ព័ត៌មានទាន់ហេតុការណ៍៖
'

ទំនាស់ពាក្យសំដីប្រពន្ធយកអំបែងកែវ ចាក់ ប្តី បណ្តាលឲ្យស្លាប់

ខេត្តតាកែវ ៖ មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី មានករណីឃាតកម្មមួយកើតឡើងនៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ដោយ២នាក់ប្តីប្រពន្ធមានទំនាស់ពាក្យសម្តីនឹងគ្នា ហើយប្រពន្ធបានធ្វើសកម្មភាពយកអំបែងកែវចាក់ទៅលើប្តីបណ្តាលឲ្យរបួសធ្ងន់ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ... Read More »

សត្វ​ទោច​មកុដ និង​សត្វ​ភេ ដែល​​ដោះលែង​នៅ​ព្រៃ​ឧទ្យាន​អង្គរ​ កើត​បាន​កូន​៣​បន្ថែម​

ខេត្តសៀមរាប៖ចាប់​តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួលបាន​ជោគជ័យ​ក្នុង​ការ​ដោះលែង​សត្វ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​ដូចជា សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាល សត្វ​ឈ្លូស​​៤​ក្បាល សត្វ​ស្វា​ព្រាម​១២​ក្បាល សត្វ​សំពោចក្រអូប​​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​៥​ក្បាល ដែល​មកដល់ពេលនេះ​សត្វ​ទាំងអស់នោះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន ... Read More »

លោក ស ថេត ៖ ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីតែសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត នៅមុនបន្តិចនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ សមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការធ្វើប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីតែសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ មិនចង់បានលុយពីប្រជាពលរដ្ឋទេ ហើយក៏មិនមែនយកលុយផាកពិន័យមកបម្រើផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនដែរ គឺសមត្ថកិច្ចចង់ឱ្យប្រជាពលរដ្ឋចេះការពារកុំឲ្យគាត់ស្លាប់ ពិការ ... Read More »

ក្រសួងបរិស្ថាន បន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។ លោក នេត្រ ... Read More »

បាក់រលំអាគារកម្ពស់៨ជាន់នៅនីហ្សេរីយ៉ា ស្លាប់មនុស្ស១៥នាក់ និងមួយចំនួនទៀតជាប់ខ្លួន​ក្រោមគំនរអគារ

បាប៊ូចា៖ យ៉ាងហោចណាស់មនុស្ស១៥នាក់ បានស្លាប់ និងមួយចំនួនទៀតបានជាប់ខ្លួននៅក្រោមគំនរអាគារកំពុងសាងសង់មួយកន្លែងស្ថិតនៅទីក្រុងអូវែរី (Owerri) ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា បានបាក់រលំ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ខែឧសភា ឆ្នាំ២០២០។ ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីដឹកនាំបេសកកម្មសង្គ្រោះនៅក្នុងរដ្ឋ ... Read More »

តាមប្រមាញ់មេខ្លោងនិងបក្ខពួកសេសសល់ក្រោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត២គីឡូក្រាម

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អ្នកសារព៌ត៌មាននៅព្រឹកថ្ងៃទី២ខែឧសភានេះថា កម្លាំងរបស់លោកកំពុងតាមស្រាវជ្រាវចាប់មេខ្លោងគ្រឿងញៀននិងបក្ខពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន បន្ទាប់ពីបង្រ្កាបបានមួយករណីកាលពីម្សិលមិញ។ លោកស្នងការរងបញ្ជាក់ថា នៅថ្ងៃទី១ខែឧសភា ម្សិលមិញរូបលោក និងលោកវរសេនីយ៍ ឯក ប៉ាន់ វណ្ណនី ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២ ខែឧសភា​ឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២ ខែឧសភា​ឆ្នាំ២០២០ Updated Covid-19 Situation in Cambodia & Thailand as of 2nd ... Read More »

អាមេរិក ចោទចិនបង្កើតវីរុស ចំណែក WHO ថាវាកើតចេញពីធម្មជាតិទេ

អាមេរិក៖ ចឹងតើបានជាលោកត្រាំ ផ្តាច់ជំនួយដល់អង្គការសុខភាពពិភពលោក ដោយសារតែអង្គការនេះមិនលំអៀងទៅអាមេរិក បើទោះបីអាមេរិកចំណាយប្រាក់ច្រើនទៅលើអង្គការនេះក្តី។ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងអំពីភស្ដុតាងថាកូវីដ១៩ បានលេចចេញពីមន្ទីរពិសោធន៍របស់ចិន។ នៅពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងជាដដែលៗថា ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា លើកទី២៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា លើកទី២៧។ ក្នុងនោះបានបញ្ជាក់ថា៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់ឆ្នាំ២០២០នេះ ... Read More »

