ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សភ្លើងទៀនដែលចោទថាអាជ្ញាធរបានហាម ឃាត់មិនឲ្យក្បួនឃោសនាគណបក្សភ្លើងទៀនចូលទៅក្នុងទីផ្សារ។ អ្នកនាំពាក្យគ.ជ.ប.បំភ្លឺថា ច្បាប់គឺមិនអនុញ្ញាតឲ្យក្បួនឃោសនាគណបក្សនយោបាយចូលទៅក្នុងទីផ្សារនោះឡើយ។ មិនតែប៉ុណ្ណោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកត់សម្គាល់ឃើញថា គណបក្សភ្លើងទៀនប្រើភាសាមិនសមរម្យនៅក្នុងពេលឃោសនាបោះឆ្នោតនាពេលកន្លងមកនេះ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានចោទអាជ្ញាធរ ថាបិទសិទ្ធិសេរីភាពពលរដ្ឋអំឡុងពេលឃោសនាបោះឆ្នោត បន្ទាប់ពី អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »
តារាសម្តែង អតីត ម្ចាស់មកុដលេចមុខ ក្លាយជាបេក្ខកញ្ញាឯកចក្រវាឡឆ្នាំ ២០២២នេះ
ភ្នំពេញ ៖ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សម្រាប់កម្មវិធី បវរកញ្ញា ចក្រវាឡាកម្ពុជា ឆ្នាំ ២០២២ នេះ ដោយនៅក្នុងនោះតារាស្រី២ដួងដែលកំពុងតែមានឈ្មោះបោះសំឡេង ក្នុងវិស័យសិល្បៈ បានសម្រេចិត្តចូលប្រឡងក្នុងវិស័យបវរកញ្ញា ។ សម្រាប់កញ្ញា ហង្ស ... Read More »
រថយន្តបែនដឹកដីបើកថយក្រោយកិនម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល
ខេត្តកណ្ដាល៖ រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយបណ្ដាលឱ្យកិនមនុស្សម្នាក់ជាអ្នកបើកម៉ូតូមួយគ្រឿងនៅខាងក្រោយរថយន្តបណ្តាលឱ្យស្លាប់បាត់បង់ជីវិត រីឯមនុស្សម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង១៥នាទីព្រឹក ត្រង់ចំណុចខាងត្បូងផ្ទះ ឈ្មោះ ស្នង លេីផ្លូវលំស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ... Read More »
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវពលរដ្ឋប្រទះឃើញនៅស្រុករុក្ខគីរី
ខេត្តបាត់ដំបង ៖ ពលរដ្ឋដាំដំឡូងប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី ។ ប្រជាកសិករម្នាក់រស់នៅចំណុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា, គ្រួសារលោកបាននាំគ្នាចុះទៅគាស់ដីដើម្បីដាំដំឡូងក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីប្រមូលយក។ ... Read More »
លោក គួច ចំរើន ៖ កម្ពុជា បានអនុវត្តក្របខណ្ឌប្រជាធិបតេយ្យសេរីពហុបក្សដោយធ្វើការបោះឆ្នោត ៥ឆ្នាំម្តង
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មកពីក្រុង ស្រុកទាំង៤ សរុបចំនួន ៦៦៨នាក់។ លោក ... Read More »
អគ្គនាយកស៊ីម៉ាក់ ៖ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករករាវទេ អាចមេីលឃេីញនឹងភ្នែក!
