ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹត្តិការណ៍អូឡាំពិក​នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach បាន​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។  លោក Thomas Bach បាន​ធ្វើការប្តេជ្ញា​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១នេះ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០នៅម៉ោង១០យប់ នៅចំណុចក្រុមទី៦ ភូមិ៣ ក្បែរមន្ទីរពេទ្យគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន៖ ទី១.ឈ្មោះ ... Read More »

ក្រុមយុវជនបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញជាច្រើនរូបចូលរួម។ ដោយឃើញបរិមាណសំរាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសំរាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ... Read More »

មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា

អន្តរជាតិ៖ បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៉ីន នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់ លោកនឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង និងសាធារណមតិនៅក្នុងប្រទេស ... Read More »

សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅថ្ងៃទី២៧ ខែកញ្ញា

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោមក្រោមប្រធានបទ«ទេសចរណ៍ និងការអភិវឌ្ឍជនបទ»-«Tourism and Rural Development» សម្តេចមានប្រសាសន៍ថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ដឹកឈេីប្រភេទ​លេខមួយ​១គ្រឿង​គ្មានច្បាប់អនុញ្ញាត​ចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ខណៈ​ដែលអ្នក​បេីកបររត់គេចខ្លួនបាត់​ ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ។ លោកវរសេនីយ៍ត្រីព្រហ្ម វុទ្ធីបានឱ្យដឹងថា​ ... Read More »

ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តហាយឡេនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករថយន្តបាឡែនចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១ និង ៥៤នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Q-7376 ម្ចាស់ចតនៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាកហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ ... Read More »

ខ្មាន់កាំភ្លើបាញ់ប្រហាបុរសជាជាងកាត់សក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលផ្ទះជាប់គ្នាដកកាំភ្លេីងមកបាញ់ប្រហារ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ​ សុខម៉េងកាត់សក់​ តាមបណ្តោយផ្លូវ២៩១​ ស្ថិតក្នុងសង្កាត់បឹកកក់ទី១​ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះសុខកេន​ ភេទប្រុសអាយុ៣៩ឆ្នាំ​ មុខរបរជាជាងកាត់សក់​ ស្នាក់នៅកន្លែងកើតហេតុខាងលេី។ មានកូនស្រីចំនួន៤នាក់​ ... Read More »

ដំណឹងបឋម! មុននេះបន្តិច លោកស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងជាច្រើននាក់ ជួយប្រជាពលរដ្ឋ សង្ស័យមានរោគសញ្ញាជម្ងឺគ្រុនឈីក

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ និងពិនិត្យស្ថានការណ៍​ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ... Read More »

ជនសង្ស័យប្រុសស្រី៥នាក់ករណីគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

     ខេត្តក្រចេះ៖ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុច សំណាង នាយការិយាល័យបទល្មើសគ្រឿងញៀន បង្ក្រាបបានហើយបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅសាលាដំបូងខេត្ត។ ការបញ្ជូននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៤ និង២០នាទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ ជនសង្ស័យទាំង៥នាក់ដែលបានបញ្ជូននោះមាន៖ ទី១.ឈ្មោះ ... Read More »

ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកដំណើរ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ... Read More »

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក ... Read More »

ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19

អន្តរជាតិ៖ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិន បានរកឃើញត្រីក្លាសេមានផ្ទុកវីរុសកូរ៉ូណា នៅលើកញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ ។ ពេលនេះប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ ។ បើតាមមន្រ្តីការិយាល័យគយចិន បានប្រាប់សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ... Read More »

ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះរថយន្តម៉ាកហាយឡេនឌ័រដើរលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនោះត្រូវបានកម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះធ្វើការបង្ក្រាបឃាត់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីកើតហេតុនៅវេលាម៉ោង៣៖០០ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។  ប្រតិបត្តិការបង្ក្រាបក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តដែលបញ្ជាឱ្យកម្លាំងនគរបាលស្នាក់ការកំពែងសហការជាមួយកម្លាំងអធិការដ្ឋានដេញតាមយ៉ាងប្រកិតទើបស្ទាក់ឃាត់បាននៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សពស្ត្រីពលករដែលរសាត់បាត់ខ្លួនតាមទឹកអូរ ខណៈឆ្លងដែនពីទឹកដីថៃមកខ្មែរ ត្រូវបានរកឃើញហើយ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីស្ត្រីម្នាក់ ក្នុងចំណោមពលករចំនួន១១នាក់ ឆ្លងដែនពីទឹកដីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរត្រូវបានទឹកកួចលិចបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០  ... Read More »

លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ

អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ... Read More »

ភ្នំក្ងោកមាស មានតម្លៃវប្បធម៌(ព្រហ្មញ និងពុទ្ធសាសនាដែលពលរដ្ឋកម្ពុជានៅគោរព) តម្លៃប្រវត្តិសាស្ត្រ(ភ្នំថ្មស/កំបោរ អាយុកាលពាន់ឆ្នាំ)

ខេត្តស្ទឹងត្រែង៖ មានរឿងដំណាលថា មានព្រះពុទ្ធរូបតូចៗ​ចំនួន៦០អង្គ ធ្វើពីស្ពាន់-សំរឹទ្ធត្រូវបានចោរលួច និងប្លន់បានយកទៅលាក់ទុកក្នុងពាងក្នុងល្អាងភ្នំក្ងោកមាស។ នៅឆ្នាំ២០១៧ យុវជន៣រូបរស់នៅក្បែរភ្នំនោះ អាយុប្រមាណ១៧ឆ្នាំ បានចូលទៅក្នុងល្អាងដើម្បីបាញ់សត្វប្រចៀវ ហើយបាន​ប្រទះឃើញ​ពាងដាក់ព្រះពុទ្ធរូបខាងលើ។ ដោយសារ​បារមី និងពន្លឺចែងចាំងចេញពីព្រះពុទ្ធរូបទាំងនោះ ធ្វើឱ្យអ្នកភូមិផ្អើលមកមើល ហើយក៏​បានដឹងដល់អាជ្ញាធរ។ ព្រះពុទ្ធរូបទាំងនោះត្រូវបានគេដឹកយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ ... Read More »

ទ្វីបអាស៊ីមានករណីឆ្លងកូវីដ​-១៩ ជាង​១០លាននាក់ហើយ

តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់វេលាម៉ោង​១២ថ្ងៃទី​២៦ខែកញ្ញា​ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងជាង​ ​៣២,៧៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់​៩៩៣.០០០នាក់​។ ទ្វីបអាស៊ី​ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ​ដោយមានពលរដ្ឋដល់ទៅជាង​១០លាននាក់ហើយឆ្លងកូវីដ​-១៩ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក​ពិភពលោករកឃើញអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ៣១៩.០០០នាក់ ក្នុងនោះមានអាមេរិក ឥណ្ឌា និងប្រេស៊ីលមានចំនួនអ្នកឆ្លងច្រើនជាងគេបង្អស់​។ ... Read More »

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបោះគ្រាប់បែកចូលក្នុងផ្ទះពលរដ្ឋតែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ

ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគប់គ្រាប់បែកចូល បណ្ដាលឲ្យផ្ទុះផ្អើលឆោឡោ តែសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី នៅចំណុចផ្ទះឈ្មោះ ខឹម ហេង ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តដំណើរបេសកកម្មចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា

ខេត្តកំពត៖ នៅរសៀលថ្ងៃដដែល ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក ... Read More »

មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២០នេះ បានចុះផ្សាយថា មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីនបានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេលខាងមុខនេះ និងទទូចដល់ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងប្រទេសចិនឈប់ឈ្លោះគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ ... Read More »

រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ

ខេត្តកណ្តាល៖ ស្ថិតក្នុងស្រុកខ្សាច់កណ្តាលដដែល ចេញពីកម្មវិធីចែកកូនត្រី លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកអភិបាលខេត្តកណ្តាល និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ

ភ្នំពេញ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ (ផ្លូវនេរុហ៍) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីប្រអប់ភ្លើងនៅខាងមុខផ្ទះលេខ១៨៧-១៩៨ យីហោសុីឃាង ... Read More »

រដ្ឋបាលខណ្ឌដូនពេញ “យើងរួមគ្នាដើម្បីទីក្រុងស្អាត និងមានសោភណ្ឌភាពល្អ “

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ  ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០  វេលាម៉ោង ... Read More »

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងបានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់ស្រុក ឃុំ ... Read More »

ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល

អន្តរជាតិ៖ គម្រោងផ្លូវដែកធុនស្រាលមានតម្លៃ ១,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុប្រទេសជប៉ុន ដោយកិច្ចព្រមព្រៀងផ្លូវដែកនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន ក៏ត្រូវប្រធានាធិបតីស្រីលង្កាបច្ចុប្បន្នលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញបញ្ជាឲ្យលុបចោលនូវគម្រោងផ្លូវដែកនេះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីស្រីលង្ការូបនេះ ... Read More »

អបអរសាទរពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងសង្កាត់ទាំង០៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីប្រកាសទទួលស្គាល់យុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងក្រុមការងារយុវជនគណបក្សសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន ... Read More »

អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា​ ពិភពលោកត្រូវការដឹងពីប្រភពនៃ​វីរុសកូវីដ​-១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិ​​ថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ​-១៩​ឲ្យបានច្បាស់លាស់។ តាមការលើកឡើងរបស់​លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ​-១៩​។ លោក​Scott Morrison ​បានបញ្ជាក់ថា វីរុស​កូវីដ​-១៩ បានឆ្លងរាលដាល​ដល់មនុស្សជុំវិញពិភពលោកជាង​៣២លាននាក់ ... Read More »

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់មកពីភ្នំពេញ ​

ខេត្តបាត់ដំបង​៖ ​នៅរសៀលថ្ងៃទី២៥ខែកញ្ញានេះ សមត្ថកិច្ចខេត្តបាត់ដំបងបានស្រាវឃាត់ខ្លួន ចោរប្លន់ម្នាក់ នៅរាជធានីភ្នំពេញដែលរត់មកលាក់ខ្លួន នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបងហើយ ក្រោយ​ឃាត់ខ្លួនបាន សមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់សមត្ថកិច្ចរាជធានីភ្នំពេញភ្លាមៗដែរ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ... Read More »

ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន​ប្រគេន-ជូន​ សញ្ញាបត្រ​ ដល់សមណនិស្សិត-និស្សិត

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីប្រោសព្រះរាជទាន​ប្រគេន-ជូន​ សញ្ញាបត្រ​ ថ្នាក់បរិញ្ញាបត្រ​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដល់សមណនិស្សិត-និស្សិត​ ចំនួន៨១៥ អង្គ/រូប​ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU)​ ... Read More »