ព័ត៌មានទាន់ហេតុការណ៍៖
'

ចតរថយន្តតាមផ្លូវជាង២ខែ នគរបាលស្ទូចយកទៅទុក១អាទិត្យទើបម្ចាស់ទៅរក

ភ្នំពេញ៖ នគរបាលបានស្ទូចរថយន្តម៉ាកFord Ranger ១គ្រឿង ដែលជារបស់ក្រុមហ៊ុនវីក្រូបានចតចោលនៅតាមផ្លូវជាង២ខែកន្លងមកហើយ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលបណ្ណោះអាសន្នសិន​ដោយសារតែមិនឃើញមានម្ចាស់មកយកចេញហើយដោយសារតែខ្លាចមានបញ្ហាអាក្រក់​ លុះដល់វេលាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ទើបឃើញបុគ្គលិកក្រុមហ៊ុនវីក្រូនោះទៅទំនាក់ទំនងសុំយករថយន្តវិញព្រមទាំងអះអាងថាទើបតែបាត់រថយន្តនេះរយៈពេល៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ។ នគរបាលបាននិយាយចារថយន្តខាងលើនោះម៉ាកFord Ranger ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2L-3684 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីក្រូ ... Read More »

លួចម៉ូតូបានហើយ ជិះរត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយ រត់មិនរួច ត្រូវបានម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើល ដល់ប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ជូននគរបាល ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃ​អង្គារ ៣កើត ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៤ ... Read More »

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំដើរដួលធ្លាក់ទឹកស្នាមភ្លោះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជោកជាំដើរដួលធ្លាក់ទឹកស្នាមភ្លោះស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងដឹង៦.៣០នាទីថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ... Read More »

នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់ស្លាកលេខពីរថយន្តរបស់ប្រជាពលរដ្ឋ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ១០៩ ផ្លូវលេខ៣១BT ភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ... Read More »

បុរសម្នាក់ បែកថ្នាំមានឈាមស្រោចពេញខ្លួន ដើរអុកឡុកពលរដ្ឋតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ៖ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បានធ្វើឲ្យបុរសម្នាក់រវើរវាយ(បែកថ្នាំ)ដើរតាមផ្លូវមានហូរឈាមប្រឡាក់ពេញខ្លួន បានធ្វើសកម្មភាពអុកឡុកប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដឺលឃើញហេតុការណ៍នេះ បានឲ្យដឹងថា ... Read More »

ដេញតាមចាប់យុវជន២នាក់ ពីខណ្ឌចំការមនមកដល់ខណ្ឌដូនពេញ ស្មានថាចោរមានអីពលរដ្ឋចាប់វាយឡើងទ្រមខ្លួន

ភ្នំពេញ ៖ យុវជន២នាក់ បានរងរបួសយ៉ាងទ្រមខ្លួន​​ស្ទើរតែ​អស់​ជីវិត ដោយ​សារ​ពលរដ្ឋនាំគ្នា​ភ្ញាក់ផ្អើល​ចោមរោមមើលនិង​វាយ​ទាត់​ធាក់​ ខណៈដែលកម្លាំងនគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ខណ្ឌចំការមន បានជិះ​ល្បាតការពារសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុច​​ផ្លូវ​លេខ​៥១ ក៏​ប្រទះឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ​ដោយក្នុងហេតុការណ៍​ព្រម​ទាំង​​សម្រែក​ថា​ ចោរ​ៗទៀត​ ភ្លាមនោះសមត្ថកិច្ចក៏​បាន​​ដេញ​តាម​ជនសង្ស័យ ​រហូត​មក​ដល់​ប្លុក​បឹង​កក់​វិហារ​អ៊ិ​ស្លា​ម ក្នុងសង្កាត់ស្រះចក ... Read More »

