ព័ត៌មានទាន់ហេតុការណ៍៖
'

ក្លិបបិសាចក្រហមរៀបចំការដេញថ្លៃ៧០លានអឺរ៉ូសម្រាប់ខ្សែការពារKounde

ប្រភពពីសារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១ កុម្ភៈថា ក្រុម Manchester City ធ្លាប់ដេញថ្លៃ៥៥លានអឺរ៉ូសម្រាប់ Jules Koundeកាលពីរដូវក្តៅមុនដែលត្រូវបានច្រានចោលដោយ Sevilla ហើយឥឡូវនេះគូប្រជែងរបស់ពួកគេគឺ Manchester United ត្រូវបានគេរាយការណ៍ថា ... Read More »

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងក្មេងស្រីម្នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលឱ្យដឹងថា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេងPTT ក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿង (មិនទាន់ស្គាល់ម៉ាក) ... Read More »

លីវ ជីលី ចង់បានការលើកទឹកចិត្តពីអ្នកគាំទ្រក្រោយគ្រងមកុដជំនួសសេង រដ្ឋា

ភ្នំពេញ៖ ពិធីផ្ទេរតំណែងយ៉ាងតក់ក្រហល់មួយត្រូវបានរៀបចំធ្វើឡើងក្រោយបញ្ចប់រឿងចម្រូងចម្រាសរវាងអតីតកញ្ញាឯក សេង រដ្ឋា និងក្រុមហ៊ុនផលិតកម្មវិធី ។ ម្ចាស់មកុដកញ្ញាឯក Miss Grand 2020 ត្រូវបានផ្ទេរទៅឲ្យកញ្ញាឯករងលំដាប់ទី២កញ្ញា លីវ ជីលី ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ។គេដឹងដែរថាការចេញទៅប្រកួតក្នុងកម្មវិធីMiss ... Read More »

ស្ត្រីចំណាស់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូម្ខាងទៀតបុកស្លាប់និងរងរបួសនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយខាងទៀតជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅលើផ្លូវជាតិលេខ១ត្រង់ចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ស្ត្រីចំណាស់ដែលខ្វះការប្រុងប្រយ័ត្នមានឈ្មោះ មាស សាមី អាយុ៥៧ឆ្នាំ រស់នៅភូមិឃ្មត់ ... Read More »

បុរសម្នាក់ជិះម៉ូតូមិនគោរពភ្លេីងស្តុប​ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ​បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក​និងមិនគោរពភ្លេីងស្តុបបានជ្រុលទៅបុករថយន្តតាកូម៉ា​ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១​ និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្តុបបូកគោ​តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ... Read More »

ឆាបឆេះសំរាមនិងកម្ទេចឈេីក្រោមផ្ទះ ផ្អេីលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេល

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំរាម និងគំនរឈេីនៅក្រោមផ្ទះដែលបង្កឲ្យមានផ្សែងហុយឡេីងខ្មួលខ្មាញ់​ពាសពេញផ្លូវនិងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​រស់នៅក្បែរ​ខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគម៍បាញ់ពន្លត់ទាន់ពេល ។ ​    ហេតុការណ៍អគ្គីភ័យនេះ​ បានកេីតឡេីងកាលពីវេលាម៉ោង ១១​ និង០០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្រុមទី១ ... Read More »

ជិះម៉ូតូឌុបគ្នាត្រឡប់មកពីហូបការខាងប្រុសទប់តណ្ហាមិនបានចាប់រំលោភបានសម្រេច លុះបាន៣ថ្ងៃក្រោយមកខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់បានបើកម៉ូតូឌុបនារីម្នាក់ទៅហូបការជាមួយ លុះត្រឡប់មកវិញ ខណៈដល់ទីស្ងាត់ទប់នឹងតណ្ហាពុះកញ្ជ្រោលរបស់ខ្លួនមិនបាន ក៏ចាប់នារីដែលខ្លួនឌុបនោះរំលោភរហូតបានសម្រេច។ លុះ៣ថ្ងៃក្រោយមកក៏ត្រូវបានឪពុកម្ដាយខាងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយុវជននោះតែម្ដង។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង៤៥នាទីនៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ... Read More »

បុរសម្នាក់ត្រូវថ្មម៉ាបសង្កត់រហូតដល់ស្លាប់ ក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង​នៅខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករបម្រើការងារក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ខណៈពេលកំពុងតែធ្វើការ​ស្រាប់តែថ្មម៉ាបដួលសង្កត់ពីលើរហូតដល់ស្លាប់ភ្លាមមួយរំពច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ យឹម បូណា ... Read More »

មេបញ្ជាការយោធភូមិភាគទី១ ដឹកនាំប្រតិភូចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី នៅទិសព្រំដែន កម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ រួមនិងនាយទាហានជាន់ខ្ពស់មួយចំនួន ក្នុងទីបញ្ជាការយោធភូមិភាគទី១ បានចុះសំណេះសួរសុខទុក្ខ បងប្អូនកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅទិសព្រំដែន កម្ពុជា-ឡាវ ... Read More »

ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាក់ត្រជាក់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាក់ត្រជាក់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ... Read More »

មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០១នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា,មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០១នាក់​ ។ មានករណីជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺជា៖ ... Read More »

«ខួប ៨ឆ្នាំ ព្រះរាជពិធីចេញព្រះមេរុ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ»

ភ្នំពេញ៖ នាវេលាថ្ងៃទី១ ខែកុម្ភៈ កាលពី ៨ឆ្នាំមុន​ ព្រះ​រាជា​ណាចក្រ​កម្ពុជា​ មានព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយដ៏ធំមួយ គឺព្រះរាជពិធីចេញព្រះមេរុ (​ថ្វាយ​ព្រះ​ភ្លើង)​ នៃព្រះករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ ... Read More »

ណាហ្គាវើលដ៍ ទទួលស្វាគមន៍ឆ្នាំឆ្លូវនាំលាភសំណាងជាមួយការផ្តល់ជូនដ៏អស្ចារ្យ

ភ្នំពេញ៖ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​ ណាហ្គាវើលដ៍ នឹងស្វាគមន៍អតិថិជនទាំងអស់ក្នុងឱកាសឆ្នាំថ្មីឆ្នាំឆ្លូវនាំលាភសំណាងជាមួយនឹងការផ្តល់ជូនដ៏សម្បូរបែប ដូចជា៖ ម្ហូបចិនសុភមង្គល នំចិននាំលាភ ការតុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យពីឥឡូវនេះរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។ អតិថិជនទាំងអស់ នឹងទទួលបានតុក្កតារូបកូនគោដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលចំណាយ $៨៨ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ ... Read More »

បាតុកម្មទ្រង់ទ្រាយធំគាំទ្រ លោកស្រីអង់សាន ស៊ូជី នៅទីក្រុងបាងកក ប្រទេសថៃ

នៅល្ងាចថ្ងៃទី​១ខែកុម្ភៈនៅមុខស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំង​ការចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី ពីសំណាក់យោធា​។ ពលរដ្ឋមីយ៉ាន់ម៉ា រាប់សិបពាន់នាក់បានរស់នៅនិងធ្វើការក្នុងប្រទេសថៃ បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ ។ ក្រុមបាតុករអំពាវនាវឲ្យកម្លាំងយោធាដោះលែងលោកស្រី ស៊ូជី និងមន្ត្រីរដ្ឋាភិបាលដែលបានចាប់ខ្លួន ។ ថៃគឺជាប្រទេសដែលមានពលរដ្ឋមីយ៉ាន់ម៉ារស់នៅជាង១លាននាក់ ... Read More »

ការធ្វើបាតុកម្មពីសំណាក់កសិករឥណ្ឌាមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ

នៅថ្ងៃទី​១ខែកុម្ភៈនេះ​ កសិករឥណ្ឌានៅតែ​បន្តធ្វើបាតុកម្ម ហើយកម្លាំងសន្តិសុខឥណ្ឌាបានដាក់បន្លាលួស នៅតាមច្រកផ្លូវចូលក្នុងរដ្ឋធានីញូវដេលី ។ សកម្មភាពខាងលើ​កើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ត្រៀម​ថ្លែងសុន្ទរកថា​ស្តីពី​មូលនិធីប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌា​​នៅមុខរដ្ឋសភា ។ នៅពេលនេះ សេវាកម្មទំនាក់ទំនងនៅជាយក្រុងត្រូវបានកាត់ផ្តាច់​​ក្នុងតំបន់ដែលមានបាតុកម្មហិង្សា​ ។ កម្លាំងសន្តិសុខឥណ្ឌា បានបង្កើនសកម្មភាពការពារនៅជុំវិញវិមានរដ្ឋសភា ​និងការិយាល័យរដ្ឋាភិបាល នៅកណ្តាលទីក្រុង ។ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល មីយ៉ាន់ម៉ា លាលែងចេញពីតំណែង ក្រោយរដ្ឋប្រហារ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ាលោក​ Myint Htwe បានលាលែងចេញពីតំណែង ក្រោយកម្លាំងទាហានធ្វើរដ្ឋប្រហារ​។ ជាមួយនេះលោកក៏បានអំពាវនាវដល់មន្ត្រីក្រោមឱវាទបន្តបម្រើដល់ប្រជាពលរដ្ឋក្នុងពេលការឆ្លងរាលដាលកូវីដ-១៩ កំពុងតែកើនឡើងខ្ពស់។ បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា បានផ្សាយថា កម្លាំងទាហានបានកាន់អំណាចដឹកនាំប្រទេស ហើយប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក រយៈពេល​១ឆ្នាំ។ កន្លងមក លោកស្រីអង់សាន ស៊ូជី ... Read More »