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ គ្រាប់មីនតោនដាក់ពង្រាយនៅក្នុងតំបន់សង្គ្រាមនៃប្រទេសអ៊ុយក្រែនដាក់នៅលេីថ្នល់លេីដីកណ្តាលវាលតែម្តងមិនពិបាករករាវទេ អាចមេីលឃេីញនឹងភ្នែក! ។ អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តថា ... Read More »
អគ្គនាយកដ្ឋាន ក.ប.ប. «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»
ខេត្តប៉ៃលិន និងបាត់ដំបង ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពី «ការយល់ដឹងការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មជាមួយនិងសភាពាណិជ្ជកម្មកម្ពុជា។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ... Read More »
ស្នងការនគរបាលខេត្តកែប ៖ ណែនាំឱ្យមន្រ្តីខិតខំពង្រឹងវិន័យ វេនប្រចាំការ ប្រចាំបញ្ជា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង
ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ... Read More »
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ។ បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ... Read More »
ជនទីទ័លក្រ ១គ្រួសារទៀត រស់នៅស្រុកកងមាស ទទួលបានផ្ទះមនុស្សធម៌បន្ទាប់ទី៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បាននិមន្ត និងអញ្ជើញរួមដំណើរដោយ ព្រះវត្តមាន ព្រះបាឡាត់គណខេត្ត ... Read More »
តុលាការផ្តន្ទាទោសជនជាតិចិនម្នាក់ដាក់ពន្ធនាគារចំនួន១០ឆ្នាំករណីជួញដូរគ្រឿងញៀន៦០ដបទម្ងន់ជាង៥គីឡូក្រាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ... Read More »
រថយន្តពីរគ្រឿងកៀរគ្នាខ្ទាតទៅគាបជាប់ដេីមឈេីរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តកុងតឺន័របេីកបត់មិនប្រយ័ត្នត្រូវរថយន្តឃ្លុបដែលបេីកលឿនមកពីក្រោយជ្រុលទៅកៀរធ្វើឱ្យខ្ទាតទៅគាបជាប់ដេីមឈេីមួយដេីមរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខស្ថានីយប្រេងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D ... Read More »
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់គណបក្សនយោបាយ ត្រូវធ្វើសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ណែនាំដល់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមច្បាប់ តាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ... Read More »
រថយន្តដឹកឈើរបស់ក្រុមមេឈ្មួញដុះស្លែប្រចាំស្រុកកែវសីមានិងស្រុកស្នួលនោះត្រូវបានសមត្ថកិច្ចចម្រុះស្រុកស្នួលធ្វើការបង្ក្រាបបានហើយ
ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងចំនួន០៣គ្រឿងដែលតែងតែប្រកបរបរដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ជាប្រចាំតាមផ្លូវជាតិក្នុងស្រុកស្នួល ខេត្តក្រចេះនោះ ឥឡូវត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកបានធ្វើការស្ទាក់បង្ក្រាបបានហើយរួចបានបញ្ជូនទៅរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ការចុះបង្ក្រាបនោះដោយមានការបញ្ជាផ្ទាល់ពីលោកសាម ណាល់ អភិបាលស្រុកស្នួល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងបានចាត់ឱ្យលោកសឿន សូលីប៊ែរ អនុប្រធានការិល័យសេដ្ឋកិច្ច សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្នួល ... Read More »
លោក Tedros Adhanom Ghebreyesus ជាប់ឆ្នោតជាអគ្គនាយក WHO អាណត្តិទី២
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus នៅថ្ងៃទី ២៤ ខែឧសភា ត្រូវបានសមាជិក បោះឆ្នោតជ្រើសរើសជាប្រធានអង្គការសុខភាពពិភពលោក អាណត្តិទីពីរមានរយៈពេល៥ឆ្នាំ។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយសម្ងាត់ត្រូវបានប្រកាសដោយប្រធានមហាសន្និបាត WHO គឺលោក អះម៉េដ រ៉ូប្លេ ... Read More »
គ្រូបង្វឹកចង់ឃើញ Roma លើកពាន Europa Conference League ដើម្បីបង្កើតកំណត់ត្រារបស់លោក
លោក Jose Mourinho មានបំណងចង់ពង្រីកកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់គាត់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអឺរ៉ុប នៅពេលដែលក្រុម Roma របស់គាត់ត្រូវជួបជាមួយនឹងក្រុម Feyenoord ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ។ បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៤របស់គាត់គឺ២ជាមួយ Porto ... Read More »
ក្រសួងមហាផ្ទៃ ស្នើគណបក្សភ្លើងទៀន ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្ដិកៈគណបក្ស ដែលតម្គល់ទុកនៅក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២។ សូមជម្រាបជូនដែរថា ... Read More »
បង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅមុខផ្សារសូរិយាម៉ល
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅមុខផ្សារសូរិយាម៉ល ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែងយកមកាកសួរ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២។ នេះបេីយោងតាមប្រភពព័ត៍មានពីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ឆេង ឈិនហាវ ... Read More »
ជំងឺអុតស្វាកំពុងរាលដាលយ៉ាងខ្លាំងនៅអឺរ៉ុបនិងអាមេរិក
ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា បានរកឃើញមានករណីកើតជំងឺអុតស្វាជាច្រើននាក់ ។ ជាមួយគ្នានេះដែររដ្ឋាភិបាលនៃប្រទេសដាណឺម៉ាកបានប្រកាសថា នឹងចែកចាយវ៉ាក់សាំងព្យាបាលជំងឺអុតស្វាដល់ពលរដ្ឋ។ នៅថ្ងៃទី២៤ខែឧសភា អង្គការសុភាពពិភពលោក (WHO) បានប្រកាសឱ្យដឹងថា មានករណីកើតជំងឺអុតស្វា ២៣៧ករណី នៅក្នុងប្រទេសចំនួន២០ក្នុងតំបន់អឺរ៉ុប និងអាមេរិក។ ... Read More »
នគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖ ប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង៥០នាទី បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ នៅចំណុចភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ... Read More »
Karolina Pliskova និង Simona Halep ឡើងជុំទី២ពានរង្វាន់ French Open
កីឡាការិនី Karolina Pliskova លេខ៨របស់ឆែក និងម្ចាស់ជើងឯកឆ្នាំ២០១៨ កីឡាការិនី Simona Halep បានឆ្លងផុតក្នុងជុំទី១ក្នុងការកក់កន្លែងរបស់ពួកគេក្នុងជុំទីពីរនៅឯព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសFrench Open ។ កីឡាការិនី Pliskova បានវាយសម្រុកក្នុងប្រកួតយកឈ្នះកីឡាការិនីបារាំង Tessah ... Read More »
នគរបាលស្រុកមោងឫស្សី បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង២៥នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ផេកក្រសួងយុត្តិធម៌ បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ... Read More »
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីលួចម៉ូតូពលរដ្ឋបានសម្រេច
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា មានករណីលួចម៉ូតូបានសម្រេចនៅមុខផ្ទះគ្មានលេខ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២/៥/២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹកនាពេលកន្លងទៅ ហើយត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ... Read More »
ករណីឆ្លងកូវីដ-១៩ ៖ គ្មានអ្នកឆ្លង ,គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់គ្មាន
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លង និងគ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ... Read More »
លោក ហ៊ុន ម៉ានី ៖ គណបក្សប្រជាជនមិនមែនស្រឡាញ់ប្រជាជនតាមរដូវកាលនោះទេ
ខេត្តកំពង់ស្ពឺ ៖ នៅក្នុងខេត្តកំពង់ស្ពឺនេះ មិនថាខ្ញុំផ្ទាល់ ឬក្រុមការងារចុះជួយ តែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។ នេះជាថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក្នុងជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៥ ... Read More »
រុស្ស៊ីប្រកាស នៅតែបន្តយុទ្ធនាការយោធានៅអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី នឹងបន្តយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីរងគំនាប ក៏ដូចជាការផ្តល់អាវុធពីបណ្តាប្រទេសលោកខាងលិច ឲ្យទៅអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំ ថ្នាក់មន្ត្រីការពារជាតិ នៅក្នុងអង្គការសន្តិសុខរួម (CSTO) កាលពីថ្ងៃទី ២៤ខែឧសភា ... Read More »
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦:៤០នាទីព្រឹក នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវ១១០ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ ... Read More »
ផឹកស្រាស្រវឹងយកខ្នងពូថៅវាយគូជម្លោះក្នុងវង់ផឹកស៊ីបែកភ្នែក ត្រូវនគរបាលឃាត់ខ្លួន
ខេត្តបាត់ដំបង ៖ មានករណីហិង្សាមួយបានកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសង្កែបានឲ្យដឹងថា ករណីនេះបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ... Read More »
បាញ់ប្រហារនៅសាលារៀនកក្រើកអាមេរិក ស្លាប់២១នាក់
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សាលាបឋមសិក្សាRobb នឹងត្រូវចូលវិស្សមកាល ក៏ត្រូវរងការបាញ់ប្រហារយ៉ាងរន្ធត់ជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រនៃរដ្ឋតិចសាស់ ។ នេះជាការបាញ់ប្រហារនៅសាលារៀនដែលមានអ្នកស្លាប់ច្រើនលំដាប់ទីបីនៅសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី២៥ ខែឧសភា បានផ្សាយថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច