ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ុន ម៉ានី ៖ អបអរសាទរខេត្តសៀមរាប ដែលទទួលបានសមិទ្ធផលផ្លូវ៣៨ខ្សែថ្មីនៅថ្ងៃនេះ

ខេត្តសៀមរាប ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, អបអរសាទរខេត្តសៀមរាប ដែលទទួលបានសមិទ្ធផលផ្លូវ៣៨ខ្សែថ្មីនៅថ្ងៃនេះ។ ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មីៗទូទាំងប្រទេសនេះ មិនមែនជាភាពចៃដន្យនោះទេ ... Read More »

ទីបំផុត Vanbe គ្រងមកុដកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022

    ភ្នំពេញ៖ បេក្ខភាពលេចធ្លោរបស់ ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកភេទទី៣ទ្រង់ទ្រាយធំ Miss Queen Cambodia 2022 គឺកញ្ញា Vanbe  បានក្លាយជាម្ចាស់មកុដហើយ។ ការប្រកាសត្រូវបានធ្វើឡើងក្រោយពីកម្មវិធីប្រកួតខាងលើបានបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២២ ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះកររួមទាំងវត្តមានអ្នកជំនួញ ... Read More »

ម៉ាលី​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ក្រោយដឹកនាំក្រុមបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទ្វីប

ប្រទេសម៉ាលីបានបណ្ដេញគ្រូបង្វឹក លោក Mohamed Magassoubaចេញបន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំក្រុមបរាជ័យក្រោយពីការបញ្ចប់នៃការប្រកួតវគ្គជម្រុះកាលពីថ្ងៃអង្គារ។ សហព័ន្ធម៉ាលីបានប្រកាសថា គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិរបស់គាត់តាំងពីឆ្នាំ២០១៧ ត្រូវបានបណ្តេញចេញពីការងារជាមួយបុគ្គលិកទាំងអស់របស់គាត់។ ម៉ាលីត្រូវបានក្រុមទុយនីស៊ី យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស​៤នាក់​ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​នៅខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាលស្រុកព្រៃនប់​នៃស្នងការដ្ឋានខេត្តព្រះសីហនុ​​ បានឃាត់ខ្លួនបុរស​ចំនួន​០៤នាក់​ រួមនឹងគ្រឿងញៀន​មួយចំនួន​។​     បេី​យោង​តាមប្រភពព័ត៏មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង​២រសៀលថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០២២ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់​ ... Read More »

រថយន្តឡង់គ្រីស័របុកគូទរថយន្តKIA MORNINGបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តKIA MORNINGបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ កែងនឹងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ... Read More »

ចិនបញ្ជូនកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ទីក្រុងសៀងហៃជួយទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅក្នុងការប្តេជ្ញាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅទីក្រុងសៀងហៃដែលមានពលរដ្ឋជាង ២៥លាននាក់ រដ្ឋាភិបាលចិនបានសម្រេចបញ្ជូនក្រុមគ្រូពេទ្យនិងកម្លាំងទាហានប្រមាណ២ម៉ឺននាក់ទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ការចាប់ផ្តើមធ្វើតេស្តលើពលរដ្ឋ២៥លាននាក់នៅទីក្រុងនេះនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសានេះ។ នេះជាករណីថ្មីបន្ទាប់ពីទីក្រុងវូហាន ដែលកម្លាំងទាហានប្រជាជនចិនបានទៅចូលរួមទប់ស្កាត់កូវីដ-១៩ ។ពេលនោះបុគ្គលិកសុខាភិបាលប្រមាណ២ពាន់នាក់ និងកម្លាំងទាហានមកពីទាហានជើងគោក ជើងទឹកនិងកម្លាំងជំនួយបានទៅជួយដល់ទីក្រុងវូហានដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ចំណែកនៅទីក្រុងសៀងហៃ នៅថ្ងៃទី៣ ខែមេសា ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖​ ផ្លូវទាំង ៣៨ខ្សែ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា

ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២នេះ​ បានមានប្រសាសន៍នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែ​ នៅខេត្ដសៀមរាបយ៉ាងដូច្នេះ​ថា៖ ផ្លូវទាំង ៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ... Read More »

សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេសបណ្តាលឱ្យសង្កត់ស្លាប់នៅនឹងកន្លែង

     ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេសទើបបណ្ដាលឱ្យដែកអាល់ទែរសង្កត់ពីលើស្លាប់នៅនឹងកន្លែងកើតហេតុ។      ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងបុរីភ្នំពេញថ្មីសែនសុខ ផ្ទះលេខ៥ ផ្លូវលេខ៤ ក្នុងក្រុម៥ ... Read More »

ស្លូវ៉ាគី យល់ព្រមទូទាត់ថ្លៃឧស្ម័នដោយប្រាក់រុស្ស៊ី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្លូវ៉ាគី បានប្រកាសឲ្យដឹងថា ប្រទេសរបស់លោកយល់ព្រមទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រើប្រាស់ប្រាក់រូប្លិ៍របស់រុស្ស៊ី ។ នេះជារឿងចាំបាច់បំផុតដើម្បី រក្សាឲ្យទំនិញធ្វើចរាចរបានល្អ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី លោក Richard Sulik បានបញ្ជាក់ថា « ប្រសិនបើគេស្នើឲ្យទូទាត់ដោយប្រាក់រូប្លិ៍ យើងនឹងទូទាត់តម្លៃឧស្ម័នដោយប្រាក់រូប្លិ៍»។ ... Read More »

មាន់ខ្នាយមាស Tottenham បំបាក់ Newcastle ៥-១​ ហក់ឡើងឈរលេខ៤បណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះឡើងជើងមាន់ខ្នាយមាស Tottenham បានយកឈ្នះលើក្រុមNewcastle យ៉ាងស្រួលក្នុងលទ្ធផល ៥ទល់១ ធ្វើឲ្យក្រុមនេះឡើងមកឈរលេខ៤បណ្តោះអាសន្នក្នុងតារាង Premier League សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី៣ ខែមេសា។ ក្រុមរបស់លោក Antonio Conte បានហក់ឡើងឈរលើគូប្រជែង Arsenal ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដី ជូនដំណឹងដល់សាធារណជនទាំងអស់ត្រូវគោរពតាមបម្រាម៤ចំណុចឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ត្រូវគោរពតាមបម្រាម៤ចំណុចឱ្យបានល្អក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។      តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវបន្ដការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលថ្មីប្រពៃណីជាតិ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យលោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ស្វែងរកដៃគូធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា

ខេត្ត​សៀមរាប​៖​ នៅព្រឹកថ្ងៃទី០៤ ខែមេសា​ ឆ្នាំ​២០២២នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានជំរុញឱ្យលោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូដែលជាក្រុមហ៊ុនឯកជន ធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា។ ... Read More »

កូរ៉េខាងជើងនៅតែបន្តរក្សាខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បើទោះបីប្រឈមមុខតានតឹងដាក់គ្នាក៏ដោយ

នៅព្រឹកថ្ងៃទី៤ ខែមេសា កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅតែបន្តរក្សាខ្សែទូរស័ព្ទទំនាក់ទំនងគ្នា បើទោះបីទីក្រុងព្យុងយ៉ាងបានព្រមានពីលទ្ធផលអាក្រក់ក៏ដោយ ។ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា «ជំនួបពិភាក្សាតាមទូរស័ព្ទវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើងបានចាប់ផ្តើមឡើងនៅវេលាម៉ោង៩ព្រឹក នៅបន្ទប់ទំនាក់ទំនងតាមខ្សែទូរស័ព្ទរវាងប្រទេសទាំងពីរ »។ កាលពីថ្ងៃទី៣ ខែមេសា លោកស្រី Kim Yo-jong ... Read More »

គ្រូបង្វឹកប្រេស៊ីលលោក Tite រីករាយនិងត្រៀមខ្លួនការប្រកួតបើកឆាក World Cup 2022

   គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយថា លោកសប្បាយចិត្តដែលបានជាប់ក្នុងពូល G បន្ទាប់ពីការចាប់ឆ្នោត World Cup ឆ្នាំ២០២២ នៅទីក្រុង Doha កាលពីចុងសប្តាហ៍នេះ ព្រោះនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់ក្រុមរបស់គាត់ក្នុងការរៀបចំយុទ្ធសាស្ត្រាក្រុម។ ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២១ ... Read More »

ស្ត្រីម្នាក់យកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរនៅភ្នាក់ងារវីង ដឹងដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរឱ្យអ្នកផ្សេងនៅភ្នាក់ងារធនាគារវីង ហើយត្រូវបានភ្នាក់ងារវីងពិនិត្យឃើញថាជាប្រាក់ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និងនិង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះជាភ្នាក់ងារវីងស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។     មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស ... Read More »

