ព័ត៌មានទាន់ហេតុការណ៍៖
'

យុវតី៣នាក់លង់ទឹកព្រែកជីកការដ្ឋានចិន ស្លាប់យ៉ាងអណោចអាធ័មនៅអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១  នៅខាងលិចភូមិមេលោង ឃុំមៀន  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ខែកញ្ញា២០២០ វេលាម៉ោងប្រហែល១៥៖០០នាទី រសៀល ។    លោកវរសេនីយ៍ឯក លឿង រដ្ឋា បានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូរេចង្កូតទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនដែលសង្ស័យស្រវឹងបានរេចង្កូតទៅបុកនឹងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូត ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ លោក សួន នីប៉ូ ... Read More »

រថយន្តកាមរីបុក២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ដែលប្តីប្រពន្ធពីរនាក់បានស្លាប់ដោយសារតែរថយន្តម៉ាកកាមរីបុកពីក្រោយខណៈកំពុងជិះម៉ូតូកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះតុប យ៉ាន ... Read More »

អ្នកជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ

ខេត្តសៀមរាប៖ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។ លោក ... Read More »

រោងចក្រផលិតស្បែកជេីងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ​ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជេីង​ ​វ៉ុលស្កូ​ អុិនធេីណេសិនណល​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនាវេលាម៉ោង​ ២​ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។ ... Read More »

ពីរថ្ងៃជាប់គ្នា តៃវ៉ាន់ បាញ់​សាកល្បងមីស៉ីល២គ្រាប់ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​

អន្តរជាតិ៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​នាពេល​កន្លងទៅ​ ស្រាប់តែនៅ​យប់​ថ្ងៃទី​២៤និង២៥ខែកញ្ញា ឆ្នាំ២០២០នេះ យោធាតៃវ៉ាន បាន​បាញ់​សាកល្បងមី​ស៊ី​ល​ចំនួន២គ្រាប់ ដោយមួយ​គ្រាប់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួននិង​មួយ​គ្រាប់​ទៀត ត្រូវបាន​រំពឹងថា បាញ់​សាកល្បង​នៅ​មូលដ្ឋាន​យោធា Jiupeng ក្បែរ​ឆ្នេរ​ភាគខាងត្បូង​ ​។ តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់ បាននិយាយថា ... Read More »

សង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងបេីករថយន្តឡិចសុីសLX470 បុករះឡំប្រឺតា រុឺម៉កនិងម៉ូតូជាច្រេីនគ្រឿង​ធ្វេីឲ្យស្ត្រីម្នាក់របួស​ធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តឡិចសុីសLX470 ចូលតាមផ្លូវបេតុងតូចៗក្បែរវត្តថាន់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បណ្ដាលឲ្យប៉ះឡំប្រឺតា រុឺម៉កលក់ទឹកអំពៅ​ និងម៉ូតូ៣គ្រឿងបណ្ដាលឲ្យរងការខូចខាត​ ព្រមទាំងកិនជេីងស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចដេញតាមចាប់រថយន្តបង្ក​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃទី២៥​ ... Read More »

រយៈពេល២ថ្ងៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសុំណុំរឿង ជនជាតិចិនចាក់សម្លាប់ថៅកែខ្លួន(ចិន) វិចខ្ចប់ទៅបោះចោលនៅពេជ្រនិល

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំបែកសុំណុំរឿង ឃាតកម្ម ចាក់សម្លាប់រវាងជនជាតិចិននិងចិន ដូចគ្នាដោយជនសង្ស័យជាបុគ្គលិករបស់ជនរងគ្រោះដែលស្លាប់ (ថៅកែ) ផ្តើមចេញរឿងគុំនុំផ្ទាល់ខ្លួន។ ហេតុការណ៍ណ៍ឃាត់ខ្លួន នេះនៅថ្ងៃទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ទីតម្កល់ក្លាស្សេសព ... Read More »