បារាំងផ្តល់ជំនួយ២លានអឺរ៉ូដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នៅអាស៊ីអាគ្នេយ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)  ទើបបានសម្រេចផ្តល់ជំនួយបន្ថែមចំនួន២លានអឺរ៉ូដល់គម្រោង ECOMORE II ដើម្បីពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍នានានៅអាស៊ីអាគ្នេយ៍។ អនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ គម្រោងនេះមានគោលដៅពង្រឹងយន្តការតាមដាន ធ្វើរោគវិនិច្ឆ័យ និងឆ្លើយតបចំពោះជំងឺរបស់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ... Read More »

លោក តឹក ង៉ូយ អាយុ៨០ឆ្នាំ រៀបការជាមួយក្រមុំខ្មែរអាយុ២៣ឆ្នាំ

ភ្នំពេញ ៖  លោកតឹក ង៉ូយ ដែលមានអាយុដល់ទៅ៨០ឆ្នាំនិងជាបុគ្គលឆ្នើមមួយរូបខាងធ្វើនំដូណាត់ខ្មែរ​​​ល្បីពេញទឹក​ដី​អាមេរិក គ្រាដែលលោកភៀសខ្លួននៅអាមេរិកនោះនៅពេលនេះលោកបាន រៀបការជាមួយក្រមុំវ័យ២៣ឆ្នាំ​ ដ៏ស្រស់ស្អាតម្នាក់មានដើមកំណើតនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ។ អាពាហ៍ពិពាហ៍ពិពាហ៍នេះបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានមួយ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួនយ៉ាងច្រើនកុះករ បន្ទាប់ពីគេដឹងថាលោកតឹក ង៉ូយ ជាជនចាស់ជរានៅពោះម៉ាយម្នាក់ឯងយូរឆ្នាំ ... Read More »

មណ្ឌលផ្ដល់បណ្ណបើកបរនៅផ្សារអ៉ីនអនទាំងពីរទីតាំង ផ្ដល់បណ្ណជូនពលរដ្ឋ បានជិត១,១០០នាក់គិតត្រឹមតែរយៈពេល២ថ្ងៃនេះ​​

ភ្នំពេញ​ ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ មណ្ឌលផ្ដល់បណ្ណបើកបរនៅផ្សារទំនើបអ៉ីអនទាំងពីរទីតាំង ចេញបណ្ណបើកបរជូនប្រជាពលរដ្ឋ បានជិត១,១០០នាក់។ នេះបើតាមស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាពសារព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ របាយការណ៍ដដែលបានបង្ហាញថា នៅថ្ងៃទី៣០ ... Read More »

ក្រសួងសុខាភិបាល បង្ហាញលទ្ធផលកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បង្ហាញលទ្ធផលកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី២ ខែមេសា។ ដោយផ្ទាល់បានប្រគល់ភារកិច្ចពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជា ... Read More »

នារីជនជាតិចិនម្នាក់ សង្ស័យប្រេីប្រាស់ថ្នាំក្រវីហួសកម្រិត ត្រូវបុរសម្នាក់ដឹកយកមកទំលាក់ចោល នៅមុខមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ ដេកដួលតែម្នាក់ឯង នៅតាមផ្លូវ ដោយមានអាការៈ កន្ត្រាក់ដៃកន្ត្រាក់ជេីងនិងមានស្នាមរលាត់ស្បែកមួយ ចំហៀងខ្លួន សង្ស័យប្រេីប្រាស់ថ្នាំក្រវី លេីសកម្រិត បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលទឹកថ្លា ចុះមកពិនិត្យជាក់ស្តែង ។ ហេតុការណ៍នេះបានកេីតឡេីង កាលពីម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ... Read More »

អែន ជី ពរពោះកូនស្រីដំបូង ៣ខែហើយ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង គង់ សុកញ្ញា ហៅអែនជី បានពរពោះកូនដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមីហើយក្រោយរៀបមង្គលការបាន២ឆ្នាំ។ តារារូបនេះថ្លែងថាពិតជារំភើបនឹងអារម្មណ៍មិនធ្លាប់ជួបមួយនេះ។ អែន ជី បានបញ្ចប់ការងារជាតារាច្រៀងក្រោយពីរឿមង្គលការជាមួយលោកគង់ សុខអេង កាលពីអំឡុងខែមេសា ឆ្នាំ​២០១៨ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវសូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​ ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ សម្តេចបន្តថា៖ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី​ ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស​ ទឹកអាល់កុល​ និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗអោយបានជាប្រចាំ។ ស្របពេលនឹងការបង្កេីនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ... Read More »

រថយន្តឡិចស៊ីសមួយគ្រឿង បុកម៉ូតូរ៉ឺម៉កបណ្ដាលឲ្យរបួសធ្ងន់ស្រាលមួយគ្រួសារ

ភ្នំពេញ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន ៥ នាក់បានរងរបួសធ្ងន់ស្រាលដោយដេករណូករណែលពេញផ្លូវខណះដែលពួកគាត់រៀបចំបន្លែលើកដាក់រ៉ឺម៉ក បើកចេញទៅផ្ទះក៏ត្រូវរថយន្តឡិចសុីសមួយគ្រឿងមិនចាំស្លាកលេខបុកពីក្រោយពេញទំហឹងរួចព្យាយាមបើករត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១០និង ៤០នាទីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចមុខផ្សារដើមអំពិល ... Read More »

លោកត្រាំ បដិសេធឆ្លើយបំភ្លឺ ក្រោយលោកគីម ជុងអ៊ុនបង្ហាញវត្តមាន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានវិភាគអ្វីឡើយជុំវិញការបង្ហាញវត្តមានជាថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្រោយរយៈពេល២០ថ្ងៃមិនបានបង្ហាញមុខជាសាធារណៈ។ នៅក្នុងសន្និសីទកាសែត ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា«ខ្ញុំមិនចង់លើកឡើងពីបញ្ហា កូរ៉េខាងជើងនោះឡើយ ខ្ញុំនឹងនិយាយរឿងនេះនៅពេលសមស្របណាមួយ»។ កន្លងមក ... Read More »

អ្នកនាំពាក្យក្រសួងធម្មការ អះអាងថា ករណី ព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook បានបញ្ជូនទៅគណៈសង្ឃនាយក ដើម្បីពិនិត្យហើយ

ភ្នំពេញ៖មានការបែកធ្លាយឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook និង នាំអោយពុទ្ធបរិស័ទដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំង ។  បញ្ហានេះ លោក សេង សុមុនី ... Read More »

អាហ្វ្រិកខាងត្បូងចាប់ផ្តើមបន្ធូរបន្ថយ​ការបិទ​ប្រទេស​ដោយសារ​វិរុសកូ​វីដ-19កាលពីម្សិលមិញនេះ

​អាហ្វ្រិក​ខាងត្បូង ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស​ក្នុងគ្រាអាសន្នយ៉ាង​តឹងរ៉ឹង​របស់ខ្លួន​ដោយសារតែ​វីរុស​កូ​វីដ-19ដោយបានអនុញ្ញាតឲ្យឧស្សាហកម្មមួយចំនួនបើកដំណើរការ​ឡើងវិញ បន្ទាប់ពី​ការ​រឹតត្បិត​រយៈពេល ៥ សប្តាហ៍ដោយធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាក​របស់ខ្លួន​ធ្លាក់​កាន់តែ​ជ្រៅ​។​ ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកឧស្សាហកម្មច្រើនបំផុតនៅទ្វីបអាហ្វ្រិក​មួយ​នេះ​កំពុងមាន​បញ្ហា​រួចទៅហើយ​នៅពេលដែល​ការបិទ​ប្រទេស​តាំងពីថ្ងៃទី ២៧ ខែមីនា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លងជំងឺកូវីដ-19 ។ ក្នុងនោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំផ្លាញ​សេដ្ឋកិច្ច​ឡើងវិញនោះរដ្ឋាភិបាល​បាន​អនុវត្ត​វិធីសាស្ត្រ​ជា​បណ្តើរៗ និង​ជា​ជំហាន​ដើម្បី​បើក​ដំណើរការ​ប្រទេស​នេះ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ១ ឧសភា ឆ្នាំ២០២០ ... Read More »

រដ្ឋាភិបាលឥណ្ឌា សម្រេចបន្តអនុវត្តវិធានការបិទប្រទេសជាលើកទី២ រយៈពេល២សប្តាហ៍ទៀត

ញូដេលី៖ ដើម្បីបន្តកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសុក្រទី០១ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថាខ្លួននឹងអូសបន្លាយពេលវេលានៃការអនុវត្តវិធានការបន្តបិទប្រទេសរយៈពេល២សប្តាហ៍ទៀត រាប់ចាប់ពីថ្ងៃទី០៤ ខែឧសភានេះ ដែលមានប្រជាជននៅក្នុងប្រទេស សរុបជាង១.៣៨ពាន់លាននាក់នេះ ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ... Read More »

ក្លិបលោក David Beckham ចង់បាន Vidal ពី Barcelona

ក្លិបរបស់លោកDavid Beckham ឈ្មោះ Inter Miami បានចូលរួមប្រជែងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយក្លិប ផ្សេងទៀតដូចជា NewcastleនិងInter Milan សម្រាប់រដូវក្តៅខាងមុខ។ កីឡាករសញ្ជាតិឈីលីArturo Vidal របស់ ... Read More »

វិបត្តិ​កូរ៉ូណា​អាច​ប៉ះ​ពាល់​ប្រកួត World Cup ឆ្នាំ២០២២

វិបត្តិ​​កូរ៉ូណា​ ឬ​កូវីដ​-១៩ អាច​បង្ក​​ផល​ប៉ះ​ពាល់ដល់​កម្មវិធី​​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ និង​​អាច​ជះ​ឥទ្ធិពល​រហូត​២​ទៅ​៣​ឆ្នាំជាពិសេសអាចប៉ះពាល់ដល់ការប្រកួត World Cup នៅឆ្នាំ២០២២ផងដែរ ។ ​កម្មវិធី​ប្រកួត​របស់​ជម្រើស​ជាតិ​ធំ​ៗ​តួ​យ៉ាង​ Euro Cup របស់​ទ្វីប​អឺរ៉ុប, Copa America របស់​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​ត្រូវ​លេង​នៅ​ឆ្នាំ​២០២០​នេះ​សុទ្ធ​តែ​ត្រូវ​លើក​ពាន​ទាំង​អស់​។​ ... Read More »

ប្រជាពលរដ្ឋទីទាល់ក្រីក្រ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅតំបន់ជុំវិញក្នុងសហគមន៍អ្នកក្រីក្រខណ្ឌដូនពេញ ទទួលបានឥណទានឥតការ ប្រាក់ពីសមាគមនិស្សិតមុស្លិមកម្ពុជា

ភ្នំពេញ៖ លោកសុះ មុះសិន សមាជិករដ្ឋសភា អនុមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានផ្តល់ប្រាក់ កម្ចីឥណទានឥតការប្រាក់ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន១២៥គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញ ក្នុងសហគមន៍ អ្នកក្រីក្រ ខណ្ឌដូនពេញ ... Read More »

រយះពេល១ខែCDC អនុម័តគម្រោងវិនិយោគចំនួន៣៧ដែលមាន ទុន ជិត៦៣០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹង ថា រយះពេលខែមេសា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន៣៧គម្រោង ត្រូវបាន CDC អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគមានជិត៦៣០លានដុល្លារអាមេរិក។ គម្រោងវិនិយោគថ្មីៗទាំង៣៧នោះរួមមាន៖ ១៖ ក្រុមហ៊ុន ... Read More »

អ្នកជំនាញអាមេរិកព្យាករណ៍ថា ៖ COVID-19 អាចនឹងបន្តរាតត្បាត ១៨ខែទៅ២ឆ្នាំខាងមុខទៀត

វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា អ្នកជំនាញអាមេរិកបានព្យាករណ៍ថា ជំងឺCOVID-19 ដ៏កាចសាហាវនេះ បើយើងចង់បង្ក្រាបវាបានទាល់តែមានវ៉ាក់សាំង និងថ្នាំព្យាបាល ហើយជំងឺនេះអាចនឹងនៅតែបន្តឆ្លងរាតត្បាតយ៉ាងហោចពី ១៨ខែ ... Read More »

យប់មិញនគរបាលរាជធានី ត្រួតពិនិត្យជាតិស្រវឹង ឃាត់ខ្លួនអ្នកបើកបរមាន ជាតិស្រវឹងជាច្រើននាក់

ភ្នំពេញ៖ បើតាមរបាយការណ៍ពីស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញលទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម ៖ ១. ពិន័យអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,២៥ ដល់០,៣៩ ចំនួន = ០៦ នាក់ ។ ... Read More »

សម្តេចតេជោផ្ញើសារក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៧រំលឹកពាក្យស្លោក កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត

ភ្នំពេញ​៖ ពាក្យស្លោក កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំបំភ្លៃការពិតត្រូវបានសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារំលឹកសាជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មាន ខណ:សម្តេចផ្ញើសារលិខិត ក្នុងឱកាស ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក លើក​ទី​២៧ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០​នេះ។​ នៅក្នុងសារលិខិតនោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​ថ្លែងថា ... Read More »

Breaking News ៖ គីម ជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈជាមួយប្អូនស្រី ក្រោយ ពិភពលោកឆ្ងល់ អស់៣សប្តាហ៍

កូរ៉េខាងជើង៖ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២ខែឧសភា នេះបានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានបង្ហាញវត្តមាន ជាមួយប្អូនស្រី ក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ។ ការបង្ហាញវត្តមាន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ លោកមានសុខភាពល្អធម្មតា មិនមានជំងឺ ឬការវះកាត់ ... Read More »

នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានអាកាស៧មករាផ្អើលសមត្ថកិច្ចប្រចាំការក្រោមស្ពានដេញចាប់ជាប់

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រអត់ស្លាកលេខមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាស ៧មករាពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសដេញ កាក់ជាប់បានមកវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧មករាខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ... Read More »