ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាននិងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង”ផ្កាព្កុលមាស”ដែលទទួលបានការគាំទ្រច្រើននោះ កាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង”នគរមាស”។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការសម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែប្រាកដណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។ ​ទោះជាយ៉ាងណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថនៃការបង្ហើរសូរសៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ... Read More »

នូវែលហ្សេឡង់ ប្រារព្ធខួបមួយឆ្នាំថ្ងៃផ្ទុះភ្នំភ្លើងសម្លាប់មនុស្ស២២នាក់

ភ្នំភ្លើងនៅលើកោះស បានផ្ទុះព្រួសភ្លើងសម្លាប់មនុស្ស​​២២នាក់ ក្នុងនោះមានអ្នកទេសចរជនជាតិអូស្ត្រាលី​១៣នាក់ ។ ក្រៅពីនេះជាជនជាតិនូវែលហ្សេឡង់​ និងរងរបួសជាច្រើន​។ នៅថ្ងៃទី​៩ខែធ្នូ រដ្ឋាភិបាលនូវែលហ្សេឡង់​បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ២២នាក់ស្លាប់ដោយសារផ្ទុះភ្នំភ្លើងនៅលើកោះស(White Island)។ ​មានប្រសាសន៍នៅក្នុងពិធី​នាតំបន់Whakatane ជាស្រុកមួយក្បែរកោះស នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់​លោកស្រីJacinda Ardern ​បានរៀបរាប់ឲ្យដឹងថា​ ... Read More »

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំ ACMECS ថា កម្ពុជាមានបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនខ្លួន ១០លាននាក់

ភ្នំពេញ៖ បើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីឆន្ទៈរបស់កម្ពុជាប្រាប់ដល់មេដឹកនាំ ACMECS ថា កម្ពុជាមានបំណងចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនប្រជាជនខ្លួនរហូតដល់ ១០លាននាក់ ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាពអាចមានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងក្តីសប្បាយរីករាយអបអរសាទរចំពោះជនមានពិការភាព ដែលអាចមានសិទ្ធិទទួលប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជា។ លោក ឯម ... Read More »

ស្រ្តីម្នាក់ពេលទទួលអំណោយរួចបង្ហូរទឹកភ្នែកដោយសាររំភេីបចិត្តខ្លាំងពេក អរគុណដល់អាជ្ញាធរទោះបីមានជំងឺឆ្លងកូវីដ-១៩ក្តីក៏នៅតែមិនបោះបង់ចោលពលរដ្ឋក្រីក្រ

ភ្នំពេញ៖ ស្រ្តីម្នាក់ក្រោយពីទទួលបានអំណោយមនុស្សធម៌រួចមកក៏ស្រាប់តែហូរទឹកភ្នែកដោយមិនដឹងខ្លួនព្រោះរំភេីបចិត្តពេក បើទោះបីមានជំងឺកូវីដ-១៩ក្តីក៏អាជ្ញាធរនៅតែបន្តគិតគូរដល់ពលរដ្ឋក្រីក្រដូចជារូបគាត់ជាដេីម គាត់គ្មានអ្វីអរគុណក្រៅពីលេីកម្រាមដៃដប់ជូនពរលោក ថេង សុថុល អភិបាលខណ្ឌនិងក្រុមការងារទាំងអស់សូមឱ្យជំងឺដ៏កាចសាហាវនេះចៀសឆ្ងាយពីក្រុមការងារទាំងអស់មិនចន្លោះអ្នកណាឡើយនៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញមកចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលារៀនវត្តទួលទំពូង ដោយមានការចូលរួមពីលោក​ ... Read More »

អូស្ដ្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan)

ភ្នំពេញ៖ នាថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០, អូស្ដ្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ... Read More »

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ៣នាក់ក្នុងអំពើឃាតកម្ម

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធការស្លាប់បុរសម្នាក់នៅស្រុកកំពង់ត្រឡាច ដែលបានកាប់សម្លាប់ទុកសពចោលនៅក្បែរប្រឡាយ ។ ការឃាត់ខ្លួនេះ គឺធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ហើយនៅព្រឹកថ្ងៃទី៩នេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពបង្ហាញ អំពីករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ ភេទប្រុស ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ក្រោយឆក់យកទូរស័ព្ទដៃរបស់គេមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនបានករណីឆក់យកទូរស័ព្ទដៃពីជនរងគ្រោះមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង២១និង៤០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលារៀនវរសវើល ផ្លូវបេតុង ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ម៉ែន ... Read More »

