ភ្នំពេញ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ... Read More »
មន្ត្រីក្រុមលោក កឹម សុខា បញ្ជាក់ថាគណបក្សភ្លើងទៀនមិនជាប់ពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិទេ
ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំក៏ដូចជាអតីតមន្ត្រីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អំពាវនាវកុំឲ្យអតីតសកម្មជនគណបក្សសង្គ្រោះជាតិចាញ់បោក និងបំភាន់ចំពោះការលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន គឺតែមួយ។ ការលើកឡើងបែបនេះ នឹងធ្វើឲ្យលោក កឹម សុខា អតីតប្រធានអតីតគណ បក្សសង្គ្រោះជាតិជាប់ជំពាក់នឹងផ្លូវច្បាប់ផង និងពិបាកដំណើរការឡើងវិញអតីតគណបក្សសង្គ្រោះជាតិ។ អតីតថ្នាក់ដឹកនាំនិងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិបានចេញលិខិតចំហរ ... Read More »
មនុស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហើយម្នាក់ទៀតរងរបួសធ្ងន់ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២នៅលើផ្លូវលេខ១៤៤០ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា,ជនរងគ្រោះទី១មានឈ្មោះ ដោន ខាវ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BD-8849 ... Read More »
Liverpool ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fabio Carvalho ពីក្លិប Fulham ដែលធ្វើឡើងនៅថ្ងៃទី១ ខែកក្កដាខាងមុខ
ក្លិបហង្សក្រហម Liverpool បានចុះហត្ថលេខាលើកីឡាករ Fabio Carvalho ពីក្រុម Fulham ជាមួយនឹងខ្សែប្រយុទ្ធដែលនឹងចូលរួមជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម Fullhamឡើងទៅកាន់ក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ និង ... Read More »
ជនជាតិថៃម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងបញ្ជូនទៅសាលាដំបូងខេត្តពាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅរសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។ លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាកាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយ២នាក់ក្នុងករណីរំលោភលេីទំនុកចិត្តនិងអ្នកទទួលបញ្ចាំ
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលបានចុះបង្ក្រាបករណីរំលោភលើទំនុកចិត្ត(បញ្ចាំម៉ូតូ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន២នាក់បញ្ជូនទៅសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង។ មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ប៉េ សីហា (ហៅខ្វាក់) ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរំចេក៤ ... Read More »
បេីករថយន្តមកបាញ់មេឃ៤គ្រាប់រួចហើយគេចខ្លួនបាត់ស្រមោល
ភ្នំពេញ៖ ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ចំណែកជនបង្កហេតុបានបេីករថយន្តគេចខ្លួនបាត់ស្រមោលទៅ។ ហេតុការណ៍ផ្ទុះអាវុធខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខវត្តតិក្ខបញ្ញោ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
បើករថយន្តថយក្រោយជាប់ហ្គែរ ជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកALPHARD- G ថយក្រោយចេញពីក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែងហើយជាប់ហ្គែរជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែង តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ... Read More »
រថយន្តហុីយ៉ាន់ដាយធុនធំបើកបត់មិនប្រយ័ត្នទៅប៉ះប្រអប់ភ្លើងបែកអស់ចំនួន០២ តែសំណាងល្អមិនផ្ទុះឆេះ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហុីយ៉ាន់ដាយធុនធំមកចូលផ្លូវតូចហើយបត់មិនប្រយ័ត្ន បណ្ដាលឱ្យប៉ះប្រអប់ភ្លើងបែកអស់ចំនួន០២រងការខូចខាត តែសំណាងល្អដែរដែលមិនឆ្លងចរន្តភ្លើងផ្ទុះឆេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅតាមវិថី ប៊ន ស្រុី (សុខសាន្ត)កែងផ្លូវលេខ១១៩ ក្នុងភូមិដំណាក់ធំ៤ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២
នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ... Read More »
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក
ក្រៅប្រទេស ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ... Read More »
ផ្អើលកម្មកររោងចក្រទាំងថ្ងៃរសៀលដោយសារតែឆេះម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងនៅរោងចក្រ «ស៊ីកូ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានម៉ូតូស៊េរីទំនើបឆ្នាំ២០២២ជាច្រើនគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករកម្មការិនីនាំគ្នាជួយដងទឹកចាក់និងបាញ់ពន្លត់អគ្គិភ័យនេះ ហើយប្រញាប់រាយការណ៍ទៅសមត្ថកិច្ចផងដែរ តែយឹតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះក្នុងរោងចក្រស៊ីកូ ដោយមិនដឹងពីមូលហេតុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ... Read More »
ក្រុមប្រតិបត្តិ ចាក់វ៉ាក់សាំងកូវីដ-១៩ យោធភូមិភាគពិសេស បូកសរុបលទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩. ៤គោលដៅ ៨ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចូលរួមជាអធិបតី ... Read More »
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធេី
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា ... Read More »
ប្រទេសទាំង៤ចេញសេចក្តីប្រកាសរួមស្តីពីបញ្ហាអន្តរជាតិសំខាន់ៗ
អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ជាប្រទេសស្ថិតនៅក្នុងក្រុម (Quad) នាថ្ងៃទី២៤ខែឧសភា បានចេញសេចក្តីប្រកាសរួម ក្រោយបញ្ចប់កិច្ចប្រជុំស្តីពីបញ្ហាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងធានាសុខភាពដល់ពលរដ្ឋចំពោះស្ថានភាពនៃការឆ្លងកូវីដ-១៩ និងហេដ្ឋារចនាសម្ព័ន្ធ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី២៤ ... Read More »
ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹក ថ្ងៃអង្គារ០៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ដែលប្រើអំពើហិង្សាវាយធ្វើបាបក្មេង
ភ្នំពេញ៖ ស្ត្រីម្នាក់បានប្រើអំពើហិង្សាវាយធ្វើបាបក្មេងស្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលបានសុំម្ដាយរបស់ក្មេងរងគ្រោះយកមកនៅជាមួយអស់រយៈពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការឃាត់ខ្លួន។ ប្រតិបត្តិការនេះគឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ... Read More »
តុលាការឃុំខ្លួនមន្ត្រីអង្កការបរិស្ថាន២នាក់ បទ កំហែងយក និងសមគំនិតក្នុងអំពើកំហែងយក
ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៣៣០ និង៣២៨ ឃ.ខ/២២ ចុះថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ... Read More »
កូរ៉េខាងត្បូង៖ ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈរួចរាល់សម្រាប់សាកល្បងអាវុធបរមាណូ
កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការធ្វើតេស្តគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីលអន្តរទ្វីប។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើងបានត្រៀមលក្ខណៈ សម្រាប់ការសាកល្បងអាវុធដែលមានកម្លាំងខ្លាំងបំផុត ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាប្រចាំ អ្នកនាំពាក្យអគ្គបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូងលោក Kim Jun-rak បានលើកឡើងថា «យើងជឿជាក់ថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងអាវុធបរមាណូ ... Read More »
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ... Read More »
មាន២០ប្រទេសសន្យាផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា មាន២០ប្រទេស បានសន្យាផ្តល់ជំនួយអាវុធឱ្យទៅប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ។ មានប្រទេសចំនួន៤០ បានជួបប្រជុំគ្នាតាមអនឡាញស្តីពីការជួយដល់អ៊ុយក្រែនក្នុងការទប់ទល់សង្គ្រាមវាយប្រហារពីរុស្ស៊ី ក្នុងនោះមាន២០ ប្រទេសបានសន្យាផ្តល់ជំនួយ។ នៅក្នុងជំនួបពិភាក្សាថ្នាក់មន្ត្រីការពារជាតិ លោក ... Read More »
ស្ថានទូតចិន ៖ ការប្រកាសឈ្មោះគណនីដែលឈ្នះរង្វាន់ក្នុងកម្មវិធីចូលរួមជាមួយស្ថានទូតចិនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ!
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់និងគាំទ្ររបស់លោកអ្នកក្នុងកម្មវិធីចូលរួមជាមួយស្ថានទូតចិនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, ដោយមានការចូលរួមយ៉ាងសកម្មពីលោកអ្នក ... Read More »
រថយន្តធុនធំសង្ស័យដឹកទំនិញគេចពន្ធបើកឆ្លងដែនចូលប្រទេសវៀតណាមជិតមាត់ច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ យោងតាមសេចក្ដីរាយការណ៍ថា មានរថយន្តយីឌុបធុនធំជាច្រើនគ្រឿងឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ក្នុងនោះ នៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចម្នាក់បានបង្ហើបឱ្យដឹងថា ... Read More »
ខ្ចីអាគុយគេទៅសាក ម្ចាស់ទៅទារមិនព្រមឱ្យ ហើយអ្នកខ្ចីទាំងពីរនាក់ប្ដីប្រពន្ធនាំវាយនិងចាក់ម្ចាស់អាគុយដោយសោម៉ូតូរងរបួសធ្ងន់
ខេត្តស្វាយរៀង៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ខណ:ដែលជនសង្ស័យ២នាក់ជាប្ដីប្រពន្ធ មិនព្រមសងអាគុយទៅឱ្យជនរងគ្រោះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍។ យោងតាមមន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ វេវ ... Read More »
ព្រះចៅអធិរាជជប៉ុន បានអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកចូលគាល់
ព្រះចៅអធិរាជជប៉ុន Naruhito បានអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកចូលគាល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជំនួបចូលគាល់នេះធ្វើឡើងនៅរាជវាំង ក្នុងរាជធានីតូក្យូ ។ នេះជាលើកដំបូងដែលលោកបៃឌិន បានជួបព្រះចៅអធិរាជជប៉ុន ចាប់តាំងពីព្រះអង្គឡើងគ្រោងរាជ្យមក។ ជំនួបលើកដំបូងនៅខែធ្នូឆ្នាំ២០១៣ ពេលនោះ ព្រះចៅអធិរាជនៅជាព្រះរាជបុត្រនៅឡើយ ។ ... Read More »
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុង Hokota នៃខេត្ត Ibaraki
ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នាថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក ទុយ ... Read More »
សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន២កន្លែងប្រមូលបានគ្រឿងញៀន៨៦គីឡូក្រាមនិងឃាត់ជនសង្ស័យ៣នាក់
ភ្នំពេញ ៖ គ្រឿងញៀនទម្ងន់៨៦គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបដល់ទីតាំង ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ... Read More »
(គ.ជ.ប) សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។ សម្រេច : ប្រការ១ …ភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២. ... Read More »