ព័ត៌មានទាន់ហេតុការណ៍៖
'

សារព័ត៌មាន Sputnik ៖ ប៉ូឡូញនឹងអនុញ្ញាតឱ្យដាក់ពង្រាយអាវុធបរមាណូអាមេរិកនៅលើទឹកដីរបស់ខ្លួន

សារព័ត៌មាន Sputnik បានដកស្រង់ប្រភពព័ត៌មានពី Welt am Sonntag របស់ប្រទេសអាល្លឺម៉ង់ ដែលបានផ្សាយថា ប្រទេសប៉ូឡូញនឹងអនុញ្ញាតឱ្យអាមេរិកដាក់អាវុធបរមាណូនៅក្នុងទឹកដីរបស់ខ្លួន ។ ទាំងនោះបង្ហាញឱ្យឃើញថា ប៉ូឡូញកំពុងតែស្វែងរកការការពារពីអាវុធបរមាណូ ដោយខ្លាចរុស្ស៊ីវាយប្រហារ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ... Read More »

សម្តេចតេជោ ហ៊ុនសែន ស្រឡាញ់កីឡាណាស់ កម្លាំងដូចអាយុជាង៣០ឆ្នាំគ្រាន់តែទម្ងន់ កើនឡើងជាងមុនបន្តិច

ខេត្តសៀមរាប ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាមមាញឹកនឹងការងារសម្ពោធផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបក៏ដោយ ល្ងាចថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២២ សម្ដេចឆ្លៀតឱកាសហាត់កីឡាដើម្បីសុខភាព។  សម្ដេចបានមានប្រសាសន៍មុននេះបន្តិចយ៉ាងខ្លីថា,  ល្ងាចនេះឆ្លៀតវាយកូនគោលនៅខេត្តសៀមរាប។ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០៤ខ្នងជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង និងសួរសុខទុក្ខដល់មណ្ឌលកុមារកំព្រា និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០៤ខ្នង ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃលិន។ ... Read More »

កញ្ចក់មុខបន្ទប់បើកបរយន្តហោះបែក អាកាសយានិកបញ្ជាយន្តហោះចុះចតជាបន្ទាន់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 757 របស់ក្រុមហ៊ុនអាកាសចរណ៍ Delta អាមេរិក បានប្រេះបែកកញ្ចក់មុខក្នុងបន្ទប់បើកបរពេលកំពុងស្ថិតនៅលើអាកាស បង្ខំឱ្យអាកាសយានិកត្រូវចុះចតជាបន្ទាន់។ តាមការប្រកាសនៅថ្ងៃទី ៣ខែមេសា អ្នកនាំពាក្យនាយកដ្ឋានអាកាសចរណ៍អាមេរិក FAA បានបញ្ជាក់ថា នឹងបើកការស្រាវជ្រាវពីករណីបែកកញ្ចក់ខាងលើរបស់យន្តហោះដឹកអ្នកដំណើរក្រោយការហោះហើរបាន៩០នាទី។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី៣១ខែមីនាដោយយន្តហោះធ្វើដំណើរពីទីក្រុង ... Read More »

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បេី​កកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ភ្នំពេញ​៖​ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ... Read More »

ត្រីជាច្រើនប្រភេទពុលងាប់ជាបន្តបន្ទាប់នៅតាមបណ្តោយស្ទឹងព្រែកត្នោតដោយសារមានការបង្ហូរកាកសំណល់និងទឹកកខ្វក់ចូលក្នុងស្ទឹង

ខេត្តកំពង់ស្ពឺ ៖ ត្រីជាច្រើនប្រភេទដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោតបានពុលងាប់ជាបន្តបន្ទាប់ដោយសារមានការបង្ហូរកាកសំណល់និងទឹកកខ្វក់ចូលក្នុងស្ទឹង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២២។ បើតាមសម្តីមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២២ថាករណីត្រីពុលនៅតាមដងស្ទឹងព្រែកត្នោតមានចំនួនពីកន្លែងនៅចំណុចទំនប់រលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទងនិងនៅចំណុចស្ពានស្ទឹងស្វាស្លាប់ ស្ថិតក្នងឃុំតាំងសំរោង ... Read More »

Mohamed Salah យល់ព្រមលើកិច្ចសន្យាថ្មីនៅ Liverpool សម្រាប់អាជីពដែលនៅសល់

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ពេលនេះបានឈានដល់ការយល់ព្រមលើកិច្ចសន្យាថ្មីដែលនឹងរក្សាគាត់នៅក្លិបហង្សក្រហម Liverpool រហូតដល់ចុងបញ្ចប់នៃអាជីពរបស់គាត់។ ការផ្លាស់ប្តូរចិត្តរបស់កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះបានបង្កើនក្តីសង្ឃឹមរបស់ក្លិបក្នុងការបញ្ចប់រឿងដែលអូសបន្លាយជាយូរមកហើយជុំវិញកិច្ចព្រមព្រៀងថ្មីរបស់គាត់ដែលគ្រោងនឹងផ្តល់ឱ្យគ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp នូវការជំរុញដ៏ធំមួយ។ បន្ទាប់ពី Salah បានបដិសេធលក្ខខណ្ឌថ្មីដែលនឹងធ្វើឱ្យគាត់រកបាន៤០០,០០០ផោនក្នុងមួយសប្តាហ៍ ម្ចាស់ក្លិប Liverpool ... Read More »

ដោយបារម្ភខ្លាចសង្គ្រាមបរមាណូកើតឡើង ស្វីសបង្ហាញរូងក្រោមដីសម្រាប់លាក់ខ្លួន

សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន បានបង្កឱ្យមានក្តីបារម្ភពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងតំបន់អឺរ៉ុប ។ ក្នុងពេលនេះប្រទេសជាច្រើនបានដំណើរការ«លេណដ្ឋាន»( boongke ) នៅក្រោមដីសម្រាប់លាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើង។ ក្នុងពេលនេះដែរ ប្រទេស្វីសបានបង្ហាញពីលេណដ្ឋានរបស់ខ្លួននៅក្រោមដីដែលបានសាងសង់ឡើងតាំងពីសង្គ្រាមលោកលើកទីពីរ ។ ការបង្ហាញលេណដ្ឋាននាពេលនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋខណៈដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែតានតឹងអាចឈានដល់ការប្រើប្រាស់អាវុធបរមាណូ ។ ការបង្ហាញលេណដ្ឋាននាពេលនេះ គឺជាការប្រកាសដល់ពលរដ្ឋថា ... Read More »

ប្រព័ន្ធសន្តិសុខត្រូវបានរឹតបន្តឹងមុនថ្ងៃបេីកសម្ពោធផ្លូវថ្នល់ចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់គណបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សា ... Read More »

ឃាត់ខ្លួន​បុរសជនជាតិវៀតណាមម្នាក់​ ក្រោយ​ឆក់កាបូបមន្ត្រីគយម្នាក់ ធ្វើ​ការ​នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួនបុរស​ជនជាតិវៀតណាមម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ឆក់កាបូបពីមន្រ្តីគយម្នាក់​ បានសម្រេច​ហើយ​ព្យាយាម​ជិះរត់គេចខ្លួន​ ប៉ុន្តែ​ជនរងគ្រោះ​ភ្លាមៗ​រាយការណ៍ប្រាប់សមត្ថកិច្ចជួយ​អន្តរាគមន៍​ ដេញតាមចាប់​ជនសង្ស័យ​ រួមនឹង​វត្ថុតាង​ជាក់ស្ដែង​។  ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោងប្រហែ​ល​ ១០យប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ... Read More »

កសាងសំណុំរឿងបញ្ជូនម្ដាយចិត្តអប្រីយ៍ទៅតុលាការ ករណីសម្លាប់កូនអាយុជាង ១ ខែបោះចូលប្រឡាយព្រោះតែកូនយំនិងជីវភាពក្រីក្រពេក

     ខេត្តបាត់ដំបង ៖ លោក​វរសេនីយ៍ឯក​ ពេជ្រ​  សា​រ៉ែន អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ឲ្យដឹងថា នៅព្រឹកថ្ងៃទី ៣ ខែមេសានេះកម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនស្ត្រីម្នាក់ដែលសម្លាប់កូនអាយុជាងមួយខែបោះចូលទៅក្នុងទឹកប្រឡាយដើម្បីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ។   លោកអធិការបន្តឲ្យដឹងទៀតថាចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកដឹកនាំ​កម្លាំងធ្វើការស្រាវជ្រាវករណីប្រទះ​ឃើញ​សព​ក្មេង​ស្រី​ម្នាក់អណ្តែត​ក្នុង​ទឹក​ប្រឡាយ​មួយ​កន្លែង​  ស្ថិត​នៅ​ភូមិ​ព្រៃ​កូន​សេក​ ... Read More »

កម្លាំងនគរបាលការពារព្រំដែនគោកឈរជើងនៅស្រុកសំពៅលូនទទួលបងប្អូនពលករខ្មែរ ៦៤នាក់វិលត្រឡប់មកពីថៃវិញ

​ខេត្តបាត់ដំបង​ ៖​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​  ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ នៅព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ ២០២២ លោក បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ ... Read More »

បុរសវ័យ៦១ឆ្នាំជនជាតិអាល្លឺម៉ង់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រហូតដល់ទៅ៨៧ដូស

បុរសជនជាតិអាល្លឺម៉ង់វ័យ៦១ឆ្នាំ ម្នាក់បានចេញចូលទីតាំងចាក់វ៉ាក់សាំងស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ ដោយលោកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ៣ដូសក្នុងមួយថ្ងៃ គឺជាការចាក់វ៉ាក់សាំងជំនួសគេដើម្បីទទួលបានប្រាក់។ ក្នុងរយៈពេល៣សប្តាហ៍កន្លងមក បុរសវ័យ៦១ឆ្នាំរូបនេះទៅចាក់វ៉ាក់សាំងដើម្បីយកបណ្ណចាក់វ៉ាក់សាំងលក់ឱ្យអ្នកដែលមិនចង់ទៅចាក់វ៉ាក់សាំង ។ តាមលទ្ធផលស្រាវជ្រាវ បុរសរូបនេះបានចាក់វ៉ាក់សាំង៨៧ដូស ។ តាមសារព័ត៌មាន Frei Presse ... Read More »

សម្តេច ក្រឡាហោម ស ខេង បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ  ២កើត  ខែចេត្រ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥  ត្រូវនឹងថ្ងៃទី៣  ខែមេសា  ឆ្នាំ២០២២នេះ  សម្តេច ក្រឡាហោម  ស ខេង  ... Read More »

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid បន្តឈរកំពូលតារាងនៅ La Liga

ខ្សែប្រយុទ្ធឆ្នើម Karim Benzema បានស៊ុតបាល់ប៉េណាល់ទីចំនួន២គ្រាប់ និងបានសង្គ្រោះមួយគ្រាប់ទៀត ជួយឲ្យក្រុម Real Madrid បានផ្តួលក្រុមម្ចាស់ផ្ទះ Celta Vigo ដើម្បីឈានកើនឡើង១២ពិន្ទុដាច់នៅលើកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ... Read More »

អគ្គមេបញ្ជាការសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែន ទិសទី១ ខេត្តបន្ទាយមានជ័យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ !

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែន ទិសទី១ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។  ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ ... Read More »

ចិនមានករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩មក

កាលពីថ្ងៃទី២ខែមេសា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះកូវីដ-១៩ លើកដំបូងនៅចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ។ គណៈកម្មការសុខាភិបាលចិន បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២ខែមីនា មានករណីឆ្លងកូវីដ- ១៩ ចំនួន១៣.១៤៦នាក់ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះមានករណីឆ្លង១.៤៥៥នាក់មានអាការៈ និង១១.៦៩១នាក់មិនចេញរោគសញ្ញា។ សារព័ត៌មានស៊ីនហួបានផ្សាយថា ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

បិសាចក្រហម Man Utd បានត្រឹមស្មើក្នុងទឹកដី បាត់បង់ឱកាសឡើងលេខ៤បណ្តោះអាសន្ន

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យមួយផ្សេងទៀតនៅក្នុងការប្រកួតដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមនេះបានត្រឹមស្មើ១ទល់១ជាមួយក្រុម Leicester នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃទី២ ខែមេសាម្សិលមិញ។ ការបាត់បង់ពិន្ទុអាចកាន់តែអាក្រក់សម្រាប់លោក Ralf ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៣៣នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​អាទិត្យ​ទី​០៣ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២៨នាក់ អ្នកជំងឺស្លាប់​​គ្មាន។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២​ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ កម្ពុជាមិនល្ងង់ឱ្យកងទ័ពបរទេស មកដាក់លើប្រទេសរបស់ខ្លួនទេ «ខ្មែរខ្លះក៏វិភាគបរទេសខ្លះក៏វិភាគជួនកាលអ្នកខ្លះក៏គេថាខុសដែរ អ្ហេ! មិនមែនទេ(ដាក់ទ័ពចិន) !

  ខេត្តសៀមរាប៖ ថ្លែងក្នុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា៖ «ខ្មែរខ្លះក៏វិភាគបរទេសខ្លះក៏វិភាគជួនកាលអ្នកខ្លះក៏គេថាខុសដែរ អ្ហេ! មិនមែនទេ(ដាក់ទ័ពចិន)។ សម្ដេចតេជោ ហ៊ុន សែន ... Read More »

ខ្សែបម្រើភៀសខ្លួនអ៊ុយក្រែន Andrii Kravchuk ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាមួយក្លិប Manchester City

ក្លិបយក្សមួយនៅលីគកំពូលអង់គ្លេស មេឃខៀវ Manchester City បានទទួលការអនុញ្ញាតដោយ Premier League ឱ្យជនភៀសខ្លួនអ៊ុយក្រែនកីឡាករ Andrii Kravchuk ហ្វឹកហាត់ជាមួយក្លិប។ ការទទួលយក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ដោយ​ខ្សែ​ការពារ Man City និង​អ៊ុយក្រែន ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន ដំណើរបេសកកម្មរយ:ពេល ៣ថ្ងៃ មកកាន់ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ គឺឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ លោករដ្ឋមន្រ្តី វេង សាខុន និងសហការី រយ:ពេល ៣ថ្ងៃ មកកាន់ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ... Read More »

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះការអភិវឌ្ឍ ​នៅខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សម្តេចតេជោ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបញ្ជូនមុខសញ្ញាចោរប្លន់៣នាក់ទៅតុលាការ ករណីធាក់ប្លន់ម៉ូតូនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ

     ភ្នំពេញ ៖ ក្រុមជនសង្ស័យជាចោរប្លន់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា៣នាក់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វាឃាត់ខ្លួនបាន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។    ... Read More »

បុរសជនជាតិចិនម្នាក់បើករថយន្តឱនយកទូរស័ព្ទបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តយ៉ាងលឿនហើយឱនយកទូរស័ព្ទមកនិយាយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខសួនច្បារក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     ... Read More »

ដោះស្រាយគំនុំដោយការរឹត.កនិងចាក់សម្លាប់យ៉ាងឃោរឃៅ សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធ៦នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងជុំវិញករណីឃាតកម្ម ដែលបានឱ្យដឹងនាព្រឹកព្រលឹមថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះថា កម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ដើម្បីបន្តនីតិវិធី ។ ... Read More »

រថយន្តស៊េរីទំនើបម៉ាកអូឌី បុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កង់ក្រឡាប់ផ្ងារជើងម្ខាង នៅមុខបុរីភ្នំពេញថ្មី ខណ្ឌឫស្សីកែវ

      ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀតជាលក្ខណ:គ្រួសារ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តដាច់កង់មុខក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ... Read More »

Van Be បេក្ខភាពកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022កំពុងទទួលបានការចាប់អារម្មណ៍ ច្រើនព្រោះមុខមាត់ស្រស់ស្អាតដូចស្រីខ្លាំង

ភ្នំពេញ៖ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍លើបេក្ខភាពកញ្ញាឯកភេទទី៣ម្នាក់ គឺកញ្ញា Van Be ដែលនាងមានរូបរាងមុខមាត់ស្រស់សោភា ដែលមើលស្ទើមិនដឹងថានាងគឺជាបុរសកែភេទនោះឡើយ ហើយពេលនេះនាងកំពុងតែត្រូវអ្នកគាំទ្រដាក់ក្តីរំពឹងថានឹងអាចគ្រងមកុដចំណាត់ថ្នាក់ណាមួយពីកម្មវិធីព្រោះតែមានទាំងរូបសម្រស់និងសមត្ថភាព ទេពកោសល្យមិនធម្មតានោះដែរ។ បេក្ខភាពរូបនេះ បានក្លាយជាបេក្ខភាពដ៏ទាក់ទាញ ព្រោះតែនាងមានទាំងរូបសម្រស់ស្រស់សោភា បែបជាមនុស្សស្រី ពិតៗ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលសៅរ៍ទី០២ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ ... Read More »