ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមការងារទី៤ នៃ គ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ ... Read More »

មហាជនកាន់តែភ្លឺភ្នែកក្រោយពីពេជ្រ សោភា ទម្លាយរឿងអ្នកលក់​អន​ឡាញ សម្ញែង​ទ្រព្យសម្បត្តិ

ភ្នំពេញ៖ បំណងល្អ​ពី​អ្នកលក់​ខ្ចៅ​! ពេជ្រ សោភា ប្រាប់​ឲ្យ​ប្រយ័ត្ន​ចាញ់បោក​អ្នក​អន​ឡាញ (​មេ​ធំ​) ដែល​សម្ញែង​ទ្រព្យសម្បត្តិ ដើម្បី​អូសទាញ​តំណាង​ចែកចាយ​លក់ដាច់​ខ្លាំង តែ​ចុងក្រោយ​គឺថាជាការសម្តែង។ ការទម្លាយរឿងរ៉ាវរសើបនេះក្រោយពីក្នុងបណ្តាញសង្គមបច្ចុប្បន្នកំពុងតែមានការចាប់អារម្មណ៍លើកអ្នកលក់អនឡាញសម្ញែងទ្រព្យហូរហៀរដែលបង្កប់ដោយភាពមិនប្រក្រតី។ ​ថ្មីៗនេះអ្នកលក់​ផលិតផល​អន​ឡាញ ជាច្រើន បានចេញ​មុខជាបន្ត បន្ទាប់ក្រោយពី​ពួកគាត់​បានក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ការចាញ់បោក​មេ​ធំ (​អ្នកផ្គត់ផ្គង់​ស្តុក​ផ្តាច់មុខ​) ... Read More »

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែសីហា ឆ្នាំ២០២០ ។ ... Read More »

បោះឆ្នោតអាមេរិក ៖ លោក ចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់ទាំងថវិកា

អន្តរជាតិ៖ នៅថ្ងៃទី​១២ ខែសីហា បេក្ខភាពប្រធានាធិបតី​អាមេរិក មកពីគណបក្សប្រជាធិបតេយ្យ​លោកJoe Biden និង ដៃគូ​ក្នុងការឃោសនាបោះឆ្នោត​ គឺសមាជិកព្រឹទ្ធសភា​លោកស្រី Kamala Harris ដែលលោកបៃឌិនជ្រើសរើស​ធ្វើជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោត​ឆ្នាំ​២០២០។ លោក បៃឌិន បញ្ជាក់ថា ការជ្រើសរើសលោកស្រី ... Read More »

ណាណៃនិងKavin ថាមានអារម្មណ៍ល្អនឹងគ្នាក្រោយសម្តែងបទ“បាត់បងគ្មានហេតុផល” រួមគ្នា

   ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Zone កញ្ញា ណាណៃ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនហើយគឺបទ “បាត់បងគ្មានហេតុផល”។ បញ្ចេញជាMVភ្លាមបទចម្រៀងនេះទទួលបានការចាប់អារម្មណ៍ច្រើនខណៈការសម្តែងរួមគ្នាលើកដំបូងជាមួយលោក Kavin ហាក់ស៊ីចង្វាក់គ្នាខ្លាំងរហូតពួកគេបង្ហាញអារម្មណ៍ល្អរៀងខ្លួនក្រោយបានឃើញស្នាដៃមួយនេះចេញជារូបរាង។ ស្នាដៃបទចម្រៀងថ្មីអមដោយMVដ៏ទាក់ទាញរបស់កញ្ញា ណាណៃ ទទួលបានការចូលទស្សនារាប់សែនដងហើយក្រោយពីបញ្ចេញមិនបានប៉ុន្មានថ្ងៃផង។ អ្វីដែលទទួលបានការពេញចិត្តក្រៅពីទឹកដមសំនៀង ... Read More »

រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០ ។ នេះបើយោងតាម លិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ ... Read More »

