ព័ត៌មានទាន់ហេតុការណ៍៖
'

នៅក្មេងសោះហ៊ានដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋ​ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបាន២នាក់

ភ្នំពេញ ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅចំណុចក្បែររង្វង់មូលកួរស្រូវក្នុងភូមិកណ្ដាល​ សង្កាត់រលួស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។  ​     ... Read More »

បាតុកម្មនៅឆ្នាំ២០២១ខាងមុខនេះ! មេដឹកនាំបាតុករថៃ អះអាងថា៖ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម

អន្តរជាតិ៖ មេដឹកនាំបាតុករថៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា៖ បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ហើយនេះគឺជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។ បើតាមលោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ ថា៖ ... Read More »

តារាចម្រៀងកម្សត់ រ៉ន ចាន់ឌីន ក្លាយជាតារាចម្រៀងផ្លូវការនៅផលិតកម្មហង្សមាសហើយ

    ភ្នំពេញ៖ កុមារី រ៉ន ចាន់ឌីន ដែលទស្សនិកជនជាច្រើនដឹងអំពីប្រវត្តិតស៊ូក្នុងជីវិតដ៏កម្សត់នោះ បានឱកាសច្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយក្រោយពីតស៊ូក្នុងការងារសិល្បៈជាច្រើនឆ្នាំរួមជាមួយម្តាយនិងប្អូនស្រី។ ពេលនេះបទថ្មីរបស់នាងត្រូវបានបញ្ចេញហើយកាលពីថ្មីៗនេះគឺបទ”ស្រុកស្រែខែវស្សា” ដែលជាបទមនោសញ្ចេតនាស៊ីជម្រៅ និងទទួលបានការសរសើរច្រើនពីទស្សនិកជន។ ​រ៉ន ចាន់ឌីន ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី The ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ អគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នា ព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ... Read More »

ទីក្រុងសេអ៊ូល អំឡុង​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ ហាមមនុស្សជួបជុំគ្នាចាប់ពី​៥​នាក់​ឡើង​ទៅ

អន្តរជាតិ៖ ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​រកឃើញ​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ខ្ពស់បំផុត​របស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូជាមួយនឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅតែ​ខ្ពស់​ដដែល​នោះ។ រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ បានដាក់​ចេញ​បម្រាម​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង​ទៀតអំឡុងពេល​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​។ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថាខណៈ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បដិសេធ​ចេញ​បញ្ជា​ឲ្យ​បិទ​ប្រទេស​ដូច​ដែលមាន​នៅតាម​ប្រទេស​ខ្លះ អាជ្ញាធរ​ក្រុង ... Read More »

នគរបាលបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់ម្ចាស់បំណុលទៅតុលាការដេីម្បីចាត់ការតាមនីតិវីធីច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ (ជនដៃដល់ និងម្ចាស់កាំភ្លើង) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី បាញ់សម្លាប់បុរសម្នាក់ជាម្ចាស់បំណុល នៅក្នុងខណ្ឌកំបូល ... Read More »

កូនកម្លោះ-ក្រមុំមួយគូ នៅម៉ាឡេស៊ីរៀបអាពាហ៍ពិពាហ៍សម័យកូវីដ ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត

អន្តរជាតិ៖ កូនកម្លោះ–ក្រមុំមួយគូ នៅម៉ាឡេស៊ី បានបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍ក្នុងសម័យវិបត្តិជំងឺឆ្លងរាតត្បាតសកលកូវីដ–១៩ បានឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត។ នេះគឺជាវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ–១៩ ហើយពួកគេបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ ពិធីនេះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។ ជាក់ស្តែងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ... Read More »

របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថាបនាលេចចេញជារបងថ្មជិតរួចរាល់១០០% ហើយ

ភ្នំពេញ៖ របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រចាប់ពីការាសសាំងតូតាល់ ជិតស្តុបBKC (កាណាឌីយ៉ា) រហូតដល់ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្មជាច្រើនរយម៉ែត្រហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានរៀបការ៉ូឡាចាប់ពីការាសសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) រួចរាល់។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការាសសាំងតូតាល់ ... Read More »

Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥

តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធ ... Read More »

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​ចាក់វ៉ាក់សាំងកូវីដ​-១៩​ហើយ

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​នៅថ្ងៃទី​២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី​២២ខែធ្នូ ម៉ោងនៅកម្ពុជា)​ បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ​ហើយការចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិក នាំគ្នាទៅចាក់វ៉ាក់សាំង​។ តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា នឹងផ្តល់អាទិភាពនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩ ​​ក្រោយការចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ។ លោកបៃឌិន​មានអាយុ ... Read More »

កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។ អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី

ភ្នំពេញ៖ បើយោងតាម អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងនៅ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ... Read More »

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក ... Read More »

លោក សាយ សំអាល់ អញ្ជើញជួប សាវនាការ ជាមួយ លោកស្រីបណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ... Read More »

ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ថា ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ... Read More »

Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ ... Read More »

ដំណឹងល្អទៀតហើយថ្ងៃនេះ! មិនមានអ្នកឆ្លងកូវីដ-១៩ថ្មី ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល ... Read More »

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់សង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីឃើញបុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅផ្ទះសំណាក់ ថៃអាងក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះង្វៀង វុឹងខៀង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ  ... Read More »

អ្នកញៀនលេងល្បែងបញ្ជល់មាន់រត់​គេច​ខ្លួនអស់​ សមត្ថកិច្ចចាប់បានតែវត្ថុតាង

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទីតាំង​បេីកសង្វៀន​បញ្ជល់​ មាន់មួយកន្លែង​ ស្ថិតនៅចំណុចចម្ការ​កៅ​ស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ​ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំ​ កាលពីម៉ោង១៤និង៣០​នាទី ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២០​ ។ សេចក្តី​រាយការណ៍​ឱ្យដឹងថា​ ... Read More »

បុរសម្នាក់បានស្លាប់ភ្ដាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅវេលាម៉ោងជាង៨និង០០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដធន់ធំ១គ្រឿង(មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ... Read More »

រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវជ្រុលបុកម៉ូតូរងការខូចខាត

ភ្នំពេញ​៖​ រថយន្តឡិចសុីសRX300បេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូស្មាស់បណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខរ៉ុក​ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៧៤​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឃេីញឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកឡិចសុីស​ RX300​ ពណ៌ស​ ... Read More »

លោក សាយ សំអាល់ និងលោក Wang Wentian ជាអធិបតីភាពពិធីប្រគល់សម្ភារៈជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ... Read More »

អ្វីទៅការចាក់វ៉ាក់សាំង?

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងគឺជាវិធីសាមញ្ញមានសុវត្ថិភាពនិងមានប្រសិទ្ធភាពក្នុងការការពារជំងឺដែលគ្រោះថ្នាក់ ។ វ៉ាក់សាំងត្រូវបានគេប្រើដើម្បីជាខែលការពាររាងកាយទប់ទល់នឹងជំងឺឆ្លង និងធ្វើឱ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ វ៉ាក់សាំងជាមេរោគដែលត្រូវបានគេសម្លាប់ឬជាមេរោគដែលត្រូវបានគេធ្វើឲ្យខ្សោយរួចទៅហើយ វាមិនបង្កឱ្យមានជំងឺឬធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃផលវិបាករបស់វាឡើយ។ វ៉ាក់សាំងភាគច្រើនត្រូវបានគេប្រើដោយការចាក់ ប៉ុន្តែវ៉ាក់សាំងខ្លះត្រូវបានគេប្រើដោយបញ្ចូលតាមមាត់ ឬបាញ់ទៅក្នុងច្រមុះ ។ ហេតុអ្វីខ្ញុំត្រូវចាក់វ៉ាក់សាំង? បើគ្មានវ៉ាក់សាំងទេយើងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរនិងពិការភាពពីជំងឺនានា ដូចជា កញ្ជ្រឹល ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបេីកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្រើនរំលឹក ដល់បងប្អូនជនរួមជាតិយ៉ាងដូច្នេះថា: “ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ... Read More »

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកជួញដូរ និងចែកចាយគ្រឿងញៀន នៅតាមដងទន្លេ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យចុះពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែនជួយណែនាំពលករឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យ នឹងក្រុមការងារ នាល្ងាចថ្ងៃទី២១ ... Read More »

ក្រសួងបរិស្ថាននឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញនិងប្រកបអាជីវកម្មទិញលក់ កេសរកូលព្រៃឬផ្កាអ័រគីដេព្រៃទ្រុងទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជ

ខេត្តសៀមរាប៖ ដើម្បីថែរក្សានិងកិច្ចការពារនូវប្រភេទកេសកូលរបស់កម្ពុជាឱ្យបានគង់វង្សពិសេសថែរក្សាបាននូវរុក្ខជាតិប្រភេទនេះជារបស់អត្ថសញ្ញាណជាតិផងនោះ ក្រសួងបរិស្ថានប្រកាសពីការចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទក្នុងទំហំធំពីតំបន់ការពារធម្មជាតិនៅកម្ពុជាដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។ ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់បែបនេះធ្វើឡើងដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងខណៈដែលឯកឧត្តមបានដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ... Read More »

ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ

កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទ​លើកដំបូង​​ជាមួយបុរសពេញវ័យ​​ ក្នុងពេលដែលនាងមានអាយុ​ទើបតែ​១៣ឆ្នាំ​។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។ ដោយសារតែច្បាប់អនុញ្ញាតឲ្យរួមភេទតាំងពីវ័យក្មេង​ទើបកុមារី​ Donna Valdez អាយុ​១៥ឆ្នាំ​បានក្លាយជាម្តាយទៅហើយ ដែលពិបាកក្នុងការមើលថែទាំកូន ... Read More »

មួយថ្ងៃមានអ្នកឆ្លងកូវីដ​-១៩​ជាងកន្លះលាននាក់នៅលើពិភពលោក

តាមគេហទំព័រ​worldometer ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​៥២១ពាន់នាក់​ និងស្លាប់​ជាង​៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ​​​ អាមេរិក មានអ្នកឆ្លងដល់ទៅ​១៧១ពាន់នាក់, អង់គ្លេសជាង​៣៥ពាន់នាក់ និងរុស្ស៊ី​ជាង​២៨,៩ពាន់នាក់​។​ ប្រទេសដែលមានករណីឆ្លងច្រើនគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋជាច្រើនផងដែរ​។ ​បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសនាំមុខពីចំនួនអ្នកឆ្លងសរុបដដែល​គឺមានជាង​១៨,២លាននាក់​​​និងស្លាប់ជាង៣២៤ពាន់នាក់ ។ លំដាប់ទីពីរ​គឺឥណ្ឌា​មានអ្នកឆ្លងកូវីដ​-១៩​សរុប​​ជាង​១០លាននាក់ ... Read More »

លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន​នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា​ ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព​ និងសុវត្ថិភាព។ ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន​ នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ ក្នុងពេលជាមួយគ្នានោះដែរ​​វ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន Moderna ក៏នឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការផងដែរ​។ លោកបៃឌិនបានបញ្ជាក់ថា​«ខ្ញុំមិនចង់ទទួលបានការផ្តល់អាទិភាពនោះឡើយ ​ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យពលរដ្ឋអាមេរិកបានដឹងថា ... Read More »