ផ្ទុះអាវុធជាង១០គ្រាប់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖  មានករណីបាញ់ប្រហារគ្នាដ៏កក្រើកបណ្ដាលឱ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ០៤ខែមេសាឆ្នាំ ២០២២ ត្រង់ចំណុចខុនដូមួយកន្លែងក្បែរអតីតហាងខារ៉ាអូខេអុិចធូ តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ ២២២ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ។     តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានក្រុមជនសង្ស័យមួយក្រុមដែលជាជនជាតិចិនកំពុងដើរនិយាយជាមួយជនរងគ្រោះដែលចុះពីលើខុនដូជាមួយគ្នា ដោយមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៣៥នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៣៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៤ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៥នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៣៣នាក់ អ្នកជំងឺស្លាប់​​គ្មាន។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ... Read More »

អាមេរិក៖ មានករណីបាញ់ប្រហារស្លាប់និងរបួស១៦នាក់

នៅថ្ងៃទី៣ខែមេសា មានករណីបាញ់ប្រហារកើតឡើងនៅហាងបារ និងក្លិបកម្សាន្ត ស្ថិតក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និង១០នាក់រងរបួស។ កម្លាំងប៉ូលិសបានឱ្យដឹងថា មានមនុស្ស១០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់។ រូបភាពវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បានឱ្យដឹងថា មានអំពើហិង្សាកើតឡើងនៅខាងក្រៅក្លិបកម្សាន្តបង្កឱ្យមានភាពចលាចល ហើយក៏មានសំឡេងផ្ទុះអាវុធផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ... Read More »

Phil Foden នឹងឡើងប្រាក់ឈ្នួលកាន់តែច្រើន ស្របពេល Man City នៅតែតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Haaland

   ការ​តាម​ប្រមាញ់​កីឡាករ Erling Haaland របស់ក្លិបមេឃខៀវ Manchester City នឹង​ធ្វើ​ឲ្យខ្សែប្រយុទ្ធ Phil Foden មានការដំឡើង​ប្រាក់ឈ្នួលកាន់តែធំជាងមុន។ កិច្ចសន្យារយៈពេលវែងថ្មីនៅ Man City ដែលមានតម្លៃ៥០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានយល់ព្រមដោយខ្សែបម្រើស្លាបអង់គ្លេសរូបនេះ ... Read More »

អគ្គិភ័យបំផ្លាញផ្ទះមួយកន្លែងដោយសារម្ចាស់ផ្ទះដាក់សាកថ្មទូរស័ព្ទចោល របួសមនុស្សម្នាក់

ខេត្តសៀមរាប​ ៖​ ​មានអគ្គិភ័យមួយបានឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយកន្លែង ដែល​បណ្តាល​មក​ពី​ ឆ្លង​ចរន្តអគ្គិសនី​ ពី​ឆ្នាំង​សាក​ទូរស័ព្ទ​ដាក់​លើ​ពូក​ ។​   គ្រោះអគ្គិភ័យនេះ កើតឡើងនៅ​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៣​និង​៥០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ក្រុម​ទី​ ៩​ ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាបណ្ដាលឱ្យមនុស្សប្រុសស្រី៣នាក់របួសធ្ងន់

   ខេត្តស្វាយរៀង ៖ នារីជានិស្សិតម្នាក់បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតក៏របួសធ្ងន់ដូចគ្នាដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងរថយន្តនឹងម៉ូតូនៅក្នុងក្រុងស្វាយរៀងនិងស្រុកចន្ទ្រា។     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវលេខ១១៤​ស្ថិតក្នុងភូមិវាលយន្ត​ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ដោយមានរថ​យន្តមិនស្គាល់ម៉ាក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នក អភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រតិកម្មនឹងអ្នក អភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាប។ សម្តេចតេជោ ហ៊ុនសែន ថ្លែងបែបនេះ ខណៈ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែមេសា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៤៥នាក់ (យានយន្ត ៣១គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹកថ្ងៃចន្ទ​ទី​០៤ ខែមេសា​​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣​ ខែមេសា​​ ឆ្នាំ​២០២២។ ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមកបុកពេញទំហឹងបណ្តាលឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនមកបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     ... Read More »

រថយន្តម៉ាស្តាបើកវ៉ាជែងទៅប៉ះរថយន្តក្រឡុកស៊ីម៉ងត៍ ហើយរេចង្កូតបោកផ្ទប់នឹងរថយន្តស្ទូចធ្វើឱ្យរថយន្តម៉ាស្តាខូចខាតស្ទើរតែទាំងស្រុង

ភ្នំពេញ ៖ នារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាវ៉ាជែងក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តក្រឡុកស៊ីម៉ងត៍ រួចបោកផ្ទប់នឹងរថយន្តស្ទូចបណ្តាលឱ្យរថយន្តម៉ាស្តាខ្ទាតទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខអុីអន២ តាមបណ្ដោយផ្លូវ លេខ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

គួរឱ្យរន្ធត់ណាស់! យ៉ាងហោចណាស់​មនុស្ស​ចំនួន​៤នាក់​បាន​ស្លាប់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​កណ្តាល​ក្រុងព្រះសីហនុ​

ខេត្ត​​ព្រះសីហនុ​៖​ មានហេតុការណ៍​ដ៏រន្ធត់មួយ​បង្កឡេីងដោយរថយន្តស្ទូច​មួយ​គ្រឿង​បើកបរ​ចុះ​ចំណោតក្នុងល្បឿន​លឿនបានជ្រុលទៅ​បុក​រះរថយន្តនិង​ម៉ូតូរបស់​ជនរងគ្រោះ ហើយ​មិនទាន់អស់ល្បឿនបានបន្តទៅបុក​ចូល​ផ្ទះមួយកន្លែង​ដែលកំពុង​សាងសង់​បណ្ដាល​ឱ្យ​​មនុស្ស​ចំនួន​៤នាក់​បាន​ស្លាប់​យ៉ាងអាណោចអាធ័ម។     ​ហេតុការណ៍​ខាងលេីនេះ​បាន​កើតឡើង​នៅ​ផ្លូវ​ចំណោត​អូរ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២២​នេះ។  ​   យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​បានឱ្យដឹងថា​ ក្នុងចំណោម​អ្នក​ស្លាប់មាន​អ្នកបើកបរ​រថយន្ត​បង្ក និង​អ្នករួមដំណើរព្រមទាំង​បុរសស្ត្រី​២​នាក់​ប្តី​ប្រពន្ធដែល​ជាភាគី​ជិះ​ម៉ូតូ ដូចនេះ​សរុប​អ្នកស្លាប់​មានចំនួន៤​នាក់ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៤នាក់២ករណីផ្សេងគ្នា

ភ្នំពេញ ​៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងថ្ងៃតែមួយនឹងពីរករណីផ្សេងគ្នា​ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ។  តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០២២​   នៅក្នុងបុរីសឡា​ ភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍​សែនជ័យ​ មានជនសង្ស័យម្នាក់ឡេីងលេីដំបូលផ្ទះចូលលួចអាគុយ០១​ ខ្សែភ្លេីងមួយដុំ​ និងទូរស័ព្ទ០១​ ... Read More »

សារព័ត៌មាន Sputnik ៖ ប៉ូឡូញនឹងអនុញ្ញាតឱ្យដាក់ពង្រាយអាវុធបរមាណូអាមេរិកនៅលើទឹកដីរបស់ខ្លួន

សារព័ត៌មាន Sputnik បានដកស្រង់ប្រភពព័ត៌មានពី Welt am Sonntag របស់ប្រទេសអាល្លឺម៉ង់ ដែលបានផ្សាយថា ប្រទេសប៉ូឡូញនឹងអនុញ្ញាតឱ្យអាមេរិកដាក់អាវុធបរមាណូនៅក្នុងទឹកដីរបស់ខ្លួន ។ ទាំងនោះបង្ហាញឱ្យឃើញថា ប៉ូឡូញកំពុងតែស្វែងរកការការពារពីអាវុធបរមាណូ ដោយខ្លាចរុស្ស៊ីវាយប្រហារ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ... Read More »

សម្តេចតេជោ ហ៊ុនសែន ស្រឡាញ់កីឡាណាស់ កម្លាំងដូចអាយុជាង៣០ឆ្នាំគ្រាន់តែទម្ងន់ កើនឡើងជាងមុនបន្តិច

ខេត្តសៀមរាប ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាមមាញឹកនឹងការងារសម្ពោធផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបក៏ដោយ ល្ងាចថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២២ សម្ដេចឆ្លៀតឱកាសហាត់កីឡាដើម្បីសុខភាព។  សម្ដេចបានមានប្រសាសន៍មុននេះបន្តិចយ៉ាងខ្លីថា,  ល្ងាចនេះឆ្លៀតវាយកូនគោលនៅខេត្តសៀមរាប។ ... Read More »