ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តដឹកខ្សាច់បេីកបុករថយន្តកាមរីបាឡែនដាច់កង់ពីមុខខាងឆ្វេងខ្ទេច​ រួចបេីកគេចខ្លួនបាត់

ភ្នំពេញ​ ៖​ រថយន្តកាមរីបាឡែនមួយគ្រឿង​ ត្រូវរថយន្តដឹកខ្សាច់ធុនធំមិនចាំស្លាកលេខ​ បេីកបុកដាច់កង់ខាងឆ្វេង​រងការខូចខាតយ៉ាងដំណំ​ រួចបេីកគេចបាត់​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ជាង​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

មនុស្សប្រុសស្រីចំនួន៥នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្សយ័ពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន៥នាក់ទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីបង្ក្រាបបានកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ ... Read More »

ម៉ូតូហុងដាស្គូបពី​ បោលបុកម៉ូតូស៊ុយហ្សូគី​វីវ៉ា​ នៅផ្លូវ៦០ម៉ែត្រពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យក្មេងចាស់៥នាក់រងរបួស

ភ្នំពេញ​ ៖​ យុវជនម្នាក់បានជិះម៉ូតូហុងដាស្គូបពីមួយគ្រឿងយ៉ាងលឿន​ ហើយជ្រុលទៅបុកម៉ូតូស៊ុយហ្សូគី​ វីវ៉ា​ ជិះដោយប្ដីប្រពន្ធនិងកូនមានគ្នា៤នាក់​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរលាត់មុខមាត់​ និងខ្លួនប្រាណចេញឈាមតែ​រងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមផ្លូវ៦០ម៉ែត្រ​ ... Read More »

រថយន្តសាំយ៉ុងបុកជាមួយរថយន្តម៉ាស់ស្តា ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល​៤នាក់​ នៅស្រុកត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖​ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់​ម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់​និងស្រាលដោយសារតែបេីក​ បររថយន្ត​មិនគោរពសិទ្ធិអាទិភាពនិងខ្វះការប្រុងប្រយ័ត្ន​ធ្វើឱ្យរថយន្តពីរ​គ្រឿងបុកប៉ះគ្នា​ កាលពី​វេលាម៉ោង៦និង​៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ... Read More »

ដោះស្រាយគុំនុំចាស់!! ប៉ូលិសស័ក្តិ៤នៅក្រសួងមហាផ្ទៃម្នាក់​ បាញ់សម្ដៅទៅគូរសត្រូវ២គ្រាប់​ បណ្ដាលឲ្យរបួសជើងមិនស្លាប់​ រួចរត់គេចបាត់

ភ្នំពេញ​ ៖​ ក្រោយពីមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចអស់រយៈពេលជាង២ឆ្នាំ​ ស្រាប់តែឃើញមុខគ្នាភ្លាមបុរសម្នាក់ជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ​ បានដកកាំភ្លេីងបាញ់សម្ដៅទៅរកគូរសត្រូវចំនួន២គ្រាប់​ បណ្ដាលឲ្យត្រូវចំជើងមួយគ្រាប់​រងរបួសហូរឈាមទាំងថ្លុក និងចំទ្វារកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ កាលពីវេលាម៉ោងប្រមាណ៩យប់​ ថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ៣៧១​ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ ... Read More »

តើយើងដឹងអ្វីខ្លះពីវ៉ាក់សាំង Covid-19 របស់ចិន (Sinovac)? កម្ពុជាគួរទិញ Sinovac ឬទិញពីប្រទេសផ្សេង?

ភ្នំពេញ៖ នៅពេលដែលការប្រណាំងជាសកលដើម្បីផលិតវ៉ាក់សាំង Covid-19 នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងលឿនដោយមានក្រុមអ្នកផលិតវ៉ាក់សាំង “ស៊ីណូវ៉ាក” មួយដែលកំពុងនាំមុខគេនៅបរទេស ។  ការដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក ចំនួន១.២ លានដូស ចេញពីទីក្រុងប៉េកាំងបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ ហើយចំនួន ១.៨ ... Read More »

រថយន្តកុងតឺន័របេីកឡេីងខឿនសួនច្បារពុះចែកផ្លូវហោះទៅចំណែកផ្លូវម្ខាងទៀតរងការខូចខាត

ភ្នំពេញ​៖​ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងរេចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវហោះទៅចំណែកផ្លូវម្ខាងទៀតរងការខូចខាតសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩​ ខែធ្នូ ឆ្នាំ២០២០​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​។  តាមប្រភពព័ត៌មា​នពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលឿង ពាក់សពាក់ស្លាកលេខភ្នំពេញ3C. 3698 ធ្វេីដំណេីរតាមបណ្តោយជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង​ ... Read More »

