា សេង ច័ន្ទធារី ... Read More »

លោក ហ៊ុន ម៉ានី ទូលព្រះបង្គំ និងក្រុមគ្រួសារជាកូនចៅ ចៅទួត សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយហ្លួងម៉ែ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សូមទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន

ភ្នំពេញ ៖  អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើរសារលិខិតថ្វាយព្រះពរ ដោយលើកឡើងថា, ក្នុងព្រះរាជវរោកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »