ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរ​ខណ្ឌទួលគោក​៖​ ចុះយកសំណាកអ្នកស្នាក់នៅបន្ទប់ជួលចំនួន៤៦ នាក់ នៅផ្ទះលេខ៣៥ ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ បានបន្ត​ចុះយកសំណាកអ្នកស្នាក់នៅបន្ទប់ជួលចំនួន៤៦ នាក់ ក្នុងផ្ទះលេខ៣៥ ផ្លូវលេខ​២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ បន្ទាប់ពី​រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់។ ក្រោយពីយកសំណាកពួកគាត់ទាំងអស់នោះហេីយ​ ដោយមានការចង្អុលណែនាំពីលោក ឃួងស្រេង ... Read More »

ម្ចាស់ការពារតំណែងជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ចង់បានការការពារពីអ្នកគាំទ្រនៅ Crucible

ម្ចាស់ការពារតំណែងជើងឯកកីឡាស្នូកឃ័រពិភពលោក កីឡាករ Ronnie O’Sullivan បាននិយាយថា គាត់ចង់បាន“ការការពារ” ពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកនៅ Crucible ។ ព្រឹត្តិការណ៍ Crucible នឹងមានរយៈពេលប្រហែលមួយភាគបីនៅពេលដែលការប្រកួតចាប់ផ្តើមនៅថ្ងៃសៅរ៍ជាមួយនឹងផែនការសម្រាប់ឈានដល់សមត្ថភាពប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាល។ ទោះយ៉ាងណាការប្រកួតកីឡាស្នូកឃ័រពិភពលោកបានណែនាំដល់អ្នកលេងទាំងអស់កុំឲ្យថតចម្លងការថតរូប Selfie ឬចុះហត្ថលេខាលើរូបសញ្ញានៅទីក្រុង ... Read More »

ខ្សែប្រយុទ្ធ Harry Kane រងរបួសពេលប៉ះ Everton អាចនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ League Cup

ខ្សែប្រយុទ្ធ Harry Kane បានរងរបួសបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុម Tottenham ស្មើជាមួយក្រុមម្ចាស់ផ្ទះ Everton នៅ Goodison Park កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះ។ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាស​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥នាក់ទៀត ដែលជាអាជីវករផ្សារលើ និងបង្ហាញអត្តសញ្ញាណតែម្តង

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកជំងឹកូវីដ១៩ ចំនួន២៥នាក់ទៀតដែលជាអាជីវករផ្សារ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ហើយដើម្បីជាការទប់ស្កាត់រដ្ឋបាលខេត្ត សូមបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានអ្នកទាំងនោះតែម្តងតាមលិខិតរដ្ឋបាលខេត្ត។ សូមជំរាបថា លោក គួច ចំរើន ... Read More »

នៅយប់នេះលោក ស​ ថេត​ ចុះត្រួតពិនិត្យគោលដៅរហូតដល់ម៉ោង​ ១១:៤០នាទីយប់​

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ បានអមដំណេីរលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ​ ដេីម្បីចុះត្រួតពិនិត្យកម្លាំង​ ... Read More »

ចប់បណ្តោយសមត្ថកិច្ចចាប់វាយខ្នោះលោកផ្កាយ២ និងបក្ខពួក២នាក់ ព្រហើនផឹកសុី ច្រៀង រាំ សប្បាយ សម័យបម្រាមគោចរកូវីដ-១៩

ភ្នំពេញ៖ កុំព្រហើន ឮហើយ ដឹងហើយ ពីបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ គាំទ្រវិធានការសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកបំពានបម្រាម ទីបំផុត ! សមត្ថកិច្ចចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ... Read More »

ស្អែកអ្នកនៅរាជធានីភ្នំពេញ ! មិនអនុញ្ញាតឲ្យចេញពីផ្ទះ, បើល្មើសបញ្ជូនទៅតុលាការហើយ !

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ... Read More »

យប់នេះ ! 👉✍️សំណេរលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន (សំរាប់បងប្អូនចាក់វ៉ាក់សាំងលើកទី២)

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានសំណេររៀបរាប់ពន្យល់ពី (សំរាប់បងប្អូនចាក់វ៉ាក់សាំងលើកទី២)។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំណេរថា, ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍ឧត្តមចៅក្រម និងឧត្តមព្រះរាជអាជ្ញា ចំនួន១៤រូប

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព”កាសែតនគរវត្ត” ទទួលបាននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍ឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម និង ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៣២នាក់ ដែលរកឃើញនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត មណ្ឌលសុខភាពចាក់អង ... Read More »

រដ្ឋបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារវាលយន្ត និងផ្សារគយត្របែក ដើម្បីការពារជំងឺឆ្លង ពិសេសការពារជំងឺកូវីដ-១៩ (មានវីដេអូ)

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារវាលយន្ត និងផ្សារគយត្របែក ក្រុងស្វាយរៀង ដើម្បីការពារជំងឺឆ្លង ពិសេសការពារជំងឺកូវីដ-១៩នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំងដោយផ្ទាល់ ចុះល្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងនគរបាល ចុះល្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ចូលលំនៅឋានវិញដោយមិនអោយចេញក្រៅផ្ទះ ... Read More »

