ព័ត៌មានទាន់ហេតុការណ៍៖
'

បងប្រុសបង្កើតមានសតិមិនគ្រប់យកកន្ត្រៃចាក់ប្អូនប្រុសរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តក្រចេះ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាងបងប្អូនបង្កើត ដោយជនបង្កជាបងមានសតិមិនគ្រប់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនព្រោះតែយកកន្តៃ្រចាក់ទៅលើប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។    ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោង១៨៖៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នំា២០២១ នៅក្នុងភូមិសំពុង ឃុំថ្មអណ្ដេីក ស្រុកចិត្របុរី ខេត្តក្រចេះ។    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះទីវ បញ្ញា ភេទប្រុសអាយុ២៣ឆ្នាំ ... Read More »

ជនសង្ស័យក្នុងករណីឃាតកម្មត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តបន្ទាយមានជ័យ៖ ទីបំផុតនគរបាលខេត្តបន្ទាយមានជ័យបង្ហាញមុខជនសង្ស័យក្នុងករណីមនុស្សឃាតធ្វើឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ លោកភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកំរិតធ្ងន់បានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង៤០នាទីទាបភ្លឺថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម កើតឡើងនៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME)ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណធ្វើឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឈីវ ... Read More »

អភិបាលខេត្តតាកែវ ប្រគល់សម្ភារសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់សម្ភារសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ នៅបរិវេណរដ្ឋបាលសាលាខេត្តតាកែវ។ ... Read More »

ស្ត្រីម្នាក់រត់មកពីខេត្តព្រះសីហនុ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ ទីបំផុតមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា

ខេត្តកែបនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាមលទ្ធផលដែល ប្រកាសដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បាន បញ្ជាក់ថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវី១៩ ចំនួន០១នាក់ ... Read More »

ក្មេងទំនើង២ក្រុមផឹកស៊ីក្បែរគ្នា រួចលេបខាយដាក់គ្នារឿងមិត្តស្រីដេញវាយគ្នាប្រាវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ក្មេងទំនើង២ក្រុមផឹកស៊ីក្បែរគ្នា រួចលេបខាយដាក់គ្នារឿងមិត្តស្រីដេញវាយគ្នាប្រាវ ត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានចំនួន១៣នាក់កាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចខាងលិចរណ្តៅតាកៅស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្មេងទំនើងដែលដេញវាយគ្នាទៅវិញទៅមកនេះមានចំនួន១៣នាក់ ... Read More »

បាតុកម្មក្លាយជាហិង្សានៅអង់គ្លេស បណ្តាលឲ្យប៉ូលិសជាច្រើនរងរបួស

កាលពីថ្ងៃទី២១ ខែមីនា(ពេលវេលាក្នុងតំបន់) ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅទីក្រុង Bristol ភាគខាងលិចទិក្រុងឡុងដុងប្រទេសអង់គ្លេស បណ្តាលឲ្យប៉ូលិស២នាក់រងរបួសធ្ងន់។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter លោក John Apter មន្ត្រីប៉ូលិសប្រចាំនៅតំបន់ Wales បានបញ្ជាក់ថា ក្រុមបាតុករបានវាយប្រហារទីតាំងស្នាក់ការប៉ូលិសនៅតំបន់ ... Read More »

Serena Williams ដកខ្លួនចេញពីកម្មវិធី Miami Open

យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែមីនានេះបានឲ្យដឹងថា កីឡាការិនីវាយតឺន្នីសកំពូលរបស់ពិភពលោក Serena Williams បានដកខ្លួនចេញពីកម្មវិធី Miami Open នៅសប្តាហ៍នេះបន្ទាប់ពីធ្វើការវះកាត់មាត់របស់នាង។ ម្ចាស់ជើងឯក Grand Slam ... Read More »

អតីតគ្រូបង្វឹកក្លិប Liverpool និង Newcastle លោក Benitez ចង់វិលត្រឡប់មកដឹកនាំក្រុមនៅក្របខ័ណ្ឌ Premier League វិញ

លោក Rafael Benitez អតីតអ្នកចាត់ការទូទៅក្រុម Liverpool និងក្រុម Newcastle United កំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ ដោយលោកបាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួនដោយផ្អែកលើប្រភេទនៃគម្រោងដែលបានបង្ហាញដល់រូបលោកដោយក្លិបនានាក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។ អេស្បាញ ... Read More »

តារាម្តែងស្រស់សោភា ស្រីពីនដេកភ័យខ្លួន ក្រោយម្តាយរកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនិងទស្សនិកជនក្រោយពីតារាសម្តែងអ្នកនាង កែវ ពេជ្រពិសី ហៅស្រីពីន កំពុងដេកភ័យរង់ចាំលទ្ធផលសំណាក ខណៈពេលម្តាយរបស់នាងត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ហើយនៅព្រឹកនេះ។ តារាសម្តែងស្រីរូបនេះបានបញ្ចាក់ ថ្ងៃនេះថា ម្តាយរបស់នាងត្រូវបានរកឃើញមានវិជ្ជមានកូវីដកាលពីយប់មិញ បន្ទាប់ពីយកសំណាកទៅពិនិត្យកាលពីម្សិលមិញ។ ក្រៅពីនេះនាងក៏បានបញ្ចេញសារយ៉ាងកម្សត់អមដោយវីដេអូអំពីស្ថានភាពជំងឺម្តាយដែលបាននិងកំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ ។ តារាស្រីរូបនេះបញ្ជាក់បន្ថែមផងដែរថាពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោបានមកទទួលយកម្តាយរបស់នាងទៅព្យាបាលហើយចំណែករូបនាងនៅបន្តរង់ចាំលទ្ធផលធ្វើតេស្តតាមក្រោយ ... Read More »

នាយឧត្តមសេនីយ៍ នាង ផាត ចុះសិក្សាដោះស្រាយបញ្ហានិងស្រង់នាវាដែលលិចក្នុងបាតទន្លេនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានអញ្ជើញបើកកិច្ចប្រជុំស្តីអំពីនីតិវិធីស្រង់នាវាចម្បាំងដែលមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនតោន នៅទន្លេខេត្តកំពង់ចាម។ កិច្ចប្រប្រជុំនេះ បានប្រព្រឹត្តនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ... Read More »

ឃាត់មុខសញ្ញាលួចទូរស័ព្ទដៃរាប់រយគ្រឿងបញ្ជូនទៅតុលាការ

ខេត្តកំពត​ ៖ មុខសញ្ញាជនសង្ស័យ​ម្នាក់​​ដែល​ធ្វើ​សកម្មភាព​គាស់​​ហាងលក់ទូរស័ព្ទ​​យ៉ាង​សកម្ម​លួច​យក​​បាន​ទូរ​សសព្ទ័ដៃរាប់រយគ្រឿងនៅក្នុងខេត្តកំពតកាលពីអំឡុង​ខែ​មករា និង​កុ​ម្ភៈ ឆ្នាំ​២០២១​ កន្លង​​ទៅ​​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពតសហការជាមួយកម្លាំងនគរបាល​ខេត្តបាត់ដំបង​ចាប់ឃាត់ខ្លួន​បាន​​ហើយ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះប្រព្រឹត្តទៅកាលពី​វេលា​ម៉ោង​១​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា ឆ្នាំ​២០២១​ នៅ​ចំណុច​ក្រុម​ទី​៥ ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ... Read More »

កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក អាច​ជួយ​សហគមន៍រក​ចំណូល​កើន​​ច្រើន​ជាង​មុន

ខេត្តមណ្ឌលគិរី ៖ ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ប្ញ​ស្សី រីករាយ​ដោយ​ឃើញ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ មានដំណើរ​ការ​ល្អ​ ។ យោង​តាម​របាយការណ៍​របស់អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី ដែល​ផលិត​ដោយ​ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ បាន​កើនឡើង​ជិត​បួន​ដង ... Read More »

ក្រោយ​ថៅកែ​ហាងលក់សំលៀកបំពាក់យីហោ”លឹមហុង” ផ្លូវកម្ពុជាក្រោម ឆ្លងកូវីដ-១៩​ អាជ្ញាធរសម្រេចបិទទីតាំង

ភ្នំពេញ​៖ បន្ទាប់ពី​ថៅកែ​ហាងលក់សំលៀកបំពាក់យីហោ”លឹមហុង”​ ​ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២ ភ្លាមនោះ​​អាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។ បេីតាមលោកវរសេនីយ៍ត្រី រស់ ស៊ីណា អធិការរងនគរបាលនៃអធិការដ្ឋានខណ្ឌ ៧មករា បានឲ្យដឹងថា ថៅកែហាងលក់សំលៀកបំពាក់លឹមហុង ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់លោក ស្ដើង ជា ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់លោក ស្ដើង ជា ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន ក្រោមអធិបតីភាព លោក ស្វាយ សំអ៑ាង ប្រធានគណៈកម្មាធិការសាខា ... Read More »

លោកបណ្ឌិត អ៉ិត សំហេង អញ្ជើញថតវីដេអូថ្លែងសុន្ទរកថា ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអុីនធើណេត-WORKNET” ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ចូលថតវីដេអូថ្លែងសុន្ទរកថា ដើម្បីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គេហទំព័រនៃ ... Read More »

រថយន្តដឹកស៊ីម៉ងត៍ទម្ងន់១៥តោនបើកគេចម៉ូតូដួលនៅខាងមុខបណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ងត៍ទម្ងន់១៥តោនមួយគ្រឿងបានបើកគេចចេញពីម៉ូតូមួយគ្រឿងដែលបើកជែងហើយដួលនៅខាងមុខ បណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាងនៅកណ្តាលផ្លូវ តែសំណាង់ល្អមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។   ... Read More »

មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៧៥ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៨:៣០នាទីព្រឹក​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ... Read More »

ស្រូវត្រយង ជួយសេដ្ឋកិច្ចពលរដ្ឋ នៅ​មូលដ្ឋានឱ្យចូ​លរួមអភិ​រ​ក្ស​ធ​ន​ធា​ន​ធ​ម្ម​​ជា​​​​តិ​​​និងទទួ​លបានការគាំទ្រពីសហគមន៍អឺរ៉ុប

ភ្នំពេញ៖ អង្គការអភិរក្សធនធានធម្មជាតិនានានៅ​ក្នុ​​ង​ព្រះរាជាណាចក្រកម្ពុជាបានខិតខំ​ពង្រឹងសេដ្ឋ​កិច្ច មូល​ដ្ឋាននៅតាមភូ​មិ ឃុំ​ក្នុង​តំ​ប​ន់ជាប់​ព្រៃ​​អ​ភិ​រ​ក្ស​ដែលប្រជាសហគមន៍រស់នៅ​ពឹង​អាស្រ័យតែ លើការកាប់ឈើលក់​ខុសច្បា​ប់ឱ្យងា​កម​ក​ប្រ​ក​ប​របរក​សិ​ក​ម្ម​បែ​បធម្មជា​តិវិញ ដោយ​អនុវត្តន៍ គម្រោងស្រូវត្រយង ដើម្បីឈានទៅ​លុបបំបា​ត់​កា​​រ​បំ​ផ្លាញ​ធ​ន​ធា​នធម្មជាតិជា​បន្តទៀត។ គម្រោ​ង​​ស្រូវត្រយងគឺគម្រោ​ងធំមួ​យក្នុ​ងចំ​ណោ​ម​គ​ម្រោ​​​ងរេដបូក ​ដែលជាកម្មវិធី​ជាតិកាត់ បន្ថ​យកា​របំ​ភា​យឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេ​ច​រឹល​ព្រៃ​​ឈើ។ ការអនុវត្តគម្រោងស្រូវត្រ​យងគឺតម្រូវឱ្យកសិករ​ដែលជាសមា​ជិក​ស្រូ​វ​ត្រយ​ង​​ទាំងអស់ អ​នុ​​វត្ត​ន៍តា​ម​​គោលកា​រ​ណ៍​សំ​​ខាន់ៗ ដែ​ល​ផ្សារភ្ជា​ប់ជាមួយ​នឹង​កា​រ​គោ​រ​ព​លើ​ប​រិ​ស្ថា​ន ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​ នាំយកគ្រឿងឧបភោគបរិភោគ​ ជូន​ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កដែលខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅវេលាម៉ោង ៥​ និង០០នាទីព្រឹកថ្ងៃ អាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានដំណឹងថាប្រជាពលរដ្ឋ ... Read More »

