ព័ត៌មានទាន់ហេតុការណ៍៖
'

រំលោភក្មេងស្រីជាអនីតិជនរហូតមានផ្ទៃពោះ៥ខែម្ដាយទើបដឹងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ បុរសចំណាស់ល្មោភកាមម្នាក់បានចាប់ក្មេងស្រីជាអនីតិជនរំលោភរហូតមានផ្ទៃពោះ៥ខែ ម្ដាយក្មេងស្រីរងគ្រោះទើបតែដឹង ក៏សម្រេចប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន​ នៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០​ ខែមីនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីនៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។      ... Read More »

កូនខ្មែរអាចធ្វើបាន..! សិក្ខាកាមយោធាកម្ពុជា ៨រូប ត្រៀមចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) នៅសហព័ន្ធរុស្សុី

ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅ​សាលាបណ្ឌិត​សភាយោធាការពារវិទ្យុសកម្ម​ គីមីសាស្រ្ត​ និង​ជីវសាស្ត្រ​​ ទីក្រុង(KOSTROMA ) និងចូលរួមប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាម ប្រភពពីសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្សី។ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចការងារ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ... Read More »

ដំណឹងរីករាយ..ថ្ងៃនេះមានអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា ៖ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ ក្រោមកិច្ចប្រឹងប្រែងរបស់កងទ័ពអាវសរបស់កម្ពុជា ហើយមិនមានអ្នកឆ្លងថ្មីនោះទេ។ -អ្នកព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ។ ក្នុងនោះ បុរសទាំង៤នាក់នេះរួមមាន៖ ... Read More »

ទីបំផុត ទូច ស្រីលក្ខណ៍ព្រមទម្លាយរឿងបែកស្វាមីហើយព្រោះតែមានមនុស្សទី៣

     ភ្នំពេញ៖ កើតទុក្ខគ្រាំគ្រាអស់ជាច្រើនឆ្នាំ ពេលនេះ​តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមទម្លាយការពិតនៅពីក្រោយការបែកបាក់ស្វាមីជាជនបរទេសនោះហើយ។ នាងថាការពិតព្រោះមានអ្នកទីបីទើបនាងនិងអតីតស្វាមីលែងលះគ្នា។ ​មិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ... Read More »

ក្រុមខ្លាំង Bayern Munich បំបាក់ Barcelona ៨ទល់២ មិនគួរឲ្យជឿនៅ Champions League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល៨ទល់២ មិនគួរឲ្យជឿសម្រាប់វគ្គជម្រុះ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មុិញ។ ការសម្រុកយ៉ាងខ្លាំងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វេីឲ្យក្រុមអ្នកមានបុណ្យ ... Read More »

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

ភ្នំពេញះ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងសាលាខណ្ឌឫស្សីកែវ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានលើកឡើងថា វីរុសកូវីដ-១៩វាអត់ស្គាល់ចៅហ្វាយខណ្ ខឬប្រធានក្រុមប្រឹក្សានោះទេ ប្រសិនបើយើងទាំងអស់គ្នាមិនប្រយ័ត្ននោះ។ លោកជា ពិសីលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការចំណុះឲ្យសាលាខណ្ឌឫស្សីកែវមុនឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧ សីហា ដល់ថ្ងៃទី២១ ... Read More »

ចិនបើករថយន្តRange Roverបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង បណ្តាលឱ្យអ្នកបើករងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក Range Rover ស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ធ្វើឱ្យរថយន្តបែកម៉ាសុីនខូចខាតស្ទើរតែទាំងស្រុង រីឯតៃកុងរងរបួសធ្ងន់។ ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

លោកអភិបាលស្រុកសេសានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទដាំកូនឈើចំនួន ៥០០ដើម

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោកអភិបាលនៃគណៈអភិបាលស្រុកសេសាន បានដឹកនាំមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដាំកូនឈើចំនួន៥០០ដើមនៅតាមដងផ្លូវនិងជួរមាត់ទន្លេ ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ... Read More »

ជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ទាំងសងខាង

ខេត្តមណ្ឌលគិរី៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែជិះម៉ូតូក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនេះបានកើតឡើងនៅវេលាព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពពីលោក យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនេះបានបណ្តាលឱ្យស្លាប់ទាំងសងខាងមនុស្សចំនួន២នាក់តែមិនទាន់ស្គាល់អត្តសញ្ញាណនិងម៉ាកម៉ូតូនៅឡើយ។ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវប្រកាសជូនដំណឹងស្វែងរកក្រុមគ្រួសាសាច់ញាតិឱ្យមកទទួលយកសាកសពទាំងពីរនាក់រៀងៗខ្លួនទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ... Read More »