ករណីនគរបាលប្រឆាំងគ្រឿងញៀន ចាប់នគរបាលប៉ុស្តិ៍មិត្តភាពគឺជារឿងយល់ច្រលំ

ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការក្រសួងមហាផ្ទៃនៅមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានគ្នាប្រមាណជាង១០នាក់ ស្លៀកឯកសណ្ឋាន ស៊ីវិលបានចុះច្បាម មុខសញ្ញាគ្រឿងញៀន (ជនសង្ស័យ) ពេលនោះជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ រហូតមានការចាប់ខ្លួនមន្រ្តីនគរបាលប៉ុស្តិ៍មិត្តភាពម្នាក់ស្ថិតក្នុងឯកសណ្ឋាន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅក្បែរប៉ុស្តិ៍មិត្តភាព ផ្លូវ១៣៩ ... Read More »

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនជាងបួនពាន់ បួនរយនាក់ ទៅកាន់តុលាការក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ

ភ្នំពេញ៖ បញ្ជូនឧក្រិដ្ឋជនប្រមាណ៤៤១២នាក់ទៅកាន់តុលាការ ខណៈរឹបអូសបានសារធាតុញៀនប្រ មាណជាងមួយរយគីឡូក្រាមក្នុងរយៈពេលប្រាំមួយខែ ឆ្នាំ២០១៨នេះហើយតួលេខនេះត្រូវបានអាជ្ញាធរអះអាងថាថយចុះជាងឆ្នាំ២០១៧កន្លងទៅបើគិតរយៈពេលដូចគ្នា។ ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីក្នុងកិច្ចសម្ភាសន៍នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨នេះអាជ្ញាធរ ... Read More »

សមត្ថកិច្ចបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួចឃាត់ខ្លួន២នាក់

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបង្រាបជាក់ស្តែងករណីប៉ុនប៉ងលួច ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិបឹងសាឡាង ... Read More »

រលាញ់គ្នាជាង៥ខែរួមភេទច្រើនដងចុងក្រោយត្រូវឪពុកម្ដាយខាងស្រីដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ យុវជនម្នាក់ស្រលាញ់គ្នាជាមួយក្មេងស្រីអាយុ១៤ឆ្នាំជាង៥ខែនិងបានរួមភេទជាមួយគ្នាបានសម្រេចជាច្រើនដង តែចុងក្រោយត្រូវឪពុកម្ដាយខាងស្រីតាមទាន់ក៏ប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ករណីចាប់ខ្លួនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិន​ឱ្យ​យកប្រាក់តាមផ្លូវវាងក្រុងលេខ២១ក្រុងដូនកែវ ខេត្តតាកែវ

តាកែវ​៖ ​ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ អាជីវករ​ និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំ​ឱ្យ​យកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិ​លេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវ​លេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិន​យកប្រាក់ជារៀងរហូត ... Read More »

លួចគាស់ផ្ទះគេយកលួចយកទូរស័ព្ទដៃម្ចាស់គេស៊ើបដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ ខណៈដែលម្ចាស់ផ្ទះចេញទៅក្រៅដើម្បីទិញត្រីយកលក់បន្ដ ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីយប់ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ស្រវឹងស្រាចូលក្នុងផ្ទះគេរួចវាយគូថកូនស្រីគេ៤ដៃ ត្រូវម្ដាយឪពុកប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំដើរចូលក្នុងផ្ទះគេជិតខាង រួចវាយគូថកូនស្រីគេ៤ដៃ ម្ដាយឪពុកខាងស្រីខឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

ជិះម៉ូតូជែងរថយន្ដមិនប្រយ័ត្នបណ្ដាលឲ្យដួលត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាលៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូវ៉ាជែងរថយន្ដបើកនៅខាងមុខមិនប្រយ័ត្ន បណ្ដាលឲ្យដួលចូលទៅក្រោមកង់រថយន្ដខាង បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ... Read More »

ចាប់ខ្លួនជនជាតិវៀតណាមចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅព្រែកប្រា

ភ្នំពេញៈ ជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះ៧នាក់ប្រើបករាស់ឯកសារក្លែងក្លាយ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃពាក់ព័ន្ធករណីចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។ យុទ្ធនាការចុះអនុវត្តនីតិវិធីច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តំបន់និគមន៍ជនវៀតណាមស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មអាឈើរ ហាងការហ្វេ ទីតាំងលក់អេតចាយ ផ្ទះសំណាក់ ... Read More »

ចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ទៅលើច្បាប់ ការពារជាតិថ្មីរបស់អាមេរិក

