ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតជិត១៥ឆ្នាំ

ខេត្តពោធិ៍សាត់៖ ដំណាំក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិច តែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតដល់ជិត១៥ឆ្នាំឯណោះ។ ប៉ុន្តែវាក៏អាស្រ័យទៅលើបច្ចេកទេសនៃការដាំដុះនិងថែទាំដែរ ទើបអាចផ្តល់ផលបានល្អ និងជួយបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារ ដែលប្រកបរបរដាំក្រូចពោធិ៍សាត់នេះ។ លោក ឈឿន គឹមហុង ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ... Read More »

ភិក្ខុ ឡុង ចន្ថា ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ត្រូវបានផ្សឹកហើយ

ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងនឹងស្រីៗនោះ ត្រូវបានផ្សឹកហើយនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ... Read More »

រឿងព្រេងខ្មែរ÷ រឿងព្រះរាជ​កុមារ ៤ អង្គ​ត្រូវ​ជ្រើស​យក​មួយ​អង្គ​សោយរាជ្យ

មាន​និទាន​មួយ​ថា មាន​ព្រះរាជ​កុមារ ៤ អង្គ​ចេញ​ទៅ​រៀន​សិល្បសាស្ត្រ​ឯ​ក្រុង​តក្កសិលា​មហានគរ លុះ​រៀន​សិល្ប​ចប់​សព្វ​គ្រប់​ហើយ​ត្រឡប់វិលវឹងមកឈប់សម្រាក នៅ​ឧទ្យាន​មួយ ។ កាល​នោះ​មាន​ព្រះ​មហាក្សត្រ​នគរ​ដទៃ​មួយ​សោយ​ព្រះ​ទិវង្គត ហើយ​ឥត​អ្នក​ណា​នឹង​ធ្វើ​ជា​ស្ដេច​សោយ​រាជ​ស្នង​ព្រះ​មហាក្សត្រ​នោះ ទើប​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​បុរោហិត​មុខ​មន្ត្រី​សេនាបតី​កវី​បណ្ឌិត​ព្រឹទ្ធាមាត្រ ទឹម​បុស្សរថ​អធិដ្ឋាន​ផ្សង​រក​អ្នក​មាន​បុណ្យ ដើម្បី​ទទួល​យក​មក​ឲ្យ​សោយ​រាជ​សម្បត្តិ​គ្រប់​គ្រង​ព្រះនគរ​នោះ ។ កាល​ផ្សង​ទៅ បុស្សរថ​នោះ​ពុំ​ទៅ​រំលង​ឧទ្យាន​នោះ​ឡើយ ។ ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរ​ស្ទឹងព្រែកត្នោត

ភ្នំពេញ+ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »

បន្ទាប់ពីផ្លូវជាតិលេខ៣ស្ថាបនារួចរាល់ ជីវភាពប្រជាពលរដ្ឋនៅតំបន់នេះនឹងបានធូរធារច្រើន

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រផ្លូវជាតិ៣បានកែប្រែមុខមាត់ថ្មី និងកាត់បន្ថយការធ្វើចំណាកស្រុក បន្ទាប់ពីផ្លូវជាតិនេះបានស្ថាបនាជិតរួចរាល់ ដោយមានការពង្រីកកាន់តែធំ ហើយសង្ឃឹមថានឹងមានការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នោះ។        លោក ចន មករា អាជីវករដែលកំពុងប្រកបអាជីកម្មរស់នៅក្នុងភូមិផ្សារគុម្ពឫស្សី ស្រុកបាទី ខេត្ដតាកែវ ... Read More »

មេដឹកនាំ​បាតុកម្ម​ថៃ ប្រកាស​ផែនការ​ធ្វើបាតុកម្ម​ហ៊ុមព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង

អន្តរជាតិ៖ កាលពីថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ មេដឹកនាំ​បាតុកម្ម​ថៃម្នាក់ គឺលោក​Arnon Nampa បានប្រកាស​ផែនការ​ធ្វើបាតុកម្ម​ហ៊ុមព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង និង​កំណែទម្រង់​របបរាជានិយម​។ ដោយមេដឹកនាំ​បាតុកម្ម​រូបនេះបានអះអាងថានៅ​ថ្ងៃទី​១៤ ខែតុលា​ថា បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នឹង​ប្រមូល​ផ្តុំគ្នា​នា​វិមាន​ប្រជាធិបតេយ្យ នៅលើ​រុក្ខវិថី​Ratchadamnoen រួច​បន្តដំណើរ​ទៅ​វិមាន​រដ្ឋាភិបាល​។ ... Read More »

នៅរយៈពេល៩ខែឆ្នាំនេះ កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គឺ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កំពង់ផែក្រុងភ្នំពេញ ... Read More »

អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និងវត្តមាន លោក គួច ចំរើន អភិបាល ... Read More »

បុរសម្នាក់មកស្រុកកំណើតធ្វើប្លង់ដីចៃដន្យស្រវឹងស្រាធ្លាក់ចូលទំនប់ទឹកថ្នាបណ្តាលឱ្យស្លាប់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញធ្លាក់ចូលក្នុងទំនប់ទឹកថ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារបន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោកជាំហើយដើរមិនប្រយ័ត្នរអិលជើងធ្លាក់ចូលទឹកកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុយ យ៉ិន អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ... Read More »

ជនជាតិ​ថៃ​ម្នាក់ដេកស្លាប់ក្នុង​តង់ នៅ​វាលស្រែ​ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង

ខេត្តសៀមរាប៖ ជនជាតិ​ថៃ​ម្នាក់បានដេកស្លាប់ក្នុង​តង់ នៅវាលស្រែបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំនុច​វាលស្រែ​ព្រៃរនាម​ត្រពាំង​គង់ ភូមិ​ដូន​តុ​ក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត សៀមរាប​ ដោយសារស្ទះសរសៃឈាមបេះដូង។ មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ JIKKRATHOK ... Read More »

បើចង់ប្លែកមាត់ នូវរសជាតិម្ហូបពិសេស កុំភ្លេចរៀនវិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់មែន !

ភ្នំពេញ៖ វិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់ គឺមានគ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម,ម្នាស់ ៨០ក្រាម,ម្ទេសហាវៃ ៤០ក្រាម,ខ្ទឹមបារាំង ៣០ក្រាម,ប៉េងប៉ោះ ១-២ផ្លែ,ម្ស៉ៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ... Read More »

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់ខ្លួន ​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង

អន្តរជាតិ៖ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាល​ជប៉ុន បានប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដោយ​សព្វាវុធ​របស់​កូរ៉េខាងជើងដែល​ក្រុង​តូ​ក្យូ​ចាត់ទុកថា​មាន​លក្ខណៈ​កាន់តែ​ចម្រុះ​និង​ស្មុគស្មាញ​។ ចំពោះការតាំង​ចិត្ត​នេះ​ធ្វើឡើង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ បានធ្វើ​ព្យុហយាត្រា​ដ៏​សម្បើម​មួយ​កាលពី​ចុង​សប្ដាហ៍មុន ... Read More »

រូងក្រោមដីសម្រាប់ភៀសខ្លួននៅទីក្រុង វូហាន ពេលមានសង្គ្រាមបរមាណូ

កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ​។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំង​មួយក្នុងទីក្រុង​វូហាន ។ នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិន​និងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល​។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ... Read More »

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​​ក្រោយ​ឃុំខ្លួន​នៅប្រទេស​ចិន​ ពីបទបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន បានចេញមុខសុំទោសលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន

អន្តរជាតិ៖ បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​បាន​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ ដែល​ត្រូវបាន​ឃុំខ្លួន​នៅប្រទេស​ចិន​ ដោយអាជ្ញាធរ​ចោទប្រកាន់ថា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន ។ បន្ទាប់ពីរូបគេ​បាន​សារភាពថា បាន​ថត​វីដេអូ​សមយុទ្ធ​យោធា​ ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​ទីក្រុង​មួយ​ជាប់​ព្រំដែន​ទីក្រុង​ហុងកុង អំឡុង​បាតុកម្ម​នៅ​ទីនោះ​កាលពី​ឆ្នាំមុន​។ ​បើតាមការអះអាងពីសាច់ញាតិ​បុរស​តៃវ៉ាន់​ខាងលើឈ្មោះលី ម៉េងជូ ... Read More »

តោះសុភាពនារី បន្តរៀនពីវិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ពិសា

ភ្នំពេញ៖ ករណីធ្វើ«សម្លណាំយ៉ា » ត្រូវមានគ្រឿងផ្សំ៖ ត្រី ៨០០ក្រាម,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះដូងចុង ៤ចានចង្កឹះ,គ្រឿងបុក ១ចានល្មម(គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ... Read More »

អុីស្រាអែល ​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល កាលពីថ្ងៃទី​១១ ខែតុលាថ្មីៗនេះ និយាយថា៖ អុីស្រាអែល ​ចាំបាច់​ត្រូវតែ​រក្សា​ឧ​ត្ត​មា​នុ​ភាព​ក្នុង​វិស័យ​ការពារជាតិ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ ហើយអុីស្រាអែល ​ជំទាស់​ក្នុងការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ​។ ​បើតាម​ការចុះផ្សាយ​ទី​ភ្នា​ក់ងារ​ព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល លោក ... Read More »

អធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ឣង្គារ ១១រោច ខែឣស្សុជ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំ ដោយទទួលបានផែនការពីលោកឧត្តមសេនីយ៍ឯក ស ... Read More »

ជាប់គាំងព្រោះជំងឺកូវីដ-១៩ ផលិតកម្ម LD ស្នើសុំការអន្តរាគមន៍ពីក្រសួងជួយដល់រឿង The clock វគ្គ២

     ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម LD Picture បានបញ្ចេញសារថ្លែងពីវិបត្តិដែលកំពុងជួបប្រទះក្នុងបរិបទជំងឺកូវីដ-១៩។ វិបត្តិព្រោះតែជំងឺ កូវីដ-១៩ បានធ្វើឲ្យគម្រោងផលិតភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម នេះ បាននិងកំពុងតែជាប់គាំង និងស្នើឲ្យមានការជួយជ្រោមជ្រែងជាបន្ទាន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យ

ខេត្តបន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។ តាមការគ្រោងទុក្ខក្នុងដំណើរចុះពិនិត្យស្ថានភាពរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី ... Read More »

ប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី “ក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ (IDP)”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ... Read More »

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ... Read More »

លោក សក់ សេដ្ឋា អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនសារ៉ាយ៉ា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ខាងអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក កែវ សម្បត្តិ តំណាងក្រុមហ៊ុន ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសអនាថាម្នាក់ស្លាប់ទាំងព្រលឹម

ខេត្តស្វាយរៀង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជាជនអនាថាដើរតាមផ្លូវត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ០១ Km ១៣១និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ... Read More »

ក្មេងប្រុសអាយុ១ឆ្នាំតាមម្តាយទៅដាក់មង ធ្លាក់ទឹកលង់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅកណ្តាលទន្លេ បន្ទាប់ពីក្មេងប្រុសរងគ្រោះបានតាមទៅដាក់មងជាមួយម្តាយឪពុកនៅ ជេីងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ភ័ណ ... Read More »