នគរបាលចរាចរណ៍ ដែលប្រជាពលរដ្ឋ តែងតែគោរពស្រឡាញ់ ក្នុងការសកម្មចំពោះការងារ (ឈរជើងនៅគល់ស្ពានច្បារអំពៅ) ទទួលបានថវិការពីអភិបាលរាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលជំងឺ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បាននាំយកថវិកាចំនួន ៤.០០០.០០០រៀល របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោកអនុសេនីយ៍ឯក ... Read More »

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី «ចែកម៉ាស់ចំនួន ១០.០០០ម៉ាស់ និងបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីជំងឺកូវីដ-១៩សាជាថ្មី ជូនដល់បងប្អូននៅតាមសហគមន៍នៃឃុំទាំង៦

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី «ចែកម៉ាស់ចំនួន ១០.០០០ម៉ាស់ និងបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីជំងឺកូវីដ-១៩សាជាថ្មី ជូនដល់បងប្អូននៅតាមសហគមន៍នៃឃុំទាំង៦ ក្នុងស្រុកបន្ទាយស្រី»៖ ដោយស្ថានភាពវិវត្តនៃមេរោគកូវីដ-១៩មានការប្រែប្រួល ផុយស្រួយ និងតម្រូវឱ្យមានការក្រើនរំលឹកប្រុងប្រយ័ត្នកុំឱ្យមានការរីករាលដាលឆ្លងនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ... Read More »

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចូលរួមជាថវិកា សរុបចំនួន៣០.០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ បញ្ជីឈ្មោះសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមជាថវិកា សរុបចំនួន៣០.០០០ដុល្លារ និងប្រាក់បៀវត្សរបស់ លោក គី តិច ក្នុងតួនាទីជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលចំនួន១២ខែ ក្នុងឆ្នាំ២០២១ គោរពជូនសម្តេចតេជោ. ទិញវ៉ាក់សាំងការពារ កូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ... Read More »

រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៣៦,៨លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូងគិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែធ្នូនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សរុបទាំងអស់ ៣៦ ៨៧១ ៣៨១ដុល្លារអាមេរិកហើយ គិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០  ដែលក្នុងនោះមានជាលុយដុល្លារ ៣៦ ... Read More »

លោកស្រី Kamala Harris ក្លាយជា​ស្ត្រីមានឥទ្ធិពលបំផុតទី​៣​លើពិភពលោក

ជាបុគ្គលដែលពិភពលោកមិនស្គាល់ ហើយបណ្តាញព័ត៌មានជុំវិញពិភពលោកក៏មិនចាប់អារម្មណ៍នោះឡើយ ប៉ុន្តែ​​ក្នុងរយៈពេលជាង​១ខែចុងក្រោយ​ដែលបានជ្រើសរើសជាដៃគូរបស់លោកបៃឌិន ជាបេក្ខភាពអនុប្រធានាធិបតីអាមេរិក លោកស្រីក្លាយជាបុគ្គលល្បីបំផុតនាពេលបច្ចុប្បន្ន។ ពិសេសគឺក្រោយពេលជាប់ឆ្នោតជាអនុប្រធានាធិបតី​បានជួយឲ្យលោកស្រីស្ថិតនៅក្នុងចំណោមស្ត្រីទាំង​១០០រូបល្បីបំផុតលើពិភពលោកឆ្នាំ​២០២០។ តាមទស្សនាវដ្តីForbesដែលបានប្រកាសបញ្ជីឈ្មោះស្ត្រីទាំង​១០០រូបមានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំ​២០២០ គឺក្នុងបញ្ជីឈ្មោះនោះ មានប្រមុខដឹកនាំប្រទេសដែលជាស្ត្រី អ្នកជំនួញ​ សកម្មជនសង្គម សិល្បៈ មកពី៣០ប្រទេសមានឈ្មោះក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតឆ្នាំ​២០២០។ តាមបញ្ជីឈ្មោះរបស់​Forbes អនុប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់អាមេរិកគឺលោកស្រី ... Read More »

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានកិច្ចសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ... Read More »

នាវាមុជទឹកខ្នាតតូចរបស់ជប៉ុន​ក្នុងសម័យសង្គ្រាមលោកលើកទីពីរ​

ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនមានកម្លាំងទាហានជើងទឹករឹងមាំបំផុត ដោយគ្មានប្រទេសណាមួយហ៊ានប្រជែងជាមួយជប៉ុននោះឡើយ។ ប្រសិនបើអាមេរិកមិនទម្លាក់គ្រាប់បែកបរមាណូទៅលើទឹកដីជប៉ុនទេនោះ ជប៉ុននឹងគ្រប់គ្រងអាស៊ីទាំងមូល ។ ក្នុងសម័យសង្គ្រាម ជប៉ុនមាននាវាមុជទឹកធុនតូច​មានចំណុះប្រមាណ​១៥០តោន​​ ដោយមាននាវិកច្រើនបំផុតតែ​៨នាក់ប៉ុណ្ណោះ ​​មិនមានកន្លែងសម្រាកសម្រាប់បំពេញភារកិច្ចយូរអង្វែងនោះឡើយ​។ នាវាមុជទឹកធុនតូច​ឬហៅថា(កូននាវាមុជទឹក) តែងតែទៅបំពេញបេសកកម្មអមជាមួយ​នាវាមុជទឹកមេ​ ដើម្បីធានាកន្លែងស្នាក់នៅនឹងអាហារបរិភោគ។​ កងទ័ពជើងទឹកអធិរាជជប៉ុន​បានផលិតនាវាមុជទឹកខ្នាតតូចបែបនេះចំនួន៨០០គ្រឿង​។ គោលដៅនៃការផលិតនាវាមុជទឹកប្រភេទនេះដើម្បីនាំមុខ​ ... Read More »

បារាំងផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលបរមាណូមានតម្លៃជាង​៨,៥ពាន់លានដុល្លារ

នាវាផ្ទុកយន្តហោះថ្មី​របស់បារាំង មានចំណុះដល់ទៅ៧ម៉ឺនតោន​​ មានប្រវែង​៣០០ម៉ែត្រ​​ គឺធំជាង​១,៥ដង នៃនាវាផ្ទុកយន្តហោះ Charles de Gaulle។ នាវាផ្ទុកយន្តហោះថ្មីដើរដោយថាមពលបរមាណូ​ ហើយនៅឆ្នាំ​២០៣៨ នឹងប្រើប្រាស់ជំនួសនាវាCharles de Gaulle ។ ប្រធានាធិបតីបារាំង ... Read More »

Facebook របស់ លោក ឯម ច័ន្ទមករា ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងបានទាំងស្រុង

ភ្នំពេញ៖ មុននេះបន្តិច គណនី Facebook របស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឈ្មោះថា «Em Chan Makara» ត្រូវបានជនអនាមិកលួច (hack) យកទៅគ្រប់គ្រង ... Read More »

រដ្ឋបាលក្រុងសែនមនោរម្យផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលក្រុងសែនមនោរម្យចេញសេចក្តីផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) នៅខេត្តមណ្ឌលគីរី។  សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសែនមនោរម្យ ស្តីពីការផ្អាកអាជីវកម្ម រឺលេក្ស ... Read More »

លោក ឃួង ស្រេង ចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង១៣០ប្រទេសតាមវីដេអូខនហ្វឺរ៉ែន មិនប៉ះពាល់ជំងឺកូវីដ-១៩ឡើយ

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកនួន ផារ័ត្ន អភិបាលរងរាជធានី បានចូលរួមកម្មវិធីមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៤០ នៅឆ្នាំ២០២០នេះដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី ហើយកិច្ចប្រជុំនេះមានការចូលរួមប្រជុំដោយផ្ទាល់និងការប្រជុំតាមរយៈការ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ធ្នូនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវមន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគធនធានជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគធនធានតាមលទ្ធភាពដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។     ក្នុងលិខិតអំពាវនាវនោះ ... Read More »

វឌ្ឍនភាពនៃការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្ម បន្លែសុវត្ថិភាព នៅក្នុងស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ ស្រុកស្អាងគឺជាស្រុកមួយ ស្ថិតនៅប៉ែកខាងត្បូងនៃទីរួមខេត្តកណ្តាល ដែលមាន ១១ ឃុំ ១២០ ភូមិ ប្រជាជនសរុបចំនួន ២១៩ ៨៣០នាក់ ១១២ ២៣៣ ជាស្រ្តី មានប្រជាជន ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល CLMV តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ថងលូន ... Read More »

រដ្ឋាភិបាល​អេ​ត្យូពី​ ​អះអាងថា៖ កងទ័ព​ខ្លួន​បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​ក្រុមការងារ​អង្គការសហប្រជាជាតិ​ នៅ​តំបន់​Tigray

អន្តរជាតិ៖ បន្ទាប់ពីក្រុមការងារ​អង្គការសហប្រជាជាតិ កំពុង​បំពេញការងារ​នៅ​អេ​ត្យូ​ពី​ ដើម្បី​ជួយ​ដល់​ជន​ស៊ីវិល និង​ជនភៀសខ្លួន​ក្រោយ​ការប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុម​បះបោរ​នៅ​តំបន់​Tigray​ ស្រាប់តែនៅ​ថ្ងៃទី​៨ ខែធ្នូម្សិលមិញនេះ រដ្ឋាភិបាល​អេ​ត្យូ​ពី​ បាន​អះអាងថាកងទ័ព​របស់ខ្លួន​បាន​បាញ់​គំរាម និង​ឃាត់ខ្លួន​ក្រុមការងារ​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃទី​៦​ធ្នូថ្មីៗនេះ បន្ទាប់ពី​ឡាន​ពួកគេ​មិន​ព្រម​ឈប់​នៅ​កន្លែង​ត្រួតពិនិត្យ​ចំនួន​២​។ ​ចំពោះការប្រយុទ្ធ​គ្នាតាំងតែ​ពីថ្ងៃ​ទី​៤ វិច្ឆិកា​មកម្ល៉េះ​ ... Read More »

ចាប់បានហើយឃាតកវាយសម្លាប់មនុស្សរួចដុតសាកសពជាមួយម៉ូតូកាលឆ្នាំទៅ

ខេត្តក្រចេះ៖ ឃាតកម្មវាយសម្លាប់មនុស្សរួចដុតកម្ទេចសាកសពចោលនៅក្នុងចំការកៅស៊ូមួយកន្លែងក្នុងស្រុកស្នួលខេត្តក្រចេះ​ កាលពីឆ្នាំ២០១៩កន្លងទៅ​  ពេលនេះជនដៃដល់ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល​ ស្រាវជ្រាវចាប់ខ្លួនបានហេីយ។  ជនដៃដល់ឈ្មោះ បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ ស្រុកស្នួល និងត្រូវបាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ... Read More »

ជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ.កម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វា រួមជាមួយកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ធ្វើការដេញចាប់ប៉ផាប់ពភីង ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ របស់ប្រជាពលរដ្ឋម្នាក់ដែលចាក់សោម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ ធ្នូ ២០២០ នៅចំណុច ... Read More »

បុរសម្នាក់មកសុំម៉ូតូពីប៉ូលិសវិញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលដកលុយទិញទឹកសុទ្ធក៏ធ្លាក់គ្រឿងញៀន១កញ្ចប់ចេញពីហោប៉ៅត្រូវប៉ូលិសឃាត់ខ្លួនភ្លាម

ភ្នំពេញ​៖​ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិរួចជិះម៉ូតូបំណងទៅផ្ទះវិញតែមិនទាន់ដល់គោលដៅផងក៏ដួលបណ្តាលឲ្យរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២០​ ដែលហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ លុះមកដល់វេលាម៉ោង១១ព្រឹក​ ថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០២០​ បុរសនោះក៏ធ្វេីដំណេីរមកសុំម៉ូតូពីសមត្ថកិច្ចវិញ។ ពេលមកដល់មុខប៉ុស្តិ៍បុរសនេះក៏ហូតលុយពីហោប៉ៅដើម្បីទិញទឹកសុទ្ធ១ដបក៏ស្រាប់តែធ្លាក់គ្រឿងញៀន១កញ្ចប់នៅចំពោះមុខសមត្ថកិច្ច។ឃេីញដូចនេះសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។ ជនសង្ស័យឈ្មោះ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលេីកទី​ ១៤ ( 14th ASEAN DEFENSE MEETING ) តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលេីកទី​ ១៤ ( 14th ASEAN DEFENSE ... Read More »

WHO ព្រមានថា៖ ការបង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​វ៉ាក់សាំង ជា​ជំហាន​មួយ​ដែល​មិន​ត្រឹមត្រូវ

អន្តរជាតិ៖ នៅ​ថ្ងៃទី​៧ ធ្នូ ឆ្នាំ២០២០ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក(WHO) បានអះអាងថា ការបញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ព្រម​ទទួល​វ៉ាក់សាំង​ដោយ​លើកឡើង​ពី​គុណប្រយោជន៍​របស់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ជាង​ការបង្ខំ​។ មិនតែប៉ុណ្ណោះ WHO បញ្ជាក់ថា វា​អាស្រ័យទៅលើ​ប្រទេស​នីមួយៗ​ក្នុងការ​រៀបចំ​ពី​វិធីសាស្ត្រ និង​របៀប​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​។​ ​ការលើកឡើងបែបនេះរបស់អង្គការ​សុខភាព​ពិភពលោក​ ស្រប​ពេលដែល​ប្រទេស​មួយចំនួន​ចាប់ផ្តើម​ទិញ ... Read More »

ជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុករថយន្តមកពីក្រោយបណ្ដាលឲ្យរងរបួសស្រាល

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏បុករថយន្តដែលធ្វើដំណើរមកពីខាងក្រោយ បណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវណតប្រ៊ីតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកធូដេពណ៌សពាក់ស្លាកលេខ ... Read More »

ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាននិងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង”ផ្កាព្កុលមាស”ដែលទទួលបានការគាំទ្រច្រើននោះ កាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង”នគរមាស”។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការសម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែប្រាកដណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។ ​ទោះជាយ៉ាងណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថនៃការបង្ហើរសូរសៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ... Read More »