លោកឃួង ស្រេង ផ្ដល់ឧគ្ឃោសនស័ព្ទកាន់ដៃ៥០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីយកទៅប្រើប្រាស់តាមគោលដៅបិទខ្ទប់នៅតាមបណ្ដាភូមិសាស្រ្ដរាជធានីភ្នំពេញ

    ភ្នំពេញ៖ ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងគោលដៅចេញចូលរាជធានីនិងគោលដៅនៅកណ្តាលក្រុងនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានប្រគល់ឧបករណ៍ឧគ្ឃោសនស័ព្ទ ហៅមេក្រូកាន់ដៃចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់ឱ្យមានគម្លាតពីអ្នកធ្វើដំណើរ។   លោក ... Read More »

អភិបាលរាជធានី ណែនាំអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋាលរាជ ធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ ... Read More »

ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យមួយគ្រឿងទាំងយប់ ទៅដឹកស្ត្រីលក់បន្លែ​ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូ​ ស្ថានភាពជម្ងឺ​ ហាក់បីដូចជាធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យមួយគ្រឿងទាំងយប់ ទៅដឹកស្ត្រីលក់បន្លែ​ បានគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូ​ ស្ថានភាពជម្ងឺ​ ហាក់បីដូចជាធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង នេះហើយខ្មែរស្រឡាញ់ខ្មែរ។ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឧកញ៉ា ... Read More »

ផ្សារ ភូមិសាមគ្គី ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង​ថា, ផ្សារ ភូមិសាមគ្គី ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ជារៀងរាល់ថ្ងៃ ។​ ... Read More »

សម្ដេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ

ភ្នំពេញ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកស្រី លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ប្រទេសជិតខាងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិល ក្រោយក្រុមបាតុករប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅ ដោយនៅថ្ងៃទី១៦ខែមេសា ក្រុមប្រឆាំងយោធា ដែលមានតំណាងរាស្ត្រជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បានប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិសាសន៍ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិទទូលស្គាល់រដ្ឋាភិបាលថ្មី។ សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាងពីសង្គ្រាមស៊ីវិលកើតឡើង។ នៅក្នុងកិច្ចប្រជុំអនឡាញក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi និងសមភាគី ម៉ាឡេស៊ី Dato’ Sri ... Read More »

លោករដ្ឋមន្ត្រីយុត្តិធម៌ ដឹកនាំផ្ទាល់លើការងារឆ្លើយតបលើរាល់សំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ភ្នំពេញ៖ លោករដ្ឋមន្ត្រីយុត្តិធម៌ និងជាអនុប្រធាន គ.ប.ខ. ដឹកនាំផ្ទាល់លើការងារឆ្លើយតបលើរាល់សំណួរ ចម្ងល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងនឹងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល! នេះបើតាមការបញ្ជាក់អោយដឹងពីលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី១៦ ខែមេសា ... Read More »

មេដឹកនាំគីម ជុងអ៊ុន និងភរិយាទៅគោរពវិញ្ញាណក្ខន្ធជីតានៅវិមាន Kumsusan

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន និងភរិយាលោកស្រី Ri Sol Ju កាលពីថ្ងៃទី១៥ ខែមេសា បានទៅគោរពវិញ្ញាណក្ខន្ធជីតា Kim Il ... Read More »

សម្តេចព្រះមហាក្សត្រី ស្តេចយាងក្នុងព្រះរាជពិធីស្រង់ព្រះទេវរូប ព្រះនរាយណ៍ ព្រះកច្ចាយនត្ថេរ ព្រះឥសូ និងព្រះចន្ទី​ ដែលប្រព្រឹត្តិទៅប្រកបដោយភាពខ្ពង់ខ្ពស់ នៅក្នុងព្រះរាជតំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង

ភ្នំពេញ៖ នៅវេលារសៀលថ្ងៃសុក្រ ៥​កើត​ ខែ ពិសាខ ជាថ្ងៃវារៈឡើងស័កព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីស្រង់ព្រះទេវរូប ព្រះនរាយណ៍ ព្រះកច្ចាយនត្ថេរ ព្រះឥសូ និងព្រះចន្ទី​ ... Read More »

សម្តេចតេជោបញ្ជាដាច់ណាត់! គឺហាមឡានពេទ្យ ឡានទាហាន ឡានប៉ូលិសនិងឡានអ្នកធំណាម្នាក់លួចដឹកមនុស្សចេញ-ចូលភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី ១៦ ខែមេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាដាច់ខាត មិនអនុញ្ញាតអោយរថយន្តពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្តពេទ្យ រថយន្តយោធា និងរថយន្តនគរបាលបានទេ ... Read More »

កូនប្រសារ​​ផឹកស៊ី​ជាមួយ​ឪក្មេក​ស្រវឹងស្រឿងៗ ​ទំនាស់​ពាក្យ​សំដី​គ្នាទាញកាំបិតផ្គាក់កាប់ឪក្មេក​របួសធ្ងន់​