ចូលផឹកស៊ីរាំលេងកើតមានជម្លោះបែរជាដកកាំភ្លើងយកគ្រាប់ហុចគំរាមគេផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ យុវជនមួយក្រុមនាំគ្នាចូលផឹកស៊ីរាំលេងកម្សាន្ត ក៏កើតមានជម្លោះគ្នាបន្តិចបន្តួចសោះ ស្រាប់តែភាគីម្ខាងទៀតហុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ស្ថិតនៅតាមផ្លូវខាងក្រោយស្ថានទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

Update ៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» នៅខណ្ឌសែនសុខ សមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ ប្រើអស់ទឹក៥០ឡាន, មូលហេតុប្រតិកម្មសារធាតុ «ក្លរ»

ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» ស្ថិតនៅជិតបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះសមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ មិនបង្កឲ្យមានការរីករាលដាលទៅកន្លែងផ្សេងនៅក្បែរនោះឡើយ។ លោកវរសេនីយ៍ឯក ... Read More »

Alaba បដិសេធកុងត្រារបស់ក្លិប Bayern Munich ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Real Madrid

David Alaba បានបដិសេធចំពោះការផ្តល់ជូនបន្តកិច្ចសន្យាចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ដែលកីឡាកររូបនេះចង់បានប្រាក់ខែដល់គាត់ចំនួន១១លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយយោងទៅតាមកាសែតអាឡឺម៉ង់ Alaba បានសំរេចចិត្តបដិសេធកុងត្រានេះ ដោយហេតុផលប្រាក់ឈ្នួលរបស់គាត់ ដែលធ្វើមានការចាប់អារម្មណ៍ពីក្លិបយក្ស២នៅ La Liga គឺ Real Madrid ... Read More »

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់កំពុងស៊ើបអង្កេតការធ្វើតេស្តជំងឺកូវីដ-១៩ក្លែងក្លាយ

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់ (FAI) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ នៃសាធារណរដ្ឋអៀរឡង់បានបង្កើតលទ្ធផលអវិជ្ជមានពេលធ្វើតេស្តរក Covid-19 ហើយបានធ្វើតេស្តម្តងទៀតឃើញវិជ្ជមាន។ កីឡាករម្នាក់ដែលមិនអាចបញ្ចេញឈ្មោះបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីអះអាងថា ធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃចន្ទដើម្បីបានចូលលេងជម្រើសជាតិ។ កីឡាកររូបនោះនឹងត្រូវធ្វើការសាកល្បងឡើងវិញមុនពេលការហោះហើររបស់ក្រុមនៅថ្ងៃអង្គារសម្រាប់ការប្រកួត Nations Cup ជាមួយហ្វាំងឡង់។កីឡាករម្នាក់ទៀតបានខកខានការចាប់ឆ្នោតនៅថ្ងៃអាទិត្យជាមួយវែលបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ សមាជិកក្រុម៤នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធកីឡាករដែលឆ្លងកូវីដ-១៩ក៏ខកខានការប្រកួតនេះផងដែរដែលមានកីឡាករAaron Connolly និង ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អវិជ្ជមានកូវីដ​-១៩ ជាច្រើនថ្ងៃបន្តបន្ទាប់

គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ ត្រាំ លោក Sean Conley កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា ប្រធានាធិបតីបានធ្វើតេស្តជាច្រើនលើកមកហើយ ដោយមានលទ្ធផលអវិជ្ជមានកូវីដ​-១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានដែរ។ តាមឯកសារ​របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លង​(CDC) ​ របស់អាមេរិកបានឲ្យដឹងថា ... Read More »

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ឈ្នះគូប្រកួតក្នុងជុំទី១កម្មវិធី English Open

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan បានយកឈ្នះកីឡាករលំដាប់លេខ១២៧ពិភពលោក Brian Ochoiski របស់បារាំងដោយលទ្ធផល ៤-២ ក្នុងការប្រកួតបើកឆាក English Open កាលពីម្សិលមិញ។ កីឡាករ O’Sullivan បានចាញ់កីឡាករវ័យក្មេងជនជាតិអៀរឡង់ Aaron ... Read More »