បវរកញ្ញាថៃ ៣០នាក់ ខណៈកំពុងនាំគ្នាដើរលើស្ពានយោលបណ្ដាលឲ្យដាច់ធ្លាក់ស្រះទឹក(មានវីដេអូ)

អន្តរជាតិ៖ បវរកញ្ញាថៃ ចំនួន៣០នាក់ ខណៈកំពុងនាំគ្នាដើរលើស្ពានយោលបណ្ដាលឲ្យដាច់ស្ពានធ្លាក់ចូលស្រះទឹក បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ នៅរមណីដ្ឋានមួយកន្លែង ស្ថិតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។ ជាក់ស្តែងបើយោងតាមវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា បវរកញ្ញាទាំងអស់ បានស្លៀកនូវឈុតសំម្លៀកបំពាក់ដូចគ្នា ដោយមានពាក់របាំងមុខការពារវីរុសកូរ៉ូណា ... Read More »

សត្វតោ​បួនក្បាល ​ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅសួនសត្វប្រទេសអេស្ប៉ាញ

អន្តរជាតិ៖ សត្វតោចំនួនបួនក្បាល នៅឯសួនសត្វបាសេឡូណា ប្រទេសអេស្ប៉ាញ ត្រូវបានគេធ្វើតេស្តវិជ្ជមាន​កូវីដ-១៩ ដែលក្នុងនោះមានសត្វតោញី៣ក្បាល និងសត្វតោឈ្មោល ១ក្បាល ត្រូវបានគេធ្វើតេស្តភ្លាមៗ បន្ទាប់ពីពួកវាចេញរោគសញ្ញាដំបូងក្នុងកម្រិតស្រាល។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន BBC ។ ដោយឡែកបុគ្គលិកសួនសត្វពីរនាក់ ក៏ត្រូវបានតេស្តវិជ្ជមា​នជំងឺកូវីដ-១៩នេះផងដែរ។ ... Read More »

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ ... Read More »

ភោជនីយដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក ជាង ១១ម៉ឺនកន្លែងនឹងត្រូវបិទជាអចិន្ត្រៃយ៍ ឬរយៈពេលយូរខណៈជំងឺរាតត្បាត Covid-19

អន្តរជាតិ៖ លោក Sean Kennedy អនុប្រធានប្រតិបត្តិកិច្ចការសាធារណៈនៃសមាគម បានបញ្ជាក់នៅក្នុងលិខិតមួយទៅកាន់សភាថាដោយសារទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ភោជនីយដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក ជាង ១១ម៉ឺនកន្លែងនឹងត្រូវបានបិទជាអចិន្ត្រៃយ៍ ឬយូរអង្វែង។ បន្ថែបពីនេះ អនុប្រធានប្រតិបត្តិកិច្ចការសាធារណៈនៃសមាគមរូបនេះ បានបញ្ជាក់ទៀតថា៖ ឧស្សាហកម្មភោជនីយដ្ឋាន ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងលោកស្រី រ៉េត ផល្លីដា បរិច្ចាគថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ខេត្តកណ្ដាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងលោកស្រី រ៉េត ផល្លីដា បរិច្ចាគថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ... Read More »

អភិបាលខេត្តកណ្តាល បិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ការពារកូវីដ-១៩

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ដែលស្ថិតនៅឃុំបឹងខ្យាង  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន ក្រោយពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅសួរសុខទុក្ខម្តាយនៅស្រុកកំណើត។ អ្នកជំងឺស្ត្រីអាយុ៣៥ឆ្នាំរូបនោះ ជាអ្នកដែលបានទៅហាង Pedro កាលពីថ្ងៃទី២៧ ... Read More »

Update៖ ករណីអគ្គីភ័យឆាប់ឆេះរោងចក្រ ក្រុមហ៊ុន ញូ អុីមេជីណេសិន លីមីតធីត បានរលត់ទាំងស្រុងនៅវេលាម៉ោង ១០កន្លះព្រឹក(មានវីដេអូ)

ខេត្តកណ្ដាល៖ ករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រ ក្រុមហ៊ុន ញូ អុីមេជីណេសិន លីមីតធីត ត្រូវបានរលត់នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលខេត្តកណ្ដាលនៅមុននេះបន្តិច។ សមត្ថកិច្ចបានបញ្ជាក់ថា រោងចក្រកើតហេតុខាងលើ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ... Read More »

អុីរ៉ង់​ចាប់ខ្លួនមនុស្សជាច្រើនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូ

កម្លាំងសន្តិសុខអុីរ៉ង់បានចាប់ខ្លួន ជនសង្ស័យជាច្រើនរូប​ ជាប់ពាក់ព័ន្ធការធ្វើឃាត​បិតាបច្ចេកវិទ្យាបរមាណូរបស់អុីរ៉ង់ លោក ​Mohsen Fakhrizadeh។ ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពេលកម្លាំងសន្តិសុខ អុីរ៉ង់ បានកំណត់អត្តសញ្ញាណជនសង្ស័យមួយចំនួនចូលរួម ធ្វើឃាតលោក​Mohsen Fakhrizadeh ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មានISNA របស់អុីរ៉ង់កាលពីថ្ងៃទី ... Read More »

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យយុវជនម្នាក់លែងស្គាល់ឪពុកម្តាយបង្កអុកឡុកបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ យុវជនម្នាក់ដោយសារតែប្រេីប្រាស់គ្រឿងញៀនជាប្រចាំនោះធ្វើឱ្យលែងស្គាល់ឪពុកម្តាយ ហើយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដេីររករឿងគេឯងទេីបម្តាយទ្រាំលែងបានសម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនញៀនថ្នាំនេះកាលពីវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ២០២០​ នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យឈ្មោះឡូត​ ប៊ុន​ថុន​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ... Read More »

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូសណ្ដោងរុឺម៉កធ្វើឲ្យម៉ូតូសណ្ដោងរ៉ឺម៉កបុកបង្គោលចិញ្ចើមផ្លូវបណ្ដាលឲ្យអ្នកបើកបរស្លាប់

ខេត្តកណ្ដាល៖ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកកៀរបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលចំណាំងផ្លាតក្បែរចិញ្ចើមផ្លូវធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ សុខ កន ... Read More »

អ្នកដំណើរ​ម្នា​ក់ ត្រូវអាជ្ញាធរសិង្ហបុរីរកឃើញ មាន​ផ្ទុក​កូ​វីដ​-១៩ នៅលើ​នាវាកម្សាន្ត Quantum of the Seas

អន្តរជាតិ៖ ​បើតាមការអះអាងពីក្រុមហ៊ុន Royal Caribbean International នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកដំណើរ​ម្នា​ក់ នៅលើ​នាវាកម្សាន្ត Quantum of the Seas ត្រូវបាន​រកឃើញថា ... Read More »

រឿងព្រេងខ្មែរ ÷ រឿង អាឡេវ (តភាគបញ្ចប់)

អាឡេវ​គិត​បញ្ឆោត​ជ្វា​នោះ​ទៀត​ វា​និយាយ​ប្រាប់​ថា «បង​ធម៌អើយ! មាន​គេ​ដេញ​ក្ដាន់​បាក់​ជើង​ម្ខាង ប៉ុន្តែ​អ្នក​ដេញ​នោះ តែ​ម្នាក់​ឯង​នឹង​ស្ទាក់​ចាប់​ពុំ​បាន​ បើ​ដូច្នោះ បង​ធម​ឯង​រត់​ទៅ​ជួយ​ចាប់ បើ​បាន​នឹង​យក​មក​ចែក​គ្នា​ស្ល​ស៊ី» ។ ជ្វា​ឮ​អាឡេវ​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​តាម​ពាក្យ​អាឡេវ​ឃើញ​មនុស្ស​រត់ គិត​ស្មាន​ថា​ជា​មនុស្ស​ដេញ​ក្ដាន់​មែន ក៏​យក​សម្ពាយ​ផ្ញើ​ទុក​នឹង​អាឡេវ​ទាំង​អស់ ហើយ​បបួល​គ្នា​រត់​ទៅ​តាម​អ្នក​ង៉េះៗ ... Read More »

លោក ម៉ុម សារឿន និងលោកស្រី បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកស្រីគង់ សំអាត បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ ... Read More »

លោកស្រី ឱ វណ្ណឌីន “ទោះបីយើងមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ បែរជាយើងលែងខ្វល់លែងធ្វើអ្វីទាំងអស់នោះ គឺមិនមែនទេ នេះគឺជាគ្រោះថ្នាក់បំផុត “

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាយើងមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ដោយ វ៉ាក់សាំងនេះមិនមែន ជាចម្លើយតែ១គត់សម្រាប់ការការពារ មិនឲ្យមានការចម្លងវីរុសកូវីដ-១៩ នោះទេ ។ លោកស្រីសូមបញ្ជាក់ម្តងទៀតថា ទោះបីយើងមានវ៉ាក់សាំងហើយ លែងខ្វល់លែងធ្វើអ្វីទាំងអស់ គឺមិនមែនទេ ... Read More »

រដ្ឋសភាអាមេរិក​អនុម័តថវិកាសម្រាប់ការពារជាតិ មានទឹកប្រាក់ ៧៤០ពាន់លានដុល្លារ​

នៅថ្ងៃទី​៨ខែធ្នូ (ពេលវេលានៅអាមេរិក) រដ្ឋសភាអាមេរិកបានអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ​២០២១ដែលមានទឹកប្រាក់ដល់ទៅ​​៧៤០ពាន់លានដុល្លារ។​ ក្នុងការបោះឆ្នោតអនុម័ត ទទួលបានសំឡេងគាំទ្រ ​៣៣៥ទល់នឹង​៧៨សំឡេង។ នៅពេលនេះដែរ ក៏បានបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័តជាបន្តមុនពេលបញ្ជូនទៅកាន់ប្រធានាធិបតីចុះហត្ថលេខាជាច្បាប់​។ ច្បាប់ស្តីពីការចំណាយប្រាក់​ការពារជាតិ​(NDAA) ​មានតម្លៃដល់ទៅ​៧៤០ពាន់លានដុល្លារ​ គឺជាការចំណាយដ៏ច្រើនដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន​។ ប៉ុន្តែលោកត្រាំ​ប្រកាសថា នឹងច្រានចោលការចំណាយខាងលើ​។ ... Read More »

ខ្លោចផ្សាណាស់ពេលឪពុកម្តាយមិននៅផ្ទះ បងប្អូនបង្កើត៣នាក់លង់ទឹកស្លាប់ទាំងអស់

ខេត្តកំពង់ធំ ៖ គួរឲ្យអាណោច អាធ័មណាស់ដែលក្មេងប្រុសស្រីបងប្អូនបង្កើត៣នាក់ បានចុះលេងទឹកស្រះ ពេលឪពុកម្តាយមិននៅផ្ទះ បានលង់ទឹកស្លាប់។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០  ស្ថិតនៅ ... Read More »

ប្រធានគណៈកម្មការផ្សារដេប៉ូ បន្តចុះចែកម៉ាស់ជូនអាជីវករនិងប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្សារដែលជាអំ ណោយរបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ម៉ាស់ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារសម្រាប់ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៩ ... Read More »

លោក ដួង តារា៖ អរគុណស្ថាប័នជំនាញពាក់ព័ន្ធ​ និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ លោកដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ... Read More »

កម្មវិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងត្រូវធ្វើឡើងដោយផ្ទាល់

បើទោះបីជំងឺកូវីដ-១៩រាតត្បាតឆ្លងរាលដាលធ្វើឲ្យព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវបានលុបចោល និងពន្យារពេលក៏ដោយក៏ពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងក្លាយជាព្រឹត្តិការណ៍ប្រារព្ធពិធីដោយផ្ទាល់នៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sport កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២០។ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់អូស្ការកំពុងធ្វើការដើម្បីបញ្ជាក់ថា ការប្រារព្ធពិធីនៅរាត្រីដ៏សំខាន់បំផុតនៅហូលីវូដនោះត្រូវបានប្រារព្ធឡើងដូចពេលធម្មតា។ យោងតាមប្រភពព័ត៌មាន Variety បានឲ្យដឹងថា ដំណោះស្រាយជាច្រើនត្រូវបានគេរាប់បញ្ចូលទាំងការកាត់បន្ថយសមសភាពចូលរួម ប៉ុន្តែពានរង្វាន់អូស្ការនឹងត្រូវធ្វើឡើងដោយផ្ទាល់ ។ ... Read More »

ទីក្រុងឆាងវ៉ុន សាធារណរដ្ឋកូរ៉េជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា បានផ្ដល់នៅរថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង ជូនរដ្ឋបាលខេត្តព្រះសីហនុ

ទីក្រុងឆាងវ៉ុនដែលស្ថិតនៅភូមិភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ គឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា បានផ្ដល់នៅរថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងក្នុងដំណាក់កាលដំបូងនេះជូនសាលាខេត្ត ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្តព្រះសីហនុ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ ពីសំណាក់លោកអភិបាលក្រុងឆាងវ៉ុន Heo Seong-moo ដែលពិធីប្រគល់ទទួលនេះបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត។ ជំនួសមុខជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ លោក ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធ​នឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន

ភ្នំពេញ៖ តបតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក ... Read More »

Ronaldo រកបាន២គ្រាប់ជួយ Juventus យកឈ្នះ Barcelona ក្រៅទឹកដី

ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្នុងពូលG កាលពីអធ្រាត្រថ្ងៃទី៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ... Read More »