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការអភិវឌ្ជនបទ”Tourism and Rural Development សម្តេចថ្លែងថា៖ ... Read More »

អភិបាល​ខេត្តកែប​ អំពាវនាវដល់ប្រជាពលរដ្ឋភូមិរនេស និងភូមិព្រៃតាកុយ អោយទៅពិនិត្យទិន្នន័យ និងឯកសារ នៃការវិច្ឆ័យក្បាលដីឱ្យបានគ្រប់ៗគ្នា

ខេត្តកែប៖ នៅរសៀលថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​មន្ទីររៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិច្ឆ័យក្បាលដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ក្រោមអធិបតីភាព​ លោក​ សោម​ ... Read More »

ទ្វីបអាស៊ីបានក្លាយទៅជាតំបន់ដែលមានករណីឆ្លងកូវីដ​-១៩ច្រើនជាងគេបង្អស់លើពិភពលោក

ទ្វីបអាស៊ី​បានឈានមុខទៅលើតំបន់អាមេរិកខាងជើង ក្លាយទៅជាតំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅទូទាំងទ្វីបអាស៊ី មានអ្នកឆ្លងសរុបដល់ទៅ ៩.៩៣៥.៩៧៣នាក់ និងស្លាប់ ១៨៤.២៤១នាក់ ។​ ចំណែកនៅតំបន់អាមេរិកខាងជើងវិញ មានករណីឆ្លង​សរុប ​៨.៥៦៧.៨១៨នាក់ និងស្លាប់ ៣០៣.៩៨១នាក់​។ តំបន់អាមេរិកខាងត្បូងមានអ្នកឆ្លង៧.៧៥២.៤០៣នាក់ ... Read More »

ខ្ចីម៉ូតូគេជិះថាទៅមួយភ្លែតបែជាយកទៅបញ្ចាំត្រូវម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីជនសង្ស័យរូបនេះ យកខ្ចីម៉ូតូគេជិះមួយភ្លែត តែបែជាយកទៅបញ្ចាំ ទីបំផុតម្ចាស់ម៉ូតូឃើញក៏ចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការនៅថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំ២០២០ ដែលករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទីនៅចំណុច ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី៖ ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោល​ និងមិនទទួលខុសត្រូវលេីការផ្សាយព័ត៌មានលេីទំព័រហ្វេសប៊ុកដែលមានអាក់ខោនឈ្មោះថា (លោកជំទាវ​ ឱ​ វណ្ណឌីន​ ) នោះឡេីយ​

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោកស្រីសូមច្រានចោលនូវហ្វេសប៊ុកអាក់ខោនដែលយកឈ្មោះលោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ ទៅប្រេីដោយជនខិលខូចមួយចំនួន​ ... Read More »

ឥណ្ឌានិងចិន​បានបង្កើនសកម្មភាពបញ្ជូនទាហានចេញពីតំបន់ព្រំដែនមានវិវាទ ក្នុងពេលរដូវរងាជិតមកដល់

នៅពេលរដូវរងាជិតមកដល់ ចិន និងឥណ្ឌាក៏បានប្រញាប់បញ្ជូនទាហានចេញពីតំបន់ព្រំដែន ដែលកំពុងតែមានវិវាទរយៈពេលកន្លងមក ។ តំបន់ព្រំដែនដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា នោះគឺមានកម្ពស់ពី​ទឹកសមុទ្រ​ដល់ទៅ​៤៥០០ម៉ែត្រ​ និងកង្វះអុកស៊ីហ្សែន​​ អាកាសធាតុធ្លាក់ចុះខ្លាំងនៅក្នុងខែតុលានេះ​ប៉ះពាល់យ៉ាងខ្លាំង​ដល់សកម្មភាពស្នាក់នៅរបស់យោធា​។ អ្នកឯកទេសយោធា Zhou Chenming នៅទីក្រុងប៉េកាំង ​បានលើកឡើងថា កម្លាំងទាហាន ... Read More »

រដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែកដែលរងការខូចខាតដោយសាររូងនាគ

ខេត្តតាកែវ៖ រសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក ... Read More »

មួយសប្ដាហ៍មានករណីធ្វើអត្តឃាត ដោយចង.ក៤ករណី នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ប្រភពរាយការណ៍ពីសមត្ថកិច្ចខេត្តពោធិ៍សាត់នារសៀលថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះគេសង្កេតឃើញកើតមានកណីធ្វើអត្តឃាតចងក កើតឡើង៤ករណីគួរឲ្យកត់សម្គាល់ នៅក្នុងខេត្តពោធិ៍សាត់។ ... Read More »

ប៉ូលិសបារាំងចាប់ខ្លួនជនដៃដល់ប្រើកាំបិតវាយប្រហារនៅទីក្រុងប៉ារីសរបួស​៤នាក់

ប៉ូលិសបារាំង​បានប្រកាសឲ្យដឹងថា ជនដៃដល់​ប្រើកាំបិតវាយប្រហារ នៅតំបន់ជិតទីតាំងការិយាល័យ សារព័ត៌មាន​Charlie Hebdo នៅទីក្រុងប៉ារីស នាថ្ងៃទី​២៥ខែកញ្ញា ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង​បានផ្សាយថា ក្រុមជំនាញរបស់បារាំង​បានបើកការស្រាវជ្រាវ​ និងសួរចម្លើយទៅលើជនសង្ស័យ​​ដែលបានចាប់ខ្លួននៅជិតមហោស្រព Bastille ក្នុងទីក្រុងប៉ារីស​។ ប៉ូលិសបារាំង​បានឲ្យដឹងថា នេះជា​ជនសង្ស័យ​តែម្នាក់គត់​ក្នុងករណីវាយប្រហារ​ខាងលើ​។ ... Read More »

ក្រសួងទេសចរណ៍កំពុងធ្វើសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងសាកលកូវីដ ២០២០-២០២៥

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ចាប់ពីឆ្នាំ២០២០-២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ... Read More »

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង។ លោកអភិបាលរងខេត្ត ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ខិតខំរៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងការធានាបាននូវសន្តិសុខ និងភាពងាយស្រួលដល់អ្នកវិនិយោគអន្តរជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីធានាឲ្យបាននូវសន្តិសុខសង្គម ដែលជាកត្តាសំខាន់សម្រាប់ទាក់ទាញការវិនិយោគមកពីបរទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរួមចំណែករក្សានូវលំនឹងសេដ្ឋកិច្ចបានល្អប្រសើរក្រោយជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក ... Read More »

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈជិតស្និទ និងល្អប្រសើរ

ភ្នំពេញ៖ បើយោងតាមប្រភពនាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ឱ្យដឹងថា៖ កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌវិស័យសន្តិសុខ គឺមានកិច្ចសហប្រតិបត្តិការជិតស្និទ និងទំនាក់ទំនងល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក នាជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ ... Read More »

មេបញ្ជាការរងកងទ័ពជើងគោក បានចាត់ទុកយោធិនដែលចូលសោធននិវត្តន៍​ ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន

ខេត្តតាកែវ ៖ឧត្ដមសេនីយ៍ឯក  អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម បានចាត់ទុកយោធិនដែលចូលសោធននិវត្តន៍នាពេលនេះថា ៖ ពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន ។ ការថ្លែងបែបនេះខណៈដែល ឧត្ដមសេនីយ៍ឯក បានអញ្ជើញជួបសំណេះសំណាល ... Read More »

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាល័យកម្ពុជា

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូនដល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ... Read More »

លោក ស សុខា អញ្ជើញក្នុងកិច្ចប្រជុំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំអនុប្រធាន និងសមាជិក រៀបចំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យមានជ័យ ... Read More »