ស ស យ ក ត្រៀមទូក៧០ទូក សម្រាប់ទេសចរ ទៅលេងកំសាន្ដនៅដងស្ទឹងសៀមរាប

ខេត្តសៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ដសៀមរាប បានត្រៀមទុកទូករួចជាស្រេចសម្រាប់ទេសចរណ៍ទៅកំសាន្ដនៅថ្ងៃឈប់សម្រាកនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់អ្នកទេសចរណ៍។ លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហានេះថា ... Read More »

ក្រោយរពេលជាង​៤ខែ​មិនមានករណីឆ្លងកូវីដ​-១៩​ ពេលនេះឡាវ រកឃើញករណីឆ្លង២នាក់

ប្រទេសឡាវ៖ ការឆ្លងរាលដាលកូវីដ​-១៩ បានផ្ទុះឡើងជាថ្មីនៅលើពិភពលោក ក្រោយការគ្រប់គ្រងបានជាច្រើនថ្ងៃច្រើនខែមិនមានអ្នកឆ្លង ក្នុងនោះមានទាំង កម្ពុជា វៀតណាម ឡាវ … និងប្រទេសតំបន់ជាច្រើនផ្សេងទៀត​។ ប៉ុន្តែការឆ្លងរាលដាលជាលើកទីពីរនេះ បានធ្វើឲ្យមនុស្សជាច្រើន​ឆ្លងកូវីដ​-១៩ ហើយនៅក្នុងប្រទេសវៀតណាម ករណីឆ្លងលើកទីមួយមិនមានអ្នកឆ្លងឡើយ តែនៅលើកទីពីរមានអ្នកស្លាប់២១នាក់ហើយ មកទល់ពេលនេះ។ ... Read More »

កុមារីអាយុ៤ឆ្នាំធ្លាក់ទឹកស្រះលង់ស្លាប់ ខណៈឪពុកម្ដាយរវល់

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកវាលវែងបានឲ្យដឹងនារសៀល ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា កុមារីម្នាក់បានធ្លាក់ទឹកស្រះលង់ស្លាប់យ៉ាងសង្វេគ ... Read More »

ការឆ្លងកូវីដ​-១៩កើនឡើង រដ្ឋាភិបាលនូវែលហ្សេឡង់ពន្យារពេលបោះឆ្នោត

នូវែលហ្សេឡង់៖ ក្រោយកូវីដ​-១៩ រាលដាលសាជាថ្មី​ បន្ទាប់ពីរយៈពេល​១០២ថ្ងៃមិនមានអ្នកឆ្លង​ ពេលនេះមានករណីឆ្លងថ្មីជាច្រើនកើតឡើងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង​សម្រាប់ប្រទេសនូវែលហ្សេឡង់។ នៅថ្ងៃទី​១៤ខែសីហា នៅទូទាំង​​ប្រទេសនូវែលហ្សេឡង់​ មានអ្នកឆ្លង​១៣នាក់​ក្នុងពេល​២៤ម៉ោង។ គិតចាប់តាំងពី​ថ្ងៃទី១១ ខែសីហាមកទល់ពេលនេះ​ នូវែលហ្សេឡង់មានអ្នកឆ្លង​សរុប៣៦នាក់ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​ នៅរសៀលថ្ងៃទី ១៤ ខែសីហា​ ... Read More »

ចៅសង្កាត់ប៉ោយប៉ែតឲ្យពលរដ្ឋថែរក្សាគម្លាតសង្គមនិងធ្វើអនាម័យព្រោះជំងឺគ្រុនឈីកនិងមេរោគកូវីដ-១៩នៅបន្តរាតត្បាតនៅឡើយ

