ព័ត៌មានទាន់ហេតុការណ៍៖
'

តាលីបង់ប្រកាសដំណើរការច្បាប់ធ្វើទារុណកម្ម និងកាត់ដៃជើងអ្នកទោស

ក្រោយពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចដឹកនាំប្រទេសអាហ្វហ្គានីស្ថានវិញ សហគមន៍អន្តរជាតិបានបង្ហាញក្តីព្រួញបារម្ភយ៉ាងខ្លាំងពីការគ្រប់គ្រងដ៏តឹងតែង ដូចកាលពីមុន ។ នៅពេលនេះ មេដឹកនាំតាលីបង់បានប្រកាសថា នឹងដំណើការច្បាប់ធ្វើទារុណកម្ម កាត់ដៃកាត់ជើងដល់អ្នកទោស។ លោក Mullah Nooruddin Turabi ដែលមានភាពល្បីល្បាញថា «មនុស្សភ្នែកមួយ» ធ្លាប់កាន់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ អំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានាជួយកសាងសមិទ្ធផលបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ

ខេត្ត​កំពង់ធំ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីមន្ទីរព័ត៌មានខេត្តកំពង់ធំ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ដោយសារសហគមន៍ព្រៃឈើត្រពាំងល្ពាក់នៅមានការខ្វះខាតនូវសម្ភារ និងថវិកាមួយចំនួនសម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ព្រៃឈើ ដូច្នេះហើយ សមាជិកសមាជិកាសហគមន៍ព្រៃឈើត្រពាំងល្ពាក់ និងបងប្អូនប្រជាពលរដ្ឋសុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសប្បុរសជននានាជួយកសាងសមិទ្ធផលបន្ថែមទៀតដើម្បីឱ្យមានការរីកចម្រើនអោយក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានៅក្នុងសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មន្ទីរព័ត៌មានខេត្តកំពង់ធំ​ ... Read More »

អភិបាលខេត្ត​កែប​ ៖ ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកែប គឺការដាក់ឱ្យដំណេីរការនូវសាលាដំបូងខេត្តកែប ជាផ្លូវការ !

ខេត្តកែប៖​ បេី​យោង​តាមការបញ្ជាក់​ពី​លោក​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈអភិបាលខេត្តកែប​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃសុក្រ​ ៣រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១ ... Read More »

Napoli ឡើងឈរកំពូលតារាង Serie A ខណៈ Roma រកបាន៣ពិន្ទុបន្ថែម

ក្រុម Napoli បានដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងក្របខ័ណ្ឌ Serie A វិញខណៈដែលខ្សែប្រយុទ្ធ Victor Osimhen បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៤-០ ដ៏គួរឱ្យចាប់អារម្មណ៍នៅលើទឹកដីក្រុម Sampdoria កាលពីយប់ថ្ងៃព្រហស្បតិ៍ដែលជាជ័យជម្នះលើកទី៥ជាប់ៗគ្នារបស់ពួកគេ។ ក្រុមរបស់លោក Luciano ... Read More »

លោក Ronald Koeman កាន់តែរងសម្ពាធបន្ទាប់ពី Barcelona ស្មើជាមួយ Cadiz

សម្ពាធបានបន្តកើនឡើងលើគ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman បន្ទាប់ពីក្រុមរបស់លោកត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើដ៏ខកចិត្តនៅលើក្រុមម្ចាស់ផ្ទះ Cadiz ។ កាតក្រហមរបស់ Frenkie de Jong បានឃើញកីឡាករក្រុម Barcelona លេងមានគ្នា១០នាក់សម្រាប់២៥នាទីចុងក្រោយ ... Read More »

ពលករចំនួន ១៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួននាំទៅមណ្ឌលចត្តាឡីស័ក

ខេត្តបន្ទាយមានជ័យ៖ ពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១៥នាក់ ក្នុងនោះស្រី ៩នាក់ និង គោយន្តកន្រ្តៃ១គ្រឿង បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលាម៉ោង ២១:០០នាទី នាយប់ថ្ងៃទី២៣ ខែកញ្ញា ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ... Read More »

ឃាត់ខ្លួនម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ម្នាក់ទៀតរត់គេចខ្លួនករណីគាស់ឃ្លាំងលួចយកទូរទស្សន៍

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនិងបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលខណៈដែលពួកខ្លួនបានធ្វើសកម្មភាពគាស់សោឃ្លាំងចូលលួចយកទូរទស្សន៍។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ០១និង០០នាទីថ្ងៃទី២៤ ខែកញា ឆ្នាំ២០២១ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ... Read More »

ជប៉ុនអាចនឹងមាននាយករដ្ឋមន្ត្រីស្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រ?

ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីជប៉ុនបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយមានបេក្ខភាព៤រូបលេចធ្លោជាងគេ ក្នុងនោះមានស្ត្រីដល់ទៅពីររូបសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី LDP កាន់អំណាច។ បេក្ខភាពដែលទទួលបានជ័យជម្នះ នឹងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុន។ ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាចនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ ហើយបេក្ខភាពទទួលបានជ័យជម្នះនឹងឆ្លងកាត់ការបោះឆ្នោតសភាអនុម័តឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ នៅពេលនេះដែរ បេក្ខភាពពីររូបដែលជាស្ត្រីត្រូវបានគេវាយតម្លៃខ្ពស់ ថាអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ ដោយក្នុងចំណោមបេក្ខភាព៤រូបមានស្ត្រីដល់ទៅ២រូប។ លោកស្រី Takaichi ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការ​ ចុះពិនិត្យប្រគល់​ និង​ទទួល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីខេត្តបាត់ដំបង ដល់សិរីសោភ័ណ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈប្រតិភូ ... Read More »

រដ្ឋបាលខណ្ឌចំការមន និងអង្គការមូលនិធិឆឺជី-កម្ពុជា ចែកអំណោយដល់ពលរដ្ឋនៅប្រជាសហគមន៍​សាមគ្គីរុងរឿង ១០០គ្រួសារ និងពិនិត្យមើលតាមវត្តអារាម ក្នុងភូមិសាស្ត្រខណ្ឌ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ​ ៣រោច​ ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌចំការមន ដែលមានលោក ថេង សុថុល ... Read More »

អភិបាលខេត្ត​ព្រះសីហនុ​ ទទួលអំណោយមនុស្សធម៌ពី មន្ត្រីរាជការ និងសប្បុរសជន

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី មន្ត្រីរាជការ ... Read More »

ថៃកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដើម្បីទាក់ទាញភ្ញៀវទេសចរ

គណៈកម្មការស្តីពីជំងឺឆ្លងថៃមានគម្រោងស្នើដល់រដ្ឋាភិបាលថៃ កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ចំពោះអ្នកទេសចរដើម្បីដំណើរការវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ តាមសំណើ អ្នកទេសចរបរទេសមួយចំនួននឹងត្រូវធ្វើចត្តាឡីស័កចាប់ពី៧ថ្ងៃដល់១០ថ្ងៃជាជាងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចជាពេលនេះ។ បណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង ថៃបានឱ្យដឹងថា ការធ្វើចត្តាឡីស័កនឹងត្រូវកាត់បន្ថយពេលវេលាតាមករណីជាក់ស្តែង និងធ្វើតេស្ត RT-PRC ។ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការក្រោយនាំក្មេងស្រីជាអនីតិជនទៅសេពសន្ថវ:ក្នុងផ្ទះសំណាក់

 ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១នេះកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអនីតិជន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេង ង៉ោល ហៅ នុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ... Read More »

បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ខណៈ​ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ ចាក់វ៉ាក់សាំងបាន១១២.៣២% ទូទាំងខេត្ត

ខេត្ត​ឧត្តរមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ បានឱ្យដឹងថា​ លោកស្រី​​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ... Read More »

បាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ស្លាប់និងរបួស១៣នាក់

បុរសម្នាក់បានបើកការវាយប្រហារនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Tennessee នៅថ្ងៃទី២៣ ខែកញ្ញា(ពេលវេលាអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់រងរបួស។ លោក Dale Lane មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា កម្លាំងសន្តិសុខបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយករណីបាញ់ប្រហារនៅសណ្ឋាគារ Kroger ក្នុងតំបន់ ... Read More »

លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែមានផែនការចេញល្បាតជាប្រចាំ​ ជាពិសេសផ្ទះប្រជាពលរដ្ឋចាក់សោរចោល​​ ដេីម្បីទប់ស្កាត់បទល្មេីសគាស់ផ្ទះ​ លួច​ ឆក់​ ប្លន់

ភ្នំពេញ​៖​ បន្ទាប់ពីបញ្ចប់ការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព​ចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ ប្រធានក្រុមការងារ​ចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ បានឆ្លៀតពេលដេីម្បីសំណេះសំណាលជាមួយក្រុមការងារយុវជន​ និងបានផ្តល់ជាថវិកាក្នុងម្នាក់​ ១០មុឺនរៀល​ ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ... Read More »

ថ្ងៃ​នេះ​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨២២នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៩៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២១នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រ​ទី​២៤ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨២២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៤នាក់ និងករណីស្លាប់​ ២១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៣ ខែកញ្ញា​​​​​ ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោសដោយការគាស់ទំលុះទំលាយ ក្នុងនោះមានជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ ... Read More »

ប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ទទួលអំណោយមនុស្សធម៌​ពីលោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​

ភ្នំពេញ​៖​ ដោយបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារអំពីការខ្វះខាតជីវភាព​ របស់បងប្អូនប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩​ នៅព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន ៖​ វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ!

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានថ្លែង​ថា​៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​!​ មានចំនួន ៤ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៤នាក់​,ឃាត់យានយន្ត (គ្មាន)​ និងពិន័យជាប្រាក់ចំនួន ៨០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៤ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

សម្ដេច ហ៊ុន សែន អបអរសាទរខួបលើកទី២៨ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា(២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ ២០២១)

ភ្នំពេញ៖ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ បានសរសេរថា អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។ នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានរម្លឹកថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ... Read More »

ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាលពីបទធ្វើឲ្យខូចខាតដោយចេតនា

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចអធិការដ្ឋាននគរបាលស្រុកស្អាង។    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ គុយ​ ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកណ្តាល ... Read More »

ទានហានថៃនៅតែបន្តចាប់ឃាត់ខ្លួនពលករខ្មែប្រុស-ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ បើទោះមានការបើកកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើក្នុងដំណាក់កាលរីករាលដាលcovid-19 ក៏ដោយគេបានរាយការណ៍ថាកាលពីវេលាម៉ោង១៣និង១៣នាទី ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ កម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ កំពុងដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលរដ្ឋខ្មែរក្មេង ចាស់ ប្រុស ស្រីចំនួន១៤នាក់ ដែលកំពុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ទើបឃាត់ខ្លួននាំទៅសួរចម្លើយ។   សេចក្ដីរាយការណ៍ថា ... Read More »

អភិបាលខណ្ឌបឹងកេងកងបន្តចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៨៨គ្រួសារស្ថិតនៅសង្កាត់ចំនួនពីរ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

ភ្នំពេញ​៖​ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ៖​ ណែនាំ​ឲ្យ​ក្រុម​ការងារ​សង្កាត់​និង​គណបក្ស​សង្កាត់​ បន្ត​ខិតខំ​អនុវត្ត​ ផែនការ​ណែនាំ​របស់បក្ស​ ស្ដីពី​ផែនការ​បោះឆ្នោត​សង្កាត់​ ឱ្យបា​ន​ត្រឹមត្រូវ​

ភ្នំពេញ​៖​ លោកបណ្ឌិត​ ​អ៉ិត​ សំហេង​​​ ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌ​ចំការមន​ នៅព្រឹកថ្ងៃសុក្រទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ចុះ​​ពិនិត្យ​មេីល​ស្នាក់​ការ​ថ្មី​នៅ​សង្កាត់​អូឡាំពិក​ និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា​សង្កាត់​អូឡាំពិក​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​។  ក្នុងឱកាស​នោះ​ លោករដ្ឋមន្ត្រី​ ... Read More »

Canelo Alvarez និង Caleb Plant បានផ្ទុះកំហឹងដាក់គ្នាក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត(មានវីដេអូ)

បន្ទាប់ពីប្រឈមមុខដាក់គ្នានៅក្នុងសន្និសីទសារព័ត៌មានមុនការប្រយុទ្ធគ្នាកីឡាករប្រដាល់ Canelo Alvarez និង Caleb Plant បានចេញមកស្តីបន្ទោសបន្ទាប់ពីពាក្យដែលអ្នកទាំង២បានឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុក។ Alvarez បានរុញ Plant ចេញ ប៉ុន្តែអ្នកប្រដាល់អាមេរិករូបនេះបានប្រើកណ្តាប់ដៃខាងឆ្វេងរបស់គាត់ដោយ កីឡាករ Alvarez បានវាយ ... Read More »

សម្ដេចពញាចក្រី​ ហេង​ សំរិន ​៖​ អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សូម​អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ។  សម្ដេចពញា​ចក្រី​ ហេង​ សំរិន​ បានបញ្ជាក់បន្ថែមថា​ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧​ នៅព្រឹក​ថ្ងៃ​សុក្រទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា៖​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”។  លោក​ ... Read More »