ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រាន់តែឃើញសមត្ថកិច្ចល្បាតដឹងខ្លួនមុនរត់ចូលចម្ការពោតសមត្ថកិច្ចតាមក្របួចបានរឹបអូសថ្នាំញៀន២ថង់ធំនិង៥ថង់តូច

ខេត្តបាត់ដំបង ៖  មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់គ្រាន់តែឃើញសមត្ថកិច្ចនគរបាលជិះម៉ូតូល្បាតក្នុងមូលដ្ឋានហាក់ដូចជាដឹងខ្លួនមុនថាសមត្ថកិច្ចតាមបង្រ្កាបតាមចាប់ខ្លួននោះក៏រត់គេចពួនចូលក្នុងចម្ការពោតតែត្រូវសមត្ថកិច្ចតាមក្របួចជាប់និងរឹបអូសបានវត្ថុតាងថ្នាំញៀន២កញ្ចប់ធំនិង៥កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ អាទិត្យ ១២កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រដល់ការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់ក្រសួងអប់រំ យុវជននិងកីឡាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ–១៩ ... Read More »

ធ្លាក់យន្ដហោះ នៅប្រទេសបូលីវី ផ្ដាច់ជីវិតពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់

ឡាប៉ាស៖ យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ ក្នុននោះមានពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់ ខណៈដែលយន្ដហោះខ្នាតតូចមួយគ្រឿងរបស់យោធា នៃប្រទេសបូលីវី បានធ្លាក់នៅក្បែរទីក្រុង Trinidad ជាទីដែលអ្នកដំណើរទាំង៤នាក់នោះ ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានទីក្រុង Santa Cruz ដើម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន ... Read More »

បុរសស្រវឹងស្រាដើរតាមស្រែខ្យល់គរដួលស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសស្រវឹង ខួបម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់កណ្ដាលវាលស្រែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៏មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសព។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២០ស្ថិតនៅភូមិស្វាយចេ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាបុរសសង្ស័យខ្យល់គរមានឈ្មោះព្រំ កំសាន្ត ហៅ គុច ... Read More »

ឃាត់ខ្លួនម្ចាស់គណនី Alex Piano ក្រោយយករូបភាពចាស់បង្ហោះFacebook រិះគន់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ៖ ការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បំភ្លៃខុសពីការពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំជាពិសេសធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ។ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »

រថភ្លើង​បុក​រថយន្ត​ស្ទួចមួយគ្រឿងដែល​ឈប់ចត​លើផ្លូវរថភ្លើងនៅភូមិអូរត្រជាក់ចិត្តស្រុកព្រៃនប់

ខេត្តព្រះសីហនុ-នៅល្ងាចថ្ងៃទី02ខែឧសភាឆ្នាំ2020នេះ មានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក រថភ្លើង​បុក​រថយន្ត​ស្ទូចមួយគ្រឿងដែល​ឈប់ចត​លើផ្លូវរថភ្លើងក្នុងភូមិអូរត្រជាក់ចិត្តឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលចតលើផ្លូវរថភ្លើងនេះម៉ាក​HYUNDAI  ពណ៌​ស​លាយ​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 3E-3529 ដឹកបង្គោលភ្លើងដើម្បីស្ទូចដាក់នៅតំបន់នោះ ក្រោយកើតហេតុ អ្នកបើកបរគេចខ្លួន  ។ រថភ្លើងមានទិសដៅចូលមកក្រុងព្រះសីហនុ  អ្នក​បើកបរ​រថភ្លើង​ឈ្មោះ ... Read More »

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៦នាក់ និងវត្ថុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៦នាក់ និងវត្ថុតាង  ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។  មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានប្រសាសន៍ថា ... Read More »

ឃុំខ្លួនជនជាតិនីហ្សេរីយ៉ា និងប្រពន្ធខ្មែរ ពាក់ព័ន្ធបោកលុយពលរដ្ឋខ្ទង់ម៉ឺនដុល្លារ តាមរយះ Facebook

ភ្នំពេញ៖ ទីបំផុត! ស្ដ្រីខ្មែរម្នាក់ និងប្ដីជនជាតិនីហ្សេរីយ៉ា ដែលស្ទាត់ជំនាញខាងបោកប្រាស់ប្រជាពលរដ្ឋ យកលុយខ្ទង់ម៉ឺនដុល្លារ តាមFacebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេសនោះ ត្រូវបានលោក ឯក ប៉ូលីហ្វីលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក ... Read More »

កូរ៉េខាងត្បូង៖ គ្មានការវះកាត់ណាមួយ សម្រាប់លោក គីម ជុងអ៊ុន ដូចដែលពាក្យចចាមអារ៉ាមលើកឡើងនោះទេ

សេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ  បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតណាស់! មានសេចក្ដីរាយការណ៍ថាលោកប្រធានគីម បានទទួលការវះកាត់ ដោយផ្អែកលើសកម្មភាពដើររបស់លោក…យើងមាន ... Read More »

នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់ ដែលជាមុនសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ យ៉ាងសកម្មនៅក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌខេត្ត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាក់ស្តែង កាលពីវេលឋម៉ោង១រសៀល ថ្ងៃ អាទិត្យ១២កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ... Read More »

មន្ត្រីអនុវត្តច្បាប់ ក៏មានទោស និងផាកពិន័យ ដែរ ពេលបំពេញមុខងារបំពានច្បាប់

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ បានផ្ញើរសារដល់មន្ត្រីអនុវត្តច្បាប់ ដែលមានភារកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ អោយមាន សីលធម៌ សុភាពរាបសារ ... Read More »

មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ ក្នុងករណីបាញ់រះ ៤គ្រាប់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យមនុស្ស២នាក់ ក្នុងនោះម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង០១ និង២០នាទី រំលងឈានចូលថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២០ នៅលើផ្លូវបេតុងចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៀង ... Read More »

អូស្ត្រាលីជួយដល់និស្សិតបរទេស រងផលប៉ះពាល់ដោយកូវីដ១៩

អូស្រ្តាលី៖ មហាវិទ្យាល័យអូស្ត្រាលីបានអនុវត្តវិធីសាស្ត្រជួយដល់ ក្រុមនិស្សិតបរទេស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩នៅក្នុងប្រទេសនេះ។ តាមសារព័ត៌មាន VOV-Australia នៅថ្ងៃទី៣ខែឧសភា បានផ្សាយថា ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលីបានជួយដល់សេដ្ឋកិច្ចប្រទេសនេះរហូតដល់ទៅ ៤០ពាន់លានដុល្លារ អូស្ត្រាលី ក្នុងមួយឆ្នាំៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ១៩ ។ដូច្នេះមហាវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ... Read More »

ទូរស័ព្ទ Galaxy A51 mid-range របស់ក្រុមហ៊ុន Samsung ចាប់ផ្តើមដំណើរការនៅលើក្រុមហ៊ុន AT&T និង Xfinity Mobile

ក្រុមហ៊ុន AT&T និង Comfon’s Xfinity Mobile បាននាំយកទូរស័ព្ទ Samsung Galaxy A51 ដែលមានតំលៃ ៣៩៩ ដុល្លារទៅក្នុងបណ្តាញរបស់ពួកគេនៅខែនេះ។ ទូរស័ព្ទដែលជាអ្នកស្នងតំណែងពីទូរស័ព្ទ Galaxy ... Read More »

ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ

ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ ដោយប្រទេសជាច្រើនមានអ្នកឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងនោះមានប្រទេសរុស្ស៊ីជាដើម។ ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្សឆ្លងកូវីដ-១៩ មកទល់ពេលនេះ សរុប ៣ ៤៨៤ ១៧៦ នាក់ ... Read More »

Update ៖ ជនជាប់ចោទ ២នាក់លោតពីលើរថយន្តនគរបាលខណ្ឌ៧ មករា រត់ចូលប្រឡាយទឹកស្អុយនៅស្ពានស្ទឹងមានជ័យតែចាប់បានវិញញបានទាំងអស់

ភ្នំពេញ៖ ជនជាប់ចោទ២នាក់បានធាក់ទ្វាររថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រួចលោតចុះពីលើស្ពានស្ទឹងមានជ័យ រត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណ :សមត្ថកិច្ចដឹកតាមរថយន្តបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលកាលពីម៉ោងជិត៨ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ មានឈ្មោះ ផាន ... Read More »

សិស្សនៅខេត្ត Hangzhou ចិនត្រូវបានតម្រូវឲ្យពាក់មួក គម្លាត សុវត្ថិភាព ការពាររាលដាល COVID-19

ទោះប្រទេសចិនអះអាង ពីការគ្រប់ស្ថានភាព រាលដាល COVID-19 បានជោគជ័យ ស្ទើរទាំងស្រុងក៏ដោយ ក៏សាលា ជាច្រើន នៅទូទាំងប្រទេសបានដំណើរការ ឡើងវិញ ។ ក្នុងនោះនៅខេត្ត Hangzhouសិស្សក្មេងៗ នៅតាមសាលាបឋមសិក្សា ត្រូវបានតម្រូវឲ្យ ... Read More »