ខេត្តបន្ទាយមានជ័យ៖ ថ្លែងនៅក្នុងពិធីចែកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ពលរដ្ឋទីទាល់ក្រ២០គ្រួសារ រស់នៅក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតនាវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០នេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតមានប្រសាសន៍ថាបច្ចុប្បន្នក្នុងនាមអាជ្ញាធរខេត្តក្រុងជាពិសេសលោកអភិបាលក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់សហការជាមួយក្រសួងសុខាភិបាលចុះណែនាំអង្គភាពភូមិរួមទាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានឲ្យការពារសុវត្ថិភាពចេះពាក់ម៉ាស់ លាងដៃនឹងសាប៊ូឬជែលធ្វើយ៉ាងណាកុំឲ្យជំងឺកូវីដ-១៩កើតក្នុងសហគមន៍របស់យើង ។ លោកបញ្ជាក់បន្ថែមថាការផ្ទុះជំងឺគ្រុនឈីកក្នុងសង្កាត់ប៉ោយប៉ែតគឺមានច្រើនជិតឈានដល់ភូមិចំនួន១៣ដូច្នេះក្នុងនាមអាជ្ញាធរសង្កាត់-ក្រុងដែលមានគោលការណែនាំពីលោកអភិបាលក្រុងប៉ោយប៉ែតគឺធ្វើយ៉ាងណាចុះដល់មូលដ្ឋានរបស់ពលរដ្ឋដើម្បីណែនាំឲ្យពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្ដៅ ស្ពឹកស្រពន់ដៃជើងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ជាពិសេសប្រជាការពារនិងមេភូមិតែងតែដឹកពលរដ្ឋយកទៅមណ្ឌលសុខភាពដើម្បីព្យាបាលរួមទាំងបានចុះបាញ់ថ្នាំកម្ចាត់មូសខ្លាទាំង១៣ភូមិក្នុងក្រុងប៉ោយប៉ែតជូនដល់ប្រជាពលរដ្ឋយើងដើម្បីទប់ស្កាត់ការពារជំងឺគ្រុនឈីកដែលផ្ទុះរាលដាលនៅក្នុងសង្កាត់ប៉ោយប៉ែត។ បច្ចុប្បន្ននេះជំងឺគ្រុនឈីកនៅតែបន្ត ដូច្នេះបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតសុំការពារនៅជុំវិញផ្ទះបងប្អូនដែលមានទឹកដក់ឬសំបកកង់រថយន្ត សំបកកំប៉ុងយើងត្រូវលុបបំបាត់ព្រោះថាគ្រុនឈីកកើតចេញពីមូសខ្លា។ដូច្នេះបើមានទឹកដក់គឺធ្វើឲ្យកើតមូសខ្លាញីខាំគឺបណ្ដាលឲ្យកើតគ្រុនឈីក។  សូមបញ្ជាក់ថាគ្រួសារដែលទីទាល់ក្រមានចំនួន២០គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគពីលោកង៉ោ ... Read More »

អុីរ៉ង់​ច្រានចោលព័ត៌មានដែលអាមេរិកផ្សាយថា បានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងគឺជារឿងមិនពិត

អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅវេណេហ្ស៊ុយអេឡា ​លោក Hojat Soltani នៅថ្ងៃទី​១៤ខែសីហា បានច្រានចោលព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយ​ថាបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនពិតឡើយ។ សារព័ត៌មាន​អុីរ៉ង់ IRNA បានដកស្រង់សម្តីលោក​ Hojat Soltani ​ដែលបានបញ្ជាក់ថា​ ព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយគឺជារឿងមិនពិតទេ ជាការនិយាយកុហក ... Read More »

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic បើកបុកខ្លោងទ្វារចូលវត្តទន្លេបាទី ដែលសង់តាំងពីឆ្នាំ១៩៦៩ខ្ទេចគ្មានសល់

ខេត្តតាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកខ្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់ នៅវេលាម៉ោងជាង ៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។  នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ... Read More »

ស្រ្តីមេម៉ាយដែលកូនបង្កើតដុតផ្ទះឆេះអស់ត្រូវបាន មេបញ្ជាការកងទ័ពជើងគោក ជួយឧបត្ថម្ភ និងសាងសង់ផ្ទះថ្មីជូន

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ព្រមទាំងជួយសាងសង់ផ្ទះថ្មី ដល់ជនរងគ្រោះម្នាក់ដោយអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ដោយសារកូនបង្កើតមានសតិមិនគ្រប់យកភ្លើងមកដុត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។ ... Read More »

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ ឆ្លងដែនខុសច្បាប់ មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែត ៣៧នាក់

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចនគរបាលច្រកអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានទទួលយកពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៣៧នាក់ ស្រី ០៩នាក់ និងកុមារ ០២នាក់។  ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ... Read More »