នៅថ្ងៃទី១៤ ខែសីហា ចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលបានសម្តៅទៅលើប្រទេសចិន នៅក្នុងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលប្រធានាធិបតីត្រាំង ទើបតែចុះហត្ថលេខា។ ការថ្កោលទោសរបស់ចិនកើតឡើង ក្រោយពេលប្រទេសដែលមានសេដ្ឋកិច្ចលំដាប់កំពូលទាំងពីរ ប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម គឺការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។ នៅថ្ងៃទី១៤ ខែសីហានេះ លោកត្រាំ បានចុះហត្ថលេខាលើច្បាប់ផ្តល់សិទ្ធិ ... Read More »

ក្នុងពេលប្រឈមមុខតានតឹងជាមួយអាមេរិក អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី មានសមត្ថភាពខ្ពស់ បញ្ចៀស ការចាប់បានពីប្រព័ន្ធរ៉ាដា

តើអ៊ីរ៉ង់កំពុងតែឌឺដង បញ្ឆេះអាមេរិកឲ្យកាន់តែក្តៅខ្លាំងឬ? ក្នុងពេលដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្ម អ៊ីរ៉ង់បែរជាបង្ហាញមីស៊ីលថ្មី មានសមត្ថភាពវាយប្រហារទៅលើគោលដៅខ្ពស់ និងអាច បញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដាគ្រប់ប្រភេទទៀតផង ។ ប្រព័ន្ធមីស៊ីលថ្មីដែលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ ជាប្រភេទ Fateh ជាប្រភេទមីស៊ីលបំបាំងកាយថ្មី ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ដាក់បង្ហាញជាសាធារណៈ នៅថ្ងៃទី១៣ ខែសីហា ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹក រវាងកាណូតបុកកាណូត

ខេត្តសៀមរាប៖ កាណូត២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ។ អធិការនគរបាលស្រុកពួក ... Read More »

ជោគវាសនា​ លោក​ គឹម​ សុខ​ នឹង​ត្រូវ​តុលាការ​សម្រេច​រសៀល​នេះ​ ដោះលែង​ ឬ​ មិន​ដោះលែង​

ភ្នំពេញ​៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ នៅរសៀលថ្ងៃទី១៤ ខែសីហា​ នេះ​ តុលាការ​នឹង​ពិនិត្យ​ករណី​លោក​គឹម​ សុខ​ លើការអនុវត្តទោសរបស់លោកក្នុង​ពន្ធនាគារ​ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ លោក គឹម សុខ កាលពីរសៀល​ថ្ងៃ​ទី​១០ ... Read More »

ស្រ្តីម្នាក់សង្ស័យមិត្តប្រុសសម្លាប់នៅក្នុងបងន្ទប់ផ្ទះសំណាក់ដួងច័ន្ទ២

ភ្នំពេញ: ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ... Read More »

ទួរគី៖ អាមេរិក លួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង

ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅថ្ងៃទី១៤ ខែសីហាបា នចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី«ចាក់ពីក្រោយខ្នង»ប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះមានទួរគី ។ អាមេរិកនិងទួរគី គឺជាសមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ព័ន្ធមិត្តជិតស្និតនឹងគ្នា ... Read More »

បញ្ជូន​ក្រុមចោរឆក់​សកម្ម​៣នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា បាន​បញ្ជូន​ជនសង្ស័យ​៣នាក់ ឡើង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោយ​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​ករណី​ឆក់​។​ ​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ប្រដេញ​ស្ទាក់​បាន​ជនសង្ស័យ​៣នាក់ ... Read More »