ករណី”ផិតក្បត់” តុលាការខេត្តសៀមរាប​ ផ្តន្ទាទោស​ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា រយៈពេល៦ខែ​ តែទោសនេះ​ ត្រូវព្យួរ, ស្តាយកិត្តិយស មុខតំណែង !

ខេត្តសៀមរាប៖ វក់នឹងស្នេហ៍ភ្លើតភ្លើន ភ្លក់ម្ហូបក្រៅផ្ទះ ដល់ថ្នាក់ឈ្លក់ក្បត់ភរិយា ទីបំផុត ! តុលាការខេត្តសៀមរាប​ នាល្ងាចថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នេះ​ បានប្រកាសសាលក្រមផ្តន្ទាទោស​ លោក ហៀក ចាន់លាង ... Read More »

អីក៏យង់ឃ្នងម៉្លេះ!! ជនសង្ស័យម្នាក់វាយនិងដុតអតីតយុទ្ធជនម្នាក់រងរបួសធ្ងន់ក្រោយមកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ  បានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះម្នាក់ជាអតីតយុទ្ធជនបណ្តាលឱ្យរងរបួសធ្ងន់នៅចំណុចផ្លូវលេខ៥០២ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ រួចហើយយកម៉ូតូមកអូសជនរងគ្រោះទៅទម្លាក់ចូលក្នុងទឹកស្រះ។ តែក្រោយមកជនរងគ្រោះត្រូវជនសង្ស័យទាញចេញពីទឹកស្រះហើយអូសយកទៅដាក់លើគំនរអុសដើម្បីចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញទាន់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២១ ក៏ទាញចេញពីកន្លែងឆេះ ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ស្នើឱ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របអាចធ្វើបានដើម្បីស្តារសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ ថ្លែងបើកកម្មវិធីដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនការស្តារឡើង វិញក្រោយការប៉ះពាល់ដោយជំងឺកូវីដ១៩ លើសេវាកម្ម និងសុខុមាលភាពរបស់ជនមានពិការភាពនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ... Read More »

រថយន្តកែច្នៃមួយគ្រឿងដឹកឈើគ្រឿងផ្ទះមិនមានច្បាប់អនុញ្ញាតត្រូវកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាប

ខេត្តមណ្ឌលគិរី ៖ រថយន្តកែច្នៃមួយគ្រឿងដឹកឈើអារគ្រឿងផ្ទះរកស៊ីដុះស្លែជាយូរយារណាស់មកហើយ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ដូច្នេះហើយទើបថ្ងៃនេះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តទ្រាំមិនបានក៏ធ្វើការបង្ក្រាបតែម្តង ដោយរឹបអូសយកទៅរក្សាទុកនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។  ការបង្ក្រាបនេះមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិពូត្រុំថ្មី សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរមនា និងអង្គការអភិរក្សធនធានធម្មជាតិប្រចាំខេត្តមណ្ឌលគិរីផងដែរ។  តាមប្រភពបានឱ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានរឹបអូសរថយន្តកែច្នៃដឹកឈើអារប្រភេទគ្រឿងផ្ទះយកទៅរក្សាទុកនិងធ្វើការវាស់វែងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ពោធដាក់ឱ្យប្រើប្រាស់ទីលានហ្វឹកហាត់ចម្រុះនិងការសម្ដែងលំហាត់នៅថ្លុកតាសេក

ខេត្តកំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ចំណងមិត្តភាព មិត្តភាពកម្ពុជា-ចិន បានបង្ហាញពិភពលោកនូវមិត្តភាពពិត រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងប្រែក្លាយជាកេរ្តិរ៍តំណែលមួយនៃការកសាងសហគមន៍មួយ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ កំពុងដឹកនាំក្រុមការងារអនុវត្តយ៉ាងសកម្មលេីខេត្តគោលដៅទាំង ១៧

     ភ្នំពេញ៖ ដោយទទួលបានការចាត់តាំង ដ៏ខ្ពង់ខ្ពស់ ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចាន់ ... Read More »

