ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រោះថ្នាក់មើលមិនឃើញ..! បុរស២នាក់តាមរកទាចូលក្នុងលូ ក៏ថប់ដង្ហើមស្លាប់ទាំងអស់គ្នា

ភ្នំពេញ៖ ពិតជាមិនគួរបណ្តោយខ្លួនជួបគ្រោះបែបនេះសោះ ខណៈបុរស២នាក់បានស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន។ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានបុរស២នាក់បានស្លាប់ បន្ទាប់ពីបានចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ... Read More »

ទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់នៅរដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង

ប្រទេសចិន៖ ទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង នាវេលា​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០២០​នេះ ដើម្បីចូលរួមជាមួយ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ​ពិធី​ស្មិងស្មាធិ៍​ទូទាំងប្រទេស​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​ជំងឺកូវីដ-១៩។ សូមបណ្ជាក់ថា៖ ពិធីគោរពវិញ្ញាណក្ខន្ធត្រូវបានប្រកាសធ្វើឡើងនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បីរំលឹកដល់មនុស្សជាង ... Read More »

ឧត្ដមសេនីយ៍ត្រី សូរ សារិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៣សែនរៀល សម្រាប់រយៈពេល ៦ខែ ... Read More »

ដើម្បីទប់ស្កាត់កង្វះខាតស្បៀងក្នុងរដូវកាលប្រយុទ្ធប្រឆាំងជំងឺកូវីដ សម្តេច ហ៊ុន សែន ដាក់វិធានការបន្ថែមហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។ សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ

ភ្នំពេញ៖ យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះថា ដោយសារអាជ្ញាធគ្រប់លំដាប់ថ្នាក់ធ្វើការងារណែនាំបានល្អ ទើបពលករប្រមាណ៥ម៉ឺននាក់មកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនទាន់បណ្តាលឲ្យមានការឆ្លង ... Read More »

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការរក្សាស្ថេរភាព តម្លៃទំនិញលើទីផ្សារ និងស្ថិរភាពស្បៀងអាហារនៅកម្ពុជា រហូតបិទមិនឱ្យនាំចេញស្រូវ និងអង្ករសទៅប្រទេសជិតខាងថែមទៀតផង។ សម្តេចថ្លែងថា៖ នៅកម្ពុជាមកដល់ត្រឹមព្រឹកថ្ងៃទី០៤ ... Read More »

ដើម្បីប្រយុទ្ធប្រឆាំង Covid-19 សម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការថ្មី គឺបញ្ជាទិញស្តុកម៉ាស១០លាន និងអាល់កុល១លានលីត្រ

ភ្នំពេញ៖ នៅក្នុងសារសំឡេងបទបញ្ជាទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាស់ចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស់ និងទឹកអាល់កុលចំនួន ... Read More »

គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង ជំងឺCOVID-19 យ៉ាងសកម្ម ត្រូវសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភ

ភ្នំពេញ៖ តាមរយៈសារសំឡេងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោកនេះ ... Read More »

មុននេះបន្តិច៖ មានករណីឆេះរថយន្ត RANROVER ១គ្រឿង បង្កការភ្ញាក់ផ្អើល នៅកន្លែងនាយកដ្ឋានគ្រឿងយន្តកសិកម្ម

ភ្នំពេញ៖ រថយន្ត RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ជួយអន្តរាគមន៍ពន្លត់ បញ្ចៀសការរាលដាលទៅលើអ្នកដទៃ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ... Read More »

សមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ភ្នំពេញ៖ បុរសម្នាក់ផុសលក់វែនតាការពារជំងឺកូវីដ១៩ ដែលជាព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងបំពានច្បាប់ និងភូតកុហកមហាជន។ នេះបើតាមFacebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយពីរសៀលថ្ងៃទី៤ ខែមេសា។ សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ប្រជាប្រិយភាព របស់លោកត្រាំ នឹងត្រូវបាត់បង់ ដោយសារតែការរាតត្បាត កូវីដ-១៩

អាមេរិកមិនមែនជាប្រទេសកើតកូវីដ-១៩ មុនគេនោះឡើយ ដោយវីរុសនេះបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក ទើបឆ្លងដល់អាមេរិក។ ប៉ុន្តែដោយសារតែលោកត្រាំ​ ធ្វេសប្រហែស ហើយប្រាប់ពលរដ្ឋកំឲ្យភ័យ​ ការពារ ដូចការពារជំងឺផ្តាយសាយធំបានហើយ។ ចំណុចទាំងនោះហើយ​ទើបធ្វើឲ្យការឆ្លងរាលដាលនៅអាមេរិក កាន់តែខ្លាំងឡើងលើសពីសមត្ថភាពគ្រប់គ្រង។ គិតត្រឹមថ្ងៃទី​៣ខែមេសា អាមេរិក​មានករណីឆ្លងកូវីដ-១៩ ជិត​ ២៧៨ពាន់នាក់​ហើយ ... Read More »

G-77 ​ស្នើអាមេរិកលុបទណ្ឌកម្ម ដល់បណ្តាប្រទេសដើម្បីទប់ស្កាត់កូវីដ-១៩

ក្រោយមានការរាលដាលកាន់តែខ្លាំង វីរុសកូវីដ-១៩ នៅលើពិភពលោក ដោយមានប្រទេស ជាង ២០០ មានវត្តមានកូវីដ-១៩​និងពលរដ្ឋ ជាង ១,១លាននាក់បានឆ្លងនិងស្លាប់ជិត​៦ម៉ឺននាក់។ ប្រទេសមួយចំនួនកំពុងប្រឈមនៅបញ្ហាកាន់តែខ្លាំង ដោយសារតែទណ្ឌកម្មរបស់អាមេរិក ។ ចំណុចទាំងនោះហើយបានជា ប្រទេសស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ទាំង​៧៧ប្រទេស​រួមទាំងចិនបាន ... Read More »

រដ្ឋធានីហាណូយ គ្មានស្រមោលរថយន្តមួយគ្រឿងនៅតាមផ្លូវ ដោយច្បាប់បម្រាប់គោចរ

វៀតណាម៖ នៅតាមដងផ្លូវនានាក្នុងរដ្ឋធានី ហាណូយ និងទីក្រុងធំៗជាច្រើនផ្សេងទៀត ស្ងាត់ច្រងុំមិនមានរថយន្តមួយគ្រឿងបើកបរនៅតាមផ្លូវឡើយ។ ភាពស្ងប់ស្ងាត់ក្រោយពេលដែល អភិបាលរដ្ឋធានី ហាណូយលោក Nguyen Duc Chung ​បានអនុវត្តច្បាប់បម្រាប់គោចរ ​ហាមពលរដ្ឋចេញពីផ្ទះក្នុងករណីមិនចាំបាច់ ដើម្បី​ ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

កងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមុខសញ្ញាចោរឆក់ប្រុសស្រី០៨នាក់

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី២ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបុកម៉ូតូបណ្ដាលអោយស្លាប់០២នាក់

សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ខូចខាតម៉ូតូ១គ្រឿងយ៉ាងដំណំ និងខូចរថយន្ដតិចតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងលិចសាលាឃុំ ខ្នាត ចម្ងាយ១០០ម ក្នុងភូមិខ្នាត ... Read More »

ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ

ខេត្តមណ្ឌលគិរី៖ បុរសអតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្ន ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ ត្រូវបាន ខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។ បើសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ កាលពីនាវេលារសៀលថ្ងៃទី០៣ខែមេសា ដោយអនុវត្ត តាមដីកា ចាត់អោយសើុបសួរជំនួស កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទួច ហឿន ... Read More »

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀល ចំនួន៧ខែចាប់ពីខែមេសាដល់តុលាដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩

ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក សរ សុដានី អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង បានចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀលក្នុង១ខែសម្រាប់រយៈពេល៧ខែ ដោយគិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)៕ សហការី Read More »

សង្ស័យករណីប្លន់បុរសម្នាក់ត្រូវបានឃើញចាក់សម្លាប់រុញទម្លាក់ពីលើឡាន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានប្រទះឃើញគេរុញទម្លាក់ពីលើឡានដោយមានកាំបិតចាក់នៅជាប់ពោះទៀតផងករណីនេះត្រូវបានសន្និដ្ឋានជំហានដំបូងថា អាចជាករណីប្លន់។ ក្រោយពីប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍ តែក្រុមជនសងកស័យានរត់គេចខ្លួនបាតអស់ទៅហើយ។ ករណីប្រទះឃើញបុរសដែលត្រូវបានគេចាក់រួញទម្លាក់ពីលើរថយន្តនេះកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ មឺុន ចេក ... Read More »

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគ្រោងតំឡើងកាំមេរ៉ាពិនិត្យកំដៅបន្ថែម

ក្រុងប៉ោយប៉ែត៖ ប្រសាសន៏ក្នុងឱកាស់ជួបសំណេះណាលជាមួយកម្លាំងអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនិត្យស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គៀត ចន្ទ័ធារិទ្ធ  អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឃុន ... Read More »

ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាប

ភ្នំពេញ៖ ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាបត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកហៅរថយន្តសាមុយដឹងជនរងគ្រោះទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្បែរវិហារអ៊ិស្លាម តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់ថា មានករណីហិង្សាតាមផ្លូវសាធារណ: ... Read More »

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យ កម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម៉ោង ១៥  ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយ ជិះធ្វើសកម្មភាព ... Read More »

មេធាវី និងសប្បុរសជន១៨០រូប ក្នុងគណៈមេធាវី បានឧបត្ថម្ភ ដល់​ រាជរដ្ឋាភិបាលឬ គណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់គណៈមេធាវី ស្តីពីការ រៃអង្កាសថវិកា ដើម្បីឧបត្ថម្ភជូនរាជរដ្ឋាភិបាល សម្រាប់ប្រើក្នុងសកម្មភាព បង្ការ និងទប់ស្កាត់ ការរាតត្បាតនៃមេរោគCOVID-19។ ឃើញថា៖ មានសប្បុរសជន មេធាវី នៅក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបរិច្ចាគប្រាក់បៀវត្សនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (COVID-19) ដែលកំពុងរាលដាល ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមនេះប្រកាស របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសការលើកលែងព័ន្ធលើអចលនទ្រព្យ ចំពោះសង្កាត់ចំនួន ៤ក្នុងក្រុងតាខ្មៅ សូមអានទាំងស្រុង៖ Read More »

សម្តេតតេជោ ហ៊ុន សែន ៖ អរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង

ភ្នំពេញ៖ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសានេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ ហើយសម្តេចក៏សូមសួរសុខទុក្ខដល់ជនរួមជាតិ ដោយថ្លែងថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ... Read More »

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១លានរៀល សម្រាប់រយៈពេល ៦ខែ ចាប់ពីខែឧសភា ... Read More »

លោកស្រី ឱ វណ្ណឌីន៖ មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយ ខ្ញុំមិនទាន់បានសម្រាកទេ​

ភ្នំពេញ៖ ក្នុងនាមជាពលរដ្ឋខ្មែរ ជនរួមជាតិ សូមចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាយើងផង ។ គួរយល់ថា៖ ដោយសារស្ថានភាព រីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់លើសុខមាភាពប្រជាជនជាចំបង ... Read More »

Update ៖ រហូតម៉ោង​១០ព្រឹក ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ថ្មីទេ

ភ្នំពេញ៖ រហូតម៉ោង​ ១០ព្រឹក ថ្ងៃទី​ ៤​ មេសា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺ​ COVID-19​ ថ្មីទេ​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១១៤ ករណី​​ និង យេីងបានព្យាបាលជាសះស្បេីយថែម១៥ករណី​ ... Read More »

អាមេរិកក្លាយជា«ចោរប្លន់ទំនិញសម័យទំនើប» ដោយបន្តប្លន់ម៉ាស់បម្រុងដឹកទៅអាល្លឺម៉ង់

អាមេរិក៖ ស្ថានភាព នៃការឆ្លងរាលដាលនៅអាមេរិក កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអាមេរិក ប្រឈមនឹងកង្វះ បរិក្ខាពេទ្យ យ៉ាងខ្លាំង បង្ខំឲ្យអាមេរិកត្រូវតែ ប្រើផ្លូវកាត់ ស្ទាក់ទិញទំនិញទាំងឡាយ សម្រាប់ប្រឆាំងកូវីដ-១៩ ។ កន្លងមកអាមេរិក «ប្លន់ម៉ាស់»មួយយន្តហោះរបស់បារាំង ... Read More »

ឆ្លងចរន្តអគ្គិសនី ក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់

ខេត្តកំពង់ធំ៖ មានអគ្គិភ័យមួយបានបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០  ស្ថិតនៅភូមិព្រះនង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ ដោយសារទុស្សេចរន្តអគ្គិសនី ... Read More »