TikTok ឈានដល់ការ download យកចំនួន ២ ពាន់លានដង

TikTok ហាក់ដូចជារីកដុះដាលក្នុងកំឡុងពេលមានការរីករាលដាល នៃជំងឺរាតត្បាតពិភពលោកហើយថ្ងៃនេះវេទិកាវិភាគ Sensor Tower បានរាយការណ៍ថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានទាញយកច្រើនជាង 2 ពាន់លានដងនៅទូទាំងពិភពលោក។ វាត្រូវបានទាញយក៣១៥លានដង នៅក្នុងត្រីមាសនេះតែម្នាក់ឯងនៅក្នុង App Store និង Google Play ... Read More »

ប្រមុខ UN ស្នើរដ្ឋាភិបាល ការពារ អ្នកកាសែត និង លើកកម្ពស់សេរីភាព បញ្ចេញមតិ

UN៖ ទិវាសេរីភាពសារព័ត៌មាន ពិភពលោកថ្ងៃទី៣ ខែឧសភា លោក អាន់តូនីញ៉ូហ្គូតេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានចេញសារអបអរសាទរ ដោយបាន អំពាវនាវឲ្យមានការ ការពារ អ្នកសារព័ត៌មាន និង ... Read More »

ទីបំផុត..! អគ្គស្នងការនគរបាលជាតិ ផ្អាកការងារ លោកអធិការរង ស្រុកចន្រ្ទា វាយ និងដាក់ខ្នោះ អ្នករុឺម៉ក អត់លុយ១៨មុឺនរៀល បង់ផាកពិន័យល្មើសច្បាប់

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅមុននេះបន្តិច​ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានថា៖ លោកបានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ ... Read More »

ក្រសួងបរិស្ថានមានការសោកស្ដាយចំពោះការមិនយល់ពីការងាររដ្ឋបាល របស់ប្រធានគណបក្សខ្មែរក្រោក

ភ្នំពេញ៖ ក្រសួងបរិស្ថាន ពិតជាមានការសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសារធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សាមាជិកឧត្តមក្រុមប្រឺឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុង ... Read More »

Breaking News ៖ បាញ់ប្រហារគ្នានៅព្រំដែនកូរ៉េទាំងពីរ ក្រោយគីម ជុងអ៊ុនបង្ហាញវត្តមាន

កូរ៉េទាំង២៖ មកទល់ពេលនេះគេមិនទាន់ ដឹងពីមូលហេតុ ដែលកូរ៉ខាងជើង បានបាញ់កាំភ្លើងជាច្រើនគ្រាប់ ទៅលើប៉ុស្ត៍ ការពារព្រំដែនរបស់កូរ៉េខាងត្បូង នៅវេលាម៉ោង ៧និង៤១នាទី (ម៉ោងក្នុងតំបន់)ថ្ងៃទី៣ខែឧសភា។ ចំណែកទាហានកូរ៉េខាងត្បូងក៏បានព្រមានហើយបាញ់តបតវិញ ផងដែរ។ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ... Read More »

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់សមត្ថកិច្ចផាកពិន័យ ចំពោះការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពដែរ

ភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍ គឺចូលរួមអនុវត្តទាំងអស់គ្នា នោះយើងការពារជីវិតខ្លួនឯង អ្នកដទៃ ធ្វើអោយប្រទេសជាតិកុំអោយមានប្រជាពលរដ្ឋ ជួបករណីគ្រោះថ្នាក់ចរាចរណ៍។ សូមរំលឹកឡើងវិញផងដែរថា៖ កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៦ កន្លងមកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ច្បាស់លាស់ហើយ ! មានបណ្ណបើកបររថយន្ត គឺមិនអាចយកទៅបើកបរម៉ូតូដែលមានកម្លាំង១២៥CC ឡើងទៅបានទេ , ត្រូវមានប័ណ្ណបើកបរម៉ូតូមួយទៀត

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចាប់តាំងពីសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឃើញថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅមិនទាន់បានដឹងគ្រប់ជ្រុងជ្រោយនៅឡើយទេ ចំពោះការផាកពិន័យផ្សេងៗ ក្នុងបទល្មើសចរាចរណ៍នេះ ។ នៅថ្ងៃនេះ សូមលើកយកសំណួរសំខាន់មួយ ដែលប្រជាពលរដ្ឋ កំពុងមានការងឿងឆ្ងល់ខ្លាំង មកបកស្រាយជូន គឺ ... Read More »

