ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាក់វ៉ាក់សាំងដូសជំរុញសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

ភ្នំពេញ៖ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាដែលបានស្វះស្វែងរកវ៉ាក់សាំងសំរាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ.១៩ជាសកល។ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាល បានបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពល រដ្ឋតាមរយៈអោយកម្លាំងក្រុមគ្រូពេទ្យកងទ័ពចុះមកធ្វើការចាក់វ៉ាក់សាំងដូសទី ៣ ឬ ... Read More »

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបង្ក្រាបមុខសញ្ញាជួញដូរ៤នាក់ ចាប់យកថ្នាំញៀន៣កញ្ចប់ធំនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជា មុខសញ្ញាជួញដូរថ្នាំញៀនចំនួន​៤នាក់​ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងស្រុកឧដុង្គ កាលពីព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ហើយចាប់យកវត្ថុតាងថ្នាំញៀន៣កញ្ចប់ធំរួមនិងវត្ថុតាងផ្សេងៗមួយចំនួនទៀត។ យោងតាមរបាយការណ៍បានឱ្យដឹងថា, ក្រោមការស្រាវជ្រាវកម្លាំងនគរបាល​នៃអធិកា​រដ្ឋាននគរ​បាលស្រុក​ឧដុង្គ​បានកំណត់មុខសញ្ញាជនសង្ស័យ ហើយឈានដល់ការប​ង្រ្កា​ប​តែម្តង ។ របាយការណ៍ដដែលបានបញ្ជាក់ថា,  ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានធ្វើការឃាត់ជនសង្ស័យចំនួន២នាក់-ឈ្មោះ សំរិទ្ធ ... Read More »

ក្រុមគ្រូពេទ្យក្រសួងការពារជាតិទទួលខុសត្រូវចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋចំនួន៦ខណ្ឌក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ ដែលបានថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពិសេសផែនការរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឲ្យបានជាអតិប្បរិមានូវការឆ្លងមេរោគថ្មី និងកាត់ បន្ថយការស្លាប់ដោយសារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព ... Read More »

សេចក្តីជូនដំណឹងអំពី Vaccination Certificate ដើម្បីអាចធ្វើដំណើរចូលប្រទេសអូស្រា្តលី

ប្រទេសអូស្រា្តលី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ត្រាលី បានចេញសេចក្តីជូនដំណឹង ស្តីអំពី Vaccination Certificate ដើម្បីអាចធ្វើដំណើរចូលប្រទេសអូស្រា្តលី។ នេះបើយោងតាមអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។  ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី សូមជម្រាបដល់សិស្ស-និស្សិតនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬស្នាក់នៅប្រទេសអូស្ត្រាលីថា ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីជូនដំណឹងថា ... Read More »

WHO ព្រមានថា កូវីដ-១៩នឹងបន្តអូសបន្លាយជាងមួយឆ្នាំទៀត ដោយសារប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង

អង្គការសុខភាពពិភពលោក WHO បានព្រមានថា កូវីដ-១៩ អាចបន្តអូសបន្លាយជាង១ឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ព្រោះតែប្រទេសអ្នកមានប្រមូលទិញអស់។ សារព័ត៌មានBBC នៅថ្ងៃទី ២១ខែតុលា បានដកស្រង់សម្តី លោក Bruce Aylward មន្ត្រីជាន់ខ្ពស់របស់អង្គការWHO ដែលបានវាយតម្លៃថា ... Read More »

រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរបាំងថ្មខ្ទាតចេញពីជួរចំនួនមួយកង់ ចំណែករថយន្តខូចខាតដាច់កាទ្បេកង់ខាងមុខចំហៀងខាងធ្វេងទៅមុខលែងរួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ត្រង់ចំណុចភ្លើងស្តុបកងរាជអាវុធហត្ថ ក្បែរសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ... Read More »

Pique ជួយឲ្យ Barcelona ទទួលបាន៣ពិន្ទុលើកដំបូងក្នុង Champions League វគ្គជម្រុះតាមពូល

ខ្សែការពារវ័យជ្រេ Gerard Pique បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ក្រុម Barcelona នៅ Champions League រដូវកាលនេះ ខណៈដែលក្រុមរបស់លោក Ronald Koeman បានផ្តួលក្រុម Dynamo Kyiv ... Read More »

លោកត្រាំប្រកាសបណ្តាញសង្គមថ្មីរបស់លោកឈ្មោះ”TRUTH Social”

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ខែតុលា(ពេលវេលានៅអាមេរិក)បានប្រកាសពីគម្រោងចេញបណ្តេញសង្គមថ្មីផ្ទាល់របស់លោក ដែលមានឈ្មោះថា បណ្តាញសង្គម “TRUTH Social”។ បណ្តេញនេះគឺស្ថិតនៅក្នុង ក្រុមហ៊ុនបច្ចេកវិទ្យានិងបណ្តាញផ្សព្វផ្សាយរបស់លោកត្រាំ (TMTG)។ លោកត្រាំបានប្រកាសថា «ខ្ញុំបានបង្កើតបណ្តាញសង្គម “TRUTH ... Read More »

សម្តេចតេជោ ហ៊ុនសែន បង្ហាញរូបថត១សន្លឹកជាប្រវត្តិសាស្រ្តកាលពី៣០ឆ្នាំមុនដែលមនុស្សខ្លះមិនយល់គួរស្វែងយល់ឱយបានច្បាស់ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានបង្ហាញពីរូបថត១សន្លឹកជាប្រវត្តិសាស្រ្តកាលពី៣០ឆ្នាំ មុនដែលមនុស្សខ្លះមិនយល់គួរស្វែងយល់ ឱយបានច្បាស់ ! គឺព្រះវររាជបិតាស្ថាបនិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសម្តេចដែលព្រះអង្គយាងមកកាន់មាតុប្រទេសមុនដំបូង ។ ... Read More »

បាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣មួយកន្លែងធ្លាក់មកលើផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យត្រូវបុរសម្នាក់រងរបួសដៃម្ខាង

   ភ្នំពេញ៖ មានករណីបាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ដែលកំពុងសាងសង់មួយកន្លែងធ្លាក់មកលើសំយាបផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបុរស៣នាក់ដែលកំពុងអង្គុយហូបបបរលើគ្រែរងរបួសបុរសម្នាក់ ចំណែកសំយាបផ្ទះរងការខូចខាតមួយចំហៀងធំ។    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែងនៅខាងក្រោយហាងខារ៉ាអូខេចំការននោង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   តាមការរៀបរាប់ពីជនរងគ្រោះដែលរងរបួសបានប្រាប់ឱ្យដឹងថា ... Read More »

ស្លាប់និងរបួសជាង៣០នាក់ដោយការផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះ៧ជាន់រងការបំផ្លាញ

រូបភាពបង្ហាញឱ្យឃើញថា អគារកម្ពស់៧ជាន់បានរងការបំផ្លាញក្នុងហេតុការណ៍ផ្ទុះកាលពីព្រឹកថ្ងៃទី ២១ខែតុលា ក្នុងទីក្រុង Shenyang ខេត្ត Liaoning ភាគឦសាននៃប្រទេសចិន។ ករណីផ្ទុះនោះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣៣នាក់រងរបួស ។ ក្រៅពីនេះមានអគារនិង រថយន្តជាច្រើននៅជុំវិញនោះរងការខូចខាត។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះគឺដោយសារតែការបែកធ្លាយ ... Read More »

បិសាចក្រហមវាយបកយកឈ្នះ ឡើងឈរលេខ១ក្នុងពូល F វគ្គជម្រុះ Champions League

ក្រុមបិសាចក្រហម Manchester United បានបន្តយកឈ្នះគូប្រកួតក្នុងការប្រកួតវគ្គជម្រុះតាមពូល ក្នុងពូលF នៃក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា ដោយបានវាយបកយកឈ្នះក្រុមភ្ញៀវ Atalanta ក្នុងលទ្ធផល៣ទល់២។ ខ្សែប្រយុទ្ធ Cristiano ... Read More »

ជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូអូសជិត៥០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីបើកម៉ូតូPCXមួយគ្រឿងបត់ឆ្លងផ្លូវហើយត្រូវបានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹងអូសជិត៥០ម៉ែត្រ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខបុរី ជីបម៉ុង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ទួលសង្កែទី២  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។     សពជនរងគ្រោះមានឈ្មោះ ... Read More »

រថយន្តកាមរីបាឡែនពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនពេលមេឃកំពុងភ្លៀងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទាតចេញពីជួរខូចខាតអស់ចំនួនពីរកង់ រីឯរថយន្តបែកកង់ដាច់កាឡេទៅមុខលែងរួច។   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១នៅចំណុចមុខការាសសាំងតេលា តាមបណ្ដោយផ្លូវ លេខ២៨៩ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

Mason Mount គ្រោងនឹងតម្លើងប្រាក់ខែយ៉ាងច្រើននៅ Chelsea នៅពេលដែលក្រុមពិភាក្សាអំពីការបន្តកិច្ចសន្យា

ក្រុមតោខៀវ Chelsea ត្រូវបានគេរំពឹងថា យ៉ាងហោចណាស់ប្រាក់ខែរបស់ខ្សែបម្រើអង់គ្លេស Mason Mount រូបនេះនឹងកើនឡើងទ្វេដងនៅពេលពួកគេគ្រោងពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយ។ ក្រុមតោខៀវ Chelsea កំពុងរៀបចំកិច្ចចរចាកិច្ចសន្យាជាមួយកីឡាករMason Mount ហើយមានឆន្ទៈធ្វើឱ្យគាត់ស្ថិតក្នុងចំណោមកីឡាកររកចំណូលបានច្រើនបន្ទាប់ពីយុទ្ធនាការកីឡាករឆ្នើមប្រចាំឆ្នាំ២០២០-២០២១ របស់គាត់បង្ហាញភាពរីកចម្រើននិងទម្រង់លេងគួរឲ្យចាប់អារម្មណ៍។ បច្ចុប្បន្នកីឡាករវ័យ២២ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដំបូងដែលរកចំណូលបានទាបបំផុតដោយរកបានប្រហែល ៧៥.០០០ផោនក្នុងមួយសប្តាហ៍។ ... Read More »

លោក ហ៊ុនម៉ានី បានបន្តកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ ស.ស.យ.ក. រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting

ភ្នំពេញ, រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់ ស.ស.យ.ក. រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting ក្រោមអធិបតីភាព លោក ហ៊ុន ... Read More »

ឧត្តមសេនីយ៍ឯក ស្រី សុទ្ធី ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ ... Read More »

កងអន្តរាគមន៍សង្គ្រោះចំណុះយោធភូមិភាគទី១ បានចេញចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី

ខេត្តរតនគិរី៖ ចំពោះមុខជាបន្ទាន់សភាពការណ៍គ្រោះធម្មជាតិ ដោយទឹកជំនន់ នៅស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី១ បានចាត់តាំលោក ... Read More »

នគរបាល បញ្ជូនជនសង្ស័យ០២នាក់ ជាជនជាតិចិន ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិចិនចំនួន០២នាក់ ធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់និងជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង ០៥និង៥០នាទីល្ងាច ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ ... Read More »

អង់គ្លេសនិងសាធារណរដ្ឋអៀរឡង់ចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០៣០

ការដេញថ្លៃរបស់ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ២០៣០ កំពុងត្រូវបានស្នើសុំ ប៉ុន្តែមិនទាន់មានការសម្រេចណាមួយឡើយ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០ នៅអង់គ្លេស។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្តេជ្ញាទឹកប្រាក់២,៨លានផោនដើម្បីសិក្សាលទ្ធភាពក្នុងការដេញថ្លៃនេះ។ ក្រុមជម្រើសជាតិអង់គ្លេសត្រូវបានគេហាមឃាត់មិនឱ្យចូលកីឡដ្ឋានតែមួយប្រកួតកាលពីថ្ងៃចន្ទកន្លងទៅបន្ទាប់ពីភាពចលាចលក្នុងការប្រកួតផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូនៅខែកក្កដានៅកីឡដ្ឋាន Wembley ។ លោក Simon ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ

  ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ១៤កេីត  ខែអស្សុជ  ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី២០  ខែតុលា  ឆ្នាំ២០២១  ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង  សុថុល  អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិនិងរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមខេត្តជាប់ដែនសមុទ្រ

ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ,ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ... Read More »

មេខ្យល់ជនជាតិថៃ៦នាក់ ដែលដឹកពលករខ្មែរត្រូវយោធាថៃឃាត់ខ្លួន

ប្រទេសថៃ៖ សេចក្ដីរាយការពីប្រទេសថៃបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២០តុលា ២០២១ កម្លាំងស្រាវជ្រាវរបស់ស្នងការនគបាលខេត្តស្រះកែវ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគបាលស្រុកអារញ្ញ និងអង្គភាពពាក់ព័ន្ធ បានឃាត់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ជនជាតិខ្មែរ ដែលចូលមកក្នុងប្រទេសថៃសរុបចំនួន៦០នាក់ រួមមាន៖មេខ្យល់ជនជាតិថៃ៦នាក់ ពលករខ្មែរ៥៤នាក់ ក្នុងនោះប្រុស២៩នាក់ ស្រី១៨នាក់ និងក្មេង៧នាក់ ... Read More »

ថ្ងៃ​នេះ​កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៥១នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៣៦៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២១ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៥១នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៣៦នាក់ និងករណីស្លាប់​ ១១នាក់​ ( ០៧ នាក់ មិនបានចាក់វ៉ាក់សាំង)។  ... Read More »

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក(US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

.  ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ... Read More »

សែលកាត ពង្រីកបណ្តាញគ្របដណ្តប់នៅតំបន់ជនបទជាផ្នែកមួយក្នុងគម្រោងផែនការដាក់ពង្រាយបណ្តាញអង់តែនរបស់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២១ សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួនដើម្បីពង្រឹងការគ្របដណ្តប់នៅទូទាំងប្រទេសដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង​ បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ... Read More »

ពលករអាមេរិកអាចនឹងត្រូវបាត់បង់ការងារធ្វើដោយសារតែមិនទាន់ចាក់វ៉ាក់សាំង

សាលាមហាវិទ្យាល័យ រដ្ឋ Washington (WSU) បានបណ្តេញគ្រូបង្វឹកកីឡាបាលទាត់និងជំនួយការ៤នាក់ ដោយសារតែមិនអនុវត្តសំណើរចាក់វ៉ាក់សាំងនៅក្នុងរដ្ឋនេះ។ ពលករអាមេរិករាប់ពាន់នាក់មិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចប្រឈមនឹងបាត់បង់ការងារធ្វើ ក្រោយពេលរដ្ឋវ៉ាស៊ីនតោនអនុវត្តច្បាប់ពលរដ្ឋត្រូវតែចាក់វ៉ាក់សាំងទាំងអស់។ ជាមួយគ្នានេះដែរកម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ នៅទីក្រុងជីកាហ្គោ និង Baltimore អាចប្រឈមមុខនឹងការបាត់បង់ការងារធ្វើដោយសារតែមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ... Read More »

អង្គការ AHF អំពាវនាវដល់មេដឹកនាំប្រទេស G20​ ជួយបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដល់បណ្ដាប្រទេសក្រីក្រ

ភ្នំពេញ៖ ខណៈប្រទេសក្រីក្រជាច្រើននៅលើសកលលោក​ មិនទាន់បានចាក់វ៉ាក់សាំងបានច្រើននៅឡើយនោះ​​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF​ បានបន្តអំពាវនាវដល់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន( G20) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីទាំងនោះ។  ចំពោះ​ការអំពាវនាវបែបនេះ​ បានធ្វើឡើងនៅថ្ងៃទី២០​ ខែតុលា​ ឆ្នាំ​២០២១នេះតាមរយៈយុទ្ធនាការទាមទារឱ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our ... Read More »

ឆេះរោងចក្រចម្រាញ់ប្រេងធំបំផុតនៅគុយវែត

សារព័ត៌មានគុយវែត KUNA នៅថ្ងៃទី ២០ ខែតុលា បានផ្សាយថា មានភ្លើងឆេះរោងចក្រចម្រាញ់ប្រេងស្ថិតនៅកំពង់ផែ Al Ahmadi ភាគខាងត្បូងប្រទេសគុយវែត តាំងពីថ្ងៃទី១៨ខែតុលា ។ ក្រុមហ៊ុនប្រេងគុយវែតបានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យកំពុងតែខិតខំគ្រប់គ្រងស្ថានភាព ។ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងឡើងជិះយន្តហោះចម្បាំងផលិតនៅក្នុងស្រុក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអុីន បានអំពាវនាវបង្កើនសកម្មភាពអភិវឌ្ឍន៍ផលិតអាវុធការពារជាតិ ដើម្បីជួយឲ្យប្រទេសនេះ ក្លាយជាប្រទេសមានវិស័យឧស្សាហកម្មការពារជាតិលំដាប់ពិភពលោក។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីមូនជេអុីន បានប្រកាសនៅក្នុងពិធីតាំងពិព័រណ៌សម្ភារៈការពារជាតិ និងអាកាសចរណ៍ អន្តរជាតិទីក្រុងស៊ីអ៊ូឡ(ADEX)។ នៅថ្ងៃទី ២០ខែតុលានេះ ប្រធានាធិបតីមូនជេអុីន ... Read More »