ទីបំផុត..! សម្ដេច ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងផ្ទេរភារកិច្ចស្នងការរងម្នាក់មកនាយកដ្ឋានបុគ្គលិក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។ ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ស្នើនាយកក្រុមហ៊ុនកោះពស់បើកចរាចរណ៍ជាសាធារណៈស្ពានកោះពស់ឡើងវិញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោកនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ិនវេសមិន គ្រុប អិលធីឌី ស្តីពីការបើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនលោកនាយក ... Read More »

នៅសប្តាហ៍ក្រោយនេះ! កូរ៉េខាងត្បូង ត្រៀមកាត់បន្ថយការធ្វើសមយុទ្ធនិម្មិត ជាមួយសហរដ្ឋអាមេរិក

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារកាសែត Chosun Ilbo របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃពុធថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០​ថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមត្រៀមសម្រាប់ការធ្វើសមយុទ្ធរដូវក្តៅរួមគ្នា ជាមួយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតួចមួយប៉ុណ្ណោះ ដោយសារតែមេរោគកូរ៉ូណាវីរុស កំពុងរាលត្បាតទូទាំងពិភពលោក។ យោងតាមការរាយការណ៍ដដែល បានឲ្យដឹងទៀតថា សមយុទ្ធនេះ ... Read More »

លោក ម៉ម ប៊ុនហេង ៖ អ្នកប្រើប្រាស់ Facebook បញ្ឈប់ការចែករំលែករឿងចាស់ពាក់ព័ន្ធនឹងកូវីដ-១៩ ដែលធ្វើឲ្យមានការភាន់ច្រឡំ

ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បញ្ឈប់ការចែករំលែកនូវព័ត៌មានចាស់ៗពាក់ព័ន្ធនឹងកូវីដ-១៩ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ ប្រតិកម្មរបស់ ក្រសួងសុខាភិបាល ... Read More »

វ៉ាក់សាំង Sputnik V ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ីមានតម្លៃប៉ុន្មាន?

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន​ បានប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោក ហើយវ៉ាក់សាំងនោះ មានឈ្មោះថា Sputnik V ដែលនៅពេលនេះមានប្រទេសចំនួន​២០ ហើយបានបញ្ជាទិញវ៉ាក់សាំងរបស់រុស្សុី តើវ៉ាក់សាំងនោះមានតម្លៃប៉ុន្មាន? បណ្តាញទូរទស្សន៍Rossya 24 របស់រុស្ស៊ីកាលពីយប់ថ្ងៃទី​១២ខែសីហា បានផ្សាយថា​ ប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន R-Pharm ... Read More »

បញ្ជូននារីម្នាក់ទៅតុលាការ ក្រោយឆបោកប្រជាពលរដ្ឋទិញតាមអនឡាញជាល្បិចបោកប្រាស់មួយស្នៀតទៀត

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញមុខនារីម្នាក់ ដែលជាជនឆបោកប្រជាពលរដ្ឋ ចូលចិត្តទិញទំនិញតាមអនឡាញ ក្រោយសាកសួរចប់នីតិវិធី រួចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ បើយោងតាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

សូមបញ្ជាក់ថា ៨០% នៃទំនិញកម្ពុជានៅតែទទួលបានការអនុគ្រោះពីសហភាពអឺរ៉ុប

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន AKP គិតត្រឹមថ្ងៃនេះថ្ងៃទី ១២ ខែសីហា ផលិតផលនាំចេញធម្មតាមួយចំនួនរបស់កម្ពុជាដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវស្ថិតនៅក្រោមពន្ធគយរបស់សហភាពអឺរ៉ុប ប៉ុន្តែសហភាពអ៊ឺរ៉ុបបានបញ្ជាក់ច្បាស់ថា ផលិតផលកម្ពុជាភាគច្រើននៅតែទទួលបានការអនុគ្រោះក្នុងទីផ្សារអឺរ៉ុប។ សេចក្តីប្រកាសព័ត៌មាន AKP បានលើកឡើងថា៖ ... Read More »

អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន ៤ថ្ងៃ នៅតាមតំបន់ក្នុងរាជធានីផ្នំពេញ ចាប់ពីថ្ងៃ១៣ដល់ថ្ងៃទី១៦ ខែសីហា

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា (EDC ) បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ។ នៅក្នុងសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ... Read More »

កម្ពុជាកំពុងសិក្សា ពីលទ្ធភាពនាំចេញ ត្រី ប្រា និងទីឡាបព្យា ទៅជប៉ុន និងចិន ចន្លោះ ៥០ទៅ១០០តោន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្នើចិន នូវលទ្ធភាពនាំចេញ ត្រីទីឡាបព្យា និងកន្ធាយដើម្បី នាំចេញទៅ ចិន ។ លោក ថាយ សុមុនី ប្រធាន ... Read More »

ឃេីញទ្វារផ្ទះចំហចូលលួចទ្រព្យសម្បត្តិខណះកំពុងជញ្ជូនចេញម្ចាស់ឃេីញទាន់ចាប់ជាប់

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូដេីរមេីលក្នុងមូលដ្ឋានខណះឃេីញផ្ទះប្រជាពលរដ្ឋបេីកទ្វារចំហឱកាសល្អក៏ចូលលួចទ្រព្យសម្បត្តិជញ្ជូនចេញស្រាប់តែម្ចាស់ក្រឡេកឃេីញចាប់ជាប់ប្រគល់ជូននគរបាល​ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០​ នៅផ្លូវច្រកចូលផ្សារតាំងកសាង​ ភូមិក្បាលដំរី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះរេត​ សារាជ​ ភេទប្រុសអាយុ២៦​ ឆ្នាំ​ មុខរបរកម្មករសំណង់​ មានស្រុកកំណេីតនៅភូមិកំបូល​ ... Read More »

មេដឹកនាំវៀតណាម ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ វា​គឺជា​ពេល​ដ៏​សំខាន់បំផុត​សម្រាប់​វៀតណាម ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បានលើកឡើង​នៅ​ថ្ងៃទី​១២ ខែសីហាម្សិលមិញនេះថា ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខនេះ វា​គឺជា​ពេល​ដ៏​សំខាន់បំផុត​សម្រាប់​វៀតណាម ដើម្បីទប់ស្កាត់ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19 ​កំពុងតែ​រាតត្បាត​ខ្លាំងនៅក្នុង​ប្រទេស។​ ​អាជ្ញាធរ​សុខាភិបាល​វៀតណាម​ បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃទី​១២ ខែសីហាថា ... Read More »

គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ អំឡុងឈប់សម្រាក០៥ថ្ងៃ ខាងមុខ រដ្ឋមន្រ្តីសុខាភិបាល ប្រាប់ឱ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់សង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ៖ អាជ្ញាធររាជធានី-ខេត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញលិខិតមួយ ... Read More »

ក្នុងអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខាងមុខនេះ ប្រជាពលរដ្ឋ នាំគ្នាសម្រុកកក់បន្ទប់ស្នាក់នៅតាមបណ្ដាខេត្ត ក្នុងតំបន់ទេសចរ

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខាងមុខ គិតមកដល់ពេលនេះការកក់បន្ទប់ស្នាក់ទូទាំងប្រទេសនៅតាមសណ្ឋាគារ រីស៊ត និងផ្ទះសំណាក់ កើនឡើងដល់ប្រមាណ៨០ភាគរយហើយ។ លោក តុប សុភ័ក មន្រ្តីអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះថា ... Read More »

ផូស៊ីល​ត្រី ជា​សំណាក​ត្រី​ដែល​បានកប់​ក្នុង​ដីហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម

ខេត្តបន្ទាយមានជ័យ៖ ​ផូស៊ីល​ត្រី​ ជា​សំណាក​ត្រី​ដែល​បានកប់​ក្នុង​ដីហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម​។​ ផូស៊ីល​ត្រី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ លឹម​ វណ្ណ​ច័ន្ទ​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គនាយកដ្ឋាន​​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​​នៅ​ឆ្នាំ​២០១៩​ នៅភ្នំ​ស្វាយ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​  បច្ចុប្បន្ន​ភ្នំ​ស្វាយ​បាន​ក្លាយ​ជា​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​ភ្នំ​ស្វាយ​។​ សំណាក​ត្រី​នេះសល់​​ផ្នែក​ខាង​ក្បាល​ មាន​ភ្នែក​ និង​ព្រុយ ... Read More »

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១៥ អាណត្តិទី៣

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំ លោក លោកស្រី អភិបាលរងខេត្ត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៥ អាណត្តិទី៣ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ៣៦៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវករលក់ដូរ ផ្សារក្រមួន ឬតាមបណ្ដាមហាវិថីនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យរំលោភលើចិញ្ចើមផ្លវលើសពី១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ សោភណភាពទីក្រុង និងរក្សាទុកចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង និងជនពិការភាពធ្វើដំណើរ។ ប្រតិបតិ្តការចុះរៀបចំសណ្តាប់ធ្នាប់នេះ ធ្វើឡើងនៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តយន្តការច្រកចេញ-ចូលតែមួយឱ្យបានលឿននៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈឱ្យនៅជិតផ្ទះពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់រៀបចំអនុវត្តយន្តការច្រកចេញ-ចូលតែមួយឱ្យបានលឿននៅថ្នាក់សង្កាត់ ដើម្បីបង្ខិតសេវាសាធារណៈឱ្យនៅជិតផ្ទះប្រជាពលរដ្ឋ ស្របតាម គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ លោកឃួង ស្រេង បានបញ្ជាក់បែបនេះនៅក្នុង ... Read More »

អគ្គនាយកដ្ឋានកាំកុងត្រូល ប្រែឈ្មោះថ្មីទៅជា ក.ប.ប

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែឈានមុខ ក្រសួងពាណិជ្ជកម្ម បានសម្ពោធផ្លាកឈ្មោះថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប ដែលអតីតជាអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ កាំកុងត្រូល។ នៅក្នុងពិធីសម្ពោធ ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរេីរបងដេីម្បីស្ថាបនាពង្រីកផ្លូវបេតុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយអភិបាលរងខណ្ឌពោធិ៍សែនជ័យបានចុះរុះរើរបងដើម្បីពង្រីកផ្លូវមួយខ្សែ និងស្ថាបនាជាផ្លូវបេតុងនាពេលខាងមុខនេះ​ ដែលស្ថិតនៅជាប់រោងចក្រឥណ្ឌា ក្នុងភូមិព្រៃទា១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ... Read More »

សម្ដេចក្រឡាហោម ស ខេង ព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀនចូលដល់សហគមន៍ ខណៈជំងឺកូវីដ-១៩ មិនទាន់ចូលដល់សហគមន៍ឡើយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ មានការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន បានចូលដល់ក្នុងសហគមន៍ ហើយជំងឺកូវីដ-១៩ មិនទាន់រីករាលដាលដល់សហគមន៍ឡើយ ដូច្នេះ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន ... Read More »

ប្រធានសាលាដំបូងខេត្តកំពត ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះ

ខេត្តកំពត៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូង លោក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការសាងសង់រូបសួនសមិទ្ធផលការពារជាតិ នៅវិមានអនុស្សាវរីយ៍ឈ្នះ=ឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់សួនសមិទ្ធផលការពារជាតិរបស់កងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតនៅបរិវេណវិមានអនុស្សាវរីយ៍ឈ្នះ=ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍ពី ឧត្ដមសេនីយ៍ឯក មាស ... Read More »

រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក អះអាងថា៖ បើ COVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ឬ​តៃវ៉ាន់​មុនគេ​នោះ អ្វីៗ​ត្រូវ​ចប់

អន្តរជាតិ៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ពី​ទឹកដី​កោះតៃវ៉ាន់ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិកលោក Alex Azar បាន​វាយប្រហារ​ការឆ្លើយតប​របស់​ចិន​ទៅនឹង​ជំងឺ COVID-19 ។ ដោយលោក អះអាងថា បើCOVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ... Read More »