Update ៖ រហូតដល់ម៉ោង​ ១២៖០០​នាទីថ្ងៃទី ២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ចំនួន​ ៧៣នាក់​ (ឆ្លងសហគមន៍​ ៧១នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​១៧នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២:០០​នាទី ថ្ងៃទី ២២​ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ចំនួន​ ៧៣នាក់​ (ឆ្លងសហគមន៍​ ៧១នាក់​ និង​ នាំចូល​ ២នាក់) ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ នៅវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ... Read More »

រឿងព្រេងខ្មែរ ៖ រឿងសត្វចចក

កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំ ណាស់ ជាលាភចឡែកជាងសព្វថៃ្ង»។ ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោម ចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ... Read More »

លទ្ធផលតេស្តកូវីដ-១៩ លើកទី១ លើក្រុមគ្រួសារនៅភូមិអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្តីផ្ទុកជំងឺកូវីដ-១៩ គឺ អវិជ្ជមានទាំងអស់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពជំងឺកូវីដ-១៩ (COVID-19)នៅក្នុងខេត្តស្ទឹងត្រែង។ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមជម្រាបជូន ដល់សាធារណៈជនទាំងអស់ អោយបាន ជ្រាបថា ៖ ... Read More »

រលកកូវីដ-១៩ទី៣កំពុងគ្របដណ្តប់តំបន់អឺរ៉ុប

រលកកូវីដ-១៩ ថ្មី កំពុងតែលេចឡើងនៅក្នុងតំបន់អឺរ៉ុបប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឲ្យមានការព្រមានពីការផ្ទុះកូវីដ-១៩ជាថ្មីនៅប្រទេសជាច្រើន បង្ខំឲ្យបិទប្រទេសម្តងទៀត។ តាមសារព័ត៌មានCNBC បានផ្សាយថា វីរុសកូវីដ-១៩ប្រភេទថ្មីមានប្រភពពីអង់គ្លេស ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា វីរុសថ្មីនេះ មានល្បឿននៃការឆ្លងយ៉ាងលឿន។ នៅពេលនេះដែរ បារាំងបានសម្រេចបិទមួយផ្នែកធំនៃប្រទេស ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលម៉ាស់ពីសប្បុរសជន៣០ម៉ឺនម៉ាស់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងរីករាលដាលចូលសហគមន៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលចូលសហគមន៍ ។ ដើម្បីរួមចំណែកក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។  ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង ... Read More »

លោករដ្ឋមន្ត្រីក្រសួងធម្មការ ស្នើ ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ទោះបានធ្វើលិខិតសុំទោស ក៏ដោយ

ខេត្តកណ្តាល៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានធ្វើលិខិតមួយច្បាប់ គោរពជូន លោក លាវ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ ក្នុងនោះសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ... Read More »

ភ្ញាក់ផ្អើលដំណឹងថាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ រកឃើញវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នេះម្ចាស់ពាន The Voice Cambodia រដូវកាលទី២លោក ថែល ថៃ ត្រូវបានអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩។ ការភ្ញាក់ផ្អើលនេះបានធ្វើឡើងក្រោយពីព្រឹកនេះដែរ អាជ្ញាធរបានចុះហុំព័ទ្ធនិងពិនិត្យមើលទីតាំង មន្ទីរសម្រាកព្យាបាល ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បន្តក្រើនរំលឹកឲ្យបញ្ឈប់រាល់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី របស់ប្រជាពលរដ្ឋតាមបណ្តាផ្សារនានា ទូទាំងខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុកស្តីពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន_ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុង សៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ ... Read More »