ពលរដ្នមួយចំនួនតូចនៅមិនទាន់ទទួលយកការណែនាំពីអាជ្ញាធរក្នុងការចោលសំរាមនៅឡើយ

ខេត្តសៀមរាប៖ ជារឿយៗអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរដែនដី បានណែនាំពលរដ្នឲ្យចេះសំអាត ចេះស្រឡាញ់បរិស្ថាន និងរួមគ្នាថែរក្សាអនាម័យ តាមផ្ទះ តាមទីសាធារណៈ និងតាមតំបន់នានាក្នុងក្រុង និងក្រៅក្រុងក្នុងខេត្តសៀមរាប ប៉ុន្ដែរការណែនាំនេះ ហាក់បីដូចជាមានប្រសិទ្ធភាពតែមួយរយះតូចតែប៉ុណ្ណោះ ក្រោយមកពលរដ្នមួយចំនួនតូច នៅតែយកសំរាម កាកសំណល់ទៅចោលដដែល ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី ដឹកទៅសង្គ្រោះភ្លាមៗ ខណៈដែលជនរងគ្រោះជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្ស័យថាស្រវឹងស្រាជោកជាំ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ... Read More »

សន្និសីទបង្ហាញមុខជនជាតិចិនប្រកបរបរផ្លូវភេទឆ្លងដែន

ខេត្តព្រះសីហនុ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំធ្វើសន្និសីទព័ត៌មានបង្ហាញមុខ ជនសង្ស័យជាជនជាតិចិនចំនួន០៧នាក់ ដែលប្រកបមុខរបរផ្លូវភេទឆ្លងដែន មុននឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។ លោកវរ:សេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ... Read More »

ជិះម៉ូតូកៀររ៉ឺម៉កដួលបោកក្បាលស្លាប់មួយរំពេច

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងជិះម៉ូតូកៀរឺុម៉កម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេជ នៅលើកំណាត់ផ្លូវកៅស៊ូស្របមាត់ស្ទឹងពោធិ៍សាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូកៀររឺុម៉កខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តទើបព្យាយាមសម្លាប់ខ្លួនទាល់តែបានសម្រេច

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់កូនប្រទះឃើញចងកធ្វើអត្តឃាតនៅរោងគោ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នៅគ្រាដែលជនរងគ្រោះរូបនេះព្យាយាមនាកន្លងមក ។ ហេតុការណ៍ចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០០នាទី ល្ងាចថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ចាមឃុបឃិតឲ្យ​ក្រុមជញ្ជីងថ្លឹងរថយន្ត​​ខែលជ័យ ជិះសេះលែងដៃ

អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែក​ឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

សមត្ថកិច្ចអាចបង្ក្រាបចាប់ ឡានបាកុង ត្រាក់ទ័រ កាឡេថង អូស និងដឹកឈើ របស់ឧកញ៉ា សុឹង សំអុល,តុប វីដា,ប៉ោ សំអឿន នៅព្រៃកុង ដែនជម្រកភ្នំព្រេច បើបិទច្រកចំនួន៣ នៅតំបន់នោះ គឺឡានឈើចេញមកជាប់អន្ទាក់ទាំងអស់

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីបែកធ្លាយពីសកម្មភាព ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កេណ្ឌប្រមូលប្រជាជនចូលកាប់ឈើនៅព្រៃកុងៗ ដែនជម្រកភ្នំព្រេច ដោយប្រើមធ្យោបាយឡាមបាកុងជាង២០០គ្រឿង(តាមពិតមិនមែនជាង២០០គ្រឿងទេ គឺជាង៣០០គ្រឿងឯណោះ) ... Read More »

អាមេរិក ជប៉ុន ចំណាយជិត៩ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះ kinawa ជប៉ុនទៅកាន់កោះ Guam

អាមេរិក និងជប៉ុនបានសម្រេចចំណាយប្រាក់រហូតដល់ទៅ៨,៧ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះអូគីណាវ៉ា ជប៉ុន ទៅកាន់កោះ Guam របស់អាមេរិកវិញ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានការប្រឆាំងតវាពីពលរដ្ឋជប៉ុនជាច្រើនឆ្នាំកន្លងមក ស្តីពីវត្តមានយោធាអាមេរិកនៅលើកោះនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។ នៅចំពោះមុខអាមេរិកត្រូវពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Guam ដើម្បីដាក់បន្ថែមទាហានជើងទឹកវាយឡើងកោកប្រមាណ៤ពាន់នាក់។ ពេលវេលាដែលត្រូវអនុវត្តន៍នៅគម្រោងខាងលើរហូតដល់ទៅ១០ឆ្នាំដែលត្រូវចំណាយប្រាក់៨,៧ពាន់លានដុល្លារ ... Read More »