ជនជាតិចិន២៩នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការពាក់ព័ន្ធករណីចាប់ជំរិត

   ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន២៩នាក់ ទៅតុលាការ តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា និងត្រូវបានបង្ក្រាបបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា ... Read More »

រថយន្តធុនធំដាច់ហ្វ្រ័ងក៏ជ្រុលទៅបុករថយន្តធុនធំពីក្រោយរងរបួសធ្ងន់តៃកុងរថយន្តម្នាក់

ភ្នំពេញ ៖ រថយន្តធុនធំប្រភេទដឹកទំនិញបើកបរសុខៗស្រាប់តែរថយន្តដាច់ហ្រ្វ័ងក៏ជ្រុលល្បឿនទៅបុករថយន្តធុនធំដែលនៅពីមុខពេញទំហឹងបណ្ដាលឱ្យតៃកុងរថយន្តរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ កែងផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ ... Read More »

រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ក្នុងឆ្នាំ២០១៧-២០១៨

ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨ ។  លោក ផៃ ... Read More »

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធករណីឆបោកយកកាឡៃដូរយកមាស

ខេត្តឧត្ដរមសនជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកយកកាឡៃដូរយកមាស  នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទី នៅចំណុចផ្សារសំរោង ភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា មានកើត ករណីឆបោក ... Read More »

ផ្អើលក្រុងព្រះសីហនុករណីចាប់មនុស្សបញ្ចូលក្នុងរថយន្តទាំងយប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ ... Read More »

គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឡឺ ខាភៀវ(Le Kha Pieu)

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ​ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ... Read More »

ឧត្តមសេនីយ៍ឯក យឹម លាង មានភារកិច្ចចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងធនធានធម្មជាតិ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ... Read More »

ថ្ងៃទី១៤ ខែសីហានេះ មានយានយន្ត ១០២១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ១០២១គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧៨៥គ្រឿង ... Read More »

ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមុខវត្ត​ព្រះ​ពុ​ទ្ធឃោសាចា​រ្យ

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បានឃើញ​បុរស​ ម្នាក់ដើរ​កាន់​បង្គោល​ដងទង់​ជាតិនៅមុខវត្តព្រះពុទ្ធឃេាសាចារ្យដោយខ្លួនរបស់គាត់់យោលចុះឡើងៗ ហើយមិនដឹងជាយ៉ាងម៉េចទេស្រាប់តែ​ដួល​ស្លាប់​ភ្លាមៗ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​។​ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ២០ នាទីព្រឹកថ្ងៃទី ​១៤ ខែសីហា ឆ្នាំ២០២០តាម​បណ្តោយ​ផ្លូវលេខ ៤៧ ខាងមុខវត្តព្រះពុទ្ធឃោសាចា​រ្យ ក្នុងសង្កាត់​ស្រះចក ... Read More »

អាវុធហត្ថរាជធានីភ្នំពេញតែងតែត្រៀមនូវមធ្យោបាយសម្ភារ បំពេញបេសកកម្មជាប់ជាប្រចាំ!

ភ្នំពេញ៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។  ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញបានបន្តចេញរថយន្តដឹកជញ្ជូន និង ... Read More »

ដើម្បីទប់ស្កាត់ ការឆ្លងកូវីដ​-១៩ ពីខាងក្រៅ កូរ៉េខាងជើង បានសម្រេច​ឈប់ទទួលជំនួយពីបរទេស

កូរ៉េខាងជើង៖ បើទោះបី​ប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយសារតែគ្រោះទឹកជំនន់ និងបិទព្រំដែន ដោយសារតែការឆ្លងកូវីដ​-១៩ កូរ៉េខាងជើង បានសម្រេច​ផ្អាកទទួលជំនួយពីបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩​ តាមកញ្ចប់ទំនិញផ្តល់ជំនួយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី​១៣ខែសីហា​បានប្រកាសថា​កូរ៉េខាងជើង កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង​ដោយគ្រោះទឹកជំនន់ ប៉ុន្តែប្រទេសនេះនឹងមិនទទួលជំនួយពីបរទេសក្នុងពេលនេះឡើយ ដោយខ្លាច​ឆ្លងរាលដាលកូវីដ​-១៩​តាមរយៈជំនួយទាំងនោះ។ សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) ... Read More »