គម្រោងបង្កើតពានរង្វាន់ Super League នឹងដំណើរការទៅមុខទោះបីជាមានមតិប្រឆាំងក៏ដោយ

គម្រោងពានរង្វាន់លីកកំពូលអឺរ៉ុប (European Super League) នៅតែដំណើរការដដែល ខណៈកិច្ចពិភាក្សានៅតែបន្តទោះបីជាមានការគំរាមកំហែងពីសំណាក់ប្រធាន FIFA លោក Gianni Infantino ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចូលរួមក្នុងលីករៀងៗខ្លួន UEFA និងសមាគមក្លិបអឺរ៉ុប។ សារព័ត៌មាន MARCA ... Read More »

Judd Trump បានផ្តួល Jack Lisowski ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Masters

កីឡាករស្នូកឃើលេខ១ពិភពលោក Judd Trump បានឈ្នះព្រឹត្តិការណ៍ទី៤របស់គាត់នៃរដូវកាលនេះ ខណៈដែលគាត់បានយកឈ្នះលើកីឡាករ Jack Lisowski ក្នុងលទ្ធផល៩សិតទល់២សិត ក្នុងវគ្គផ្តាច់ព្រ័ត្រ German Masters ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច ហើយ តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតក្នុងភូមិកណ្តាល ... Read More »

បែកធ្លាយរឿង! អាណាព្យាបាលសិស្សថា៖ គ្រូបង្រៀននៅសាលាសន្ធរម៉ុក តម្រូវឲ្យសិស្សបង់លុយ១ខែ ៦ម៉ឺន​ ជាថ្លៃដឹងគុណគ្រូ តើជាការពិតឬអត់?

    ភ្នំពេញ៖​ បើយោងតាមម្ចាស់គណនីឈ្មោះ Bunthoeun Ev កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក​ ដោយបានលើកឡើងថាកូនរបស់គាត់ត្រូវបានគ្រូតម្រូវឲ្យបង់លុយមួយខែ ៦០០០០រៀល ជាថ្លៃដឹងគុណគ្រូ និងត្រូវគេបណ្តេញចេញពីថ្នាក់ដោយសារមិនរៀនគួរថែមទៀតផង។ ម្ចាស់គណនីដដែលបន្តថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ... Read More »

លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មានអណ្តូងទី១ ... Read More »

ខេត្តក្រុងចំនួន​១៩នៅវៀតណាមឲ្យសិស្សសម្រាក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចំពោះការឆ្លងរាលដាលកូវីដ​-១៩ដែលកំពុងកើនឡើងខ្ពស់នោះ ខេត្តក្រុងជាច្រើនក្នុងប្រទេសវៀតណាម បានសម្រេចឲ្យសិស្សសាលាឈប់សម្រាក ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី ។ នៅថ្ងៃត្រង់ថ្ងៃទី ១ខែកុម្ភៈ ខេត្តក្រុងចំនួន​១៩ ​បានប្រកាសឲ្យសិស្សឈប់សម្រាក​ក្រោយពេលមានសិស្សសាលាជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ។ ចាប់ពីថ្ងៃទី​១ខែកុម្ភៈ ទីក្រុងហូជីមិញ បានចេញសេក្តីប្រកាសឲ្យសិស្សឈប់សម្រាកចាប់ពីថ្ងៃទី​២ខែកុម្ភៈតទៅ។ ប៉ុន្តែ ... Read More »

រថយន្ត​មួយ​គ្រឿងម៉ាក Ford Ranger ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3676​ ដឹក​បំពង់​ទុយោ​ទឹកមិនខ្វល់ពីអ្នកដទៃ​ ត្រូវអ្នកលេងបណ្ដាញសង្គមបង្ហោះរិះគន់ផ្អេីលពេញហ្វេសប៊ុក

     ភ្នំពេញ៖ បន្ទាប់ពីរថយន្ត​ម៉ាក Ford Ranger មួយគ្រឿង​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3676 នៅ​ព្រឹក​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កំពុងធ្វើ​ដំណើរ​លើ​មហាវិថី​សហ​ព័ទ្ធ​រុ​ស្ស៊ី មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភប្រចាំឆមាសដល់ប្អូនៗកុមារកំព្រាចំនួន១៥០ មកពីបណ្តារាជធានី-ខេត្ត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភប្រចាំឆមាសដល់ប្អូនៗកុមារកំព្រាចំនួន១៥០ មកពីបណ្តារាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅផ្ទះកុមារអេមីរ៉ាតសម្រាប់កុមារកំព្រា នាសង្កាត់ព្រែកប្រា ... Read More »