ខេត្តសៀមរាប៖ កូនប្រសា​រនឹងឪពុកក្មេកនាំគ្នាផឹកស៉ីជាមួយគ្នា​ ស្រាប់​តែ​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ក៏មានការ​ទំនាស់​ពាក្យ​សំដី​នឹង​គ្នាបន្តិចបន្តួច​កូនប្រសា​រទាញកាំបិតផ្គាក់កាប់ចំក្បាលឪពុកក្មេករបួសធ្ងន់​។ ភ្លាមនោះ​ក្រុម​គ្រួសារ​បានដឹកបញ្ជូនទៅសង្គ្រាះនៅមន្ទីរពេទ្យបង្អែក​ ដេីម្បីព្យាបាល។ ករណីហិង្សាខាងលេីនេះ​ បានកើតឡើង​នៅ​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៥​ខែ មេ​សា ឆ្នាំ​២០២១ នៅ​ភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប​។ ... Read More »

រន្ទះបាញ់ទាំងព្រឹកស្លាប់ម្នាក់របួសម្នាក់ កាកបាទក្រហមខេត្តមណ្ឌលគិរីចេញជួយសង្គ្រោះភ្លាមៗ

ខេត្តមណ្ឌលគិរី ៖ ភ្លាមៗក្រោយទទួលដំណឹងករណីគ្រោះធម្មជាតិរន្ទះបាញ់មនុស្សបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានចុះពិនិត្យទីកន្លែងកើតហេតុ និងចូលរួមបុណ្យសពជនរងគ្រោះក្នុងឧបទ្ទេវហេតុនេះ នាព្រឹកថ្ងៃទី១៦ មេសា ... Read More »

អាមេរិក៖ បាញ់ប្រហារនៅទីតាំង FedEx មានបុគ្គលិកដល់ទៅ៤ពាន់នាក់ បណ្តាលឲ្យស្លាប់៨នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងមួយរូបនៅទីតាំងចែកចាយ ដឹកជញ្ជូន FedEx ស្ថិតនៅទីក្រុង Indianapolis រដ្ឋ Indiana អាមេរិក នាថ្ងៃទី ១៥ខែមេសា(ពេលវេលាអាមេរិក)។ លោកស្រី Genae Cook ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យគោលដៅបិទបម្រាមគោចរ

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ភ្នំពេញ ៖ ក្នុងសារសំលេងដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឬវិធានការនានាដែលអាជ្ញាធរបានដាក់ចេញ។ ... Read More »

ផ្សារធំ ទួលសង្កែ​ ហៅ ផ្សារសាំហាន់ ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ មានអ្នកអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងនោះ

ភ្នំពេញ៖ ផ្សារធំ ទួលសង្កែ​ ហៅ ផ្សារសាំហាន់ ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ មានអ្នកអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងនោះ។ បើយោងតាម សេចក្តីជូនដំណឹង​ របស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ខ្សែការពារសញ្ជាតិអង់គ្លេសChris Smalling ត្រូវបានចោរប្លន់យកគ្រឿងអលង្កានិងនាឡិកាRolexនៅក្នុងផ្ទះ

​សារពត័មានរបស់អង់គ្លេស Dailymail បានចុះផ្សាយថាខ្សែការពារ Chris Smalling ត្រូវបានចោរចូលប្លន់ដល់ក្នុងផ្ទះដែលមានភរិយានិងកូនអាយុ២ឆ្នាំនៅក្នុងនោះផងដែរ។ ​ប្រភពខាងលើបានដកស្រង់ព័ត៌មានពីព័ត៌មានអុីតាលី ថាកាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ មានមនុស្សប្រដាប់ដោយអាវុធចំនួន៣នាក់បានចូលទៅផ្ទះរបស់កីឡាករសញ្ជាតិអង់គ្លេសហើយបង្ខំឲ្យរូបគេបើកទូរដាក់របស់មានតម្លៃ និងគ្រឿងអលង្កានិងគ្រឿងមានតម្លៃជាច្រើនទៀតពិសេសនាឡិកាដែលមានតម្លៃថ្លៃម៉ាក​Rolexទៀតផង។ ​ក្រោយកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានខលហៅប៉ូលិសនៅម៉ោង៥ព្រឹកហើយប៉ូលិសក៏បានមកដល់និងបើកការស៊ើបអង្កេតតែម្តង ដោយផ្ទះរបស់ពួកគេស្ថិតនៅក្បែរទីក្រុងរ៉ូមប្រទេសអុីតាលី។ ​គួរបញ្ជាក់ថា Smalling ... Read More »

ផ្សារ សេនជូរី ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ នៅពេលព្រឹក

ភ្នំពេញ៖ នៅ​ផ្សារ សេនជូរី ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ នៅពេលព្រឹក។ នេះបើយោងតាម សេចក្តីជូនដំណឹង​ របស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៦ ... Read More »