ក្រសួងមហាផ្ទៃ បដិសេធចំពោះសម្ដីរបស់លោក អេង ឆៃអ៊ាង ដែលចោទថា អាជ្ញាធរគៀបសង្កត់សិទ្ធិរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ចំពោះសំដីមិនទទួលស្គាល់ការពិតរបស់ឈ្មោះ អេង ឆៃអ៊ាង ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការកិច្ចបម្រើជាតិ ប្រជាជន និងការខិតខំធ្វើអោយសង្គមមានភាព យុត្តិធម៌ ... Read More »

លោក គីម ជុង​អ៊ុន ស​សេរ​លិខិត​សុំទោសទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់

អន្តរជាតិ៖ នៅថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង​អ៊ុន បា​នស​សេរ​លិខិតសុំទោស​ទៅកាន់លោក មូ​ន ជេ​អុីន ​ប្រធានាធិបតី​កូរ៉េខាងត្បូង ចំពោះ​ការបាញ់សម្លាប់​មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​។ដោយលោក គីម អះអាងថា៖ រឿងនេះ​មិនគួរ​កើតឡើង​ឡើយ​។ ​ជាក់ស្តែងនៅក្នុង​លិខិត​ផ្ញើ​ដោយ​រណសិរ្ស​រួបរួម​កូរ៉េខាងជើង ... Read More »

ស្របពេល​នយោបាយ​ប្រទេសថៃ ហ៊ុមព័ទ្ធ​ដោយ​ការធ្វើបាតុកម្ម​ មេទ័ព​ជើងគោក​ថៃ​ថ្មី សន្យា​ស្តារ​សន្តិភាព​ក្នុងសង្គម

អន្តរជាតិ៖ ក្រោយចូលកាន់​មុខតំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃថ្មីថ្មោង ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae បាន​ប្ដេជ្ញា ស្តារ​សន្តិភាព​ក្នុងសង្គម គាំទ្រ​ការអភិវឌ្ឍ​ប្រទេស និង​ស្មោះត្រង់ ការពារ​មហាក្សត្រ​។ ការប្ដេជ្ញា​របស់​មេបញ្ជាកា​រ​កងទ័ពជើងគោក​ថ្មី​រូបនេះធ្វើឡើង​ចំពេល​ដែលប្រទេស​ថៃ​ កំពុង​រួមរឹត​ដោយ​ប្រជាជនធ្វើបាតុកម្ម​អស់​រយៈពេល​២​ខែ​ ដើម្បីទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ពី​តំណែង និង​កែទម្រង់​របបរាជានិយម​។ បើតាម​កាសែតថៃ​បាងកក​ប៉ុស្តិ៍ ... Read More »

ជនសង្ស័យមិនស្គាល់មុខលួចរថយន្តស៊េរីទំនើបមួយគ្រឿងយកមកកែច្នៃ តែត្រូវម្ចាស់រថយន្តតាមទាន់

ភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់មុខបានលួចយករថយន្តបងប្អូនប្រជាពលរដ្ឋ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប រួចដោះស្លាកលេខ និងយកមកកែច្នៃនៅការាសរថយន្តមួយកន្លែង តែត្រូវបានម្ចាស់រថយន្តតាមទាន់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។ តាមសម្តីរបស់ស្ត្រីម្នាក់ដែលត្រូវជាបងម្ចាស់រថយន្តបានឱ្យដឹងថា មុនថ្ងៃកើតហេតុ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ប្អូនរបស់គាត់ជាកីឡាករ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីស ... Read More »

ប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំងមួយចំនួន មានក្ដីបារម្ភពីដីរបស់ពួកគាត់ ជាប់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅតំបន់បឹងតាមោគ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសមញ្ញ លើកទី១៦របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សាខណ្ឌ បានលើកឡើងពីក្ដីបារម្ភរបស់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដីនៅតំបន់ដឹងតាមោគ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយបានសូមណូមពរដល់អាជ្ញាធរខណ្ឌជួយអន្ដរាគមន៍ ... Read More »