ចូលទៅក្នុងម៉ាតលួចយកសាប៊ូនឹងសម្ភារៈផ្សេងទៀតម្ចាស់ឃើញទាន់ចាប់ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាពលួចយកសាប៊ូនឹងសម្ភារៈផ្សេងៗទៀតនៅក្នុងម៉ាតបានហើយតែម្ចាស់ឃើញទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។ករណីនេះបានកើតឡើងនៅវេលាម៉ោ១៥ និង៣០នាទីថ្ងៃទី០២ខែឧសភាឆ្នាំ២០២០ នៅចំណុចក្នុងម៉ាតម្លូអូសៀនផ្ទះលេ៥២៨ ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។  ជនសង្ស័យមានឈ្មោះ ណន បញ្ញា ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ ... Read More »

រថយន្តស្លាកលេខខេមរភូមិន្ទបុកចិញ្ចើមផ្លូវនឹងទ្រូងផ្លូវបាក់៣កង់រថយន្តខ្ទេចមួយកំណាត់

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តលឿនដល់ផ្លូវបត់បួងចង្កូតជ្រុលទៅបុក ចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បន្ថែមទៀត ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងភូមិបាយ៉ាប ... Read More »

នៅក្នុងរាជធានីភ្នំពេញ ល្មើសច្បាប់ចរាចរណ៍ មានការថយចុះច្រើន រយៈពេល២ថ្ងៃ បន្ទាប់រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ តាមលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃកន្លងមក ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ ) បានបង្ហាញនូវចំណុចវិជ្ជមាន ដោយប្រៀបធៀបថ្ងៃទី២ ជាមួយថ្ងៃទី០១ ... Read More »

ប្រជាពលរដ្ឋ បន្តភ័យខ្លាចនឹងដំរីព្រៃស្តមួយក្បាលដែលចូលអុកឡុកក្នុងភូមិរហូត តាមពាក់ដំរីញីមិនបាន

ខេត្តមណ្ឌលគិរី ៖ អ្នកភូមិរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងនាំគ្នាភ័យខ្លាចនឹងដំរីព្រៃស្តមួយក្បាលដែលចូលអុកឡុកក្នុងភូមិរហូតធ្វើឲ្យផ្ទះអ្នកភូមិមួយខ្នងរងការខូចខាត ដោយសារដំរីយកប្រមោយបោចរោចនិងជាន់កម្ទេចព្រោះតែវាមកពាក់គ្នា ជាមួយដំរីញីក្នុងស្រុកមិនបាន។ ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់រមនាបានឲ្យដឹងថា៖ គិត​ចាប់ពី​ថ្ងៃ​ទី​២១ខែមេសា រហូតដល់ថ្ងៃនេះមានដំរីស្តព្រៃមួយក្បាលបានចូលមករកញីដល់ក្នុងភូមិហើយបានអុកឡុកអ្នកភូមិយ៉ាងខ្លាំង ។ ដំបូង វា​បាន​នៅ​ក្រវែល​ៗ​ដំរី​ញី​ស្រុក​ចំនួន​៤​ក្បាល​នៅ​ភូមិ​ពូ​ត្រុំ​ថ្មី សង្កាត់រ​មនា ដែល​ហ្ម​ចង​ក្បែរ​មាត់​អូរ ... Read More »

ជនសង្ស័យម្នាក់​ លួចកាបូបស្ពាយស្ត្រីរងគ្រោះកំពុងតែដេកបានសម្រេច​ តែគេចមិនផុតខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

       ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងនៅព្រឹកថ្ងៃទី​៣​ ខែមេសា​ ឆ្នាំ​២០២០នេះ​ មានករណីលួចកាបូបស្ពាយ នៅផ្ទះគ្មានលេខ ភូមិបឹងឈូក ... Read More »

មុននេះបន្តិច៖ ជនជាប់ចោទ ២នាក់លោតពីលើឡាននគរបាលខណ្ឌ៧ មករា រត់ចូលប្រឡាយទឹកស្អុយនៅស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ជាបឋមឲ្យដឹងថា៖ រថយន្តរបស់អធិការដ្ឋាននគរខណ្ឌ៧មករា បានដឹកជនជាប់ចោទ ២នាក់ទៅពន្ធនាគារព្រៃស ខណៈមកដល់លើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែពួកគេ លោតចេញពីរថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយបាត់ ខណៈសមត្ថកិច្ចខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោជិត៨ព្រឹកថ្ងៃទី៣ ខែ​​ឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »